២៦ ធ្នូ ២០២៥៖ ថ្លែងប្រាប់អ្នកសារព័ត៌មាននាល្ងាចថ្ងៃទី២៦ ខែធ្នូនេះ នាយករដ្ឋមន្រ្តីចាំផ្ទះថៃលោក អានុទីន ឆានវីរៈគុល បានថ្លែងថា ថៃនឹងឯកភាពឈប់បាញ់ ៧២ម៉ោង ក្នុងកិច្ចប្រជុំGBCស្អែកនេះ ហើយប្រសិនបើរក្សាការមិនផ្ទុះអាវុធបាន នោះបទឈប់បាញ់នឹងត្រូវចាត់ទុកថាប្រសិទ្ធភាព។ បន្ទាប់ពីរក្សាការឈប់បាញ់ ៧២ ម៉ោងបាន លោក អានុទីន បានចង្អុលបង្ហាញទៀតថា ថៃនឹងព្រមវិលទៅអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ វិញ។ ក្រុមប្រឹក្សាសន្តិសុខជាតិ (NSC) បានសម្រេចបញ្ជូនរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ណាត់ថាក់ផុង ណាក់ផានិច ជាតំណាងឲឱ្យចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមជាមួយកម្ពុជានៅថ្ងៃស្អែក។ កិច្ចព្រមព្រៀងសំខាន់ពីរគឺ៖ បទឈប់បាញ់រយៈពេល ៧២ ម៉ោង រួមជាមួយនឹងការដោះលែងទាហានដែលបានចាប់ខ្លួនផងដែរ។ រយៈពេល ៧២ ម៉ោង គិតពីថ្ងៃទី ២៧ ធ្នូ ម៉ោង ១២ ០០ នាទី .ដល់ ២៩ ធ្នូ ម៉ោង ១២ ថ្ងៃត្រង់ដដែល...

Friday, August 18, 2023

សម្ព័ន្ធយោធា ៣ ភាគី អាមេរិក ជប៉ុន អូស្រ្តាលី

សម្ព័ន្ធយោធា ៣ ភាគី អាមេរិក ជប៉ុន អូស្រ្តាលី  United States-Japan-Australia Trilateral Defense មានគោលដៅ ប្រឆាំង ចិន នៅ សមុទ្រចិនខាងកើត និង សមុទ្រចិនខាងត្បូង ដើម្បី រក្សាផ្លូវទឹកឲ្យ កូរ៉េខាងត្បូង តៃវ៉ាន់ ជប៉ុន ដែលជាសម្ព៍ន្ធមិត្តអាមេរិក។  សម្ព័ន្ធយោធា ៣ ភាគី អាមេរិក ជប៉ុន អូស្រ្តាលី  គ្រោងធ្វើសមយុទ្ធជើងទឹក​ចាប់ពី ថ្ងៃទី ២៣ សីហា ២០២៣ ក្នុង ដែលទឹក ហ្វីលីពីន។

កងទ័ពជើងទឹកជប៉ុន កងទ័ពជើងទឹក អាមេរិក និង កងទ័ពជើងទឹក អូស្រ្តាលី គ្រោងបញ្ជូននាវាចម្បាំងធំៗ ទំនើបចូលក្នុងតំបន់ អាស៊ាន ដើម្បី បង្ហាញសមាជិកអាស៊ាន ដែល គាំទ្រសម្ព៍ន្ធមិត្ត អាមេរិកឲ្យ កក់ក្តៅ។ សម្ព័ន្ធយោធា ៣ ភាគី អាមេរិក ជប៉ុន អូស្រ្តាលី  មិនមែនជាសម្ព័ន្ធមិត្តយោធា AUKUS


No comments:

Post a Comment