Sunday, March 1, 2020

កាំជ្រួច S-125 Pechora 2TM Russia SAM system

កាំជ្រួចការពារអាកាស ស៊ីរី​  S-125 Neva/Pechora
មេទ័ព​រុស្ស៊ី​វាយ​តម្លៃ ​និង ​​ប្រា​ប់ពី​របៀប​ទប់ទល់​ការ​វាយ​ប្រហារ​ពី​អាកាស​ដល់ ​Syria  ចេញ​ផ្សាយ​នា ពុធ, 18 កញ្ញា 2013 14:32 អត្ថបទ​នេះ​វិភាគ​ស៊ីជម្រៅ​ពី​សមត្ថភាព​ការពារ​ដែនអាកាស​រប​ស់ Syria និង​របៀប​ដែល Syria និង​របៀប​ដែល Syria គួរ​ធ្វើ​ដើម្បី​ប្រឆាំង​និង​ការវាយប្រហារ​ពី​អាកាស​នៃ​សហរដ្ឋអាមេរិក​ឈ្លានពាន ។


  • ទម្រ​កាំជ្រួច​ចល័ត​ការពារ​អាកាស 2K12 របស់ Syria   សាស្ត្រ​ចា​រ្យ Gavrilov សមាជិក​វិទ្យាស្ថាន​បច្ចេកវិទ្យា​យោធា​បាន​សរសេរ​អត្ថបទ​មួយ​វិភាគ​ច្បាស់​ពី​សមត្ថភាព​ការពារ​អាកាស​របស់ Syria ។ អត្ថបទ​សរសេរថា មួយរយៈ​ពេលនេះ​ស្រមោល​ខ្មៅ​នៃ​សង្គ្រាម​គ្របដណ្តប់​ពេញ​ដែនអាកាស​ស៊ី​រី អាមេរិក​និង​បរិវារ​ត្រៀម​ការវាយប្រហារ​ដែល​មាន​ច​រិ​ក​ដាក់ទណ្ឌកម្ម​និង​ក្នុង​ទំហំ​កំណត់​លើ Syria ។ ឥឡូវនេះ​អាមេរិក​បានដាក់​ពង្រាយ​កប៉ាល់​និង​នាវាចម្បាំង ច្រើន​គ្រឿង​នៅ​សមុទ្រ​មេ​ឌី​ទែ​ណេ ។ ត​មក​និង​ស្ថានភាព​នេះ Syria អះអាងថា​បានរៀបចំ​យ៉ាង​ល្អ​ដើម្បី​តបត​និង​សងសឹក គ្រប់ពេល​មានការ​វាយប្រហារ ។
  •  បើ​ចង់វាយ​មែន ? តើ​អាមេរិក​នឹង​វាយ Syria ដោយ​វិធី​ណា ? ដល់ពេល​នោះ Syria តបត​យ៉ាងណា ? សាស្ត្រ​ចា​រ្យ Gavrilov ដែលជា​ឧ​ត្ត​ម​សេនីយ៍​ទោ​ចូល​វិ​វគ្គ​ដ៏ បាន​វិភាគ​ដូចតទៅ : ឥឡូវនេះ​សង្គ្រាម​ទូរគមនាគមន៍​របស់​ប​ស្ចឹ​ម​ប្រទេស​បានមក​ដល់​ប៉ុស្តិ៍​ប៉ម​ជួរមុខ​របស់ Syria ហើយ ប្រ​ត្តិ​ការអន្តរាគមន៍ (ឈ្លានពាន) យោធា​ជារួម​ត្រូវបាន​រៀបចំ​រួច ។ តាមរយៈ​សុ​ទ្ទរ​កថា​នៃ​បណ្តា​មេដឹកនាំ​ប​ស្ចឹ​ម​ប្រទេស​ស​ឱ្យឃើញថា ស្ថានការណ៍ Syria អាច​កើតឡើង​របៀប​សេណា​រី​យ៉ូ Libya ប​ស្ចឹ​ម​ប្រទេស​ពិតជា​អាច​បើក​ការឈ្លានពាន​មកលើ Syria បង្កើត​តំបន់​ហាម​ហោះហើរ បង្កើត​ការគាំទ្រ​ផ្លូវអាកាស​ដល់​ឧទ្ទាម​បោះ​បោរ (សកម្មប្រយុទ្ធ) ។
