BAYON Television
កម្ពុជា មិនចង់ធ្វើសង្គ្រាម ប៉ុន្តែក៏មិនខ្លាចធ្វើសង្គ្រាមដើម្បីការពារទឹកដីមិនឱ្យបាត់បង់សូម្បីតែមួយមីលីម៉ែត្រ
សម្ដេចធិបតី ថាកម្ពុជាមិនចង់ធ្វើសង្គ្រាមទេ តែក៏ព្រមានថៃថា កងទ័ព និងសព្វាវុធរបស់កម្ពុជា បានត្រៀមរួចជាស្រេច ដើម្បីការពារទឹកដី មិនឱ្យបាត់បង់សូម្បីមួយមីលីម៉ែត្រឡើយ។ សម្ដេចធិបតី ថ្លែងដូច្នេះ នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥ ក្នុងទិវាមច្ឆាជាតិ។
សម្ដេចធិបតី ព្រមានទៅកាន់ថៃ ដូច្នេះ៖«យើងមិនប្រើកម្លាំងបាយទេ ប៉ុន្តែកុំគិតថាកម្ពុជាខ្លាចឱ្យសោះ កងទ័ពកម្ពុជា ត្រៀមលក្ខណៈគ្រប់បែបយ៉ាង រួចជាស្រេច ដើម្បីការការពារបូរណភាពទឹកដីមិនឱ្យបាត់បង់មួយមីលីម៉ែត្រទេ»។
សម្ដេចធិបតី ប្រាប់ជនបរទេសថា កម្ពុជា គ្មានចេតណាណាមួយ ឬភាពក្លាហានទៅដណ្ដើមទឹកដីប្រទេសជិតខាងឡើយ ប៉ុន្តែកម្ពុជាមានភាពក្លាហានគ្រប់គ្រាន់ក្នុងការពារទឹកដីរបស់ខ្លួនមិនឱ្យឈ្លានពានបាននោះឡើយ។
Hout Songhak
តុលាការធម្មនុញថៃ នឹងពិចារណាលើញត្តិទាមទារដកតំណែងលោកស្រី Paetongtarn នៅថ្ងៃអង្គារនេះ
July 01, 2025 ព័ត៌មានអន្តរជាតិ
ប្រភព៖ Bangkok post
បាងកក៖ តុលាការធម្មនុញ្ញថៃ នៅថ្ងៃអង្គារ ទី១ ខែកក្កដា ត្រូវបានរំពឹងថានឹងធ្វើការសម្រេចចិត្តថាតើត្រូវទទួល យកញត្តិមួយប្រឆាំងលោកស្រីនាយករដ្ឋមន្ត្រី Paetongtarn Shinawatra ដែរឬ ក៏យ៉ាងណា ដែលចោទលោកស្រីថាបានបំពានក្រមសីលធម៌ធ្ងន់ធ្ងរ និងអាចធ្វើឱ្យលោកស្រីបាត់បង់តំណែង។
ញត្តិខាងលើត្រូវបានដាក់ជូនតុលាការធម្មនុញ្ញថៃ ដោយសមាជិកព្រឹទ្ធសភាមួយក្រុមមានគ្នា ៣៦នាក់។ សមាជិកព្រឹទ្ធសភាទាំងនេះបានស្នើឱ្យតុលាការធម្មនុញ្ញបើកការស៊ើបអង្កេតលើការបែកធ្លាយ កិច្ចសន្ទនាតាមទូរស័ព្ទរវាងលោកស្រី Paetongtarn និងប្រធានព្រឹទ្ធសភាកម្ពុជាសម្ដេចតេជោ ហ៊ុន សែន ព្រមទាំងទាមទារឱ្យព្យួរតំណែងលោកស្រី អំឡុងតុលាការពិចារណាលើសំណុំរឿងនេះ។
នៅក្នុងកិច្ចសន្ទនាដែលបានបែកធ្លាយ គេស្ដាប់ឮលោកស្រី Paetongtarn Shinawatra រិះគន់មេបញ្ជាការភូមិភាគ២របស់ថៃ និងចាត់ទុកមេបញ្ជាការរូបជាសត្រូវម្នាក់ ខណៈមានជំហរទន់ភ្លន់ចំពោះ សម្ដេចតេជោ ដោយប្រាប់ថាបានត្រៀមលក្ខណៈជាស្រេចដើម្បីធ្វើតាមសំណើរបស់សម្ដេច។ លោកស្រី Paetongtarn ត្រូវបានចោទប្រកាន់ថាអសមត្ថភាព និងខ្វះភាពសុចរិត នៅក្រោមផ្នែកទី១៦០ វាក្យខណ្ឌទី៤ ទី៥ នៃរដ្ឋធម្មនុញ្ញថៃ។ ញត្តិខាងលើដដែលក៏បានចោទប្រកាន់ផងដែរថាលោកស្រីមិនមានភាពស្មោះត្រង់ និងបានបំពានធ្ងន់ធ្ងរលើក្រមសីលធម៌ស្ដង់ដារ។
លោក Stithorn Thananithichot ជានាយកការិយាល័យនុវានុវត្តន៍សម្រាប់ប្រជាធិបតេយ្យនៃវិទ្យាស្ថាន King Prajadhipok's Institute បានប្រាប់ Bangkok Post ការព្យួរតំណែងលោកស្រី Paetongtarn អាចរំងាប់កំហឹងប្រជាជនថៃជាបណ្ដោះអាសន្ន។ ផ្ទុយទៅវិញ បាតុកម្មតវ៉ាអាចនឹងផ្ទុះរាលដាលកាន់តែធំ ហើយនយោបាយអាចនឹងកាន់តែឡើងកម្ដៅ ប្រសិនបើលោកស្រីមិនត្រូវបាន ព្យួរតំណែងទេនោះ៕
Aplus Tripz ·
សំណាងល្អលោកជំទាវ បាននៅបន្តជានាយករដ្ឋមន្ត្រីថៃ និងជារដ្ឋមន្ត្រីក្រសួងវប្បធម៌ លោកជំទាវកាន់ក្រសួងត្រូវហើយ យើងត្រូវឈ្លោះគ្នាបន្តទៀតលោកជំទាវ រឿងលួចចំលងប្លង់ប្រាសាទអង្គរវត្តខ្មែរទៅសង់ចេញ ជាប្រាសាទភ្នំរាបទៅវិញ ..អ្នកសង់សង្ស័យសាឡេវ មើលប្លង់មិនច្បាស់ ចេញវត្តភ្នំរាប ..ចាំប្រាប់តាអាចារ្យ ភ្នំរាបអោយចេញមុខប្តឹង
លោកជំទាវញញឹមសិនទៅ ថ្ងៃស្អែករឺខានស្អែក អាចមិនបានញញឹម ព្រោះកៅអីលោកស្រី អាចរង្គោះរង្គើរ នៅពេលខាងមុខទៀត ឥលូវអោយគេយកលោកស្រីធ្វើកូនហឹងសិន ទុកត្រេះលេងជាមួយកម្ពុជា ។
ពត៌មានយោធា - Military News
អាបាញ់ដល់បាងកកមធ្យមទេ ងំអាបាញ់ធ្លាយហួសព្រំដែនភូមាមួយទៀត ខ្ញុំសុំនិយាយតែប៉ុណ្ណឹងទេហើយយកទៅដេកគិតខ្លួនឯងទៅ ហើយកុំចង់តាំងខ្លួនជាអ៊ីស្រាអែលទី2ដើររំលោភបំពានទឹកដីគេនៅអាស៊ីអាគ្នេហ៍អី បើមិនទាន់មាន Iron Doom ដូចអ៊ីស្រាអែល
Cambo Defence
សម្ដេចធិបតីបានថ្លែងថា កម្ពុជាមិនចង់ធ្វើសង្គ្រាមទេ តែក៏ព្រមានថៃថា កងទ័ពនិងសព្វាវុធរបស់កម្ពុជាបានត្រៀមរួចជាស្រេចដើម្បីការពារទឹកដីមិនឱ្យបាត់បង់សូម្បីមួយមីលីម៉ែត្រឡើយ។ «យើងមិនប្រើកម្លាំងបាយទេ ប៉ុន្តែកុំគិតថាកម្ពុជាខ្លាចឱ្យសោះ កងទ័ពកម្ពុជា ត្រៀមលក្ខណៈគ្រប់បែបយ៉ាងរួចជាស្រេច ដើម្បីការការពារបូរណភាពទឹកដីមិនឱ្យបាត់បង់មួយមីលីម៉ែត្រទេ»។ សម្ដេចធិបតីប្រាប់ជនបរទេសថា កម្ពុជាគ្មានចេតណាណាមួយ ឬភាពក្លាហានទៅដណ្ដើមទឹកដីប្រទេសជិតខាងឡើយ ប៉ុន្តែកម្ពុជាមានភាពក្លាហានគ្រប់គ្រាន់ក្នុងការពារទឹកដីរបស់ខ្លួនមិនឱ្យឈ្លានពានបាននោះឡើយ។
RFI ខេមរភាសា / RFI Khmer
