ព្រំដែនកម្ពុជា​ ថៃ៖​ ថ្ងៃទី ២៦ ខែ សីហា ឆ្នាំ២០២៦ អានុទីននាយករដ្ឋមន្រ្តីថៃ ផ្លូវការ និងនាយករដ្ឋមន្រ្តីសៀមស្រម៉ោល បានរួមគ្នា កែប្រែខ្សែព្រំដែនសិប្បនិម្មិត ទៅជាខ្សែព្រំដែនអចិន្រ្តៃយ៍ ដែលពត៍មានបង្ករឲ្យប្រជាជនកម្ពុជាមានការឈឺចាប់ជាមួយ រដ្ឋាភិបាលកម្ពុជាខ្លួនឯង នេះជាបំណងរបស់់ សៀម របស់ ថៃ។ ដូច្នេះ អ្នកឃោសនា ត្រូវតែផ្សព្វផ្សាយពត៍មាន វាយបក ប្រតិកម្មរហ័ស តបទៅវិញថា កម្ពុជាប្រកាន់យកជានិច្ច " គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម Franco-Siam Treaty 1904-1907 កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែន (fait accompli to Fact On the Ground)។ នៅ តុលាការ នៅ អង្គការសហប្រជាជាតិគេ កាត់សេចក្តីសំអាងលើ ផែនទីអន្តរជាតិ មិនយក Fait Accompli ឡើយ។

Thursday, November 5, 2026

ព្រំដែន កម្ពុជា៖ ថៃ--ថ្ងៃទី ០៥ ខែ វិច្ឆិកា ឆ្នាំ២០២៦

Kampuchea Thmey Daily
សម្តេចនាយករដ្ឋមន្ត្រីចំអកឱ្យលោក សម រង្ស៊ី ដែលហ៊ានសរសេរលិខិតទៅប្រធានាធិបតីបារាំង ប៉ុន្តែបែរជាមិនហ៊ានឆ្លើយតបទៅអ្នកសារព័ត៌មានថៃ ដើម្បីស្នើឱ្យកែតម្រូវអត្ថបទដែលផ្សាយខុសពីការពិត។

Kheang Vanda
សម្តេចមានចក្ខុវិស័យ ជាអ្នកសេដ្ឋកិច្ច​តែបងប្អូនខ្មែរយើងភាគច្រើនគាត់មិនសូវដឹងរឿងពន្ធនឹងទេ។
និយាយអោយស្រួលស្តាប់បើរដ្ឋមិនជួយកាត់ពន្ធទាំងនោះចេញទេកំឡុងពេលនេះ​សាំងនឹងឡើងលើស៦០០០៛ក្នុង១លីត្រ​ដែលសព្វថ្ងៃប្រហែល៥០០០៛​កាលណាសាំងថ្លៃពេក​អ្នករកស៊ីនឹងវេទនា​ហើយ​រដ្ឋក៏នឹងពិបាកដែរ...ព្រោះកាលណាកូនក្រ ម៉ែឪ ច្បាស់ណាស់មិនសប្បាយចិត្ត។

