២៦ ធ្នូ ២០២៥៖ ថ្លែងប្រាប់អ្នកសារព័ត៌មាននាល្ងាចថ្ងៃទី២៦ ខែធ្នូនេះ នាយករដ្ឋមន្រ្តីចាំផ្ទះថៃលោក អានុទីន ឆានវីរៈគុល បានថ្លែងថា ថៃនឹងឯកភាពឈប់បាញ់ ៧២ម៉ោង ក្នុងកិច្ចប្រជុំGBCស្អែកនេះ ហើយប្រសិនបើរក្សាការមិនផ្ទុះអាវុធបាន នោះបទឈប់បាញ់នឹងត្រូវចាត់ទុកថាប្រសិទ្ធភាព។ បន្ទាប់ពីរក្សាការឈប់បាញ់ ៧២ ម៉ោងបាន លោក អានុទីន បានចង្អុលបង្ហាញទៀតថា ថៃនឹងព្រមវិលទៅអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ វិញ។ ក្រុមប្រឹក្សាសន្តិសុខជាតិ (NSC) បានសម្រេចបញ្ជូនរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ណាត់ថាក់ផុង ណាក់ផានិច ជាតំណាងឲឱ្យចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមជាមួយកម្ពុជានៅថ្ងៃស្អែក។ កិច្ចព្រមព្រៀងសំខាន់ពីរគឺ៖ បទឈប់បាញ់រយៈពេល ៧២ ម៉ោង រួមជាមួយនឹងការដោះលែងទាហានដែលបានចាប់ខ្លួនផងដែរ។ រយៈពេល ៧២ ម៉ោង គិតពីថ្ងៃទី ២៧ ធ្នូ ម៉ោង ១២ ០០ នាទី .ដល់ ២៩ ធ្នូ ម៉ោង ១២ ថ្ងៃត្រង់ដដែល...

Friday, June 6, 2025

សមរភូមិ មុំ៣ ត្រីកោណមរកត (4)

AYO FM Radio
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ពីទីក្រុងតូក្យូប្រទេសជប៉ុននាព្រឹកមិញថា ក្នុងនាមជានាយករដ្ឋមន្ដ្រីសម្ដេចពាក់មួកពីរ។ មួកទី១គឺមួកមេដឹកនាំនយោបាយ មានន័យថា ត្រូវធ្វើយ៉ាងណាបញ្ចៀសជម្លោះប្រដាប់អាវុធដើម្បីការពារអាយុជីវិតកងទ័ព ការពារកុំឱ្យមានការជម្លៀសពលរដ្ឋ រក្សាសុខសុវត្ថិភាព។ ចំណែកមួកមួយទៀតគឺមួកយោធា ដោយមួកនេះតែពាក់ហើយមិននិយាយថាវ៉ៃឬមិនវ៉ៃនោះទេ ប៉ុន្ដែនិយាយថាបើពេលវ៉ៃគ្នាត្រូវតែវ៉ៃឈ្នះ៕

អវតារ ស.​អាក្របីមេភូមិភាគ 2 នេះវាទាមទារគ្រប់គ្រងកាន់កាប់ភ្នំ 745 ដែលថិតក្នុងដីខ្មែរជារបស់ខ្មែរ ! 
សូមប្រាប់កាពិតទៅចុះ , ដាក់គ្នាកាលថ្ងៃ 28 ថៃលាចាកលោកមិនតិចជាង 10 នាក់ឡើយរបួសជាងម្ភៃនាក់ក្នុងនោះរត់ជុងមែកឈើធ្លាយភ្នែកធ្លាយកក៏ច្រើននាក់ដែរ ..មានមុខស្អីមកខ្ពតដូចមាន់ទៀត ? 
សូមដាក់ផ្លាកលើថ្ងាសវាថា : 

ឡៃលី ប៉ោយប៉ែត ដំណឹងសម្ងាត់ទ័ពថៃស្លាប់២នាក់នៅមុំបីកន្លងមកត្រូវបានបែកធ្លាយពីអ្នកស៊ើបការណ៍ ហើយមេបញ្ជាការថៃទៅចែកព្រះពង្រឹងស្មារតីទ័ពថៃកុំឱ្យតក់ស្លុត!
(ប្រភពត្រយ៉ង ជាងដប់នាទីមុន)

