- សែ្វងយល់ពីវិស័យការពារជាតិ បណ្តាញប្រព័ន្ធកាំជ្រួចការពារដែនអាកាស និងឆ្នេរសមុទ្ររបស់ស៊ីរី បណ្តាញប្រព័ន្ធកាំជ្រួចការពារដែនអាកាស និងឆ្នេរសមុទ្ររបស់ស៊ីរី ចេញផ្សាយនា ពុធ, 29 ឧសភា 2013 13:59 ក្រោយពេលធ្លាក់ចូលវិបត្តិដល់ទៅជាងមួយឆ្នាំ សមត្ថភាពយោធារបស់ស៊ីរីពិតជាបានស្រកស្រុតប៉ុន្តែកងទ័ពនេះនៅតែគ្រប់គ្រងលើឃ្លាំងអាវុធដ៍សម្បើមធ្វើឱ្យអ៊ីស្រាអែល និងបស្ចឹមប្រទេសក្រែងរមែង។
- តើអាវុធស៊ីរីខ្លាំងដល់កម្រិតណា? ប្រព័ន្ធអាវុធការពាររបស់ស៊ីរីខ្លាំងណាស់ពិសេសកាំជ្រួចពីដីទៅ សមុទ្រហើយស្នូលវាគឺជាកាំជ្រួចបីប្រភេទ។ ប្រព័ន្ធការពារអាកាសទំនើបទាន់សម័យ កាលពីថ្មីៗនេះបណ្តាញព័ត៌មាននានាផ្សព្វផ្សាញពីការព្រមានរបស់ប្រធានាធិបតីនៃប្រទេសរុស្ស៊ីលោកពូទីនថាប្រទេសលោកនឹងបំពាក់កាំជ្រួច S-300 និង Iskander ឱ្យប្រទេសស៊ីរី ធ្វើឱ្យអាមេរិក និងអ៊ីស្រាអែលភ័យបឹបៗ ។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល B.Netan Yahn ត្រៀមខ្លួនទៅក្រុងម៉ូស្គូ បញ្ចុះបញ្ជូលកុំឱ្យរុស្ស៊ីលក់ S-300 ឱ្យគូបដិបក្ខរបស់អ៊ីស្រាអែល ។ ប្រព័ន្ធកាំជ្រួច S-300 មានអានុភាពជាង Patriot ពិតហើយមកទល់ឥឡូវនេះរុស្ស៊ីនៅតែរក្សាមិនទាន់បំពាក់អាវុធអស់នេះឱ្យស៊ីរីទេ។
- បើទោះជាដូច្នេះក្តីស៊ីរីមានរួចហើយនូវកាំជ្រួចមានគុណភាពប្រដំប្រសងគ្នានេះ ។ នៅថ្ងៃ ១៩កក្កដា ២០១២ ពួកទ័ពបះបោរដណ្តើមបានពីទ័ពរដ្ឋាភិបាលនូវប្រព័ន្ធរ៉ាដា Type120 ជាផ្នែកមួយសំខាន់នៃ កាំជ្រួចការពារអាកាស ហុងឈី 9(HQ-9) របស់ចិន ។
- រ៉ាដា Type 120 ត្រូវបានដឹកជញ្ជូនលើរថយន្តធុនធ្ងន់ហើយអាចតំឡើងដាក់ឱ្យប្រើប្រាស់ក្នុងកំឡុងពេល ១៥នាទី ហើយអាចចល័តប្តូរទិសដៅរៀងរាល់ ១០នាទីម្តង វាអាចគ្រប់គ្រងដែនអាកាសចម្ងាយ 300km។ HQ-9 ត្រូវបានគេជឿថាប្រហែលគ្នានិង Patriot របស់អាមេរិក និង S-300 រុស្ស៊ីចម្ងាយបាញ់ដល់ 200km ល្បឿនលឿនជាងសម្លេង 4,2 March ប្រសិទ្ធភាពបាញ់ 30km ។
- HQ-9 ប្រដំប្រសងនិង Patriot និង S-300 កងពលតូចកាំជ្រួច HQ-9 របស់ចិន ត្រូវបានកកើតឡើងដោយផ្នែកពីរសំខាន់គឺ មេបញ្ជាការមានរថយន្តបញ្ជាការ ១ រថយន្តទូរគមនាគមន៍និងផ្គត់ផ្គង់ ៤គ្រឿង និងមួយផ្នែកទៀតគឺ ៦កង វរសេនាតូចកាំជ្រួច ។ ក្នុងមួយវរសេនាតូចមានរថយន្តបញ្ជាការកាំជ្រួច១ រថយន្តដាក់រ៉ាដាកំណត់គោលដៅ១ រថយន្តដាក់រ៉ាដាស្វែងរក១ និង រថយន្តបាញ់កាំជ្រួច៨គ្រឿងដែលមួយគ្រឿងមានកាំជ្រួច៤គ្រាប់ ។ HQ-9 អាចបាញ់បានគ្រប់យន្តហោះចម្បាំងដែលមាននៅពេលសព្វថ្ងៃហើយសូម្បីតែកាំជ្រួចមានបញ្ជាផ្លូវក៏ត្រូវវាបាញ់បានដែរ ទោះបីកាំជ្រួចនោះស្ថិតនៅផ្នែកក្រោយនៃគន្លងផ្លូវក៏ដោយ។
- ស៊ីរីមានប្រព័ន្ធការពារអាកាសសរុប ៩០០ កាំភ្លើងការពារអាកាស ៤០០០ ដែលបង្កើតបានប្រព័ន្ធការពារដ៍ចង្អៀតច្រើនជាន់ក្នុងនោះមាន Pantsyr-S1,Pechora2M , Buk M-2E និង S-200 48គ្រឿង និង S-300 មួយចំនួនមិនប្រកដថាប៉ុន្មាន ។
- ប្រព័ន្ធ Buk M-2E ក្នុងប្រព័ន្ធ Pantsyr S1 ដែល NATO ហៅ SA-22 Grey Hound ជាកាំភ្លើងការពារអាកាសទំនើបចុងក្រោយនៅពេលនេះជាមួយកាំភ្លើងយន្ត 30mm 2A72 រ៉ាដា និងកាំជ្រួច 57E6-1 ដែលហោះបាន 1300m/s ឬ March 4 បាញ់ចម្ងាយ 20km កំពស់ 15km ។ ប្រព័ន្ធ Pantsyr-S1 Pechora 2M ជាការធ្វើទំនើបនៃ S-125 Neva Pechora ឬ NATO ហៅ SAM-3ឬ SA-3 Goa ។ កាលពីសង្គ្រាម Kosovo S-125 Neva Pechora បានបាញ់ទម្លាក់យន្តហោះបំបាំងកាយ F-117 Nighthawk នៅ 27 មីនា 1999 និង F-16 របស់ NATO នៅថ្ងៃ 02 ឧសភា 1999 ។ Petrora ធ្លាប់បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក F-117 របស់អាមេរិក ក្នុងបណ្តាជម្លោះប្រដាប់អាវុធនៅកន្លែងផ្សេងទៀត SA-3 និងប្រព័ន្ធ SAM ផ្សេងៗទៀតធ្លាប់បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកនិងយន្តហោះទំនើបៗជាច្រើនគ្រឿងរបស់ NATO និងអាមេរិក។
