រឿងផែនទីព្រំដែនក្តី រឿងផែនទីអភិវឌ្ឃន៍ក្តី គេប្រើ GPS, GIS, Google Earth, LiDA ជារួម គេប្រើបច្ចេកវិជ្ជា ទៅពន្យល់ប្រជាជន ពន្យល់អ្នកបច្ចេកទេស មិនអាច ប្រើញៀនពិសេស បាតដៃទេព ឬ បាតដៃរន្ទះ ស្ទាបបង្គោលព្រំដែន ដឹងថាបាត់ដី ៥០០ មែត្រ។ នេះជាផែនទី ប្រាសាទមេបុណ្យខាងលិច ដែលយើងមើលនឹងភ្នែក វាជា កូនកោះ ១០០ មែត្រ ការ៉េ តាមពិត វាជាភ្នំ ដោយសារគេប្រើ
Chan Born
រឿងផែនទីព្រំដែនក្តី រឿងផែនទីអភិវឌ្ឃន៍ក្តី គេប្រើ GPS, GIS, Google Earth, LiDA ជារួម គេប្រើបច្ចេកវិជ្ជា ទៅពន្យល់ប្រជាជន ពន្យល់អ្នកបច្ចេកទេស មិនអាច ប្រើញៀនពិសេស បាតដៃទេព ឬ បាតដៃរន្ទះ ស្ទាបបង្គោលព្រំដែន ដឹងថាបាត់ដី ៥០០ មែត្រ។ នេះជាផែនទី ប្រាសាទមេបុណ្យខាងលិច ដែលយើងមើលនឹងភ្នែក វាជា កូនកោះ ១០០ មែត្រ ការ៉េ តាមពិត វាជាភ្នំ ដោយសារគេប្រើ សណ្ឋានដី Topography ផែនទីខ្សែចែកទឹក..
VOK.TV ទូរទស្សន៌សម្លេងរបស់ពលរដ្ឋខ្មែរ
ភ្នំ៧៤៥ និងភ្នុំ ៧៥៤ នៅជាប់គ្នា ក្នុងខេត្តព្រះវិហារ តំបន់មុំបី ដែលមាន ខ្មែរ សៀមនិងឡាវ ។
តំបន់មុំបីនេះ កម្ពុជា ស្ថិតក្នុងខេត្តព្រះវិហារ សៀមស្ថិតនៅច្រក ចុងបុកខេត្តឧប៊ុនរាជធានី និងឡាវស្ថិតនៅខេត្តចំប៉ាសាក់។
តំបន់មុំបីនេះធ្លាប់មានជម្លោះប្រឈមមុខដាក់គ្នារវៀងទ័ពខ្មែរ និងសៀមកន្លងមក ដោយខាងកម្ពុជាព្រមដកទ័ព ហេីយបេីកផ្លូវឲទ័ពសៀមឈ្នេះនិងបានសិទ្ទចូលរាយបន្លាលួសដោយជោគជ័យ ។
ប្រភព ហ្វេសប៊ុក
Cambodia Channel
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រឿងព្រំដែនកម្ពុជាមាន «សន្លឹកបៀ» ទុកដោះស្រាយជាមួយថៃ មិនមែនទុកលេងជាមួយខ្មែរគ្នាឯងនោះទេ! អំពាវនាវកុំឱ្យជឿការញុះញង់បំបែកបាក់ជាតិ 🇰🇭🇹🇭🃏⚖️🛡️🕊️
Um Sam An Page អ៊ុំ សំអាន
ថៃបានឈូសឆាយផ្លូវដោយរំលោភចូលដីខ្មែរជាង១០០ម៉ែត្រ នៅក្បែរបង្គោលព្រំដែនលេខ៩ នៅតំបន់តាទុំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
អធិរាជភ្នំខ្មោច
ហេង សុផល
ស៊ីហាសាក់ រិះគន់កម្ពុជាថា បកស្រាយលទ្ធផលកិច្ចពិភាក្សានៅទីក្រុងឡាអេតាមតែការយល់ឃើញរបស់ខ្លួន និងបំភ្លៃការពិត បង្ហើបថា ថៃបានផ្ញើលិខិតទៅគណៈកម្មការសម្របសម្រួលក្រោមអនុសញ្ញា UNCLOS រួចហើយ
ថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២៦ លោក ស៊ីហាសាក់ ភួងកេតកែវ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសថៃ បានថ្លែងអំពីករណីលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសកម្ពុជា បានចេញសេចក្តីថ្លែងការណ៍តាមទូរទស្សន៍ជាតិកម្ពុជា TVK ស្តីពីលទ្ធផលនៃកិច្ចប្រជុំលើកទី២ របស់គណៈកម្មការសម្របសម្រួល ក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ UNCLOS ដែលបានធ្វើឡើងនៅទីក្រុងឡាអេ ប្រទេសហូឡង់។
លោក ស៊ីហាសាក់ បានអះអាងថា ខ្លឹមសារដែលភាគីកម្ពុជាបានប្រកាសនោះ មិនមែនជាការពិត និងមិនត្រូវគ្នានឹងអ្វីដែលបានពិភាក្សាគ្នានៅក្នុងកិច្ចប្រជុំនោះទេ។ លោកបានចោទថា កម្ពុជាជ្រើសរើសលើកឡើងតែចំណុចមួយចំនួន ដើម្បីបង្កើតប្រៀបឱ្យខ្លួនឯង ហើយព្យាយាមភ្ជាប់បញ្ហានេះទៅនឹងការប៉ះទង្គិចនៅតាមព្រំដែនគោក និងបញ្ហាប្រជាជនគ្មានទីជម្រក ទាំងដែលកិច្ចប្រជុំនោះផ្តោតតែលើបញ្ហាព្រំដែនសមុទ្រប៉ុណ្ណោះ និងមិនពាក់ព័ន្ធនឹងព្រំដែនគោកឡើយ។
