ព្រំដែនកម្ពុជា​ ថៃ៖​ ថ្ងៃទី ២៦ ខែ សីហា ឆ្នាំ២០២៦ អានុទីននាយករដ្ឋមន្រ្តីថៃ ផ្លូវការ និងនាយករដ្ឋមន្រ្តីសៀមស្រម៉ោល បានរួមគ្នា កែប្រែខ្សែព្រំដែនសិប្បនិម្មិត ទៅជាខ្សែព្រំដែនអចិន្រ្តៃយ៍ ដែលពត៍មានបង្ករឲ្យប្រជាជនកម្ពុជាមានការឈឺចាប់ជាមួយ រដ្ឋាភិបាលកម្ពុជាខ្លួនឯង នេះជាបំណងរបស់់ សៀម របស់ ថៃ។ ដូច្នេះ អ្នកឃោសនា ត្រូវតែផ្សព្វផ្សាយពត៍មាន វាយបក ប្រតិកម្មរហ័ស តបទៅវិញថា កម្ពុជាប្រកាន់យកជានិច្ច " គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម Franco-Siam Treaty 1904-1907 កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែន (fait accompli to Fact On the Ground)។ នៅ តុលាការ នៅ អង្គការសហប្រជាជាតិគេ កាត់សេចក្តីសំអាងលើ ផែនទីអន្តរជាតិ មិនយក Fait Accompli ឡើយ។

Thursday, October 8, 2026

ព្រំដែន កម្ពុជា៖ ថៃ--ថ្ងៃទី ០៨ ខែ តុលា ឆ្នាំ២០២៦

 Kampuchea Thmey Daily
សម្ដេច ហ៊ុន សែន រកឃើញថា ក្រុមប្រឆាំងនៅក្រៅប្រទេសប្រុងយកប្រាក់ដែលឆបោកបានពីសប្បុរសជន ក្រោមពាក្យ "បរិច្ចាគជួយជនភៀសសឹក" ទៅចិញ្ចឹមគណបក្សនយោបាយមួយនៅកម្ពុជា
Koh Santepheap Daily សម្តេចតេជោ ប្រកាសទម្លាយបង្ហោះសារសំឡេងនៃការប្រជុំមួយរបស់ក្រុមប្រឆាំង ដែលរៃលុយបានសម្រាប់ជនភៀសសឹកទៅជួយបក្សខ្លួន👇

