ព្រំដែនកម្ពុជា​ ថៃ៖​ ថ្ងៃទី ២៦ ខែ សីហា ឆ្នាំ២០២៦ អានុទីននាយករដ្ឋមន្រ្តីថៃ ផ្លូវការ និងនាយករដ្ឋមន្រ្តីសៀមស្រម៉ោល បានរួមគ្នា កែប្រែខ្សែព្រំដែនសិប្បនិម្មិត ទៅជាខ្សែព្រំដែនអចិន្រ្តៃយ៍ ដែលពត៍មានបង្ករឲ្យប្រជាជនកម្ពុជាមានការឈឺចាប់ជាមួយ រដ្ឋាភិបាលកម្ពុជាខ្លួនឯង នេះជាបំណងរបស់់ សៀម របស់ ថៃ។ ដូច្នេះ អ្នកឃោសនា ត្រូវតែផ្សព្វផ្សាយពត៍មាន វាយបក ប្រតិកម្មរហ័ស តបទៅវិញថា កម្ពុជាប្រកាន់យកជានិច្ច " គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម Franco-Siam Treaty 1904-1907 កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែន (fait accompli to Fact On the Ground)។ នៅ តុលាការ នៅ អង្គការសហប្រជាជាតិគេ កាត់សេចក្តីសំអាងលើ ផែនទីអន្តរជាតិ មិនយក Fait Accompli ឡើយ។

Wednesday, March 18, 2026

ភូមិសាស្រ្តនយោបាយ ប្រទេសបារ៉ែន Bahrain

Wikipedia ប្រទេសបារ៉ែន (ភាសាអារ៉ាប់៖‏البحرين) ដោយមានឈ្មោះជាផ្លូវការ  ព្រះរាជាណាចក្របារ៉ែន (مملكة البحرين) គឺជាប្រទេសកោះតូចមួយស្ថិតនៅក្នុងតំបន់អាស៊ីខាងលិច។ វាមានទីតាំងភូមិសាស្ត្រនៅលើឈូងសមុទ្រ​ពែរ្ស និងមានប្រជុំកោះមួយដែលបង្កើតឡើងដោយកោះធម្មជាតិតូចៗចំនួន ៥០ និងកោះសិប្បនិមិត្តចំនួន ៣៣ បន្ថែមទៀត ដែលស្មើនឹង ៨៣ ភាគរយនៃផ្ទៃដីសរុបរបស់ប្រទេស។ បារ៉ែនស្ថិតនៅចន្លោះប្រទេសកាតា និងឆ្នេរសមុទ្រភាគឦសាននៃប្រទេសអារ៉ាប៊ីសាអូឌីតដែលត្រូវបានភ្ជាប់ដោយផ្លូវ ហាលស្ដេចហ្វាដ។ យោងតាមជំរឿនឆ្នាំ២០២០ បានបង្ហាញថា ប្រជាជននៅក្នុងប្រទេសនេះមានចំនួន ១,៥០១,៦៣៥ នាក់ដែលក្នុងនោះមាន ៧១២,៣៦២ នាក់ជាជនជាតិបារ៉ែន។ បារ៉ែនមានផ្ទៃដីចំនួន ៧៦០ គីឡូម៉ែត្រក្រឡា[១២]ដែលធ្វើឱ្យវាក្លាយជាប្រទេសតូចបំផុតទីបីនៅទ្វីបអាស៊ីដោយនៅពីក្រោយតែប្រទេសម៉ាល់ឌីវ និងសិង្ហបុរីប៉ុណ្ណោះ។ រាជធានី និងទីក្រុងធំបំផុតគឺ ម៉ាណាម៉ា។

ផែនទី ភូមិសាស្រ្តនយោបាយ ប្រទេសបារ៉ែន Bahrain

ផែនទី ភូមិសាស្រ្តនយោបាយ ប្រទេសបារ៉ែន Bahrain

ប្រព័ន្ធឡូជីស្ទីក ប្រទេស បារែន និង សាវឌី អារ៉ាប់
ប្រព័ន្ធឡូជីស្ទីក ប្រទេស បារែន និង សាវឌី អារ៉ាប់
ផែនទីដែនទឹក នៃ ព្រះរាជាណាចក្រ បារ៉ែន-- ផែនទី បែបនេះ មិនអាចរកឃើញតាម ផែនទី Google Map
ភូមិសាស្រ្តនយោបាយ ប្រទេសបារ៉ែន Bahrain

No comments:

Post a Comment