Fresh News 
ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញចែកពូជស្រូវ និងស្បៀង ជូនប្រជា​ពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង នៅខេត្តពោធិ៍សាត់
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញចែកពូជស្រូវ និងស្បៀង ជូនប្រជា​ពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង នៅខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៦។
ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ជំហរឡើងវិញថា បញ្ហាព្រំដែនកម្ពុជា-ថៃ កម្ពុជាប្រកាន់ខ្ជាប់នូវការដោះស្រាយដោយសន្តិវិធី ការទូត​ច្បាប់អន្តរជាតិ ទោះជាត្រូវចំណាយពេលយូរបន្តិចក៏ដោយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើកឡើងថា មកដល់ពេលនេះ រដ្ឋចំណាយប្រមាណ៦០០លានដុល្លារហើយ ដើម្បីទប់ទល់នឹងការកើនឡើងតម្លៃប្រេងឥន្ធនៈ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ម្សិលមិញសម្តេចបានឯកភាពលើគម្រោងប្រមាណ២៧០លានដុល្លារ រយៈពេល១៨ខែ ដែលកម្ពុជាធ្វើការជាមួយធនាគារពិភពលោក ដើម្បីធ្វើផ្លូវ ហើយប្រជាពលរដ្ឋសហគមន៍ដែលចូលរួមធ្វើផ្លូវជាមួយគម្រោងនេះ នឹងទទួលបានចំណូល។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ឆ្នាំនេះទឹកធំ ដែលយើងមិនអាចចរាចជាមួយព្រះឥន្ធទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ប្រឡាយរាប់រយកន្លែង ត្រូវបានកសាងនៅទិសពាយព្យ ហើយយើងនឹងបន្តធ្វើទៀតនៅទិសខាងកើត។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា រាជរដ្ឋាភិបាល នឹងខិតខំធ្វើកន្លែងស្តុកទឹក កុំឱ្យថា ខែប្រាំងខ្វះទឹក ខែវស្សាទឹកច្រើន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ដរាបណា CPP នៅតែមានឱកាសដឹកនាំ យើងនឹងដោះស្រាយបញ្ហារបស់ប្រជាជនបន្តរហូត។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ប្រជាពលរដ្ឋ បានជ្រើសរើសគូជីវិតត្រូវហើយ គឺជ្រើសរើសយកគណបក្សប្រជាជនកម្ពុជា ជាពិសេស ខេត្តពោធិ៍សាត់ ដែលរើសយក គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ជាប្រាន ច្រើនជាងគេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យក្រុមការងារចុះមូលដ្ឋាន បន្តចុះជួបដោះស្រាយបញ្ហាកសិករ និងប្រជាពលរដ្ឋ ដែលត្រូវចុះឱ្យលឿន កុំចាំបញ្ជា។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យប្រជាពលរដ្ឋគ្រប់អាយុ ទៅចុះឈ្មោះបោះឆ្នោត ឱ្យបានគ្រប់ៗគ្នា។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ឆ្នាំនេះ សម្តេចបានកូនស្រីម្នាក់ ដែលរៀននៅក្រៅប្រទេសគ្រប់អាយុបោះឆ្នោត ដែលធ្វើឱ្យ CPP ទទួលបាន១សន្លឹកឆ្នោតទៀត។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា គណបក្សប្រជាជន មិនមែនជាគណបក្សដែលសុំសន្លឹកឆ្នោតប្រជាជន នៅមុនបោះឆ្នោត ហើយបាត់មុខ ក្រោយបោះឆ្នោតរួចនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចំអកឱ្យ លោក សម រង្ស៉ី ដែលបោះឆ្នោតមិនដែលឈ្នះសម្តេចតេជោ ហើយឥឡូវមកតតាំងជាមួយសម្តេច មិនឈ្នះ ទៅបង្កើតរដ្ឋាភិបាលខ្លួនឯងដោយខុសច្បាប់នៅក្រៅប្រទេស។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សមាសភាពគណៈរដ្ឋមន្រ្តី២៣តុលា របស់ លោក សម រង្ស៉ី​ គឺតែងតាំងតែអ្នកពូកែជេរ តាមបណ្តាញសង្គម ជាពិសេស សម្តេចចំអកឱ្យ លោក អ៊ុំ សំអាន ដែលមិនចេះមើលផែនទី តែចេះប្រើញាណពិសេស។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា គួរឱ្យអាម៉ាស់ណាស់ ដែលប្រជាពលរដ្ឋនៅក្រៅប្រទេសប្រមាណ៦០ម៉ឺននាក់ តែមានអ្នកចូលរួមបោះឆ្នោតឱ្យ រដ្ឋសភា ២៣តុលា របស់សម រង្ស៉ី តែប្រមាណ១ពាន់នាក់ប៉ុណ្ណោះ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចំអកឱ្យ លោក សម រង្ស៉ី ដែលតាំងខ្លួនជានាយករដ្ឋមន្រ្តី រដ្ឋាភិបាលក្រៅច្បាប់ ២៣ដុល្លារ ដែលចង់ទៅដណ្តើមអាសនៈកម្ពុជា នៅអង្គការសហប្រជាជាតិ។ សម្តេចបញ្ជួសថា ទៅចុះ ក្រែងចូលតែក្នុងរបងគេមិនឱ្យចូលផង។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ម៉ាក្រុង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ហើយមានប្រទេស៧០ហើយបានចុះឈ្មោះចូលរួម ហើយនឹងមានប្រធានាធិបតី ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលជាង២០ប្រទេសមកចូលរួម។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ប្រជាជនកម្ពុជា មានមោទនភាព ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា លោក សម រង្ស៉ី ចូលចិត្តធ្វើអ្វីដែលខ្លួនមិនអាចទៅរួច។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា «អាវៀច» នៅក្រៅប្រទេស មិនត្រឹមវៀចមាត់ទេ តែបន្តវៀចទាំងចិត្ត។ សម្តេចចំអកថា ពេលជេរបែបនេះ លោក មួង ម៉ារ៉េត នឹងមានប្រធានបទជជែកបាន១០ថ្ងៃ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានរំលឹកថា សម្តែងតែងតែញញឹម ទោះនិយាយអ្វីក៏ដោយ កាលនៅរៀនទាហាន នៅក្រៅប្រទេស សម្តេចក៏ញញឹមរហូតដែរ ហើយរឿងសម្តេចតែងញញឹមនេះសម្តេចតេជោ ក៏ធ្លាប់និយាយដែរ​។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសូមឱ្យប្រជាពលរដ្ឋ ជឿទុកចិត្តលើរាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលតែងតែជួយដល់ប្រជាពលរដ្ឋ ពេលមានទុកលំបាកគ្រប់កាលៈទេសៈ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសូមឱ្យប្រជាពលរដ្ឋយើង មានមោទនភាព ដែលប្រទេសយើងតូច បានដើរតួស្មើមុខស្មើមាត់ជាមួយប្រទេសដទៃ ដែលមានសំឡេង១ដូចគ្នា ហើយកម្ពុជា បានចូលរួមក្នុងកិច្ចប្រជុំអន្តរជាតិ ដែលនាយករដ្ឋមន្រ្តីកម្ពុជា អង្គុយស្មើគ្នាជាមួយ នាយករដ្ឋមន្រ្តី ប្រធានាធិបតី ប្រទេសផ្សេងៗ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សូម្បីតែកម្ពុជាជួយនាវី Odyssey ដែលជាប់គាំង ក៏ក្រុមប្រឆាំងរិះគន់ដែរ ជាពិសេស «អាវៀចទាំងចិត្ត»។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា យើងមិនត្រឹមតែអនុញ្ញាតឲ្យ ជនបរទេសជាង២០០នាក់ នៅលើ នាវី Odyssey ចូល ហើយស្វាគមន៍យ៉ាងកក់ក្តៅ ដោយគ្មានចង់បានអ្វីទាំងអស់ពីភ្ញៀវបរទេសទាំងនោះ ដែលនេះជាវប្បធម៌ និងទឹកចិត្តប្រជនកម្ពុជា។ យើងមិនមែនជាអ្នកមាន តែពេលអ្នកទាំងនោះមានទុក្ខ គឺយើងបានជួយ។ នាវានេះបានចេញពីកម្ពុជាវិញ កាលពីម្សិលមិញ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការជួយនាវា Odyssey គឺជាគុណធម៌ របស់ប្រជាជនកម្ពុជា។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ក្រុមប្រឆាំងក្រៅប្រទេស ដែលវាយប្រហារកម្ពុជា ចាប់តាំងពីមានសង្គ្រាមព្រំដែន គឺមិនសមជាជនជាតិខ្មែរទេ។
* សម្តេចបានបញ្ចប់ការថ្លែងចំណាប់អារម្មណ៍ នៅវេលាម៉ោង៨៖៤៨នាទី ព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៦៕