នៅថ្ងៃអង្គារទី១កក្កដា ២០២៥ តុលាការធម្មនុញ្ញថៃបានសម្រេចព្យួរតំណែងនាយករដ្ឋមន្រ្តីរបស់លោកស្រីផែថងថាន ស៊ីណាវ៉ាត់ ជាបណ្តោះអាសន្នសិន ក្នុងពេលរង់ចាំការសម្រេចជាផ្លូវការដែលត្រូវការពេលវេលាយូរ ជាច្រើនសប្តាហ៍ ឬរាប់ខែ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់តុលាការធម្មនុញ្ញ។ នៅថ្ងៃដដែលនេះដែរ លោកថាក់ស៊ីន ដែលជាឪពុកត្រូវ តុលាការព្រហ្មទណ្ឌថៃបើកសវនាការជំនុំជម្រះក្នុងបទជេរប្រមាថព្រះមហាក្សត្រ។
ស៊ន សុភក្រ្ត-Sorn Sopheak យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៥ របស់មូលនិធិគន្ធបុប្ផាកម្ពុជា រយៈពេល១ខែពេញ បញ្ចប់ដោយជោគជ័យ, សប្បុរសជនជិត ៣០ម៉ឺននាក់ បានបរិច្ចាគថវិកាសរុប ៥.៥លានដុល្លារ!
Khaosod English
BREAKING: Deputy PM and Minister of Transport Suriya Jungrungreangkit (Pheu Thai) will serve as acting Prime Minister now that Paetongtarn Shinawatra hss been suspended from her duties as PM today by the Constitutional Court due to the leaked audio clip with Cambodian Senate President Hun Sen. Suriya would possess full authority equivalent to the Prime Minister, able to issue orders regarding appointments and budgets. He would also lead the new cabinet in an audience to pledge their oath-taking ceremony on July 3.
Phumtham Wechayachai will not be acting PM because he was removed as Deputy PM and Minister of Defence to Minister of Interior, and he must wait for the oath-taking ceremony before he can officially begin his duties.
Paetongtarn will become Culture Minister after the oath-taking ceremony on Thursday.
Chan Born វិវត្តន៍សភាពការណ៍នយោបាយថៃ៖ ខុសគ្នាតែ ២ ម៉ោងប៉ុណ្ណោះ រដ្ឋប្រហារបែប សភាប្រហារមួយ បានធ្វើឡើង ដោយព្យួរដំណែង នាយករដ្ឋមន្រ្តីថៃ ជំនួស
#បន្ទាន់!! តុលាការធម្មនុញ្ញថៃ សម្រេចផ្អាកតួនាទី នាយករដ្ឋមន្ត្រីថៃលោកស្រី Paetongtarn ហើយ
តុលាការធម្មនុញ្ញថៃ យល់ព្រមទទួលញត្តិសមាជិកព្រឹទ្ធសភា ហើយ ដាក់បញ្ជា អោយលោកស្រីនាយករដ្ឋមន្ត្រីថៃ Paetongtarn Shinawatra បញ្ឈប់ការបំពេញតួនាទីរបស់ខ្លួន ខណៈតុលាការនឹងពិចារណាបន្ថែមលើករណីនេះ។
ថ្ងៃនេះ (ថ្ងៃទី ១ ខែកក្កដា) តុលាការធម្មនុញ្ញបានកំណត់ពេលប្រជុំដើម្បីពិចារណាលើសំណុំរឿងសំខាន់មួយ ដែលអាចរួមបញ្ចូលការពិចារណាលើញត្តិដែលដាក់ដោយលោក មង្គល ស៊ូរ៉ាសាចា ប្រធានព្រឹទ្ធសភា តំណាងអោយសមាជិក៣៦រូបក្នុងនាមសមាជិកព្រឹទ្ធសភា ក្នុងករណីដែលដាក់ញត្តិស្នើសុំសេចក្តីសម្រេចពីតុលាការបញ្ចប់តួនាទីនាយករដ្ឋមន្ត្រីថៃ។
លទ្ធផលគឺតុលាការធម្មនុញ្ញបានបោះឆ្នោតជាឯកច្ឆ័ន្ទទទួលយកញត្តិចោទប្រកាន់នាយករដ្ឋមន្ត្រី បានបង្គាប់ឲ្យលោក Paethongtarn ព្យួរតួនាទីនាយករដ្ឋមន្ត្រីជាបណ្ដោះអាសន្ន ដោយសំឡេង ៧ ទល់ ២។
បន្ទាប់ពីវីដេអូឃ្លីបសំឡេងនៃកិច្ចសន្ទនារវាងលោកស្រី ប៉ា ថងថាន និងសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ដែលត្រូវបានចេញផ្សាយកាលពីថ្ងៃទី១៨ ខែមិថុនា ដែលមានខ្លឹមសារពាក់ព័ន្ធនឹងជម្លោះនៅតាមព្រំដែនកម្ពុជា-ថៃ អាចចាត់ទុកថាជាការបំពានយ៉ាងធ្ងន់ធ្ងរ ប៉ះពាល់ដល់សន្តិសុខជាតិ។
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន លោក Suriya Jungrungreangkit (ភឿថៃ) នឹងកាន់តំណែងជានាយករដ្ឋមន្ត្រីស្តីទី សិន ពេលនេះលោកស្រី Paetongtarn Shinawatra ត្រូវបានតុលាការធម្មនុញ្ញសម្រេចព្យួរពីតួនាទីជានាយករដ្ឋមន្ត្រីនៅថ្ងៃនេះ លោកក៏នឹងដឹកនាំគណៈរដ្ឋមន្ត្រីថ្មីក្នុងការចូលរួមក្នុងពិធីស្បថចូលកាន់តំណែងនៅថ្ងៃទី៣ ខែកក្កដា។
Aplus Tripz
នៅតង់ទី២ និងតង់ទី៣ទៀត លោកជំទាវមិនទាន់រួចខ្លួនទេ តុលាការផ្អាកការងារជានាយករដ្ឋមន្ត្រី តែនៅមិនទាន់សម្រេចទោសរបស់លោកជំទាវទេ ខណៈឪពុកលោកជំទាវឡើងបំភ្លឺមុខតុលាការខុសមាត្រា១១២ថៃ ធ្ងន់ ក៏នៅមិនទាន់សម្រេចថាជាប់រឺមិនជាប់ដែរ។ ការវិលត្រលប់មកវិញរបស់ គ្រួសារត្រកួលថាក់សុីនលើកនេះ ខុសធ្ងន់ណាស់ ។លោកស្រី Paetongtarn Shinawatra នៅបន្តការងារជារដ្ឋមន្ត្រីក្រសួងវប្បធម៌(ចឹងនៅមានគីឡូឈ្លោះគ្នាបានរឿងចំលងអង្គរវត្តកម្ពុជា) បន្ទាប់ពីតុលាការធម្មនុញ្ញបោះឆ្នោត 9-0 ដើម្បីទទួលយកញត្តិទាក់ទងនឹងសំណុំរឿងខ្សែអាត់សំឡេង និងបោះឆ្នោត 7-2 ឱ្យ Paetongtarn ព្យួរតួនាទីជានាយករដ្ឋមន្ត្រីចាប់ពីថ្ងៃទី 1 ខែកក្កដា រហូតដល់តុលាការធម្មនុញ្ញចេញសេចក្តីសម្រេចជាថ្មី។
Kim Santepheap - គឹម សន្តិភាព
ព្រួញមួយនេះបាញ់បានរហូតដល់ចម្ងាយ ៦៥៥.៨ គីឡូម៉ែត្រ និងចំគោលដៅទៀត!
នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បានផ្ញើសារទៅភាគីថៃនៅថ្ងៃអង្គារ ទី១ ខែកក្កដានេះថា កម្ពុជានឹងមិនទទួលយកសំណើស្នើសុំពីភាគីថៃ ឬបើកការចរចាណាមួយជាមួយភាគីថៃដើម្បីបើកច្រកទ្វារព្រំដែននោះទេ។ ក្នុងន័យនេះ លោកថា ភាគីថៃខ្លួនឯងដែលត្រូវសម្រេចកែសម្រួលស្ថានការណ៍ឲ្យដូចមុនថ្ងៃទី៧ ខែមិថុនាវិញ។
โจบุณฑริก
ทหารเขมรขึ้นมาเยอะจัง มาทำอะไรกันน้อหัวหน้า ปราสาทตาเมือนธมทหารเขมรเยอะมากๆ #ปราสาทตาเมือนธม #ชายแดนไทยกัมพูชา #ทหารเขมร #พนมดงรัก #คนเขมร
There are so many Khmer soldiers. What are you doing, boss? There are so many khmer soldiers at Ta Mueantom Castle. #Ta MueantomCastle
Karpit ថៃ៖ មុនចាកចេញពីវិមានរដ្ឋាភិបាលនារសៀលថ្ងៃអង្គារនេះ ក្រោយតុលាការព្យួរដំណែងនាយករដ្ឋមន្រ្តី លោកស្រី ផែ ថងថាន ប្រកាសថា លោកស្រីព្រមទទួលស្គាល់ការសម្រេចចិត្តរបស់តុលាការ។ លោកស្រីថ្លែងសារចុងក្រោយថា ចាប់ពីពេលនេះតទៅ ខ្ញុំនឹងឈប់បំពេញភារកិច្ចរបស់ខ្ញុំក្នុងនាមជានាយករដ្ឋមន្រ្តី ហើយខ្ញុំមានពេល ១៥ ថ្ងៃដើម្បីបញ្ជូនការបំភ្លឺរបស់ខ្ញុំទៅតុលាការវិញ។ ខ្ញុំនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីបង្ហាញពីចេតនាពិតរបស់ខ្ញុំ ដែលឃ្លីបសំឡេងលេចធ្លាយនោះមិនឆ្លុះបញ្ចាំងពីអ្វីក្រៅពីការលះបង់អស់ពីចិត្តរបស់ខ្ញុំចំពោះជាតិឡើយ។
គោលបំណងរបស់ខ្ញុំតែងតែការពារអធិបតេយ្យភាពរបស់យើង និងការពារអាយុជីវិតរបស់កងកម្លាំងប្រដាប់អាវុធរបស់យើង និងទាហានគ្រប់រូបដែលបម្រើប្រទេសរបស់យើង។
ប្រភព៖ Bangkok Post
Bangkok Post
Paetongtarn Shinawatra issued a statement after being suspended from duty by the Constitutional Court pending its consideration of the case involving her controversial phone conversation with Cambodian Senate President Hun Sen.
Somaly Keo រៀនធ្វើនយោបាយបន្ថែមទៀត មុននឹងចង់ប្រលែងលេងជាមួយកម្ពុជា។ សម័យតេជោ-ធិបតី ការប្រើអាវុធ គឺជាចំណុចចុងក្រោយបង្អស់ តែអាវុធរបស់សម័យតេជោ-ធិបតី វាយជាមួយបច្ចាមិត្តគឺយុទ្ធសាស្ត្រត្រជាក់។ មិនបាច់ប្រើអាវុធ តែវាខ្លាំងជាងអាវុធទៅទៀត ហើយបានធ្វើឲ្យប្រទេសទាំងមូលរបស់អ្នកចលាចល រួមទាំងអ្នកស្រីត្រូវព្យួតួនាទី មិនដឹងថាបានមកវិញក៏អត់នោះទេ។
Insophal Khmer Author
តស់ ! មកដឹងពីចរិតសៀម តើហេតុអ្វីបានជានៅសុខៗ ទាហានបិទព្រំដែន ?
១.ក្រោយពេលក្រសួងទេសចរណ៍កម្ពុជា ប្រកាលពីកំណើនទេសចរឆ្នាំ២០២៥ គឺកម្ពុជាអាចទាក់ទាញទេសចរបានពី ៧.២លាននាក់ទៅ៧.៥លាននាក់។ ស្រាប់តែអ្នកជំនាញទេសចរណ៍ថៃ ប្រាប់ទៅ អាអ៊ីង ទេសចរទៅលេងកម្ពុជា គឺចូលពីទឹកដីថៃតាមផ្លូវគោកប្ររមាណ ៥៦.២% ដូច្នេះបើថៃបិទព្រំដែន វិស័យទេសចរណ៍កម្ពុជា គាំងហើយ ! ឮដូច្នេះ អាអ៊ីង ប្រកាសឱ្យបិទគ្រប់ច្រកចូលមកកម្ពុជា !
២.ដល់ពេលបិទគ្រប់ច្រក អ្នកជំនាញពាណិជ្ជកម្មនៅតាមព្រំដែនថៃ បានរាយការណ៍ទៅ អាអ៊ីង ថា គ្រាន់តែបិទព្រំដែនវិស័យសណ្ឋាគារ និងផ្ទះសំណាក់នៅខេត្ត៣ បានបាត់បង់ចំណូលស្ទើរបិទទ្វា ខេត្តសាកែវ បាត់ចំណូល១១១ពាន់លានបាត ស្មើ៦៣.៤%, ខេត្តត្រាត បាត់ចំណូល ២៩.៣ពាន់លានបាតស្មើ១៦.៨% និងខេត្តចាន់បូរី បាត់ចំណូល ២៦.៦ពាន់លានបាតស្មើ ១៥.៣% ។
៣.ចំណែកផលិតផលកសិកម្មថៃប្រមាណ ៥ពាន់តោន ត្រូវខូចខាតចាក់ចោល ដែលមួយផ្នែកធំត្រូវនាំទៅវៀតណាមឆ្លងកាត់កម្ពុជាអត់រួច ! ឮដូច្នេះ អា អ៊ីងភ្នែក ស ចង់បើកព្រំដែនវិញ !
៤.មានទីប្រឹក្សាមកខ្សឹបប្រាប់ អាអ៊ីង ទៀតថា ដើម្បីឱ្យកម្ពុជាបើកព្រំដែនវិញ យើងគំរាមកាត់ភ្លើង និង Internet ទៅកម្ពុជាដឹងតែងាប់ហើយ ! ដល់ពេលកាត់ភ្លើង និង Internet រួចហើយកម្ពុជានៅធ្វើព្រងើយ អត់មានបញ្ហាអី ! ទីប្រឹក្សាផ្តល់យោបល់ទៀតថា កម្ពុជាមានភ្លើង ដោយសារតែប្រើម៉ាស៊ីនភ្លើង ចឹងបើយើងឈប់នាំសាំងចូលកម្ពុជា ដឹងតែងាប់ហើយ !