លោក ស៊ីហាសាក់ បានថ្លែងថា នៅក្នុងកិច្ចប្រជុំនៅទីក្រុងឡាអេ លោកអាចបញ្ជាក់បានថា មិនមានការពិភាក្សាអំពីព្រំដែនគោក ឬបញ្ហាដែលកើតឡើងជាបន្តបន្ទាប់ពីការប៉ះទង្គិចតាមព្រំដែនគោកនោះទេ។ គណៈកម្មការសម្របសម្រួលក៏បានដឹងច្បាស់ដែរថា ដំណើរការនេះផ្តោតតែលើបញ្ហាព្រំដែនសមុទ្រប៉ុណ្ណោះ។
លោកបានសម្តែងការមិនយល់ថា ហេតុអ្វីបានជាកម្ពុជាជ្រើសរើសយកតែចំណុចមួយចំនួនដែលខ្លួនយល់ថាមានប្រៀប មកបកស្រាយតាមផលប្រយោជន៍របស់ខ្លួន។ លោកថា ការធ្វើបែបនេះមិនបានជួយធ្វើឱ្យបរិយាកាស និងទំនុកចិត្តរវាងប្រទេសទាំងពីរប្រសើរឡើងនោះទេ។
លោក ស៊ីហាសាក់ បានបន្តថា ទោះបីជាថៃគាំទ្រវិធានការកសាងទំនុកចិត្តរវាងប្រទេសទាំងពីរក៏ដោយ ប៉ុន្តែកន្លងមក កម្ពុជាតែងតែយករឿងមួយចំនួនទៅបន្ថែមខ្លឹមសារ និងបំភ្លៃ ដើម្បីបម្រើផលប្រយោជន៍នយោបាយក្នុងប្រទេសរបស់ខ្លួន។
ទោះជាយ៉ាងណា លោកអះអាងថា ថៃតែងព្យាយាមបែងចែកបញ្ហាជម្លោះចេញពីកិច្ចសហប្រតិបត្តិការផ្សេងៗ ដោយមិនឱ្យប៉ះពាល់ដល់ការងាររួមគ្នា។ ជាក់ស្តែង ថៃបានបញ្ជូនតំណាងជាន់ខ្ពស់ចូលរួមកិច្ចប្រជុំស្តីពីការបង្ក្រាបបណ្តាញឆបោកតាមអនឡាញ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ព្រមទាំងបានអនុម័តឱ្យកម្ពុជាបង្កើតស្ថានអគ្គកុងស៊ុលនៅខេត្តស្រះកែវ ដើម្បីផ្តល់សេវា និងមើលថែប្រជាពលរដ្ឋកម្ពុជានៅទីនោះ។
លើសពីនេះ ភាគីថៃបានផ្ញើលិខិតទៅកាន់គណៈកម្មការសម្របសម្រួលរួចហើយ ដើម្បីបង្ហាញពីការព្រួយបារម្ភចំពោះសកម្មភាពរបស់កម្ពុជា ដែលថៃចាត់ទុកថាជាការរំលោភលើកិច្ចព្រមព្រៀង ដោយកម្ពុជាបានប្រញាប់ប្រញាល់ចេញសេចក្តីថ្លែងការណ៍មុនពេលគណៈកម្មការចេញសេចក្តីថ្លែងការណ៍សង្ខេបជាផ្លូវការ។
ភាគីថៃក៏បានលើកឡើងដែរថា ការផ្តល់បទសម្ភាសន៍ដែលបកស្រាយខ្លឹមសារខុសពីការពិតនោះ គឺផ្ទុយនឹងកិច្ចព្រមព្រៀងដែលភាគីទាំងពីរបានឯកភាពគ្នាថា នឹងមិនចាត់វិធានការ ឬធ្វើសកម្មភាពណាមួយដែលអាចធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ឡើង ឬបង្កើនចំណុចជម្លោះរវាងប្រទេសទាំងពីរនោះឡើយ។
PR Cambodian Government
សម្តេចធិបតី ហ៊ុន ម៉ាណែត ចាត់ទុកការចោទប្រកាន់របស់ លោក អ៊ុំ សំអាន លើបញ្ហាដីព្រំដែនចន្លោះបង្គោលលេខ៥២ និង៥៩ ថាកំពុងស្រាតខោឱ្យពលរដ្ឋបានឃើញថា លោក អ៊ុំ សំអាន ចោទរាជរដ្ឋាភិបាល ទាំងខ្លួនមិនមានភស្តុតាងច្បាស់លាស់។
ប្រសាសន៍សម្ដេចធិបតី ក្នុងឱកាសអញ្ជើញប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០» ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦
Kampuchea Thmey Daily 7 hours ago7h · រដ្ឋាភិបាលចង់ឱ្យពលរដ្ឋខ្មែរគ្រប់និន្នាការមូលមតិគ្នា ផ្ដល់ទំនុកចិត្ត កុំចោទប្រកាន់ថាក្បត់ជាតិ កាត់ដីឱ្យថៃ ដើម្បីទុកឱកាសឱ្យមន្ត្រីជំនាញ ដោះស្រាយជាមួយថៃឱ្យចប់សព្វគ្រប់សិន ចាំពលរដ្ឋនាំគ្នាទៅផ្ទៀតផ្ទាត់នៅលើដីជាក់ស្ដែង និងវាយតម្លៃ។ សម្ដេច ហ៊ុន ម៉ាណែត ថ្លែងនាព្រឹកថ្ងៃទី២២ ខែតុលា
ការពិតគឺ ផ្ទុយស្រឡះ ពីការយល់ឃើញថា «អ៊ុយក្រែនចង់ការពារត្រឹម ២០%»។
ជំហរផ្លូវការរបស់អ៊ុយក្រែន គឺ ទាមទារយកទឹកដី ១០០% តាមព្រំដែនឆ្នាំ ១៩៩១ មកវិញ (ពោលគឺរួមទាំង ១០០% នៃខេត្ត Donbas និងគ្រីមេ ដែលរុស្ស៊ីកាន់កាប់)។
ផ្ទុយទៅវិញ តួលេខប្រហែល ២០% គឺជា ទំហំទឹកដីដែលរុស្ស៊ីកំពុងកាន់កាប់ និងគ្រប់គ្រង ទៅវិញទេ (មិនមែនជាទំហំដែលអ៊ុយក្រែនចង់ការពារនោះឡើយ)។
ប្រសិនបើមើលលើទិដ្ឋភាពយុទ្ធសាស្ត្រ និងការចរចា៖
ហេតុអ្វីបានជាអ៊ុយក្រែនមិនព្រមទទួលយកត្រឹមទឹកដីដែលខ្លួនកំពុងកាន់កាប់ (៨០%)?
