វ៉ាន់ សារាយ Vann Saray
មិនចំណុះលើថៃស្រែកនោះទេ នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បន្តប្រាប់មេដឹកនាំប្រទេសហ្វ្រង់កូហ្វីនីថា កម្ពុជា មិនមែនជាអ្នកបង្កហេតុនៃជម្លោះព្រំដែនជាមួយថៃនោះឡើយ។ សម្តេចមហាបវរធិបតី បដិសេធដាច់អហង្ការចំពោះចេតនាទុច្ចរិតកាន់កាប់ដីកម្ពុជា។
សម្តេចមហាបវរធិបតី បានបញ្ជាក់ថា គ្មានព្រំដែនណាមួយ ត្រូវបានផ្លាស់ប្តូរដោយកម្លាំងអាវុធឡើយ។
សូមរំលឹកថា នៅមុនកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីចាប់ផ្តើមរដ្ឋមន្ត្រីការបរទេសថៃ បានផ្លោងសម្តីច្រើនលើក ក្នុងចេតនារារាំងកម្ពុជាមិនឱ្យលើកបញ្ហាព្រំដែនក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី។
កម្ពុជាជារដ្ឋឯករាជ្យ និងមានអធិបតេយ្យជាតិច្បាស់លាស់ ហើយជាប្រធានកិច្ចប្រជុំហ្វ្រង់កូហ្វូនីទៅទៀត ដូច្នេះកម្ពុជាមិនបិទមាត់រឿងថៃ បំពានច្បាប់អន្តរជាតិនោះឡើយ។
LaiLy-ឡៃលី
សារព័ត៌មានថៃ ចាប់អារម្មណ៍ផ្សាយប្រសាសន៍សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលរំលេចថា ជម្លោះព្រំដែនកម្ពុជា និងថៃ មិនមែនបង្កដោយកម្ពុជា។
LUN DARA- លុន ដារ៉ា
💥សម្តេចមហាបវរធិបតី បានបញ្ជាក់ថា គ្មានព្រំដែនណាមួយ ត្រូវបានផ្លាស់ប្តូរដោយកម្លាំងអាវុធឡើយ។ សូមរំលឹកថា នៅមុនកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីចាប់ផ្តើមរដ្ឋមន្ត្រីការបរទេសថៃ🇹🇭 បាននិយាយគំរាមកម្ពុជា🇰🇭ច្រើនលើក ក្នុងចេតនារារាំងកម្ពុជាមិនឱ្យលើក«បញ្ហាព្រំដែនក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី» តែយ៉ាងណា សម្តេចបានប្រាប់អន្តរជាតិ ៨១ប្រទេសថា៖ ថៃកាន់កាប់លើដីកម្ពុជាដោយខុសច្បាប់ ហើយកម្ពុជា មិនមែនជាអ្នកបង្កហេតុនៃជម្លោះព្រំដែនជាមួយថៃនោះឡើយ នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦៕
Kin Phea is with លោកគ្រូ គិន ភា - Kin Phea.
បើយើងចំណាយថវិកា ១០០ឬ២០០លានដុល្លារ ដើម្បីផ្សព្វផ្សាយឱ្យពិភពលោកស្គាល់កម្ពុជា ក៏មិនប្រាកដថាទទួលបានប្រសិទ្ធភាពដូចការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនោះដែរ។ ការចំណាយលើការរៀបចំកិច្ចប្រជុំកំពូលនេះ គឺជាការវិនិយោគដ៏សំខាន់លើអំណាចទន់និងកិត្យានុភាពជាតិលើឆាកអន្តរជាតិ។ នេះនៅមិនទាន់រាប់បញ្ចូលផលប្រយោជន៍ខាងនយោបាយ ការទូត សេដ្ឋកិច្ច សង្គម វប្បធម៌ ទេសចរណ៍ និងអប់រំ ដែលកម្ពុជាអាចទទួលបានផង។
ដូច្នេះ សូមឱ្យបងប្អូនកូនក្មួយដែលមិនទាន់យល់ច្បាស់ពីសារៈសំខាន់នៃកិច្ចប្រជុំកំពូលនេះ មេត្តាព្យាយាមសិក្សានិងស្វែងយល់ឱ្យបានស៊ីជម្រៅ មុននឹងធ្វើការវាយតម្លៃ។ ការចំណាយថវិកាជាតិមិនត្រូវវាស់ត្រឹមទំហំទឹកប្រាក់ដែលចំណាយនោះទេ ប៉ុន្តែត្រូវវាស់ពីតម្លៃនិងផលប្រយោជន៍ដែលជាតិទទួលបានក្នុងរយ:ពេលខ្លីនិងរយៈពេលវែង៕
Sunday, November 15, 2026
ព្រំដែន កម្ពុជា៖ ថៃ--ថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ២០២៦
Subscribe to:
Post Comments (Atom)










































No comments:
Post a Comment