នៅថ្ងៃទី២ ខែមិថុនា ​ឆ្នាំ ២០២៦ នេះ កម្ពុជាផ្ញើលិខិតផ្លូវការទៅកាន់ប្រទេសថៃ និងអគ្គលេខាធិការ UN ដើម្បីចាប់ផ្ដើមដំណើរការយន្តការផ្សះផ្សាដោយបង្ខំ ក្រោមច្បាប់សមុទ្ររបស់UN។ សម្ដេចធិបតីថ្លែងក្នុងសារពិសេស។ កម្ពុជាបង្ហាញជំហររឹងមាំ លើសន្តិសុខសមុទ្រ និងការគោរពច្បាប់អន្តរជាតិ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម សុខ ស៊ីផាន់ណា ទេសរដ្ឋមន្ត្រី និងជា បេសកជនពិសេស របស់សម្ដេចអធិបតីនាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួម និងថ្លែងបទអន្តរាគមន៍ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្រោមប្រធានបទ " ការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ ពាក់ព័ន្ធនឹងសន្តិសុខសមុទ្រ ក្នុងរនោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី សុខ ស៊ីផាន់ណា បានសង្កត់ធ្ងន់លើសារៈសំខាន់នៃផ្លូវទឹក ដែលមានសុវត្ថិភាព និងសន្តិសុខ ដែលជាសរសៃឈាមដ៏សំខាន់ សម្រាប់សន្តិភាព សុវត្ថិភាព អន្តរជាតិស្ថេរភាពសេដ្ឋកិច្ចសកល និងការអភិវឌ្ឍប្រកបដោយចេរភាព ដើម្បីឆ្លើយតបទៅនឹងការគម្រាមគំហែងដែលកំពុងកើតឡើងចំពោះសន្តិសុខសមុទ្រ ឯកឧត្តមទេសរដ្ឋមន្ត្រី សុខ ស៊ីផាន់ណា បានបង្ហាញនូវអតិភាពសំខាន់ៗចំនួនបី រួមមាន៖ទី១៖ដោះស្រាយវិវាតដោយសន្តិវិធីរាល់វិវាទសមុទ្រ​ត្រូវតែដោះស្រាយតាមរយៈការសន្ទនានិងការទូត​កម្ពុជាប្រកាន់ខ្ជាប់នូវគោលការណ៍សេរីភាពនៃការធ្វើនាវាចរ​និងការឆ្លងកាត់ដោយស្របច្បាប់​ដែលត្រូវតែគោរពឲ្យបានពេញលេញស្របតាមច្បាប់អន្តរជាតិទៀតជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ 1982 UNCLOS។ ទី2 បង្កើនជំនួយបច្ចេកទេសនិងការកសាងសមត្ថភាព​ឯកឧត្តមទេសរដ្ឋមន្ត្រី​បានអំពាវនាវឲ្យមានការពន្លឿន ឲ្យមានការគាំទ្របន្ថែម​ដល់បណ្ដារដ្ឋជាប់សមុទ្រដែលកំពុងអភិវឌ្ឍលើផ្នែកអនុវត្តច្បាប់សមុទ្រ​សន្តិសុខកំពង់ផែ​និងនាវាចរ ការយល់ដឹងអំពីដែនសមុទ្រ​និងការចែករំលែកព័ត៌មានឲ្យបានទាន់ពេលវេលាដើម្បីទប់ស្កាត់បញ្ហាប្រឈមនានាឲ្យមានប្រសិទ្ធភាពទី3 វិធីសាស្រ្តរួមបញ្ចូលគ្នានិងការបង្ការ ក្រុមប្រឹក្សាសន្តិសុខ គួរតែអនុវត្តវិធីសាស្រ្ត ដែលបង្កើតភាពធន់ក្នុងរយៈពេលវែង ដោយផ្អែកលើបរិយាប័ននិងសន្តិភាពជាមួយច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ឯកឧត្តម ទេសរដ្ឋមន្ត្រី សុខស៊ីផាន ណា ក៏បានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការការពារច្បាប់អន្តរជាតិនិងជម្រុញការសន្ទនាដោយសន្តិវិទ្យុ ពង្រឹងសន្តិសុខសមុទ្រជាពិសេសការប្រយ័ត្ត ប្រឆាំង និងបទល្មើសឆ្លងដែន កម្ពុជានៅតែបន្តស្វាគមន៍នាវាបរទេសមកកាន់មូលដ្ឋានទ័ពជើងទឹករាម ដែលបានធ្វើទំនើបកម្មរបស់ខ្លួនសម្រាប់ការធ្វើសមយុទ្ធរួមគ្នា ការផ្ដល់ជំនួយមនុស្សធម៌និងកិច្ចសហប្រតិបត្តិការ ក្នុងគោលបំណងប្រយុទ្ធប្រឆាំងនិងនិងបទល្មើសផ្សេងៗ ឯកឧត្តម សុខ ស៊ីផាន់ណា បានបញ្ជាក់ពីថាការផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀង UNCLOS (UNCLOS)និងBBNJ នាពេលកន្លងមក គឺជាសក្ខីភាព បង្ហាញពីការប្តេជ្ញាចិត្ត មិនងាករា របស់កម្ពុជា ចំពោះសណ្ដាប់ធ្នាប់សមុទ្រដែលផ្អែកលើច្បាប់ និង ការគ្រប់គ្រងធានធានសមុទ្រដោយការទទួលខុសត្រូវ៕