Fresh News
សម្តេចតេជោ ហ៊ុន សែន ប្រដៅក្រុមអ្នកប្រឆាំងក្រៅប្រទេស ដែលរិះគន់រដ្ឋាភិបាលរឿងបោះក្រដាសប្រាក់ថ្មី និងព្រមានទម្លាយសារសំឡេង ដែលពួកគេប្រមូលលុយជួយជនភៀសសឹក ទុកចិញ្ចឹមបក្សនយោបាយក្នុងស្រុកមួយ 
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦នេះ បានចេញមកប្រដៅដល់ក្រុមប្រឆាំងក្រៅស្រុក ដែលរិះគន់រដ្ឋាភិបាលថាជិតដួលរលំ ដោយគ្រាន់តែបោះក្រដាសប្រាក់ ១០ម៉ឺនរៀល និង៥ម៉ឺនរៀលថ្មី។ 
សម្តេចបញ្ជាក់ថា រដ្ឋាភិបាលមានប្រាក់ចំណូលគ្រប់គ្រាន់ ដោយគ្រាន់តែសាច់ប្រាក់រក្សាទុកសាច់ប្រាក់ក្នុងរតនាគារ មិនឲ្យទាបជាង ២៥០០លានដុល្លារនោះឡើយ។ 
ជាមួយគ្នានេះសម្តេចក៏ព្រមានបង្ហោះសារសំឡេងមួយដែលក្រុមប្រឆាំងទាំងនោះ បានប្រមូលលុយថាជួយជនភៀសសឹក តែបែរជាទុកសម្រាប់ចិញ្ចឹមបក្សនយោបាយក្នុងស្រុកមួយទៅវិញ។ 
សម្តេចបានបង្ហោះសារមានខ្លឹមសារដូច្នេះថា៖ «តាមពិតខ្ញុំមិនគួរតមាត់ជាមួយពួកបំផ្លាញជាតិប៉ុន្មានក្បាលនៅក្រៅប្រទេសនោះទេ ដូចម្តាយខ្ញុំប្រាប់ថា (បើឆ្កែខាំជើងយើងនោះ យើងកុំខាំជើងឆ្កែវិញ) តែបើមិនបកស្រាយទេប្រជាជន និងអាចភ័ន្តច្រឡំ។ តាំងពីជំនាន់ខ្ញុំនៅធ្វើនាយករដ្ឋមន្ត្រីរហូតពេលនេះ ឲ្យតែរាជរដ្ឋាភិបាលដាក់ឲ្យចរាចរក្រដាសប្រាក់ថ្មីពួកឆ្កែ ក្រៅរបងផ្ទះប៉ុន្មានក្បាលតែងតែនិយាយថា រាជរដ្ឋាភិបាលអស់លុយទើបបោះក្រដាសប្រាក់ថ្មី។
ខ្ញុំគ្រាន់តែប្រាប់ថា សាច់ប្រាក់ក្នុងរតនាគារមានមិនក្រោម ២៥០០លានដុល្លារទេ (ពីរពាន់ប្រាំរយលានដុល្លារ) ឯបៀវត្ស១ខែចាយត្រឹម២៣០លានដុល្លារក្នុង១ខែទេ។
ចំណូល៩ខែជាង៥ពាន់លានដុល្លារដែលជាមធ្យម៥០០ ទៅ៦០០លានដុល្លារ/ខែ ល្មមគ្រប់គ្រាន់ចំណាយ និងរក្សាទុកសាច់ប្រាក់ក្នុងរតនាគារ មិនឲ្យទាបជាង ២៥០០លានដុល្លារ។
សូមពួកនៅក្រៅស្រុកប្រញ៉ាប់យកលុយ ដែលប្រមូលបាននៅវត្តភ្នំសេរីមកជូនជនភៀសសឹក ដែលពេលនេះកំពុងរក្សាទុក ដើម្បីចិញ្ចឹមបក្សនយោបាយមួយនៅក្នុងស្រុក។ខ្ញុំនឹងបង្ហោះសារសម្លេងនៃការប្រជុំមួយ ដែលនិយាយដល់ការយកលុយ ដែលរៃអង្គាស់បានសម្រាប់ជនភៀសសឹក សម្រាប់ជួយគណបក្សនៅពេលក្រោយ។
ឱពួកបោកប្រាស់ក្រៅស្រុកអឺយ បើចេះត្រូវចេះឲ្យគេកោត តែបើឆោតគឺ ត្រូវឆោតឲ្យគេអាណិត។ បើគង់តែរាជរដ្ឋាភិបាលអស់លុយដែរ គួរតែអបអរសាទរ ព្រោះរាជរដ្ឋាភិបាល
នឹងឆាប់រលំឯពួកអស់លោកនឹងបានមកកាន់អំណាចដូចដែលអស់លោកដេកចង់រាល់ថ្ងៃ»៕