ហេតុផលនយោបាយ និងរដ្ឋធម្មនុញ្ញ៖ អ៊ុយក្រែនចាត់ទុកទឹកដីទាំងអស់ដែលถูกរុស្ស៊ីកាន់កាប់ថាជា «ดินแดนอธิបតេយ្យខុសច្បាប់»។ ប្រសិនបើប្រធានាធិបតី ឬរដ្ឋាភិបាលយល់ព្រមបាត់បង់ទឹកដី ២០% នោះ វានឹងត្រូវមើលឃើញថាជាការក្បត់ជាតិ និងខុសច្បាប់រដ្ឋធម្មនុញ្ញ។
ហេតុផលសន្តិសុខរយៈពេលវែង៖ ប្រសិនបើរុស្ស៊ីអាចយកទឹកដី ២០% នោះជាកម្មសិទ្ធិបាន វានឹងក្លាយជាគំរូអាក្រក់ ហើយរុស្ស៊ីនឹងមានពេលសម្រាកកាយ ដើម្បីកសាងកងទ័ពវាយប្រហារយក ៨០% ដែលនៅសល់នាពេលអនាគត។
ភាពស្មុគស្មាញក្នុងការចរចា (Realpolitik vs. Official Stance):
ទោះបីជាជំហរផ្លូវការគឺ ១០០% ក៏ដោយ ក៏អ្នកវិភាគភូមិសាស្ត្រនយោបាយមើលឃើញថា ក្នុងការចរចាស្វែងរកសន្តិភាពជាក់ស្តែង (Realpolitik) វាពិតជាពិបាកខ្លាំងណាស់ ឬស្ទើរតែមិនអាចទៅរួចទេ ដែលអ៊ុយក្រែនអាចដកហอยទឹកដីទាំង ២០% មកវិញដោយកម្លាំងបាយទាំងស្រុងក្នុងពេលដ៏ខ្លី។
ហេតុនេះហើយបានជាមានការជជែកគ្នាច្រើនពី «បទឈប់បាញ់តាមខ្សែត្រៀមជួរមុខបច្ចុប្បន្ន» (Freeze the conflict along the current frontline) ជាដំណោះស្រាយបណ្តោះអាសន្ន ប៉ុន្តែអ៊ុយក្រែនមិនដែលទទួលស្គាល់ជាផ្លូវការថាការបាត់បង់នោះជាកម្មសិទ្ធិរបស់រុស្ស៊ីឡើយ។
ឃើញមេដឹកនាំអ៊ុយក្រែន លើកឡើងអំពីការបង្កើតតំបន់ Freezing zone សូមលំអិត គេធ្វើម៉េច បំណងអ្វី? មានប្រើនៅប្រទេសណាខ្លះវិធីបែបនេះ?
គំនិតចុងក្រោយដែលមេដឹកនាំអ៊ុយក្រែន (រួមទាំងលោកប្រធានាធិបតី Volodymyr Zelenskyy) លើកឡើងអំពី «Freezing Zone» ឬការផ្អាកជម្លោះលើខ្សែត្រៀមជួរមុខបច្ចុប្បន្ន គឺជាការផ្លាស់ប្តូរយុទ្ធសាស្ត្រការទូតដ៏សំខាន់មួយ ដើម្បីឆ្លើយតបទៅនឹងសម្ពាធនយោបាយអន្តរជាតិ និងស្ថានភាពពិតនៅលើសមរភូមិ។
១. តើគេធ្វើដូចម្តេច? (How it Works)
ការបង្កើត Freezing Zone មិនមែនជាការចុះហត្ថលេខាប្រគល់ទឹកដីឱ្យរុស្ស៊ីជាផ្លូវការតាមច្បាប់អន្តរជាតិឡើយ (De jure) ប៉ុន្តែជាការទទួលស្គាល់ការគ្រប់គ្រងជាក់ស្តែងនៅលើដី (De facto) ជាបណ្តោះអាសន្ន។ ដំណើរការនេះរួមមាន៖
ការកំណត់ខ្សែត្រៀមជួរមុខ (Contact Line): បញ្ឈប់ការបាញ់ប្រហារ និងការវាយលុកទាំងអស់នៅត្រឹមខ្សែត្រៀមដែលកងទ័ពភាគីទាំងពីរឈរជើងនៅពេលចុះកិច្ចព្រមព្រៀង។
ការបង្កើតតំបន់គ្មានយោធា (Demilitarized Zone - DMZ): បង្កើតចន្លោះសុវត្ថិភាព (ប្រហែល ១០ ទៅ ៥០ គីឡូម៉ែត្រ) ដោយដកអាវុធធុនធ្ងន់ កាំភ្លើងធំ និងរថក្រោះចេញពីជួរមុខ ដើម្បីការពារការប៉ះទង្គិចដោយអចេតនា។
ការដាក់កងកម្លាំងរក្សាសន្តិភាព (Peacekeeping / Monitoring Forces): ដាក់ពង្រាយកងទ័ពអន្តរជាតិ (អាចមកពីប្រទេសអឺរ៉ុប ក្រុមសម្ព័ន្ធមិត្ត ឬក្រោមឆ័ត្រ UN/OSCE) ដើម្បីចាត់តាំងការល្បាត ការពារការរំលោភលើបទឈប់បាញ់ និងប្រើប្រាស់ដ្រូន/ផ្កាយរណបតាមដានស្ថានភាព។
ការធានាសន្តិសុខលើទឹកដី ៨០% របស់អ៊ុយក្រែន: ភាគីអ៊ុយក្រែនទទួលបាន «ការធានាសន្តិសុខ» (Security Guarantees) យ៉ាងរឹងមាំពីអាមេរិក និងអឺរ៉ុប (ដូចជាការបំពាក់អាវុធទំនើបៗ ការដាក់ទ័ពអឺរ៉ុបជា របាំងការពារ Tripwire ឬការចូលជាសមាជិក NATO ជាជំហានៗ) ដើម្បីការពារការវាយប្រហារឡើងវិញពីសំណាក់រុស្ស៊ី។
២. តើអ៊ុយក្រែនមានបំណងអ្វី? (Objectives)
ការទទួលយកគំនិត Freezing Zone នេះមានគោលបំណងយុទ្ធសាស្ត្រធំៗចំនួន ៤៖
ទប់ស្កាត់ការបាត់បង់ទឹកដីបន្ថែម និងជីវិតមនុស្ស: បញ្ឈប់ការរុករំកិលទៅមុខរបស់កងទ័ពរុស្ស៊ី និងកាត់បន្ថយការបាត់បង់ជីវិតកងទ័ព និងស៊ីវិលអ៊ុយក្រែន។
ទិញពេលវេលាដើម្បីស្តារប្រទេស និងសេដ្ឋកិច្ច: អ៊ុយក្រែនត្រូវការពេលវេលាដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ច និងឧស្សាហកម្មយោធាក្នុងស្រុកឡើងវិញនៅលើទឹកដី ៨០% ដែលខ្លួនកំពុងគ្រប់គ្រង។
រក្សាសិទ្ធិច្បាប់លើទឹកដី ២០%: ដោយមិនចុះហត្ថលេខាទទួលស្គាល់ថា ២០% នោះជាដីរុស្ស៊ី អ៊ុយក្រែននៅតែអាចទាមទារយកមកវិញតាមផ្លូវការទូត នយោបាយ ឬសេដ្ឋកិច្ចនៅពេលអនាគត (នៅពេលរុស្ស៊ីផ្លាស់ប្តូរដឹកនាំ ឬមានវិបត្តិផ្ទៃក្នុង)។
