ព្រំដែនកម្ពុជា​ ថៃ៖​ ថ្ងៃទី ២៦ ខែ សីហា ឆ្នាំ២០២៦ អានុទីននាយករដ្ឋមន្រ្តីថៃ ផ្លូវការ និងនាយករដ្ឋមន្រ្តីសៀមស្រម៉ោល បានរួមគ្នា កែប្រែខ្សែព្រំដែនសិប្បនិម្មិត ទៅជាខ្សែព្រំដែនអចិន្រ្តៃយ៍ ដែលពត៍មានបង្ករឲ្យប្រជាជនកម្ពុជាមានការឈឺចាប់ជាមួយ រដ្ឋាភិបាលកម្ពុជាខ្លួនឯង នេះជាបំណងរបស់់ សៀម របស់ ថៃ។ ដូច្នេះ អ្នកឃោសនា ត្រូវតែផ្សព្វផ្សាយពត៍មាន វាយបក ប្រតិកម្មរហ័ស តបទៅវិញថា កម្ពុជាប្រកាន់យកជានិច្ច " គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម Franco-Siam Treaty 1904-1907 កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែន (fait accompli to Fact On the Ground)។ នៅ តុលាការ នៅ អង្គការសហប្រជាជាតិគេ កាត់សេចក្តីសំអាងលើ ផែនទីអន្តរជាតិ មិនយក Fait Accompli ឡើយ។

Tuesday, July 11, 2023

កាំជ្រួចការពារអាកាស the ZRP Type 625E

កាំជ្រួចការពារអាកាស the ZRP Type 625E -- កាំជ្រួចការពារអាកាស the ZRP Type 625E ជាប្រភេទកាំជ្រួចថ្មីបំផុតរបស់ កងទ័ព ចិន ជាសមាហរណកម្មរវាង កាំភ្លើងការពារអាកាសធុន ២៥ មម និង កាំជ្រួច ការពារអាកាស ពី ផ្ទៃដី ទៅផ្ទៃអាកាស។ កាំភ្លើងធំការពារអាកាសរុស្សីធុន  the Pantsir-S1 ZRPK មានកាណុង ៣០ មម ត្រូវបាន កងទ័ព ចិន ស្ថាបនាបែបថ្មី គឺ ២៥ មម ដែល មានលំនាំ ស្រដៀង  the Pantsir-S1 ZRPK តែដាក់ឈ្មោះហៅថា Type 625E។  ប្រព័ន្ធការពារអាកាសរុស្សី  the Pantsir-S1 ZRPK ផលិតឆ្នាំ ២០២១ សម្រាប់សង្រ្គាម អ៊ុយក្រែន ប្រើ រថយន្តធុនធំ វែង ដឹកប្រព័ន្ធកាំជ្រួច រាដា  ចំណែក ប្រព័ន្ធការពារអាកាសធុន  Type 625E​ ផលិតឆ្នាំ ២០២២  ប្រើ រថពាសដែក សម្រាប់ដឹក និង ចល៍តប្រព័ន្ធកាំជ្រួច ជាការដកស្រង់ពី សង្រ្គាមនៅ អ៊ុយក្រែន ! មានប្រព័ន្ធបាញ់កាំជ្រួច សងខាងសរុប ០៨ គ្រាប់កាំជ្រួច  មានកាំភ្លើង ២៥ មម ចំនួន ១ ដើម តែបំពាក់ ០៦ កាណុង ដួច្នេះ បើកាំភ្លើងរុស្សី មាន ៨០០ គ្រាប់/ ២កាណុង គ្រាប់ គឺកាំភ្លើងការពារអាកាសចិន មានដល់ ៨,៤០០ គ្រាប់ ។

កាំជ្រួចការពារអាកាសធុន HQ-7 មានតែ កាំជ្រួចការពារអាកាស​ ខណៈកាំជ្រួច Type 625E  មានទាំងកាំជ្រួច មានទាំង កាំភ្លើងការពារអាកាស AA ដែល អាចផងដែរ ក្នុងការប្រយុទ្ធលើផ្ទៃដី ដូចជា ប្រឆាំង រថក្រោះ រថពាសដែក លេណដ្ឋាន...

កាំជ្រួចការពារអាកាស the ZRP Type 625E

No comments:

Post a Comment