Samut · នេះហើយចាំមុខពួកវាទុក បើតតាំងទល់មុខវាមិនសូវហ៊ានទេគឺវាលួចបាញ់ទាហានយើង។
(ភ្លៅឆ្វេង.1.ភ្លៅស្ដាំ.1
ពោះឆ្វេង1.ពោះស្ដាំ.1
ទ្រុងឆ្វេង 1.ទ្រុងស្ដាំ 1
ទាំងអស់ 6 គ្រាប់
គ្រាប់ អឹម 16 .ពួកវាប្រើកាំភ្លើង m16 បំពាក់សាម៉ែល វាមានប្រៀបជាងយើង ។
.មានយុទ្ធសាស្ត្រយោធាខ្លះ ដែលបានសិក្សាពីសង្គ្រាម អ៊ុយក្រែន 🇺🇦 និង រូស្សុី 🇷🇺 សូមលើកយក ៥ចំណុច មកដើម្បីអោយ បងប្អូនយើងស្វែងយល់ និងប្រុងប្រយ័ត្ន ។
.1.សង្គ្រាម ដ្រូន.Drone មធ្យោបាយនេះ ចំណាយតិចតែមានប្រសិទ្ធិភាព ខ្លាំងបំផុតនៅលើសមរភូមិ រថក្រោះ ឡាន ត្រង់សេ ជាច្រើនរបស់សត្រូវ ត្រូវបានកំទេចចោល រថក្រោះតម្លៃរាប់លាន ត្រូវឆេះដោយសារ ដ្រូនតម្លៃ ២០០$ ។
2. សង្គ្រាម ដែនអាកាស នៅសមរភូមិមុខ បើមានការគាំទ្រពីយន្តហោះចម្បាំង ទ័ពថ្មើជើងពិតជាមានគ្រោះថ្នាក់ណាស់ មីសីសបាញ់យន្តហោះមួយគ្រាប់ អាចមានតម្លៃ ៣០មុឺន » ១លានដុល្លា តែវាមានសមត្ថភាពកំទេចយន្តហោះចម្បាំង មានតម្លៃរាប់រយលាន ។
3. សង្គ្រាម គ្រាប់ មីសុីល Javelin តម្លៃ 170,000$ តែបាញ់រថក្រោះ តម្លៃ 3M - 9M.លានដុល្លារ.ផុយដូចតៅហ៊ូ
4. សង្គ្រាម លួចបាញ់ ( Sniperបាញ់ស៊ីត) វាពិតជាគ្រោះថ្នាក់មែនទែន ក្នុងមួយថ្ងៃៗអ្នកបាញ់ស្និប អាចសម្លាប់សត្រូវមិនក្រោម ៥នាក់ទេ ខ្មែរយើងក៏ធ្លាប់ស្គាល់រសជាតិ Sniper.បាញ់ស៊ីត. នៅសមរភូមិព្រះវិហារដែរកាលហ្នឹងខ្មែរយើងត្រូវពួកថៃលួចបាញ់ច្រើនណាស់។ ប្រហែសមិនបានទេ
ស្ងាត់ៗផាច់1 ពួកថៃគឺវាលាក់ខ្លួននៅលើដើមឈើ។
5. សង្គ្រាម បច្ចេកវិទ្យា ( IT ) សម័យនេះ សុទ្ធតែរងគ្រោះពីការលួចទិន្នន័យសឹកសង្គ្រាម ការលួចស្តាប់សំលេង របស់សត្រូវ។ដូច្នេះបច្ចាមិត្ត បានប្រើ AI Fake សំលេង.
