ព្រំដែនកម្ពុជា​ ថៃ៖​ ថ្ងៃទី ២៦ ខែ សីហា ឆ្នាំ២០២៦ អានុទីននាយករដ្ឋមន្រ្តីថៃ ផ្លូវការ និងនាយករដ្ឋមន្រ្តីសៀមស្រម៉ោល បានរួមគ្នា កែប្រែខ្សែព្រំដែនសិប្បនិម្មិត ទៅជាខ្សែព្រំដែនអចិន្រ្តៃយ៍ ដែលពត៍មានបង្ករឲ្យប្រជាជនកម្ពុជាមានការឈឺចាប់ជាមួយ រដ្ឋាភិបាលកម្ពុជាខ្លួនឯង នេះជាបំណងរបស់់ សៀម របស់ ថៃ។ ដូច្នេះ អ្នកឃោសនា ត្រូវតែផ្សព្វផ្សាយពត៍មាន វាយបក ប្រតិកម្មរហ័ស តបទៅវិញថា កម្ពុជាប្រកាន់យកជានិច្ច " គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម Franco-Siam Treaty 1904-1907 កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែន (fait accompli to Fact On the Ground)។ នៅ តុលាការ នៅ អង្គការសហប្រជាជាតិគេ កាត់សេចក្តីសំអាងលើ ផែនទីអន្តរជាតិ មិនយក Fait Accompli ឡើយ។

Thursday, October 16, 2025

កាំភ្លើងធុន M101 howitzer,105mm

កាំភ្លើងធុន M101 howitzer,105mm មានលក្ខណៈបច្ចេកទេស ដូចខាងក្រោម Specifications
ប្រវត្តិនៃការប្រើប្រាស់ គ្រាប់ ១០៥មម វាយប្រហារនៅ ភូមិ អូរភ្លុកដំរី ថ្មដា ខេត្តពោធិសាត់ ចំនួន ២១ គ្រាប់ ។ ករណីបាញ់ផ្លោងនៅថ្ងៃនេះដូចគ្នាករណីពួកទាហានសៀមបានបាញ់តែម្នាក់ឯងមកលេីតំបន់ភូមិភ្លុកដំរី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ កាលពីម៉ោង៥:០១ ទាបភ្លឺថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥កន្លងមក ក្នុងគោលបំណងពង្រីកសមរភូមិប្រយុទ្ធតាមបណ្តោយព្រំដែន។ ការបាញ់ផ្លោងតែម្នាក់ឯង ចោទអ្នកណាបាញ់មុនបាញ់ក្រោយស្អីទៀត? បេីបាញ់តែម្នាក់ឯង អ្នកណាបាញ់អ្នកនោះបាញ់មុនហើយ ។ ដូចប្រសាសន៍របស់សម្តេចតេជោផ្តល់អនុសាសន៍ឱ្យរក្សាទុកភស្តុតាងរណ្តៅនេះមានសារសំខាន់ណាស់! ករណីទាហានសៀមបាញ់នៅភូមិសាស្ត្រឃុំថ្មដាកន្លងមកនោះ កម្លាំងអង្គភាពCMACបានសហការជាមួយកងទ័ពចុះហ៊ុំពន្ធ័រណ្តៅគ្រាប់និងបានកំណត់អត្តសញ្ញាណគ្រប់ផ្លោងប្រភេទ១០៥មម ចំនួន៦រណ្តៅដែលផ្ទុះទាំងអស់ (លេី២១គ្រាប់ដែលបានបាញ់) ដោយវិភាគអំបែងគ្រាប់១០៥មមនោះ អ្នកបច្ចេកទេសបានដឹងថា មានគ្រាប់ផ្លោង១០៥មមចំនួន៤គ្រាប់ជាគ្រាប់ផ្លោងមានផ្ទុកផ្សែងពុលWP និង២រណ្តៅគ្រាប់ជាគ្រាប់ជះអំបែង។ តាមរយ:ការវិភាគនេះ អាចដឹងច្បាស់ជាគ្រាប់ផ្លោងផលិតនៅប្រទេសណា ហើយអ្នកណាជាអ្នកប្រើប្រាស់គ្រាប់នោះយ៉ាងច្បាស់លាស់។ ភស្តុតាងទាំងនេះនៅពោធិ៍សាត់បញ្ជាក់ច្បាស់ថា សៀមជាអ្នកបាញ់មកលើទឹកដីកម្ពុជា ហើយកងកម្លាំងកម្ពុជាមិនបានផ្ទុះអាវុធបាញ់តបតវិញផង គ្មានស្អីត្រូវបកស្រាយអ្នកណាបាញ់មុនទៀត ។ ដូចនេះ ករណីផ្ទុះអាវុធនៅថ្ងៃ២៧ ខែកញ្ញានេះ ក៏ដូចគ្នាដែរគឺសៀមជាអ្នកបាញ់ ដូចនេះសៀមបាញ់មុនពិតប្រាកដណាស់ ព្រោះកម្ពុជាគ្មានការផ្ទុះអាវុធផងហ្នឹង ៕ ប្រភព និងរូបភាព៖ ផេកអគ្គនាយក CMAC






កាំភ្លើងធុន M101 howitzer,105mm

No comments:

Post a Comment