ស៊ន សុភក្រ្ត-Sorn Sopheak
តារាចម្រៀងដ៏ល្បី២នាក់ប្តីប្រពន្ធ យក់ ឋិតរដ្ឋា និង ឃុំ ប៉ុណ្ណាដែត ត្រូវបានក្រុមហ៊ុនដែលគាត់ធ្លាប់ធ្វេីជាទូតសុឆន្ទះប្តឹងទៅតុលាការ ក្រោមការចោទប្រកាន់ បរិហាកេរ្តិ៍ជាសាធារណ: និងទាមទារសំណង២០ម៉ឺនដុល្លារ។ 
តាមមេីលពាក្យបណ្តឹង, ក្រុមហ៊ុនប្តឹង​ ក្រោយតារាចម្រៀង យក់ ឋិតរដ្ឋា បានបង្ហោះបញ្ចប់តួនាទីជាទូតសុឆន្ទះជាមួយក្រុមហ៊ុន ហេីយអះអាងថា ផលិតផលដែលពួកគេយកទៅលក់បន្តមិនបានផ្តល់ផលប្រយោជន៍អ្វីដល់ពួកគេឡេីយ។ 
នៅក្នុងសង្គមយេីង ចេះតែមានរឿងរហូត កុំឲ្យស្ងាត់អ្នកតាមដាន។ អស់ពីរឿងមួយចូលរឿងមួយ។ 
តារាចម្រៀងស្រីនៅស្រុកខ្មែរ សម្រាប់ខ្ញុំដែលចូលចិត្តស្តាប់មាន ឱក​ សុគន្ធកញ្ញា (ពេញចិត្តសម្លេង និងកាយវិការ), សុគន្ធ នីសា (ពេញចិត្តសម្លេង និងបទចម្រៀងបែបស្រគត់ស្រគុំ) និងយក់ ឋិតរដ្ឋា ដែលគេកំពុងប្តឹងនេះ (ពេញសម្លេងបែបស្អក)។ 
យ៉ាងណាក៏ដោយ សម្រាប់បទល្មេីសដែលប្តឹងនេះ តាមច្បាប់ មិនដល់ជាប់ពន្ធនាគារនោះឡេីយ ពោលត្រឹមសងសំណងប៉ុណ្ណោះ បេីតុលាការឲ្យខាងក្រុមហ៊ុនឈ្នះ។ 
សម្រាប់ករណីនេះ ដោយពួកគាត់ទាំង២ជាសិល្បះករ ខ្ញុំសង្ឃឹមថា លោកជំទាវអ្នកឧកញ៉ា ម៉ៅ​ ចំណាន​ នឹងជួយសម្របសម្រួលបញ្ចប់រឿងក្តី ចៀសវាងយកប្រព័ន្ធតុលាការជាសង្វៀនយកឈ្នះយកចាញ់។

ហេង រក្សា ច្រក អានសេះ
កាលពីម្សិលមិញក្រុម aot បានចុះមកទៀងផ្ទាត់ស្ថានការណ៍នៅទិសអានសេះបានឡើងទៅដល់ទូកុងតឺន័រឃើញពួកសៀមកំពុងឈរលើទូកុងតឺន័រ។ខ្ញុំចង់សួរបងប្អូនថាតើក្រុមអេអូធីហ្នឹងអាចជួយអ្វីដល់ប្រទេសខ្មែរយើងទេ។ 

ក្រុមAOT-KH នៅថ្ងៃទី៧ តុលា ២០២៦ ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ច្រកអានសេះ ស្ថិតនៅឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ចាប់តាំងពីបទឈប់បាញ់ចូលជាធរមានកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥មក យោធាថៃបាននឹងកំពុងបន្តធ្វើសកម្មភាពដាក់ពង្រាយទូកុងតឺន័រ រាយបន្លាលួស ជីកប្រឡាយ ធ្វើលេណដ្ឋាន បំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ផ្ទះសម្បែង ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ និងការកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់នៅតំបន់ច្រកអានសេះ សកម្មភាពទាំងនេះបានធ្វើឱ្យប្រជាពលរដ្ឋស្លូតត្រង់កម្ពុជាចំនួន ១,១១៤នាក់ ស្មើនឹង ៣៥៧ គ្រួសារ (ស្ត្រី ៧១១នាក់) និងកុមារចំនួន ៥៩៧នាក់ មិនទាន់អាចវិលត្រឡប់ទៅលំនៅដ្ឋានពួកគេវិញបាននៅឡើយ៕

Kampuchea Thmey Daily   8 minutes ago8m  · ប្រទេសតូចដូចកម្ពុជាក៏មានដៃវ៉ៃតបទៅប្រទេសដែលឈ្លានពានដែរ ហើយប្រជាជនខ្មែរក៏មិនកំសាកដែរ ប៉ុន្តែក្នុងនាមជាមេដឹកនាំកម្ពុជា សម្ដេច ហ៊ុន ម៉ាណែត ថ្លែងថា សម្ដេចសុខចិត្តដោះស្រាយបញ្ហាដោយសន្តិវិធី មិនធ្វើសង្គ្រាមបណ្ដាលឱ្យទ័ពពលី ពលរដ្ឋស្លាប់ឡើយ

Thmey Thmey ការទាមទារដីស្របច្បាប់ពីថៃមកវិញ! សម្តេច ហ៊ុន ម៉ាណែត សង្កត់ធ្ងន់ថា រដ្ឋាភិបាល មិនចង់ប្រើពេលដល់១០០ឆ្នាំ ដូចមុនសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ ឬប្រើពេល៥ឆ្នាំដូចជំនាន់សង្គ្រាមលោកទី២ទេ គឺចង់ដោះស្រាយឱ្យឆាប់ចប់ ដោយប្រើច្បាប់ និងការទូត