- Pechora 2M ត្រូវបានគេធ្វើឱ្យទំនើបលើរ៉ាដានិងកាំជ្រួច វាប្រើកាំជ្រួច 5V27D និង 5V27DE បាញ់បានពី 3,5km ដល់ 35km ហើយកំពស់ជាង 20km ។ ប្រព័ន្ធ Buk M-2E ជាម៉ូដែលថ្មីនៃកាំជ្រួច Buk ចាប់កំណើតនៅឆ្នាំ 2008 អាចបាញ់ព្រមគ្នានូវគោលដៅ 4 ខណៈវាកំពុងតាមដានគោលដៅ 24ផ្សេងទៀត ។ Buk M-2E ប្រើកាំជ្រួច 9M317 ហើយ NATO ហៅ SA-17 Grizzly បាញ់ចន្លោះ 3ទៅ 50km កំពស់ 25km ល្បឿន March 4 ខែលការពារកាំជ្រួច ក្នុងសមយុទ្ធការពារឆ្នេរសមុទ្រនៅខែកក្កដា ២០១២ ស៊ីរីបានបង្ហាញនូវកាំជ្រួចទំនើបៗរបស់រុស្ស៊ីនិងចិនជាច្រើនឈុតមាន SSC-1B Sepal , C-802 Noor,SSC-3Styr , SSN-2,SCC-5 , SNN-26 , Yakhont ធ្វើឱ្យអាមេរិកនិងបស្ចឹមប្រទេសបះសក់ដែរ ។ ខែលការពាររបស់ស៊ីរីខ្លាំងក្លាណាស់ ពិសេសកាំជ្រួចពីទៅសមុទ្រពិសេសគឺអាវុធស្នូល 4K51 Rubezh , 4K44B REDUT និង K-300P Bastion ។
- ប្រព័ន្ធ P-35 និងល្បឿនលឿនជាងសម្លេងចម្ងាយបាញ់ 550km ប្រព័ន្ធ 4K51 បានដាក់លើយានយន្តដឹកជញ្ជូន 3P51 (អភិវឌ្ឍពីរថយន្ត MAZ-543) ដែលផ្ទុករ៉ាដានិងទម្របាញ់ KT-161 ជាមួយគ្នា ។ ផ្ទុកកាំជ្រួចបញ្ជាផ្លូវពីដីទៅសមុទ្រល្បឿនក្បែរសម្លេង P-15 Temit មានចម្ងាយបាញ់ 80km ហោះកំពស់ 25 ទៅ 50m ពីផ្ទៃទឹក។
- ប្រព័ន្ធ 4K44BREWT-M ប្រើកាំជ្រួច P35 គំរូទី៣ របស់ P-5 ចាប់កំណើតតាំងពីឆ្នាំ ១៩៦០ ល្បឿនលឿនជាងសម្លេងអាចបាញ់ដល់ចម្ងាយ460Km អាចបំផ្លាញបានកាប៉ាល់ចំណុះដល់ ២០០០ តោន។ ប្រព័ន្ធ K-300P ប្រើកាំជ្រួច Yakhont បាញ់បាន 300Km កំពស់ ៥ទៅ ១៥ m ពីទឹកល្បឿន 750 m/s ឬ March 2 ហើយពហុមុខងារ វាយប្រហាក៍បាន ការពារក៍បាន ដោយស៊ីរីមាន ២ វរសេនាតូច កាំជ្រួច Bastion នេះ និងកាំជ្រួច Yakhont ប្រមាណ ៧២ គ្រាប់។ ដើម្បីដាក់ Yahont ឲ្យប្រើប្រាស់គេត្រូវការតែ ៥នាទីទេរួចចន្លោះការបាញ់ម្តងទៅម្តងទៀតគឺ ២,៥នាទី។
- ប្រព័ន្ធ Bastion ជាមួយកាំជ្រួច Onix គ្មានគូប្រៀបរក្សាដែនដី 600 km Bastion មួយប្រព័ន្ធការពារដែនដីទទឹង 600Km ដែលគ្របដណ្តប់ពេញព្រំដែនសមុទ្ររបស់ស៊ីរី ព្រមទាំងអាចតបណ្តាញនិង 4K51 និង 4K44BREWT-M ដែលធ្វើឲ្យវាក្លាយទៅជារបងការពារការវាយលុកពីសមុទ្របានយ៉ាងល្អ។ ការវាយលុកជើងគោក បេសកកម្មមិនអាចសម្រេច ផ្អែកតាមទិន្នន័យទ័ពបរទេសអាចវាយលុកទៅស៊ីរីតាមច្រក៤ ប៉ែកខាងជើងប្រើច្រក ទួគីជាឈ្នាន់ ប៉ែកខាងជើងអាចឡើងតាមសមុទ្រ ភាគខាងលិចឈាងខាងត្បូងអាចឆ្លងខ្ពង់រាប ណ្គាឡង់ចេញពីអ៊ីស្រាអែល ឯភាគខាងកើតគឺឈាងចេញពីអ៊ីរ៉ាក់ ពោលគឺរដ្ឋាបាល លោកអាសាដពិតជាអាសន្នធំមែន។ តែលើសមរភូមិពិត គ្រប់យ៉ាងមិនស្រួលពេកនោះទេ។
- ទីតាំងសេដ្ឋកិច្ច និងនយោបាយរបស់ស៊ីរី គឺរដ្ឋធានីដាម៉ាតូសមានរបងធម្មជាតិ គឺប្រទេសហ្សកដង់ និងលីបង់ មានតែច្រកមួយគត់ដែលឈមនឹងអ៊ីស្រាអែល តែដោយខ្ពង់រាប ហ្គោឡង់តូចចង្អៀតទើបកងកម្លាំងធ្ងន់មិនងាយដេញតាមនោះទេ។ ស្ថានភាពភូមិសាស្ត្រស្មុគស្មាញអំណោយផលឪកាសការពារ Damacus បើវាយចូលស៊ីរីពីអ៊ីរ៉ាក់ គឺឆ្ងាយបីដង បើវាយពីតួគីរ គឺឆ្ងាយ១០ដង ហេតុនេះស៊ីរីខំទប់ច្រកទាំងពីរនេះ រួចប្រើកម្លាំងសរុបទប់ច្រកពីអ៊ីស្រាអែល ទន្ទឹមនឹងមានក្រុមឧទាម Hecbollah ជួយទៀតនោះឆ្អឹងជំនីរអ៊ីស្រាអែលមិនទំនេរទេ។
- បើវាយប្រហារស៊ីរីពីខាងជើង និងខាងកើត គឺត្រូវឆ្លងអ៊ីរ៉ង់ ដោយមានព្រំដែនជាប់អ៊ីរ៉ង់ ធ្វើឲ្យតួគីរ និងអ៊ីរ៉ាក់មិនសូវស្រួលចិត្តនោះទេហើយឥឡូវនេះអ៊ីរ៉ាក់ដោះការងារក្នុងប្រទេសមិនអស់ផង ហើយតួគីរល្អតែមើលប៉ុណ្នោះ។ ដូច្នេះតួគីរ និងអ៊ីរ៉ាក់ពិតជាមិនយកជ័រព្នៅត្បៀតក្លៀកទេ៕
Showing posts sorted by relevance for query S-125 Neva/Pechora. Sort by date Show all posts