TV3 Online News
ភ្លើងកំដៅការទូតនិងយោធាថៃ-ភូមាហាក់មិនថមថយ !
មានសេចក្តីរាយការណ៍ថា ភាពតានតឹង រវាងថៃ និងមីយ៉ាន់ម៉ា បានបន្តកើនឡើងកំដៅទាំងផ្នែកយោធា និងការទូត ជុំវិញជម្លោះនៅរដ្ឋការ៉ែនដែលថៃនៅពីក្រោយខ្នង។
សារព័ត៌មានថៃ មិនសូវហ៊ានផ្សព្វផ្សាយ ដំណឹងរសើបនេះទេ ព្រោះរឿងរាងស្លែង ខ្លាចពលរដ្ឋក្របីថៃមួយចំនួនដឹង
 ក៏ប្រឹងលាក់ព័ត៌មានពិត  ផ្សាយតែព័ត៌មានភូតភរ ព្រោះខ្លាចបាក់មុខ និងខ្លាចខ្មែរយកផ្សព្វផ្សាយវាយប្រហារ។ 
នេះជាចរិត និងសណ្តានពិត របស់សារព័ត៌មានថៃ។ 
តែបើជាមួយខ្មែរ វាផ្សាយបំភ្លៃ លាបព័ណ ចាករុក ឆ្កឹះឆ្កៀល អុជអាល ញុះញ៉ុង កាឡៃកាពិត គ្មានសំចៃដៃ។ តែយុគ្គ៩ លាក់មិនជិតទេ ណាខាប់៕

Sambath Show
ឥណ្ឌូណេស៊ីចល័តទ័ព២ម៉ឺននាក់ចូលការពាររដ្ឋធានី ផ្ទុះរឿង-ចារ-កម្មលួចស្តាប់ប្រធានាធិបតី មេប៉ូលិស៣នាក់ត្រូវចា-ប់ ខ្លួនសង្ស័យ-ក្បត់ជាតិ!

ក្រសួងការពារជាតិ
សេចក្តីប្រកាសព័ត៌មាន
អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖
នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នាវេលាម៉ោង ០៨:១៥នាទីព្រឹកមិញនេះ ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team - Cambodia: AOT-KH) ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅស្ពានស្ទឹងមេទឹក ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។
សូមគូសបញ្ជាក់ផងដែរថា ស្ពានស្ទឹងមេទឹក បានរងការវាយប្រហារដោយយន្តហោះចម្បាំងទម្លាក់គ្រាប់បែកពីសំណាក់កងទ័ពអាកាសរបស់ថៃ បណ្តាលឱ្យខូចខាត និងដាច់ទាំងស្រុងមិនអាចចរាចរណ៍ទៅមកបាន កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥។ ស្ពាននេះ គឺជាហេដ្ឋារចនាសម្ព័ន្ធស៊ីវិលសុទ្ធសាធ ដែលមានទីតាំងស្ថិតនៅចម្ងាយរាប់សិបគីឡូម៉ែត្រពីព្រំដែនកម្ពុជា-ថៃ។
កម្ពុជានៅតែផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ព្រមទាំងសង្កត់ធ្ងន់ទៅលើសារៈសំខាន់មិនអាចខ្វះបានក្នុងការពង្រឹងតួនាទី និងអាណត្តិរបស់ AOT ដើម្បីផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ ក៏ដូចជាវិធានការនានា ដែលបានឯកភាពគ្នារវាងកម្ពុជានិងថៃឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព សំដៅលើកកម្ពស់តម្លាភាព គណនេយ្យភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមក និងតែងតែស្វាគមន៍ដល់បណ្តាប្រទេសជាមិត្តដែលមានបំណងក្នុងការចូលរួមជួយលើកិច្ចការនេះបន្ថែមទៀត។
រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជានៅតែបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ សុចរិតក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតនូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព និងស្ថិរភាពយូរអង្វែង។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន៕
ថ្ងៃព្រហស្បតិ៍ ១០រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦
Unofficial Translation
Press Release
The Spokeswoman of the Ministry of National Defence of the Kingdom of Cambodia, wishes to inform the public as well as members of national and international media as follows:
On Thursday, November 5, 2026, at 8:15 a.m. this morning, the Cambodian Liaison Group (CLG) facilitated the ASEAN Observer Team in Cambodia (AOT-KH) in conducting an observation mission to monitor, verify, and report on the situation along the Cambodia–Thailand border at Stung Metuk Bridge, located in Thma Da Commune, Veal Veng District, Pursat Province.
It is important to underscore that Stung Me Teuk Bridge was subjected to an aerial attack by the Royal Thai Air Force on 13 December 2025, during which Thai fighter aircraft carried out a bombing operation that caused extensive damage and resulted in the complete destruction of the bridge, rendering it entirely impassable. It should further be emphasized that Stung Me Teuk Bridge is exclusively civilian infrastructure, serving civilian purposes, and is situated several dozen kilometres from the Cambodia–Thailand border.
Cambodia continues to fully support the ASEAN Observer Team (AOT) and emphasizes the importance of strengthening its role and mandate to monitor and verify the implementation of the ceasefire and all measures agreed upon between Cambodia and Thailand, ensuring their full and effective implementation. This is essential to promoting transparency, accountability, and mutual trust. Cambodia also welcomes further contributions from friendly countries willing to support these efforts.
The Royal Government and the Ministry of National Defence of Cambodia reaffirm our firm, sincere, and unwavering commitment to fully and faithfully respect and implement the Joint Statement of the Third Special Meeting of the Cambodia–Thailand General Border Committee (GBC) on December 27, 2025, the Joint Declaration on the Peace Agreement between Cambodia and Thailand on October 26,  2025, and all other relevant agreements. This commitment is made with the aim of ensuring rapid recovery and restoring normalcy, and long-lasting peace and stability.
The public, as well as national and international journalists, are hereby informed of the facts regarding this matter.
Thursday, November 5, 2026.