Fake. Account ,ហ្វាក់អាខោន Fake Video call.ហ្វាក់វីដេអូខល។
.លើកឧទាហរណ៍សង្គ្រាមនៅរុស្ស៊ី
ខាងអ៊ុយក្រែនបង្កើតអាខោនស្រីស្អាតរាប់មុឺន ដើម្បីទៅ ញ៉ែទាហាន រុស្សុី 🇷🇺 ហើយបានផ្ញើ Link មេរោគ ដើម្បីអោយទាហានរកស៊ី 🇷🇺 ចុចរួចហើយ លួចកំណត់ទីតាំង ឈរជើង ដើម្បីបាញ់មីសុីលដាក់ ។
ចំណុចមួយចំនួនដែលយើងគួរយកមកសិក្សាចំនុចខ្លាំង ខ្សោយ ដើម្បីអភិវឌ្ឍន៍ខ្លួនឯង ។ ជាពិសេសគឺ យុទ្ធសាស្ត្រស្រីស្អាត ឆាតចុះ ឆាតឡើងបាន វីដេអូខល អស់ពីវីដេអូខល Live Location ផ្ញើ ឡុខេសុីន វាបាន កូអរឌឺណេ ចុងក្រោយស្ពៃ !!!។
Um Sam An
កាសែតថៃ The Nation សរសេរថា មេទ័ពថៃនិងកម្ពុជា បានព្រមព្រៀងគ្នាដោះស្រាយជម្លោះនៅតំបន់ចុងបូក(មុំបី)នៃខេត្ត Ubon Ratchathani តាមរយៈកិច្ចប្រជុំនៃគណៈកម្មាធិការព្រំដែនចម្រុះ (JBC) រួមទាំងការដកទ័ពរៀងៗខ្លួន នៅចម្ងាយយ៉ាងហោចណាស់ ២០០ ម៉ែត្រពីកន្លែងប៉ះទង្គិច។
ប៉ុន្តែបើតាមកងទ័ពជើងគោកកម្ពុជាដែលចេញសេចក្តីថ្លែងការណ៍ពីជំនួបចរចាររវាងកម្ពុជា-ថៃបានបញ្ជាក់ថា កម្ពុជា នឹងមិនដកថយ ឬឈរជើងដោយគ្មានអាវុធ នៅចំណុចដែលបាន ប៉ះទង្គិចគ្នានោះទេ ព្រោះទីតាំងនោះភាគីកម្ពុជាបានឈរជើងតាំងពីមុនពេលចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ឆ្នាំ២០០០ ស្តីពីការវាស់វែងនិងខណ្ឌសីមាព្រំដែនគោករវាង កម្ពុជា-ថៃ។ ភាគីកម្ពុជាចេញសេចក្តីថ្លែងការណ៍មាន៤ចំណុចដោយបញ្ជាក់ថានឹងមិនដកថយនោះទេ ប៉ុន្តែភាគីថៃថាមានតែ៣ចំណុចដោយត្រូវដកទ័ពរៀងៗខ្លួននៅចម្ងាយយ៉ាងហោចណាស់ ២០០ ម៉ែត្រពីកន្លែងប៉ះទង្គិច។
ទាហានខ្មែរស្លាប់ម្នាក់ ហេតុនេះមិនត្រូវដកទ័ពនោះទេ។ ការដកទាហានខ្មែរចេញពីលេណដ្ឋាន(ត្រង់សេ) ដែលជាកន្លែងឈរជើងសព្វថ្ងៃនេះ អាចចាញ់ល្បិចថៃ ដែលនៅពេលទាហានខ្មែរដកចេញរួច ទាហានថៃនឹងចូលមកកាន់កាប់ត្រង់សេនោះដូចចូលមកកាន់កាប់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របីអញ្ចឹង។ យើងយល់ថា ទាហានកម្ពុជាគួរតែឈរជើងនៅកន្លែងដដែល ហើយទាមទារអោយទាហានថៃដកចេញពីតំបន់នោះព្រោះតំបន់ចុងបូកឬមុំបីនៃខេត្តព្រះវិហារនោះជាទឹកដីរបស់កម្ពុជា។ កម្ពុជាត្រូវឈប់ចរចាទ្វេភាគីតទៅទៀតព្រោះការចរចាទ្វេរភាគីពីតំបន់មុំបីនេះអស់រយៈពេល២៥ឆ្នាំហើយគឺចរចាតាំងពីអនុស្សារណៈយោគយល់ឆ្នាំ២០០០(MOU43)។ បើនៅបន្តចរចាទ្វេភាគីអាចនឹងផ្ទុះអាវុធដាក់គ្នាម្តងទៀតនិងអាចកម្ពុជាបាត់បង់តំបន់មុំបីនេះ។ តំបន់ដែលអាចនឹងផ្ទុះអាវុធដាក់គ្នាបន្ទាប់ពីតំបន់មុំបីគឺតំបន់ច្រកអានសេះដែលភាសាថៃហៅថាចុងអានម៉ានិងតំបន់ប្រាសាទតាមាន់ធំ។ ដើម្បីបញ្ជៀសសង្រ្គាមនិងការបាត់បង់ទឹកដី លោក ហ៊ុន ម៉ាណែត ត្រូវតែប្តឹងថៃទៅតុលាការអន្តរជាតិ ករណីកោះគុត ដែនសមុទ្រត្រួតសុីគ្នាទំហំ២៦០០០គីឡូម៉ែត្រការ៉េ ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី តំបន់ច្រកអានសេះនិងតំបន់ចុងបូកឬមុំបី ។ យើងក៏ស្នើអោយលោក ហ៊ុន ម៉ាណែត ដាក់សំណើទៅរដ្ឋសភាដើម្បីធ្វើសច្ចាប័នលើច្បាប់សមុទ្រ (UNCLOS) ។ កម្ពុជាមិនចាំបាច់ច្បាំងគ្នាជាមួយថៃដែលនាំអោយស្លាប់ទាហានខ្មែរនោះទេ គ្រាន់តែប្តឹងថៃទៅតុលាការអន្តរជាតិដូចករណីប្រាសាទព្រះវិហារគឺអ្វីៗដោះស្រាយបានទាំងអស់។
1Post News កាលពីថ្ងៃទី២៨ ខែឧសភា ការហាត់សមគ្រាប់ពិតផ្លូវគោកនិងអាកាស និងពិធីបិទសមយុទ្ធ"នាគមាស២០២៥"រវាងចិន-កម្ពុជា ត្រូវបានប្រារព្ធឡើងនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថលើផ្ទៃប្រទេសក្នុងខេត្តកំពង់ឆ្នាំង។ សមយុទ្ធរួមគ្នានេះ បានបង្កើនសមត្ថភាពបញ្ជាការរួមនិងសកម្មភាពរួមគ្នារបស់យោធាចិននិងកម្ពុជា ព្រមទាំងបានលើកកម្ពស់កម្រិតរួមនិងកម្រិតប្រយុទ្ធជាក់ស្តែងរបស់យោធាទាំងពីរដល់ចំណុចថ្មីមួយទៀត និងបានបោះជំហានថ្មីក្នុងប្រវត្តិសាស្រ្ត
សមយុទ្ធនាគមាស៖ សមយុទ្ធនាគមាសទី ០៧ រវាងកងទ័ព កម្ពុជា ចិន ត្រូវបានបិទបញ្ចប់ថ្ងៃទី ២៨ ឧសភា ឆ្នាំ ២០២៥ ដែលជាថ្ងៃ កងទ័ព សៀម សម្រេចចិត្តចូលមកឈ្លានពានទឹកដីកម្ពុជា តំបន់មុំ ៣ ត្រីកោណមរកត-- ហេតុអ្វីកងទ័ព សៀមសម្រេចចិត្តជ្រើសរើសយកថ្ងៃនេះ? នោះគឺជាអ្វីដែល កងទ័ពសៀម មិនពេញចិត្តទាល់តែសោះ ចំពោះកម្ពុជា ពីព្រោះ មុនការប្រកាសឯករាជ្យឆ្នាំ ១៩៥៣ កងទ័ព សៀម និង កងទ័ព វៀតណាម មានព្រំដែន ជាប់គ្នានៅ មូលដ្ឋានជើងទឹករាម សព្វថ្ងៃនេះ ដូច្នេះ សមយុទ្ធយោធា កម្ពុជា ចិន គឺ ទាំងសៀម ទាំង វៀតណាម ទាំង ឥណ្ឌា អាមេរិក គ្មានមួយណាពេញចិត្តជាមួយ កម្ពុជាទេ អ្វីដែលខុសគ្នា គឺពួកគេប្រើមធ្យោបាយផ្សេងគ្នា ដូចជា គាំទ្របក្សប្រឆាំងនៅកម្ពុជាឲ្យ រិះគន់ទំនាក់ទំនងយោធា កម្ពុជា ចិន ឬ យោធាឥណ្ឌារិះគន់ មួលដ្ឋានរាម...។ ក្នុងពេលសមយុទ្ធយោធាកម្ពុជា ចិន គេឃើញកងទ័ព សៀម កំពុងតែសង្រ្គើតធ្មេញ ចល័តទ័ពអាវុធ និងយន្តហោះចូលមកព្រំដែន និង បង្ហាញពី រាដាការពារអាកាសកម្លាំងការពារអាកាសរបស់ កម្ពុជា..ហើយពួកគេ បង្ហាញពី សមត្ថភាព យន្តហោះចម្បាំងធុន F-5 ផងដែរ..