Showing posts sorted by relevance for query S-125 Neva/Pechora. Sort by date Show all posts
Sunday, November 12, 2017
ប្រព័ន្ធកាំជ្រួច រ៉ាដា ការពារដែនអាកាស
Thursday, September 10, 2020
កងទ័ពជើងគោក ឡាវ
ប្រទេសឡាវ មានកត្តាប្រវត្តិសាស្រ្ត 👉ជូរចត់ជាមួយកម្ពុជា និងមានទំនាស់ព្រំដែន ដែលទាមទារមានការសិក្សា វិភាគ វាយតម្លៃសភាពការណ៍យោធា និង នយោបាយនៅប្រទេសឡាវឲ្យបានច្បាស់លាស់។ មានប្រជាជន ៧, ២ លាននាក់ កម្លាំងយុវជនប្រភពកម្លាំង ៣,៣ លាននាក់ កម្លាំងអាចបម្រើទ័ព ២,៣ លាននាក់ កម្លាំងសរុបប្រមាណ ៣០,០០០ នាក់ កម្លាំងបម្រុងគ្មាន។ ប្រទេសឡាវ មានគោលនយោបាយលាក់ការណ៍ខ្ពស់ ដូច្នេះ ចំនួនតួរលេខពិតប្រាកដត្រូវបានបិទបាំង ដែលទាមទារការប្រើតួរលេខ អំឡូងសង្រ្គាមឆ្នាំ ១៩៧០ តួរលេខ ក្នុងវង្វង់ច្រចក( ) កងទ័ពជើគកោកឡាវ មានបំពាក់អាវុធដូចខាងក្រោមនេះ 👉 កងទ័ពជើងគោក មាន ៣០,០០០ នាក់/ ៣៥,០០០ នាក់ កងទ័ពជ់ងទឹក👉 មានចំនួន..៥០០នាក់ (៥០០ នាក់.)..និងកងទ័ពជើងអាកាស 👉 មានទ័ពចំនួន .៥០០នាក់....(.២,៣០០ នាក់..)
- 👉 T-72 B1 Main Battle Tank Russia ចំនួន 30 គ្រឿង
- 👉 T-34/85 Medium Tank Soviet Union ចំនួន 30 គ្រឿង
- 👉 T-54/55 Main Battle Tank Soviet Union ចំនួន គ្រឿង
- 👉 Type-59 Main Battle Tank China ចំនួន គ្រឿង
- 👉 PT-76 Light tank Soviet Union ចំនួន 25 គ្រឿង
- 👉 BMP-1 Infantry fighting vehicle Soviet Union ចំនួន គ្រឿង
- 👉 BTR-60PB Armored Personnel Carrier Soviet Union ចំនួន 70 គ្រឿង
- 👉 BTR-152 Armored Personnel Carrier Soviet Unionចំនួន គ្រឿង
- 👉 BTR-40 Armored Personnel Carrier Soviet Unionចំនួន 10 គ្រឿង
- 👉 Dima DMT5070XFB Armored Personnel Carrier Chin aចំនួន
- 👉 Chinese Tiger 4x4 Infantry Mobility Vehicle China ចំនួន គ្រឿង
- 👉 CS/VN3 4x4 Infantry Mobility Vehicle Chinaចំនួន គ្រឿង
- 👉 BRDM-2M Armoured Car Russia At leastចំនួន 10 គ្រឿង
- 👉 Dongfeng CS/SS4 Self Propelled Mortar System China ចំនួន គ្រឿង
- 👉 SR-5 Multiple rocket launcher China ចំនួន គ្រឿង
- 👉 BM-21 Grad 122mm Multiple Rocket Launcher ចំនួន គ្រឿង
- 👉 BM-14 Multiple rocket launcher ចំនួន គ្រឿង
- 👉 2S3 Akatsiya 152mm Self-Propelled Howitzer ចំនួន គ្រឿង
- 👉 122-HL-70 122mm Self-Propelled Howitzer Laos ចំនួន គ្រឿង
- 👉 PCL-09 122mm Self-Propelled Howitzer China ចំនួន គ្រឿង
- 👉 S-125 Neva/Pechora Short-Range SAM System Soviet Union ចំនួន គ្រឿង
- 👉 9K35 Strela-10 Vehicle-Mounted SAM System Soviet Union ចំនួន គ្រឿង
- 👉 Yitian (Tianlong 6) Surface-to-Air Missile China ចំនួន គ្រឿង
- 👉 ZSU-23-4 Shilka Self-propelled anti-aircraft gun Soviet Union ចំនួន គ្រឿង
- 👉 M114 155 mm howitzer ចំនួន 12 ដើម
- 👉130 mm towed field gun M1954 (M-46) ចំនួន 10 ដើម
- 👉 M-30 122 mm howitzer ចំនួន 10 ដើម
- 👉 122 mm howitzer 2A18 (D-30) ចំនួន 10 ដើម
- 👉 M101 howitzer, 105mm ចំនួន 20 ដើម
- 👉 M116 howitzer, 75mm, ចំនួន 10 ដើម
- 👉 កាំភ្លើងធុន Norinco AF902 FCS 35mm China Made
- 👉 កាំភ្លើងធុន Strela 2 Surface-to-air missile (កាំជ្រួច អា-៧២)
- 👉 កាំភ្លើងធុន 37 mm automatic air defence gun M1939 (61-K)
- 👉 កាំភ្លើងធុន 57 mm AZP S-60
- 👉 កាំភ្លើងធុន ZPU 14,5 mm
- 👉 កាំភ្លើងធុន ZPU-23-2 mm
- 👉 S-125 Neva/Pechora Wikipedia, លំអិតភាសាខ្មែរ
- 👉 9K35 Strela-10 Wikipedia លំអិតភាសាខ្មែរ