  •  តែ​ខុសពី​អតីត​មេដឹកនាំ Libya លោក Gaddafi បណ្តា​ឆ្នាំ​កន្លងទៅថ្មីៗនេះ ប្រធានាធិបតី Syria លោក Bashar al Assad បន្ត​បំពាក់​សព្វាវុធថ្មីៗបង្កើន​សមត្ថភាព​ប្រយុទ្ធ​របស់​កងទ័ព​ពិសេស​សមត្ថភាព​ការពារ​ដែនអាកាស ត្រៀមខ្លួន​ទប់ទល់​រាល់​ឧបាយកល​ផ្តួលរំលំ រដ្ឋអំណាច​ស៊ី​រី ។   កាំជ្រួច​ការពារ​អាកាស 9k31 Strela 1 របស់ Syria   ស្ថានការណ៍​ឥឡូវនេះ អតីត​ឧ​ត្ត​ម​សេនីយ៍​រុស្ស៊ី​និយាយថា​បណ្តា​ឆ្នាំ​កន្លងទៅ​ពិភពលោក​ទាំងមូល​ផ្តោតលើ​មជ្ឈិមបូព៌ា អនាគត​នៃ ប្រទេស​និង​ប្រជាជាតិ​មូស្លីម​ជាច្រើន​ផ្លាស់ប្តូរ​បន្តបន្ទាប់ ។  Syria ក្រោម​កណ្តាប់ដៃ Bashar al Assad មិនត្រូវ​ចិត្ត​ប​ស្ចឹ​ម​ប្រទេស ទើប​ក្លាយជា​គោលដៅ វាយប្រហារ​របស់​អាមេរិក​និង NATO ជា​បរិវារ ។ Syria វឹកវរ​ក្នុង​សង្គ្រាមស៊ីវិល​ពិតប្រាកដ នាំឱ្យ​កម្លាំង​ការពារជាតិ​ចុះខ្សោយ​យ៉ាងខ្លាំង ។ ក្រុម​ឧទ្ទាម​ត្រូវបាន​ប​ស្ចឹ​ម​ប្រទេស​គាំទ្រ និង​បានរៀបចំ​យ៉ាង​រៀបរយ​និង​ប្រសិទ្ធភាព មាន​បញ្ជា​ការឯកភាព ទទួល​គ្រឿង​បំពាក់​សព្វ​បែប​តាម​ទួរគី Iraq Jordan និង Lebanon សព្វថ្ងៃ​ទ័ព​រដ្ឋាភិបាល​គ្រប់គ្រង​តែ​ទីប្រជុំជន​និង​តំបន់សំខាន់ៗ សល់​ដែនដី​ជិត​ពាក់កណ្តាល​គ្រប់គ្រង​ដោយ​ក្រុម​ឧទ្ទាម ។
  •  ភូមិសាស្ត្រ​នយោបាយ Syria ពិតជា​មិនល្អ​នោះទេ ដោយ​ត្រូវបាន​ហ៊ុំព័ទ្ធ​ដោយ​កម្លាំង​អមិត្ត ។ ខាងត្បូង​គឺ I Srall និង Lebanon បីដូច​ចុះ​ទឹក​ក្រពើ​ឡើងលើ​ខ្លា ។ ភាគ​ខាងកើត Iraq និង​ប៉ា​ឡេ​ស្ទី​ន​ពោរពេញ​ដោយ​អស្ថិរភាព ភាគ​ខាងជើង​គឺ ទួរគី ពី​មិត្ត​ក្លាយជា​សត្រូវ ។ ការរក្សា​ឯករាជ្យ និង បូរណភាព​ទឹកដី​របស់ Syria មិន​ត្រឹម​សំខាន់បំផុត​ចំពោះ Syria តែឯង​ទេ តែ​សំខាន់​ចំពោះ រុស្ស៊ី​ដែរ ។ ដោយ​រុស្ស៊ី​ព្យាយាម​ច្បាម​យក​តួនាទី​មួយ​នៅ​មជ្ឈិមបូព៌ា ។ ប​ស្ចឹ​ម​ប្រទេស​បើ​ផ្តួល​បាន​របប Syria នោះ​នឹង​បង្ក​ការ​គម្រាម​ផ្ទាល់​លើ​សន្តិសុខ​រុស្ស៊ី ។ យុទ្ធសាស្ត្រ​យោធា Syria គឺ​គោរព​ការណ៍​ការពារ​ខ្លួន​ទាំងស្រុង ដោយ​យក Israel ជាស​ត្រូវ​ចម្បង ហើយ​មិន​ផាត់​ចោល​ជម្លោះ​ប្រដាប់អាវុធ​ជាមួយ ទួរគី ឬ Iraq ។ ស្នូល​នៃ​ការកសាង​កម្លាំងប្រដាប់អាវុធ Syria គឺ​គោរព​តាម​ប្លង់​បេ​នេះ ។