វ៉ាន់ សារាយ Vann Saray ឧត្តមសេនីយ៍ឯក ប៊ុនស៊ីន ផាតក្លាង មេទ័ពភូមិភាគទី២របស់ថៃ ដូចជាលេចមុខច្រើនក្នុងកំលុងពេលនៃការតានតឹងនៅព្រំដែនពេលនេះ។ ព័ត៌មានក៏បានបង្ហាញថា មេទ័ពរូបនេះហើយ ដែលស្រេកឃ្លានដីកម្ពុជាទាំងបំពាន។

ស៊ន សុភក្រ្ត-Sorn Sopheak· 
លោក ប៊ុនស៊ីន ផាតក្លាង មេបញ្ជាការភូមិភាគទី២ របស់ថៃ ដែលជាអ្នកគ្រប់គ្រង និងបញ្ជាកងទ័ពទាំងអស់នៅសមរភូមិជួរមុខ ទល់នឹងសមរភូមិរបស់កម្ពុជាយើង តំបន់មុំបី និងប្រាសាទតាមាន់។ មេបញ្ជាការយោធាដែលមានអំណាចរូបនេះ ជាមនុស្សម្នាក់ទទួលបានការតែងតាំង និងផ្តល់សេចក្តីទុកចិត្តយ៉ាងខ្លាំងពីមនុស្សដែលមានឥទ្ធិពលនៅក្នុងព្រះបរមរាជវាំងថៃ។ 
រដ្ឋាភិបាលថៃរបស់លោកស្រី ផែ ថងថាន ប្រហែលមានអំណាចតិចតួច ដែលអាចបញ្ជាមេទ័ពរូបនេះបាន។
ជារួមបញ្ហាប្រឈមព្រំដែនរវាងប្រទេសទាំង២ ជាពិសេសនៅតំបន់សមរភូមិមុំបី និងប្រាសាទតាមាន់ នៅតែរស៊ើប និងត្រូវយកចិត្តទុកដាក់ខ្ពស់ជានិច្ច ព្រោះមេទ័ពម្នាក់នេះស្រេចឃ្លានទឹកដីយើងគ្រប់វិនាទី។ 
តែសូមផ្តាំថាកម្ពុជាមានកងទ័ព និងមេទាហានអង់អាចក្លាហាន ហើយជោគជាំនៅក្នុងសង្គ្រាមមិនតិចនាក់នោះឡើយ ដែលអាចវាយឲ្យសត្រូវចុះចាញ់នៅក្នុងគ្រប់សមរភូមិប្រយុទ្ធ។

Um Sam An
ព័ត៌ក្តៅថ្ងៃនេះ៖ សូមអបអរសាទរចំពោះអង្គសមាជរដ្ឋសភានិងព្រឹទ្ធសភាសំឡេង១៨២សំឡេង អនុម័តលើសេចក្ដីថ្លែងការណ៍ចំពោះចំណាត់ការរបស់លោក ហ៊ុន ម៉ាណែត ក្នុងការប្ដឹងរឿងបញ្ហាព្រំដែនជម្លោះរវាងកម្ពុជា-ថៃទៅតុលាការអន្តរជាតិ។ នៅក្នុងសមាជរដ្ឋសភានិងព្រឹទ្ធសភានៅថ្ងៃចន្ទនេះ លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា បើទោះជាថៃមិនព្រមឡើងទៅតុលាការយុត្តិធម៌អន្តរជាតិក៏ដោយ ក៏កម្ពុជានឹងប្តឹងករណីនៅចំណុចមុំបី ករណីប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូចនិងករណីប្រាសាទតាក្របី ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិICJ។ នេះជាអ្វីដែលកូនខ្មែរនិងខ្មែរគ្រប់និន្នាការនយោបាយចង់បាននិងសូមអបអរសាទរ។ យើងជម្រុញនិងលើកទឹកចិត្តអោយរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ប្តឹងថៃទៅកាន់តុលាការអន្តរជាតិ ករណីប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី។ យើងក៏ទាមទារអោយរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ប្តឹងថៃទៅកាន់តុលាការអន្តរជាតិ ករណីកោះគុត ដែនសមុទ្រត្រួតសុីគ្នា និងតំបន់ច្រកអានសេះ។ យើងក៏ស្នើអោយលោក ហ៊ុន ម៉ាណែត ដាក់សំណើទៅរដ្ឋសភាដើម្បីធ្វើសច្ចាប័នលើច្បាប់សមុទ្រ (UNCLOS) ផងដែរ។ 
ហេតុនេះលោក ហ៊ុន ម៉ាណែត ត្រូវតែចាត់វិធានការភ្លាមៗប្តឹងថៃទៅកាន់តុលាការអន្តរជាតិ ករណីប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបីស្របតាមអង្គសមាជរដ្ឋសភានិងព្រឹទ្ធសភាសំឡេង១៨២សំឡេង អនុម័តនៅថ្ងៃនេះ។

