ព្រំដែនកម្ពុជា​ ថៃ៖​ ថ្ងៃទី ២៦ ខែ សីហា ឆ្នាំ២០២៦ អានុទីននាយករដ្ឋមន្រ្តីថៃ ផ្លូវការ និងនាយករដ្ឋមន្រ្តីសៀមស្រម៉ោល បានរួមគ្នា កែប្រែខ្សែព្រំដែនសិប្បនិម្មិត ទៅជាខ្សែព្រំដែនអចិន្រ្តៃយ៍ ដែលពត៍មានបង្ករឲ្យប្រជាជនកម្ពុជាមានការឈឺចាប់ជាមួយ រដ្ឋាភិបាលកម្ពុជាខ្លួនឯង នេះជាបំណងរបស់់ សៀម របស់ ថៃ។ ដូច្នេះ អ្នកឃោសនា ត្រូវតែផ្សព្វផ្សាយពត៍មាន វាយបក ប្រតិកម្មរហ័ស តបទៅវិញថា កម្ពុជាប្រកាន់យកជានិច្ច " គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម Franco-Siam Treaty 1904-1907 កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែន (fait accompli to Fact On the Ground)។ នៅ តុលាការ នៅ អង្គការសហប្រជាជាតិគេ កាត់សេចក្តីសំអាងលើ ផែនទីអន្តរជាតិ មិនយក Fait Accompli ឡើយ។

Friday, October 30, 2026

ព្រំដែន កម្ពុជា៖ ថៃ--ថ្ងៃទី ៣០ ខែ តុលា ឆ្នាំ២០២៦

 Kampuchea Thmey Daily បើគេហៅកម្ពុជាថាជាប្រទេសកំសាក ព្រោះមិនបញ្ចេញទ័ពចេញច្បាំងក៏ហៅចុះ ប៉ុន្តែការពិតកម្ពុជាមិនកំសាកទេ កម្ពុជាសុខចិត្តដោះស្រាយបញ្ហាដោយសន្តិវិធីសិន ដើម្បីបញ្ចៀសការបាត់បង់ជីវិត ព្រោះជីវិតយោធិន ពលរដ្ឋខ្មែរថ្លៃណាស់ ខ្មែរឆ្អែតឆ្អន់ព្រោះសង្គ្រាមហើយ ។ សម្ដេច ហ៊ុន ម៉ាណែត បានថ្លែងដូច្នេះ។

Cambodia Channel
មជ្ឈមណ្ឌលបញ្ជាការព្រំដែនខេត្តតាកចេញសេចក្តីថ្លែងការណ៍៖ កងទ័ពអាកាសថៃត្រៀមយន្តហោះចម្បាំងការពារដែនអាកាស បន្ថែមកម្លាំងល្បាតចម្ងាយឆ្ងាយ ២៤ ម៉ោង និងបិទច្រករបៀងធម្មជាតិ ៧ ថ្ងៃ ក្រោយគ្រាប់ផ្លោងមីយ៉ាន់ម៉ាធ្លាក់ត្រូវផ្ទះពលរដ្ឋ! 🇹🇭🇲🇲✈️🚨💣🛑🚧🏥

