Tuesday, November 12, 2024

វិស្វកម្ម ការពារអាកាស

ឯកសារពាក់ព័ន្ធមួយចំនួន អំពី វិស្វកម្ម ការពារអាកាស រួមមាន៖
វិទ្យាសាស្រ្តការពារអាកាស គឺជាការសិក្សាវធីការពារអាយុជីវិតយុទ្ធជន និង គ្រឿងបំពាក់ ដោយត្រូវគោរពតាមបទដ្ឋាន បទពិសោធន៍របស់រៀមច្បង ក៍ដូចជា តាមបទពិសោធន៍របស់សកលោក ដែលនោះគេហៅថាជាតម្រូវការចាំបាច់ផ្នែកការពារអាកាស គឺមានដូចជា.

  • Cover and Concealment បង្កើតគម្របលើកាំភ្លើង លើលេដ្ឋាន​ឬ ចងស្លឹកឈើគ្រប
  • Deception ការក្លែងភេទ ដោយការបង្កើតជា ទីតាំងបាញ់ពិតប្រាកដ១កន្លែង  ទីតាំងក្លែងភេទ ២ ឬ ៣ កន្លែង និងទីតាំង បម្រុង ករណីត្រូវខ្មាំងវាយបាក់ យើងដកទៅកាន់ទីនោះ
  • Early Warning មានប្រព័ន្ធប្រកាសអាសន្ន ដែលបង្រាយលើដីតាមភ្នំ ព្រំដែន បាឡុងបណ្តែតលើអាកាស ឬ រាដាស៊ីវិលរបស់អាជ្ងាធរអាកាសចរស៊ីវិល
  • CBRN Protection សម្លៀកបំពាក់ការពារជាតិពុល អាវុធគីមី ជីវសាស្រ្ត វិទ្យុសកម្ម និងនុយក្លេអ៊ែរ  Chemical, Biological, Radiological and Nuclear (CBRN) Protection 
  • Counter Surveillance សម្ភារៈការពារពីការចាប់សញ្ញាបានរបស់ខ្មាំង ដុចជា មិនពាកនាឡិកា មិនប្រើ ទូរស័ព្ទធម្មតា ដំបូលឡាន អាគារមិនប្រើ ដែកសង្កសីដែលជៈជពន្លឺដល់យន្តហោះស៊ើបការណ៍ខ្មាំង
  • Criticality, Vulnerability, and ការត្រួតពិនិត្យ ឆែកមើលទីតាំងដោយខ្លួនឯង ថាទីនោះមានសុវត្ថិភាពដែរឬទេ? ខ្មាំងអាចមើលឃើញ? មានភ្នំបាំង មានដើមឈើគ្របបាំង?
  • Threat (CVT) វិភាគមើលតើខ្មាំងអាចបាញ់ ឬ មើល ពីលើអាកាស ឃើញ ទីតាំងយើងដែរឬទេ Countering Air and  Missile Threat 
ចំណែកការការពារអាកាសបែបសកម្ម មានចំណុចដូចខាងក្រោមនេះ Active Air Defense
  • Multi-tiered AMD assets (Air Missile Defense )រៀបជាប្រព័ន្ធការពារអាកាសដែលមានកាំភ្លើង កាំជ្រួចច្រើនដើម ការពារគ្នាទៅវិញទៅមក ដូចជា ១២,៧ មម នៅខាងមុខគេបង្អស់ ១៤ មម នៅខាងក្រោយការពារ ១២,៧ មម និង ២៣មម ការពារកាំភ្លើង ១៤មម ចំនែក ៣៧ មម ការពារឲ្យ ២៣ មម..(ប្រព័ន្ធបែបនេះត្រូវបានប្រទេស ស៊ីរី​កំពុងអនុវត្តន៍)
  • configured to provide multiple ជាការក្លែងភេទឲ្យបានច្រើន ដូចជាកាំភ្លើងពិតតែ ១ ដើម តែក្លែងភេទទៅជា ៤ ដើម ដោយមាន ដុតភ្លើងហុយ នៅដើមឈើណាមួយ ទុកឲ្យខ្មាំងឃើញ រួចបាញ់លើទីតាំងទាំងនោះ ចំណែកទីតាំងពិតបាញ់ទៅលើ យន្តហោះខ្មាំង។
  • engagement opportunities ចាប់ឪកាស គឺកាំភ្លើងធំបាញ់ពេលណាយន្តហោះខ្មាំងសំយ៉ុងក្បាលចុះ ដោយបាញ់ពីចំហៀង ចំណែកកាំជ្រួចប្រើកាំរស្មីក្រហម បាញ់ពីខាងក្រោយយន្តហោះ ព្រោះយន្តហោះមានកំដៅ (កាំរស្មីក្រហម) នៅគូទខាងក្រោយ។
  • throughout threat flight បំភ័យខ្មាំង ដូចជាការបង្ហាញជាឲ្យខ្មាំងឃើញថា យើងមានកាំជ្រួច មានរាដា មានកាំជ្រួច SAM លីស្មា...និងការប្រកាសថា តំបន់នោះជាតំបន់សមរភូមិ តំបន់ហាមការហោះហើរ
