២៦ ធ្នូ ២០២៥៖ ថ្លែងប្រាប់អ្នកសារព័ត៌មាននាល្ងាចថ្ងៃទី២៦ ខែធ្នូនេះ នាយករដ្ឋមន្រ្តីចាំផ្ទះថៃលោក អានុទីន ឆានវីរៈគុល បានថ្លែងថា ថៃនឹងឯកភាពឈប់បាញ់ ៧២ម៉ោង ក្នុងកិច្ចប្រជុំGBCស្អែកនេះ ហើយប្រសិនបើរក្សាការមិនផ្ទុះអាវុធបាន នោះបទឈប់បាញ់នឹងត្រូវចាត់ទុកថាប្រសិទ្ធភាព។ បន្ទាប់ពីរក្សាការឈប់បាញ់ ៧២ ម៉ោងបាន លោក អានុទីន បានចង្អុលបង្ហាញទៀតថា ថៃនឹងព្រមវិលទៅអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ វិញ។ ក្រុមប្រឹក្សាសន្តិសុខជាតិ (NSC) បានសម្រេចបញ្ជូនរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ណាត់ថាក់ផុង ណាក់ផានិច ជាតំណាងឲឱ្យចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមជាមួយកម្ពុជានៅថ្ងៃស្អែក។ កិច្ចព្រមព្រៀងសំខាន់ពីរគឺ៖ បទឈប់បាញ់រយៈពេល ៧២ ម៉ោង រួមជាមួយនឹងការដោះលែងទាហានដែលបានចាប់ខ្លួនផងដែរ។ រយៈពេល ៧២ ម៉ោង គិតពីថ្ងៃទី ២៧ ធ្នូ ម៉ោង ១២ ០០ នាទី .ដល់ ២៩ ធ្នូ ម៉ោង ១២ ថ្ងៃត្រង់ដដែល...

Friday, December 19, 2025

ដ្រូនឈ្លបយកការណ៍ DP-20 (D-Eyes 04)

ព្រះខ័ន - Preah Khan
រដ្ឋមន្ត្រីការពារជាតិថៃទទួលស្គាល់ថាកម្ពុជាពិតជាបានបាញ់ទម្លាក់ដ្រូនឈ្លបយកការណ៍របស់ថៃ DP-20 (D-Eyes 04)
លោក Natthaphon Narkphanit រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ បានបញ្ជាក់ថា ដ្រូនឈ្លបយកការណ៍របស់ថៃមួយគ្រឿង ត្រូវបានបាញ់ទម្លាក់ដោយកងកម្លាំងកម្ពុជា។ លោកបានហៅការបាត់បង់នេះ ថាជារឿងគួរឱ្យសោកស្ដាយ ប៉ុន្តែមិនអាចចៀសរួចបានឡើយ នៅក្នុងពេលមានសង្គ្រាម ខណៈដែលអាជ្ញាធរកំពុងចាត់វិធានការរឹតបន្តឹងសន្តិសុខ ជុំវិញភាពតានតឹងដែលកំពុងកើនឡើង។
ថ្លែងនៅថ្ងៃទី១៩ ខែធ្នូនេះ ប្រមុខការពារជាតិថៃ បានបញ្ជាក់ថា យន្តហោះដ្រូនដែលបានបាញ់ទម្លាក់នោះ គឺជា ដ្រូនឈ្លបយកការណ៍ DP-20 (D-Eyes 04) ហើយលោកបានទទួលស្គាល់ថា កម្ពុជាមានអាវុធការពារដែនអាកាស ដែលមានសមត្ថភាពអាចកំណត់គោលដៅលើយានប្រភេទនេះបាន។ 

លោកបានលើកឡើងថា ប្រតិបត្តិការយោធាជៀសមិនផុតពីការខាតបង់ឡើយ ដោយសង្កត់ធ្ងន់ថា វាមិនសមរម្យទេក្នុងការដែលមានឧបករណ៍ការពារជាតិ ប៉ុន្តែមិនព្រមប្រើប្រាស់នៅពេលដែលចាំបាច់។
បើតាមគេហទំព័រ TNN, ដ្រូន DP-20 (D-eyes 04) ជាយន្តហោះគ្មានមនុស្សបើក ដែលផលិតដោយវិទ្យាស្ថានបច្ចេកវិទ្យាការពារជាតិ (DTI) និងកងទ័ពជើងគោកថៃ។ វាមានសមត្ថភាពហោះបាន ២០ម៉ោង និងអាចហោះឡើងដល់កម្ពស់អតិបរមាប្រមាណ៧គីឡូម៉ែត្រ ក្នុងបេសកកម្មឈ្លបយកការណ៍។ ដ្រូននេះអាចប្រតិបត្តិការក្នុងចម្ងាយជាង ២០០គីឡូម៉ែត្រ ពីទីតាំងបញ្ជា។
យ៉ាងណាក៏ដោយមានការអះអាងតាមបណ្ដាញសង្គម និងសារព័ត៌មានរបស់ថៃមួយចំនួនថា យន្តហោះគ្មានមនុស្សបើកនោះគឺជាដ្រូន Dominator XP។ 

