ព្រំដែនកម្ពុជា​ ថៃ៖​ ថ្ងៃទី ២៦ ខែ សីហា ឆ្នាំ២០២៦ អានុទីននាយករដ្ឋមន្រ្តីថៃ ផ្លូវការ និងនាយករដ្ឋមន្រ្តីសៀមស្រម៉ោល បានរួមគ្នា កែប្រែខ្សែព្រំដែនសិប្បនិម្មិត ទៅជាខ្សែព្រំដែនអចិន្រ្តៃយ៍ ដែលពត៍មានបង្ករឲ្យប្រជាជនកម្ពុជាមានការឈឺចាប់ជាមួយ រដ្ឋាភិបាលកម្ពុជាខ្លួនឯង នេះជាបំណងរបស់់ សៀម របស់ ថៃ។ ដូច្នេះ អ្នកឃោសនា ត្រូវតែផ្សព្វផ្សាយពត៍មាន វាយបក ប្រតិកម្មរហ័ស តបទៅវិញថា កម្ពុជាប្រកាន់យកជានិច្ច " គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម Franco-Siam Treaty 1904-1907 កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែន (fait accompli to Fact On the Ground)។ នៅ តុលាការ នៅ អង្គការសហប្រជាជាតិគេ កាត់សេចក្តីសំអាងលើ ផែនទីអន្តរជាតិ មិនយក Fait Accompli ឡើយ។

Thursday, November 7, 2024

កងវិស្វកម្ម H ពិធីបើកការដ្ឋានគម្រោងស្ថាបនាផ្លូវបេតុង

កងវិស្វកម្ម H អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស

ព្រឹកថ្ងៃទី ២៤ ខែតុលាឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៉ុល សុគុណ អគ្គនាយករង អនសប ទទួលបន្ទុក កងវិស្វកម្ម ឧត្តមសេនីយ៍ទោ ទិត្យ សុវណ្ណតារា នាយករង ឧត្តមសេនីយ៍ទោ លី ប៊ុនឆាយ នាយករង រួមនឹងសហការី បានចូលរួមជាមួយ  ឯកឧត្តម ទ្រី មេង រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំពិធីបើកការដ្ឋានគម្រោងស្ថាបនាផ្លូវបេតុង ១ខ្សែប្រវែង ១ ៧៧៥ម ក្នុងឃុំកំពង់ចំលង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ក្នុងនោះមានការចូលរួមពីមន្រ្តី គ.ត.វ និងមន្រ្តីជំនាញនាយកដ្ឋានផ្លូវលំ នៃក្រសួងអភិវឌ្ឍន៍ជនបទ និងមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកណ្តាល ព្រមទាំងប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋាន ផងដែរ ។

No comments:

Post a Comment