  •    ផ្នែក​មួយ​នៃ​កង​រថពាសដែក Syria   សព្វថ្ងៃនេះ​ទ័ព Syria គឺ​កងកម្លាំង​មួយ​ក្នុងចំណោម​កងកម្លាំង ខ្លាំង​នៅ​មជ្ឈិមបូព៌ា ពិសេស​ទ័ពជើងគោក ដោយមាន 3 យោធភូមិភាគ​មាន 12 កងពល (រថក្រោះ 7កងពល) កងពលតូច​ឯករាជ្យ 12 កងអនុសេនាធំ​ទ័ព​ពិសេស 10 និង​កងពល​រថក្រោះ​ឯករាជ្យ​មួយ ។ កងទ័ព Syria ត្រូវការ​ជាបន្ទាន់​កង​កម្លាំង​ដែលមាន​លទ្ធភាព​ការពារ​និង​តបត​បាន​ប្រសិទ្ធភាព​ការវាយប្រហារ ពី​អាកាស តែ​ទោះជា​យ៉ាងណា​មានតែ​ទាហាន Israel និង Turkey ទេ​ដែល​សមត្ថភាព​ខ្ពស់ជាង Syria មួយកម្រិត នេះ​មិនទាន់​និយាយ​ពី​សមត្ថភាព​វាយ​ពី​អាកាស​កាន់តែខ្លាំង​របស់​អាមេរិក​និង​បរិវារ​ជាង​ដែរ ។
  •  គ្មានអ្វី​ត្រូវ​សង្ស័យ​ទៀត​ទេ Syria ដូច​ប្រទេស​ឯទៀត​នៅ​មជ្ឈិមបូព៌ា​ដែរ​គ្មាន​លទ្ធភាព​តទល់​ផ្លូវអាកាស​និង​ទ័ព​អាមេរិក​និង​បរិវារ  ។ ហេតុនេះ​ទ័ព Syria បាន​កសាង​វា​យ៉ាង​លឿន​ដោយ​ពឹងពាក់​លើ​យុ​ទ្ធោ​ករ​ណ៍​ចិន និង រុស្ស៊ី ។ អ្នកជំនាញ​ការជឿ​ថាស​ម​ត្ថ​ភាព​ការពារ​ដែនអាកាស Syria នាពេលនេះ​ខ្លាំង​គ្រាន់បើ ជាក់ស្តែង​គេ​បាន​បាញ់​ទម្លាក់​យន្តហោះ​ចម្បាំង F-4 របស់ Turkey កាលពី 26-06-2012 ។ ក្រុម​វិភាគ​យោធា​ជឿថា​កាយវិការ​មួយ​នេះ​បង្អាក់​ការត្រៀម​បំពាក់អាវុធ​ឱ្យ​ពួក​ឧទ្ទាម​ពី​សំណាក់ NATO កាលនោះ ។ បើ​ធៀប​និង Libya ដែល​គ្មាន​តបត​បាន​អ្វី​សោះ កម្លាំង Syria ពិតជា​ធ្វើឱ្យ NATO មិនអាច​មើលស្រាល​បាន ។   យន្តហោះ F-4 ធុន​នេះ​របស់ Turkey ដែល Syria បាន​បាញ់​ទម្លាក់   ប្រព័ន្ធ​ការពារ​អាកាស ប្រព័ន្ធ​កាំជ្រួច​ដី​ទៅ​អាកាស​និង​កាំភ្លើងត្បាល់​បាញ់​យន្តហោះ Syria មាន​ចម្រុះ​ពី​របស់​ធម្មតា​ដល់​ធុន​ទំនើប ។ សហភាពសូវៀត​បាន​ជួយ Syria ដោយ​ឥត​សំណង នូវ​អាវុធ​សរុប 13 600 000 000USD ហេតុនេះ​សម្ភារៈ​និង​យុទ្ធសាស្ត្រ​ប្រយុទ្ធ​របស់ Syria គឺ សូ​វៀត​និង​រុស្ស៊ី ។ ក្នុង​កងការពារ​អាកា​ស Syria មាន​កាំជ្រួច​ការពារ​អាកាស 800ទម្រ​និង​កាំភ្លើង​ការពារ​អាកាស​ជាង 4000 ដើម ។ ប្រព័ន្ធ​កាំជ្រួច​បាញ់​បាន​ខ្ពស់​មាន​ជាង 50 ទម្រ​តួយ៉ាង S-200 Angara និង S-200V Vega, S-75D Vina និង S-75 M Volga ។ ក្តីកង្វល់​ធំ​បំផុត​របស់​អ៊ីស្រាអែល​គឺ S-300 48 ទម្រ​ហើយ​រុស្ស៊ី​បាន​លក់​ឱ្យ​កាលពី​ចុងឆ្នាំ 2011 ហើយ​ខ្លះ​ទិញ​ពី Belarus និង​ចិន​បន្ថែមទៀត ។
  •  ក្រៅពីនេះ​កម្លាំង​ស្នូល​នៃ​កងការពារ​អាកាស Syria នៅមាន Buk-M1-2  និង Buk-M2E ចំនួន 140 ប្រព័ន្ធ S-125 Neva និង S-125 Pechora និង​ប្រព័ន្ធ 2KJ2 ប្រព័ន្ធ Osa ក្រៅពីនេះ​មាន​ប្រព័ន្ធ Pantsir-SIE ផងដែរ ។ ក្រៅពីនេះ​ទ័ពអាកាស Syria មាន​កាំជ្រួច​លី​ស្មា Strela-1 និង Strelta-10 , Strela-2 ,Strels-2M , Strela-3 កាំភ្លើង​ផ្លោង Zu-33 , Zu-23-4 Shika ។   កាំជ្រួច 9k33 Osg ការពារ​អាកាស   ពិត​ហើយ 80% នៃ​អាវុធ​ការពារ​ដែនអាកាស​រប​ស់ Syria ជា​សព្វាវុធ​ចាស់​តែ​ប៉ុន្មាន​ឆ្នាំកន្លងមក​នេះ​មាន​មួយផ្នែក​ក្នុងចំណោម​នោះ​ត្រូវ​បាននិងកំពុង​ធ្វើ​ទំនើបកម្ម​ទ្រង់ទ្រាយ​ធំ​អាចបំពេញ​បាន​តម្រូវការ​បច្ចុប្បន្ន ។
  •  ប្រព័ន្ធ​បញ្ជាការ ឧ​ត្ត​ម​សេនីយ៍​រុស្ស៊ី​ចូលនិវត្តន៍​រូបនេះ​សន្និដ្ឋានថា​ដើម្បី​ធានា​ប្រព័ន្ធ​ការពារ​អាកាស​ដំណើរការ​មាន​ប្រសិទ្ធភាព សម្រេច​ជោគជ័យ​ការពារ​ដែនអាកាស​ត្រូវ​ធានា​ឱ្យ​គ្រប់ផ្នែក​បញ្ចេញ​អស់​មុខងារធម្មតាៗរបស់ខ្លួន ។ សម័យ​សន្តិភាព ការបាញ់​ទម្លាក់​យន្តហោះ​មួយគ្រឿង​បាន​រំលោភ​ដែនអាកាស​របស់ខ្លួន​មិន​គ្រប់គ្រាន់​សម្រាប់ធ្វើ​ការវាយតម្លៃ​ពី​សមត្ថភាព​ទាហាន​អាកាស​ស៊ី​រី​ទេ ត្បិត​ស្ថានភាព​សម័យ​សង្គ្រាម​ខុស​ទាំងស្រុង​ពី​សម័យ​សន្តិភាព ខណៈដែល​ប​ច្ចា​មិត្រ​ប្រើប្រាស់​មធ្យោបាយ​ហោះ​ខ្នាតតូច​ជាច្រើន​ប្រភេទ តួយ៉ាង​អាវុធ​បច្ចេកវិទ្យា​ខ្ពស់ យន្តហោះ​គ្មាន​អ្នកបើកបរ កាំជ្រួច​មាន​បញ្ជា​ផ្លូវ គ្រាប់បែក​ហោះ គ្រាប់​ហោះ ការរំខាន​បែប​វិទ្យាសាស្ត្រ​និង​អេ​ឡិច​ត្រូ​និ​ច ដើម្បី​បន្សាប​ឥទ្ធិពល​ប្រព័ន្ធ​ការពារ​អាកាស ឬ ប្រើ​គោលដៅ​បញ្ឆោត​ជាដើម ។ ប្រព័ន្ធ​អាវុធ​ការពារ​អាកាស Syria ត្រូវ​បង្ខំ​ឱ្យ​ប្រតិបត្តិការ​ក្នុងស្ថានភាព​ស្មុ​គ្រ​ស្មាញ​ពិបាក​ជឿ ។