សំណួរសម្រាប់នាយទាហានអប់រំចិត្តសាស្រ្ត៖ ឧ.ថា សំរាំងស៊ី ផ្សព្វផ្សាយពត៍មានបែបនេះទៅកាន់អ្នកគាំទ្ររបស់គេ--ទាហានសិល្បៈ ទាហានក្រុង ទាហានការិយាល័យ ស្លៀកពាក់សស្អាតបាត ចំណែកទាហានព្រំដែន ពាក់ស្បែងជើងផ្ទាត់ គ្មានអាវក្រោះ ស្បែកខ្មៅៗ សាច់ឈាមមិនសូវស្អាត..ដែលគោលបំណងរបស់ខ្លាំងស៊ីរូងផ្ទៃក្នុងមានបំណង បំបែកបំបាក់កម្លាំងសាមគ្គីរបស់យើង ក្នុងមានជាមន្រ្តីអប់រំចិត្តសាស្រ្ត រៀនដល់ បណ្ឌិត អនុបណ្ឌិត បរិញ្ញាប័ត្រអប់រំចិត្តសាស្រ្ត តើ លោកអ្នកត្រូវ វាយបក វិញបែបណា? ---សម្រាប់កងទ័ពអាមេរិក គេបកស្រាយបែបនេះ " កងទ័ពប្រយុទ្ធ១ នាក់ ត្រូវមានជំនួយការយ៉ាងតិច ៥ ទៅ ៨ នាក់ ជាអ្នកបំរើការ ឬ ទ័ពជួរក្រោយ ដូចជា មន្រ្តីស្បៀង មន្រ្តីចារកិច្ច មន្រ្តីដឹកជញ្ជូន ហិរញ្ញវត្ថុ ភស្តុភារ អប់រំចិត្តសាស្រ្ត...ទឹកស្អាត អគ្កីសនី បញ្ជូនសារ...និង ផ្ទះបាយ !!!!🥰🥰🤣 ដូច្នេះ ក្នុងនាមកងទ័ព គ្មានអ្នកណាម្នាក់ទំនេរឡើយ !!!
បណ្តាញព័ត៌មានថ្មី ការរិះគន់ដេីម្បីស្ថាបនា មិនថាតែអ្នកកាសែតទេ ប្រជាពលរដ្ឋក៏មានសិទ្ធិរិះគន់ដែរ ប៉ុន្តែទង្វើរបស់ឈ្មោះ ហង្ស សំណាង អ្នកកាសែតម្នាក់រស់នៅខេត្តស្វាយរៀង ដែល ផលិតវីដេអូយកមនុស្សនៅខេត្តស្វាយរៀងសំដែងជាយោធាហើយវាយប្រហារលេីកងទ័ព ខណៈដែលកងទ័ពកំពុងប្រឈមមុខជាមួយសត្រូវឈ្លានពាន មិនមែនជាការរិះគន់ទេ ។ ជាពិសេសបុគ្គលហង្ស សំណាង មិនស័ក្តិសមជាអ្នកកាសែតទេ ព្រោះបានក្លែងឯកសណ្ឋានកងទ័ពដោយគ្មានការអនុញ្ញាត និងបានញុះញង់កងទ័ព បំបាក់ទឹកចិត្តកងទ័ព ខណៈកងទ័ពយេីងកំពុងប្រឈមមុខជាមួយសត្រូវឈ្លានពាន ។ សូមក្រសួងព័ត៌មាន មេត្តាពិនិត្យមើលបុគ្គលរូបនេះផង ជាពិសេស សមត្ថកិច្ច គួរពិចារណាផ្លូវច្បាប់តេីបុគ្គលហង្ស សំណាងនេះគួរមានវិធានការច្បាប់ឬយ៉ាងណា ?
