នៅថ្ងៃទី២ ខែមិថុនា ​ឆ្នាំ ២០២៦ នេះ កម្ពុជាផ្ញើលិខិតផ្លូវការទៅកាន់ប្រទេសថៃ និងអគ្គលេខាធិការ UN ដើម្បីចាប់ផ្ដើមដំណើរការយន្តការផ្សះផ្សាដោយបង្ខំ ក្រោមច្បាប់សមុទ្ររបស់UN។ សម្ដេចធិបតីថ្លែងក្នុងសារពិសេស។ កម្ពុជាបង្ហាញជំហររឹងមាំ លើសន្តិសុខសមុទ្រ និងការគោរពច្បាប់អន្តរជាតិ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម សុខ ស៊ីផាន់ណា ទេសរដ្ឋមន្ត្រី និងជា បេសកជនពិសេស របស់សម្ដេចអធិបតីនាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួម និងថ្លែងបទអន្តរាគមន៍ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្រោមប្រធានបទ " ការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ ពាក់ព័ន្ធនឹងសន្តិសុខសមុទ្រ ក្នុងរនោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី សុខ ស៊ីផាន់ណា បានសង្កត់ធ្ងន់លើសារៈសំខាន់នៃផ្លូវទឹក ដែលមានសុវត្ថិភាព និងសន្តិសុខ ដែលជាសរសៃឈាមដ៏សំខាន់ សម្រាប់សន្តិភាព សុវត្ថិភាព អន្តរជាតិស្ថេរភាពសេដ្ឋកិច្ចសកល និងការអភិវឌ្ឍប្រកបដោយចេរភាព ដើម្បីឆ្លើយតបទៅនឹងការគម្រាមគំហែងដែលកំពុងកើតឡើងចំពោះសន្តិសុខសមុទ្រ ឯកឧត្តមទេសរដ្ឋមន្ត្រី សុខ ស៊ីផាន់ណា បានបង្ហាញនូវអតិភាពសំខាន់ៗចំនួនបី រួមមាន៖ទី១៖ដោះស្រាយវិវាតដោយសន្តិវិធីរាល់វិវាទសមុទ្រ​ត្រូវតែដោះស្រាយតាមរយៈការសន្ទនានិងការទូត​កម្ពុជាប្រកាន់ខ្ជាប់នូវគោលការណ៍សេរីភាពនៃការធ្វើនាវាចរ​និងការឆ្លងកាត់ដោយស្របច្បាប់​ដែលត្រូវតែគោរពឲ្យបានពេញលេញស្របតាមច្បាប់អន្តរជាតិទៀតជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ 1982 UNCLOS។ ទី2 បង្កើនជំនួយបច្ចេកទេសនិងការកសាងសមត្ថភាព​ឯកឧត្តមទេសរដ្ឋមន្ត្រី​បានអំពាវនាវឲ្យមានការពន្លឿន ឲ្យមានការគាំទ្របន្ថែម​ដល់បណ្ដារដ្ឋជាប់សមុទ្រដែលកំពុងអភិវឌ្ឍលើផ្នែកអនុវត្តច្បាប់សមុទ្រ​សន្តិសុខកំពង់ផែ​និងនាវាចរ ការយល់ដឹងអំពីដែនសមុទ្រ​និងការចែករំលែកព័ត៌មានឲ្យបានទាន់ពេលវេលាដើម្បីទប់ស្កាត់បញ្ហាប្រឈមនានាឲ្យមានប្រសិទ្ធភាពទី3 វិធីសាស្រ្តរួមបញ្ចូលគ្នានិងការបង្ការ ក្រុមប្រឹក្សាសន្តិសុខ គួរតែអនុវត្តវិធីសាស្រ្ត ដែលបង្កើតភាពធន់ក្នុងរយៈពេលវែង ដោយផ្អែកលើបរិយាប័ននិងសន្តិភាពជាមួយច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ឯកឧត្តម ទេសរដ្ឋមន្ត្រី សុខស៊ីផាន ណា ក៏បានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការការពារច្បាប់អន្តរជាតិនិងជម្រុញការសន្ទនាដោយសន្តិវិទ្យុ ពង្រឹងសន្តិសុខសមុទ្រជាពិសេសការប្រយ័ត្ត ប្រឆាំង និងបទល្មើសឆ្លងដែន កម្ពុជានៅតែបន្តស្វាគមន៍នាវាបរទេសមកកាន់មូលដ្ឋានទ័ពជើងទឹករាម ដែលបានធ្វើទំនើបកម្មរបស់ខ្លួនសម្រាប់ការធ្វើសមយុទ្ធរួមគ្នា ការផ្ដល់ជំនួយមនុស្សធម៌និងកិច្ចសហប្រតិបត្តិការ ក្នុងគោលបំណងប្រយុទ្ធប្រឆាំងនិងនិងបទល្មើសផ្សេងៗ ឯកឧត្តម សុខ ស៊ីផាន់ណា បានបញ្ជាក់ពីថាការផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀង UNCLOS (UNCLOS)និងBBNJ នាពេលកន្លងមក គឺជាសក្ខីភាព បង្ហាញពីការប្តេជ្ញាចិត្ត មិនងាករា របស់កម្ពុជា ចំពោះសណ្ដាប់ធ្នាប់សមុទ្រដែលផ្អែកលើច្បាប់ និង ការគ្រប់គ្រងធានធានសមុទ្រដោយការទទួលខុសត្រូវ៕

