ព្រំដែនកម្ពុជា​ ថៃ៖​ ថ្ងៃទី ២៦ ខែ សីហា ឆ្នាំ២០២៦ អានុទីននាយករដ្ឋមន្រ្តីថៃ ផ្លូវការ និងនាយករដ្ឋមន្រ្តីសៀមស្រម៉ោល បានរួមគ្នា កែប្រែខ្សែព្រំដែនសិប្បនិម្មិត ទៅជាខ្សែព្រំដែនអចិន្រ្តៃយ៍ ដែលពត៍មានបង្ករឲ្យប្រជាជនកម្ពុជាមានការឈឺចាប់ជាមួយ រដ្ឋាភិបាលកម្ពុជាខ្លួនឯង នេះជាបំណងរបស់់ សៀម របស់ ថៃ។ ដូច្នេះ អ្នកឃោសនា ត្រូវតែផ្សព្វផ្សាយពត៍មាន វាយបក ប្រតិកម្មរហ័ស តបទៅវិញថា កម្ពុជាប្រកាន់យកជានិច្ច " គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម Franco-Siam Treaty 1904-1907 កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែន (fait accompli to Fact On the Ground)។ នៅ តុលាការ នៅ អង្គការសហប្រជាជាតិគេ កាត់សេចក្តីសំអាងលើ ផែនទីអន្តរជាតិ មិនយក Fait Accompli ឡើយ។

Wednesday, December 31, 1969

ព្រំដែន កម្ពុជា ថៃ--ថ្ងៃទី ១៨ ខែ មិនា ឆ្នាំ២០២៦

 Fresh News គម្រោងសាងសង់របងព្រំដែនរបស់ភាគីថៃ ចន្លោះបង្គោលលេខ 52-59 ត្រូវបានបំភ្លឺ
(បាត់ដំបង)៖ ប្រភពព័ត៌មានច្បាស់ការមួយ បានផ្តល់សេចក្ដីបំភ្លឺជាសាធារណៈ ជុំវិញគម្រោងដែលត្រូវបានគេរាយការណ៍ថា ធ្វើឡើងដោយភាគីថៃ ដើម្បីសាងសង់របងព្រំដែន នៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ 52-59 ស្ថិតក្នុង ភូមិសាស្ត្រឃុំកំរៀង និងឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។
យោងតាមប្រភពដែលអាចទុកចិត្តបាន ក្រុមវាស់វែងចម្រុះនៃភាគីទាំងពីរ កម្ពុជា-ថៃ បានបញ្ចប់ការងារវាស់វែង និងបោះបង្គោលបណ្តោះអាសន្ននៅលើដីជាក់ស្តែង តាំងពីចុងខែវិច្ឆិកា ឆ្នាំ២០២៥ មកម្ល៉េះ។
កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ភាគីថៃបានធ្វើលិខិតជូនដំណឹងមកភាគី កម្ពុជា អំពីគម្រោងសាងសង់របងគ្រប់គ្រងការឆ្លងព្រំដែននិងផ្លូវព្រំដែននៅក្នុងទឹកដីថៃ ចន្លោះបង្គោល ព្រំដែនលេខ 52-59។ ភាគីទាំងពីរបានឯកភាពធ្វើផ្លូវល្បាតព្រំដែននៅក្នុងទឹកដីរបស់ខ្លួនរៀងៗខ្លួន ចាប់ពីបង្គោលលេខ 52 ហើយរហូតមកដល់បច្ចុប្បន្ននេះ ភាគីទាំងពីរបានឈូសឆាយធ្វើផ្លូវមកដល់ បង្គោលលេខ 54។
ប្រភពដដែលបានឲ្យដឹងថា ភាគីទាំងពីរបានឯកភាពគ្នា ទាំងទីតាំងបង្គោល ទាំងខ្សែព្រំដែន តាំងពីខែមីនា ឆ្នាំ២០០៨ និងថែមទាំងបានចុះបោះបង្គោលបណ្តោះអាសន្នរួចរាល់ដែលបង្គោលនីមួយៗមានគម្លាតពីគ្នា ៥០ម៉ែត្រ ដើម្បីបង្ហាញពីភាពច្បាស់លាស់ នៃខ្សែព្រំដែនលើដីជាក់ស្តែង តាំងពីចុងខែវិច្ឆិកា ឆ្នាំ២០២៥។ ដូច្នេះ ផ្អែកតាមទិដ្ឋភាពច្បាប់ ក៏ដូចជា ទិដ្ឋភាពបច្ចេកទេស កាលបើភាគីថៃមានផែនការធ្វើរបងនៅតំបន់នេះ ហើយធ្វើនៅក្នុងទឹកដីថៃនោះ មិនមានអ្វីខុសឆ្គងទេ។
ទោះយ៉ាងណា ប៉ុន្តែប្រសិនបើភាគីថៃធ្វើរបង ឬធ្វើសកម្មភាពផ្សេងទៀតនៅកំណាត់ខ្សែព្រំដែនណា ដែលភាគីទាំងពីរពុំទាន់បានឯកភាពគ្នា សកម្មភាពទាំងអស់នោះគឺជាការរំលោភលើច្បាប់អន្តរជាតិ រំលោភលើសន្ធិសញ្ញា អនុសញ្ញា ផែនទី MOU និងឯកសារពាក់ព័ន្ធផ្សេងទៀតដែលភាគីទាំងពីរបានឯកភាពគ្នា នាពេលកន្លងមក។
ប្រភពបន្តថា សកម្មភាពរបស់យោធាថៃ ដែលបានធ្វើនាពេលកន្លងមកក៏ដូចជា កំពុងបន្តធ្វើក្រោយមានកិច្ចព្រមព្រៀងសន្តិភាព និងបទឈប់បាញ់នៅលើទីតាំងមួយចំនួននៅក្នុង បូរណភាពទឹកដីនិងអធិបតេយ្យរបស់កម្ពុជា គឺជាសកម្មភាពរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទាំងឡាយដែលមានជាធរមាន៕