៥.ដោយសារតែមើលងាយខ្មែរពេក ពួកគេពុំបានឈ្វេងយល់ពីកម្ពុជាក្នុងប៉ុន្មានទសវត្សរ៍ចុងក្រោយនេះទេ គេគិតថា កម្ពុជាដូចទសវត្សរ៍ឆ្នាំ១៩៩០។
ហាហា ! ពេលមុនគេថា IQ ជាតិសៀមល្ងង់ជាងខ្មែរ អត់ចង់ជឿទេ ! តែពេលនេះទើបដឹងច្បាស់ថា ល្ងង់ជាងខ្មែរមែនតើ !
១ កក្កដា ២០២៥ !
Hout Songhak
លោក ស៊ូរីយ៉ា នឹងធ្វើជានាយករដ្ឋមន្ត្រីស្តីទី នៃរដ្ឋមន្ត្រីថ្មី ហើយរង់ចាំការស្បថចូលកាន់តំណែងនៅថ្ងៃទី៣ ខែកក្កដា
ប្រភពមួយបានបង្ហាញកាលពីថ្ងៃអង្គារថា ការិយាល័យលេខាធិការដ្ឋានខុទ្ទកាល័យបានរៀបចំផែនការបន្ទាន់មួយក្នុងករណីដែលតុលាការធម្មនុញ្ញទទួលយកញត្តិដែលដាក់ដោយព្រឹទ្ធសភា និងបញ្ជាឲ្យនាយករដ្ឋមន្ត្រី Paetongtarn Shinawatra ព្យួរតួនាទីរបស់លោកស្រី។
ក្រុមសមាជិកព្រឹទ្ធសភាបានស្នើសុំឱ្យតុលាការដកលោកស្រី Paetongtarn ចេញពីតំណែងជានាយករដ្ឋមន្ត្រី ក្រោមការចោទប្រកាន់ពីបទបះបោរដែលប៉ះពាល់ដល់អធិបតេយ្យភាពរបស់ប្រទេស ខណៈដែលលោកស្រីត្រូវបានគេឮថាបានវាយប្រហារមេបញ្ជាការតំបន់កងទ័ពទីពីរថាជា “គូប្រជែង” ក្នុងពេលសន្ទនាតាមទូរស័ព្ទជាមួយអតីតនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន សែន។
ប្រភពបានឱ្យដឹងថា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន លោក Suriya Jungrungreangkit ត្រូវបានតែងតាំងឱ្យកាន់តួនាទីជានាយករដ្ឋមន្ត្រីស្តីទីជំនួសលោក Paetongtarn ។ លោកនឹងមានសិទ្ធិអំណាចពេញលេញ ហើយនឹងត្រូវយកបញ្ហានេះទៅប្រជុំគណៈរដ្ឋមន្ត្រី ដើម្បីតែងតាំងឧបនាយករដ្ឋមន្ត្រីថ្មី ដែលនឹងទទួលខុសត្រូវលើបញ្ហាបុគ្គលិក និងថវិកា។
ប្រភពបានបន្ថែមថា អគ្គលេខាធិការនៃគណៈរដ្ឋមន្ត្រីបានសម្តែងការព្រួយបារម្ភចំពោះស្ថានភាពដែលមិនធ្លាប់មានពីមុនមកនេះ ជាពិសេសព្រោះវានឹងក្លាយជាលើកទីមួយក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសថៃ ដែលនាយករដ្ឋមន្ត្រីមួយរូបត្រូវបានព្យួរការងារ ខណៈដែលគណៈរដ្ឋមន្ត្រីថ្មីស្បថចូលកាន់តំណែង។
ប្រការនេះតម្រូវឱ្យនាយករដ្ឋមន្ត្រីស្តីទីនាំគណៈរដ្ឋមន្ត្រីថ្មីចូលកាន់តំណែងនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ ជំនួសនាយករដ្ឋមន្ត្រីដែលត្រូវព្យួរ។ បញ្ហានេះបានពិភាក្សាជាមួយការិយាល័យក្រុមប្រឹក្សារដ្ឋរួចហើយ។
ព្រះរាជបញ្ជាសម្រាប់ខុទ្ទកាល័យថ្មី តែងតាំងលោក Phumtham Wechayachai ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលត្រូវដកតំណែង និងតែងតាំងជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃវិញ។ លើសពីនេះទៀត Narumon Pinyosinwat នឹងត្រូវផ្លាស់ប្តូរពីរដ្ឋមន្ត្រីក្រសួងកសិកម្មទៅជារដ្ឋមន្ត្រីក្រសួងអប់រំ Sudawan Wangsuphakijkosol ពីរដ្ឋមន្ត្រីក្រសួងវប្បធម៌ទៅជារដ្ឋមន្ត្រីក្រសួងឧត្តមសិក្សា វិទ្យាសាស្ត្រ ស្រាវជ្រាវ និងនវានុវត្តន៍ និង Dej-is Khaothong ពីអនុរដ្ឋមន្ត្រីក្រសួងសុខាភិបាលទៅជាអនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
រដ្ឋមន្ត្រីទាំងបួននេះនឹងត្រូវធ្វើសច្ចាប្រណិធាននៅថ្ងៃទី 3 ខែកក្កដាមុនពេលចូលកាន់តំណែងថ្មីរបស់ពួកគេ។ តាមគោលការណ៍រដ្ឋធម្មនុញ្ញ ទោះជាផ្លាស់ប្តូរតំណែងតែមួយក៏ដោយ ក៏រដ្ឋមន្ត្រីក្នុងតំណែងផ្សេងទៀតក៏ត្រូវលាលែងតួនាទីពីមុនដែរ។
មិនដល់ពីរឆ្នាំផងតុលាការថៃ ទម្លាក់នាយករដ្ឋមន្ត្រីមកពីបក្សភឿថៃ របស់លោក ថាក់ស៊ីន អស់ពីររូបហើយ។
กองทัพภาคที่ 2
“เลขาธิการสภาความมั่นคงแห่งชาติ ตรวจเยี่ยมการปฏิบัติงานของ กองกำลังสุรนารี ในพื้นที่ จังหวัดศรีสะเกษ และจังหวัดอุบลราชธานี”
พลตรี วีระยุทธ รักศิลป์ รองแม่ทัพภาคที่ 2 /รองผู้บัญชาการศูนย์ปฏิบัติการกองทัพภาคที่ 2 พร้อมด้วย พลตรี สมภพ ภาระเวช ผู้บัญชาการกองกำลังสุรนารี และคณะนายทหาร ร่วมให้การต้อนรับ นายฉัตรชัย บางชวด เลขาธิการสภาความมั่นคงแห่งชาติ ในโอกาสเดินทางมาประชุมกับส่วนราชการ เพื่อหารือประเด็นที่สำคัญและประเมินสถานการณ์บริเวณชายแดนไทย - กัมพูชา ณ ห้องประชุม หน่วยเฉพาะกิจที่ 1 กองกำลังสุรนารี อำเภอกันทรลักษ์ จังหวัดศรีสะเกษ พร้อมทั้งตรวจเยี่ยมการปฏิบัติงานของหน่วยในพื้นที่รับผิดชอบ เพื่อรับทราบปัญหาข้อขัดข้อง ประเมินและวิเคราะห์สถานการณ์ด้านความมั่นคงตามแนวชายแดน
“Secretary of National Security Council inspected the operations of Surnari forces in Sisaket and Ubon Ratchathani.”
Private Weerayut Raksin, Deputy Commander of the 2nd Region / Deputy Commander of the Army Operation Center 2nd Region, together with Private Sompop Paravech, Commander of the Surnari Army and a group of members of the military have welcomed Mr. Chatchai Bangchuat, Secretary of the National Security Council, on his occasion to meet with the government department to discuss important issues and assess the situation around the Thai - Cambodia border at the conference room of Task Force 1, Surnari Army, Kantralak District. Srisaket province, as well as inspecting the operations of the units in the area of responsibility, to identify the conflict issues, assess and analyze the security situation along the border.