សម្របតាមសម្ពាធអាមេរិក និងលិច: ឆ្លើយតបទៅនឹងគោលនយោបាយរបស់វ៉ាស៊ីនតោន ដែលចង់បញ្ចប់សង្គ្រាមដោយសន្តិវិធី និងកាត់បន្ថយការចំណាយថវិកាយោធាមហាសាល។
៣. តើវិធីបែបនេះធ្លាប់ប្រើនៅប្រទេសណាខ្លះ? (Historical Examples)
គំរូនៃការ «ផ្អាកជម្លោះ» ឬ Freezing Zone ត្រូវបានប្រើប្រាស់ជាច្រើនលើកក្នុងប្រវត្តិសាស្ត្រទំនើប៖
៣. តើវិធីបែបនេះធ្លាប់ប្រើនៅប្រទេសណាខ្លះ? (Historical Examples)គំរូនៃការ «ផ្អាកជម្លោះ» ឬ Freezing Zone ត្រូវបានប្រើប្រាស់ជាច្រើនលើកក្នុងប្រវត្តិសាស្ត្រទំនើប៖ប្រទេស / តំបន់ឆ្នាំចាប់ផ្តើមទម្រង់នៃ Freezing Zoneស្ថានភាពបច្ចុប្បន្នឧបទ្វីបកូរ៉េ (កូរ៉េខាងជើង & ខាងត្បូង)១៩៥៣បង្កើតតំបន់ DMZ តាមខ្សែស្របទី ៣៨ (Military Demarcation Line) ក្រោយសង្គ្រាមកូរ៉េ។គ្មានសន្ធិសញ្ញាសន្តិភាពផ្លូវការទេ (នៅតែជាសង្គ្រាមត្រជាក់) ប៉ុន្តែគ្មានសង្គ្រាមធំកើតឡើងជិត ៧០ ឆ្នាំមកហើយ។អាឡឺម៉ង់ (កាលពីសង្គ្រាមត្រជាក់)១៩៤៩បែងចែកជា អាឡឺម៉ង់ខាងលិច (BRD) និង អាឡឺម៉ង់ខាងកើត (DDR) ដោយមានមហាអំណាចការពាររៀងៗខ្លួន។អាឡឺម៉ង់ខាងលិចបានចូល NATO និងអភិវឌ្ឍសេដ្ឋកិច្ច រហូតដល់ថ្ងៃបង្រួបបង្រួមជាតិវិញនៅឆ្នាំ ១៩៩០។ស៊ីប្រុស (Cyprus)១៩៧៤អង្គការសហប្រជាជាតិ (UN) បង្កើត Green Line ខណ្ឌចែករវាងជនជាតិស៊ីប្រុស-ក្រិក និងស៊ីប្រុស-ទួរគី។គ្រប់គ្រងដោយកងកម្លាំង UN និងរក្សាសន្តិភាពបានរហូតមកដល់សព្វថ្ងៃ។ហ្សកហ្ស៊ី (Georgia)២០០៨រុស្ស៊ីបានផ្អាកសង្គ្រាម និងបង្កើតតំបន់គ្រប់គ្រងនៅ Abkhazia និង South Ossetia។ក្លាយជា Frozen Conflict រហូតមកដល់បច្ចុប្បន្ន ដោយរុស្ស៊ីកាន់កាប់ជាក់ស្តែង។សរុបមកសម្រាប់អ៊ុយក្រែន គំរូដែលគេចង់បានបំផុតគឺ «គំរូអាឡឺម៉ង់ខាងលិច» ឬ «គំរូកូរ៉េខាងត្បូង»៖ ពោលគឺព្រមផ្អាកសង្គ្រាមលើខ្សែត្រៀមបច្ចុប្បន្ន ដើម្បីយកដែនដី ៨០% ទៅចុះកិច្ចព្រមព្រៀងសន្តិសុខជាមួយ NATO/អឺរ៉ុប អភិវឌ្ឍសេដ្ឋកិច្ច និងការពារខ្លួនឱ្យរឹងមាំ ខណៈរង់ចាំឱកាសបង្រួបបង្រួមទឹកដី ២០% ដែលនៅសល់តាមផ្លូវការទូតនាពេលអនាគត។
ព្រះខ័ន - Preah Khan
លោកស្រី គីម យ៉ូចុង ព្រមានកូរ៉េខាងត្បូង ហើយប្រកាសថាត្រៀមដាក់ពង្រាយឧបករណ៍បំពងសំឡេងតាមបន្ទាត់ព្រំដែន នាប៉ុន្មានថ្ងៃខាងមុខនេះ
--
កូរ៉េខាងជើង ត្រៀមដាក់ពង្រាយឧបករណ៍បំពងសំឡេងប្រឆាំងកូរ៉េខាងត្បូង នៅតាមបណ្តោយបន្ទាត់ព្រំដែន នារយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ និងត្រៀមវិធានការទប់ស្កាត់ថ្មីៗ សម្រាប់ភាពអាសន្នណាមួយ។ នេះបើយោងតាមការលើកឡើងរបស់លោកស្រី គីម យ៉ូចុង ដែលជាប្អូនស្រីដ៏មានអំណាចរបស់មេដឹកនាំកូរ៉េខាងជើង នាថ្ងៃព្រហស្បតិ៍នេះ។
បន្ទាប់ពីបានចុះត្រួតពិនិត្យទីតាំងបន្ទាយមួយចំនួន ជាមួយមន្ត្រីយោធាជាន់ខ្ពស់, លោកស្រី គីម យ៉ូចុង បានថ្លែងថា ប្រទេសកូរ៉េខាងជើងនឹងដំណើរការឧបករណ៍បំពងសំឡេងប្រឆាំងកូរ៉េខាងត្បូង នៅតាមបណ្តោយព្រំដែន នៅចុងខែតុលានេះ។
សេចក្តីថ្លែងការណ៍នេះ គឺភ្ជាប់មកជាមួយនូវសារព្រមានដល់ទីក្រុងសេអ៊ូល អំពី «ស្ថានភាពដ៏គួរឱ្យរន្ធត់ និងវេទនាបំផុត» ប្រសិនបើកូរ៉េខាងត្បូងបន្តនូវអ្វីដែលទីក្រុងព្យុងយ៉ាងចាត់ទុកថាជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កូរ៉េខាងជើង។
លោកស្រី គីម ក៏បានព្រមានថា កងទ័ពកូរ៉េខាងជើងនឹង «កម្ទេចចោលដោយគ្មានក្តីមេត្តា» នូវកងកម្លាំងកូរ៉េខាងត្បូង ប្រសិនបើការបាញ់ព្រមានបណ្តាលឱ្យមានការខូចខាតដល់ទឹកដី ឬប៉ះពាល់ដល់កងកម្លាំងរបស់កូរ៉េខាងជើង។
ចំណែកយោធា និងក្រសួងបង្រួបបង្រួមជាតិរបស់កូរ៉េខាងត្បូង បានជំរុញឱ្យកូរ៉េខាងជើងត្រឡប់មករកតុចរចាវិញ ដើម្បីដោះស្រាយរាល់ការខ្វែងគំនិតគ្នា។ យោធាកូរ៉េខាងត្បូងបានលើកឡើងថា សេចក្តីថ្លែងការណ៍របស់លោកស្រី គីម យ៉ូចុង បានបង្ហាញថា វិធានការនានា ដែលបានអនុវត្តរួមគ្នាជាមួយបញ្ជាការដ្ឋានអង្គការសហប្រជាជាតិ ដើម្បីពង្រឹងការគ្រប់គ្រងនៅក្នុងតំបន់គ្មានយោធា គឺកំពុងចេញផលហើយ។
