Tuesday, September 17, 2024

សមីការសង្រ្គាម នៃ កងទ័ព អ៊ុយក្រែន

សមីការសង្រ្គាមអ៊ុយក្រែន រុស្សី៖ កងទ័ពរុស្សីចេញក្រិតថ្មីដែលនឹងកេណ្ឌទាហានឲ្យបានដល់ ៣,២ លាននាក់ ដោយសារ ទាំង NATO និង អ៊ុយក្រែន មានទ័ព ជាង ៥,៥ លាននាក់ ( ណាតូ ៣,២ លាន និង អ៊ុយក្រែន ១,៥​ លាននាក់) ។ ប្រទេសមួយ អាចមានប្រៀបលើវិស័យការពារជាតិ ទាមទារ អ្នកជំនាញសិក្សាច្បាស់លាស់អំពី សមីការសង្រ្គាម War Equation ។ សព្វថ្ងៃ ទោះបីអ៊ុយក្រែន មានទ័ពច្រើន អាវុធច្រើន ជាងភាគីរុស្សី តែ ទ័ពរុស្សី មានបច្ចេកវិជ្ជាខ្ពស់ជាង ទាហានរុស្សី មានប្រាក់ខែខ្ពស់ជាង និង ទាហានរុស្សី មានទ័ពគ្រប់រដូវ ទាំងរដូវក្តៅ រដូវរងា ខុសពី កងទ័ពអ៊ុយក្រែន ដែលគ្មានទាំងទ័ព គ្មានទាំង ខោអាវ សម្រាប់រដូវរងារ....

សមីការសង្រ្គាម តំបន់ Kursk vs Pokrovsk ខែ សីហា កញ្ញា ឆ្នាំ ២០២៤

ប្រព័ន្ធលើកទឹកចិត្តកងទ័ព អ៊ុយក្រែន ក៍មិនសូវជាខុសគ្នាឡើយជាមួយ ប្រទេសនានា ជាពិសេសករណី កម្ពុជា ដូចជា ពេល ប្រទេសមានសន្តិភាព ប្រព័ន្ធលើកទឹកចិត្តកងទ័ព រូមមាន- ប្រាក់ខែគោល ប្រាក់បំណាច់់មុខងារ ប្រាក់តួរនាទី ប្រាក់កូន ប្រាក់អាហារ ប្រាក់អតីតភាពការងារ និង ប្រាក់តំបន់ Combat Zone Allowance ។ កងទ័ព អ៊ុយក្រែន ក្នុងមានសន្តិភាព ទទួលបាន ៣០០ ដុល្លា សម្រាប់ តំបន់ប្រយុទ្ធជួរមុខ និង ១៥០ ដុល្លា/ខែ សម្រាប់ យោធានៅ សមរភូមិក្រោយ។ ជាលទ្ធផល គឺ ទាហានអ៊ុយក្រែន រាប់ម៉ឺនសែននាក់ បាក់ទ័ពយ៉ាងគំហុក បើទោះជា អ៊ុយក្រែន ជាប្រទេសទី ១ លើលោកនេះ ដែលមានប្រព័ន្ធការពារ ប្រព័ន្ធលេណដ្ឋាន fortification network ខ្លាំង ទំនើបជាងគេលើលោកក្តី ក៍មិនអាចទប់ទល់ជាមួយ កម្លាំង វាយលុករបស់ កងទ័ពរុស្សីដែរ។

សមីការសង្រ្គាមដ្រូន រុស្សី និង សមីការ កងទ័ពអ៊ុយក្រែន ( អ៊ុយក្រែនតម្រូវការកាំជ្រួចចម្ងាយឆ្ងាយ វាយប្រហារចូលជ្រៅក្នុងទឹកដីរុស្សី ដើម្បីកំទេច មូលដ្ឋានទ័ពអាកាសរុស្សីចំនួន ១៨ មូលដ្ឋាន។ សមីការទ័ពអាកាសរុស្សី គឺប្រើប្រាស់ដ្រូនតម្លៃ ២ ម៉ឺនដុល្លា ជាដ្រូន អត្តឃាត ជំនួស កាំជ្រួច តម្លៃ ១ លានដុល្លា និង ការប្រើប្រាស់ដ្រូន ចម្ងាយខ្លី ១ គម, ៤០ គម, ៦០០ គម ដើម្បី កំទេច រថក្រោះ រថពាសដែក អ៊ុយក្រែន ក្នុងតម្លៃថោក។

រុស្សី បង្កើនចំនួនកងទ័ព ដើម្បីឲ្យសមីការសង្រ្គាម មានប្រៀបឈ្នះ

រុស្សី បង្កើនចំនួនកងទ័ព ដើម្បីឲ្យសមីការសង្រ្គាម មានប្រៀបឈ្នះ

ស្ថិតក្នុងកាលៈទេសនេះ កងទ័ពអ៊ុយក្៉ុងរែន ត្រូវបានកែសម្រួលប្រព័ន្ធលើកទឹកចិត្ត គឺ កងទ័ពជួរមុខ ឬ ខ្សែទី ១ ទទួលបាន  ៣,០៨០​ដុល្លា/ខែ កងទ័ពខ្សែទី ២ ជាខ្សែគាំទ្រ ទទួលបាន ៨១០ ដុល្លា/ខែ និង ខ្សែទី ២ ដែលជាទាហានបំរ៉ុង នៅសមរភូមិក្រោយ ទទួលបាន ៥៤០ ដុល្លា/ខែ។ ប់ើទោះបីជា សភា អនុម័ត្តកញ្ចប់ថវិការច្រើន មហិមារសម្រាប់កងទ័ពក្តី ក៍ការប្រយុទ្ធនូវតែ គ្មានប្រសិទ្ធិភាព ដោយសារ កងទ័ពនូវខ្សែទី ២ ច្រណែន ជាមួយ ប្រាក់ខែ ទាហាននៅជួរមុខ ពួកគេព្យាយាម សួរនាំ ថាហេតុអ្វី ពួកគេទទួលបានប្រាក់ខែ ប្រាក់ឧបត្ថម្ភ តិចជាង អ្នកនៅ ជួរមុខ ? េហេតុអ្វី ដកឈ្មោះ ពួកគេចេញពី បញ្ជីកងទ័ពជួរមុខ? ដូច្នេះ ទើបឈានដល់ ការកែសម្រួល ពី ៣ ខ្សែ ឬ ៣ តំបន់ មកជា ០២ វិញ គឺ តំបន់ប្រយុទ្ធ Combat Zone និង តំបន់ មិនប្រយុទ្ធ Non Combat Zone ដើម្បី បន្ថយការចំណាយ លើការស្លាប់កងទ័ពច្រើន និង ការដណ្តើមគ្នាចេញប្រយុទ្ធទៅជួរមុខ ខណៈកងទ័ពគ្មានជំនាញ ប្រយុទ្ធ ។

ក្រៅពី បញ្ហាក្នុងការរៀបចំប្រព័ន្ធលើកទឹកចិត្ត តំបន់ប្រយុទ្ធ និង តំបន់ មិនប្រយុទ្ធ កងទ័ពអ៊ុយក្រែននូវបាន ធ្វើប្រព័ន្ធលើកទឹកចិត្ត ដល់ ទាហានបំរ៉ុង ក៍ទទួលបាន ៥៤០ ដុល្លា/ខែផងដែរ និង ទាហានរួបស ទាហានបាត់ខ្លួន ទាហានចំណាប់ខ្មាំង គឺ ក្រុមគ្រួសារ ទទួលបាន ២,៧៥៩ ដុល្លា/ខែ ខណះដែលទាហានពលី ទទួលបាន ៤០៦,​៣៦០ ដុល្លា/ម្នាក់។ ការចំណាយដ៍ច្រើន មហិមារនេះ ជាបន្ទុករបស់ រដ្ឋាភិបាល អ៊ុយក្រែន ក្នុងការរកជំនួយយោធា ដោយសារ​ប្រាក់ឧបត្ថម្ភតិចតួចពេក ក្រសួងការពារជាតិ​ មិនអាច ធ្វើកំណែនយោធាបានឡើយ ។