Fresh News TV
សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវដល់ជនរួមជាតិ កុំឱ្យបញ្ហាប៉ះទង្គិចនៅមុំ៣ ទៅជាការរើសអើងជាតិសាសន៍ និងរាល់ដាល់ដល់កិច្ចសហប្រតិបត្តិការផ្សេងៗ  (Video inside)
(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥នេះ បានបន្ដទទួលស្នើសុំ អំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់ សូមមេត្តាកុំឱ្យបញ្ហាប៉ះទង្គិចនៅមុំ៣ ទៅជាការរើសអើងជាតិសាសន៍ និងរាល់ដាល់ដល់កិច្ចសហប្រតិបត្តិការផ្សេងៗនៃប្រទេសទាំងពីរ។
ការស្នើសុំបន្ដអំពាវនាវជាថ្មីរបស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងសមាជជាលើកដំបូងជជែកអំពីប្រព័ន្ធ​គាំពារសង្គម, សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងកសិកម្ម របស់រដ្ឋសភា និងព្រឹទ្ធសភា រៀបចំឡើងនៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងឲ្យដឹងថា «ខ្ញុំសូមបញ្ជាក់ថា មិនមានយកបញ្ហាការប្ដឹងផ្ដល់មួយនេះ ហើយបញ្ឈប់នូវសហប្រតិបត្តិការណ៍របស់កម្ពុជា-ថៃ លើគ្រប់វិស័យដែលមានរួចហើយនោះទេ រឿងក្ដីក្ដាំនៅតែជារឿងក្ដី ប៉ុន្ដែរឿងសហប្រតិបត្តិការណ៍នៅតែជាសហប្រតិបត្តិការ មិត្តភាពរបស់យើងត្រូវតែបន្ដមាន»។ 
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ដូច្នេះខ្ញុំសូមអំពា​វនាវដល់បងប្អូនជនរួមជាតិទាំងអស់ កុំឈានដល់ការរើសអើងជាតិសាស្រ្ដ កុំឲ្យមានចម្លោះរាលដាលដល់តំបន់ផ្សេង ឬផ្ទេរពីផ្នែកយោធា ទៅកាន់ផ្នែសេដ្ឋកិច្ច, ពាណិជ្ជកម្ម, វិនិយោគ, សេដ្ឋកិច្ច, ទេសចរណ៍, វប្បធម៌ ឬវិស័យអប់រំដទៃផ្សេងទៀត ដូច្នេះសូមយកចិត្តទុកដាក់លើបញ្ហានេះ»។  
បន្ថែមលើនេះសម្ដេចតេជោ ហ៊ុន សែន ក៏បានផ្ដល់នូវអនុសាសន៍មួយចំនួន ដល់រាជរដ្ឋាភិបាលកម្ពុជា លើករណីបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃផងដែរ៕