បន្ថែមពីនេះ ក្រសួងការពារជាតិកូរ៉េខាងត្បូងបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយថា ទីក្រុងសេអ៊ូលនឹងចាត់វិធានការឲ្យបានសមស្រប ប្រសិនបើកូរ៉េខាងជើងធ្វើសកម្មភាពតាមការគំរាមកំហែងណាមួយ៕
Post Khmer
នៅថ្ងៃទី២១តុលានេះ កូរ៉េខាងជើងបានចល័តកងពលថ្មីទៅកាន់ខ្សែត្រៀមជួរមុខនៅព្រំដែនកូរ៉េខាងត្បូង។ ជាវិធានការផ្គើននឹងការព្រមានរបស់កូរ៉េខាងត្បូងដែលថា នឹងចាត់វិធានការដ៏ម៉ឺងម៉ាត់ ចំពោះរាល់សកម្មភាពបង្កហេតុរបស់កូរ៉េខាងជើង ពិសេសតាមរយៈការបង្កើនកម្លាំងយោធា នៅតាមបណ្តោយព្រំដែន។
សភាពការណ៍យោធាតំបន់៖ អ៊ុយក្រែនប្រកាសពីការត្រៀមខ្លួនចរចារសន្តិភាពជាមួយ រុស្សី ដោយបង្កើតតំបន់ «ផ្អាកជម្លោះ» ឬ Freezing Zone ឬ តំបន់គ្មានកងទ័ព-- ដកអាវុធចេញ ទុកចន្លោះ ១៥ គម សងខាង-- រង់ចាំឪកាសមកដល់ ដើម្បីវាយលុកសារជាថ្មី។ នយោបាយបែបបែបនេះ មានបញ្ចូលមកដល់ កូរ៉េខាងត្បូង ហើយកូរ៉េខាងត្បូង បានផ្សព្វផ្សាយពត៍មានថា ប្រធានាធិបតីកូរ៉េខាងជើង ដាច់សរសៃឈាមខួរក្បាលស្លាប់ភ្លាមនៅប្រទេសចិន។ ជាការឆ្លើយតបវិញ កូរ៉េខាងជើង បានបញ្ជូនទ័ពស្រួចឡើងទៅ កៀកព្រំដែន ជាមួយ កូរ៉េខាងត្បូងភ្លាម។
វ៉ាន់ សារាយ Vann Saray
បងប្អូនខ្មែរយើងត្រូវចាំទុកថា រាល់ការផ្សាយរបស់ពួកគាត់ មានឈ្មោះហ្វេសប៊ុកដូចបង្ហាញនេះ ជាមនុស្សនៅក្រៅប្រទេស មានរបៀបវារៈយករឿងព្រំដែន ឱ្យពលរដ្ឋជ្រួលស្អប់លើរាជរដ្ឋាភិបាល។ បំណងរបស់ពួកគេតែមួយគត់ គឺផ្តួលរាជរដ្ឋាភិបាល បង្កើតភាពជ្រួលច្របល់ក្នុងស្រុក។
ដូច្នេះរាល់ការផ្សាយរបស់ពួកគេ គឺមិនមានប្រភពច្បាស់លាស់នោះឡើយ។
Kampuchea Thmey Daily
សម្ដេច ហ៊ុន ម៉ាណែត សម្គាល់ឃើញថា អ្នកនយោបាយប្រឆាំងថៃសុខចិត្តស្ងប់ស្ងៀម ផ្ដល់ឱកាសឱ្យរដ្ឋាភិបាលគេដោះស្រាយរឿងទឹកដី ប៉ុន្តែអ្នកនយោបាយប្រឆាំងខ្មែរវិញបែជាមូលបង្កាច់ កេងចំណេញនយោបាយ បង្កការលំបាកដល់អ្នកជំនាញរដ្ឋាភិបាលក្នុងការដោះស្រាយ
មេបុណ្យនិង "ស្រះអម្រឹត"
“មេបុណ្យស្រះអម្រឹត?”
របៀបរៀបចំសាងសង់ប្រាសាទមេបុណ្យនៅកណ្តាលបារាយទឹកថ្លា និង “Amritsar” (មានន័យថា "ស្រះអម្រឹត) នៅស្រុកក្លឹងស្រដៀងគ្នាខ្លាំង។ “ចម្លែក” ត្រង់ថា មួយនៅអង្គរស្រុកខ្មែរ និងមួយទៀតនៅស្រុកឥណ្ឌាជាប់ខាងប៉ាគីស្ថានក្នុងតំបន់ប៉ាន់យាប (ប្រែថា “ទន្លេប្រាំ”)។ សម័យកាលក៏ខុសគ្នា គឺមួយនៅស.វ.ទី១១ និងមួយទៀតស.វ.ទី១៦។ ប៉ុន្តែជាការ “ធម្មតា” ដ្បិតប្រភពគំនិតមកពីឥណ្ឌាដូចគ្នា ដែលអាចឲ្យមានគំនិតសាងជាប្លង់សំណង់ដូចគ្នា។ អាចគិតម្យ៉ាងទៀតបានថា លក្ខណៈខ្លះនៃប្រាសាទដូចជាប្លង់ដែលនិយាយមកនេះមើលទៅឃើញដូចគ្នា តែគំនិតអាចទីទៃស្រឡះ ហើយនេះក៏ជាការធម្មតា = ចម្លែកធម្មតា។
ឈ្មោះថា "មេបុណ្យ" ថ្វីត្បិតតែមិនដឹងន័យពិតប្រាកដ រមែងឃើញជាសំណង់នៅកណ្ដាលបារាយ ដូចជាមេបុណ្យនៅបន្ទាយឆ្មា មេបុណ្យនៅបេងមាលា មេបុណ្យនៅជិតប្រដាកកណ្តាលបារាយ "ខាងកើត" ជាដើម។ មេបុណ្យបារាយទឹកថ្លា គឺសំណង់នៅកណ្តាលបារាយដែលធំជាងគេនៅអង្គរ កសាងនៅស.វ.ទី១១។ ដើម្បីបំពេញទឹកឲ្យរាច (បំពេញរាច) បារាយ បុរាណលោកបានបង្វែរស្ទឹងឲ្យហូរមកចូលក្នុងបារាយ។ កន្លែងដែលគេផ្តើមបង្វែរនោះហៅថា "បំពេញរាច"។ ទឹកដែលចូលក្នុងបារាយទឹកថ្លា មិនគឺជាទឹកធម្មតាទេ តែជាទឹកពិសិដ្ឋ ទឹកអម្រឹត។ បុរាណលោកពិតជាអស្ចារ្យមែន! លោកធ្វើស្ទឹង (សៀមរាប) ស្រុកខ្មែរដែលហូរមកពីភ្នំគូលែនឲ្យទៅជាទន្លេគង្គា ដែលក្នុងរឿងព្រេងដើមឡើយទន្លេគង្គាជាទន្លេនៅស្ថានសួគ៌។ ដូនតាខ្មែរនិមិតឲ្យទន្លេនៅស្ថានសួគ៌មកហូរលើដី ដោយ ៖
ទី១ ទន្លេគង្គា ដែលតាមរឿងព្រេងនិទាន ជាទន្លេសួគ៌ហូរធ្លាក់មកផែនដីតាមភ្នួងសក់ព្រះឥសូរ ពុំនោះសោតបើហូរធ្លាក់មកផ្ទាល់នឹងបែកផែនដី។ ដូនតាយើងនិមិតសន្មត់ស្ទឹង (សៀមរាប) ថាជាទន្លេគង្គា ដោយឲ្យទឹកស្ទឹងហូរកាត់លិង្គ ពោលគឺមានព្រះឥសូរទ្រហើយឲ្យហូរមកផែនដីនៃនគរយសោធរ (ឈ្មោះអង្គរពីបុរណ)។
