Kin Phea is with លោកគ្រូ គិន ភា - Kin Phea.
បុរសម្នាក់ត្រូវតុលាការកោះហៅព្រោះបំផ្លាញអនុផលព្រៃឈើ។ វត្ថុតាងរួមមាន ម៉ាស៊ីនច្រៀកឈើ(ម៉ាកសៀងហៃ) ចំនួន១គ្រឿង, ដងស្នួរ (ប្រហែលដងធ្នូ) ចំនួន១, ដងចបចំនួន២០៥ដើម, ដងពូថៅ (ខាងជំនាញសរសេរប៉ូវថៅ) ចំនួន៩៨ដើម, ឈើប្រភេទក្រឡាញ់ ប្រវែង១ម៉ែត្រចំនួន៨កំណាត់, និងជំនឿឈើប្រភេទក្រឡាញ់ ប្រវែង១ម៉ែត្រចំនួន២៣កំណាត់។
យើងមើលឃើញថាតិច ព្រោះមានតែដងធ្នូ១, ដងចប២០៥, ដងពូថៅ៩៨...។ល។ ចុះឧបមាថា បើបុរសនោះ កែឆ្នៃឈើធ្វើដងធ្នូ ១៧លាន, ដងចប ១៧លាន និងដងពូថៅ ១៧លាន, តើត្រូវកាន់ឈើអស់ប៉ុន្មានលានដើម? គឺពិតជាមិនតិចឡើយ។ ខ្ញុំជឿជាក់ថា បងប្អូនប្រជាពលរដ្ឋគ្រប់រូបពិតជាគាំទ្រចំណាត់ការនេះ ដើម្បីថែរក្សាព្រៃឈើយើង៕
Generate photorealistic សិប្បកម្មចំហុយឈើសម្រាប់ធ្វើ ដងចប ដងពូថៅ ឬដងសម្ភារៈកសិកម្ម បែបឧស្សាហកម្មដើម្បីការពារបរិស្ថាន ការពារការបំផ្លាញព្រៃឈើ។ វត្ថុធាតុដើម ប្រើកំទេចកំទី អាចម៍រណា ឬ ឈើដែមានតម្លៃថោក កែប្រែទៅជា ដងចបរឹងមាំ ស្អាត ស្រាល ដូចនៅប្រទេសផ្សេងៗ។ បញ្ជូលរូបភាព តាមជំហាន Step by Step of its processing flow បន្ថែមតម្លៃ ប៉ាន់ស្មានសម្រាប់ដងចប ១ដើម។ តម្លៃដងចបឈើ នៅកម្ពុជា គឺប្រមាណ ៥ ដុល្លា/ដើម។
ការប្រៀបធៀបទីផ្សារ៖ ខណៈពេលដែលដងចបឈើធម្មជាតិទូទៅនៅកម្ពុជាមានតម្លៃប្រមាណ $5.00/ដើម នោះដងចបកែច្នៃបែបឧស្សាហកម្មបៃតងនេះអាចលក់ចេញក្នុងតម្លៃត្រឹមតែ $3.00 ទៅ $3.50/ដើម ប៉ុណ្ណោះ (ធូរថ្លៃជាងមុនជិត ៤០%)។ ផលិតផលដែលទទួលបាន គឺមានភាពរឹងមាំល្អ មិនងាយវៀចកោង មិនជ្រាបទឹក ស្រាលដៃ និងជួយការពារព្រៃឈើបាន ១០០% ស្របតាមស្តង់ដារនាំចេញដូចបណ្តាប្រទេសជឿនលឿន។ Hun Manet
សូមអរគុណចំពោះប្អូនស្រី សែម សុខគា ដែលបានឆ្លើយតបទៅនឹងការអំពាវនាវរបស់ខ្ញុំកាលពីថ្ងៃទី ១ តុលាកន្លងទៅនេះ ដោយសូមឱ្យប្អូនចូលមកជួបក្រុមការងាររបស់ខេត្ត ដើម្បីស្វែងរកដំណោះស្រាយពាក់ព័ន្ធនឹងបញ្ហាដីធ្លីនៅតំបន់អន្ទង់អាំង (ឬហៅថា បុប្ផាលាក់ខ្លួន) នៅភ្នំ១៥០០ ក្នុងខេត្តពោធិ៍សាត់។
ដូចខ្ញុំបានបញ្ជាក់រួចហើយថា រាជរដ្ឋាភិបាលមិនយកប្រជាពលរដ្ឋណាម្នាក់ជាសត្រូវនោះទេ ជាពិសេសប្រជាពលរដ្ឋដែលមិនមានដីធ្លីពិតប្រាកដ រាជរដ្ឋាភិបាលតែងតែជួយរកដំណោះស្រាយជូន ដូចជាការផ្ដល់ដីសម្បទានសង្គមកិច្ចរួមទាំងការកសាងផ្ទះជូន ដែលកន្លងមកយើងបានផ្ដល់ឱ្យប្រជាពលរដ្ឋរាប់ពាន់គ្រួសារនៅទូទាំងប្រទេសរួចហើយ តាមរយៈកម្មវិធីមួយចំនួន រួមមានកម្មវិធី LASED, កម្មវិធីផ្ដល់ដីជូនអតីតយុទ្ធជននិងនិវត្តន៍ជន, កម្មវិធីផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព ។ល។
ខ្ញុំសូមអរគុណដល់ ឯកឧត្តម ខូយ រីដា អភិបាលគណៈអភិបាលខេត្តពោធិ៍សាត់ និងក្រុមការងារដែលដឹកនាំដោយឯកឧត្តមកែវ រតនៈដែលបានយកចិត្តទុកដាក់ដោះស្រាយបញ្ហាដីធ្លីនៅតំបន់នេះ រួមទាំងការស្វែងរកដំណោះស្រាយជូជូនប្អូនស្រី សែម សុគា ស្របតាមគោលនយោបាយឈ្នះ-ឈ្នះរបស់រាជរដ្ឋាភិបាល។
ខ្ញុំសូមបញ្ជាក់ឡើងវិញថាតំបន់អន្ទង់អាំង (ឬ បុប្ផាលាក់ខ្លួន) នៅភ្នំ១៥០០ នឹងត្រូវថែរក្សាជាតំបន់សាធារណៈរបស់រដ្ឋ ដោយនឹងត្រូវរៀបចំដាំដើមឈើឡើងវិញ ក្នុងគោលដៅប្រែក្លាយទៅជាតំបន់ទេសចរណ៍ធម្មជាតិ សម្រាប់ប្រជាពលរដ្ឋនិងទេសចរណ៍អាចទៅកំសាន្តបាន។



















































No comments:
Post a Comment