Smeyy
15 minutes ago, view postThursday 5 November 2026 at 11:5215m
🚨*ព័ត៌មានថ្មីៗ : អគ្គមេបញ្ជាការកងទ័ពភូមិន្ទថៃ Ukrit Boontanon បានផ្តល់បទសម្ភាស នៅវេលាព្រឹក ថ្ងៃព្រហស្បតិ៍ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦នេះថា៖
«ការប្រយុទ្ធគ្នារវាងកងទ័ពមីយ៉ាន់ម៉ា 🇲🇲 និងកងកម្លាំងក្រុមឧទ្ទាមការ៉ែន កំពុងធ្វើឱ្យស្ថានការណ៍ព្រំដែនរវាងមីយ៉ាន់ម៉ា-ថៃ ឡើងកម្តៅ ជាពិសេស ព្រំដែនថៃ 🇹🇭 កំពុងញាំញីដោយបញ្ហា និងធ្វើឱ្យប្រជាជនថៃ រស់នៅតាមព្រំដែនរស់នៅក្នុងភាពភ័យខ្លាច និងព្រួយបារម្ភ»។
*លោកបន្ថែមថា៖ «លោកបានអញ្ជើញអនុព័ន្ធយោធាមីយ៉ាន់ម៉ា ប្រចាំនៅទីក្រុង Bangkok មកពិភាក្សាគ្នារកដំណោះស្រាយ ដោយថៃមិនលូកដៃក្នុងរឿងសង្គ្រាមស៊ីវិលមីយ៉ាន់ម៉ាឡើយ ប៉ុន្តែ កងទ័ពមីយ៉ាន់ម៉ា 🇲🇲 ក៏មិនត្រូវធ្វើសកម្មភាពណាមួយ ដែលប៉ះពាល់ដល់ប្រជាជនថៃ 🇹🇭 រស់នៅតាមព្រំដែនផងដែរ»។
*លោកសង្កត់ធ្ងន់ថា៖ «កងទ័ពមីយ៉ាន់ម៉ា 🇲🇲 ចង់ធ្វើអ្វីក៏ធ្វើចុះ វាគឺជាកិច្ចការផ្ទៃក្នុងរបស់មីយ៉ាន់ម៉ា ប៉ុន្តែ សូមឱ្យធ្វើតែក្នុងរង្វង់ទឹកដីមីយ៉ាន់ម៉ាបានហើយ កុំធ្វើអ្វីប៉ះពាល់មកដល់បូរណភាពទឹកដី និងប្រជាជនថៃ 🇹🇭 ឱ្យសោះ ប្រទេសថៃ ជឿជាក់ថា៖ មីយ៉ាន់ម៉ា នឹងយល់អំពីអ្វីដែលថៃចង់បាន និងស្តាប់តាមការអំពាវនាវរបស់ថៃ»។

Cambodia Channel
អគ្គមេបញ្ជាការកងទ័ពភូមិន្ទថៃ កោះហៅអនុព័ន្ធយោធាមីយ៉ាន់ម៉ាជជែកបន្ទាន់ ព្រមានចំៗកុំឱ្យសង្គ្រាមស៊ីវិលរាលដាលប៉ះពាល់ដល់ទឹកដី និងប្រជាជនថៃ!