Bunnath Sam
ការពិតបើវាយតែជាមួយភូមា ថៃប្រហែលមិនខ្លាចទេ ព្រោះទាហានថៃកំពុងទទួលបានអាវុធប្រភេទថ្មី  ចរឹតទាហានថៃចូលចិត្តសាកល្បង ចូលចិត្តក្អេងក្អាងណាស់ ច្បាស់ជាកញ្ជ្រោលចង់សាក ។ 
ប៉ុន្តែស្ថានភាពបច្ចុប្បន្ន ថៃមិនអាចប៉ះជាមួយភូមាទេ 
១. មិនទាន់ប្រាកដច្បាស់ ថាការ៉េនជាមិត្ត ឫសត្រូវ  ភូមាវាយការ៉ែន អាចប្រើប្រាស់ជាលេសវាយចូលដីថៃ បង្កជាសង្រ្គាមរ៉ាំរ៉ៃថៃ និងភូមា
២. ថៃកំពុងមានបញ្ហាជាមួយកម្ពុជាដែលស្ថិតក្នុងភាពផុយស្រួយនៅឡើយ សង្រ្គាមអាចផ្ទុះគ្រប់ពេល
៣. ត្បិតថាដំណើរការវាស់វែងព្រំដែនថៃ -ឡាវ កំពុងដំណើរការ ប៉ុន្តែតាមស្ដាប់ស្ថានការណ៍ ក៏មានភាពមិនប្រក្រតីខាងផ្នែកយោធា និងយោធាផងដែរ វាជារឿងដែលពិបាកស្មានដល់ ថានឹងអាចមានបញ្ហាវិវាទផ្ទុះឡើងបានរឺអត់ ។ ថ្មីៗនេះក៏មានការបំប៉ោងព័ត៌មានអោយប្រជាជនត្រៀមខ្លួន រត់គេចពីទំនាស់ឡាវ និងថៃផងដែរ ។
ដូច្នេះអ្វីដែលថៃខ្លាច គឺបីប្រទេស វាយថៃមួយប្រទេស  ស្របពេលបញ្ហាផ្ទៃក្នុងថៃ កំពុងរីករាលដាលខ្លាំង  រដ្ឋាភិបាលអនុទីនកំពុងប្រឈមមុខនឹងការធ្លាក់ប្រជាប្រិយភាព និងការចោទប្រកាន់ជាច្រើន ។ (មួយរយៈនេះអនុទីនរើបម្រះមិនរួចពីការវាយប្រហាររបស់គណបក្សប្រឆាំងទេ  សូម្បីតែមានកិច្ចប្រជុំក្រៅប្រទេស ក៏គណបក្សប្រឆាំង និងប្រជាពលរដ្ឋថៃមិនអនុញ្ញាតអោយអនុទីនចេញក្រៅប្រទេសដែរ)

ព្រំដែន ថៃ ភូមារ៖ ការប្រយុទ្ធគ្នានៅភូមារកំពុងបន្តតាំងពីថ្ងៃទី ២៥ តុលា ២០២៦ មក ដើម្បីគ្រប់គ្រងទីក្រុងមួយនៅព្រំដែន ថៃភូមារ។ កងទ័ព ការ៉ែន ស្ថិតនៅលើភ្នំខ្ពស់ ជាង ៣០០ មែត្រ ចំណែក កងទ័ពភូមារ នៅជើងភ្នំ។ គ្រាប់កាំភ្លើងមួយចំនួន ធ្លាក់មក ទឹកដីថៃ ដែលមិនដឹងថា គ្រាប់កាំភ្លើងរបស់ទ័ព ណៃពិដោ ឬ ទ័ព ការ៉ែនឡើយ ដោយសារក្នុងសង្រ្គាម អ្វីៗសុទ្ធតែជា កល្បយុទ្ធ។ កងទ័ពថៃ បានបាញ់គ្រាប់ផ្សែង ទំនងជា ឲ្យសញ្ញាទៅទ័ពភូមារ​ ថា ទីនោះទីតាំងទ័ពការ៉ែន​ និងថែមទាំងបាញ់គ្រាប់ភ្លើងបំភ្លឺលើមេឃ ទំនងជាជួយឲ្យ ទ័ពភូមារ អាចចល័តចូលទីតាំង ទ័ពការ៉ែន។ រដ្ឋាភិបាលបះបោរការែន បានចេញសេចក្តីប្រកាសថា ពួកគេកំពុងពិចារណាសំណើរបស់ រដ្ឋាភិបាលថៃ ដែលអនុញ្ញាតិឲ្យ ជនភៀសសឹកការ៉ែន ០៨ ម៉ឺននាក់ / ០៩ជំរុំអាចធ្វើការក្នុងប្រទេសថៃបាន។ ពួកគេថា ចរិកថៃ គេមិនទុកចិត្តឡើយ។ ថ្ងៃនេះដែរ រដ្ឋាភិបាលថៃ តបវិញ ដោយ ប្រកាសបិទព្រំដែនជាមួយ ពួកការ៉ែន ០៧ថ្ងៃ។ 

