ព្រំដែនកម្ពុជា​ ថៃ៖​ ថ្ងៃទី ២៦ ខែ សីហា ឆ្នាំ២០២៦ អានុទីននាយករដ្ឋមន្រ្តីថៃ ផ្លូវការ និងនាយករដ្ឋមន្រ្តីសៀមស្រម៉ោល បានរួមគ្នា កែប្រែខ្សែព្រំដែនសិប្បនិម្មិត ទៅជាខ្សែព្រំដែនអចិន្រ្តៃយ៍ ដែលពត៍មានបង្ករឲ្យប្រជាជនកម្ពុជាមានការឈឺចាប់ជាមួយ រដ្ឋាភិបាលកម្ពុជាខ្លួនឯង នេះជាបំណងរបស់់ សៀម របស់ ថៃ។ ដូច្នេះ អ្នកឃោសនា ត្រូវតែផ្សព្វផ្សាយពត៍មាន វាយបក ប្រតិកម្មរហ័ស តបទៅវិញថា កម្ពុជាប្រកាន់យកជានិច្ច " គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម Franco-Siam Treaty 1904-1907 កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែន (fait accompli to Fact On the Ground)។ នៅ តុលាការ នៅ អង្គការសហប្រជាជាតិគេ កាត់សេចក្តីសំអាងលើ ផែនទីអន្តរជាតិ មិនយក Fait Accompli ឡើយ។

Wednesday, October 21, 2026

ព្រំដែន កម្ពុជា៖ ថៃ--ថ្ងៃទី ២១ ខែ តុលា ឆ្នាំ២០២៦

 Smeyy
🚨*ព័ត៌មានថ្មីៗ : កម្ពុជា និយាយការពិតភ្លាម ថៃប្រកាច់ភ្លែត ‼️ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសថៃ Sihasak Phuangketkeow បានផ្តល់បទសម្ភាសទាំងមិនសប្បាយចិត្ត នៅវេលាព្រឹក ថ្ងៃពុធ ទី២១ ខែតុលា ឆ្នាំ២០២៦នេះថា៖
«ពាក់ព័ន្ធនឹងកិច្ចប្រជុំ (UNCLOS) លើកទី២ នៅទីក្រុងឡាអេ, ប្រទេសហូទ្បង់ នាពេលកន្លងមក ប្រទេសថៃ 🇹🇭 កំពុងតែជំរុញឱ្យភាគីកម្ពុជា 🇰🇭 ត្រូវតែបញ្ឈប់ការបកស្រាយការពិត ដោយបង្កប់អត្ថន័យកាន់ជើងយកតែត្រូវខ្លួនឯង និងទម្លាក់បន្ទុកគ្រប់យ៉ាងមកលើថៃតែម្នាក់ឯង»។
*លោកបន្ថែមថា៖ «ភាគីកម្ពុជា 🇰🇭 មិនបានបង្ហាញភាពស្មោះត្រង់របស់ខ្លួនមកកាន់ប្រទេសថៃ 🇹🇭 នោះឡើយ ការនៅបន្តលើកឡើងអំពីរឿងយោធាថៃ ឈ្លានពានព្រំដែនគោករបស់កម្ពុជា នៅលើកិច្ចប្រជុំ (UNCLOS) គឺជារឿងដែលកម្ពុជា កំពុងមានប្រៀបលើថៃ និងជាការបំផ្លាញទំនុកចិត្តរបស់ថៃស្រស់ៗតែម្តង»។
*លោកសង្កត់ធ្ងន់ថា៖ «ភាគីកម្ពុជា 🇰🇭 កំពុងតែរំលោភលើឆន្ទៈរួម និងរំលោភលើសេចក្តីទុកចិត្តរបស់ថៃ 🇹🇭 ដោយកម្ពុជាបានឯកភាពជាមួយថៃរួចហើយថា៖ នៅក្នុងកិច្ចប្រជុំ (UNCLOS) កម្ពុជា នឹងលើកឡើងតែអំពី "បញ្ហាព្រំដែនសមុទ្រ" តែប៉ុណ្ណោះ ពេលថ្ងៃប្រជុំមកដល់បែរជាកម្ពុជា នៅតែបន្តលើកអំពីរឿងយោធាថៃ ឈ្លានពានព្រំដែនគោកកម្ពុជា និងរឿងបាត់បង់ទីជម្រក នៃជនភៀសសឹកខ្មែរ មកថ្លែងក្នុងកិច្ចប្រជុំ (UNCLOS) ឯណាឯណោះទៅវិញ»។ (Smeyy)