Phnom Oral
លោក មាស ឫទ្ធី ថា តើអ្នកណាអាចជួយបាន ? កូនទៅកន្លែងព្រហ្មដោយខ្លួនឯង, ម្តាយទៅរកកូន ព្រហ្មមិនឲ្យចូលមានតែជេថែម
កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ កន្លងទៅ អ្នកសារព័ត៌មាន និងជាពិធីករព័ត៌មានដ៏ល្បីឈ្មោះ លោក មាស ឫទ្ធិ បានបង្ហោះសារខ្លីមួយនៅលើគណនីបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោក ដែលបានសម្តែងក្តីកង្វល់ជុំវិញស្ថានការណ៍គ្រួសារមួយ។
នៅក្នុងសំណេរដើមដែលត្រូវបានបង្ហោះនាថ្ងៃទី២-១១-២០២៦ លោក មាស ឫទ្ធិ បានសរសេររៀបរាប់យ៉ាងដូច្នេះថា ៖ 
«តើអ្នកណាអាចជួយបាន ? កូនទៅកន្លែងព្រហ្មដោយខ្លួនឯង, ម្តាយទៅរកកូន ព្រហ្មមិនឲ្យចូលមានតែជេថែម»
តាមរយៈខ្លឹមសារនៃសារខាងលើ សបញ្ជាក់ឱ្យឃើញពីហេតុការណ៍ដែលកូនបានធ្វើដំណើរទៅកាន់ចំការព្រំដោយខ្លួនឯង ប៉ុន្តែនៅពេលដែលស្ត្រីជាម្តាយបានតាមទៅជួប និងស្វែងរកកូននៅទីនោះ ស្រាប់តែមិនត្រូវបានគេចូលទៅឲ្យជួបឡើយ ថែមទាំងមានការស្តីបន្ទោស ឬប្រើប្រាស់ពាក្យសម្ដីធ្ងន់ៗមកលើរូបគាត់ថែមទៀតផង។
ករណីនេះបានបង្កើតជាចំងល់ និងការអំពាវនាវស្វែងរកកិច្ចអន្តរាគមន៍ ឬដំណោះស្រាយផ្លូវច្បាប់ ដើម្បីជួយសម្រួលដល់ស្ត្រីជាម្តាយក្នុងការចូលជួបសាកសួរ និងដឹងពីសុខទុក្ខរបស់កូននៅកន្លែងនោះផង៕ 

អគ្គមេបញ្ជាការកងទ័ពភូមិន្ទថៃ កោះហៅអនុព័ន្ធយោធាមីយ៉ាន់ម៉ាជជែកបន្ទាន់ ព្រមានចំៗកុំឱ្យសង្គ្រាមស៊ីវិលរាលដាលប៉ះពាល់ដល់ទឹកដី និងប្រជាជនថៃ។ ប្រទេសថៃ កំពុងគាំទ្ររដ្ឋាភិបាលឧទ្ទាមការែ់ន តាមរយៈការបើកច្រកព្រំដែន ថៃ ការ៉ែន ដូចមានក្នុងផែនទីនេះ មិនមែនជា ច្រកព្រំដែន ថៃ ភូមារឡើយ។ កងទ័ពណៃពិដោរបស់ភូមារ កំពុង បើកការវាយប្រហារទូទាំងប្រទេសដើម្បី ដណ្តើមយកច្រកព្រំដែនជាមួយ ថៃ ឥណ្ឌា ចិនបឹងក្លាដែស មកគ្រប់គ្រងវិញ។

រាជរដ្ឋាភិបាលដំឡើងបៀវត្សអប្បបរមាមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធសម្រាប់ឆ្នាំ២០២៧ បន្ទាប់ពីខកខានដំឡើងនៅក្នុងឆ្នាំ២០២៦
05-11-2026 14:27
(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ការដំឡើងប្រាក់បៀវត្សអប្បបរមា សម្រាប់មន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធនៅឆ្នាំ២០២៧ ដើម្បីបន្តលើកកម្ពស់ និងគាំទ្រដល់សុខុមាលភាពមន្ត្រីរាជការ បន្ទាប់ពីនៅឆ្នាំ២០២៦នេះ រាជរដ្ឋាភិបាលខកខាន ក្នុងការដំឡើង​បៀវត្សជូនមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធ ដោយសារជួបវិបត្តិផ្ទួនៗ។
នេះបើយោងតាម ឯកសារសេចក្តីថ្លែងហេតុអំពី សេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៧ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា បៀវត្សអប្បបរមារបស់មន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធសម្រាប់ឆ្នាំ២០២៧ មានស្ថានភាពដូចខាងក្រោម៖