  •  មានតែ​ប្រព័ន្ធ​ការពារ​អាកាស​ប្រសិទ្ធភាព​ខ្ពស់​សមរម្យ​មួយ​ទេ ទើប​អាច​តបត​ប្រព័ន្ធ​វាយលុក​រៀបរយ​និង​មាន​ប្រសិទ្ធភាព​មួយ​បាន ។ ឈរលើ​ចំណុច​នេះ​ប្រព័ន្ធ​បញ្ជាការ ឈ្លបយកការណ៍​និង​កំណត់​សត្រូវ​លើ​អាកាស​និង​ដើរតួ​យ៉ាងសំខាន់ ហើយ​ត្រូវ​កសាង​ប្រព័ន្ធ​អាវុធ​ជំនួយ​ដោយ​ប្រើ​កាំភ្លើង​ផ្លោង​កំពស់​ខ្ពស់ កាំជ្រួច​ការពារ​អាកាស​និង​ប្រព័ន្ធ​ជំនួយ​កងទ័ព​ជើង​អាកាស ។   កាំជ្រួច​ការពារ​អាកាស 9K35 Strela 10  ប្រព័ន្ធ​បញ្ជាការ​ប្រយុទ្ធ​នៃ​អង្គភាព​ការងារ​របស់ Syria ត្រូវបាន​កសាង​តាមរបៀប​ប្រពៃណី ត​ភ្ជាប់​គណៈបញ្ជាការ និង​សេនាធិការ នៃ​អង្គភាព​ការពារ​អាកា​សភាគ​ខាងជើង​និង​ខាងត្បូង​កងទ័ព​ការពារ​អាកាស អង្គភាព​កាំជ្រួច អង្គភាព​កាំភ្លើង​ផ្លោង​កំពស់​ខ្ពស់ ក្រុម​ទាហាន រ៉ា​ដា អេ​ឡិច​ត្រូ​និ​ច និង ទីបញ្ជាការ​សមរភូមិ ។ ប្រព័ន្ធ​ទូរគមនាគមន៍​ប្រើ​រលកសញ្ញា​ខ្លី​បែប​ប្រពៃណី ។
  •  ដើម្បី​បញ្ជា​និង​ប្រតិបត្តិ​មាន​ប្រសិទ្ធភាព​ប្រព័ន្ធ​អាវុធ​ការពារ​អាកាស កងទ័ព Syria កសាង​មូលដ្ឋាន​បញ្ជាការ​ទំនើប​បី​កន្លែង ធានា​ឱ្យ​ការគ្រប់គ្រង​បញ្ជា​ការពារ​អាកាស ចាប់តាំងពី​ថ្ងៃ​ដំបូង​ផ្ទុះ​វិ​ប​ត្ត​មកម្ល៉េះ ។ ប៉ុន្តែ​ប្រសិទ្ធភាព មិនទាន់​ឈានដល់​កម្រិត​ខ្ពស់​ទាំងស្រុង​ទេ មកពី : ទីមួយ : សមត្ថភាព​ពលទាហាន​អាកាស​នៅ​ទាប ហើយ​ឧបករណ៍​បញ្ជា​ថ្មី តែ​អាវុធ​ត្រូវ​ទទួលបញ្ជា​ស៊េរី​ចាស់​ដូចជា ASURK-1M/1MA..ដែល​បំពាក់​តាំងពី​កណ្តាល​សតវត្ស​មកម្ល៉េះ ។   ប្រព័ន្ធ​ការពារ​អាកាស 9K 37M Buk   ទី​ពីរ : ប្រព័ន្ធ​បញ្ជាការ​និង​អាវុធ​ការពារ​មិន​ស្របគ្នា​តួយ៉ាង​ប្រព័ន្ធ​បញ្ជា Pu-12 បែរជា​ត្រូវ​ភ្ជាប់​និង​កាំជ្រួច Osa ឬ ឧបករណ៍​បញ្ជា K-1 ត្រូវ​ភ្ជាប់​និង​កាំជ្រួច 2KJ2 ។ល។   កាំជ្រួច​ការពារ​អាកាស 9K96 Pantsir-S1   ពោលគឺ សមត្ថភាព​ទាហាន Syria មិន​ខ្ពស់​មិន​ធ្វើ​ម្ចាស់​ទាំងស្រុង​លើ​អាវុធ​របស់​ពួកគេ ។