Tuesday, October 15, 2013

អាជ្ញាធរ​ខ្មែរ និង​ថៃ ប្រឈមមុខ​ដាក់គ្នា រឿង​ជួសជុល​ផ្លូវ​ក្បែរ​ព្រំដែន​

(ចំលងទាំងស្រុងពី ​VOD)
អាជ្ញាធរ​ខ្មែរ និង​ថៃ នៅ​ព្រឹក​ថ្ងៃ​ចន្ទ បាន​ប្រឈមមុខ​ដាក់គ្នា ដោយ​ភាគី​ខ្មែរ​ចោទប្រកាន់​ជនជាតិ​ថៃ​ថា បាន​លួច​ចូល​ជួស​ជុល​​ផ្លូវ​នៅ​លើ​ទឹកដី​ខ្មែរ​ដោយ​ខុសច្បាប់ នៅ​តំបន់​ច្រក​ព្រំដែន​កម្ពុជា​-​ថៃ ក្នុង​ខេត្ត​ឧត្តមានជ័យ​។​
​ប្រជាពលរដ្ឋ​អ្នកសារព័ត៌មាន​របស់​VOD ប្រចាំ​ខេត្ត​ឧត្តរមានជ័យ លោក លី ណា​ម រាយការណ៍​ថា​​កាលពី​យប់​ថ្ងៃ ទី​១៣  ឈានចូល​ថ្ងៃ​ទី ១៤ ខែតុលា ភាគី​ថៃ បាន​បិទ​ច្រក​ព្រំដែន​ខ្មែរ​-​ថៃ ហើយ​លួច​ដឹក​គ្រឿងចក្រ​ចូល​មក​ខ្មែរ​នៅពេល​យប់ ដោយ​​​ហេតុផល​ថា​ជួសជុល​ផ្លូវ​។ ហេតុ ការណ៍​ នេះ​បាន​កើតឡើង​នៅ ភូមិ​ជើងភ្នំ ឃុំ​ត្រពាំង​ព្រៃ ស្រុក​អន្លង់វែង ខេត្ត​ឧត្តរ​មាន​ជ័យ នៅ​ច្រក​ព្រំដែន​ខ្មែរ​ថៃ ដែល​គេ​ហៅថា ច្រក​ជាំ​ស្រងាំ​។​
​លោក លី ណា​ម បន្តថា ភាគី​កម្ពុជា បាន​អះអាង​ថា ការជួសជុល​ផ្លូវ​របស់​ភាគី​ថៃ​នៅ​កម្ពុជា ហួស​ព្រំដែន ដែល​ឈាន​ដល់​តំបន់ហាមឃាត់​។ លោក​បន្តថា ទីប្រឹក្សា​របស់​នាយករដ្ឋមន្ត្រី និង​ជា​អគ្គ​មេបញ្ជាការរង​កង​ទ័ព​ជើងគោក និង​ជា​មេបញ្ជាការ​យោធភូមិ​ភាគ​ទិស​ទី​៤ លោក ជា ម៉ន នៅ​ព្រឹក​ថ្ងៃទី​១៤ ខែតុលា វេលា​ម៉ោង ៩ បាន​ទៅ​អន្តរាគមន៍​នៅ​កន្លែងកើតហេតុ ដោយ​​មាន​ទាហាន​ខ្មែរ​ប្រមាណ ៥០​នាក់ បាន​ចរចា ហើយ​ភាគី​ថៃ សម្រេច​ត្រឡប់​ទៅវិញ​។​
បន្ទាប់ពី​ហេតុការណ៍​នេះ បានបញ្ចប់ ស្ថានភាព​នៅ​តំបន់​នោះ មាន​សភាព​ធម្មតា ហើយ​អ្នកទេសចរ​ជាតិ និង អន្តរជាតិ បា​ម​ធ្វើដំណើរ​ឆ្លងកាត់​ច្រកព្រំដែន​ជាធម្មតា​។​
​កាសែត​បាងកក​ប៉ុស្តិ៍​របស់​ថៃ រាយការណ៍​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ភាគី​កម្ពុជា បាន​តវ៉ា និង​ស្នើឲ្យ​អាជ្ញាធរ​ថៃ បញ្ឈប់​ការជួសជុល​ផ្លូវ​នៅ​តំបន់​ក្បែរ​ព្រំដែន​។​កាសែត​បន្តថា ការងារ​ផ្លូវ​ជួសជុល​នោះ មាន​ប្រវែង​៤០០​ម៉ែត្រ​នៃ​ផ្នែក​ព្រំដែន​ថៃ និង​១០០​ម៉ែត្រ​ពី​ប៉ុស្តិ៍​គយ​របស់​កម្ពុជា​៕

No comments:

Post a Comment