Hun Manith Royal Cambodian Armed Forces
ព្រឹកនេះ ខ្ញុំបាទតំណាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ចុះមកសួរសុខទុក្ខ និងពាំនាំអំណោយជូនដល់បងប្អូនប្រជាពលរដ្ឋ ចំនួន១១៩គ្រួសារ ដែលបានចល័តទៅរកតំបន់សុវត្ថិភាព ក្រោយពីមានការប៉ះទង្គិចគ្នាកាលពីព្រឹកថ្ងៃទី២៨ នៅតំបន់មុំបី។ដោយមានការភ័យខ្លាច ព្រួយបារម្ភពីការប្រឈមមុខដាក់គ្នា បងប្អូន អ៊ំពូមីង លោកយាយ លោកតា ប្រជាជននៅភូមិតេជោមរកត និងភូមិសែនតេជៈ ឃុំមរកត បានបង្ខំចិត្តនាំគ្រួសារកូនចៅ ចាកចោលផ្ទះសំបែង ដីស្រែចម្ការ និងរបររកស៊ីរបស់ខ្លួន មកស្នាក់នៅមណ្ឌលសុវត្ថិភាពតាកឹង។
សម្តេចតេជោ ហ៊ុន សែន សម្តេចធិបតី ហ៊ុន ម៉ាណែត ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ព្រមទាំងថ្នាក់ដឹកនាំមួយចំនួនទៀត បានធ្វើការជាមួយភាគីមិត្ត ដើម្បីដោះស្រាយបញ្ហាដោយសន្តិវិធី ហើយយើងអត់ធ្មត់ បញ្ចៀសការប្រឈមមុខដាក់គ្នា ធានារក្សាព្រំដែនសន្តិភាព។
ក្នុងឱកាសនេះដែរ ខ្ញុំក៏បានផ្សព្វផ្សាយពីលទ្ធផលវិជ្ជមាននៃកិច្ចប្រជុំទ្វើភាគី រវាងឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោកកម្ពុជា ជាមួយមេបញ្ជាការកងទ័ពជើងគោកថៃ កាលពីម្សិលមិញនេះ ជូនដល់បងប្អូនប្រជាពលរដ្ឋ និងគ្រួសារកងទ័ព ហើយបានលើកទឹកចិត្តពួកគាត់ត្រឡប់ទៅគេហដ្ឋានរៀងៗខ្លួនវិញ ដើម្បីមើលថែផ្ទះសំបែង បង្កបង្កើនផល ប្រកបរបររកស៊ី ហើយកូនៗអាចបន្តការសិក្សាបានជាធម្មតា។
ស៊ីស៊ីថាមស៍ វៀតណាមទទួចស្នើសុំឱ្យកម្ពុជា-ថៃបន្តចរចាគ្នាដោយសន្តិវិធីពីបញ្ហាព្រំដែន
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមបានទទួចស្នើសុំឱ្យកម្ពុជា-ថៃបន្តចរចាគ្នាដោយសន្តិវិធីពីបញ្ហាព្រំដែនដោយវៀតណាមជឿជាក់ថាកម្ពុជា និងថៃនឹងដោះស្រាយការខ្វែងគំនិតគ្នាតាមរយៈការសន្ទនា និងដោយសន្តិវិធី បន្ទាប់ពីមានការប្រឈមមុខដាក់គ្នាដោយកាំភ្លើងនៅព្រំដែន។ ការអំពាវនាវរបស់អ្នកនាំពាក្យវៀតណាមធ្វើឡើយក្រោយពីកងទ័ពកម្ពុជា និង ថៃ នៅម៉ោងប្រហែលជា ៥:៤៥ នាទីព្រឹកថ្ងៃទី ២៨ ឧសភានេះ បានផ្ទុះអាវុធដាក់គ្នាមួយប្រាវប្រហែលជា ១០នាទី។ការផ្ទុះអាវុធដាក់គ្នានេះ គឺផ្តើមឡើងដោយភាគីប្រទេសថៃ ដែលបានបាញ់ប្រហារមុនមកលើលេណដ្ឋានកម្ពុជា ដែលជាទីតាំងឈរជើងតាំងពីយូរលង់ណាស់មកហើយ ដោយការវាយប្រហារនោះ បានបាត់បង់ជីវិតកងទ័ពកម្ពុជាម្នាក់។
តាមព័ត៌មានមកថា អ្នកកាសែត ហង្ស សំណាង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាត់ហើយនៅមន្តនេះបន្តិច។ ហង្ស សំណាង ជាអ្នកកាសែត របស់ គណបក្សប្រឆាំង ជាអ្នកកាសែតបែប កំប្លែង ឡប់ៗ ឆ្កួត...សំបូររឿងអាស្រូវ និងចុងក្រោយនេះ វាយប្រហារលើ កេរ្តិឈ្មោះរបស់ កងទ័ពកម្ពុជា ខណៈយើងកំពុងមានជំលោះព្រំដែនភាគខាងលិច៕
Hout Songhak·
សម្តេចតេជោ បញ្ជាក់ ៣ចំណុច ទៅកាន់ក្រុមជ្រុលនិយមថៃ និងបញ្ជាក់ថា កម្ពុជាមិនអាចដកកងទ័ពចេញពីទឹកដីរបស់ខ្លួនតាមការទាមទាររបស់ភាគីថៃឡើយ!