  •  ទី​បី : គ្មាន​ការតភ្ជាប់​គ្នា​ល្អ​ពី​សមរភូមិ​មួយ​នៅ​សមរភូមិ​មួយទៀត ពោលគឺ Syria គ្មាន​សមត្ថភាព​គ្រប់គ្រាន់​សម្រាប់​សង្គ្រាម​អេ​ឡិច​ត្រ​និ​ច ។ ឧបករណ៍ រ៉ា​ដា ឧ​ត្ត​ម​សេនីយ៍​រុស្ស៊ី​និយាយថា រ៉ា​ដា​រុករក P-12 ,P-14,P-15,P-30,P-35 , P-80 និង​រ៉ា​ដា​វាស់​កំពស់ PRV-13 , PRV-16 សុទ្ធ​តែមាន​អាយុ 50-60 ឆ្នាំ​មកហើយ​គ្មាន​ប្រសិទ្ធភាព​ក្នុង​សង្គ្រាម​ទំនើប​ទេ ។   ប្រព័ន្ធ​ការពារ​អាកាស 9K317E Buk-M2E   ម្យ៉ាងទៀត​ពួកវា​មាន​ប្រសិទ្ធភាព​ទាល់តែ​ក្រុម​ហួស​សម័យ​ទៀត ហើយ​សមត្ថភាព​និង​ចំណុចខ្លាំង​ខ្សោយ​របស់​រ៉ា​ដា​អស់នេះ​ត្រូវបាន​អាមេរិក​និង​បរិវារ ក្តាប់បាន​តាមរយៈ​សង្គ្រាម វៀតណាម​សង្គ្រាម​អារ៉ាប-អ៊ីស្រាអែល និង​សង្គ្រាម​ឈូង​សមុទ្រ ។ 
  •   កាំជ្រួច​លី​ស្មា 9K338 Igla-S កម្ទេច​គោលដៅ 6Km   ប៉ុន្តែ​ប៉ុន្មាន​ឆ្នាំ​មកនេះ Syria បាន​កែខៃ​រ៉ា​ដា​ជាច្រើន​ឱ្យទាន់​សម័យ​ដោយ​ជំនួយ​ពី​រុស្ស៊ី​ដើម្បី​ការពារ​ការវាយប្រហារ​ពី​អ៊ីស្រាអែល ។ ម្យ៉ាងទៀត Syria មាន​សព្វាវុធ​ការពារ​អាកាស​យ៉ាងច្រើន​ហេតុនេះ​អាច​យក​បរិមាណ​មក​បំ​ពេញ​ឱ្យ​កង្វះខាត​គុណភាព​បាន ។ 
  •   កាំជ្រួច​ការពារ​អាកាស S-75   ម្យ៉ាងទៀត​ការ​សំបូរបែប​នូវ​អាវុធ​ការពារ​អាកាស​ដ៏​ជា​ឧបសគ្គ​សម្រាប់​សត្រូវ​ជ្រើសរើស​មធ្យោបាយ​វាយប្រហារ Syria ដែរ ។ ឧទាហរណ៍ យន្តហោះ A អាច​កម្ទេច​អាវុធ ‘ក’ របស់ Syria តែ​អាវុធ ‘ខ’ នៅក្បែរ’ក’ ជា​ឃាតក​ចាំ​ប្រល័យ​យន្តហោះ A ហេតុនេះ A មិនអាច​កំទេច ‘ក’បានទេ ។   កាំជ្រួច​ការពារ​អាកាស S-125 Pechora Syria  ការបំពាក់​អាវុធ​ការពារ​អាកាស​ក្រាស់ឃ្មឹក​ជួយ​ធ្វើជា​ខែល​ការពារ​ទ័ពជើងគោក ។ 