ទី២ ហូរកាត់លិង្គ នោះគឺមិនមែនមួយទេ ប៉ុន្តែរហូតដល់ទៅ ១០០០ ហើយហៅជាពាក្យសំស្រ្កឹត ថា “សហស្រលិង្គ” (លិង្គ១០០០)។ ទឹកហូរកាត់លិង្គ មិនត្រឹមតែជាទន្លេគង្គា ដូចមានសេចក្តីបញ្ជាក់ក្នុងសិលាចារឹកនៅភ្នំគូលែនប៉ុណ្ណោះទេ ប៉ុន្តែទឹកស្ទឹងដែលហូរ "ចេញ" ពីលិង្គ គឺជាទឹកពិសិដ្ឋ ជាទឹកមេជីវិត ជាទឹកអម្រឹត។ ទឹកជាជីវិត មានទឹកអាចបង្កបង្កើនផលស្រូវឲ្យយើងរស់ មិនស្លាប់ (អម្រឹត) = អ (មិនឬអត់) + ម្ឫត (ស្លាប់)។
ស្រះអម្រឹតដែលពោលពីខាងលើគឺសំដៅទៅស្រះនៅតំបន់ប៉ាន់យាប ហៅថា “Amritsar” ដែលឈ្មោះនេះក្លាយមកពីពាក្យសំស្រ្កឹតថា “អម្ឫសរស៑” (អម្ឫត=មិនស្លាប់ ឬទឹកអម្រឹត, សរស៑ = ស្រះ) ដែលប្រែមកថា “ស្រះអម្រឹត” គឺស្រះដែលមានទឹកអម្រឹត មិនឲ្យស្លាប់។ នៅក្នុងស្រះនេះគេសាងប្រាសាទស្រោបសន្លឹកមាសសម្រាប់អ្នកគោរពប្រតិបត្តិតាមជំនឿ “សិខ” (Sikhism)។ ជំនឿនិងកិច្ចប្រតិបត្តិសិខមានការរីកចម្រើខ្លាំងនៅតំបន់ប៉ាន់យាប។ ស្រះអម្រឹតនេះ គឺសម្រាប់សាសនិកធ្វើកិច្ចមុជទឹកជម្រះមន្ទិល បន្សុទ្ធកាយចិត្ត បាន “អម្រឹត” ក្នុងជាតិនេះ និងបរលោក។
មេបុណ្យនៅខ្មែរ និងស្រះអម្រឹតនៅប៉ាន់យាបឆ្ងាយពីគ្នាណាស់ តែមានគំនិត/គំនូរ/ក្បូរ (ក្បួន) ដូចគ្នា គឺឲ្យបាន “អម្រឹត”។
(រូបទាញមកពីប្រភពផ្សេងៗ ដើម្បីបរិយាយ មិនមានចំណេញជាប្រាក់ទេ លោក្អើយ! សូមកុំប្រកាន់)
រៀបរាប់ហេតុផល ល្បិច ៥ យ៉ាងបង្កប់ពីក្រោយនៃការចោទមួយនេះ៖ កម្ពុជា បដិសេធ ការចោទប្រកាន់ "ដែលគ្មានមូលដ្ឋាន" ដោយអាជ្ញាធរយោធាថៃ ដែលថាកម្ពុជាបានប្រើប្រាស់ទីតាំងប្រាសាទបុរាណសម្រាប់គោលបំណងយោធា
ការចោទប្រកាន់ពីសំណាក់អាជ្ញាធរយោធាថៃ ដែលថា «កម្ពុជាបានប្រើប្រាស់ទីតាំងប្រាសាទបុរាណសម្រាប់គោលបំណងយោធា» ហើយត្រូវកម្ពុជាបដិសេធយ៉ាងដាច់អហង្ការថជាការចោទប្រកាន់ «គ្មានមូលដ្ឋាន» នោះ អាចរៀបរាប់ពីហេតុផល និងល្បិចកលនយោបាយ-យោធាបង្កប់ពីក្រោយចំនួន ៥ យ៉ាងដូចខាងក្រោម៖
១. ការបង្កើតលេសដើម្បីកែប្រែស្ថានភាពដើម (Status Quo) នៅតំបន់ព្រំដែន
ការចោទប្រកាន់ថាភាគីម្ខាងទៀតប្រើប្រាស់បេតិកភណ្ឌវប្បធម៌ ឬប្រាសាទបុរាណធ្វើជាជម្រកយោធា គឺជាល្បិចយុទ្ធសាស្ត្រមួយដើម្បីបង្កើត «លេសស្របច្បាប់» ក្នុងការចល័តទ័ព បង្កើនវត្តមានយោធា ឬចូលគ្រប់គ្រងតំបន់ជុំវិញប្រាសាទនោះ។ តាមរយៈការធ្វើបែបនេះ ភាគីចោទប្រកាន់អាចព្យាយាមកែប្រែស្ថានភាពសន្តិសុខនៅព្រំដែន និងដាក់សម្ពាធផ្លូវយោធាលើកម្ពុជា។
២. ការផ្ទេរការយកចិត្តទុកដាក់ពីបញ្ហានយោបាយផ្ទៃក្នុង
ជារឿយៗ បញ្ហាព្រំដែន និងប្រាសាទបុរាណ គឺជាប្រធានបទដ៏ប្រឈម និងមានប្រជាប្រិយភាពក្នុងការដុតកំហឹងស្នេហាជាតិ។ អាជ្ញាធរយោធា ឬអ្នកនយោបាយថៃអាចប្រើប្រាស់ការចោទប្រកាន់លើកម្ពុជា ដើម្បីទាញអារម្មណ៍សាធារណជន ឱ្យមើលរំលងវិបត្តិ ឬសម្ពាធនយោបាយផ្ទៃក្នុងប្រទេសខ្លួន ដោយប្រើរូបភាព «ការការពារជាតិ និងបូរណភាពទឹកដី» ជាឧបករណ៍បង្វែរដាន។
៣. ការបំផ្លាញរូបភាព និងកិត្យានុភាពអន្តរជាតិរបស់កម្ពុជា
តាមអនុសញ្ញាក្រុងឡាអេឆ្នាំ ១៩៥៤ (Hague Convention) ការប្រើប្រាស់បេតិកភណ្ឌវប្បធម៌សម្រាប់គោលបំណងយោធា គឺជាការរំលោភច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ។ ដូច្នេះ ការចោទប្រកាន់នេះ មានគោលបំណងធ្វើឱ្យកម្ពុជាបាត់បង់ទំនុកចិត្តលើឆាកអន្តរជាតិ ជាពិសេសជាមួយអង្គការ UNESCO និងសហគមន៍អន្តរជាតិ ដោយបង្កើនរូបភាពអវិជ្ជមានថា កម្ពុជាមិនគោរព ឬមិនអភិរក្សសម្បត្តិបេតិកភណ្ឌពិភពលោក។
៤. ការរៀបចំផ្លូវច្បាប់ និងចិត្តសាស្ត្រសម្រាប់ការឆ្លើយតបតាមយោធា