ប្រព័ន្ធលើកទឹកចិត្តសម្រាប់ កងទ័ពស្រ្តី Ukrainian Women Soldier ដែល មុនសង្រ្គាម កងទ័ពស្រ្តី មាន ៦៥,០០០នាក់ តែសព្វថ្ងៃ ចុងឆ្នាំ ២០២៣ នេះ មានកងទ័ព តាមតួរលេខផ្លូវការ ថាមាន ៤២, ០០០ នាក់ ដែល ៥,០០០ នាក់កំពុងស្ថិតក្នុងតំបន់ប្រយុទ្ធ ឬ ដែលទទួលបានប្រាក់ ឧបត្ថម្ភ ៣,០៨០ ដុល្លា/ខែ។ ដូច្នេះ ស្តង់ដា ប្រយុទ្ធ របស់ កងទ័ព អ៊ុយក្រែន គឺ ១/ ៨ សំដៅថា កងទ័ពជួរមុខ ១ នាក់ មានកងទ័ពគាំទ្រ ៨ នាក់។ កងទ័ពអាមេរិក ធ្លាប់ត្រូវបានគេ រិះគន់ ដោយសារការចំណាយខ្ពស់ ក្នងសង្រ្គាម អឺរ៉ុាក់ គឺ ១/៥ នាក់ ដែល ទ័ពប្រយុទ្ធ ១ នាក់ ទ័ពគាំទ្រ ៥ នាក់។

កងទ៍ពនារី មានសារៈសំខាន់ខាង ចិត្តសាស្រ្ត តែការចំណាយច្រើនមហិមារ ជាបន្ទុករបស់ ប្រទេសជាសមាជិក ណាតូ ដោយសារ ថវិការជំនួយយោធា ត្រូវបានគេ រិះគន់ថា ចំណាយលើ វិ័ស័យសុខាភិបាលច្រើនហួសហេតុ គឺសំដៅលើ ការចំណាយផ្នែក ទិញសំឡីអនាម័យ ំMenstruation Pad  ចំណែក កងទ័ពនារី របស់ អ៊ុយក្រែន តវ៉ាទាមទារ ថា គ្រាប់ អាវុធ គេអាច ខ្វះបាន តែសំឡី អនាម័យដាច់ស្តុក គឺជារឿង មិនអាចខ្វះបានឡើយ ព្រោះពួកគេកំពុងស្ថិតនៅក្នុងសមរភូមិប្រយុទ្ធ  Women Fighting Putin’s Troops Reveal Their Agonizing Secrets

ទាហាន អ៊ុយក្រែន ត្រូវបាន កំណត់ជាច្បាប់យោធា ដែលទាហានប្រយុទ្ធ ត្រូវតែ ពាក់អាវ ក្រោះទំងន់ ១៤ គម ពាក់មួកការពារគ្រាប់ បើករណី មានរបួស ឬ ស្លាប់ ដោយគ្មាន អាវការពារ មួកការពារ ពួកគេនឹងមិនទទួលបាន ប្រាក់សំណង Compensation ឡើយ។ ដូច្នេះ ទាហាន មាឌតូច ជាទាហាន នារី គឺជា បន្ទុកធ្ងន់ធ្ងរ មួយ ថែម ពី លើការ ដាច់ស្តុកសំឡីអនាម័យ។ បញ្ហាខោអាវមិនត្រូវ សម ជាមួយ មាឌ ស្បែកជើង អាវក្រោះ  ការចេញទៅរក បង្កន់នៅក្នុងព្រៃ​ដែលមានសីតុណ្ហភាព ដក ១៥ អង្សារសេ ទាំងនេះគឺជា ការពិបាកបំផុតសម្រាប់ កងទ័ពនារី អ៊ុយក្រែន ជាពិសេស កង្ខះខាត ឧបករណ៍ជុះនោមសម្រាប់កងទ័ពនារី Female urination devices . ទាក់ទងបញ្ហាស្បែកជើង គឺទ័ពនារី ត្រូវបានគេបង្ខំឲ្យ​ពាក់ស្បែកជើង បុរស ដែលមានទំហំធំពេក ទន់នៅខាងមុខចុងជើង ពេលរត់ ទៅជាដួលផ្កាប់មុខ ។