CNC TV
គ្មានការលើកលែង! កម្ពុជាប្រគល់ជនជាតិថៃ ១៩៧នាក់ឱ្យអាជ្ញាធរថៃ និងហាមចូលកម្ពុជារយៈពេល ៣-៥ឆ្នាំ
បន្ទាយមានជ័យ៖ អាជ្ញាធរកម្ពុជា នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៦នេះ បានបណ្តេញជនជាតិថៃចំនួន ១៩៧នាក់ ក្នុងនោះស្ត្រី ៧៣នាក់ ចេញពីទឹកដីកម្ពុជា និងប្រគល់ជូនអាជ្ញាធរថៃ នៅស្ពានមិត្តភាព ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ឈមនឹងច្រកខ្លងលឹក ប្រទេសថៃ។ ការបណ្តេញចេញនេះធ្វើឡើង បន្ទាប់ពីពួកគេបានអនុវត្តទោសជាប់ពន្ធនាគាររួចរាល់ នៅខេត្តសៀមរាប ពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) និងបទល្មើសផ្សេងៗទៀត។
ប្រតិបត្តិការនេះធ្វើឡើងក្រោមវត្តមានលោកឧត្តមសេនីយ៍ទោ យឿម ម៉ាន់ អនុប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារប៉ោយប៉ែត និងលោក លៀម សុដា អភិបាលរងខេត្តបន្ទាយមានជ័យ ព្រមទាំងមន្ត្រីស្ថាប័នពាក់ព័ន្ធ ដើម្បីធានាការអនុវត្តតាមនីតិវិធីច្បាប់។
លោកឧត្តមសេនីយ៍ទោ យឿម ម៉ាន់ បានបញ្ជាក់ថា ដើម្បីទប់ស្កាត់ការប្រព្រឹត្តបទល្មើសឡើងវិញ អាជ្ញាធរកម្ពុជាបានសម្រេចដាក់ជនជាតិថៃទាំង ១៩៧នាក់ ក្នុងបញ្ជីហាមចូល (Blacklist) ដោយមិនអនុញ្ញាតឱ្យចូលមកកម្ពុជាវិញ ក្នុងរយៈពេលពី ៣ ទៅ ៥ឆ្នាំ។ វិធានការនេះ គឺជាការបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការទប់ស្កាត់បទល្មើសឆ្លងដែន និងការប្រើប្រាស់ទឹកដីកម្ពុជាជាទីតាំងប្រព្រឹត្តបទល្មើស។
រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត កំពុងបន្តយុទ្ធនាការបង្ក្រាប និងបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ និងបទល្មើសឆ្លងដែនគ្រប់ប្រភេទ ដោយបន្តអនុវត្តវិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងកិត្យានុភាពជាតិ។
គួរបញ្ជាក់ថា នៅក្នុងថ្ងៃដដែលនេះ ភាគីថៃក៏បានបញ្ជូនពលករជនជាតិខ្មែរចំនួន ៨២នាក់ ត្រឡប់មកកម្ពុជាវិញផងដែរ។
អត្ថបទ៖ ប៊ុន សំណាង

ស៊ន សុភក្រ្ត-Sorn Sopheak
លោក កែវ ហួរ ហៅ លី ហួរ អ្នកយកព័ត៌មាននៅអង្គភាព «SBT POST» ត្រូវបានតុលាការខេត្ដពោធិ៍សាត់ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ ចេញដីកាបង្គាប់ឲ្យឃុំខ្លួនជាបណ្តោះអាសន្ន ដែលបានទូរស័ព្ទទៅគំរាម និងទារប្រាក់ពីប្រជានេសាទលើផ្ទៃបឹងទន្លេសាប។ 
លោក កែវ ហួរ ត្រូវបានតំណាងអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ ចោទប្រកាន់ពីបទ «កំហែង» ដែលប្រព្រឹត្តទៅភូមិទី២ សង្កាត់កំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់​ ចាប់ពីថ្ងៃទី១៥ ខែកញ្ញា ដល់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦។ 
សូមបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ ឈ្មោះ កែវ ហូរ ក៏ធ្លាប់ជាប់ពន្ធនាគារខេត្តកំពង់ឆ្នាំង ម្តងរួចមកហើយ ពីបទ «ញុះញង់ប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» ហើយត្រូវបានដោះលែងឱ្យចេញពីពន្ធនាគារវិញនៅថ្ងៃទី៨ កញ្ញា ឆ្នាំ២០២០។
នាពេលកន្លងទៅ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ធ្លាប់បានណែនាំ និងក្រើនរំលឹកដល់អ្នកសារព័ត៌មាន ត្រូវប្រកាន់ខ្ជាប់ក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួន ដោយមិនត្រូវដើរហួសអំពីគន្លង នៃច្បាប់នោះឡើយ៕