Border Report
ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ | ព្រំដែនថៃ–ភូមាបន្តតានតឹង! មានសេចក្តីរាយការណ៍ពីការប្រើដ្រូនទម្លាក់គ្រាប់បែកពេញមួយយប់ ខណៈថៃបញ្ជាឱ្យបិទច្រកឆ្លងដែនធម្មជាតិរយៈពេល ៧ថ្ងៃ
សារព័ត៌មានអាម៉ារិនញូសរបស់សៀមបានរាយការណ៍ថា កងទ័ពភូមាត្រូវបានគេរាយការណ៍ថាបានប្រើដ្រូនទម្លាក់គ្រាប់បែកជាច្រើនលើក នៅតំបន់ភូមិមីនឡាប៉ាន់ ស្រុកម្យ៉ាវ៉ាឌី រដ្ឋការ៉ែន ប្រទេសភូមា ពេញមួយយប់ថ្ងៃទី២៩ បន្តដល់ព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ក្រោយមានការប្រយុទ្ធជាមួយកងកម្លាំងប្រឆាំង។
តំបន់ប្រយុទ្ធនេះស្ថិតនៅទល់មុខភូមិហួយម៉ាហាវង ឃុំម៉ាហាវ៉ាន់ ស្រុកម៉ែសត ខេត្តតាក ប្រទេសសៀម។ ការប្រយុទ្ធកន្លងមកបានបណ្តាលឱ្យមានគ្រាប់កាំភ្លើងធ្លាក់ចូលតំបន់លំនៅឋានប្រជាពលរដ្ឋខាងថៃ ធ្វើឱ្យផ្ទះសម្បែងរងការខូចខាត និងមានអ្នករងរបួសម្នាក់ តាមរបាយការណ៍របស់អាជ្ញាធរខេត្តតាក។
ជាវិធានការឆ្លើយតប កងកម្លាំងណារេសួនរបស់ថៃបានបញ្ជាឱ្យផ្អាកការប្រើប្រាស់ច្រកឆ្លងដែនធម្មជាតិ និងច្រកដឹកជញ្ជូនទំនិញដែលមិនមានការអនុញ្ញាត នៅតំបន់ស្រុកម៉ែសត និងស្រុកផុបផ្រៈ ខេត្តតាក រយៈពេល ៧ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែតុលា ដល់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ព្រមទាំងបង្កើនការល្បាត និងការរក្សាសន្តិសុខពេញ ២៤ម៉ោង។

KPT International
🚨ទោះស្ងប់ស្ងាត់បន្តិច តែ កងទ័ពថៃ កំពុងប្រុងជើងការ ព្រោះសមរភូមិថ្មីនៅមីយ៉ាន់ម៉ា នឹងក្តៅជាងមុន
នៅព្រឹកថ្ងៃសុក្រ ទី៣០ ខែតុលា ឆ្នាំ២០២៦ ស្ថានការណ៍នៅព្រំដែនថៃ-មីយ៉ាន់ម៉ា មានភាពស្ងប់ស្ងាត់ ​ខណៈសមរភូមិរវាងកងទ័ពមីយ៉ាន់ម៉ា និងចលនាតស៊ូការ៉ែន ហាក់ថយកម្តៅបន្តិច។
បើតាមការផ្សាយរបស់ Khaosod, ការផ្អាកប្រយុទ្ធគ្នានេះ គឺព្រោះតែគូចម្បាំង កំពុងរៀបផែនការថ្មី កែនកម្លាំង និងដាក់ពង្រាយអាវុធ ពង្រឹងនៅតាមទីតាំងឈរជើង រៀងៗខ្លួន ខណៈកងទ័ពថៃ ក៏កំពុងប្រុងជើងការខ្ពស់ ត្រៀមទប់ទល់នឹងស្ថានការណ៍ដែលនឹង ធ្ងន់ធ្ងរជាងមុន។
ទោះបីជាយ៉ាងណាក៏ដោយ មុននេះ មានសេចក្តីរាយការណ៍ថា យោធាមីយ៉ាន់ម៉ា បានបើកប្រតិបត្តិការវាយប្រហារតាមអាកាសទម្លាក់គ្រាប់បែក ថែមទាំងបញ្ជូនដ្រូនទៀតផង ទៅវាយប្រហារទីតាំងឈរជើងរបស់កងទ័ពការ៉ែន ក្នុងភូមិ Min La Pan នៃក្រុង Myawaddy រដ្ឋ ការ៉ែន ដែលស្ថិតនៅទល់មុខភូមិ Huai Mahawong ក្នុងស្រុក Mae Sot ខេត្ត Tak ប្រទេសថៃ។
ជុំវិញភាពតានតឹងនៅព្រំដែន នេះដែរ នាយករដ្ឋមន្ត្រីថៃ អានុទីន បានព្រមានទៅភាគីមីយ៉ាន់ម៉ាថា ខ្លួននឹងចាត់វិធានការ តបតឱ្យខ្លាំងជាងមុន ប្រសិនបើភាគីមីយ៉ាន់ម៉ា មិនធ្វើសកម្មភាពណាមួយ ដើម្បីទប់ស្កាត់គ្រាប់ផ្លោងមិនឲ្យបន្តហោះធ្លាយចូលដល់ដីថៃ ទេនោះ៕
ប្រភព៖ Khaosod