តើអ្វីជាបញ្ហារបស់កងទ័ពនារី អ៊ុយក្រែន? យោងតាមបទសម្ភាសន៍លើ កងទ័ពនារី គេបាន ឆ្លើយថា កងទ័ពនារី ខ្វះខាតសព្វគ្រប់ ទាំង សំឡីអនាម័យ​និងថា កងទ័ពនារី ខ្លះ ប្រយុទ្ធនៅលើសមរភូមិ រហូតដល់មានផ្ទៃពោះ ៧ ខែ ផងក៍មានដែរ ដើម្បីការពារប្រទេសអ៊ុយក្រែន។ ពួកគេលើកជាសំណូមពរសុំកុំឲ្យមានស្រ្តី មានផ្ទៃពោះ បន្តប្រយុទ្ធលើសមរភូមិ។ ចំណុចនេះ អាចថា បើសិនជាពួកគេ ត្រុវ ផ្ទេរចេញពី តំបន់ប្រយុទ្ធ ដូច្នេះ ប្រាក់ឧបត្ថម្ភ នឹងចុះថយដែរ។ ករណីមួយទៀត រដ្ឋាភិបាល អ៊ុយក្រែន ចេញក្រិត ហាមកងទ័ពនារី ដែលចុះឈ្មោះរួច ចាកចេញពីក្រៅប្រទេស នេះបញ្ជាក់ថា កងទ័ពនារីទាំងនោះ មិនចង់ប្រយុទ្ធឡើយ បើទោះបីជា មានប្រព័ន្ធ លើគទឹកចិត្តច្រើនក្តី ដោយសារ ពួកគេ យល់ថា កងទ័ពនារី អ៊ុយក្រែន ថ្ងៃក្រោយនឹងក្លាយជា មាតា នៃប្រទេស អ៊ុយក្រែន ដូច្នេះ ពួកគេ ត្រូវតែមានសុខភាពល្អ តែជាក់ស្តែង ៩០% នៃទាហាននារីសុទ្ធតែមានបញ្ហាសុខភាព។

សម្រាប់ការគណនាការចំណាយ លើទ័ពនារី ដោយ ៥០០០ នាក់ជាទ័ពជួរមុខ គុណ ៣,០០០ ដុល្លា/ខែ ដូច្នេះ ការចំណាយ ១៥,០០០,០០០ ដុល្លា/ ខែ និង សល់ទ័ព ចំនួន ៣៧,០០០ នាក់នៅជួរក្រោយ គុណប្រាក់ខែ កម្រិតទាប ៥៤០ ដុល្លា/ខែ ដែលការចំណាយមាន ២០,០០០,០០០ ដុល្លា/ខែ។ បើសម្រាប់កងទ័ពទាំងមូល របស់ អ៊ុយក្រែន មាន ១,២ លាន នាក់ ដែល តាមរូបមន្ត ១-៨ គឺ ១២៥,០០០ នៅជួរមុខ គុណ ៣០៨០ ដុល្លា/ខែ ការចំណាយលើប្រាក់ខែមាន ៣៨៥ លានដុល្លា/ខែ ចំណែក ទ័ពនៅសល់ ៨៧៥,០០០ នាក់ នៅជួរក្រោយ ដែលគុណប្រាក់ខែ កម្រិត ២ គឺ ៨១០ ដុល្លា/ខែ នឹងតម្លៃការចំណាយមាន ៧០៩ លានដុល្លា/ខែ !!