Wednesday, July 16, 2025

គម្រោងស្ថាបនា របងព្រំដែន ខេត្តស្រះកែវ

ប្រាសាទតាមនធំ តាមនតូច --តំបន់ ៤ ដែលកម្ពុជា ប្តឹងទៅ តុលាការយុត្តិធម៍អន្តរជាតិ រួមមាន៖

  1. ឧត្តរមានជ័យ ផែនទី ១ប្រាសាទតាមនធំ- តាមនតូច 👉 រូបថត 👉 របង និង ផែនទី២ផែនទី 👉
  2. ឧត្តរមានជ័យ តំបន់ ប្រាសាទតាក្របី 👉 តំបន់ អូរស្មាច់ 👉
  3. ព្រះវិហារ ភ្នំ 500 ភ្នំ 481 ថៃ 👉 ផែនទីប្រាសាទព្រះវិហារ 👉តំបន់ច្រកអានសេះ👉 មុំ៣ មរកត
  4. បន្ទាយមានជ័យ 👉តំបន់ប៉ោយប៉ែត 👉 របងព្រំដែនស្រះកែវ👉
  5. តំបន់សមរភូមិ សង្រ្គាមកម្ពុជា ថៃ ឆ្នាំ ២០២៥ 👉
  6. ប្រវត្តិកងទ័ពកម្ពុជាក្នុង សង្រ្គាម ២០០៨ ដល់ ២០១១ 👉
  7. គណៈកម្មការព្រំដែនចម្រុះ(JBC) កម្ពុជា-ថៃ 👉
  8. ផែនទីបោន ខេត្ត ឧត្តរមានជ័យ បង្គោលព្រំដែន ខ្មែរ សៀម 👉
  9. ទីតាំងយោធាថៃ មូលដ្ឋានទ័ពថៃ 👉

 គម្រោងស្ថាបនារបងព្រំដែន

បញ្ហាការកសាងរបងព្រំដែន ជញ្ជាំងព្រំដែន កម្ពុជា៖ខ្ញុំបានសិក្សាច្រើនផ្នែកនេះ​ព្រោះជា វិស្វកម្មយោធាមួយប្រភេទ ។ ប្រជាជនណា ក៍ដូចគ្នា គឺចង់បាន ការស្ថាបនារបង ជញ្ជាំងព្រំដែន ដើម្បីការពារប្រទេស ការពារអន្តោប្រវេសន៍ ការពារទំនិញបរទេសឆ្លងដែន តែលទ្ធផល គឺការវិនាសទឹកដីទៅវិញ ដូចជា ករណី របងព្រំដែនអាមេរិក ជាមួយ ម៉ិចស៊ិកូ គឺអាមេរិកខាតបង់ទឹកដី ១០ មែត្រ ក្នុងប្រវែង ១៥០០ គម ព្រោះ ច្បាប់សំណង់ គេហាមមិនឲ្យយើង សាងសង់ ជាប់របងគ្នាទេ ! ឬ ជាប់ជញ្ជាំងគ្នាទេ ត្រូវទុកចន្លោះ ! ដែលគេហៅថា តំបន់ ស ។ រឿងនេះវាដូច យើង ទិញដី សាងសង់ផ្ទះ ត្រូវទឹកគំលាត ១ តឹក !!! ។ នៅអាមេរិក គេចំណាយលុយច្រើន ពេលសាងសង់របងរួច ប្រជាជន ម៉ិច នាំគ្នា យក របង ជញ្ជាំង មកធ្វើជា ហាងលក់កាហ្វេរ ​វាតដាំដំណាំ មានយ៉ាងស្រួល ព្រោះជា តំបន់ភ្នំ វាលស្រែ ព្រៃ ឬ ប្រជុំជន....
បញ្ហាថៃមានផែនការសាងសង់របងព្រំដែននៅស្រះកែវ៖ ជាទស្សនៈវិទ្យាសាស្រ្តយោធា ខ្ញុំសំណូមពររដ្ឋាភិបាលកម្ពុជា ប្រឆាំងជំទាស់ផែនការនេះ។ មូលហេតុ៖ តាមច្បាប់សុរិយោដី គេហាមឃាត់ការធ្វើរបង ឬ ជញ្ជាំងរួមគ្នា។ គេតម្រូវឪ្យ ភាគីនីមួយៗសាងសង់ជញ្ជាំង របងឃ្លាតគ្នា ១ តឹក។ នៅអាមេរិក គេសាងសង់របងព្រំដែន ជាមួយ មីចស់ិចកូ ដែលច្បាបតម្រូវឪ្យអាមេរិក សាងសង់របងឃ្លាត ពី ព្រំដី ០៦ មែត្រ ក្នុងបណ្តោយដី ១០០០ គម ដូច្នេះអាមេរិកខាតបង់អស់ដី រាប់សិប គមការ៉េ ព្រោះក្រោយពីសាងសង់របងរួច ប្រជាជនម៉ិចស៊ិកូ ចូលទៅរស់នៅ ធ្វើផ្ទះតាមរបងព្រំដែន !!។ ក្នុងករណីបែបនេះ ភាគីថៃ គេនឹង ទាមទារឪ្យ ភាគី កម្ពុជា ដកថយ ៦ ទៅ ១០ មែត្រពី ព្រំដី (អ័ក្ស)។ មួយទៀត តំបន់ស្រះកែវ មានបង្គោលព្រំដែនស្រាប់ ចាំបាច់អីទៅធ្វើរបង ? នោះគឺជាចេតនា ដើរខ្សែលើខ្មែរ ។ បើគិតតាម វិទ្យាសាស្រ្តយោធាល្បិចនេះ គឺដូចជា ល្បិច អ៊ុយក្រែនដែរ គឺដំបូងកសាងរបងព្រំដែន បន្ទាប់ធ្វើសង្រ្គាមសិន ពេលណាបានដី សឹមធ្វើរបង បិទ !!