នៅក្នុងជម្លោះ ឬការប្រឈមមុខដាក់គ្នា ការបង្កើតកំហុសឱ្យភាគីម្ខាងទៀតជាមុន (Preemptive Accusation) គឺជាយុទ្ធសាស្ត្រសង្គ្រាមចិត្តសាស្ត្រ។ ប្រសិនបើមានការប៉ះទង្គិចអាវុធកើតឡើងនៅពេលខាងមុខ ភាគីចោទប្រកាន់អាចអាងលើការចោទប្រកាន់មុននេះ ដើម្បីទម្លាក់កំហុសទាំងស្រុងមកលើកម្ពុជា ដោយអះអាងថា ខ្លួនគ្រាន់តែ «ឆ្លើយតប» ទៅនឹងការប្រើប្រាស់ទីតាំងប្រាសាទធ្វើជាមូលដ្ឋានយោធារបស់កម្ពុជាប៉ុណ្ណោះ។
៥. ការបង្កើនកាតព្វកិច្ចឱ្យកម្ពុជាធ្វើការបកស្រាយ និងរារាំងការអភិវឌ្ឍនៅតំបន់ព្រំដែន
ការចោទប្រកាន់ដែលគ្មានមូលដ្ឋានច្បាស់លាស់ បង្ខំឱ្យភាគីកម្ពុជាត្រូវចំណាយពេល ធនធាន និងកម្លាំងទូតក្នុងការការពារខ្លួន ការបកស្រាយ និងការតវ៉ាស្វែងរកការពិត។ លើសពីនេះ វាក៏អាចជាល្បិចរារាំងមិនឱ្យកម្ពុជាអនុវត្តគម្រោងអភិវឌ្ឍន៍ ទេសចរណ៍ ឬការរៀបចំហេដ្ឋារចនាសម្ព័ន្ធជុំវិញតំបន់ប្រាសាទបុរាណទាំងនោះបានដោយរលូនឡើយ។
Chan Born
ថៃ បន្តបើកឲ្យដៃឲ្យ សៀម អុកឡុកតាមព្រំដែន ដោយ ចោទកម្ពុជាថា កម្ពុជាប្រើប្រាស់ប្រាសាទបុរាណធ្វើជាមូលដ្ឋានទ័ព។ គោលបំណងបទចោទនេះ ដើម្បីសៀម មានមូលដ្ឋានច្បាប់ចល៍តទ័ពចូលមក ប្រាសាទនានារបស់់កម្ពុជា។ ជំលោះថៃ និង សៀម វារុញជាស្ថានការណ៍បែបនេះ៖ ២. ការផ្ទេរការយកចិត្តទុកដាក់ពីបញ្ហានយោបាយផ្ទៃក្នុង
ជារឿយៗ បញ្ហាព្រំដែន និងប្រាសាទបុរាណ គឺជាប្រធានបទដ៏ប្រឈម និងមានប្រជាប្រិយភាពក្នុងការដុតកំហឹងស្នេហាជាតិ។ អាជ្ញាធរយោធា ឬអ្នកនយោបាយថៃអាចប្រើប្រាស់ការចោទប្រកាន់លើកម្ពុជា ដើម្បីទាញអារម្មណ៍សាធារណជន ឱ្យមើលរំលងវិបត្តិ ឬសម្ពាធនយោបាយផ្ទៃក្នុងប្រទេសខ្លួន ដោយប្រើរូបភាព «ការការពារជាតិ និងបូរណភាពទឹកដី» ជាឧបករណ៍បង្វែរដាន។
RFI ខេមរភាសា / RFI Khmer
បន្ទាប់ពីការជួសជុលដ៏ស្វិតស្វាញរយៈពេល ១៤ឆ្នាំ ប្រាសាទមេបុណ្យខាងលិច ដែលមានទីតាំងនៅចំកណ្តាលបារាយណ៍ខាងលិច ក្នុងតំបន់បុរាណវិទ្យាអង្គរ នឹងត្រូវបើកសម្ពោធជាផ្លូវការ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខ ដោយព្រះមហាក្សត្រកម្ពុជា ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងក្រោមវត្តមានលោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង។ កម្មពិធីសម្ពោធខាងលើនេះនឹងធ្វើឡើងស្របពេលជាមួយកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលប្រទេសកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។ គម្រោងជួសជុលនេះ គឺជាលទ្ធផលនៃកិច្ចសហការទ្វេភាគីដ៏សំខាន់រវាងអាជ្ញាធរជាតិអប្សរា និងស្ថានទូតបារាំងប្រចាំកម្ពុជា ដោយត្រូវចំណាយថវិកាសរុបប្រមាណ ១២លានអឺរ៉ូ៕
ស៊ន សុភក្រ្ត-Sorn Sopheak
ថៃ យកវត្ថុបុរាណចេញពីប្រាសាទខ្នារ កម្ពុជាទាមទារឱ្យប្រគល់មកវិញ
(ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈរបស់កម្ពុជា បានបដិសេធយ៉ាងម៉ឺងម៉ាត់ចំពោះការចោទប្រកាន់ជាបន្តបន្ទាប់របស់អាជ្ញាធរយោធាថៃ ដែលថា កម្ពុជាបានប្រើប្រាស់ទីតាំងប្រាសាទបុរាណសម្រាប់គោលបំណងយោធា។ ក្រសួងបានបញ្ជាក់ថា ការចោទប្រកាន់ដែលគ្មានមូលដ្ឋានទាំងនេះ បានបំភ្លៃការពិត និងបង្វែរការយកចិត្តទុកដាក់ចេញពីការបំផ្លិចបំផ្លាញដែលកងកម្លាំងប្រដាប់អាវុធថៃបានបង្កឡើងចំពោះបេតិកភណ្ឌវប្បធម៌របស់កម្ពុជា។
តាមរយៈសេចក្តីថ្លែងការណ៍នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦នេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសង្កត់ធ្ងន់ថា ប្រាសាទបុរាណ និងទីតាំងបុរាណវិទ្យា គឺជាទីតាំងដែលមានសារៈសំខាន់ផ្នែកវប្បធម៌ ប្រវត្តិសាស្ត្រ និងសាសនា សម្រាប់គោរពបូជា អភិរក្ស ស្រាវជ្រាវ អប់រំ និងទេសចរណ៍ មិនមែនជាមូលដ្ឋានយោធាឡើយ។ ក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញាអន្តរជាតិ កម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការការពារបេតិកភណ្ឌវប្បធម៌របស់ខ្លួន ស្របតាមច្បាប់អន្តរជាតិ។