The News
ថៃ៖ មានថវិកាការពារជាតិច្រើនជាងមីយ៉ាន់ម៉ា មានអាវុធទំនើបៗ (ដូចជា យន្តហោះចម្បាំង JAS-39 Gripen, F-16 និងនាវាមុជទឹក/នាវាដឹកយន្តហោះ) និងមានការហ្វឹកហ្វឺនល្អជាមួយសហរដ្ឋអាមេរិក។
មីយ៉ាន់ម៉ា៖ មានចំនួនកងទ័ពច្រើន (ជិត ៤០ ម៉ឺននាក់) និងមានអាវុធធុនធ្ងន់ច្រើន (ទិញពី រុស្ស៊ី និងចិន) ប៉ុន្តែបច្ចុប្បន្នកំពុងខកខាន និងធ្លាក់ចុះកម្លាំងខ្លាំងដោយសារសង្គ្រាមស៊ីវិលផ្ទៃក្នុង។
ព្រំដែនថៃ-មីយ៉ាន់ម៉ា មានប្រវែងវែងជាង ២,៤០០ គ.ម។ ថៃបារម្ភពីការហូរចូលនៃជនភៀសខ្លួន គ្រឿងញៀន និងការរំលោភបំពានដែនអាកាសដោយចៃដន្យ ដូច្នេះថៃជ្រើសរើសប្រើ កាទូត និងការអត់ធ្មត់ ដើម្បីចៀសវាងការរីករាលដាលសង្គ្រាមចូលទឹកដីខ្លួន។ ថៃពឹងផ្អែកលើពលករ និងថាមពល (ឧស្ម័នធម្មជាតិ) ពីមីយ៉ាន់ម៉ា។
ដូច្នេះហើយទើបថៃបង្ហាញភាពញញើត និងប្រើសម្តីទន់ភ្លន់ចំពោះមីយ៉ាន់ម៉ា ទោះបីជាពេលនេះ ថៃបានបញ្ជូនអាវុធទំនើបៗទៅកាន់តំបន់ព្រំដែនជាមួយភូមាក៏ដោយ។

CNC TV
ប្រទះឃេីញហ្វូងសត្វដំរីព្រៃ​ ៦ក្បាល​ កំពុងស៊ីស្រូវ​ និងបំផ្លាញស្រូវរបស់ប្រជាកសិករ​ នៅចំណុចស្រែត្រពាំងច្រឹក ខាងត្បូងភូមិកោងយ៉ោងប្រមាណ ២គីឡូម៉ែត្រ ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ​ នៅរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦។ 
យោងតាមការឱ្យដឹងពីអាជ្ញាធរ​ ហ្វូងសត្វដំរីព្រៃចំនួន ៦ក្បាលនេះ គឺជាហ្វូងដំរីដែលធ្លាប់ចេញពីភូមិសាស្ត្រស្រុកត្បែងមានជ័យ​ នាពេកន្លងមក។ ទន្ទឹមនេះក៏បានកត់សម្គាល់ឃេីញថា​ ហ្វូងសត្វដំរីនេះ​ ហាក់មិនសូវមានការភ័យខ្លាចមនុស្សដូចពេលដែលពួកវារស់នៅក្នុងទឹកដីភូមិសាស្ត្រស្រុកត្បែងមានជ័យឡើយ។