  • Active Electronic Warfare (EW) ប្រើឧបករណ៍អេឡិចត្រូនិកសម្រាប់ ចាប់ គោលដៅ ឬ បំភ័យគោលដៅ ដូចជាការបើក រាដា ដើម្បីឲ្យរាដាខ្មាំង ស្កេន ចំ ពួកវានឹងភ័យខ្លាច
  • to disrupt remote or on-board​ កំទេចឧបករណ៍ទំនាក់ទំនង ទីបញ្ជារបស់ខ្មាំង រារាំងការបញ្ជាពីចម្ងាយ ឬ ពីលើយន្តហោះ ដូចជាពេលយន្តហោះខ្មាំងវាយប្រហារយើង កងកាំភ្លើងធំ ធុន បេអិម ២១​( BM 21) បាញ់ទៅលើទីតាំងខ្មាំងនានា កាត់ផ្តាច់រលកសញ្ញា ហ្រេកង់ផ្សេង ភ្លើងអគ្គីសនី..(អាមេរិក រុស្សី គេប្រើគ្រាប់បែក នុយក្លេអ៊ែ វិទ្យុសកម្មកាត់ផ្តាច់ ចរន្តរយៈពេល ៥ នាទីម្តង..)
  • guidance systems ប្រព័ន្ធនាំផ្លូវ ករណីកំលាំងយើងវាយលើខ្មាំង យើងប្រើប្រព័ន្ធនេះ សម្រាប់នាំផ្លូវក្បាលគ្រាប់ ដូចជា កាំជ្រួចលីស្មា ឬ ប្រើរាដាសម្រាប់បាញ់កាំភ្លើងធំការពារអាកាស តែករណីខ្មាំងប្រើយន្តហោះវាយប្រហារយើងវិញដែរ យើងប្រើភ្លើងអំពូល បញ្ចោតខ្មាំង ខ្មាំងអាចបាញ់អំពូល ឬ គ្រាប់ចាប់សញ្ញាកំដៅ ដែលធ្វើើឲ្យកាំជ្រួចខ្មាំងរត់ខុសគោលដៅ (បង្វែគោលដៅ)
  • Electronic Protection (EP) and ការពារឧបករណ៍អេឡិចត្រូនិក ដូចជា កងរាដា ក្រោយពេលកាំភ្លើងបាញ់រួច ត្រូវបិទរាដាភ្លាម ឬ ត្រូវងាករាដាចេញទៅឆ្វេង ទៅស្តាំ ការពារខ្មាំងបាញ់ តបតាម រលករាដា។ ករណី នៅ មជ្ឈិមបូពារ រាដា គេទាមទារជីករណ្តោៅកប់ ដើម្បីការពារគ្រោះថ្នាក់ តែ ពួកគេបែរជា យករាដាទៅដាក់នៅជ្រលងភ្នំ ដោយខ្ជិលជីកដី ដូច្នេះប្រើគ្មានប្រសិទ្ធិភាព តែមានសុវត្ថិភាព!
  • Electronic Counter-Counter ប្រឆាំង ប្រឆាំងឧបករណ៍អេឡិចត្រូវនិច កាំជ្រួច FN 6 របស់ចិន មានបំពាក់ ប្រព័ន្ធរុករកកាំរស្មីក្រហម ក្នុងយន្តហោះ ឬ ឧទ្ធម្ភាចក្រខ្មាំង ដូច្នេះជាការតបត​ អាមេរិកបានបង្កើតប្រព័ន្ធ ផ្កាភ្លើង កាំជ្រួចក្លែងក្លាយ ដើម្បីកាំជ្រួចចិនបាញ់ខុសគោលដៅ ចំណែក ចិន បាន បង្ក់ើត ធ្វើទំនើបកម្ម គឺញែកគ្នារវាង កាំរស្មីក្រហម IR និងកាំរស្មីស្វាយ UV ហើយអាមេរិក គេធ្វើដែរ ឬ បន្ថយ UV និងបន្ថយពេលវេលាខ្លីជាងមុនសម្រាប់ការបញ្ចេញ IR ពីយន្តហោះ...(តែការចំណាយ ១ ទៅ​៥ លានដុល្លា ក្នុង១គ្រឿង លើ decoy, flares) 
  • Measures (ECCM) លំនាំស្រដៀងខាងលើ
  • Defensive Operations ជាការរៀបប្រព័ន្ធការពារទីតាំង មូលដ្ឋាន ករណីខ្មាំងចូលមកវាយយើង យើងកំទេចបាន ករណីខ្មាំងចង់មកវាយយើង យើងធ្វើឲ្យខ្មាំងមិនអាចចូលមកបាន គឺជាការបន្ថយកំលាំងខ្មាំង ដូចជាករណីខ្មាំងចង់វាយចូលកោះកុង គឺមាន រាដា ទ័ពអាកាសវៀតណាម ដាក់នៅ កោះត្រល់ចាំចាប់គោលដៅ ឬ ទ័ពជើងទឹកកម្ពុជា​ ចាប់បានគោលដៅ តាំងពីនៅ កោះតាង ឬ កោះពូលូវៃ..នេះជាវិធីការពារជាមុន។
បដិវត្តិន៍នៃវិស្វកម្មការពារអាកាស ឆ្នាំ ២០២៤

