Suy Se·
កម្ពុជា សម្រេចជ្រើសរើសប្រជាពលរដ្ឋខ្មែរ អាយុពី១៨ ដល់២៥ឆ្នាំ ចំនួន ១០០០០ នាក់ ដើម្បីចូលបំពេញកាតព្វកិច្ចយោធា សម្រាប់ឆ្នាំ២០២៦។
ហ៊ុល ម៉ារ៉ា ប្រជាជនថៃ ៦៦គ្រួសារកំពុងតវ៉ាទៅរដ្ឋាភិបាល🇹🇭ថៃ សងសំណងឱ្យពួកគេ ក្រោយធ្វើរបងព្រំដែនហើយ ពួកគេបាត់បង់ដីជាង ៨០០រ៉ៃ មកខាងកម្ពុជា។
NS News
ការវាយប្រហារតាមអាកាសរបស់ថៃមកលើកម្ពុជា មិនត្រឹមតែផ្តោតលើទីបញ្ជាការ, ទីតាំងកាំភ្លើងធំ, និងឃ្លាំងរំសេវ ប៉ុន្តែថៃវាយលុកជម្រៅជ្រៅ រហូតដល់ ១០០គីឡូម៉ែត្រ ក្នុងខេត្តបាត់ដំបង ដើម្បីបំផ្លាញឃ្លាំងអាវុធយុទ្ធសាស្ត្រ។ ដោយ he Diplomat
ក្រសួងការពារជាតិ
សេចក្តីប្រកាសព័ត៌មាន
អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិនិងអន្តរជាតិមេត្តាជ្រាបថា៖
នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ១១:០០នាទីព្រឹក នៅច្រកអន្តរជាតិជាំ-សាង៊ាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ យោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ បានជួបប្រជុំក្រៅផ្លូវការរបស់ក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC)។ គណៈប្រតិភូកម្ពុជាដឹកនាំដោយ ឧត្តមសេនីយ៍ត្រី និត ណារ៉ុង ប្រធានលេខាធិការដ្ឋាន (RBC) ភាគីកម្ពុជា និងគណៈប្រតិភូថៃដឹកនាំដោយ ឧត្តមសេនីយ៍ត្រី អាម យុទ្ធស៊ុនថន ប្រធានលេខាធិការដ្ឋាន (RBC ) ភាគីថៃ។
ក្នុងកិច្ចប្រជុំក្រៅផ្លូវការនេះ ភាគីទាំងពីរបានពិភាក្សាអំពីការបន្តជំរុញការអនុវត្តឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវខ្លឹមសារនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក្នុងនោះរួមទាំងការងារសម្របសម្រួលប្រតិបត្តិការ និងការដោះស្រាយបញ្ហានានាឈានទៅកសាងទំនុកចិត្តគ្នាទៅវិញទៅមក។ ជាមួយគ្នានេះ ភាគីកម្ពុជាបានលើកឡើងអំពីបញ្ហាមួយចំនួនដែលបានកើតឡើងនាពេលថ្មីនេះៗ ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ ហើយសង្កត់ធ្ងន់ពីភាពចាំបាច់ដែលភាគីទាំងពីរត្រូវពិភាក្សាគ្នាស្វែងរកមធ្យោបាយដោះស្រាយឱ្យកាន់តែមានប្រសិទ្ធភាពនិងទាន់ពេលវេលា។
រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជានៅតែបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ សុចរិតក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព និងស្ថិរភាពយូរអង្វែង។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន៕
ថ្ងៃពុធ ២រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦
ស៊ីស៊ីថាមស៍
The Diplomat៖កងទ័ពអាកាសថៃ ប្រើកម្លាំងនិងយុទ្ធោបករណ៍ទ្រង់ទ្រាយធំ ហើយវាយលុកជ្រៅក្នុងទឹកដីកម្ពុជាជាង១០០គីឡូម៉ែត្រ