Hout Songhak
សម្តេចតេជោ ហ៊ុន សែន​៖ ទីតាំងដែលមានការប៉ះទង្គិចនៅតំបន់មុំ៣ គឺជាកន្លែងដែលកម្ពុជាបានកាន់កាប់តាំងពីឆ្នាំ១៩៨៨មកម្ល៉េះ​​
2025-06-02 11:23am
(ភ្នំពេញ)៖ ខណៈកម្ពុជានិងថៃ កំពុងមានជម្លោះព្រំដែននៅតំបន់​មុំ៣ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ​នាព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥នេះ បានអះអាងថា​ ទីតាំងដែលមានការប៉ះទង្គិចនៅតំបន់មុំ៣ ដែលបណ្តាលឱ្យយុទ្ធជនកម្ពុជាម្នាក់ស្លាប់ គឺជាកន្លែងដែលកម្ពុជា បានកាន់កាប់តាំងពីឆ្នាំ១៩៨៨មកម្ល៉េះ​ រឿងអីដែល​ថៃ​បែរជាមកទាមទារឱ្យកម្ពុជាអស់កងទ័ពចេញ​។
ការអះអាងបែបនេះ របស់សម្តេចតេជោ ហ៊ុន សែន​ បានធ្វើឡើងនៅក្នុង​អង្គសមាជរដ្ឋសភា-ព្រឹទ្ធសភា លើបញ្ហាព្រំដែនរវាងកម្ពុជា-ថៃ នាព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥នេះ។
​សម្តេចតេជោ បានគូសបញ្ជាក់យ៉ាងដូ​ច្នេះថា «រឿងដែលខ្ញុំឈឺចាប់បំផុតគឺរឿងយុទ្ធជនម្នាក់ ហើយកន្លែងនេះ ខ្ញុំនិងជាមួយ ទៀ បាញ់ គឺដឹងច្បាស់លើរឿងនេះ យើងកាន់កាប់កន្លែងនេះ តាំងពី១៩​៨៨ ពេលនោះតំបន់នោះ ខ្មែរក្រហមឈរជើង ដាក់អាវុធច្រើនណាស់នៅតំបន់នោះ រាប់ទាំងនៅក្នុងដីថៃមួយចំនួនផង។ យើងបើកប្រតិបត្តិការដែលមានសហការជាមួយឡាវ សហការជាមួយកងទ័ពកម្ពុជា និងកងទ័ពវៀតណាម វ៉ៃយកកាំភ្លើងបានច្រើនណាស់ និងគ្រាប់។ ទៀ បាញ់ បានទៅដល់តាំងពី​ ១៩៨៨ រឿងអីបានជាមកដល់ពេលនេះ មកទាមទារឱ្យយើងអស់កងទ័ពចេញ»។
សម្តេចតេជោមានប្រសាសន៍ថា ក្នុងការចរចា កាលពីពេលកន្លងមក ដោយនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក ​គឺបានឯកភាពច្បាស់គ្នាអស់ហើយ ប៉ុន្តែស្រាប់តែមេបញ្ជាការយុទ្ធភូមិភាគទី២ របស់ថៃ ធ្វើលិខិត​ជូនទៅមេបញ្ជាការកងទពជើងគោករបស់ខ្លួន ហើយបានស្នើមកមេបញ្ជាការជើងគោកកម្ពុជា នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ សុំឱ្យដកកងទ័ពចម្ងាយ២០០ម៉ែត្រចេញពីតំបន់នោះ ប៉ុន្តែយ៉ាងនេះក្តី កម្ពុជាមិនអាចដកកងទ័ពចេញពីទឹកដីខ្លួនបាននោះទេ។
សម្តេចតេជោ បានបញ្ជាក់ថា ករណីជម្លោះព្រំដែននេះ សម្តេច និងអតីតនាយករដ្ឋមន្រ្តីថៃ លោក អាប់ភីស៊ីត វេចាជីវ៉ា ធ្លាប់បានលើកឡើងមកម្តងរួចមក កាលពីឆ្នាំ២០១១ ដែលកាលនោះ អតីតនាយករដ្ឋមន្រ្តីថៃ លោក អាប់ភីស៊ីត បាននិយាយជាមួយសម្តេចនៅមុខនាយករដ្ឋមន្រ្តីឥណ្ឌូនេស៊ី អំឡុងពេលដែលឥណ្ឌូនេស៊ី ធ្វើជាប្រធានអាស៊ាន នៅឆ្នាំ២០​១១ ថាសុំឱ្យភាគីទាំង២ ដកកងទ័ពចេញពីប្រាសាទព្រះវិហារ។កាលនោះ សម្តេចបានបញ្ជាក់ថា សម្តេចមិនអាចដកកងទ័ពចេញទឹកដីរបស់ខ្លូនបាននោះទេ ផ្ទុយទៅវិញថៃនោះទេ ដែលត្រូវដកកងទ័ពចេញពីប្រាសាទព្រះវិហារ។
លោកមានប្រសាសន៍ថា «វាមិនដែលនៅលើពិភពលោក គេអាចទាមទារឱ្យដកកងទ័ពចេញពីទឹកដីរបស់ខ្លួនទេ ហើយអារឿងមុំបីនេះ កន្លែងសាលារៀនចិន ជាសាលាយើងដែលខ្ញុំទៅ ហើយយប់មិញខ្ញុំបង្ហោះទាំងរូបថតដែលខ្ញុំទៅមើលតាមលេណដ្ឋាន ហើយមើលទាំង១២.៧ ស្អីៗកន្លែងហ្នឹងទៀត ហើយមិនមែនព្រំដែននៅត្រឹមតែប៉ុណ្ណឹងទេ ខ្ញុំទៅហួសទៅលើណោះទៀត»។
ជាមួយគ្នានេះ សម្តេចបានចោទជាសំណួរថា ហេតុអ្វីបានជាមកដល់ម៉ោងនេះ ​បែរជាត្រូវទាមទារឱ្យកម្ពុជាដកកងទ័ពចេញ?៕