បរទេសឈ្លានពានខ្មែរ ដោយសារតែខ្មែរខ្សោយពេក--ខ្សែខ្លាចគេបាក់ស្បាតពេក-- ជនជាតិខ្មែររស់នៅ ប្រទេសថៃ មានប្រមាណជា ០៤ លាននាក់ សុខចិត្តចូលបំរើកងទ័ពសៀម មកច្បាំងដណ្តើមទឹកដីដូនតាខ្លួនឯង សម្លាប់ ប្រជាជនខ្មែរខ្លួនឯង ដើម្បីផ្គាប់ចិត្តសៀម។ យើងក្រឡេកមើល​ជនជាតិ ការ៉ែន Karen គេមានប្រមាណជា ០៤ លាននាក់ដូច ខ្មែរនៅ ថៃដែរ។ ជនជាតិ ថៃ ការ៉ែន មានប្រមាណជា ៦០ ម៉ឺននាក់ កំពុងរស់នៅ ប្រទេសថៃ និង ០៨ ម៉ឺននាក់/ ០៩ ជំរុំ កំពុងរស់នៅប្រទេសថៃ ក្នុងនាមជាជនភៀសសឹក។ ពួកគេ ងើបបេះបោរ ប្រឆាំង ថៃ គេមិនចង់បានឡើងជា ចៅហ្វាយស្រុក ចៅហ្វាយខេត្ត នៅប្រទេសថៃទេ គេចង់បានជនជាតិដើម អរិធម៍ដើមរបស់គេវិញ។

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ
ខ្ញុំបាទបានប្រាប់ហើយថា(ឱ្យចូលមកទទួលកំហុសមិនព្រម) រាល់បទល្មើសកើតឡើងគឺខ្ញុំមិនដែលនៅស្ងៀមទេ(ស្ងៀមតែមិនស្ងាត់)!ការងារជុំនាញស្រាវជ្រាវមិនដកដៃ(ស្មានតែរៀបចំឱ្យអ្នកមកទទួលកំហុសជំនួសបានមែន)វិធានការជុំនាញនិងច្បាប់។
   សូមអរគុណលោកហេង រតនា បានដឹកនាំសមត្ថកិច្ចជំនាញសហការណ៌គ្នាតាមចាប់ខ្លួនបាន។ 

Smeyy
🚨*ព័ត៌មានថ្មីៗ : នាយករដ្ឋមន្ត្រីីថៃ Anutin Charnvirakul បានផ្តល់បទសម្ភាសពីប្រទេសថៃ នៅថ្ងៃសុក្រ ទី៣០ ខែតុលា ឆ្នាំ២០២៦នេះថា៖ 
«ស្ថានការណ៍ប្រយុទ្ធគ្នារវាងកងទ័ពមីយ៉ាន់ម៉ា 🇲🇲 និងកងកម្លាំងក្រុមឧទ្ទាម កំពុងបណ្តាលឱ្យប្រជាពលរដ្ឋថៃ 🇹🇭 នៅក្នុងស្រុក Mae Sot ខេត្ត Tak រងរបួស និងខូចខាតទ្រព្យសម្បត្តិ ផ្ទះសំបែង ក៏ដូចជាកំពុងរស់នៅក្នុងភាពភ័យខ្លាច»។
*លោកសង្កត់ធ្ងន់ថា៖ «រដ្ឋាភិបាលថៃ 🇹🇭 នឹងធ្វើលិខិតសម្របសម្រួលមួយទៅកាន់កងទ័ពមីយ៉ាន់ម៉ា 🇲🇲 ដើម្បីបញ្ឈប់ការផ្លោងគ្រាប់ចូលក្នុងទឹកដីថៃ ប៉ុន្តែ ប្រសិនបើកងទ័ពមីយ៉ាន់ម៉ា មិនស្តាប់តាមការអំពាវនាវរបស់ថៃនោះទេ កងទ័ពថៃ នឹងចាត់វិធានការយោធាលើកងទ័ពមីយ៉ាន់ម៉ាវិញជាក់ជាមិនខាន»។ 

ត្រូវដឹង-Trov deng
⛔️ទីបំផុតកងទ័ពអាកាសថៃសម្រេចចិត្តបញ្ចេញយន្តហោះចម្បាំងរបស់ខ្លួនហើយក្រោយពីស្ថានការណ៍ ភូមា-ក្រុមការ៉េន មិនទាន់ធូរស្រាល!!
អញ្ចឹងភាគរយនៃការផ្ទុះសង្គ្រាម
ភូមា-ថៃ អាចមានក្នុងពេលខាងមុខ!

No comments:

Post a Comment