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះសារនាយប់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥នេះថា៖ «នៅក្នុង Facebook របស់ខ្ញុំ ត្រូវបានពួកជ្រុលនិយមថៃចូលមកជេរប្រមាថ ដែលជាចេតនាចង់បំផ្លាញទំនាក់ទំនងល្អរវាងរាជរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ កម្ពុជា-ថៃ និងចង់ដុតកំដៅឲ្យមានការប្រយុទ្ធគ្នារវាងកងទ័ពប្រទេសទាំងពីរ។ ក៏មានជនជាតិថៃមួយចំនួន ចង់ឲ្យកម្ពុជាដកកងទ័ពចេញពីតំបន់ដែលកងទ័ពកម្ពុជាកំពុងឈរជើង។
ដើម្បីចៀសវៀងការវង្វេងប្រវត្តិសាស្ត្រ ខ្ញុំសូមបញ្ជាក់លើ៣ចំណុចដូចខាងក្រោម៖
១. តំបន់មុំបីនេះ ជាទឹកដីកម្ពុជា និងត្រូវបានកងទ័ពកម្ពុជាឈរជើងតាំងពីមុនកិច្ចព្រមព្រៀងប៉ារីសទៅទៀត មានន័យថាមុន MoUឆ្នាំ២០០០ ប្រហែល ១៣ឬ១៤ឆ្នាំ។ អ៊ុនតាក់ប្រហែលជាអាចធ្វើសាក្សីបាន ហើយបើមិនច្បាស់ កម្ពុជា និងថៃ អាចព្រមព្រៀងគ្នាយកបញ្ហានេះ អមដោយផែនទីផ្លូវការដែលអន្តរជាតិទទួលស្គាល់ (មិនមែនជាផែនទីចោរដែលគូសខ្លួនឯងដើម្បីលួចដី) ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិឡាអេ ដើម្បីបញ្ចប់សេចក្តីក្រោមយុទ្ធសាស្ត្រពន្លត់ភ្លើង ជាជាងអង្គុយបក់ផ្សែង និងដើម្បីសេចក្តីសុខ និងសាមគ្គីភាពនៃអ្នកជំនាន់ក្រោយកុំឲ្យមានរឿងច្រំដែលកើតឡើងបន្តទៀត។
២. រូបថតប៉ុន្មានសន្លឹកដែលខ្ញុំ និងភរិយា ព្រមទាំងសហការីបានទៅកាន់តំបន់នោះ កាលពីជាង១៥ឆ្នាំមុន គឺជាភស្តុតាងកាន់តែច្បាស់បញ្ជាក់ថាជាទឹកកម្ពុជា។ ខ្ញុំមិនអាចស្លៀកពាក់យោធាទៅថតក្នុងទឹកដីថៃ ឬទឹកដីឡាវនៅតំបន់នោះបានទេ ពិតមែនតែពេលនោះ ខ្ញុំទទួលកងទ័ពឡាវនៅក្នុងរោងបុណ្យនេះ (រោងនេះត្រូវបានភ្លើងឆេះកាលពីប៉ុន្មានឆ្នាំមុន)។
៣. កម្ពុជាមិនអាចដកកងទ័ពចេញពីទឹកដីរបស់ខ្លួនតាមការទាមទាររបស់ភាគីថៃបានឡើយ។ ក្បួនបែបនេះ គឺជាក្បួនដែលអតីតនាយករដ្ឋមន្ត្រីថៃ អាភិសិដ្ឋ វេចាជីវ៉ា និយាយមកកាន់ខ្ញុំ ចំពោះមុខប្រធានាធិបតីឥណ្ឌូណេសុី កាលពីខ្ញុំពី២០១១ ថា សូមភាគី២ដកកងទ័ពចេញពីតំបន់ប្រាសាទព្រះវិហារទាំងអស់គ្នា។ ខ្ញុំនិយាយទៅកាន់ អាភិសិដ្ឋ វិញថា ខ្ញុំមិនអាចដកកងទ័ពចេញទឹកដីខ្លួនឯងបានទេផ្ទុយទៅវិញឯកឧត្តមត្រូវដកកងទ័ពឈ្លានពានរបស់ឯកឧត្តមចេញដោយគ្មានលក្ខខណ្ឌ។
ការកើតឡើងនៅមុំបីចំនួន៣ថ្ងៃមកនេះ គឺរឿងច្រំដែលនៃល្បិចកលដែលចង់យកដីពីកម្ពុជា ដោយមេបញ្ជាការថ្នាក់ក្រោម ដោយមានការគាំទ្រពីក្រុមនិយមជ្រុលរបស់ថៃផងដែរ៕
ពត៌មានយោធា - Military News
មុននឹងផ្ទុះការប៉ះគ្នា ប្រជាជនវាផ្សាយចល័តទ័ពព្រាត តែក្រោយប៉ះគ្នា វាស្ងាត់ឈឹង ដោយសារអីវាខ្លាចយើងបាញ់កម្ទេចទីតាំងកងទ័ពវា វាដឹងច្បាស់ណាស់ថាកងទ័ពយើងមានអាវុធធុនធ្ងន់ទំនើបស៊េរីខ្ពស់ក្នុងដៃ ហ្ចឹងវារាងញញើតយើងតិចហើយ ហើយខ្ញុំក៏សុំចិត្តបងប្អូនយើងកុំថតផុសដំណើរការចល័តទ័ពរបស់យើងអី កុំអោយខ្មាំងវាដឹងទីតាំងឈរជើងរបស់កងទ័ពយើង យើងជួយលាក់ការណ៍អោយកងទ័ពយើង តែបើថតបានទុកមើលខ្លួនឯង រឺផ្ញើរមកខ្ញុំមកខ្ញុំសុំមើលដែរ ស្រួលខ្ញុំសិក្សាវាយតម្លៃស្ថានភាពភូមិសាស្រ្តសមរភូមិ