ស៊ន សុភក្រ្ត-Sorn Sopheak
សម្តេចតេជោ ហ៊ុន សែន៖ សម្តីរបស់មេយោធភូមិភាគ ២របស់ថៃ ដែលស្នើកម្ពុជាដកទ័ពចម្ងាយ ២០០ម៉ែត្រ ពីកន្លែងផ្ទុះអាវុធនៅមុំបី ដូចសម្តីរបស់អតីតនាយករដ្ឋមន្ត្រីថៃ អាប់ភីស៉ីត កាលពីឆ្នាំ២០១១, «កម្ពុជាមិនអាចដកទ័ព ចេញពីទឹកដីរបស់ខ្លួនទេ» 
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥នេះ បានថ្លែងខ្លាំងៗពាក់ព័ន្ធបញ្ហាព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីការប្រឈមមុខដាក់គ្នា រវាងភាគីទាំងពីរ ពិសេសការឈ្លានពានរបស់ភាគីថៃ ចូលមកបាញ់សម្លាប់កងទ័ពកម្ពុជាម្នាក់ នៅតំបន់មុំបី ខេត្តព្រះវិហារ កាលពីថ្ងៃទី២៨ ខែឧសភាកន្លងទៅនេះ។
ក្រៅពីថ្លែងអំពីយន្តការនានា ក្នុងដោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃ សម្តេចបានរំលឹកសម្តីរបស់លោក ប៊ុនស៊ីន ផាតក្លាង មេបញ្ជាការភូមិភាគទី២ របស់ថៃ ដែលស្នើឱ្យកម្ពុជាដកទ័ពចម្ងាយ ២០០ម៉ែត្រ ពីកន្លែងផ្ទុះអាវុធនៅមុំបី, សម្តេចបញ្ជាក់ថា សម្តីនេះដូចគ្នាទៅនឹងសម្តីរបស់អតីតនាយករដ្ឋមន្ត្រីថៃ អាប់ភីស៊ីត វេចាជីវ៉ា (Abhisit Vejjajiva) ដែលធ្លាប់ស្នើឱ្យភាគីទាំងពីរ (កម្ពុជា-ថៃ) ដកទ័ពចេញពីតំបន់ប្រាសាទព្រះវិហារ កាលពីឆ្នាំ២០១១ នៅពេលនោះសម្តេចបញ្ជាក់ទៅវិញថា «កម្ពុជាមិនអាចដកទ័ព ចេញពីទឹកដីរបស់ខ្លួនទេ ផ្ទុយទៅវិញ ថៃទេដែលត្រូវដកកងទ័ពឈ្លានពានចេញពីកម្ពុជា»។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «វាមិនដែលនៅលើពិភពលោក គេទាមទារឱ្យដកកងទ័ពចេញពីទឹកដីរបស់ខ្លួន ហើយរឿងមុំបី កន្លែងសាលារួមចិត្តនេះ ជាសាលារបស់យើង ដែលខ្ញុំធ្លាប់ទៅមើលតាមលានដ្ឋាន មិនមែនព្រំដែនត្រឹមតែប៉ុណ្ណឹងទេ ខ្ញុំទៅដល់ហួសទៅលើថែមទៀត ហេតុអីបានជាមកដល់ពេលមកនេះ វាទៅជាទាមទារឱ្យយើងដក [ដកទ័ព] នេះមិនមែនជាការបំផុសកំហឹងទេ តែរឿងអធិបតេយ្យជាតិ ហើយពេលនេះយើងនឹងដឹងច្បាស់ថា អ្នកណាស្នេហាជាតិ អ្នកណាស្រឡាញ់ជាតិពិតប្រាកដ»។
ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសអញ្ជើញបើកសមាជជាលើកដំបូង របស់រដ្ឋសភា និងព្រឹទ្ធសភា ជជែកអំពីប្រព័ន្ធគាំពារសង្គម, សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងកសិកម្ម នាព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥។
សូមជម្រាបថា នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការសមាជរដ្ឋសភា និងព្រឹទ្ធសភានៃកម្ពុជា អង្គសមាជទាំងមូល ដែលមានសមាជិក សមាជិកាព្រឹទ្ធសភា និងរដ្ឋសភាចំនួនសំឡេង១៨២សំឡេង អនុម័តលើសេចក្ដីថ្លែងការណ៍ គាំទ្រចំពោះចំណាត់ការរបស់នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្ដឹងរឿងបញ្ហាព្រំដែនជម្លោះរវាងកម្ពុជាថៃ ទៅតុលាការអន្តរជាតិ (ICJ)៕