ព្រំដែនកម្ពុជា ​ថៃ៖ កងទ័ពសៀម ប្រជាជនសៀម ប្រជាជនកួយ កំពុង បន្តការរំលោភឈ្លានពានជាបន្តបន្ទាប់ ដោយសារ អ្នកចេះអ្នកដឹង មិនព្រមពន្យល់ប្រាប់ទៅ ពួកទាហានសៀម ឬ ទាហានកួយ ឬ ទាហានខ្មែរសៀម។ ពួកគេគិតថា សម័យនេះ អត់ចាំបាច់រៀនភូមិវិទ្យា ៥ ឆ្នាំ មានតែ ទូរស័ព្ទ១គ្រឿង ក៍ចេះធ្វើផែនទីដែរ។ ផែនទី បង្គោលព្រំដែន ត្រូវបានគេ ផ្សព្វផ្សាយឲ្យ សកម្មជន យោធារបស់គេ មើល ទីតាំង​បង្គោលព្រំដែន ទីតាំងប្រាសាទ រួច ពួកគេ Copy លេខទីតាំងភូមិសាស្រ្ត GR បន្ទាប់ បើកផែនទី Google Map រួច Past លេខនោះចូល វានឹងរត់ទៅរកទីតាំងភ្លាម ឃើញថា កម្ពុជា ឈ្លានពានទឹកដី ចន្លោះ ៣០០ មែត្រ​ ទៅ ៦ គម ឬ លើសហ្នឹង នៅកន្លែងខ្លះ។ សូមបញ្ជាក់ថា ផែនទីបង្គោលព្រំដែន គឺជាផែនទី GIS ខុសពី ផែនទីដែលប្រជាជនទូទៅចេះមើល គឺ Google Map. 