សង្រ្គាមពត៍មាន និងការវាយបក៖ គោលបំណងនៃការផ្សព្វផ្សាយរូបថតផ្លូវការរបស់ព្រះមហាក្សត្រ និងម្ចាស់ក្សត្រីថៃ ជាមួយយន្តហោះចម្បាំង Saab JAS 39 Gripen ក្នុងអំឡុងពេលដែលទីក្រុងបាងកកកំពុងជួបប្រទះវិបត្តិទឹកជំនន់យ៉ាងធ្ងន់ធ្ងរ គឺត្រូវបានអ្នកវិភាគ និងសាធារណជនមើលឃើញតាមរយៈទិដ្ឋភាពនយោបាយ និងយុទ្ធសាស្ត្រប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗមួយចំនួន៖
១. ការបង្ហាញពីភាពទំនើប និងឥទ្ធិពលយោធារបស់ព្រះរាជវាំង
ការផ្សព្វផ្សាយរូបថតសម្តេចព្រះមហាក្សត្រី ស៊ូធីដា ក្នុងឯកសណ្ឋានយោធា និងការហ្វឹកហាត់បើកបរយន្តហោះចម្បាំងទោល គឺដើម្បីបង្ហាញពីភាពរឹងមាំ សមត្ថភាពខ្ពស់ និងឥទ្ធិពលផ្ទាល់ខ្លួនរបស់ព្រះរាជវាំងថៃទៅកាន់ឆាកអន្តរជាតិ និងក្នុងស្រុក។ ប្រសិនបើព្រះអង្គបញ្ចប់ការហ្វឹកហាត់នេះដោយជោគជ័យ ព្រះអង្គនឹងក្លាយជាម្ចាស់ក្សត្រីគ្រងរាជ្យដំបូងគេបង្អស់ក្នុងប្រវត្តិសាស្ត្រដែលចេះបើកបរយន្តហោះចម្បាំង។

សង្រ្គាមពត៍មាន និងការវាយបក៖ គោលបំណងនៃការផ្សព្វផ្សាយរូបថតផ្លូវការរបស់ព្រះមហាក្សត្រ និងម្ចាស់ក្សត្រីថៃ ជាមួយយន្តហោះចម្បាំង Saab JAS 39 Gripen ក្នុងអំឡុងពេលដែលទីក្រុងបាងកកកំពុងជួបប្រទះវិបត្តិទឹកជំនន់យ៉ាងធ្ងន់ធ្ងរ គឺត្រូវបានអ្នកវិភាគ និងសាធារណជនមើលឃើញតាមរយៈទិដ្ឋភាពនយោបាយ និងយុទ្ធសាស្ត្រប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗមួយចំនួន៖

២. យុទ្ធសាស្ត្របង្វែរអារម្មណ៍សាធារណជន (Distraction)
ក្នុងកំឡុងចុងខែកញ្ញា និងដើមខែតុលា ឆ្នាំ ២០២៦ ទីក្រុងបាងកកបានរងការលិចលង់យ៉ាងធ្ងន់ធ្ងរ ដែលបង្កឱ្យមានការខូចខាតប្រមាណជាង ១១ ពាន់លានបាត។ ការបរាជ័យ និងភាពយឺតយ៉ាវក្នុងការគ្រប់គ្រងទឹកជំនន់របស់រដ្ឋាភិបាល បានធ្វើឱ្យប្រជាជនថៃមានការខឹងសម្បារ និងរិះគន់អាជ្ញាធរយ៉ាងខ្លាំង។ ដូចនេះ ការបញ្ចេញព័ត៌មាន និងរូបភាពរាជវង្សដ៏គួរឱ្យទាក់ទាញនេះ អាចជួយបង្វែរការយកចិត្តទុកដាក់របស់ប្រជាជនចេញពីទុក្ខកង្វល់ និងព័ត៌មានអវិជ្ជមាននៃគ្រោះទឹកជំនន់មួយកម្រិត។

