ព្រំដែនកម្ពុជា​ ថៃ៖​ ថ្ងៃទី ២៦ ខែ សីហា ឆ្នាំ២០២៦ អានុទីននាយករដ្ឋមន្រ្តីថៃ ផ្លូវការ និងនាយករដ្ឋមន្រ្តីសៀមស្រម៉ោល បានរួមគ្នា កែប្រែខ្សែព្រំដែនសិប្បនិម្មិត ទៅជាខ្សែព្រំដែនអចិន្រ្តៃយ៍ ដែលពត៍មានបង្ករឲ្យប្រជាជនកម្ពុជាមានការឈឺចាប់ជាមួយ រដ្ឋាភិបាលកម្ពុជាខ្លួនឯង នេះជាបំណងរបស់់ សៀម របស់ ថៃ។ ដូច្នេះ អ្នកឃោសនា ត្រូវតែផ្សព្វផ្សាយពត៍មាន វាយបក ប្រតិកម្មរហ័ស តបទៅវិញថា កម្ពុជាប្រកាន់យកជានិច្ច " គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម Franco-Siam Treaty 1904-1907 កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែន (fait accompli to Fact On the Ground)។ នៅ តុលាការ នៅ អង្គការសហប្រជាជាតិគេ កាត់សេចក្តីសំអាងលើ ផែនទីអន្តរជាតិ មិនយក Fait Accompli ឡើយ។

Saturday, November 30, 2024

ប្រវត្តិ រថក្រោះ Tank History

 ប្រវត្តិ រថក្រោះ Tank History (History of the tank)  កាលដើមឡើយ គេហៅថា រទេះ តង់។ តាមរយៈរូបភាពចាស់ៗ យើងឃើញថា ពិតជា រទេះ តង់ មែន ដោយ កាំភ្លើងធំ ដាក់លើ រទេះ​ដែល អូសដោយ សេះ ឬ មនុស្ស បន្ទាប់ មាន តង់ គ្រប់ធ្វើជាដំបូល របៀប ឆ័ត្រ ធំ បាំងកំដៅថ្ងៃ។ ការវិវត្តិន៍បន្តិចម្តងៗ ក្លាយជា ក្តាឈើ បាំងជុំវិញ បន្ទាប់ ក្លាយជា ដែក បាំងជុំវិញ ចំណែក កង់ ដំបូង កង់កៅស៊ី បន្ទាប់មាន កង់ដែក ច្រវ៉ាក់...។ ចំណុច ពិសេស ក្នុងសង្រ្គាមលោកទី ១ គឺ រថក្រោះ មាន ប្រតិបត្តិករ ជាង ១២ នាក់ សម្រាប់ បាញ់ទៅ មុខ ទៅក្រោយ ទៅឆ្វេង ទៅស្តាំដៃ និងមាន មេបញ្ជាការ ១ រូប បញ្ជារួម .. ដែលពោរពេញដោយមនុស្សនិង កាំភ្លើង..ក្រោយមក មានការវិត្តន៍ ទៅជា អាចវិលបាន ៣៦០ ដឹក្រេ គឺ មនុស្ស ០៣ នាក់ អង្គុយលើ ដុំដែកវិល ដូច តុវិលដែរ ដូច្នេះ កាំភ្លើងអាចវិលបាន បាញ់បានគ្រប់ទិស ខុសពីមុន ១២ នាក់ ទើបអាចមើល បាញគ្រប់ទិស...

ប្រវត្តិ រថក្រោះ Tank History  

No comments:

Post a Comment