PR Cambodian Government
សម្តេចធិបតី ស្វាគមន៍ការឆ្លើយតបជាវិជ្ជមាន របស់ លោក អ៊ុំ សំអាន និងបញ្ជាក់នូវលក្ខខណ្ឌមួយចំនួនសម្រាប់ការជួបជជែក ផ្ទៀងផ្ទាត់គ្នាដែលនឹងកើតមាននៅពេលខាងមុខ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «ខ្ញុំសូមស្វាគមន៍ការឆ្លើយតបជាវិជ្ជមាន របស់លោក អ៊ុំ សំអាន ទៅនឹងការអញ្ជើញរបស់ខ្ញុំចំពោះគាត់ និងក្រុមជំនាញព្រំដែនរបស់គាត់ អោយនាំយកនូវឯកសារ និងភស្តុតាងទាំងឡាយដែលលោកមាន ពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩ មកជជែកគ្នាជាមួយក្រុមការងារជំនាញព្រំដែនរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែននៅកម្ពុជា ដើម្បីបង្ហាញអំណះអំណាងរបស់លោក ដែលបានចោទប្រកាន់រាជរដ្ឋាភិបាលថាបានកាត់ដីឲ្យថៃនៅកន្លែងនោះ។ 
ក្នុងរយៈពេលជិត ២សប្តាហ៍កន្លងមកនេះ ជំហររបស់លោក អ៊ុំ សំអាន មានការប្រែប្រួលមិនឈប់ឈរ ÷ ម្តងគាត់ថាមិនហ៊ានមកព្រោះខ្លាចគេលួចបាញ់ឬវ៉ៃបែកក្បាល, ម្តងគាត់ថាមកទាល់តែមានការលើកលែងទោស, ឥឡូវគាត់ថាមកដោយមិនបាច់មានការលើកលែងទោស, ម្តងគាត់ថាមានឯកសានិងភស្តុតាងគ្រប់គ្រាន់, ម្តងគាត់ថាអត់មានឯកសារអ្វីច្បាស់លាស់ទេ លឺតែគេថា ឬដឹងតាមញាណពិសេសរបស់គាត់, ម្តងគាត់ថាទាល់តែមានជំនាញព្រំដែនបារាំងមកទើបគាត់ទទួលស្គាល់លទ្ធផលនៃការជជែកគ្នា, ម្តងគាត់ថាអត់និយាយរឿងព្រំដែនចន្លោះបង្គោល៥២-៥៩ ទេ គាត់ត្រូវនិយាយអំពីព្រំដែនទាំងមូល ទាំងព្រំដែនទឹក ទាំងព្រំដែនគោក, ម្តងគាត់ថាគាត់ជាអ្នកនយោបាយគាត់ត្រូវមកនិយាយ(ឬធ្វើ)កិច្ចការនយោបាយ ។ល។ 
ជំហររបស់ខ្ញុំគឺច្បាស់លាស់ និងមិនប្រែប្រួល ដូចបញ្ជាក់តាំងពីដំបូងរហូតមក គឺអញ្ជើញលោក អ៊ុំ សំអាន និងក្រុមជំនាញព្រំដែនរបស់គាត់ អោយនាំយកនូវឯកសារ និងភស្តុតាងទាំងឡាយដែលលោកមាន ពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩ ជាពិសេសកន្លែងដែលគាត់ចោទប្រកាន់រាជរដ្ឋាភិបាលនិងក្រុមការងារព្រំដែនរបស់រាជរដ្ឋាភិបាលថាបានបោះបង្គោលចូលក្នុងដីខ្មែរ ធ្វើឲ្យខ្មែរបាត់បង់ទឹកដីទៅថៃ។ 
ហេតុដូច្នេះ ដើម្បីអោយមានភាពច្បាស់លាស់ ខ្ញុំសូមបញ្ជាក់នូវលក្ខខណ្ឌមួយចំនួនសម្រាប់ការជួបជជែក ផ្ទៀងផ្ទាត់គ្នាដែលនឹងកើតមាននៅពេលខាងមុខ ÷ 
១. ត្រូវជជែកគ្នាដោយឈរលើមូលដ្ឋានបច្ចេកទេស និងឯកសារភស្តុតាងជាក់លាក់ លើប្រធានបទតែមួយគត់ គឺមកជជែក និងផ្ទៀងផ្ទាត់គ្នាពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃចន្លោះបង្គោល ៥២-៥៩ ដែលលោកនិងក្រុមលោកបានចោទរាជរដ្ឋាភិបាលថាបានកាត់ដីឲ្យថៃ។ ហេតុដូច្នេះលោក និងក្រុមរបស់លោកត្រូវ÷ 
- រៀបចំក្រុមជំនាញព្រំដែនច្បាស់លាស់ដែលអាចយល់ដឹងពីបច្ចេកទេសព្រំដែន
- ត្រៀមរាល់ឯកសារ ភស្តុតាងទាំងឡាយណាដែលលោកមានដើម្បី មកផ្ទៀងផ្ទាត់គ្នានៅក្នុងទឹកដីកម្ពុជានៅកន្លែងនេះដោយឈរលើមូលដ្ឋានបច្ចេកទេសនិងឯកសារភស្តុតាងជាក់លាក់ 
២. មិនត្រូវ ធ្វើសកម្មភាពអ្វីក្រៅពីការជជែក និងផ្ទៀងផ្ទាត់គ្នាដោយឈរលើមូលដ្ឋានបច្ចេកទេសនិងឯកសារភស្តុតាងជាក់លាក់ ជាមួយក្រុមការងារព្រំដែនរបស់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃចន្លោះបង្គោល ៥២-៥៩ នោះទេ ជាពិសេសការឆ្លៀតឱកាសធ្វើសកម្មភាពនយោបាយគ្រប់រូបភាព (មិនថាសម្ងាត់ឬចំហរនោះទេ) ក្នុងអំឡុងពេលក្រុមការងាររបស់លោកនៅកម្ពុជា។ និយាយអោយខ្លី គឺកុំធ្វើជាត្រីងៀត ឆ្លៀតពង 
៣. កិច្ចពិភាក្សាអាចធ្វើក្រោយថ្ងៃ ២៨ វិច្ឆិកា ២០២៦ ពេលណាក៏បាន ដោយសារមុនថ្ងៃ ២៨ វិច្ឆិកា រាជរដ្ឋាភិបាលជាប់រវល់រៀបចំកិច្ចប្រជុំកំពូល OIF Summit ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះ និងចូលរួមកិច្ចប្រជុំលើកទី៣ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយកម្ពុជា និងថៃ 
៤. ត្រូវមកដល់កម្ពុជាមិនច្រើនជាង ២ថ្ងៃ មុនចាប់ផ្តើមជជែកផ្ទៀងផ្ទាត់គ្នា និងត្រូវចាកចេញពីប្រទេសកម្ពុជាយ៉ាងយូរ ២ថ្ងៃ ក្រោយការជជែកផ្ទៀងផ្ទាត់គ្នារួចរាល់ 
** ខ្ញុំសូមបញ្ជាក់ថាការធានារបស់ខ្ញុំ គឺពាក់ព័ន្ធនឹងការមកកម្ពុជាដើម្បីជជែកនិងផ្ទៀងផ្ទាត់គ្នាពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃចន្លោះបង្គោល ៥២-៥៩ តែប៉ុណ្ណោះ និងក្នុងរង្វង់ពេលវេលាដែលបានកំណត់ដូចបានបញ្ជាក់ខាងលើ។ 
** ករណីលោក អ៊ុំ សំអាន ទទួលយកបាននូវលក្ខខណ្ឌខាងលើសូមលោកបញ្ជាក់ ÷ 
១. សមាសភាពដែលត្រូវចូលរួម និងពេលវេលាដែលត្រូវមកដល់កម្ពុជា
២. តម្រូវការអ្វីខ្លះដែលរាជរដ្ឋាភិបាលអាចផ្ដល់ឲ្យលោក និងក្រុមរបស់លោក (កន្លែងស្នាក់នៅ មធ្យោបាយធ្វើដំណើរ ឬការការពារសន្តិសុខ) ដើម្បីយើងរៀបចំអោយបានសមរម្យ»៕