បើយោងតាមគេហទំព័រ Defend Industry, យន្តហោះគ្មានមនុស្សបើក Dominator XP ត្រូវបានអភិវឌ្ឍដោយប្រទេសអ៊ីស្រាអែល និងត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការដោយកងទ័ពអាកាសថៃ នៅមូលដ្ឋានទ័ពអាកាស Takhli កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣។ ដ្រូន Dominator XP អាចប្រើសម្រាប់បេសកកម្មចារកម្ម, ការឃ្លាំមើល និងការស៊ើបការណ៍។ ប្រទេសថៃបានបញ្ជាទិញយន្តហោះដ្រូនប្រភេទនេះ ចំនួន ៣គ្រឿង ដែលមានតម្លៃ ២៧លានដុល្លារអាមេរិក ឬមួយគ្រឿងមានតម្លៃ ៩លានដុល្លារអាមេរិក៕


យន្តហោះ DP-20 ឬ D-eyes 04 គឺជាយន្តហោះគ្មានមនុស្សបើកទំហំមធ្យម (UAV)។ វាមានប្រវែង 5.75 ម៉ែត្រ កម្ពស់ 2.75 ម៉ែត្រ និងមានស្លាបប្រវែង 13.4 ម៉ែត្រ។ វាអាចដំណើរការបានរហូតដល់ 20 ម៉ោង មានទម្ងន់ហោះឡើងអតិបរមា (MTOW) 750 គីឡូក្រាម (រួមទាំងបន្ទុក 150 គីឡូក្រាម) ល្បឿនហោះហើរ 140-185 គីឡូម៉ែត្រក្នុងមួយម៉ោង (75-100 knots) និងល្បឿនអតិបរមា 250 គីឡូម៉ែត្រក្នុងមួយម៉ោង (135 knots)។ វាមានសមត្ថភាពផ្ទុកប្រេងឥន្ធនៈ 200 គីឡូក្រាម និងបំពាក់ដោយកាមេរ៉ាដែលមានគុណភាពបង្ហាញខ្ពស់ និងប្រព័ន្ធឃ្លាំមើលអ៊ីនហ្វ្រារ៉េដ/រុករក (EO/IR) ដែលមានសមត្ថភាពកំណត់គោលដៅ និងកំណត់ទីតាំងអាវុធផ្សេងៗ។ នៅក្នុងការរចនារបស់វា វិស្វករថៃបានសាងសង់ឡើងដោយផ្អែកលើគោលការណ៍វិស្វកម្មរបស់ចិន ដោយធ្វើអោយប្រសើរឡើងនូវប្រសិទ្ធភាពរចនាសម្ព័ន្ធ និងរចនាប្លង់ផ្ដេកឡើងវិញជារាងអក្សរ V។
យន្តហោះ DP-20 (D-eyes 04) ត្រូវបានផលិតដោយវិទ្យាស្ថានបច្ចេកវិទ្យាការពារជាតិថៃ។ អង្គការសាធារណៈនៃវិទ្យាស្ថានបច្ចេកវិទ្យាការពារជាតិ (DTI) គឺជាអង្គការសាធារណៈសម្រាប់កងទ័ពភូមិន្ទថៃ (RTA) សហការជាមួយទីភ្នាក់ងារចិនមួយ។

CamScope News
ក្រោយកម្ពុជាបាញ់ទម្លាក់ដ្រូនស៊ើបការមួយគ្រឿង រដ្ឋមន្ត្រីក្រសួងការពារជាតិថៃទទួលស្គាល់ថា កម្ពុជា ពិតជាមានអាវុធមានសមត្ថភាពការពារដែលអាកាសប្រាកដមែន
បាងកក៖ អាជ្ញាធរថៃ បានបញ្ជាក់នៅថ្ងៃសុក្រថា កងកម្លាំងកម្ពុជា បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក សម្រាប់ស៊ើបការណ៍របស់ថៃ មួយគ្រឿង ខណៈស្ថានការណ៍តានតឹង និងការប៉ះទង្គិចប្រដាប់អាវុធតាមបន្ទាត់ព្រំដែនរវាងប្រទេសទាំងពីរ នៅតែបន្តកើតមាន។

រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោកឧត្តមសេនីយ៍ ណាត់ថាផុន ណាកផានិត (Natthaphon Narkphanit) បានថ្លែងថា ការបាត់បង់យន្តហោះស៊ើបការណ៍នោះ គឺជារឿងគួរឲ្យសោកស្តាយ ប៉ុន្តែជារឿងមិនអាចជៀសវាងបាន ក្នុងបរិបទនៃជម្លោះប្រដាប់អាវុធដែលកំពុងបន្ត។ លោកបានបញ្ជាក់ថា យន្តហោះដែលត្រូវបាញ់ទម្លាក់នោះ ជាយន្តហោះស៊ើបការណ៍ប្រភេទ DP-2
0 ឬD-Eyes 04 ដែលត្រូវបានប្រើសម្រាប់ការតាមដាន និងប្រមូលព័ត៌មានសន្តិសុខតាមតំបន់ព្រំដែន។
តាមការបញ្ជាក់របស់លោក ណាត់ថាផុន ណាកផានិត កម្ពុជា ពិតជាមានអាវុធមានសមត្ថភាពការពារអាកាស ដែលអាចវាយប្រហារលើប្រព័ន្ធយន្តហោះគ្មានមនុស្សបើកប្រភេទនេះបានពិតប្រាកដមែន។ លោកបានបន្ថែមថា ការបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក នៅក្នុងស្ថានភាពជម្លោះ គឺជាហានិភ័យដែលភាគីពាក់ព័ន្ធទាំងអស់ ត្រូវតែទទួលយក នៅពេលមានការប្រើប្រាស់បច្ចេកវិទ្យាយោធា ដើម្បីស៊ើបការណ៍ និងការពារសន្តិសុខជាតិ។

ទាក់ទងជាមួយគ្នានេះ អ្នកវិភាគយោធា បានលើកឡើងថា ការបាត់បង់យន្តហោះស៊ើបការណ៍ថៃ គឺបង្ហាញពីកម្រិតសមត្ថភាពការពារអាកាសរបស់កម្ពុជា និងហានិភ័យដែលកើតឡើងពីការប្រើប្រាស់វា ក្នុងតំបន់ជម្លោះ។ ទន្ទឹមនឹងនេះ ការអភិវឌ្ឍ និងការប្រើប្រាស់បច្ចេកវិទ្យាយោធាដ៏ទំនើប ក៏អាចធ្វើឲ្យស្ថានការណ៍កាន់តែស្មុគស្មាញ ប្រសិនបើគ្មានការគ្រប់គ្រង និងការសម្របសម្រួលត្រឹមត្រូវរវាងភាគីពាក់ព័ន្ធ ។ 