- 👉 Yitian (Tianlong 6)Wikipedia លំអិតភាសាខ្មែរ
- 👉 ZSU-23-4 ShilkaWikipedia លំអិតភាសាខ្មែរ
- 👉 Strela 2 Wikipedia លំអិតភាសាខ្មែរ
Sunday, March 1, 2020
កាំជ្រួច S-125 Pechora 2TM Russia SAM system
កាំជ្រួចការពារអាកាស ស៊ីរី S-125 Neva/Pechora
មេទ័ពរុស្ស៊ីវាយតម្លៃ និង ប្រាប់ពីរបៀបទប់ទល់ការវាយប្រហារពីអាកាសដល់ Syria ចេញផ្សាយនា ពុធ, 18 កញ្ញា 2013 14:32 អត្ថបទនេះវិភាគស៊ីជម្រៅពីសមត្ថភាពការពារដែនអាកាសរបស់ Syria និងរបៀបដែល Syria និងរបៀបដែល Syria គួរធ្វើដើម្បីប្រឆាំងនិងការវាយប្រហារពីអាកាសនៃសហរដ្ឋអាមេរិកឈ្លានពាន ។
- ទម្រកាំជ្រួចចល័តការពារអាកាស 2K12 របស់ Syria សាស្ត្រចារ្យ Gavrilov សមាជិកវិទ្យាស្ថានបច្ចេកវិទ្យាយោធាបានសរសេរអត្ថបទមួយវិភាគច្បាស់ពីសមត្ថភាពការពារអាកាសរបស់ Syria ។ អត្ថបទសរសេរថា មួយរយៈពេលនេះស្រមោលខ្មៅនៃសង្គ្រាមគ្របដណ្តប់ពេញដែនអាកាសស៊ីរី អាមេរិកនិងបរិវារត្រៀមការវាយប្រហារដែលមានចរិកដាក់ទណ្ឌកម្មនិងក្នុងទំហំកំណត់លើ Syria ។ ឥឡូវនេះអាមេរិកបានដាក់ពង្រាយកប៉ាល់និងនាវាចម្បាំង ច្រើនគ្រឿងនៅសមុទ្រមេឌីទែណេ ។ តមកនិងស្ថានភាពនេះ Syria អះអាងថាបានរៀបចំយ៉ាងល្អដើម្បីតបតនិងសងសឹក គ្រប់ពេលមានការវាយប្រហារ ។
- បើចង់វាយមែន ? តើអាមេរិកនឹងវាយ Syria ដោយវិធីណា ? ដល់ពេលនោះ Syria តបតយ៉ាងណា ? សាស្ត្រចារ្យ Gavrilov ដែលជាឧត្តមសេនីយ៍ទោចូលវិវគ្គដ៏ បានវិភាគដូចតទៅ : ឥឡូវនេះសង្គ្រាមទូរគមនាគមន៍របស់បស្ចឹមប្រទេសបានមកដល់ប៉ុស្តិ៍ប៉មជួរមុខរបស់ Syria ហើយ ប្រត្តិការអន្តរាគមន៍ (ឈ្លានពាន) យោធាជារួមត្រូវបានរៀបចំរួច ។ តាមរយៈសុទ្ទរកថានៃបណ្តាមេដឹកនាំបស្ចឹមប្រទេសសឱ្យឃើញថា ស្ថានការណ៍ Syria អាចកើតឡើងរបៀបសេណារីយ៉ូ Libya បស្ចឹមប្រទេសពិតជាអាចបើកការឈ្លានពានមកលើ Syria បង្កើតតំបន់ហាមហោះហើរ បង្កើតការគាំទ្រផ្លូវអាកាសដល់ឧទ្ទាមបោះបោរ (សកម្មប្រយុទ្ធ) ។
- តែខុសពីអតីតមេដឹកនាំ Libya លោក Gaddafi បណ្តាឆ្នាំកន្លងទៅថ្មីៗនេះ ប្រធានាធិបតី Syria លោក Bashar al Assad បន្តបំពាក់សព្វាវុធថ្មីៗបង្កើនសមត្ថភាពប្រយុទ្ធរបស់កងទ័ពពិសេសសមត្ថភាពការពារដែនអាកាស ត្រៀមខ្លួនទប់ទល់រាល់ឧបាយកលផ្តួលរំលំ រដ្ឋអំណាចស៊ីរី ។ កាំជ្រួចការពារអាកាស 9k31 Strela 1 របស់ Syria ស្ថានការណ៍ឥឡូវនេះ អតីតឧត្តមសេនីយ៍រុស្ស៊ីនិយាយថាបណ្តាឆ្នាំកន្លងទៅពិភពលោកទាំងមូលផ្តោតលើមជ្ឈិមបូព៌ា អនាគតនៃ ប្រទេសនិងប្រជាជាតិមូស្លីមជាច្រើនផ្លាស់ប្តូរបន្តបន្ទាប់ ។ Syria ក្រោមកណ្តាប់ដៃ Bashar al Assad មិនត្រូវចិត្តបស្ចឹមប្រទេស ទើបក្លាយជាគោលដៅ វាយប្រហាររបស់អាមេរិកនិង NATO ជាបរិវារ ។ Syria វឹកវរក្នុងសង្គ្រាមស៊ីវិលពិតប្រាកដ នាំឱ្យកម្លាំងការពារជាតិចុះខ្សោយយ៉ាងខ្លាំង ។ ក្រុមឧទ្ទាមត្រូវបានបស្ចឹមប្រទេសគាំទ្រ និងបានរៀបចំយ៉ាងរៀបរយនិងប្រសិទ្ធភាព មានបញ្ជាការឯកភាព ទទួលគ្រឿងបំពាក់សព្វបែបតាមទួរគី Iraq Jordan និង Lebanon សព្វថ្ងៃទ័ពរដ្ឋាភិបាលគ្រប់គ្រងតែទីប្រជុំជននិងតំបន់សំខាន់ៗ សល់ដែនដីជិតពាក់កណ្តាលគ្រប់គ្រងដោយក្រុមឧទ្ទាម ។
- ភូមិសាស្ត្រនយោបាយ Syria ពិតជាមិនល្អនោះទេ ដោយត្រូវបានហ៊ុំព័ទ្ធដោយកម្លាំងអមិត្ត ។ ខាងត្បូងគឺ I Srall និង Lebanon បីដូចចុះទឹកក្រពើឡើងលើខ្លា ។ ភាគខាងកើត Iraq និងប៉ាឡេស្ទីនពោរពេញដោយអស្ថិរភាព ភាគខាងជើងគឺ ទួរគី ពីមិត្តក្លាយជាសត្រូវ ។ ការរក្សាឯករាជ្យ និង បូរណភាពទឹកដីរបស់ Syria មិនត្រឹមសំខាន់បំផុតចំពោះ Syria តែឯងទេ តែសំខាន់ចំពោះ រុស្ស៊ីដែរ ។ ដោយរុស្ស៊ីព្យាយាមច្បាមយកតួនាទីមួយនៅមជ្ឈិមបូព៌ា ។ បស្ចឹមប្រទេសបើផ្តួលបានរបប Syria នោះនឹងបង្កការគម្រាមផ្ទាល់លើសន្តិសុខរុស្ស៊ី ។ យុទ្ធសាស្ត្រយោធា Syria គឺគោរពការណ៍ការពារខ្លួនទាំងស្រុង ដោយយក Israel ជាសត្រូវចម្បង ហើយមិនផាត់ចោលជម្លោះប្រដាប់អាវុធជាមួយ ទួរគី ឬ Iraq ។ ស្នូលនៃការកសាងកម្លាំងប្រដាប់អាវុធ Syria គឺគោរពតាមប្លង់បេនេះ ។