* បៀវត្សមន្ត្រីរាជការស៊ីវិលទូទៅនឹងត្រូវបានដំឡើងពីចំនួន ១ ៣៩៦ ៩៥០រៀល នៅឆ្នាំ២០២៦ ដល់ប្រមាណ ១ ៤៤៦ ៩៥០រៀលនៅឆ្នាំ២០២៧។
* បៀវត្សគ្រូបង្រៀន និងគ្រូពេទ្យនឹងត្រូវបានដំឡើងពីចំនួន ១ ៤៩៦ ៩៥០រៀលនៅឆ្នាំ២០២៦ ដល់ប្រមាណ ១ ៥២៦ ៩៥០រៀល នៅឆ្នាំ២០២៧។
* បៀវត្សនគរបាលជាតិ (ពលបាលត្រី) នឹងត្រូវបានដំឡើងពីចំនួន១ ៤៨៣ ៩២៧រៀល (ដោយគិតបញ្ចូលទាំងរបបអង្ករ) នៅឆ្នាំ២០២៦ ដល់ប្រមាណ ១ ៥៣៣ ៩២៧រៀល (ដោយគិតបញ្ចូលទាំងរបបអង្ករ) នៅឆ្នាំ២០២៧។
* បៀវត្សយោធិន (ពលទោ) នឹងត្រូវបានដំឡើងពីចំនួន ១ ៣៤៦ ៥៥០រៀល (ដោយមិនទាន់គិតបញ្ចូលរបបអង្ករ) នៅឆ្នាំ២០២៦ ដល់ប្រមាណ ១ ៣៩៦ ៥៥០រៀល (ដោយមិនទាន់គិតបញ្ចូលរបបអង្ករ) ហើយបើគិតបញ្ចូលទាំងរបបអង្ករ ត្រូវជាប្រមាណ ១ ៤៥៥ ០២៧រៀល នៅឆ្នាំ២០២៧។
ទន្ទឹមនេះសម្រាប់ឆ្នាំ២០២៧ មន្ត្រីជាប់កិច្ចសន្យា នឹងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ៨១០ ០០០រៀល កើនចំនួន២០០០០រៀលធៀបនឹងច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៦។
ចំណែកឯនិវត្តជនជាអតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជននឹងទទួលបានប្រាក់សោធនអប្បបរមាប្រចាំខែចំនួន ៨៧៥ ០០០រៀល កើនចំនួន៣០០០០រៀល ធៀបនឹងច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៦។
សូមជម្រាបថា ការដំឡើងបៀវត្ស និងប្រាក់ឧបត្ថម្ភទាំងនេះ គឺជាផ្នែកមួយនៃការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាល ចំពោះជីវភាពរស់នៅរបស់មន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ មន្ត្រីជាប់កិច្ចសន្យា និងនិវត្តជន ស្របពេលដែលរាជរដ្ឋាភិបាលបន្តខិតខំលើកកម្ពស់ជីវភាព និងសុខុមាលភាពរបស់អ្នកបម្រើការងារក្នុងវិស័យសាធារណៈ៕

ហេង រក្សា ច្រក អានសេះ 🙏ព័ត៍មានក្តៅមកទៀតហើយ‼️នាយករដ្ឋមន្ត្រីថៃ 🇹🇭លោក អានុទីន ទារឱ្យលោក ដូណាល់ ត្រាំ 🇺🇸បញ្ចុះពន្ធ... ជាថ្នូរនឹងការដកទ័ពចេញពីដីកម្ពុជា

A JA A-អាចារ្យ អេ តុលាការថៃអនុម័តដីការចាប់នាងប៊ុមនិងប្ដីហើយ តែនាងប៊ុមសុំកុំទៅចាប់នៅផ្ទះ ព្រោះខ្លាចកូនឃើញ

Soy Sopheap Official យោធាថៃ បន្តជីកលេណដ្ឋានប្រមាណ ២០ម៉ែត្រពីទីតាំងចាស់ ស្ថិតនៅឃុំថ្មដា ស្រុកវាលវែង👇👇

ត្រូវដឹង-  ⛔️អនុទីនគេនិយាយថា បើចង់ឲ្យថៃដកទ័ពចេញពីដីកម្ពុជាអាមេរិចត្រូវបញ្ចុះពន្ធគយឲ្យប្រទេសថៃ មក 19%ជាមុនសិន! លោកអែងអីគេហ៊ាន បញ្ជាអាមេរិច?

Cambonomist Plus
ដើម្បីឆ្លើយតបទៅនឹងការវិវត្តនៃសន្តិសុខតំបន់ និងការធ្វើទំនើបកម្មយោធា រាជរដ្ឋាភិបាលកម្ពុជា គ្រោងបង្កើនកញ្ចប់ថវិកាជាតិ លើវិស័យការពារជាតិ នៅក្នុងឆ្នាំ២០២៧ ខាងមុខ។ យោងតាមឯកសារគាំទ្រការរៀបចំសេចក្តីព្រាងច្បាប់ ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៧ រាជរដ្ឋាភិបាល មានផែនការបែងចែកថវិកាលើវិស័យការពារជាតិ រហូតដល់ទៅជាង ៣,៥ទ្រីលានរៀលស្មើនឹងប្រមាណជិត៩០០លានដុល្លារអាម៉េរិក មានការកើនឡើងគួរឱ្យកត់សម្គាល់ បើធៀបនឹងថវិកាការពារជាតិឆ្នាំ២០២៦ ដែលមានប្រមាណ៧៥០លានដុល្លារ។

ត្រូវដឹង-Trov deng
⛔️នាងប៊ុមៗធ្លាប់មើលងាយខ្មែរថាក្រ មិនមានអ្វីហូប ហើយរូបនាងផ្ទាល់ពេលមកប្រជុំ ខ្មែរ-ថៃ និយាយថា ទឹកសុទ្ធរបស់ខ្មែរនាងមិនហ៊ានផឹកទេ ខ្លាចមិនមានសុវត្ថិភាព! ឥលូវមានអីប៉ូលីសចេញដីកា
ចាប់ខ្លួនពីបទ កិបកេងលុយជំនួញ!