អាម៉េរិក៖ទស្សនាវដ្ដីព័ត៌មានដ៏ល្បីល្បាញរបស់អាម៉េរិក The Diplomat បានចេញផ្សាយអត្ថបទវិភាគស៊ីជម្រៅមួយ ពាក់ព័ន្ធជម្លោះព្រំដែនកម្ពុជា-ថៃកាលពីឆ្នាំ២០២៥ ដោយក្នុងបទវិភាគនោះ The Diplomat បានវាយតម្លៃថា កងទ័ពអាកាសភូមិន្ទថៃ (RTAF) បានរាយប្រព័ន្ធអាវុធ និងយុទ្ធោបករណ៍ទំនើបៗទ្រង់ទ្រាយធំ ក្នុងជម្លោះប្រដាប់អាវុធតាមព្រំដែនជាមួយកម្ពុជា និងបានវាយលុកជ្រៅក្នុងទឹកដីកម្ពុជាជាង១០០គីឡូម៉ែត្រ នៅខេត្តបាត់ដំបង ដែលជាយុទ្ធនាការប្រើប្រាស់កម្លាំងអាកាសធំបំផុត នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ គិតចាប់តាំងពីសម័យសង្គ្រាមវៀតណាម។
Technology Cambodia 3 hours ago3h · ដំណឹងល្អ! កម្ពុជា ត្រៀមដំឡើង Tablets ដែលមានតម្លៃជាង ១០០$ ដែលមានកម្មវិធីផ្ទុកជាច្រើន កម្ពុជា ត្រៀមរៀបចំដំឡើង Tablets នៅក្នុងប្រទេស ដែលមានតម្លៃជាង ១០០ ដុល្លារក្នុងមួយគ្រឿង និងអាចប្រើប្រាស់កម្មវិធីសំខាន់ៗជាច្រើន រួមមាន Microsoft Word, Excel, PowerPoint និងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)។ នេះបើតាមប្រសាសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅក្នុងពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈកម្រិត៣ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦។ បើតាមការថ្លែងរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ថា យើងអាចពង្រីកការប្រើប្រាស់ថេប្លេតនេះ បានយ៉ាងឆាប់រហ័ស និងយកទៅប្រើប្រាស់នៅតាមសាលារៀន ពិសេសសាលារៀននៅតាមជនបទ។ ការប្រើប្រាស់ថេប្លេត គឺអាចមានភាពងាយស្រួលជាងកុំព្យូទ័រយួរដៃនៅក្នុងបរិបទសាលារៀនមួយចំនួន ដែលជួបការលំបាកក្នុងការថែទាំ និងការប្រើប្រាស់អគ្គិសនី។ ដូច្នេះ ការរៀបចំប្រព័ន្ធឌីជីថលត្រូវគិតគូរឱ្យសមស្របទៅនឹងស្ថានភាពជាក់ស្ដែង ដើម្បីឱ្យសាលារៀនអាចប្រើប្រាស់បានកាន់តែងាយស្រួល។
Pheng Vannak បន្ទាប់ពីថៃធ្វើរបងចន្លោះបង្គោលព្រំដែនលេខ ៥២-៥៩ ប្រជាជនថៃ ៦៦គ្រួសារបាត់បង់ដីធ្វើស្រែជាង១៣៥ហិកតា មកខាងកម្ពុជា
VAYO FM Radio
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានលើកជាចម្ងល់ថា ក្រុមអ្នកនយោបាយខ្មែរនៅក្រៅប្រទេសមួយក្រុមតែងតែចោទថា រាជរដ្ឋាភិបាលធ្វើឱ្យបាត់ដីខ្មែរនៅចន្លោះបង្គោលព្រំដែនលេខ៥២-៥៩ តាមរយៈការបោះបង្គោលព្រំដែនបណ្ដោះអាសន្ន និងការដែលថៃធ្វើរបងព្រំដែនបេតុងដោយឯកតាភាគី។ សម្ដេចបន្ថែមថា ការចោទប្រកាន់នេះធ្វើឡើងដោយគ្មានភស្ដុតាង ឬឯកសារនោះឡើយ ហើយពួកគេតែងតែយកព័ត៌មានពីប្រភពដែលផ្សព្វផ្សាយដោយបណ្ដាញព័ត៌មានថៃ។