ដូច្នេះ គ្រាន់តែការចំណាយលើ ប្រាក់ខែសុទ្ធ របស់កងទ័ពអ៊ុយក្រែន មានដល់ទៅជាង ១,២០០ លានដុល្លា/ខែ។ បើបូកការចំណាយ លើទាហានស្លាប់ ប្រមាណ ៤០០ នាក់/ថ្ងៃ គុណ ៤០៦,៣៦០ ដុល្លា/ម្នាក់ គឺ រដ្ឋាភិបាលត្រូវចំណាយ ១៦៣ លានដុល្លា/ថ្ងៃ បើគុណ ៣០ ថ្ងៃ វាត្រូវជា ៤,៨៧៦ លានដុល្លា/ខែ។ ជាការជាក់ស្តែងណាស់ ប្រទេស ជាង ៥០ ប្រទេស សុទ្ធតែជា សមាជិកប្រទេស G-20 លែងនិយាយអំពី រឿងសង្រ្គាមរបស់ អ៊ុយក្រែន នៅក្នុងកិច្ចប្រជុំ G-20 in India ខែ កញ្ញា ថ្ងៃទី ១០ ឆ្នាំ ២០២៣ ។ នេះជា បរាជ័យរបស់ អ៊ុយក្រែន ក្នុងឆាកអន្តរជាតិ ដើម្បី សុំជំនួយ ព្រោះ ការចំណាយច្រើន សម្រាប់តែ ប្រាក់ខែ និង សំឡីអនាម័យ ឯកសណ្ឋាន នៅមានការចំណាយផ្នែក គ្រឿងសម្ពាវុធ រថក្រោះ រថពាសដែក ថ្នាំពេទ្យ ចារកម្ម ផ្កាយរណប អាំងទែកណែត.....៕
មួយថ្ងៃ អ៊ុយក្រែន ចំណាយ ១០០ លានដុល្លារ ក្នុងជម្លោះជាមួយ រុស្ស៊ី
នេះជាការបញ្ជូល ប្រព័ន្ធក្លែងភេទ Camouflage or Dummies and Decoys ក្នុងប្រព័ន្ធលើកទឹកចិត្តកងទ័ពដែរ ដោយសារ​វ ជាការបញ្ឆោត ជាការប្រើខួរក្បាល បញ្ញា ផ្សំជាមួយ សមីការអាវុធ ទ័ព កល្បយុទ្ធ បច្ចេកវិជ្ជា សេដ្ឋកិច្ច...ផ្សំចូលគ្នាទាំងអស់ ទើបអាច ធានាការប្រយុទ្ធស្មើរ ឬ ឈ្នះ បើមិនដូច្នេះទេ គឺមានតែ ឪកាសចាញ់សង្រ្គាមជានិច្ច។ កងទ័ព អ៊ុយក្រែន ប្រកាសថា បានកំទេច កងទ័ពរុស្សីជាង ២៧ ម៉ឺននាក់ ដែល កន្លងមក មានការបែកធ្លាយតួរលេខ ចេញពី ភ្នាក់ងារសម្ងាត់យោធាអាមេរិក គឺថា អ៊ុយក្រែន ដូរតួរលេខ កងទ័ពខ្លួនឯង ស្លាប់ ធ្វើជា កងទ័ពរុស្សីស្លាប់វិញ។  តាមហេតុផលនេះ បូកជាមួយ ប្រព័ន្ធក្លែងភេទខាងរុស្សី ឬ អ៊ុយក្រែន ឃើញថា តួរលេខ ២៧ ម៉ឺនស្លាប់ ជាតួរលេខក្លែង ក្លាយ មិនពិត ។
សមីការសង្រ្គាម នៃ កងទ័ព អ៊ុយក្រែន
សមីការសង្រ្គាម នៃ កងទ័ព អ៊ុយក្រែន
  1. ក្នុងសង្រ្គាមលោកទី ២  កងទ័ព អាមេរិកកាំង បានបើកការវាយប្រហារលើ ព្រលានយន្តហោះយោធា និង ក្រុង ១១ ក្រុង ដែលជា ក្រុងក្លែងក្លាយ ដែលស្ថិតនៅភាពខាងជើងប្រទេស បារាំង La Ciotat, France
  2. នាវាចម្បាំង​អគ្លេសដ៍ធំ ត្រូវបានគេចំណាយពេល ២ ឆ្នាំ ដើម្បី កសាងកប៉ាល អំពី ឈើ មានបំពាក់អាវុធ។
  3. ក្នុងសង្រ្គាម អ៊ីរា់ក់ឆ្នាំ ១៩៩១ កងទ័ព អាមេរិក ប្រើប្រាស់ ដ្រូនហោះចេញ ពី នាវាចម្បាំង ដើម្បី​វាយប្រហារលើកដំបូងក្នុងការវាយលុកប្រទេស អ៊ីរ៉ាក់ ដែលមានចម្ងាយ ៥០០ គម​ពី ក្រុង បាដាត បន្ទាប់ កម្លាំងការពារអាកាស អ៊ីរាក់់ បានស្វែងរកគោលដៅ និង​វាយប្រហារលើ ទីតាំងក្លែងក្លាយ ចំណែក កាំជ្រួច កងទ័ពអាមេរិក ក៍អាចវាយប្រហារលើ ទីតាំង កាំជ្រួចការពារអាកាសរបស់ អ៊ីរ៉ាក់ ដោយការប្រើកាំជ្រួច ប្រឆាំង រាដា បាញ់ចេញពី យន្តហោះ។