- ផ្នែកមួយនៃកងរថពាសដែក Syria សព្វថ្ងៃនេះទ័ព Syria គឺកងកម្លាំងមួយក្នុងចំណោមកងកម្លាំង ខ្លាំងនៅមជ្ឈិមបូព៌ា ពិសេសទ័ពជើងគោក ដោយមាន 3 យោធភូមិភាគមាន 12 កងពល (រថក្រោះ 7កងពល) កងពលតូចឯករាជ្យ 12 កងអនុសេនាធំទ័ពពិសេស 10 និងកងពលរថក្រោះឯករាជ្យមួយ ។ កងទ័ព Syria ត្រូវការជាបន្ទាន់កងកម្លាំងដែលមានលទ្ធភាពការពារនិងតបតបានប្រសិទ្ធភាពការវាយប្រហារ ពីអាកាស តែទោះជាយ៉ាងណាមានតែទាហាន Israel និង Turkey ទេដែលសមត្ថភាពខ្ពស់ជាង Syria មួយកម្រិត នេះមិនទាន់និយាយពីសមត្ថភាពវាយពីអាកាសកាន់តែខ្លាំងរបស់អាមេរិកនិងបរិវារជាងដែរ ។
- គ្មានអ្វីត្រូវសង្ស័យទៀតទេ Syria ដូចប្រទេសឯទៀតនៅមជ្ឈិមបូព៌ាដែរគ្មានលទ្ធភាពតទល់ផ្លូវអាកាសនិងទ័ពអាមេរិកនិងបរិវារ ។ ហេតុនេះទ័ព Syria បានកសាងវាយ៉ាងលឿនដោយពឹងពាក់លើយុទ្ធោករណ៍ចិន និង រុស្ស៊ី ។ អ្នកជំនាញការជឿថាសមត្ថភាពការពារដែនអាកាស Syria នាពេលនេះខ្លាំងគ្រាន់បើ ជាក់ស្តែងគេបានបាញ់ទម្លាក់យន្តហោះចម្បាំង F-4 របស់ Turkey កាលពី 26-06-2012 ។ ក្រុមវិភាគយោធាជឿថាកាយវិការមួយនេះបង្អាក់ការត្រៀមបំពាក់អាវុធឱ្យពួកឧទ្ទាមពីសំណាក់ NATO កាលនោះ ។ បើធៀបនិង Libya ដែលគ្មានតបតបានអ្វីសោះ កម្លាំង Syria ពិតជាធ្វើឱ្យ NATO មិនអាចមើលស្រាលបាន ។ យន្តហោះ F-4 ធុននេះរបស់ Turkey ដែល Syria បានបាញ់ទម្លាក់ ប្រព័ន្ធការពារអាកាស ប្រព័ន្ធកាំជ្រួចដីទៅអាកាសនិងកាំភ្លើងត្បាល់បាញ់យន្តហោះ Syria មានចម្រុះពីរបស់ធម្មតាដល់ធុនទំនើប ។ សហភាពសូវៀតបានជួយ Syria ដោយឥតសំណង នូវអាវុធសរុប 13 600 000 000USD ហេតុនេះសម្ភារៈនិងយុទ្ធសាស្ត្រប្រយុទ្ធរបស់ Syria គឺ សូវៀតនិងរុស្ស៊ី ។ ក្នុងកងការពារអាកាស Syria មានកាំជ្រួចការពារអាកាស 800ទម្រនិងកាំភ្លើងការពារអាកាសជាង 4000 ដើម ។ ប្រព័ន្ធកាំជ្រួចបាញ់បានខ្ពស់មានជាង 50 ទម្រតួយ៉ាង S-200 Angara និង S-200V Vega, S-75D Vina និង S-75 M Volga ។ ក្តីកង្វល់ធំបំផុតរបស់អ៊ីស្រាអែលគឺ S-300 48 ទម្រហើយរុស្ស៊ីបានលក់ឱ្យកាលពីចុងឆ្នាំ 2011 ហើយខ្លះទិញពី Belarus និងចិនបន្ថែមទៀត ។
- ក្រៅពីនេះកម្លាំងស្នូលនៃកងការពារអាកាស Syria នៅមាន Buk-M1-2 និង Buk-M2E ចំនួន 140 ប្រព័ន្ធ S-125 Neva និង S-125 Pechora និងប្រព័ន្ធ 2KJ2 ប្រព័ន្ធ Osa ក្រៅពីនេះមានប្រព័ន្ធ Pantsir-SIE ផងដែរ ។ ក្រៅពីនេះទ័ពអាកាស Syria មានកាំជ្រួចលីស្មា Strela-1 និង Strelta-10 , Strela-2 ,Strels-2M , Strela-3 កាំភ្លើងផ្លោង Zu-33 , Zu-23-4 Shika ។ កាំជ្រួច 9k33 Osg ការពារអាកាស ពិតហើយ 80% នៃអាវុធការពារដែនអាកាសរបស់ Syria ជាសព្វាវុធចាស់តែប៉ុន្មានឆ្នាំកន្លងមកនេះមានមួយផ្នែកក្នុងចំណោមនោះត្រូវបាននិងកំពុងធ្វើទំនើបកម្មទ្រង់ទ្រាយធំអាចបំពេញបានតម្រូវការបច្ចុប្បន្ន ។
- ប្រព័ន្ធបញ្ជាការ ឧត្តមសេនីយ៍រុស្ស៊ីចូលនិវត្តន៍រូបនេះសន្និដ្ឋានថាដើម្បីធានាប្រព័ន្ធការពារអាកាសដំណើរការមានប្រសិទ្ធភាព សម្រេចជោគជ័យការពារដែនអាកាសត្រូវធានាឱ្យគ្រប់ផ្នែកបញ្ចេញអស់មុខងារធម្មតាៗរបស់ខ្លួន ។ សម័យសន្តិភាព ការបាញ់ទម្លាក់យន្តហោះមួយគ្រឿងបានរំលោភដែនអាកាសរបស់ខ្លួនមិនគ្រប់គ្រាន់សម្រាប់ធ្វើការវាយតម្លៃពីសមត្ថភាពទាហានអាកាសស៊ីរីទេ ត្បិតស្ថានភាពសម័យសង្គ្រាមខុសទាំងស្រុងពីសម័យសន្តិភាព ខណៈដែលបច្ចាមិត្រប្រើប្រាស់មធ្យោបាយហោះខ្នាតតូចជាច្រើនប្រភេទ តួយ៉ាងអាវុធបច្ចេកវិទ្យាខ្ពស់ យន្តហោះគ្មានអ្នកបើកបរ កាំជ្រួចមានបញ្ជាផ្លូវ គ្រាប់បែកហោះ គ្រាប់ហោះ ការរំខានបែបវិទ្យាសាស្ត្រនិងអេឡិចត្រូនិច ដើម្បីបន្សាបឥទ្ធិពលប្រព័ន្ធការពារអាកាស ឬ ប្រើគោលដៅបញ្ឆោតជាដើម ។ ប្រព័ន្ធអាវុធការពារអាកាស Syria ត្រូវបង្ខំឱ្យប្រតិបត្តិការក្នុងស្ថានភាពស្មុគ្រស្មាញពិបាកជឿ ។