គួរឲ្យដឹងផងដែរថា​ យន្តហោះស៊ើបការណ៍ប្រភេទ DP-20 ឬ D-Eyes 04 គឺជាការអភិវឌ្ឍដោយស្ថាប័នបច្ចេកវិទ្យាការពារជាតិថៃ (Defence Technology Institute Public Organization: DTI) សម្រាប់កងទ័ពជើងគោកថៃ (Royal Thai Army: RTA) មានតួនាទីសំខាន់ក្នុងបេសកកម្មល្បាតត្រួតពិនិត្យ និងការចង្អុលគោលដៅសម្រាប់ការប្រើប្រាស់អាវុធរបស់កងទ័ពថៃ នៅក្នុងបរិបទនៃការប៉ះទង្គិចតាមព្រំដែនថៃ–កម្ពុជា ចាប់ពីចុងខែកក្កដា  រហូតដល់ការប៉ះទង្គិចចុងក្រោយនៅដើមខែធ្នូ ឆ្នាំ ២០២៥ ។
លក្ខណៈបច្ចេកទេស DP-20 ឬ D-Eyes 04 មានទំហំមធ្យម មានប្រវែង ៥.៧៥ ម៉ែត្រ កម្ពស់ ២.៧៥ ម៉ែត្រ និងទទឹងស្លាប ១៣.៤ ម៉ែត្រ។ ឧបករណ៍នេះ អាចបំពេញបេសកកម្មហោះហើរបានរហូតដល់ ២០ ម៉ោង មានទម្ងន់ហោះហើរអតិបរមា ៧៥០ គីឡូក្រាម ដែលរួមមានទម្ងន់ផ្ទុកប្រហែល ១៥០ គីឡូក្រាម។ ល្បឿនហោះហើរធម្មតា ស្ថិតនៅចន្លោះ ១៤០ ដល់ ១៨៥ គីឡូម៉ែត្រក្នុងមួយម៉ោង ខណៈល្បឿនអតិបរមាអាចឈានដល់ ២៥០ គីឡូម៉ែត្រក្នុងមួយម៉ោង និងមានសមត្ថភាពផ្ទុកប្រេងឥន្ធនៈប្រហែល ២០០ គីឡូក្រាម។
DP-20 ឬ D-Eyes 04  ត្រូវបានបំពាក់ដោយប្រព័ន្ធកាមេរ៉ាថតរូបគុណភាពខ្ពស់ និងប្រព័ន្ធត្រួតពិនិត្យអ៊ីនហ្វ្រារេដ (EO/IR) ដែលអាចចង្អុលគោលដៅ និងកំណត់ទីតាំងសម្រាប់ការប្រើប្រាស់អាវុធបានយ៉ាងត្រឹមត្រូវ ៕

Kry Channa
ដ្រូន D-eyes 04 របស់ថៃ ជំនាញសើបការណ៏ តំលៃ4លានដុល្លារ ក្លាយជាអេតចាយនៅប៉ោយប៉ែត
D-eyes 04 គឺជាប្រភេទយន្តហោះគ្មានមនុស្សបើក (UAV) កម្រិតមធ្យម ដែលត្រូវបានអភិវឌ្ឍឡើងដោយ វិទ្យាស្ថានបច្ចេកវិទ្យាការពារជាតិ (DTI) នៃប្រទេសថៃ សហការជាមួយកងទ័ពជើងគោកថៃ។
ខាងក្រោមនេះគឺជាព័ត៌មានលម្អិត និងលក្ខណៈបច្ចេកទេសជាភាសាខ្មែរ៖
 ១. លក្ខណៈបច្ចេកទេសសំខាន់ៗ (Specifications)
* ប្រវែងតួខ្លួន៖ ៦.៥ ម៉ែត្រ
* ប្រវែងស្លាប (Wingspan)៖ ១៣.៤ ម៉ែត្រ