តើនាយករដ្ឋមន្រ្តីថៃមានទោសអ្វីបានជា សភាត្រូវព្យួរដំណែង? តាមច្បាប់វប្បធម៍ថា The Mandate of Culture of Thais Act ឆ្នាំ ១៩៣៩ កំណត់ថា ជនជាតិថៃគ្រប់រូបត្រូវតែគិតអំពីផលប្រយោជន៍ជនជាតិថៃជាមុន។ ច្បាប់នេះជាច្បាប់កំពូលរបស់ជាតិ ដែលជា ច្បាប់ថៃនីយកម្ម Thairization គឺបំលែងជនជាតិ ទាំងអស់ ទៅជា ជនជាតិថៃ ទាំងការស្លៀកពាក់ ទាំងការប្រើភាសា ទាំងច្បាប់រដ្ឋ ដោយយកលំនាំ ច្បាប់ ជ្វីស Jewis ដែលគេធ្វើដើម្បី រំលាយពូជសាសន៍ប៉ាឡេស៊្ទីន។ ច្បាប់កំពូលនេះ ក៍មាននិយាយដែរ អំពី ជនជាតិថៃត្រូវតែ ប្រើប្រាស់ ផលិតផលដែលផលិតដោយ ថៃ នេះជា មូលហេតុនៃការបិទព្រំដែន រវាងកម្ពុជា ថៃ ក៍ជាមូលហេតុនៃការ ផ្តល់តំនែងជា រដ្ឋមន្រ្តីក្រសួង វប្បធម៍ ទៅឲ្យ ផៃថុងឋាន ស៊ីណាវ៉ាត្រា ៕
សារព័ត៌មាន កងទ័ព
សម្តេចធិបតី ហ៊ុន ម៉ាណែត ព្រមាន «ថៃ» នឹងមានរឿងជាមួយកម្ពុជា បើហ៊ានឆ្លងបន្ទាត់ក្រហម បិទមិនឱ្យពលរដ្ឋខ្មែរចូលតំបន់ប្រាសាទតាមាន់ធំ តាមាន់តូច តាក្របី និងមុំ៣ ។
ASEAN Society & Culture
DONT LIE TO THE WORLD❌ ជូនចំពោះមន្ត្រីថៃ និងប្រជាជនថៃ មួយចំនួនដែលនៅតែអះអាងថា ថៃមិនបានបិទព្រំដែនទេ គឺកម្ពុជាជាអ្នកបិទ។ សូមមើលសំណេរខ្លួនឯង និងការចុះផ្សាយរបស់កាសែតថៃ និងកាសែតអន្តរជាតិល្បីៗនៅលើសាកលលោក។ សូមកុំលេបសម្ដី!
ถึงเจ้าหน้าที่ไทยทุกคนที่อาจยังสับสนกับคำสั่งมากมายจากผู้นำของพวกเขาและเชื่อว่ารัฐบาลของพวกเขาไม่เคยปิดพรมแดน โปรดตรวจสอบคำแถลงและการตีพิมพ์ของหนังสือพิมพ์ไทยและสื่อต่างประเทศที่มีชื่อเสียงทั่วโลก อย่ากลืนคำพูดของตัวเอง
To all #thai officials and those who may still be confused by conflicting orders from their leaders and believe that their government never closed its borders. Please review your statements and the publications of Thai newspapers and renowned international media worldwide. Don’t retract your words.
Hout Songhak
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងព័ត៌មានទាំងអស់ ប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវប្រសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការផ្តួចផ្តើមគំនិតក្នុងការស្នើរាជរដ្ឋាភិបាល សិក្សាអំពីទិដ្ឋភាពច្បាប់ ដើម្បីធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញក្នុងគោលបំណងដកហូតសញ្ជាតិខ្មែរពីជនទាំងឡាយណាដែលឃុបឃិតជាមួយបរទេសធ្វើសកម្មភាពបំផ្លាញផលប្រយោជន៍ជាតិ
Hout Songhak
សាររបស់សម្តេចតេជោ បានសរសេរថា៖ «សម្តីបែបនេះរបស់អ្នកនយោបាយជ្រុលនិយមថៃ បង្ហាញយ៉ាងច្បាស់អំពីការចិញ្ចឹមចិត្ត និងមហិច្ឆតាចង់បានទឹកដីរបស់កម្ពុជា ដូច្នេះហើយខ្ញុំសូមប្រកាសឲ្យជនរួមជាតិខ្មែរយើងទាំងអស់ ត្រូវរួបរួមគ្នាជាចលនាជាតិនិយមតែមួយ ដោយប្រុងប្រយ័ត្នជាប់ជានិច្ច ត្រូវត្រៀមខ្លួនជាប់ជានិច្ច ដើម្បីទប់ទល់ប្រឆាំងវៃបំបាក់ឧបាយកលដ៏សែនខ្មៅកខ្វក់របស់ថៃ ដែលចិញ្ចឹមចិត្ត និងមហិច្ឆតាចង់លេបទឹកដីខេត្តមួយចំនួនរបស់កម្ពុជា»។
กันจอมพลัง មូលនិធិគាំទ្រសង្រ្គាម
พึ่งออกจากป่ามาสดๆอยากเล่าเรื่องนี้ก่อนเลย ผมพยามตามหาทหารที่ศรีสะเกษคนนี้อยู่หลายวัน น้องคนนี้ยศนายสิบ ทักมาหาผมอยากให้ผมเข้ามาช่วยทำถนนและช่วยฐานชายแดน แต่หลังจากน้องทักมาก็ไม่สามารถติดต่อได้เลย จนวันนี้ทีมงานผมติดต่อได้จึงรีบไปฐานน้องถึงกับอ้าปากค้างถนนเหมือนอยู่นอกโลกไม่เคยเจอแบบนี้มาก่อน ฐานด้านในต้องเดินเท้าเข้าไปนบนทางเละและชันกว่า 1 กิโล ด้านในไม่มีน้ำไม่มีไฟไม่มีแม้พัดลม หลังคาห้องยังใช้ผ้าใบกับสังกะสีมือสองที่มีคนบริจาคต้องรองน้ำฝนใช้หรือไปแหล่งน้ำขังบนหิน น้ำกินต้องขนมา 10 กิโลแล้วทหารต้องแบกน้ำถังละ 10 โล เดินเข้าฐานแบบชันมากและลื่นผมเดินเข้ายังเหนื่อยมากห้องนอนเต็มเบียดไม่เพียงพอบางจุดน้องนอนเปรวมกัน 3 คนในห้องเดียวแล้วที่น่าตกใจเพื่อนๆน้องบางคนอยู่ลำบากขนาดนี้เงินเดือน 8000 วันนี้ผมรับทำให้ทั้งหมดที่เล่ามา แต่ที่เซอไพร์คือผมรู้ว่าวันนี้วันเกิดน้องเลยติดเค้กมาอวยพรที่ชายแดน ก่อนกลับน้องขอของขวัญผมอย่างนึงคือลูกน้องจะคลอดที่อำนาจเจริญในวันที่ 8 นี้อยากได้อุปกรณ์ของเด็กผมรับปากจัดการให้ทั้งหมดและพี่ขอชื่นชมน้องคือฮีโร่ที่ทำให้ทุกคนได้รับความช่วยเหลือ
Just got out of the forest, I want to tell this story first. I tried to find this soldier in Sisaket for many days. This young man is a sergeant. He messaged me, wanting me to help build the road and help the border base. But after he messaged me, I couldn't contact him at all. Until today, my team was able to contact him, so we rushed to the base. My mouth was wide open. The road was like something out of this world. I had never seen anything like this before. The base inside had to be walked on a muddy and steep road for more than 1 kilometer. There was no water, no electricity, not even a fan. The roof of the room was made of canvas and second-hand zinc that someone donated. We had to collect rainwater or use it to collect water that was stagnant on rocks. We had to carry 10 kg of drinking water, and the soldiers had to carry 10 kg of water per bucket. The walk to the base was very steep and slippery. I was very tired when I walked in. The bedrooms were full and not enough. In some places, 3 people slept together in the same room. It was shocking. Some of the young man's friends were living in such a difficult situation. Their salary was 8,000. Today, I did everything I've described. But the surprise was that I knew today was his birthday, so I brought a cake to wish him a happy birthday at the border. Before going back, my sister asked me for a gift. My daughter is giving birth in Amnat Charoen on the 8th. She wants baby equipment. I promised to arrange everything. I would like to praise her for being a hero who helped everyone.