  •   កាំជ្រួច​ការពារ​អាកាស S-200 Angara បាញ់​បាន 100.250km   ប្រសិទ្ធភាព​ប្រយុទ្ធ ពិត​ហើយ​ទ័ពអាកាស Syria អាច​តតាំង​និង​ការវាយប្រហារ​គ្រប់បែប​ពី​អាកាស តែ​ប្រសិទ្ធ​ភាពមិន​ខ្ពស់​ពេក​ទេ ហើយ​មូលហេតុ​គឺ​ដូច​រៀបរាប់​ខាងលើ ។   Syria មាន​ប្រព័ន្ធ​ការពារ​អាកាស Tor-M1 ទំនើប​ដែរ  ​ពិតមែន​ថា Syria មិន​ខ្លាំង​តែ​ខ្មាំងសត្រូវ​របស់ Syria មិនសូវ​ស្រួល​ចិត្ត​ដែរ ដោយសារ Syria មាន​ដល់​កាំជ្រួច Tor-M1 ដ៏​ទំនើប​ផងដែរ ។ គន្លឹះ​កែខៃ​នូវ​ចំណុចខ្សោយ (Syria) ទ័ព Syria ពិតជា​ពិបាក​បញ្ចេញ​អស់​នូវ​អានុភាព​នៃ​អាវុធ​ការពារ​អាកាស​ដែល​គេ​មាន​ណាស់ តែបើ​ប្រើ​វិធានការណ៍​ចម្រុះ​លើ​ការចាត់តាំង​បញ្ជា​និង​សម្ភារៈ​បច្ចេកទេស​ចូលគ្នា ជឿថា​គុណភាព​ប្រយុទ្ធ​របស់គេ​នឹង​កើនឡើង​ហួស​ពី​ការ​ស្មាន ។
  1.  1-យកចិត្តទុកដាក់​កសាង​ផែនការ​ប្រយុទ្ធ​ជាមុន កំណត់​ឱ្យបាន​គោលដៅ​ដែល​សត្រូវ​ត្រៀម​វាយប្រហារ​សហការ​ល្អរ​វាង​បណ្តា​អង្គភាព​ការពារ​អាកាស ។   S-300 របស់ Syria ដែល​ប​ច្ចា​មិត្រ​ខ្លាចញញើត 
  2.   2-បង្កើត​អង្គភាព​ប្រយុទ្ធ​ការពារ​ដែនអាកាស​ចម្រុះ​ដោយ​ប​ញ្ជូ​ល​កាំជ្រួច​និង​កាំភ្លើង​ការពារ​អាកាស​អម​គ្នា ។ 
  3. 3-បង្កើន​ភាព​ពឹង​ផ្អែកលើ​គ្នា​ឱ្យ​បណ្តា​អាវុធ​ការពារ​អាកាស​ឧទាហរណ៍ S-200 ការពារ S-300p ហើយ Zu-23 , ZSU-23-4 ការពារ S-200 ហើយ​កាំភ្លើង​ផ្លោង​កម្រិត​ខ្ពស់​ការពារ​អាវុធ​អស់នេះ​មួយ​ជាន់​ទៀត ។
  4.  4- បង្កើត​និង​បង្កើន​សកម្មភាព​ប្រសិទ្ធភាព​ក្រុម​ស៊ើបការណ៍ ។ 
  5. 5- បង្កើត​មូលដ្ឋាន​ក្លែងក្លាយ​ប​ញ្ញោ​ត​ឬ​ពង្វក់​សត្រូវ ។ 
  6. 6-បង្កើត​ខ្សែត្រៀម​ច្រើន​ជាន់​អូសទាញ​សត្រូវ​ចូល​អន្ទាក់​ហើយ​ព្រួត​គ្នា​កម្ទេច ទោះ​ប្រើ​អាវុធ​ហួស​សម័យ​ក៏ដោយ ។ 
  7. 7-ឆ្មក់​បង្កប់​កងការពា​រ​តាម​គន្លង​ហោះហើរ​ដែល​សត្រូវ​អាច​ឈ្លានពាន ។   កាំភ្លើង​ការពារ​អាកាស ZSU-23-4   បន្ថយ​ការបើក​រ៉ា​ដា​អចិន្ត្រៃយ៍​ពីព្រោះ​ងាយ​ឱ្យ​សត្រូវ​ចាប់បាន​រលកសញ្ញា​កំទេច​យើង​មុន​ឬ​គេចខ្លួន ។
