ព្រំដែនកម្ពុជា​ ថៃ៖​ ថ្ងៃទី ២៦ ខែ សីហា ឆ្នាំ២០២៦ អានុទីននាយករដ្ឋមន្រ្តីថៃ ផ្លូវការ និងនាយករដ្ឋមន្រ្តីសៀមស្រម៉ោល បានរួមគ្នា កែប្រែខ្សែព្រំដែនសិប្បនិម្មិត ទៅជាខ្សែព្រំដែនអចិន្រ្តៃយ៍ ដែលពត៍មានបង្ករឲ្យប្រជាជនកម្ពុជាមានការឈឺចាប់ជាមួយ រដ្ឋាភិបាលកម្ពុជាខ្លួនឯង នេះជាបំណងរបស់់ សៀម របស់ ថៃ។ ដូច្នេះ អ្នកឃោសនា ត្រូវតែផ្សព្វផ្សាយពត៍មាន វាយបក ប្រតិកម្មរហ័ស តបទៅវិញថា កម្ពុជាប្រកាន់យកជានិច្ច " គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម Franco-Siam Treaty 1904-1907 កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែន (fait accompli to Fact On the Ground)។ នៅ តុលាការ នៅ អង្គការសហប្រជាជាតិគេ កាត់សេចក្តីសំអាងលើ ផែនទីអន្តរជាតិ មិនយក Fait Accompli ឡើយ។

Friday, November 29, 2024

កងវិស្វកម្ម H ពិនិត្យការងារបច្ចេកទេស

 កងវិស្វកម្ម H អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស  

បាត់ដំបង ថ្ងៃទី៣០ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ទោ ទិត្យ សុវណ្ណតារា និងឯកឧត្តម ឧត្តមសេនីយ៍ទោ លី ប៊ុនឆាយ នាយករង តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក ប៉ុល សុគុណ អគ្គនាយករង ទទួលបន្ទុក កងវិស្វកម្ម អនសប បានចូលរួមជាមួយលោកប្រធាននាយកដ្ឋាន រួមជាមួយមន្ត្រីបច្ចេកទេស នៃនាយកដ្ឋានហេដ្ឋារចនាសម្ព័ន្ធសាធារណៈក្រសួងសាធារណការ និងដឹកជញ្ជូន ចុះពិនិត្យការងារបច្ចេកទេស ស្រទាប់គ្រឹះសំខាន់ ថ្មម៉ិច លើគម្រោងស្ថាបនាផ្លូវក្រាលកៅស៊ូDBST ប្រវែងសរុប ៤ ៥៧៥ម ទទឹង៧ម និងសំណង់សិល្បការ្យ លើកំណាត់ផ្លូវខេត្តលេខ១៥៧១C និងផ្លូវខ្នែង ស្ថិតក្នុងឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង ។

កងវិស្វកម្ម H អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស

No comments:

Post a Comment