BTV News ·
សម្តេចធិបតី នាយករដ្ឋមន្រ្តី បានថ្លែងថា កន្លែងដែលទាហានឈ្លានពានថៃលួចឆ្មក់បាញ់ទាហានខ្មែរបណ្តាលឲ្យបាត់បង់ជីវិតម្នាក់កាលពីថ្ងៃទី២៨ ខែឧសភា កន្លងទៅនេះ ត្រូវបានទាហានខ្មែរយើងដណ្តើមទីតាំងបានមកវិញហើយ ខណៈទីតាំងនោះគឺជាដែនអធិបតេយ្យ ភាពរបស់ខ្មែរ។
Raiya Kung ដំណឹងក្ដៅៗ! រដ្ឋាភិបាលថៃកំពុងរៀបចំប្រកាសបិទច្រកព្រំដែនកម្ពុជា-ថៃ ចំនួន៦កន្លែង និងប៉ុស្តិ៍ត្រួតពិនិត្យបណ្តោះអាសន្នចំនួន១០ បន្ទាប់ពីមានការប៉ះទង្គិចគ្នារវាងទាហានថៃ និងទាហានកម្ពុជានៅតំបន់មុំ៣ លើទឹកដីកម្ពុជា កាលពីថ្ងៃទី 28 ឧសភា ដែលបណ្តាលឲ្យទាហានខ្មែរម្នាក់ស្លាប់ និងជាច្រើននាក់ទៀតរងរបួសនោះ ធ្វើចលនាដ៏ខ្លាំងក្លាមួយបានលេចឡើងនៅលើបណ្តាញសង្គមកម្ពុជាដើម្បីពហិការមិនទទួលយកផលិតផលថៃទាំងអស់ជាការសងសឹក។
ភ្នាក់ងារសន្តិសុខថៃដែលទទួលស្គាល់សុវត្ថិភាពអ្នករស់នៅតាមព្រំដែនដែលធ្វើពាណិជ្ជកម្មជាមួយប្រទេសជិតខាងមានការព្រួយបារម្ភអំពីជម្លោះដែលអាចកើតឡើងពីស្ថានភាពនេះ។ កិច្ចប្រជុំបន្ទាន់មួយត្រូវបានកោះហៅដើម្បីប្រកាសបិទច្រកព្រំដែនតាមបណ្តោយព្រំដែនកម្ពុជា-ថៃទាំងមូល រួមមានច្រកព្រំដែនអចិន្ត្រៃយ៍ចំនួន៦ និងច្រកព្រំដែនបណ្តោះអាសន្នចំនួន១០៖
ពួកគេគឺ៖
* ចុងសាង៉ាម ស្រុកភូស៊ីង ខេត្តស៊ីសាកេត
* ចុងចោម ស្រុកកាចាញ ខេត្តសុរិន្ទ
* បាណន់លឿក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ
* Baan Laem ស្រុក Pong Nam Ron ខេត្ត Ratchaburi
* បាណន់ផាត់កាដ ស្រុកពុងណាំរ៉ុន ខេត្តរ៉ាក់បុរី
* បានហាតឡេក ស្រុកខនយ៉ៃ ខេត្តត្រាត
ប៉ុស្តិ៍ត្រួតពិនិត្យបណ្តោះអាសន្នចំនួន 10 ដែលទំនងជានឹងរងផលប៉ះពាល់គឺ:
* Chong Arn Ma ស្រុក Nam Yuen ខេត្ត Ubon Ratchathani
* ភូមិតាប្រា ស្រុកតាប្រា ខេត្តស្រះកែវ
* បាណង់ពឿ ស្រុកអារញ្ញ ខេត្តស្រះកែវ
* បាណន់ខៅឌីន ស្រុកខ្លងហាត ខេត្តស្រះកែវ
* បានសាបតារី ស្រុកសូយដាវ ខេត្តចាន់ថាបុរី
* ភូមិបឹងចាន់ឡាង ស្រុកពង់ណាំរ៉ុន ខេត្តចាន់ថាបុរី
* ភូមិសួនសោម ស្រុកសៃដាវ ខេត្តចាន់ថាបុរី
* ភូមិមឿនដាន់ ឃុំបរផៃ ស្រុកបររ៉ៃ ខេត្តត្រាត
* ភូមិចំហរ ឃុំណនស៊ី ស្រុកបររ៉ៃ ខេត្តត្រាត
* ចុងសៀតាគូ ឃុំចន្ថាបភេត ស្រុកបានផាត់ ខេត្ត Buriram
នេះក៏រួមបញ្ចូលផងដែរនូវប៉ុស្តិ៍ត្រួតពិនិត្យបណ្តោះអាសន្នសម្រាប់ទេសចរណ៍នៅ Chong Khao Phra Wihan ស្រុក Kantaralak ខេត្ត Sisaket និងប៉ុស្តិ៍ត្រួតពិនិត្យបណ្តោះអាសន្ននៅ Muang Thom ស្រុក Phanom Dong Rak ខេត្ត Surin ។
CPNTV Online Cambodia
🇰🇭🇰🇭🇰🇭សម្ដេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់គ្រប់បណ្ដាកងទ័ពទាំងអស់ ពិសេសតំបន់ព្រំដែន សូមកុំថតពីការត្រៀមកម្លាំងរបស់កងទ័ព ការត្រៀមយុទ្ធោបករណ៍ (សម្ភារយោធា) នានា បង្ហោះនៅលើបណ្ដាញសង្គមនោះអី ព្រោះនេះជាការសម្ងាត់របស់កងទ័ព។
Khaosod English ·