Chan Born 13 February · ព្រំដែនកម្ពុជា ថៃ៖ ប្រទេសថៃ ជូនដំណឹងមក កម្ពុជា ថា អភិបាលខេត្ត ស្រះកែវ ស្នើររដ្ឋាភិបាលថៃ ស្ថាបនារបងព្រំដែន ប្រវែងជាង ៥៥ គម ក្នុងទឹកប្រាក់មានស្រាប់ ១១,៤ លានដុល្លា។ នេះ មានន័យថា អភិបាលខេត្តស្រះកែវនេះ ជាកូតារបស់ បក្សប្រជាធិប្បតេយ្យ ជាបក្សប្រឆាំងមាន ២២ អាសនៈក្នុងរដ្ឋសភាថៃ។ គោលបំណងនៃបក្សបអាហ្វេហ្សីបថៃ លើកឡើងផែនការនេះ គឺមានបំណង រំលោភបំពានព្រំដែន និងគ្រប់គ្រងតំបន់ពាណិជ្ជកម្ម របស់កម្ពុជាដែលស្ថិតក្នុងទឹកដីថៃ ដូចជា ផ្សាររ៉ុងគ្លៀ...។ តាមច្បាប់ព្រំដែន អាមេរិក មីចស៊ីកូ នោះ គឺភាគីអាមេរិក ត្រូវតែ សាងសង់របងព្រំដែន ចម្ងាយ ០៦ មែត្រ ពី អ៍ក្ស ព្រំដែន ដូច្នេះ ថៃ អាចចរចារបង្ខំកម្ពុជាឲ្យថយចម្ងាយ ៨មែត្រ ឬ ៣០មែត្រ ឬ ៥០ ពី អ័ក្សព្រំដែន រួច ភាគីថៃ នឹងស្ថាបនា របងព្រំដែន ៥០ មែត្រពី អ័ក្ស ពេលនោះ​ ដី ១០០មែត្រ វាក្លាយជាតំបន់ ស !! ដែល កងទ័ពថៃ គេនឹងរុញចូលមកនៅពីមុខ របងព្រំដែន ហើយរបងព្រំដែន ត្រូវគេកែជា វិស្វកម្មលេណដ្ឋានយោធាវិញ !។

សភាពការណ៍ព្រំដែនកម្ពុជា ថៃ ( ពត៍មានយកពីប្រទេសសៀម) ៖ រដ្ឋមន្រ្តីក្រសួងវប្បធម៍ថៃ ចង់កសាងរបងព្រំដែន របងប្រាសាទតាមការស្នើរសុំរបស់ពលរដ្ឋថៃ ចំណែក មេភូមិភាគទី២ សៀម ពន្យល់មហាជនសៀមថា មិនអាចបិទ មិនអាចធ្វើរបងបានទេ ពីព្រោះនឹងមានសង្រ្គាមផ្ទុះភ្លាម។

Chan Born  · 
ថៃ៖ គណរដ្ឋមន្រ្តីថៃថ្លែងថា គេកំពុងពិចារណាសំណើររបស់ អភិបាលខេត្ត ក្នុងការសាងសង់របងព្រំដែន ដើម្បីជំនួស របង ជញ្ជាំង កៅស៊ូ តង់ ឬ របងលួសបន្លា ដើម្បីការពារការហូរចូលជនអន្តោរប្រវេសន៍ពីកម្ពុជា ។

No comments:

Post a Comment