Kampuchea Thmey Daily
អាជ្ញាធរជាតិព្រះវិហារ អន្ដរាគមន៍ទល់ទ្រសង្គ្រោះបន្ទាន់ប្រាសាទព្រះវិហារ ដំណាក់កាលទី២
នាយកដ្ឋានអភិរក្ស និងបុរាណវិទ្យា នៃអាជ្ញាធរជាតិព្រះវិហារ កាលពីថ្ងៃទី១៩ ខែតុលាកន្លងទៅ បានសែនព្រេនចុះអនុវត្ដគម្រោងអន្ដរាគមន៍ទល់ទ្រសង្គ្រោះបន្ទាន់ប្រាសាទព្រះវិហារ ដែលមានចំនួន ២៩ទីតាំង ក្នុងនោះនៅគោបុរៈទី១ មានចំនួន១០ទីតាំង, គោបុរៈទី២ ចំនួន៨ទីតាំង, ស្ពានហាលចន្លោះគោបុរៈទី២ និងទី៣ ចំនួន២ទីតាំង, គោបុរៈទី៣ ចំនួន៥ទីតាំង, គោបុរៈទី៤ ចំនួន១ទីតាំង, ស្ពានហាលចន្លោះគោបុរៈទី៤ និងទី៥ ចំនួន១ទីតាំង គោបុរៈទី៥ ចំនួន១ទីតាំង និងនៅខឿនទ្រក្បាលនាគខាងលិច (ថ្នាក់ទី១ជណ្ដើរបុរាណខាងជើង) ចំនួន១ទីតាំង។ 
សូមបញ្ជាក់ថានៅដំណាក់កាលទី១ បានធ្វើការអន្ដរាគមន៍ទល់ទ្រសង្គ្រោះបន្ទាន់ប្រាសាទព្រះវិហារមាន ចំនួន២៣ទីតាំងមកហើយ ចាប់ពីគោបុរៈទី១ ដល់គោបុរៈទី៥។ 
ចំពោះគម្រោងអន្ដរាគមន៍ទល់ទ្រសង្គ្រោះបន្ទាន់ប្រាសាទព្រះវិហារមានគោលបំណងដើម្បីទប់ស្កាត់ការដួលរលំ និងការខូចខាតរចនាសម្ព័ន្ធសំណង់ប្រាសាទ ការពារតម្លៃបេតិកភណ្ឌប្រវត្តិសាស្តដើម្បីធានាថាប្រាសាទព្រះវិហារនៅតែរឹងមាំ និងមានសុវត្ថិភាព មុននឹងឈានដល់ការជួសជុលនាពេលអនាគត៕ 