តើនាយករដ្ឋមន្រ្តីថ្មីរបស់ថៃ ជានណា? គាត់ជា ភ្នាក់ងារចារកម្មរបស់ គណបក្សបល្ល័ងប្រជារដ្ឋរបស់ ឧត្តមសេនីយ៍ប្រាវីដ វង្សសុវណ្ណ ដែលជា អតីតនាយករដ្ឋមន្រ្តីដែរ។ គាត់ជា រដ្ឋមន្រ្តីក្រសួងថាមពល នៅក្នុងគណបក្ស របស់ប្រាវីដ ដោយឃោសនា ប្រឆាំងជាមួយ ប្រធានគណបក្ស ភៀថៃ របស់ កូនស្រី តាក់ស៊ីន ក្រោយមកគាត់ ។ ពត៍មានអំពី ការវិលត្រឡប់ របស់ តាក់ស៊ីន ចូលប្រទេសថៃវិញ នាំឲ្យគាត់ បន្លំខ្លួន ចូលក្នុង គណបក្សភើថៃរបស់ តាក់ស៊ីនដែរ។ លោក តាក់ស៊ីន បានធ្វើ បក្សប្រហារបណ្តេញសមាជិកអាវក្រហមផ្សេងៗចេញទាំងអស់ ដើម្បីយកអំណាចឲ្យ កូនស្រីពៅ ស្រីតូច អ៊ុងអ៊ីង។ ក្នុងតំនែងជា ឧបនាយករដ្ឋមន្រ្តី តែងតែដើរកៀក ក្បែរ ការពារនាយករដ្ឋមន្រ្តីគ្រប់ដង្ហើម ស្រាប់តែ តុលាការប្រកាសឲ្យ ឧបនាយករដ្ឋមន្រ្តីនេះ ឡើងធ្វើជានាយករដ្ឋមន្រ្តីស្តីទី !!! អ៊ុង អ៊ីង ស្រឡាំងកាំងណាស់។ តាក់ស៊ីន ធ្លាប់ក្បត់មិត្តភ័ក្រ្ត ពេលនេះ គាត់ស្គាល់ជាតិ ដែលត្រូវគេក្បត់វិញ !!! ៕ Nguon Seang
គាត់ធ្លាប់ប្រឡូក៤បក្ស ១ ថៃរ៉ាក់ថៃ ២ ភូមិចៃថៃ ៣ ផ្លាំងប្រាក់ឆារ៉ាត់ ៤ ភឿថៃ
Town News
សម្តេចធិបតី ជួបជាមួយលោកសាស្ត្រាចារ្យ សង់ ម៉ាក់សូរែល ដើម្បីពិនិត្យ ពិភាក្សាលើការបន្តនីតិវិធីរបស់កម្ពុជាក្នុងការប្ដឹងទៅ ICJ ពាក់ព័ន្ធនឹងប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៖ «ខ្ញុំទើបបានជួបជាមួយលោកសាស្ត្រាចារ្យ សង់ ម៉ាក់សូរែល (Jean-Marc Sorel) ដើម្បីពិនិត្យ ពិភាក្សាលើការបន្តនីតិវិធីរបស់កម្ពុជាក្នុងការប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ពាក់ព័ន្ធនឹងប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី។
លោកសាស្ត្រាចារ្យ សង់ ម៉ាក់សូរែល គឺជាសមាជិកដ៏សំខាន់មួយរូបក្នុងក្រុមទីប្រឹក្សាច្បាប់និងមេធាវី ដែលបានជួយអោយកម្ពុជាទទួលជោគជ័យ ក្នុងរឿងក្តីនៃនៃការបកស្រាយសាលក្រមប្រាសាទព្រះវិហារ (១៩៦២) នៅឆ្នាំ ២០១១-២០១៣ នៅតុលាការយុត្តិធម៌អន្តរជាតិ ICJ។
សម្តេចធិបតីបានបញ្ជាក់ថា កម្ពុជានៅបន្តមិនរាថយ ចំពោះការនាំយករឿងក្តីពាក់ព័ន្ធនឹងប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិនោះទេ»៕
មកដឹងពីរដ្ឋប្រហារនៅថៃ និងនាយករដ្ឋមន្ត្រី ដែលត្រូវបានទម្លាក់ចេញពីតំណែងតាមផ្លូវតុលាការ
2025-07-01 04:32pm
(បាងកក)៖ តុលាការធម្មនុញ្ញថៃ នៅថ្ងៃអង្គារ ទី១ ខែកក្កដា ឆ្នាំ២០២៥ បានសម្រេចចិត្តព្យួរលោកស្រី Paetongtarn Shinawatra ពីតំណែងនាយករដ្ឋមន្ត្រីជាបណ្ដោះអាសន្ន ជុំវិញរឿងអាស្រូវបែកធ្លាយកិច្ចសន្ទនា តាមទូរស័ព្ទជាមួយប្រធានព្រឹទ្ធសភាកម្ពុជាសម្ដេចតេជោ ហ៊ុន សែន។ នេះបើតាមកាសែតថៃ The Nation។
* លើកទី១ នៅឆ្នាំ១៩៣២
នៅឆ្នាំ១៩៣២ ព្រះរាជាណាចក្រសៀមបានកើតមានបដិវត្តន៍លើកដំបូង ដើម្បីផ្លាស់ប្តូររបបរាជានិយមផ្តាច់ការដែលមានអាយុកាលជាង ៧០០ ឆ្នាំមកហើយនោះ ឱ្យមកជារបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញវិញ។ កាលណោះ រាជបល្ល័ង្ករបស់ព្រះចៅប្រជាធីប៉ុក (King Prajadhipok) ត្រូវបានផ្ដួលរំលំដោយបដិវត្តន៍យោធាមួយក្រុម ដែលគេហៅថា Four Musketeers ឬបដិវត្តន៍សៀម។ ការធ្វើបដិវត្តន៍ដោយ Four Musketeers នេះ ត្រូវបានប្រវត្តិវិទូយកចិត្តទុកដាក់កត់ត្រាយ៉ាងខ្លាំង ប៉ុន្តែសូមកុំច្រឡំ Four Musketeers ដែលជាខ្សែភាពយន្តរបស់បារាំង។
រដ្ឋប្រហារយោធាថៃលើកទី១ ឬបដិវត្តន៍សៀម
* លើកទី២ នៅឆ្នាំ១៩៣៣
បន្ទាប់ពីធ្វើបដិវត្តន៍នៅឆ្នាំ១៩៣២ ថៃបង្កើតរដ្ឋធម្មនុញ្ញដំបូងរបស់ខ្លួន និងមាននាយករដ្ឋមន្ត្រីដឹកនាំប្រទេសដំបូងឈ្មោះថា ព្រះពញា ម៉ានុផាកន នីទីតាដា (Phraya Manopakorn Nititada)។ នាយករដ្ឋមន្ត្រីដំបូងរបស់ថៃរូបនេះ ឡើងកាន់តំណែងមិនទាន់បានមួយឆ្នាំស្រួលបួលផង ក៏ត្រូវពួកកងទ័ពធ្វើរដ្ឋប្រហារដណ្តើមអំណាចតែម្តង។ អ្នកដឹកនាំធ្វើរដ្ឋប្រហារនេះមានឈ្មោះថា ព្រះពញា ផាហន (Phraya Phahon) ហើយក៏បានក្លាយជានាយករដ្ឋមន្ត្រីទី២។
លោក Phraya Phahon អ្នកដឹកនាំរដ្ឋប្រហារយោធាថៃលើកទី២
