នៅថ្ងៃទី២ ខែមិថុនា ​ឆ្នាំ ២០២៦ នេះ កម្ពុជាផ្ញើលិខិតផ្លូវការទៅកាន់ប្រទេសថៃ និងអគ្គលេខាធិការ UN ដើម្បីចាប់ផ្ដើមដំណើរការយន្តការផ្សះផ្សាដោយបង្ខំ ក្រោមច្បាប់សមុទ្ររបស់UN។ សម្ដេចធិបតីថ្លែងក្នុងសារពិសេស។ កម្ពុជាបង្ហាញជំហររឹងមាំ លើសន្តិសុខសមុទ្រ និងការគោរពច្បាប់អន្តរជាតិ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម សុខ ស៊ីផាន់ណា ទេសរដ្ឋមន្ត្រី និងជា បេសកជនពិសេស របស់សម្ដេចអធិបតីនាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួម និងថ្លែងបទអន្តរាគមន៍ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្រោមប្រធានបទ " ការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ ពាក់ព័ន្ធនឹងសន្តិសុខសមុទ្រ ក្នុងរនោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី សុខ ស៊ីផាន់ណា បានសង្កត់ធ្ងន់លើសារៈសំខាន់នៃផ្លូវទឹក ដែលមានសុវត្ថិភាព និងសន្តិសុខ ដែលជាសរសៃឈាមដ៏សំខាន់ សម្រាប់សន្តិភាព សុវត្ថិភាព អន្តរជាតិស្ថេរភាពសេដ្ឋកិច្ចសកល និងការអភិវឌ្ឍប្រកបដោយចេរភាព ដើម្បីឆ្លើយតបទៅនឹងការគម្រាមគំហែងដែលកំពុងកើតឡើងចំពោះសន្តិសុខសមុទ្រ ឯកឧត្តមទេសរដ្ឋមន្ត្រី សុខ ស៊ីផាន់ណា បានបង្ហាញនូវអតិភាពសំខាន់ៗចំនួនបី រួមមាន៖ទី១៖ដោះស្រាយវិវាតដោយសន្តិវិធីរាល់វិវាទសមុទ្រ​ត្រូវតែដោះស្រាយតាមរយៈការសន្ទនានិងការទូត​កម្ពុជាប្រកាន់ខ្ជាប់នូវគោលការណ៍សេរីភាពនៃការធ្វើនាវាចរ​និងការឆ្លងកាត់ដោយស្របច្បាប់​ដែលត្រូវតែគោរពឲ្យបានពេញលេញស្របតាមច្បាប់អន្តរជាតិទៀតជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ 1982 UNCLOS។ ទី2 បង្កើនជំនួយបច្ចេកទេសនិងការកសាងសមត្ថភាព​ឯកឧត្តមទេសរដ្ឋមន្ត្រី​បានអំពាវនាវឲ្យមានការពន្លឿន ឲ្យមានការគាំទ្របន្ថែម​ដល់បណ្ដារដ្ឋជាប់សមុទ្រដែលកំពុងអភិវឌ្ឍលើផ្នែកអនុវត្តច្បាប់សមុទ្រ​សន្តិសុខកំពង់ផែ​និងនាវាចរ ការយល់ដឹងអំពីដែនសមុទ្រ​និងការចែករំលែកព័ត៌មានឲ្យបានទាន់ពេលវេលាដើម្បីទប់ស្កាត់បញ្ហាប្រឈមនានាឲ្យមានប្រសិទ្ធភាពទី3 វិធីសាស្រ្តរួមបញ្ចូលគ្នានិងការបង្ការ ក្រុមប្រឹក្សាសន្តិសុខ គួរតែអនុវត្តវិធីសាស្រ្ត ដែលបង្កើតភាពធន់ក្នុងរយៈពេលវែង ដោយផ្អែកលើបរិយាប័ននិងសន្តិភាពជាមួយច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ឯកឧត្តម ទេសរដ្ឋមន្ត្រី សុខស៊ីផាន ណា ក៏បានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការការពារច្បាប់អន្តរជាតិនិងជម្រុញការសន្ទនាដោយសន្តិវិទ្យុ ពង្រឹងសន្តិសុខសមុទ្រជាពិសេសការប្រយ័ត្ត ប្រឆាំង និងបទល្មើសឆ្លងដែន កម្ពុជានៅតែបន្តស្វាគមន៍នាវាបរទេសមកកាន់មូលដ្ឋានទ័ពជើងទឹករាម ដែលបានធ្វើទំនើបកម្មរបស់ខ្លួនសម្រាប់ការធ្វើសមយុទ្ធរួមគ្នា ការផ្ដល់ជំនួយមនុស្សធម៌និងកិច្ចសហប្រតិបត្តិការ ក្នុងគោលបំណងប្រយុទ្ធប្រឆាំងនិងនិងបទល្មើសផ្សេងៗ ឯកឧត្តម សុខ ស៊ីផាន់ណា បានបញ្ជាក់ពីថាការផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀង UNCLOS (UNCLOS)និងBBNJ នាពេលកន្លងមក គឺជាសក្ខីភាព បង្ហាញពីការប្តេជ្ញាចិត្ត មិនងាករា របស់កម្ពុជា ចំពោះសណ្ដាប់ធ្នាប់សមុទ្រដែលផ្អែកលើច្បាប់ និង ការគ្រប់គ្រងធានធានសមុទ្រដោយការទទួលខុសត្រូវ៕