BREAKING: The government is preparing to announce the closure of 6 permanent Thai-Cambodian border crossings and 10 temporary checkpoints after Cambodians stirred up nationalist sentiment, urging people not to buy Thai products, raising fears of potential clashes between the citizens of both countries.
Reports from security agencies indicated that following clashes between Thai and Cambodian soldiers in Chong Bok, Ubon Ratchathani province on May 28, which resulted in 2 Cambodian soldiers killed and several injured, a strong movement emerged on Cambodian social media to boycott all Thai products as retaliation.
Thai security agencies, recognizing the safety of border residents who trade with the neighboring country, are concerned about potential conflicts arising from this situation. An urgent meeting was called to announce the closure of border crossings along the entire Thai-Cambodian border, including 6 permanent border crossings and 10 temporary boder crossings:
They are:
* Chong Sa Ngam, Phu Sing District, Sisaket Province
* Chong Chom, Kab Choeng District, Surin Province
* Ban Khlong Luek, Aranyaprathet District, Sa Kaeo Province
* Baan Laem, Pong Nam Ron District, Ratchaburi Province
* Baan Phak Kad, Pong Nam Ron District, Ratchaburi Province
* Baan Hat Lek, Khlong Yai District, Trat Province
Ten temporary checkpoints that will likeky be affected are:
* Chong Arn Ma, Nam Yuen District, Ubon Ratchathani Province
* Baan Ta Phraya, Ta Phraya District, Sa Kaeo Province
* Baan Nong Plue, Aranyaprathet District, Sa Kaeo Province
* Baan Khao Din, Khlong Hat District, Sa Kaeo Province
* Baan Sap Tari, Soi Dao District, Chanthaburi Province
* Baan Bueng Chanang Lang, Pong Nam Ron District, Chanthaburi Province
* Baan Suan Som, Sai Dao District, Chanthaburi Province
* Baan Muen Dan, Bor Phroi Subdistrict, Bor Rai District, Trat Province
* Baan Chamong, Nonsi Subdistrict, Bor Rai District, Trat Province
* Chong Sae Takoo, Chanthabphet Subdistrict, Baan Puat District, Buriram Province
This also includes the temporary checkpoint for tourism at Chong Khao Phra Wihan, Kantaralak District, Sisaket Province, and the temporary checkpoint at Mueang Thom, Phanom Dong Rak District, Surin Province.

















































No comments:
Post a Comment