A JA A-អាចារ្យ អេ
នាងប៊ុមធ្វើអោយប្រជាជនថៃកាន់តែភ្ញាក់ផ្អើល ពេលបែកធ្លាយរូបភាពឃ្លាំងដាក់ឥវ៉ាន់បរិច្ចាគ នាងមិនយកចែកហើយ ថែមទាំងទុកឥវ៉ាន់អោយស្អុយចោលតែម្ដង គិតទៅគឺយកតែលុយបរិច្ចាគ ដើម្បីទៅធ្វើប្រយោជន៍ផ្ទាល់ខ្លួន ជឿថាខណះនេះប្រជាជនថៃបានភ្លឺភ្នែកខ្លះហើយ នាងប៊ុមអើយហេតុអីមិនខ្លាចបាបសោះចឹង អ្នកបរិច្ចាគខ្លះស៊ីបាយព្រឹកខ្វះល្ងាច ដើម្បីយកលុយខ្លួនឯងមកបរិច្ចាគ តែនាងលេបរបស់គេអស់ ហើយមកសម្ដែងថាខ្លួនឯងជាមនុស្សចិត្តបុណ្យទៀត អត់មានអារម្មណ៍ខ្មាស់ខ្លួនឯងខ្លះទេអី ពេលនេះប្រទេសថៃកំពុងបើកការស៊ើបអង្កេតគ្រប់មូលនិធិទាំងអស់តែម្ដង ចំណែក កាន់ ចមផ្លាំង ក៏កំពុងញ័រជើងដែរ

A JA A-អាចារ្យ អេ
ថ្ងៃនេះស្រីប៊ុមមកជួបប៉ូលិសថៃ ហើយលើកដៃសំពះសុំទោសសង្គម និងអ្នកបរិច្ចាគលុយ ដោយបញ្ជាក់ថាស្រីប៊ុមអត់ដឹងរឿងអីទាំងអស់ ត្រូវប្ដីបោកអោយវេរលុយចេញពីកុងធនាគារមូលនិធិ ស្រីប៊ុមអើយ នាងធ្លាប់តែស្រែកក្អេងក្អាងថាខ្លួនឯងរៀនចប់ដុកទ័រ កុំមកសម្ដែងធ្វើភ្លើ គ្មានអ្នកណាគេជឿទេ បើនាងភ្ញាក់ខ្លួននាងគួរតែលើកដៃសុំទោសដល់បុព្វបុរសខ្មែរ ប្រជាជនខ្មែរទាំងមូល ដែលនាងបាននិយាយបង្ខូចធ្វើអោយប្រជាជនខ្មែរទឹកភ្នែក ជឿថា កាន់ ចមផ្លាំង ក៏មិនរួចខ្លួនដូចគ្នា ម្នាក់ៗប្រមូលុយបានមិនតិចទេ ក្នុងអំឡុងពេលសង្គ្រា*មខ្មែរ-ថៃ កម្មនិងតាមស្នង

Panadda "Boom" Wongphudee (born January 10, 1976) is a prominent Thai actress, television presenter, social activist, and former beauty queen who won Miss Thailand 2000. Highly educated, she holds master's degrees from Australian institutions and a Ph.D. in management. Over a two-decade career, she established herself as a leading public figure in entertainment and prominent humanitarian circles.
However, she is currently at the center of a major national scandal in Thailand, as a Thai court issued arrest warrants for her and her husband on November 5, 2026, following allegations of public fraud and money laundering.

Charity Scandal & Arrest Warrants (November 2026)

• The Charges: On November 5, 2026, Thailand's Criminal Court issued arrest warrants for Panadda and her husband, Atip "Got" Anantawan, charging them with public fraud, money laundering, and computer crimes.
• The Allegations: Authorities allege that millions of baht in public donations raised through her charity, the Goodness Foundation (also referred to as the Do Good Organisation Foundation), were diverted for personal use rather than disaster relief and assistance for vulnerable groups.
• The Phuket Villa Connection: Investigators are looking into roughly 50 million baht intended for charity facilities in Pathum Thani that was allegedly diverted to pay a construction contractor for a private eight-pool-villa project in Phuket.
• Internal Blame & Fallout: Before her warrant was issued, Panadda filed a complaint against her husband, claiming she was defrauded by trusting him with the foundation's finances and accusing him of forging her signature. Police expressed skepticism regarding her defense due to her ultimate accountability as the foundation's chairperson. The foundation suspended her on October 29, 2026, and halted donations pending external and government financial audits.

Background & Career Highlights

• Pageantry & Entertainment: Crowned Miss Thailand in 2000, she transitioned into a prolific career as a model, television host, emcee, and actress. She has starred in numerous Thai dramas spanning from 2001 through 2026, including Law-Less and Mr. Fanboy.
• Humanitarian Image: Founded in 2019 and registered in 2024, her foundation earned deep public trust. She became the face of disaster response in Thailand, frequently pictured wading into heavily flooded regions to deliver food, medical aid, and relief kits to victims.
• Government Appointment: Due to her immense public trust and profile, the Thai government appointed her in August 2025 as a volunteer spokesperson for an ad hoc task force handling the Thailand-Cambodia border situation, aimed at countering regional misinformation

“บุ๋ม ปนัดดา”ลงพื้นที่ ปราสาทตาเมือนรม ให้กำลังใจขอบคุณทหารดูแลแผ่นดินไทย
"Boom Panadda" visited Prasat Ta Muen Rom to offer encouragement and thank the soldiers for taking care of the Thai land.

ลี่ กันทรลักษ์ ทันข่าว 15m  · ▪️กองกำลังบูรพา เปิดตัว “บุ๋ม ปนัดดา” รับหน้าที่ประชาสัมพันธ์ เป็นตัวกลางสื่อสารการปฏิบัติงานของเจ้าหน้าที่ถึงประชาชน ต้องขอชื่นชมด้วยว่าคนนี้เหมาะสมที่สุด  ขอกำลังใจให้พี่บุ๋มหน่อยจ้า🇹🇭♥️ ▪️Burpa forces launched "Boom Panadda" to serve as public relations. It is the center to communicate the performance of officers to the public. We must appreciate that this person is the most suitable.