បដិវត្តិន៍នៃវិស្វកម្មការពារអាកាស ឆ្នាំ ២០២៤

វិទ្យាសាស្រ្ត ការពារអាកាស សំដៅដល់ការពារដែនអាកាស កុំឲ្យខ្មាំងប្រើទ័ពអាកាស វាយប្រហារ  វាយបំផ្លាញ និង វាយរំខាន ដល់ទ័ពថ្មើរជើង ទ័ពជើងទឹក របស់យើង។ ដើម្បីកំទេចយន្តហោះ ឧទ្ធម្ភាចក្រខ្មាំងទោះជាមាន ឬ គ្មានមនុស្សបើកបរ គេប្រើច្បាប់កាំជ្រួច ជាគោលThe Missile Guidance Navigation Law ដែលមាន ៤ ចំណុចគឺៈ

បដិវត្តិន៍នៃវិស្វកម្មការពារអាកាស ឆ្នាំ ២០២៤
  1. បាញ់បុក គឺ ឆ្កែដេញ ទន្សាយ ដែលល្បឿនឆ្កែខ្ពស់ជាងល្បឿនទន្សាយ គឺរត់ពីក្រោយចាប់ សម្លាប់គោលដៅ។ ក្នុងន័យនេះ កាំភ្លើងការពារអាកាស បាញ់បុកគោលដៅផ្ទៃអាកាស ភ្លាមកាលណា​ គោលដៅ ហោះចូលរង្វង់បាញ់ ដោយសារល្បឿនយន្តហោះខ្មាំង ៥០ម/វិនាទី ចំណែកល្បឿនគ្រាប់កាំភ្លើង ៦០០ម/វិនាទី។
  2. បាញ់ស្ទាក់មុខៈ ជាការប្រើរាដា វាស់មុំ វាស់ល្បឿន វាស់ចម្ងាយ រួចបាញ់ចេញ ពេលគោលដៅខ្មាំង ហោះមក នឹងជួបជាមួយ ក្បាលគ្រាប់ បែបនេះហៅថា បាញ់ស្ទាក់។
  3. បាញ់ដេញ ៖ មានន័យថា គោលដៅមានកំដៅ ចំណែកកាំជ្រួចស្វែងរកកំដៅ គឺដូចជា ប៊ិចដែលយើងកូដឲ្យក្តៅ រួចហើយ ដាក់ជិតក្រដាស់វានឹងឆក់កំទេចក្រដាស់។ ក្នុងយន្តហោះមានកំដៅរាប់ពាន់អង្សា ចំនែកកាំជ្រួចមានធាតុត្រជាក់ វានឹងរត់តាមឆក់ ស្កាត់ពីមុខគោលដៅ គឺដូចជា ឆ្កែ រត់ស្ទាក់ ទន្សាយ។
  4. បាញ់ប្រដេញ សំដៅថា ឆ្កែប្រដេញទន្សាយ ពេលណាទន្សាយបត់ ឆ្កែបត់ដែរ ពេលណាទន្សាយងាកឆ្វេង ៥អង្សា ឆ្កែងាកឆ្វេងពីខាងក្រោយស្រេច បានន័យថា ល្បឿនឆ្កែធំជាង ល្បឿនទន្សាយ បូកជាមួយការងាក និងការ ព្យាករណ៍ថា prediction ទន្សាយនឹងរត់ច្រក (មុំ) នោះ ដូច្នេះ ចុងក្រោយ ឆ្កែនិងខាំទន្សាយបាន។ និយាយងាយយល់ គឺកាំជ្រួចមានប្រព័ន្ធបញ្ជា ដែល រត់ប្រដេញ គោលដៅ ផ្ទះម្តងមួយកំណាត់ៗ ងាកតាមគោលដៅ រហូតរត់ទៅបុកគោលដៅ ដូចជា ពពួក S-300, S-400 and S-500. 

No comments:

Post a Comment