- មានតែប្រព័ន្ធការពារអាកាសប្រសិទ្ធភាពខ្ពស់សមរម្យមួយទេ ទើបអាចតបតប្រព័ន្ធវាយលុករៀបរយនិងមានប្រសិទ្ធភាពមួយបាន ។ ឈរលើចំណុចនេះប្រព័ន្ធបញ្ជាការ ឈ្លបយកការណ៍និងកំណត់សត្រូវលើអាកាសនិងដើរតួយ៉ាងសំខាន់ ហើយត្រូវកសាងប្រព័ន្ធអាវុធជំនួយដោយប្រើកាំភ្លើងផ្លោងកំពស់ខ្ពស់ កាំជ្រួចការពារអាកាសនិងប្រព័ន្ធជំនួយកងទ័ពជើងអាកាស ។ កាំជ្រួចការពារអាកាស 9K35 Strela 10 ប្រព័ន្ធបញ្ជាការប្រយុទ្ធនៃអង្គភាពការងាររបស់ Syria ត្រូវបានកសាងតាមរបៀបប្រពៃណី តភ្ជាប់គណៈបញ្ជាការ និងសេនាធិការ នៃអង្គភាពការពារអាកាសភាគខាងជើងនិងខាងត្បូងកងទ័ពការពារអាកាស អង្គភាពកាំជ្រួច អង្គភាពកាំភ្លើងផ្លោងកំពស់ខ្ពស់ ក្រុមទាហាន រ៉ាដា អេឡិចត្រូនិច និង ទីបញ្ជាការសមរភូមិ ។ ប្រព័ន្ធទូរគមនាគមន៍ប្រើរលកសញ្ញាខ្លីបែបប្រពៃណី ។
- ដើម្បីបញ្ជានិងប្រតិបត្តិមានប្រសិទ្ធភាពប្រព័ន្ធអាវុធការពារអាកាស កងទ័ព Syria កសាងមូលដ្ឋានបញ្ជាការទំនើបបីកន្លែង ធានាឱ្យការគ្រប់គ្រងបញ្ជាការពារអាកាស ចាប់តាំងពីថ្ងៃដំបូងផ្ទុះវិបត្តមកម្ល៉េះ ។ ប៉ុន្តែប្រសិទ្ធភាព មិនទាន់ឈានដល់កម្រិតខ្ពស់ទាំងស្រុងទេ មកពី : ទីមួយ : សមត្ថភាពពលទាហានអាកាសនៅទាប ហើយឧបករណ៍បញ្ជាថ្មី តែអាវុធត្រូវទទួលបញ្ជាស៊េរីចាស់ដូចជា ASURK-1M/1MA..ដែលបំពាក់តាំងពីកណ្តាលសតវត្សមកម្ល៉េះ ។ ប្រព័ន្ធការពារអាកាស 9K 37M Buk ទីពីរ : ប្រព័ន្ធបញ្ជាការនិងអាវុធការពារមិនស្របគ្នាតួយ៉ាងប្រព័ន្ធបញ្ជា Pu-12 បែរជាត្រូវភ្ជាប់និងកាំជ្រួច Osa ឬ ឧបករណ៍បញ្ជា K-1 ត្រូវភ្ជាប់និងកាំជ្រួច 2KJ2 ។ល។ កាំជ្រួចការពារអាកាស 9K96 Pantsir-S1 ពោលគឺ សមត្ថភាពទាហាន Syria មិនខ្ពស់មិនធ្វើម្ចាស់ទាំងស្រុងលើអាវុធរបស់ពួកគេ ។
- ទីបី : គ្មានការតភ្ជាប់គ្នាល្អពីសមរភូមិមួយនៅសមរភូមិមួយទៀត ពោលគឺ Syria គ្មានសមត្ថភាពគ្រប់គ្រាន់សម្រាប់សង្គ្រាមអេឡិចត្រនិច ។ ឧបករណ៍ រ៉ាដា ឧត្តមសេនីយ៍រុស្ស៊ីនិយាយថា រ៉ាដារុករក P-12 ,P-14,P-15,P-30,P-35 , P-80 និងរ៉ាដាវាស់កំពស់ PRV-13 , PRV-16 សុទ្ធតែមានអាយុ 50-60 ឆ្នាំមកហើយគ្មានប្រសិទ្ធភាពក្នុងសង្គ្រាមទំនើបទេ ។ ប្រព័ន្ធការពារអាកាស 9K317E Buk-M2E ម្យ៉ាងទៀតពួកវាមានប្រសិទ្ធភាពទាល់តែក្រុមហួសសម័យទៀត ហើយសមត្ថភាពនិងចំណុចខ្លាំងខ្សោយរបស់រ៉ាដាអស់នេះត្រូវបានអាមេរិកនិងបរិវារ ក្តាប់បានតាមរយៈសង្គ្រាម វៀតណាមសង្គ្រាមអារ៉ាប-អ៊ីស្រាអែល និងសង្គ្រាមឈូងសមុទ្រ ។
- កាំជ្រួចលីស្មា 9K338 Igla-S កម្ទេចគោលដៅ 6Km ប៉ុន្តែប៉ុន្មានឆ្នាំមកនេះ Syria បានកែខៃរ៉ាដាជាច្រើនឱ្យទាន់សម័យដោយជំនួយពីរុស្ស៊ីដើម្បីការពារការវាយប្រហារពីអ៊ីស្រាអែល ។ ម្យ៉ាងទៀត Syria មានសព្វាវុធការពារអាកាសយ៉ាងច្រើនហេតុនេះអាចយកបរិមាណមកបំពេញឱ្យកង្វះខាតគុណភាពបាន ។
- កាំជ្រួចការពារអាកាស S-75 ម្យ៉ាងទៀតការសំបូរបែបនូវអាវុធការពារអាកាសដ៏ជាឧបសគ្គសម្រាប់សត្រូវជ្រើសរើសមធ្យោបាយវាយប្រហារ Syria ដែរ ។ ឧទាហរណ៍ យន្តហោះ A អាចកម្ទេចអាវុធ ‘ក’ របស់ Syria តែអាវុធ ‘ខ’ នៅក្បែរ’ក’ ជាឃាតកចាំប្រល័យយន្តហោះ A ហេតុនេះ A មិនអាចកំទេច ‘ក’បានទេ ។ កាំជ្រួចការពារអាកាស S-125 Pechora Syria ការបំពាក់អាវុធការពារអាកាសក្រាស់ឃ្មឹកជួយធ្វើជាខែលការពារទ័ពជើងគោក ។