Sopheakdey Cambodia
ប្រទេសថៃមានកងទ័ពដ្រូន (UAV) ដ៏ទំនើបមួយក្នុងតំបន់អាស៊ាន ដោយពួកគេប្រើប្រាស់បច្ចេកវិទ្យាចម្រុះមកពីប្រទេសមហាអំណាច និងការផលិតដោយខ្លួនឯងក្នុងស្រុក។
យោងតាមទិន្នន័យចុងក្រោយក្នុងឆ្នាំ ២០២៤-២០២៥ នេះ ប្រទេសថៃប្រើប្រាស់ដ្រូនមកពីប្រភពសំខាន់ៗដូចខាងក្រោម៖
១. មកពីប្រទេសអ៊ីស្រាអែល (ប្រភពចម្បង)
ថៃជាអតិថិជនធំរបស់អ៊ីស្រាអែល ដោយប្រើប្រាស់ដ្រូនស៊ើបការណ៍ និងវាយប្រហារដែលមានប្រសិទ្ធភាពខ្ពស់៖
Hermes 900 & Hermes 450: ជាដ្រូនខ្នាតធំសម្រាប់ស៊ើបការណ៍ និងវាយប្រហារតាមសមុទ្រ និងព្រំដែនគោក។
Aerostar & Orbiter: ប្រើសម្រាប់កិច្ចការស៊ើបការណ៍រយៈចម្ងាយជិត និងមធ្យម។
Searcher Mk II: ប្រើដោយកងទ័ពជើងគោកសម្រាប់ការតាមដានគោលដៅ។
២. មកពីប្រទេសចិន
កងទ័ពថៃក៏មានទំនាក់ទំនងជិតស្និទ្ធជាមួយចិនលើវិស័យការពារជាតិផងដែរ៖
Wing Loong II: ថៃបានបង្ហាញចំណាប់អារម្មណ៍ និងមានគម្រោងទិញដ្រូនវាយប្រហារធុនធ្ងន់ប្រភេទនេះពីចិន ដើម្បីពង្រឹងសមត្ថភាពអាកាស។
BZK-005 (DP-20A): ជាដ្រូនស៊ើបការណ៍ដែលថៃបានទិញសិទ្ធិ (License) យកមកកែច្នៃផលិតក្នុងស្រុក។
៣. ការផលិតក្នុងស្រុក (Made in Thailand)
ចំណុចដែលគួរឱ្យចាប់អារម្មណ៍បំផុតគឺ ថៃបានចាប់ផ្តើមផលិតដ្រូនដោយខ្លួនឯងតាមរយៈវិទ្យាស្ថានបច្ចេកវិទ្យាការពារជាតិ (DTI)៖
KB-5E & KB-10G (Kamikaze Drone): ជាដ្រូនអត្តឃាតដែលថៃទើបតែដាក់បង្ហាញក្នុងឆ្នាំ ២០២៥ នេះ ដែលមានរាងដូចដ្រូន Shahed របស់អ៊ីរ៉ង់។
U-1 Sky Scout: ជាដ្រូនស៊ើបការណ៍ផលិតក្នុងស្រុកដែលកំពុងប្រើប្រាស់យ៉ាងសកម្មក្នុងកងទ័ពអាកាសថៃ។
D-Eyes 04: ដ្រូនខ្នាតតូចសម្រាប់ជួយដល់ថ្មើរជើងក្នុងការស៊ើបការណ៍សមរភូមិ។
៤. មកពីសហរដ្ឋអាមេរិក
RQ-11 Raven: ជាដ្រូនខ្នាតតូចប្រើសម្រាប់អង្គភាពពិសេស (Special Forces) ក្នុងការស៊ើបការណ៍សម្ងាត់។
សេចក្តីសន្និដ្ឋាន
ថៃមិនពឹងផ្អែកលើប្រទេសតែមួយនោះទេ ប៉ុន្តែគេសង្កេតឃើញថា អ៊ីស្រាអែល គឺជាអ្នកផ្គត់ផ្គង់បច្ចេកវិទ្យាដ្រូនកម្រិតខ្ពស់បំផុតឱ្យថៃ ខណៈដែលថៃខ្លួនឯងកំពុងសម្រុកផលិត ដ្រូនអត្តឃាត (Kamikaze) ដោយខ្លួនឯងយ៉ាងខ្លាំងក្លានៅឆ្នាំ ២០២៥ នេះ។

* កម្ពស់៖ ២.៥ ម៉ែត្រ
* ទម្ងន់បង្ហោះអតិបរមា (MTOW)៖ ៧៥០ គីឡូក្រាម
* ទម្ងន់ផ្ទុក (Payload)៖ ប្រហែល ១៥០ គីឡូក្រាម
* ល្បឿនអតិបរមា៖ ១៨០ គីឡូម៉ែត្រ/ម៉ោង
* រយៈកម្ពស់ហោះហើរខ្ពស់បំផុត៖ ៧,៣០០ ម៉ែត្រ (២៤,០០០ ហ្វីត)
* រយៈពេលហោះហើរ (Endurance)៖ អាចហោះហើរបានរហូតដល់ ២០ ម៉ោង
* ចម្ងាយប្រតិបត្តិការ (Operating Radius)៖ ប្រហែល ២០០ គីឡូម៉ែត្រ
* តម្លៃប៉ាន់ស្មាន៖ ប្រហែល ២ ទៅ ៤ លានដុល្លារសហរដ្ឋអាមេរិក ក្នុងមួយគ្រឿង (អាស្រ័យលើការបំពាក់ប្រព័ន្ធកាមេរ៉ា និងឧបករណ៍បញ្ជាពីចម្ងាយ)។
* មូលហេតុនៃតម្លៃ៖ តម្លៃនេះត្រូវបានគេចាត់ទុកថា «សមរម្យ» បើធៀបនឹងយន្តហោះដ្រូនស៊េរី MQ-1 Predator របស់អាមេរិក ដែលមានតម្លៃរហូតដល់ជាង ៤ លានដុល្លារ ហើយ D-eyes 04 ត្រូវបានផលិតក្នុងស្រុក (ថៃ) ដែលជួយកាត់បន្ថយថ្លៃដើមបានច្រើន។
 ២. មុខងារ និងការប្រើប្រាស់
យន្តហោះ D-eyes 04 ត្រូវបានរចនាឡើងសម្រាប់បម្រើការងារយោធា និងសន្តិសុខជាតិ រួមមាន៖
* ការស៊ើបការណ៍ និងឃ្លាំមើល (ISR): បំពាក់ដោយកាមេរ៉ាកម្ដៅ (Infrared) និងកាមេរ៉ា ថ្ងៃ/យប់ កម្រិតច្បាស់ខ្ពស់ សម្រាប់ពិនិត្យស្ថានភាពព្រំដែន ឬតំបន់មានជម្លោះ។
* ការចង្អុលបង្ហាញគោលដៅ: ប្រើសម្រាប់ស្វែងរកទីតាំងសត្រូវ ដើម្បីផ្ដល់ព័ត៌មានដល់កងទ័ពកាំភ្លើងធំ។
* ការអភិវឌ្ឍទៅជាយន្តហោះប្រយុទ្ធ (UCAV): គម្រោងនាពេលអនាគត គឺអាចនឹងបំពាក់គ្រាប់មីស៊ីលសម្រាប់វាយប្រហារគោលដៅលើដី។
 ៣. ប្រភពដើមនៃបច្ចេកវិទ្យា
យន្តហោះនេះមានរូបរាងស្រដៀងនឹងយន្តហោះដ្រូនស៊េរី CH-4 Rainbow របស់ប្រទេសចិន ហើយត្រូវបានគេជឿថាបានអភិវឌ្ឍដោយផ្អែកលើបច្ចេកវិទ្យារបស់ចិន (Beihang CY-9) ដើម្បីពង្រឹងសមត្ថភាពការពារជាតិដោយខ្លួនឯងរបស់ប្រទេសថៃ។