นัฐพงษ์ ทิมาบุตร
เขมรออกมาชิงพื้นที่แถลงการณ์แบบนี้มาไม่รู้กี่รอบแล้ว รอบนี้ก็อีก พอ PCA ปิดฉากเจรจาทางทะเลรอบ 2 โฆษกรัฐบาลรีบชมหวานหู แต่ 'ปรัก สุคนธ์' ดันไปพูดว่าคุยเขตแดนทางบกด้วย งา… See more
Cambodia has come out to seize territory and make such statements many times before, and this time is no different. When PCA closed the sea negotiations for the second time, the government's spokesperson quickly praised it, but 'Prak Sukhon' insisted on discussing the land border. Immediately after, 'Sisakorn' intervened and said that only discussing the land border is acceptable.
On October 19, the Permanent Court of Arbitration (PCA) announced the end of the arbitration proceedings under the Second UNCLOS Convention between Thailand and Cambodia, with both parties having mutually agreed to settle the dispute. Phet Bon, a Cambodian government spokesperson, quickly came out to congratulate and confirmed full support for the mediation process, believing that international law is the best way to resolve disputes peacefully. It sounds sweet, but there's more to it.
.
After the stage, Mr. Prak Sukhon, Cambodia's Foreign Minister, pushed for an interview on the 'progress in land border negotiations' to Mr. Sihachak Phuangkaew, the Thai representative. He immediately responded that during the meeting, they only discussed the maritime border issue, not the land border, and that it was not related to Cambodian refugees from the border clash. The Cambodian side even issued a statement before the negotiation committee, even though they had agreed that they would wait for the committee to make a statement first. Thailand has already sent a letter expressing concern, calling it a two-faced game that never stops.
.
According to the joint statement signed by both parties, it means that from now on, the Cambodian side will no longer be able to make public statements accusing Thailand of 'aggression' on the global stage, and will instead agree to use restraint in expressing public opinions, avoiding provocative language among the people of the two countries. This is a quiet disadvantage for Cambodia, without realizing it. Meanwhile, the Cambodian people, who are suffering both economically and in their living areas, will have to wait longer because the border issue still needs to be negotiated at another forum, which Thailand is not in a hurry to do. I think Prak Sukhon will have to go home to answer the Cambodian people, it's not easy.

Kampuchea Thmey Daily
កម្ពុជាបង្ហាញមេទ័ពហ្វីលីពីនអំពីទង្វើថៃកាន់កាប់ទឹកដី បន្តបំពានកិច្ចព្រមព្រៀង និងទាមទារឱ្យជួយបញ្ឈប់បន្ទាន់ដើម្បីបញ្ចៀសភាពតានតឹងដែលមិនចាំបាច់
នាយឧត្តមសេនីយ៍ ANTONIO NAFARRETE នាយសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន ស្ថិតក្នុងឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃពុធ ទី២១ ខែតុលា ឆ្នាំ២០២៦។ 
បើតាមក្រសួងការពារជាតិកម្ពុជា ក្នុងដំណើរទស្សនកិច្ចនេះ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានធ្វើបទបង្ហាញសង្ខេបជូនគណៈប្រតិភូអំពីបច្ចុប្បន្នភាពនៃស្ថានការណ៍នៅតំបន់ព្រំដែនកម្ពុជា–ថៃ ក្នុងភូមិសាស្ត្រច្រកបឹងត្រកួន។ បទបង្ហាញនេះបានបញ្ជាក់ពីការប្រកាន់ខ្ជាប់របស់កម្ពុជាក្នុងការគោរព និងអនុវត្តបទឈប់បាញ់ ព្រមទាំងសេចក្តីប្រកាសរួមយ៉ាងម៉ឺងម៉ាត់ ប្រកបដោយភាពស្មោះត្រង់ និងស្មារតីទទួលខុសត្រូវខ្ពស់។ 
ក្រសួងការពារជាតិ បន្ថែមថា ការធ្វើបទបង្ហាញនេះក៏បានគូសបញ្ជាក់ពីបញ្ហាប្រឈម និងក្តីបារម្ភមួយចំនួនពាក់ព័ន្ធនឹងសកម្មភាពជាច្រើនដែលបាននឹងកំពុងបន្តកើតឡើង មិនស្របទៅតាមស្មារតីនៃកិច្ចព្រមព្រៀងដែលមានស្រាប់រវាងកម្ពុជានិងថៃ និងច្បាប់អន្តរជាតិ។ សកម្មភាពទាំងអស់នេះត្រូវតែបញ្ឈប់ជាបន្ទាន់ ដើម្បីជៀសវាងការកើនឡើងនូវភាពតានតឹងដោយមិនចាំបាច់ និងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់ទំនុកចិត្ត ក៏ដូចជាការជឿជាក់រវាងប្រទេសទាំងពីរ។ 
ក្រសួងការពារជាតិ ចាត់ទុកការអញ្ជើញចុះមកកាន់ទីតាំងដោយផ្ទាល់របស់សេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូ បានបញ្ជាក់យ៉ាងច្បាស់ពីការគាំទ្ររបស់ហ្វីលីពីនក្នុងនាមប្រធានប្តូរវេន ក៏ដូចជាសមាជិកអាស៊ាន ចំពោះកិច្ចខិតខំប្រឹងប្រែងរក្សាបទឈប់បាញ់របស់កម្ពុជា និងការបំពេញការងាររបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ជាពិសេសការសម្រេចបាននូវដំណោះស្រាយមួយដោយសន្តិវិធី យុត្តិធម៌ និងយូរអង្វែង ស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាសន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ។ 


No comments:

Post a Comment