សង្រ្គាមពត៍មាន និងការវាយបក៖ គោលបំណងនៃការផ្សព្វផ្សាយរូបថតផ្លូវការរបស់ព្រះមហាក្សត្រ និងម្ចាស់ក្សត្រីថៃ ជាមួយយន្តហោះចម្បាំង Saab JAS 39 Gripen ក្នុងអំឡុងពេលដែលទីក្រុងបាងកកកំពុងជួបប្រទះវិបត្តិទឹកជំនន់យ៉ាងធ្ងន់ធ្ងរ គឺត្រូវបានអ្នកវិភាគ និងសាធារណជនមើលឃើញតាមរយៈទិដ្ឋភាពនយោបាយ និងយុទ្ធសាស្ត្រប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗមួយចំនួន៖
៣. ការពង្រឹងទំនុកចិត្តមុនព្រឹត្តិការណ៍អន្តរជាតិ
ទីក្រុងបាងកកកំពុងរៀបចំខ្លួនធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំប្រចាំឆ្នាំរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងធនាគារពិភពលោក (World Bank) នៅពាក់កណ្តាលខែតុលា ឆ្នាំ ២០២៦ នេះ។ ការផ្សព្វផ្សាយរូបភាពសន្តិសុខ និងកងទ័ពអាកាសដ៏រឹងមាំ គឺជាផ្នែកមួយនៃការបង្កើតរូបភាពវិជ្ជមាន និងទំនុកចិត្តផ្នែកសន្តិសុខជាតិដល់ប្រតិភូអន្តរជាតិរាប់ម៉ឺននាក់ ទោះបីជាទីក្រុងកំពុងជួបវិបត្តិធម្មជាតិក៏ដោយ។

សង្រ្គាមពត៍មាន និងការវាយបក៖ គោលបំណងនៃការផ្សព្វផ្សាយរូបថតផ្លូវការរបស់ព្រះមហាក្សត្រ និងម្ចាស់ក្សត្រីថៃ ជាមួយយន្តហោះចម្បាំង Saab JAS 39 Gripen ក្នុងអំឡុងពេលដែលទីក្រុងបាងកកកំពុងជួបប្រទះវិបត្តិទឹកជំនន់យ៉ាងធ្ងន់ធ្ងរ គឺត្រូវបានអ្នកវិភាគ និងសាធារណជនមើលឃើញតាមរយៈទិដ្ឋភាពនយោបាយ និងយុទ្ធសាស្ត្រប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗមួយចំនួន៖
៤. ការប្រើប្រាស់យន្តហោះចម្បាំងក្នុងការជួយសង្គ្រោះទឹកជំនន់ (ការបំភ្លឺផ្លូវការ)
យោងតាមយុទ្ធសាស្ត្ររបស់កងទ័ពអាកាសភូមិន្ទថៃ (RTAF) យន្តហោះចម្បាំង និងយន្តហោះយោធាត្រូវបានចាត់តាំងឱ្យហោះហើរថតរូបភាពពីលើអាកាស និង satellite ដើម្បីវាយតម្លៃទិសដៅរលកទឹកជំនន់ និងរៀបចំផែនការជម្លៀសប្រជាជន។ ការបង្ហាញវត្តមានរបស់ព្រះមហាក្សត្រ និងម្ចាស់ក្សត្រីនៅមូលដ្ឋានទ័ពអាកាស ក៏អាចជាសារបង្ហាញពីការយកចិត្តទុកដាក់ និងការត្រៀមលក្ខណៈរួចរាល់របស់កងទ័ពក្នុងការប្រើប្រាស់បច្ចេកវិទ្យាយោធាដើម្បីជួយសង្គ្រោះពលរដ្ឋ។
សរុបមក ការផ្សព្វផ្សាយនេះមានលក្ខណៈជាសង្គ្រាមព័ត៌មាន និងចិត្តសាស្ត្រ ដើម្បីរក្សាលំនឹងប្រជាប្រិយភាពរបស់រាជវង្ស និងរដ្ឋាភិបាល ចំពេលដែលប្រទេសជាតិកំពុងស្ថិតក្នុងស្ថានភាពអាសន្ន។