Two DP20 medium unmanned aerial vehicle system prototypes have been delivered for trials around the end of 2022. They are likely to be tested by Unmanned Aerial Vehicle Squadron 21st Aviation Battalion, Department of Aviation, Army Aviation Center which is the Royal Thai Army's main unmanned aerial system user unit Including Elbit Systems' Hermes 450 UAV without being found to be armed like the DP20-A or DP16.

The medium-sized unmanned aerial vehicle DP20 UAS is 5.75m long, 2.75m high and has a wingspan of 13.4m, enabling it to reach a maximum speed of 250km/h, with a flight time of 20 hours and an operating range of 200km with a flight weight up to 750kg, loading weight 150kg. Can install camera detection system EO/IR (Electro-Optical/Infrared), topographic radar (SAR: Synthetic Aperture Radar), signal intelligence gathering system (SIGNT: Signals Intelligence), repeater which can be controlled via satellite up to 2,000km.

Specifications of the Army's BZK-005E/D-Eye 04 Unmanned Aerial Vehicle:

Length: 6.4 meters បណ្តោយ ៦,៤ មែត្រ
Wingspan: 13.4 meters
Height: 2.5 meters
Maximum operational radius: 200 kilometers with ground control system; may be increased with satellite control.
Maximum mission duration: 20 hours
Maximum altitude: 25,000 feet
Cruising speed: 150-180 kilometers per hour
Maximum payload: 150 kilograms
Maximum takeoff weight: 750 kilograms
Takeoff and landing using a 1,300-meter runway
Equipped with an EO/IR camera for still and video imaging
Equipped with a Synthetic Aperture Radar (SAR)

ความยาว 6.4 เมตร
ความกว้างปีก 13.4 เมตร
ความสูง 2.5 เมตร
รัศมีปฏิบัติการสูงสุด 200 กิโลเมตร เมื่อใช้ระบบควบคุมภาคพื้นดิน อาจเพิ่มขึ้นได้ถ้าใช้การควบคุมผ่านดาวเทียม
ระยะเวลาปฏิบัติภารกิจสูงสุด 20 ชั่วโมง
เพดานบินสูงสุด 25,000 ฟุต
ความเร็วเดินทาง 150-180 กิโลเมตรต่อชั่วโมง
น้ำหนักบรรทุกสูงสุด 150 กิโลกรัม
น้ำหนักบินขึ้นสูงสุด 750 กิโลกรัม
บินขึ้นลงโดยใช้สนามบิน ระยะทางวิ่งขึ้น 1,300 เมตร
ติดตั้งกล้อง EO/IR ถ่ายภาพนิ่งและภาพเคลื่อนไหว
ติดตั้งเรดาร์ Synthetic Aperture Radar (SAR)

No comments:

Post a Comment