  4. រោងចក្រផលិតអាវុធរុស្សី នៅតែ បន្តការផលិត បាឡុងក្លែងក្លាយ រថក្រោះ  យន្តហោះចម្បាំង ប្រព័ន្ធ រដា កាំជ្រួចហ្វូង​នេះ  នេះ បើតាមរបាយការណ៍ឆ្នាំ ២០១០ ដោយ សហរដ្ឋអាមេរិក។ 
  5. ប្រទេស អ៊ុយក្រែន បានផលិតដោយជោគជ័យ កាំជ្រួច HIMARS របស់ សហរដ្ឋអាមេរិក ដោយផលិតអំពី ឈើ បញ្ឆោតកាំជ្រួច បាឡីស្ទីក តម្លៃថ្ងៃ របស់ កងទ័ពរុស្សី នៅឆ្នាំ ២០២២។​
  6. ការប្រើប្រាស់កាំជ្រួច ក្លែងក្លាយបាញ់ចេញ បញ្ឆោតរាដា សត្រូវឲ្យ វាយប្រហារលើកាំជ្រួច នោះ ADM-160 MALDADM-160 MALD
  7. ការប្រើប្រាស់ទ័ពខ្មោច Ghost Army ត្រូវបានគេប្រើនៅឆ្នាំ ១៩៤៤ ដោយកងទ័ព អាមេរិក ដែលរៀបចំដោយ កងទ័ពអាមេរិក នៃ អង្គភាព Tactical Deception  ដើម្បី បន្លំ កងទ័ព អាល្លឺម៉ង់ មានដុចជា ការចល៍ត រថក្រោះ កងទ័ព រថយន្ត និងការប្រើសម្លេង Sound Effect កិច្ចការនេះ ត្រូវបានរក្សាជាការសម្ងាត់ រហូតទាល់តែដល់ឆ្នាំ ១៩៨៥ ទើប អាឋ៍កំបាំង ត្រូវបាន ទំលាយជា សាធារណៈ។
  8. ក្នុងសង្រ្គាម ឆ្នាំ ១៩៩៩ កងទ័ព យូហ្គូស្លាវី បានប្រើប្រាស់ អាវុធ ក្លែងក្លាយ និង​ កងទ័ព IS មកពី ប្រទេស អ៊ីរាក់​ស៊ីរី ដើម្បី បញ្ឆោតកាំជ្រួច កងទ័ពអអ្គការ NATO
  9. ឆ្នាំ ២០១៦ កងទ័ព IS  បានប្រើប្រាស់អាវុធ ក្លាយក្លាយ និង រូប ម៉ាណាកាំង mannequins ស្លៀកពាក់ជាទាហាន ដើម្បី បញ្ឆោតកងទ័ពអាមេរិកឲ្យទំលាក់គ្រាប់បែក។
  10. កងទ័ព អ៊ុយក្រែន ឆ្នាំ ២០២៣អះអាងអំពីជោគជ័យក្នុងការ ប
    ង្ហាញទីតាំង កាំជ្រួច Ukrainian company Metinvest said Russia had blasted one of its dummy P-18 radars with a missile. បញ្ឆោតឲ្យ កងទ័ពរុស្សីបាញ់កំទេច និងថា កងទ័ពរុស្សីថែមទាំងបាន ផ្សព្វផ្សាយអំពី វីដេអូនោះផងដែរ ។ គោលបំណងនៃការ ក្លែងភេទនេះ ដើម្បី បញ្ឆោតកាំជ្រួចតម្លៃខ្ពស់រុស្សី ឲ្យបាញ់ រាដាក្លែងក្លាយ។
  11. កងទ័ព អ៊ុយក្រែន ប្រើប្រាស់ Russia ‘Knocks Out’ Ukraine’s HIMARS, M777s & Other Weapons Made Of Nothing More Than ‘Sewer Pipes’ កាំជ្រួច HIMARS និង M 777 ដែលផលិតអំពី ក្រដាស់ ដើម្បី បញ្ឆោតកងទ័ពរុស្សី ។
  12. កងទ័ពអ៊ុយក្រែន ចំណាយថវិការ ១,០០០ ដុល្លា​ដើម្បីផលិត កាំភ្លើងធំ ដែលមានតម្លៃ ៤ លានដុល្លា ដើម្បីបញ្ឆោតកងទ័ពរុស្សី នេះបើតាម របាយការណ៍ កងទ័ព អ៊ុយក្រែន For instance, a 155-mm M777 howitzer that is in service in many NATO countries and being used in Ukraine now costs up to US$4 million, and Metinvest makes its replica from ordinary sewer pipes for just $1,000.

No comments:

Post a Comment