Benz 1d  · 🚨*ព័ត៌មានថ្មីៗ : អតីត អ្នកនាំពាក្យក្រសួងការពារជាតិថៃ នាង Boom Panadda បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថៃ នៅវេលារសៀល ថ្ងៃសៅរ៍ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះថា៖ «ប្រសិនបើ កងទ័ពថៃ 🇹🇭 ប្រយុទ្ធគ្នាជាលើកទីបី ជាមួយនឹងកម្ពុជា 🇰🇭 ច្បាស់ណាស់ វានឹងមានសភាពខ្លាំងក្លា និងធ្ងន់ធ្ងរជាងមុនជាក់ជាមិនខាន»។ *នាងសង្កត់ធ្ងន់ថា៖ «នាងបានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីផ្គត់ផ្គង់គ្រឿងឧបភោគ និងសម្ភារប្រើប្រាស់ចាំបាច់ ដល់កងទ័ពថៃ 🇹🇭 គ្រប់ពេលវេលា ប្រសិនបើមានការប្រយុទ្ធគ្នាជាមួយនឹងកម្ពុជាម្តងទៀត»៕  : Amarin News

សួស្តី! បាទ Panadda "Boom" Wongphudee គឺជាប្រធាន និងជាស្ថាបនិកនៃ មូលនិធិ "អង្គការធ្វើល្អ" (Goodness Foundation ឬ Do Good Organisation Foundation) ដែលជាមូលនិធិសប្បុរសធម៌ដ៏ល្បីល្បាញមួយនៅប្រទេសថៃ។


ប៉ុន្តែ បច្ចុប្បន្ននេះ រូបនាង និងមូលនិធិរបស់នាង កំពុងតែធ្លាក់ក្នុងរឿងអាស្រូវដ៏ធំមួយ៖
• ការចេញដីកាចាប់ខ្លួន (៥ វិច្ឆិកា ២០២៦)៖ តុលាការព្រហ្មទណ្ឌថៃទើបតែបានចេញដីកាចាប់ខ្លួន Panadda "Boom" និងស្វាមីរបស់នាង (លោក Atip "Got" Anantawan) ពីបទឆបោកសាធារណៈ លាងលុយកខ្វក់ និងបទល្មើសបច្ចេកវិទ្យា។

• ការកិបក្មេងប្រាក់បរិច្ចាគ៖ អាជ្ញាធរបានចោទប្រកាន់ថា លុយបរិច្ចាគរាប់លានបាតដែលប្រជាជនបានផ្តល់ជូនមូលនិធិដើម្បីជួយជនរងគ្រោះដោយគ្រោះមហន្តរាយ ត្រូវបានគេលួចបង្វែរយកទៅប្រើប្រាស់ផ្ទាល់ខ្លួន។ ក្នុងនោះមានការសង្ស័យថា បានយកលុយប្រហែល ៥០ លានបាត ទៅបង់ថ្លៃសាងសង់វីឡាផ្ទាល់ខ្លួនរបស់ពួកគេនៅភូកេត (Phuket)។
• ការបដិសេធ និងការទម្លាក់កំហុស៖ មុនពេលមានដីកាចាប់ខ្លួន លោកស្រី Panadda បានព្យាយាមដាក់ពាក្យប្តឹងស្វាមីខ្លួនឯង ដោយអះអាងថា នាងត្រូវបានស្វាមីបោកប្រាស់ និងក្លែងបន្លំស្នាមមេដៃ/ហត្ថលេខារបស់នាងក្នុងការដកលុយ។ ទោះជាយ៉ាងណាក៏ដោយ ប៉ូលីសនៅតែបន្តចាត់វិធានការតាមច្បាប់ ដោយសារនាងជាប្រធានមូលនិធិ និងជាអ្នកទទួលខុសត្រូវខ្ពស់បំផុត។
តើអ្នកចង់ដឹងព័ត៌មានបន្ថែមជុំវិញ ចំណាត់ការច្បាប់ចុងក្រោយបង្អស់លើរូបនាង ឬចង់ដឹងពី ប្រវត្តិនៃការបង្កើតមូលនិធិ នេះដែរឬទេ?

នាង Boom Panadda (Panadda Wongphudee) ត្រូវបានតែងតាំងជាអ្នកនាំពាក្យស្ម័គ្រចិត្តរបស់មជ្ឈមណ្ឌលដោះស្រាយស្ថានការណ៍ព្រំដែនថៃ-កម្ពុជា ក្រោមក្រសួងការពារជាតិថៃ នៅក្នុងខែសីហា ឆ្នាំ២០២៥។
ការប្រកាសតែងតាំងជាផ្លូវការត្រូវបានធ្វើឡើងដោយរដ្ឋមន្ត្រីស្តីទីនៃក្រសួងការពារជាតិថៃ លោក Gen Natthaphon Narkphanit កាលពីថ្ងៃសុក្រ ទី៨ ខែសីហា ឆ្នាំ២០២៥ ដើម្បីឆ្លើយតប និងប្រឆាំងនឹងព័ត៌មាននានាជុំវិញជម្លោះព្រំដែន។ 

https://royalcambodiaarmy.blogspot.com/2025/08/2_8.html
https://royalcambodiaarmy.blogspot.com/2025/08/blog-post_69.html


No comments:

Post a Comment