ព្រំដែនកម្ពុជា​ ថៃ៖​ ថ្ងៃទី ២៦ ខែ សីហា ឆ្នាំ២០២៦ អានុទីននាយករដ្ឋមន្រ្តីថៃ ផ្លូវការ និងនាយករដ្ឋមន្រ្តីសៀមស្រម៉ោល បានរួមគ្នា កែប្រែខ្សែព្រំដែនសិប្បនិម្មិត ទៅជាខ្សែព្រំដែនអចិន្រ្តៃយ៍ ដែលពត៍មានបង្ករឲ្យប្រជាជនកម្ពុជាមានការឈឺចាប់ជាមួយ រដ្ឋាភិបាលកម្ពុជាខ្លួនឯង នេះជាបំណងរបស់់ សៀម របស់ ថៃ។ ដូច្នេះ អ្នកឃោសនា ត្រូវតែផ្សព្វផ្សាយពត៍មាន វាយបក ប្រតិកម្មរហ័ស តបទៅវិញថា កម្ពុជាប្រកាន់យកជានិច្ច " គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម Franco-Siam Treaty 1904-1907 កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែន (fait accompli to Fact On the Ground)។ នៅ តុលាការ នៅ អង្គការសហប្រជាជាតិគេ កាត់សេចក្តីសំអាងលើ ផែនទីអន្តរជាតិ មិនយក Fait Accompli ឡើយ។

Thursday, April 9, 2026

កងវិស្វកម្ម H ប្រគល់ទទួល បញ្ចប់សុពលភាព

កងវិស្វកម្ម H អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស
ថ្ងៃទី ៩ខែមីនាឆ្នាំ២០២៦ វរសេនីយ៍ឯក ផន ភីរម្យ នាយរងកងវិស្វកម្ម តំណាង ឧត្តមសេនីយ៍ឯក ប៉ុល សុគុណ អគ្គនាយករង ទទួលបន្ទុកកងវិស្វកម្ម អនសប និងឧត្តមសេនីយ៍ត្រី នាន់ បូរ៉េត នាយករង នាយកដ្ឋានវិស្វកម្ម តំណាងនាយកដ្ឋានវិស្វកម្មព្រទាំងសហការី បានចូលរួមជាមួយគណៈកម្មាការអន្តរក្រសួង រួមមានក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញាវត្ថុ ប្រគល់ទទួល បញ្ចប់សុពលភាពគម្រោងស្ថាបនាផ្លូវខេត្តលេខ1571C ក្រាលកៅស៊ូDBST ប្រវែង ៤ ៥៧៥ម និងសំណង់សិល្បការ្យ ស្ថិតក្នុងឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង គណៈកម្មាការបានឯកភាពប្រគល់ទទួលបញ្ចប់សុពលភាព ។

No comments:

Post a Comment