* លើកទី៣ នៅឆ្នាំ១៩៤៧
នៅឆ្នាំ១៩៤៧នេះ ពួកកងទ័ពបានធ្វើរដ្ឋប្រហារទម្លាក់ចៅចមពលនាវា ថាវណ្ណ ថាមរង្គនាវាសុវត្ថិ (Thawan Thamrongnawasawat) ដែលជាបុគ្គលត្រូវបានគេចោទប្រកាន់ថា ប្រព្រឹត្តអំពើពុករលួយច្រើនពេក។ ក្រោយការធ្វើរដ្ឋប្រហារនេះ គណបក្សប្រឆាំងបានដឹកនាំរដ្ឋាភិបាលវិញម្តង។ ក្រុមធ្វើរដ្ឋប្រហារបានតែងតាំងលោក ឃួង អភ័យវង្ស (Khuang Aphaiwong) ស្ថាបនិកនៃគណបក្សប្រជាធិបតេយ្យ ឱ្យឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី។
លោក Khuang Aphaiwong បានកាន់តំណែងជានាយករដ្ឋមន្ត្រី បន្ទាប់ពីរដ្ឋប្រហារយោធាលើកទី៣
* លើកទី៤ នៅឆ្នាំ១៩៥១
ការធ្វើរដ្ឋប្រហារនៅឆ្នាំ១៩៥១នេះ មិនទ្រហឹងអឺងកងអ្វីនោះទេ តែជាការធ្វើរដ្ឋប្រហារយោធាដោយស្ងប់ស្ងាត់ ក្នុងពេលដែលស្តេចថៃ ព្រះចៅ ភូមិពល អតុល្យតេជៈ (Bhumibol Adulyadej) ទ្រង់គង់នៅប្រទេសស្វីស។ ក្រោយការធ្វើរដ្ឋប្រហារនេះ ពួកយោធាបានតែងតាំងលោកសេនាប្រមុខ ភ្លែក វិបុលសង្គ្រាម (Plaek Phibunsongkhram) ឱ្យធ្វើជានាយករដ្ឋមន្ត្រីដឹកនាំរដ្ឋាភិបាលបន្ត។
លោក Phibunsongkhram កាន់តំណែងជានាយករដ្ឋមន្ត្រី បន្ទាប់ពីរដ្ឋប្រហារយោធាលើកទី៤
* លើកទី៥ នៅឆ្នាំ១៩៥៧
អំឡុងពេលលោកនាយករដ្ឋមន្ត្រី វិបុលសង្គ្រាម កំពុងសោយសុខក្នុងតំណែងជានាយករដ្ឋមន្ត្រី ស្រាប់តែមានកុប្បកម្មជាច្រើនបានកើតឡើង នៅរាជធានីបាងកក។ បន្ថែមលើនេះ ព្រះចៅ ភូមិពល អតុល្យតេជៈ ក៏មិនពេញព្រះទ័យជាមួយមេទ័ពដែលជានាយករដ្ឋមន្ត្រីនោះដែរ។ ព្រះអង្គក៏ពន្យុះឱ្យកងទ័ពធ្វើរដ្ឋប្រហារទម្លាក់នាយករដ្ឋមន្ត្រី វិបុលសង្គ្រាម នោះថែមទៀត។ ប្រការនេះបានជួយឱ្យលោកសេនាប្រមុខ សំរឹទ្ធ ឋានរដ្ឋ (Sarit Thanarat) ធ្វើរដ្ឋប្រហារបានសម្រេច ហើយលោក ផូត សារ៉ាស៉ីន (Pote Sarasin) ដែលជាឯកអគ្គរាជទូតថៃប្រចាំសហរដ្ឋអាមេរិក ក៏ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីបណ្តោះអាសន្ន។
លោក Pote Sarasin បានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីបណ្តោះអាសន្ន បន្ទាប់ពីរដ្ឋប្រហារយោធាលើកទី៥
* លើកទី៦ នៅឆ្នាំ១៩៥៨
លោក សំរឹទ្ធ ឋានរដ្ឋ បានដឹកនាំកងទ័ពធ្វើរដ្ឋប្រហារទម្លាក់លោក ផូត សារ៉ាស៉ីន ពីតំណែងនាយករដ្ឋមន្ត្រីបណ្តោះអាសន្ន ក្នុងគោលបំណងចង់កែទម្រង់ប្រព័ន្ធនយោបាយនៅប្រទេសថៃ។ ក្រោយព្រឹត្តិការណ៍នេះ ប្រទេសថៃបានឈានដល់សម័យកាលថ្មីមួយដែលគេបានកត់សម្គាល់ថា សម័យផ្តាច់ការថ្មីមួយនៅក្នុងនយោបាយថៃ។ គួរចាប់អារម្មណ៍ថា លោកសេនាប្រមុខ សំរឹទ្ធ ឋានរដ្ឋ កើតនៅរាជធានីបាងកក តែចម្រើនវ័យឡើងនៅឯស្រុកកំណើតរបស់ម្តាយ ស្ថិតនៅក្នុងតំបន់ឦសាន ដែលអាចនិយាយភាសាលាវ។ ឪពុករបស់គាត់គឺជាមន្ត្រីកងទ័ពដែលមានឈ្មោះល្បីល្បាញខាងបកប្រែពីភាសាខ្មែរទៅភាសាថៃ។
លោក Sarit Thanarat ដែលជាអ្នកដឹកនាំរដ្ឋប្រហារយោធាលើកទី៦
* លើកទី៧ នៅឆ្នាំ១៩៧១
ដោយសារមានតម្រូវការក្នុងការកម្ចាត់ពួកកុម្មុយនីស្ត លោកសេនាប្រមុខ ថាណម គតិកាឆន (Thanom Kittikachorn) បានធ្វើរដ្ឋប្រហាររដ្ឋាភិបាលខ្លួនឯង និងរំលាយសភាចោល។
លោក Thanom Kittikachorn អ្នកធ្វើរដ្ឋប្រហារយោធាលើកទី៧
* លើកទី៨ នៅឆ្នាំ១៩៧៦
នោះជាពេលដែលលោក សេនី ប្រាម៉ូច (Seni Pramoj) កាន់តំណែងជានាយករដ្ឋមន្ត្រី។ ដោយសារមានបញ្ហាជាប់គាំងផ្នែកនយោបាយ ទើបពួកកងទ័ពថៃធ្វើរដ្ឋប្រហារទម្លាក់លោក សេនី ចេញពីតំណែង។ ជិត៨ខែបន្ទាប់ពីការប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលដែលមិនបានសម្រេច យោធាថៃបានធ្វើរដ្ឋប្រហារទម្លាក់តំណែងនាយករដ្ឋមន្ត្រី សេនី ប្រាម៉ូច។ តាមព័ត៌មានរបស់បណ្តាញផ្សព្វផ្សាយជាតិ បានឱ្យដឹងថា លោក សាងហ្កាត ចាលយូ (Admiral Sangad Chaloryu) បានប្រកាសខ្លួនឯងជាអ្នកទទួលបន្ទុកក្រុមប្រឹក្សាកំណែទម្រង់រដ្ឋបាលជាតិដែលទើបបង្កើត ដែលអាចត្រួតពិនិត្យច្បាប់អាជ្ញាសឹកនៅក្នុងប្រទេស។ សូមជម្រាបថា នេះជារដ្ឋប្រហារយោធាមួយដែលធ្វើឱ្យលោក វិបុលសង្គ្រាម បានឡើងកាន់អំណាចជានាយករដ្ឋមន្ត្រីវិញ។