ប៉ុន្តែនាយករដ្ឋមន្ដ្រីកម្ពុជាថា អ្វីដែលចម្លែកខុសរាល់ដង គឺប៉ុន្មានថ្ងៃនេះដែលព័ត៌មានថៃបានផ្សាយជាសាធារណៈថា ការធ្វើរបងបេតុងជាឯកតោភាគីរបស់ថៃនៅចន្លោះបង្គោលព្រំដែនលេខ៥២-៥៩ បានធ្វើឱ្យប្រជាពលរដ្ឋថៃចំនួន៦៦គ្រួសារ ដែលធ្លាប់ធ្វើចម្ការចំនួន៨៦៣រ៉ៃ ស្មើនឹងប្រមាណ១៣៨ហិកតាចូលមកខាងកម្ពុជា មិនអាចបន្ដធ្វើបានទៀតនោះ បែរជាក្រុមអ្នកនយោបាយខ្មែរនៅក្រៅប្រទេសមួយក្រុមនេះស្ងាត់ឱ្យច្រៀបដូចចោរលួចសេះទៅវិញ។
សម្តេចធិបតីចោទជាសំណួរថា៖ «តើខួរក្បាលរបស់ក្រុមអ្នកនយោបាយខ្មែរនេះមានតែមួយគត់ គឺចោទថារដ្ឋាភិបាលខ្មែរធ្វើឱ្យបាត់ដី (ទោះជាពួកគេគ្មានឯកសារ ឬភស្តុតាងអ្វីច្បាស់លាស់ក៏ដោយ) ហើយអ្វីខុសពីហ្នឹង ទោះជាការពិតមានភស្តុតាង និងឯកសារបញ្ជាក់ច្បាស់យ៉ាងណា គឺពួកគេមិនទទួលស្គាល់និងមិនហ៊ាននិយាយទេ?»។
សូមជម្រាបថា អ្នកនយោបាយខ្មែរនៅក្រៅប្រទេស ជាពិសេសលោក អ៊ុំ សំអាន បានចោទរដ្ឋាភិបាល និងមន្ត្រីជំនាញព្រំដែនរបស់រដ្ឋាភិបាលកម្ពុជាថា បានធ្វើឱ្យបាត់ដីនៅតាមព្រំដែនកម្ពុជា-ថៃចន្លោះបង្គោលព្រំដែនលេខ៥២-៥៩ ដែលថៃធ្វើរបងបេតុងដោយឯកតាភាគី។ តែការចោទប្រកាន់នេះត្រូវបានសម្តេចធិបតីច្រានចោល ហើយសម្ដេចបានអញ្ជើញឱ្យលោក អ៊ុំ សំអាន និងក្រុមជំនាញព្រំដែនរបស់លោកនាំយកឯកសារ និងភស្តុតាងមកជជែកតទល់គ្នាជាមួយអ្នកជំនាញរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែននៅកម្ពុជាទៀតផង។ សម្ដេចថា ការបើកផ្លូវឱ្យលោក អ៊ុំ សំអាន និងក្រុមរបស់លោកចូលស្រុកមកជជែកគ្នានេះ ដើម្បីបង្ហាញនូវតម្លាភាព គណនេយ្យភាព និងការទទួលខុសត្រូវចំពោះមុខប្រជាពលរដ្ឋរបស់រាជរដ្ឋាភិបាល និងមន្ត្រីជំនាញព្រំដែនកម្ពុជា៕
TV3 Online News
ពលរដ្ឋថៃស្រែកបាត់ដី ជាង៨០០រ៉ៃ !
ក្រោយធ្វើរបងឯកត្តោភាគីចន្លោះបង្គោលព្រំដែនលេខ ៥២-៥៩ យោធាថៃ តាមរយ:ឧត្តមសេនីយ ស៊ូវ៉ារី អ្នក អ្នកនាំពាក្យ កងទ័ពជើងគោកថៃ ក៏ស្រាប់តែប្រកាសថា [ពលរដ្ឋខ្លួន ៦៦គ្រួសារ បានចេញមកតវ៉ា ពីការបាត់បងដី ៨០០រ៉ៃ ឬ១៣៨ហិចតា មកលើទឹកដីខ្មែរ]..
យី! ហើយនណាហ្នរ ហ៊ានលួ-ចប្ល-ន់យកដីពលរដ្ឋថៃដ៏កំសត់នេះ?
បងប្អូនប្អូនប្រិយ៍មិត្ត មានឃើញនណាលួ-ចដីពលរដ្ឋថៃទេ?
ហួសចិត្ត អស់រឿងមួយចូលរឿងមួយ ! ថ្មីរហូតអ្នកអើយ!
សេនាធិការក្តាមដែក- General of Tanks 4 hours ago4h · រុស្ស៊ី បានបង្ហាញការត្រៀមខ្លួនជួយបណ្តុះបណ្តាលកងទ័ពកម្ពុជា លើជំនាញរថក្រោះ ដោយផ្អែកលើបទពិសោធន៍របស់ខ្លួនក្នុងវិស័យយោធាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការយោធាកម្ពុជា-រុស្ស៊ី🇰🇭🇷🇺
ត្រូវដឹង-Trov deng a day ago1d · ⛔️ពួកប្រជាជនថៃកំពុងតែនាំគ្នាស្រែកតាម tik tok ហើយហ្វេសបុកថាពួកគេបានកំពុងបាត់ដី 138 ហិចតា ដោយពួកវាថាយោធាថៃវាបានឲ្យទៅកម្ពុជាវិញក្រោយពីការសាងសង់របង ព្រំដៃននៅខេត្ត ចន្ទបុរី រួចមក!!