  • ត្រូវ​រង់ចាំ​ពេល​សត្រូវ​ចូល​តំបន់​ក្រហម​សឹម​បើក​រ៉ា​ដា​ហើយ​បាញ់​កំទេច​តែម្តង ។ កងទ័ពអាកាស-យន្តហោះ​ចម្បាំងតូចៗ  មិនត្រូវ​ពឹងផ្អែក​តែ​ការការពារ​ពី​ដី​ទេ ត្រូវ​ប្រើ​កង​យន្តហោះ​ដែលមាន​ស្រាប់​ថែមទៀត ។   M1G-21 របស់ Syria  Syria មាន MiG-25 4កង , MIG-23MLD 4កង MIG 29A 4កង ហើយ​ពួកវា​ត្រូវបាន​ជួសជុល​ធំ ព្រមទាំង​ធ្វើ​ទំនើបកម្ម​អស់ហើយ ។ ចំណុចខ្សោយ​កង​យន្តហោះ Syria គឺ គ្មាន​យន្តហោះ​ស៊ើបការណ៍​ប្រកាសអាសន្ន​ពី​ឆ្ងាយ ហេតុនេះ​អាកាសយានិក​ត្រូវ​ពឹងផ្អែក​ស្ថានីយ៍​លើដី​នាំឱ្យ​ប្រសិទ្ធភាព​ប្រយុទ្ធ​ធ្លាក់ចុះ ។ ប្រសិទ្ធភាព​កង​យន្តហោះ Syria មាន​ត្រឹម 6-8% ទេ ។ 
  •   MIG-25 PD   និយាយ​រួម​ទ័ពអាកាស Syria មាន​កម្រិត បើ​ធៀប​និង Turkey ឬ Israel ក៏ Syria ចាញ់​ដែល​កុំថាឡើយ​អាមេរិក ។ សេចក្តីសន្និដ្ឋាន  និយាយ​រួម​វាយតម្លៃ​លើ​កម្លាំង​ការពារ​អាកាស​និង​ទ័ពអាកាស Syria មាន​លក្ខណៈ​មុខ​ពីរ និង មិន​ប្រាកដ ។ ម្យ៉ាង Syria មាន​អាវុធ​យុទ្ធ​ភ័​ណ្ឌ​ច្រើន​បង្កើតបាន​ខែល​ការពារ​ក្រាស់ឃ្មឹក​ធានា​ធ្វើឱ្យ​សត្រូវ​ពិបាក​លុកលុយ​ទោះ​ប្រើ​សព្វាវុធ​ទំនើប​ក៏ដោយ ។  
 យន្តហោះ MIG-29A ទំនើប​របស់ Syria   ម្យ៉ាងទៀត​ក្នុង​កងកម្លាំង​ការពារ​អាកាស Syria មាន​សព្វាវុធ​ទំនើបកម្ម 12-15% ទេ ពិបាក​វាយបក​សត្រូវ ខ្លាំងពូកែ​ណាស់ ។ កងទ័ពអាកាស Syria ទាមទារ​មានការ​ប្តូរផ្លាស់​បន្ទាន់​ទាំង​សម្ភារៈ​និង​ពលទាហាន​ទើប​អាច​ទប់ទល់​សត្រូវ​ខ្លាំង​បាន ។   យន្តហោះ Su-24MK Syria   ឧទ្ធម្ភាគចក្រ Ui-25 Syria   Syria ធ្វើ​សមយុទ្ធ​ផ្លូវអាកាស​ឆ្នាំ 2012   យន្តហោះ​ចម្បាំង Syria   គ្រាប់បែក​គីមី​របស់ Syria  ៕

Specifications លក្ខណៈបច្ចេកទេស
  • Mass 953 kg
  • Length 6.09 m
  • Diameter 375 mm
  • Warhead Frag-HE
  • Warhead weight 60 kg
  • Detonation mechanism Proximity fuse
  • Wingspan 2.2 m
  • Propellant Solid propellant rocket motor
  • Operational range 35 kilometres (22 mi)
  • Flight altitude 18,000 metres (59,000 ft)
  • Guidance system RF CLOS

No comments:

Post a Comment