- កាំជ្រួចការពារអាកាស S-200 Angara បាញ់បាន 100.250km ប្រសិទ្ធភាពប្រយុទ្ធ ពិតហើយទ័ពអាកាស Syria អាចតតាំងនិងការវាយប្រហារគ្រប់បែបពីអាកាស តែប្រសិទ្ធភាពមិនខ្ពស់ពេកទេ ហើយមូលហេតុគឺដូចរៀបរាប់ខាងលើ ។ Syria មានប្រព័ន្ធការពារអាកាស Tor-M1 ទំនើបដែរ ពិតមែនថា Syria មិនខ្លាំងតែខ្មាំងសត្រូវរបស់ Syria មិនសូវស្រួលចិត្តដែរ ដោយសារ Syria មានដល់កាំជ្រួច Tor-M1 ដ៏ទំនើបផងដែរ ។ គន្លឹះកែខៃនូវចំណុចខ្សោយ (Syria) ទ័ព Syria ពិតជាពិបាកបញ្ចេញអស់នូវអានុភាពនៃអាវុធការពារអាកាសដែលគេមានណាស់ តែបើប្រើវិធានការណ៍ចម្រុះលើការចាត់តាំងបញ្ជានិងសម្ភារៈបច្ចេកទេសចូលគ្នា ជឿថាគុណភាពប្រយុទ្ធរបស់គេនឹងកើនឡើងហួសពីការស្មាន ។
- 1-យកចិត្តទុកដាក់កសាងផែនការប្រយុទ្ធជាមុន កំណត់ឱ្យបានគោលដៅដែលសត្រូវត្រៀមវាយប្រហារសហការល្អរវាងបណ្តាអង្គភាពការពារអាកាស ។ S-300 របស់ Syria ដែលបច្ចាមិត្រខ្លាចញញើត
- 2-បង្កើតអង្គភាពប្រយុទ្ធការពារដែនអាកាសចម្រុះដោយបញ្ជូលកាំជ្រួចនិងកាំភ្លើងការពារអាកាសអមគ្នា ។
- 3-បង្កើនភាពពឹងផ្អែកលើគ្នាឱ្យបណ្តាអាវុធការពារអាកាសឧទាហរណ៍ S-200 ការពារ S-300p ហើយ Zu-23 , ZSU-23-4 ការពារ S-200 ហើយកាំភ្លើងផ្លោងកម្រិតខ្ពស់ការពារអាវុធអស់នេះមួយជាន់ទៀត ។
- 4- បង្កើតនិងបង្កើនសកម្មភាពប្រសិទ្ធភាពក្រុមស៊ើបការណ៍ ។
- 5- បង្កើតមូលដ្ឋានក្លែងក្លាយបញ្ញោតឬពង្វក់សត្រូវ ។
- 6-បង្កើតខ្សែត្រៀមច្រើនជាន់អូសទាញសត្រូវចូលអន្ទាក់ហើយព្រួតគ្នាកម្ទេច ទោះប្រើអាវុធហួសសម័យក៏ដោយ ។
- 7-ឆ្មក់បង្កប់កងការពារតាមគន្លងហោះហើរដែលសត្រូវអាចឈ្លានពាន ។ កាំភ្លើងការពារអាកាស ZSU-23-4 បន្ថយការបើករ៉ាដាអចិន្ត្រៃយ៍ពីព្រោះងាយឱ្យសត្រូវចាប់បានរលកសញ្ញាកំទេចយើងមុនឬគេចខ្លួន ។
- ត្រូវរង់ចាំពេលសត្រូវចូលតំបន់ក្រហមសឹមបើករ៉ាដាហើយបាញ់កំទេចតែម្តង ។ កងទ័ពអាកាស-យន្តហោះចម្បាំងតូចៗ មិនត្រូវពឹងផ្អែកតែការការពារពីដីទេ ត្រូវប្រើកងយន្តហោះដែលមានស្រាប់ថែមទៀត ។ M1G-21 របស់ Syria Syria មាន MiG-25 4កង , MIG-23MLD 4កង MIG 29A 4កង ហើយពួកវាត្រូវបានជួសជុលធំ ព្រមទាំងធ្វើទំនើបកម្មអស់ហើយ ។ ចំណុចខ្សោយកងយន្តហោះ Syria គឺ គ្មានយន្តហោះស៊ើបការណ៍ប្រកាសអាសន្នពីឆ្ងាយ ហេតុនេះអាកាសយានិកត្រូវពឹងផ្អែកស្ថានីយ៍លើដីនាំឱ្យប្រសិទ្ធភាពប្រយុទ្ធធ្លាក់ចុះ ។ ប្រសិទ្ធភាពកងយន្តហោះ Syria មានត្រឹម 6-8% ទេ ។
- MIG-25 PD និយាយរួមទ័ពអាកាស Syria មានកម្រិត បើធៀបនិង Turkey ឬ Israel ក៏ Syria ចាញ់ដែលកុំថាឡើយអាមេរិក ។ សេចក្តីសន្និដ្ឋាន និយាយរួមវាយតម្លៃលើកម្លាំងការពារអាកាសនិងទ័ពអាកាស Syria មានលក្ខណៈមុខពីរ និង មិនប្រាកដ ។ ម្យ៉ាង Syria មានអាវុធយុទ្ធភ័ណ្ឌច្រើនបង្កើតបានខែលការពារក្រាស់ឃ្មឹកធានាធ្វើឱ្យសត្រូវពិបាកលុកលុយទោះប្រើសព្វាវុធទំនើបក៏ដោយ ។
យន្តហោះ MIG-29A ទំនើបរបស់ Syria ម្យ៉ាងទៀតក្នុងកងកម្លាំងការពារអាកាស Syria មានសព្វាវុធទំនើបកម្ម 12-15% ទេ ពិបាកវាយបកសត្រូវ ខ្លាំងពូកែណាស់ ។ កងទ័ពអាកាស Syria ទាមទារមានការប្តូរផ្លាស់បន្ទាន់ទាំងសម្ភារៈនិងពលទាហានទើបអាចទប់ទល់សត្រូវខ្លាំងបាន ។ យន្តហោះ Su-24MK Syria ឧទ្ធម្ភាគចក្រ Ui-25 Syria Syria ធ្វើសមយុទ្ធផ្លូវអាកាសឆ្នាំ 2012 យន្តហោះចម្បាំង Syria គ្រាប់បែកគីមីរបស់ Syria ៕
Specifications លក្ខណៈបច្ចេកទេស
- Mass 953 kg
- Length 6.09 m
- Diameter 375 mm
- Warhead Frag-HE
- Warhead weight 60 kg
- Detonation mechanism Proximity fuse
- Wingspan 2.2 m
- Propellant Solid propellant rocket motor
- Operational range 35 kilometres (22 mi)
- Flight altitude 18,000 metres (59,000 ft)
- Guidance system RF CLOS
Sunday, February 23, 2020
សម្ពារៈ គ្រឿងចក្រ កងទ័ពឡាវ
នេះជាសម្ពារៈ គ្រឿងចក្រ កងទ័ពឡាវ ខ្លះៗ
រថក្រោះ រថពាសដែក យានយន្តប្រយុទ្ធ 👈
រថក្រោះ រថពាសដែក យានយន្តប្រយុទ្ធ 👈
- T-72B1 Main Battle Tank Russia ចំនួន 30 គ្រឿង
- T-34/85 Medium Tank Soviet Unionចំនួន 30 គ្រឿង