Um Sam An
លោក ហ៊ុន ម៉ាណែត កំពុងវង្វេងរឿងថៃធ្វើរបងបេតុងដោយឯកតោភាគី។ លោក ហ៊ុន ម៉ាណែត ជឿលើសារពត៌មានក្លែងក្លាយរបស់ថៃឬសារពត៌មានមមីសមាន់របស់ថៃដែលផ្សាយថា ថៃធ្វើរបងបេតុងព្រំដែនដោយឯកតោភាគីនៅចន្លោះបង្គោលព្រំដែនលេខ៥២ដល់លេខ៥៩ ធ្វើអោយពលរដ្ឋថៃ៦៦គ្រួសារបាត់បង់ដីធ្វើស្រែ១៣៨ហិច មកខាងកម្ពុជា។ តាមពិតថៃមិនល្ងង់រហូតដល់ធ្វើរបងបេតុងព្រំដែនដោយឯកតោភាគីហើយចំណាយលុយរាប់លានដុល្លា បែរជាធ្វើរបងបេតុងដោយការកាត់ដីថៃទៅអោយកម្ពុជានោះទេ។
ពេលពលរដ្ឋខ្មែរតវ៉ារឿងបាត់បង់ដីស្រែចំការដោយសារការធ្វើរបងបេតុងរបស់ថៃនិងសារព័ត៌មានខ្មែរដូចជាទូរទស្សន៍អាសុីសេរីផ្សាយបង្ហាញថា ពលរដ្ឋខ្មែរបាត់បង់ដីស្រែចំការដោយសារការធ្វើរបងបេតុងរបស់ថៃ លោក ហ៊ុន ម៉ាណែត បែរព្យាយាមអោយមន្រ្តីរបស់គាត់ទៅគម្រាមពលរដ្ឋខ្មែរមិននិយាយនិងមិនអោយតវ៉ារឿងបាត់បង់ទឹកដីខ្មែរទៅថៃនេះ។ តាមពិតថៃមិនភ្លើនិងមិនល្ងង់រហូតដល់ខ្លួនឯងធ្វើរបងព្រំដែនស្រេចចិត្តហើយកាត់ទឹកដីថៃមកអោយខ្មែរនោះទេ។ នេះនយោបាយប្រជាភិថុតរបស់លោក ហ៊ុន ម៉ាណែត លួងចិត្តពលរដ្ឋខ្មែរថា ថៃធ្វើរបងបេតុងព្រំដែនដោយព្រមកាត់ទឹកដីថៃមកអោយខ្មែរ។
ព្រំដែនកម្ពជា ថៃ៖ ឃើញមានការតវ៉ារបស់ កសិករ ថៃ ចំនួន ៦៦គ្រួសារ អំពីការ បាត់បង់ទឹកដី ក្រោយពី អាជ្ញាធរពួកគេ នាំគ្នាសាងសងរបងព្រំដែន ជាឯកតោភាគី។ មូលហេតុនៃបញ្ហា គឺ ប្រជាកសិករ ភាគច្រើន ជឿជាក់លើ កងទ័ពសៀម លើ រដ្ឋាភិបាលថៃ ដែលថា បើ កសិករថៃធ្វើស្រែ ចំការនៅទីណា នោះអាជ្ញាឃុំសង្កាត់ថៃនឹងធ្វើផែនទី វាយយក ហើយ កងទ័ពថៃ កងទ័ពសៀមនឹងលើកចូលធ្វើសង្រ្គាមការពារដីទាំងនោះ។ ដូចបានឃើញក្នុងផែនទីនេះ ពួកកសិករ ប្រជាជនថៃ មិនទទួលយកខ្សែផែនទី Google ទេ គេថា ខ្សែនេះ លំអៀង កាន់ជើងខាងកម្ពុជា គឺ គេយក ខ្សែព្រំដែន ឃុំសង្កាត់រប់ស់គេជាគោល។ ខាងកម្ពុជា ប្រកាសជាផ្លូវការ មុនយកដាច់ខាតខ្សែផែនទី Google Map, or 1/50 000 ក៍ដោយ គឺ យកតែដីចាស់ កាលពី ១០០ ឆ្នាំមុន តាមខ្នាត ១/២០០ ០០០ ដែលជាខ្សែផែនទី អន្តរជាតិធ្លាប់ប្រើនៅ ឆ្នាំ ១៩៦០ និង ២០១១..៕
Wednesday, October 28, 2026
ព្រំដែន កម្ពុជា៖ ថៃ--ថ្ងៃទី ២៨ ខែ តុលា ឆ្នាំ២០២៦
Subscribe to:
Post Comments (Atom)





























No comments:
Post a Comment