ប្រទេសថៃ រារែកចិត្ត ក្រោយកម្ពុជាបបួលដឹកដៃគ្នាឡើងតតាំងក្ដី នៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។ អ្នកនាំពាក្យកងទ័ពថៃ លោក Winthai Suvaree បានចេញមកឆ្លើយទាំងទទឹងទិសប្រាប់អ្នកកាសែតថៃ The Nation នៅថ្ងៃទី ០២ ខែមិថុនានេះថា សំណើរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលគ្រោងនាំសំណុំរឿងព្រំដែន ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ គឺជា រឿងដាច់ដោយឡែក ពីបញ្ហាមូលដ្ឋានបច្ចុប្បន្ន។ អ្នកនាំពាក្យរូបនេះ អះអាងថា បញ្ហាបច្ចុប្បន្ន គឺជាការទាមទារលើតំបន់ត្រួតស៊ីគ្នា ដែលមិនទាន់មានការកំណត់ព្រំដែនច្បាស់លាស់។ ក្នុងន័យនេះ អ្នកនាំពាក្យកងទ័ពថៃ បានគូសបញ្ជាក់ថា ស្ថានភាពមូលដ្ឋានបច្ចុប្បន្ន ត្រូវការឱ្យភាគីទាំងពីរចូលរួមដោះស្រាយជាមួយគ្នាដោយសន្ដិវិធី និងគ្មានការដាក់ពង្រាយសកម្មភាពយោធាឈ្លានពាន។