Top fan Kun Khmer
យោងតាមព័ត៌មានដែលត្រូវបានចែករំលែកលើ Facebook ដោយលោក Saroeurn Som បានបង្ហាញថា ភាគីសៀមកំពុងបន្តសកម្មភាពសាងសង់នៅតំបន់ព្រំដែន ខេត្តស្រះកែវ ក្នុងគោលបំណងពង្រឹងសុវត្ថិភាព។
គម្រោងនេះគាំទ្រដោយ «មូលនិធិហាថៃទិប» ដែលត្រូវបានរាយការណ៍ថាជាមូលនិធិមួយសម្រាប់គាំទ្រការសាងសង់ អ្នកនៅពីក្រោយគឺស្ដេចសៀម។
លេណដ្ឋាន 38 ត្រូវបានសាងសង់បញ្ចប់ (ដំណាក់កាលទី 1)
លេណដ្ឋានជាង 100 កំពុងបន្តសាងសង់ (ដំណាក់កាលទី 2)
កងកម្លាំងត្រូវបានដាក់ពង្រាយបន្ថែម
ការសាងសង់ជម្រកស៊ីវិលកំពុងដំណើរការ
គម្រោងទាំងនេះត្រូវបានពិពណ៌នាថា មានគោលបំណងការពារអធិបតេយ្យភាព និងសុវត្ថិភាពសាធារណៈក្នុងស្ថានភាពអាសន្ន។
👉 ទោះជាយ៉ាងណាក៏ដោយ សកម្មភាពបន្តនេះ បានបង្កឲ្យមានការព្រួយបារម្ភពីស្ថានភាពតានតឹងនៅតំបន់ព្រំដែន ហើយនៅមិនទាន់មានសញ្ញាច្បាស់លាស់អំពីការធូរស្រាលនៅពេលឆាប់ៗនេះទេ។
សូមអាន និងចែករំលែកដោយប្រុងប្រយ័ត្ន ព្រមទាំងពិនិត្យប្រភពព័ត៌មានជានិច្ច។ 

No comments:

Post a Comment