Monday, November 24, 2025

មូលនិធិដ្រូន Drone Foundation

បណ្តាមូលនិធិនៅប្រទេសថៃ៖ តាំងពីខែមករាដល់ តុលា ២០២៥ នេះ បើតាមការអង្កេតលើបណ្តាញសង្គម ឃើញថា ប្រទេសថៃ បង្កើតមូលនិធិ Foundation ចំនួន ០៤ ដូចជា (១) មូលនិធិសង្រ្គាមដឹកនាំដោយ អាបាតឃ្លាំង, (២) មូលនិធិចិត្តល្អដឹកនាំដោយ នាងដោះធំ (៣) មូលនិធិដ្រូន ដឹកនាំដោយពួកអាក្រហមតាក់ស៊ីន និងទី (៤) មូលនិធិរបងព្រំដែន ដឹកនាំ ប្អូនពៅស្រីស្តេចសៀមតែម្តង។ នេះជា សកម្មភាពមូលនិធិដ្រូន ដែលកន្លងមក បង្ករវិនាសកម្មតាមព្រំដែន។ សព្វថ្ងៃ គេហ៊ាន ប្តឹងមូលនិធីអាបាតឃ្លាំងនិងនាងដោះធំ ចំណែក២ នាក់ទៀត ទំនងធំពេកគេមិនហ៊ានប្តឹង !!!
Sambath Show
លោក Panthep Puapongpan ប្រធានមូលនិធិ Guards of the Land រួមជាមួយនឹងឪពុកចុង លោក Je Jitnat Limthongkul និងក្រុមរបស់ពួកគេ បានធ្វើបទបង្ហាញនូវប្រព័ន្ធ Drone ពិសេសចំនួន 100 គ្រឿងពីក្រុមថៃ ដល់កងទ័ពភូមិន្ទថៃ ដើម្បីគាំទ្រប្រតិបត្តិការនៅតំបន់ព្រំដែនកម្ពុជា-ថៃ។ តម្លៃ​ជិត ២០​លាន​បាត។ អំណោយត្រូវបានប្រគល់ជូនដោយលោកឧត្តមសេនីយ៍ឯក Boonsin Phadklang ទីប្រឹក្សាអគ្គមេបញ្ជាការនៃកងទ័ពភូមិន្ទថៃ និងលោកឧត្តមសេនីយ៍ឯក Wirayut Raksin មេបញ្ជាការតំបន់កងទ័ពជើងគោកទី២ នៅទីបញ្ជាការកងទ័ពភូមិន្ទថៃ។
ដ្រូនប្រភេទនេះ ចំនួន ១០០ គ្រឿង តម្លៃ ១៩ លានបាត ប្រមាណជា ៥,៨៥០ ដុល្លា/គ្រឿង
Smeyy  is with Smeyy Smeyy. 15m  · 🚨*ទីបញ្ជាការកងទ័ពភូមិន្ទថៃ : នៅវេលារសៀល ថ្ងៃចន្ទ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ កងទ័ពភូមិន្ទថៃ 🇹🇭 បានបង្ហាញនូវប្រភេទដ្រូនស៊ើបការណ៍ ឬយន្តហោះគ្មានមនុស្សបើក (UAV) ដែលផលិតបាន នៅក្នុងប្រទេសថៃផ្ទាល់ នៅក្រោម «មូលនិធិ Yam Fau Din» របស់លោក Panthep Puapongpan។ ការផ្តល់ជូនប្រភេទដ្រូនស៊ើបការណ៍ (UAV) ចំនួន ១០០គ្រឿងនេះ ធ្វើឡើងដោយមានវត្តមាន អតីតមេបញ្ជាការយោធភូមិភាគ២ «ប៊ុនស៊ីន ផាតក្លាង» ជាសាក្សីដឹងឮ និងតំណាងអ្នកទទួលផ្ទាល់ ដោយលោក «Wirayut Raksin» បច្ចុប្បន្នជា មេបញ្ជាការយោធភូមិភាគ២ថៃ។ *គួរបញ្ជាក់ថា៖ «កងទ័ពភូមិន្ទថៃ 🇹🇭 នឹងប្រើប្រាស់ដ្រូនទាំងនេះ ដើម្បីដាក់ពង្រាយនៅតាមបណ្តោយព្រំដែនរវាងកម្ពុជា-ថៃ ដែលចំណាយថវិកានៃមូលនិធិសរុប អស់ចំនួន ១៩លានបាត»៕ (Smeyy)