លោក Seni Pramoj ដែលត្រូវគេធ្វើរដ្ឋប្រហារយោធាលើកទី៨
* លើកទី៩ នៅឆ្នាំ១៩៧៧
នោះជាពេលដែលលោក ថានីន ក្រៃវិឆាន (Thanin Kraiwichian) កាន់ក្បាលម៉ាស៉ីនដឹកនាំរដ្ឋាភិបាលថៃ។ ដឹកនាំប្រទេសទើបតែបានមួយឆ្នាំ លោក ថានីន ក៏ត្រូវធ្វើរដ្ឋប្រហារទម្លាក់ពីតំណែង ដោយលោក សាងហ្កាត ចាលយូ ជាមនុស្សម្នាក់ដែលធ្លាប់ផ្ចុងផ្តើមឱ្យលោកកាន់តំណែងនាយករដ្ឋមន្ត្រីនេះ។ លោក ថានីន គឺជាសាស្ត្រាចារ្យផ្នែកច្បាប់ អតីតចៅក្រម និងជាអ្នកនយោបាយថៃ ដែលបានកាន់តំណែងជានាយករដ្ឋមន្ត្រីរវាងឆ្នាំ១៩៧៦ ដល់ឆ្នាំ១៩៧៧។ ក្រោយមក លោកបានធ្វើជាក្រុមប្រឹក្សារាជសម្បត្តិថៃរហូតដល់ឆ្នាំ២០១៦។ លោក Sangad Chaloryu អ្នកដឹកនាំធ្វើរដ្ឋប្រហារយោធាលើកទី៩
* លើកទី១០ នៅឆ្នាំ១៩៩១
លោកនាយករដ្ឋមន្ត្រី ឆាត់ធីឆ័យ ឈួនហាវណ្ណ (Chatichai Choonhavan) ត្រូវបានចាប់ខ្លួនពេលធ្វើដំណើរតាមផ្លូវទៅគាល់ស្តេច ភូមិពល អតុល្យតេជៈ ដើម្បីទួលសុំទ្រង់ធ្វើជាអនុរដ្ឋមន្រ្តីការពារជាតិម្នាក់ ដែលត្រូវបានគេមើលឃើញថា ជាគូប្រជែងនឹងឥស្សរជនយោធាម្នាក់ទៀត។ នាយឧត្តមសេនីយ៍ ស៊ូនថន គង់សំពង្ស (Sunthorn Kongsompong) បានកាន់អំណាចជាប្រធានអង្គភាពថែរក្សាសន្តិភាពជាតិ (National Peacekeeping Guard)។
លោក Chatichai Choonhavan ដែលត្រូវគេធ្វើរដ្ឋប្រហារយោធាលើកទី១០
* លើកទី១១ នៅឆ្នាំ២០០៦
អំឡុងពេលលោក ថាក់ស៉ីន ស៉ីណាវ៉ាត់ត្រា (Thaksin Shinawatra) កាន់តំណែងជានាយករដ្ឋមន្ត្រី កងកម្លាំងប្រដាប់អាវុធបានធ្វើសកម្មភាពបណ្តេញរដ្ឋាភិបាល និងកែប្រែរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៧ របស់ប្រទេស។ ពេលនោះ លោក ថាក់ស៉ីន ក្នុងដំណើរទស្សនកិច្ចនៅអង្គការសហប្រជាជាតិ ទីក្រុងញូវយ៉ក ប្រកាសពីភាពអាសន្ននៅទីក្រុងបាងកក បន្ទាប់ពីមានព័ត៌មានអំពីរដ្ឋប្រហារ។
លោក Thaksin Shinawatra ដែលត្រូវគេធ្វើរដ្ឋប្រហារយោធា លើកទី១១
* លើកទី១២ នៅឆ្នាំ២០១៤
លោក ប្រាយុទ្ធ ចាន់អូចា (Prayut Chan-O-Cha) អគ្គមេបញ្ជាការកងទ័ព បានប្រកាសធ្វើរដ្ឋប្រហារយោធា បន្ទាប់ពីមានវិបត្តិនយោបាយរ៉ាំរ៉ៃអស់ពេលជាច្រើនខែ។ លោក ប្រាយុទ្ធ គឺជាមនុស្សស្និទ្ធនឹងស្តេច បានធ្វើរដ្ឋប្រហារទម្លាក់លោកស្រី យីងឡាក់ ស៉ីណាវ៉ាត់ត្រា (Yingluck Shinawatra) ប្អូនស្រីរបស់លោក ថាក់ស៉ីន ដែលត្រូវរបបយោធាធ្វើរដ្ឋប្រហារទម្លាក់ពីអំណាចកាលពីថ្ងៃឆ្នាំ២០០៦។
លោក Prayut Chan-O-Cha អ្នកធ្វើរដ្ឋប្រហារយោធា លើកទី១២
សូមបញ្ជាក់ផងដែរ ក្រៅពីមានការធ្វើរដ្ឋប្រហារយោធាជាច្រើនដងនោះ នៅថៃមានព្រឹត្តិការណ៍សម្លាប់យ៉ាងមនុស្សយ៉ាងព្រៃផ្សៃ និងធ្វើសកម្មភាពរំលោភបំពានសិទ្ធិមនុស្សជាច្រើនទៀត ដែលធ្វើឱ្យជនស៉ីវិលជាច្រើនរូបបានរងគ្រោះ។ ចំពោះការធ្វើរដ្ឋប្រហារវិញ ក្រុមអ្នកតាមដាននយោបាយថៃបានលើកឡើងចំៗថា ការដែលរដ្ឋប្រហារយោធាថៃកើតឡើងច្រើនបែបនេះក៏ដោយសារមានការអនុញ្ញាត ពីស្តេចខ្លួនឯងឱ្យរៀបចំឡើង។ ត្រង់ចំណុចនេះគេចង់បង្ហាញថា ទោះបីថៃប្រកាន់របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញក៏ដោយក៏ប្រទេសមួយនេះ នៅតែឱ្យអំណាចទៅ ឬនិយាយម្យ៉ាងទៀតថា ជារបបរាជានិយមផ្តាច់ការដែលអាចធ្វើឱ្យស្តេចជ្រៀតចូលនយោបាយគ្រប់ពេលវេលាជានិច្ច។
* នាយករដ្ឋមន្ត្រីដែលត្រូវបានព្យួរតំណែង ឬទម្លាក់ចេញពីតំណែងតាមតុលាការ
ក្រៅពីលោកស្រី Paetongtarn លោក ប្រាយុទ្ធ ចាន់អូចា ក៏ធ្លាប់ត្រូវបានតុលាការធម្មនុញ្ញព្យួរពីតំណែងនាយករដ្ឋមន្ត្រីផងដែរ តែក្រោយមក តុលាការនេះបានប្រគល់តំណែងឱ្យលោក ប្រាយុទ្ធវិញ។ ចំណែក លោក Srettha Thavisin ត្រូវបានតុលាការធម្មនុញ្ញទម្លាក់ចេញពីតំណែងកាលពីខែសីហា ឆ្នាំ២០២៤។ ក្នុងករណីលោកស្រី Yingluck Shinawatra លោកស្រីត្រូវបានតុលាការធម្មនុញ្ញទម្លាក់ចេញពីតំណែង កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៤ ហើយនៅថ្ងៃទី២២ ខែឧសភា ឆ្នាំដដែល លោកស្រីត្រូវបានយោធាធ្វើរដ្ឋប្រហារ ដោយសារតែរដ្ឋមន្ត្រីមួយចំនួនក្នុងរដ្ឋាភិបាលលោកស្រី មិនព្រមចុះចេញពីតំណែង៕
No comments:
Post a Comment