ក្នុងសេចក្តីថ្លែងការណ៍នេះ ក្រសួង ក៏បានតវ៉ាដាច់អហង្ការចំពោះវត្តមានរបស់កងកម្លាំងយោធាថៃ និងសកម្មភាពឯកតោភាគីនានា ដែលអាជ្ញាធរថៃបានអនុវត្តនៅប្រាសាទតាមាន់ធំ ប្រាសាទតាក្របី ប្រាសាទខ្នារ និងទីតាំងបុរាណវិទ្យាផ្សេងទៀតតាមបណ្តោយព្រំដែន ដោយគ្មានការអនុញ្ញាតពីកម្ពុជា។ សកម្មភាពទាំងនេះរួមមាន ការបោសសម្អាតមីន ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងគម្រោងជួសជុល ដែលបង្កក្តីបារម្ភយ៉ាងធ្ងន់ធ្ងរទៅលើការមិនគោរពអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអំពាវនាវឱ្យអាជ្ញាធរថៃ បញ្ឈប់ការចោទប្រកាន់គ្មានមូលដ្ឋាន និងរាល់សកម្មភាពឯកតោភាគីនៅតាមទីតាំងបេតិកភណ្ឌវប្បធម៌របស់កម្ពុជា ព្រមទាំងគោរពអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។ កម្ពុជាទាមទារឱ្យមានការដោះស្រាយបញ្ហាដែលនៅសេសសល់តាមមធ្យោបាយសន្តិវិធី និងយន្តការទ្វេភាគីដែលបានបង្កើតឡើង ជាពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC)។ កម្ពុជាក៏បានទាមទារជាថ្មីឱ្យមានការប្រគល់ត្រឡប់មកវិញ នូវវត្ថុបុរាណដែលត្រូវបានយកចេញពីប្រាសាទខ្នារ៕
Fresh News
ថៃ យកវត្ថុបុរាណចេញពីប្រាសាទខ្នារ កម្ពុជាទាមទារឱ្យប្រគល់មកវិញ
(ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈរបស់កម្ពុជា បានបដិសេធយ៉ាងម៉ឺងម៉ាត់ចំពោះការចោទប្រកាន់ជាបន្តបន្ទាប់របស់អាជ្ញាធរយោធាថៃ ដែលថា កម្ពុជាបានប្រើប្រាស់ទីតាំងប្រាសាទបុរាណសម្រាប់គោលបំណងយោធា។ ក្រសួងបានបញ្ជាក់ថា ការចោទប្រកាន់ដែលគ្មានមូលដ្ឋានទាំងនេះ បានបំភ្លៃការពិត និងបង្វែរការយកចិត្តទុកដាក់ចេញពីការបំផ្លិចបំផ្លាញដែលកងកម្លាំងប្រដាប់អាវុធថៃបានបង្កឡើងចំពោះបេតិកភណ្ឌវប្បធម៌របស់កម្ពុជា។
តាមរយៈសេចក្តីថ្លែងការណ៍នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦នេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសង្កត់ធ្ងន់ថា ប្រាសាទបុរាណ និងទីតាំងបុរាណវិទ្យា គឺជាទីតាំងដែលមានសារៈសំខាន់ផ្នែកវប្បធម៌ ប្រវត្តិសាស្ត្រ និងសាសនា សម្រាប់គោរពបូជា អភិរក្ស ស្រាវជ្រាវ អប់រំ និងទេសចរណ៍ មិនមែនជាមូលដ្ឋានយោធាឡើយ។ ក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញាអន្តរជាតិ កម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការការពារបេតិកភណ្ឌវប្បធម៌របស់ខ្លួន ស្របតាមច្បាប់អន្តរជាតិ។
ក្នុងសេចក្តីថ្លែងការណ៍នេះ ក្រសួង ក៏បានតវ៉ាដាច់អហង្ការចំពោះវត្តមានរបស់កងកម្លាំងយោធាថៃ និងសកម្មភាពឯកតោភាគីនានា ដែលអាជ្ញាធរថៃបានអនុវត្តនៅប្រាសាទតាមាន់ធំ ប្រាសាទតាក្របី ប្រាសាទខ្នារ និងទីតាំងបុរាណវិទ្យាផ្សេងទៀតតាមបណ្តោយព្រំដែន ដោយគ្មានការអនុញ្ញាតពីកម្ពុជា។ សកម្មភាពទាំងនេះរួមមាន ការបោសសម្អាតមីន ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងគម្រោងជួសជុល ដែលបង្កក្តីបារម្ភយ៉ាងធ្ងន់ធ្ងរទៅលើការមិនគោរពអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអំពាវនាវឱ្យអាជ្ញាធរថៃ បញ្ឈប់ការចោទប្រកាន់គ្មានមូលដ្ឋាន និងរាល់សកម្មភាពឯកតោភាគីនៅតាមទីតាំងបេតិកភណ្ឌវប្បធម៌របស់កម្ពុជា ព្រមទាំងគោរពអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។ កម្ពុជាទាមទារឱ្យមានការដោះស្រាយបញ្ហាដែលនៅសេសសល់តាមមធ្យោបាយសន្តិវិធី និងយន្តការទ្វេភាគីដែលបានបង្កើតឡើង ជាពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC)។ កម្ពុជាក៏បានទាមទារជាថ្មីឱ្យមានការប្រគល់ត្រឡប់មកវិញ នូវវត្ថុបុរាណដែលត្រូវបានយកចេញពីប្រាសាទខ្នារ៕
ហេតុអ្វី អ្នកថា កម្ពុជាបាត់បង់ទឹកដីជា គឺជាជនក្បត់ជាតិ? ដោយសាររដ្ឋាភិបាលតំណាងប្រទេស មិនទាន់ទទួលស្គាល់ទង្វើឈ្លានពានថៃទេ
Thursday, October 22, 2026
ព្រំដែន កម្ពុជា៖ ថៃ--ថ្ងៃទី ២២ ខែ តុលា ឆ្នាំ២០២៦
Subscribe to:
Post Comments (Atom)


































































































No comments:
Post a Comment