- T-54/55 Main Battle Tank Soviet Unionចំនួន គ្រឿង
- Type-59 Main Battle Tank Chinaចំនួន គ្រឿង
- PT-76 Light tank Soviet Union ចំនួន 25 គ្រឿង
- BMP-1 Infantry fighting vehicle Soviet Unionចំនួន គ្រឿង
- BTR-60PB Armored Personnel Carrier Soviet Union ចំនួន70 គ្រឿង
- BTR-152 Armored Personnel Carrier Soviet Unionចំនួន គ្រឿង
- BTR-40 Armored Personnel Carrier Soviet Unionចំនួន 10 គ្រឿង
- Dima DMT5070XFB Armored Personnel Carrier Chinaចំនួន
- Chinese Tiger 4x4 Infantry Mobility Vehicle Chinaចំនួន គ្រឿង
- CS/VN3 4x4 Infantry Mobility Vehicle Chinaចំនួន គ្រឿង
- BRDM-2M Armoured Car Russia At leastចំនួន 10 គ្រឿង
- Dongfeng CS/SS4 Self Propelled Mortar System Chinaចំនួន គ្រឿង
- SR-5 Multiple rocket launcher Chinaចំនួន គ្រឿង
- BM-21 Grad 122mm Multiple Rocket Launcherចំនួន គ្រឿង
- BM-14 Multiple rocket launcherចំនួន គ្រឿង
- 2S3 Akatsiya 152mm Self-Propelled Howitzerចំនួន គ្រឿង
- 122-HL-70 122mm Self-Propelled Howitzer Laosចំនួន គ្រឿង
- PCL-09 122mm Self-Propelled Howitzer Chinaចំនួន គ្រឿង
- S-125 Neva/Pechora Short-Range SAM System Soviet Unionចំនួន គ្រឿង
- 9K35 Strela-10 Vehicle-Mounted SAM System Soviet Unionចំនួន គ្រឿង
- Yitian (Tianlong 6) Surface-to-Air Missile Chinaចំនួន គ្រឿង
- ZSU-23-4 Shilka Self-propelled anti-aircraft gun Soviet Unionចំនួន គ្រឿង
- KrAZ-6322 Truck Russiaចំនួន គ្រឿង
- Ural-4320 Medium Truck Soviet Unionចំនួន គ្រឿង
- Ural-43206 Light Truck Soviet Unionចំនួន គ្រឿង
- GAZ-3308 Medium Truck Russiaចំនួន គ្រឿង
- FAW Jiefang 141 Medium Truck Chinaចំនួន គ្រឿង
- GAZ-66 Platform Truck Soviet Unionចំនួន គ្រឿង
- BAIC 4x4 vehicles Military light utility vehicle Chinaចំនួន គ្រឿង
- UAZ-469 Military light utility vehicle Soviet Unionចំនួន គ្រឿង
- BJ2022JC Military light utility vehicle Chinaចំនួន គ្រឿង
- PTS Tracked amphibious transport Soviet Unionចំនួន គ្រឿង
- Shaanxi SX2190 Launched bridge Chinaចំនួន គ្រឿង
- Shaanxi SX2190 Floating bridge Chinaចំនួន គ្រឿង
- M-30 122 mm howitzer 10
- 122 mm howitzer 2A18 (D-30) 10
- 130 mm towed field gun M1954 (M-46) 10
- M114 155 mm howitzer 12
- M101 howitzer,105mm 20
- M116 howitzer, 75mm, 10
- Strela 2 Surface-to-air missile
- 37 mm automatic air defence gun M1939 (61-K)
- 57 mm AZP S-60
- ZPU
- ZU-23-2
Aircraft Helicopters យន្តហោះ ឧទ្ធម្ភាចក្រ (AIR FORCE ទ័ពអាកាស)
- Xian MA600 China transport 2
- Antonov An-26 Ukraine transport 1
- Mil Mi-17 Soviet Union utility / transport 17
- Bell UH-1 United States utility UH-1H 4
- Harbin Z-9 China utility 3
- Kamov Ka-27 Russia utility Ka-32 2
- Yakovlev Yak-130 Russia advanced trainer (4) 20 on order
Fleet ជើងទឹក NAVY
- Vessel type Quantity Origin
- Inshore Patrol Craft 10 Vietnam Vietnam
- Landing Craft, Mechanized 4 Vietnam Vietnam
- Patrol Boats 20-30 China China
Subscribe to:
Posts (Atom)












































































































































