សង្រ្គាមពត៍មាន និងការវាយបក៖ គោលបំណងនៃការផ្សព្វផ្សាយរូបថតផ្លូវការរបស់ព្រះមហាក្សត្រ និងម្ចាស់ក្សត្រីថៃ ជាមួយយន្តហោះចម្បាំង Saab JAS 39 Gripen ក្នុងអំឡុងពេលដែលទីក្រុងបាងកកកំពុងជួបប្រទះវិបត្តិទឹកជំនន់យ៉ាងធ្ងន់ធ្ងរ គឺត្រូវបានអ្នកវិភាគ និងសាធារណជនមើលឃើញតាមរយៈទិដ្ឋភាពនយោបាយ និងយុទ្ធសាស្ត្រប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗមួយចំនួន​ដូចបានផ្សព្វផ្សាយអម្បាញមិញ។ អាមេរិក បានប្រាប់ទៅ ថៃ ថាកុំផ្សាយពត៍មានណាដែលនាំឲ្យមានកំដៅនយោបាយ យោធា ឥលូវខាង ថៃ ដូចជា បន្ទន់ឥរិបទ ខ្លះៗ តែខាង សៀម បែរជា ប្រឹងផ្សាយថែមទៀត។ តាមប្រវត្តិសាស្រ្ត UNs គំរាម ដក ថៃ ចេញពី សមាជិកអង្គការសហប្រជាជាតិ ទើបវា ព្រមប្រគល់ទឹកដី ដកទ័ពចេញពី កម្ពុជាយើង។

Sambath Show ជំហរកម្ពុជា! បើមានការបោះបង្គោលព្រំដែនគោកកម្ពុជា-ថៃ លើកក្រោយ ស្នើ​ឲ្យ ​AOT​ ធ្វើ​ជា​សាក្សី អនុសាសន៍របស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត (08-10-2026)

Copy ទុក‼️នេះជា Prompt Ai ល្បីៗទាំង ៥ សម្រាប់បង្កើតរូបបានគ្រប់ Style ដោយឥតគិតថ្លៃ👇🔥ជាទូទៅ ការបង្កើតរូបភាពដោយ AI គឺជាការបំប្លែងគំនិត ឬការស្រមៃឱ្យចេញជារូបភាពជាក់ស្តែងដោយប្រើប្រាស់បច្ចេកវិទ្យាឆ្លាតវៃ។ នេះគឺជាជម្រើសដ៏ប្រសើរសម្រាប់អ្នកដែលចង់បានរូបភាពដែលមានរចនាបថប្លែកៗ និងប្លែកភ្នែក។ អ្នកគ្រាន់តែ Copy អត្ថបទពិពណ៌នា (Prompt) រួច Paste ចូលទៅក្នុងកម្មវិធី ឬគេហទំព័រ Gemini ឬ ChatGPT ឬប្រើប្រាស់មុខងារ Create Image ដោយគ្រាន់តែ Upload រូបថតរបស់អ្នក រួមជាមួយ Prompt នោះជាការស្រេច។
ខាងក្រោមនេះជា Prompt Ai ចំនួន ៥ ដែលកំពុង Trend ខ្លាំងលើបណ្តាញសង្គម៖

១./ Please create a Vertical portrait shot in 1080x1920 format using the exact same face features, characterized by stark cinematic lighting and intense contrast. Captured with a slightly low, upward-facing angle that dramatizes the subject's small face, the composition evokes quiet dominance and sculptural elegance. The background is a deep, saturated crimson red, creating a bold visual clash with the model's luminous skin and dark wardrobe.

Sambath Show
នាយករដ្ឋមន្រ្តី សុំឱ្យឆ្នាំ២០២៧ កុំឲ្យមានអា F16 អាដ្រូនស៊ើបការណ៍ លេីទឹកដីកម្ពុជា! សូមបង​ប្អូនទូទាំងប្រទេសពេលទៅវត្តនារដូវភ្ជុំបិណ្ឌនេះ ជួយបន់ស្រន់ឲ្យជាតិយេីងបានសុខជារៀងរហូត.....

No comments:

Post a Comment