សភាពការណ៍ព្រំដែនកម្ពុជា ថៃ៖ ពីម្សិលមិញ មានការរំលោភបទឈប់បាញ់ ដោយការបង្ហោះដ្រូន អត្តឃាដ ដ្រូនស៊ើបការណ៍ ជាបន្តបន្ទាប់តាមបណ្តោយព្រះដែន។ ដ្រូនអត្តឃាដនេះ suicide drone នេះ គេផលិតឡើងតាមគំរូ កងទ័ពបះបោរនៅភូមារ ដូចជា កងទ័ពការែន Karen armed force ដែលកំពុងប្រយុទ្ធផ្តាច់ទឹកដី ចេញពី ភូមារ មកចូលជាមួយ ប្រទេសថៃ ឡើងវិញ។ ដោយសារមានសម្ពាធយោធាពី សហរដ្ឋអាមេរិក បង្ខំកងទ័ពថៃ ចុះកិច្ចព្រមព្រៀងបទឈប់បាញ់ ព្រោះ កងទ័ពថៃ ប្រើប្រាស់យន្តហោះអាមេរិក អាវុធអាមេរិកវាយប្រហារប្រទេសកម្ពុជាដែលជាប្រទេសបោះឆ្នោតស្របច្បាប់តាមលទ្ធិប្រជាធិប្បតេយ្យ ស្ថិតក្នុងសម្ពាធយោធានេះ កងទ័ពថៃ ងាកបែរទៅ បំពាក់កងទ័ពដ្រូន ជាកងទ័ពដ្រូន វរសេនាធំ វរសេនាតូចដ្រូន ដែលនាំចូលពី អ៊ីស្រាអែល អ៊ុយក្រែន។ ទោះជាយ៉ាងក្តី វានៅតែជារឿង ខុសច្បាប់យោធាដដែល ដូច្នេះ ពួកគេត្រូវ ប្រើប្រាស់ដ្រូន Locally made drone or Hand made drone ដ្រូនផលិតក្នុងស្រុក ឬ ដ្រូនផលិតដោយដៃ ជៀសវាង កម្ពុជា ប្តឹងទៅ UN ។
សប្បាយមើលតាមចិត្ត 15 October · ទាហានថៃបន្ដហោះដ្រូនចូលដែនអធិបតេយ្យកម្ពុជា តែត្រូវកម្លាំងទាហានកម្ពុជាបាញ់ទម្លាក់ នៅតំបន់ថ្មដូន ខេត្តឧត្តរមានជ័យ (ឧត្តរមានជ័យ)៖ ដ្រូនស៉ើបការមួយគ្រឿងរបស់ទាហានថៃ បានហោះចូលដែនអធិបតេយ្យរបស់ម្ពុជានៅវេលាម៉ោង ១០៖៣០នាទីព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥នេះ តែត្រូវបានកម្លាំងទាហានរបស់កម្ពុជាបាញ់ទម្លាក់ចូល នៅភូមិសាស្ដ្រវត្តថ្មដូន ស្ថិតក្នុងខេត្តឧត្តរមានជ័យ។ កងអនុសេនាធំលេខ២ ផ្នែកសឹងរងក្រុងសំរោង ជាអ្នកបាញ់ទម្លាក់ដ្រូនរបស់ថៃមួយគ្រឿងនេះ៕

មូលនិធិដ្រូន Drone Foundation

No comments:

Post a Comment