Angrut អង្រុត ព័ត៌មាន អ្នកជំនាញថៃផ្តល់យោបល់ខុសៗគ្នា ខ្លះថាមិនបាច់ទៅ ICJ តាមកម្ពុជាទេ ព្រោះបើទៅដឹងតែចាញ់ដូចរឿងក្តីព្រះវិហារ និងស្អុយឈ្មោះ ។ ឯខ្លះថា ថៃបានដកខ្លួនពី ICJ យូរឆ្នាំហើយ កុំខ្វល់ ខ្មែរប្តឹងអីប្តឹងទៅ.. ៕

ធម្មទេសនា ការពារព្រះធម៌
5 ម៉ោង ·
"មុននឹងទៅតុលាការពិភពលោក... សូមត្រលប់មកគោរពច្បាប់ដែលបានព្រមព្រៀងគ្នាពីមុនមក"។
នេះ​ជាការ​ព្រមាន​ច្បាស់លាស់ និង​ម៉ឺងម៉ាត់​របស់​កងទ័ព​ភូមិន្ទ​ថៃ​។
ដោយ​ស្ថានការណ៍​ព្រំដែន​នៅ​តែ​មាន​សភាព​តានតឹង​នៅ​តំបន់​មួយ​ចំនួន។
ការងាកទៅរកគ្នាទៅវិញទៅមក និងការរក្សាកិច្ចព្រមព្រៀងដើមគួរតែកើតឡើងមុនពេល "វិវាទ" ។
ឧត្តមសេនីយ៍ទោ Winthai Suvari អ្នកនាំពាក្យកងទ័ព។
បញ្ជាក់
"មិនចាំបាច់ទៅតុលាការពិភពលោកនៅឡើយទេ" ។
ព្រោះ​ថៃ​និង​កម្ពុជា​បាន​ព្រមព្រៀង​គ្នា​រួច​ហើយ។
នោះគឺជាយន្តការ JBC (គណៈកម្មការព្រំដែនរួម) ដែលត្រូវបានយល់ព្រមដើម្បីប្រើប្រាស់ដើម្បីពិភាក្សាអំពីព្រំដែននៅក្នុងតំបន់ត្រួតស៊ីគ្នា។
ព្រម​ទាំង​កិច្ច​ព្រមព្រៀង​ដើម​ដែល​ប្រទេស​ទាំង​ពីរ​បាន​សន្យា — មិន​ដាក់​ពង្រាយ​ទ័ព មិន​កែប្រែ​ដី និង​មិន​ប្រើ​កាំភ្លើង​ដាក់​គ្នា។
កុំ​ទុក​ឲ្យ​ពាក្យ​«មិត្តភាព» ក្លាយ​ជា​ពាក្យ​នៅ​លើ​ឆាក​ពិភព​លោក​ឡើយ។
ខណៈពេលដែលនៅក្នុងវាលពិតប្រាកដវាត្រូវបានសម្តែងថាជាការជីកលេណដ្ឋានដាក់អាវុធឬរំលោភលើបន្ទាត់រួមគ្នា។
ភាគី​ថៃ​មិន​ចង់​ឲ្យ​ស្ថានការណ៍​កាន់តែ​តានតឹង​ទេ​។
ព្រោះវាជឿជាក់លើអំណាចនៃការចរចា និងទំនាក់ទំនងរវាងកងទ័ព។ កិច្ចពិភាក្សារវាងមេបញ្ជាការកងទ័ពទាំងពីរបានបញ្ចប់យ៉ាងច្បាស់លាស់៖
1. ដកថយពីចំណុចប៉ះទង្គិច។
2. ប្រើយន្តការ JBC ដើម្បីចរចា។
៣.​កុំ​ឲ្យ​មាន​ហេតុការណ៍​កើតឡើង​ម្តងទៀត ហើយ​ត្រូវ​ថែរក្សា​កងទ័ព​ដោយ​ប្រុងប្រយ័ត្ន​។
ច្បាប់មានរួចហើយ - ពួកគេគ្រាន់តែត្រូវប្រកាន់ខ្ជាប់។
ប្រទេសថៃនៅតែប្រកាន់ខ្ជាប់នូវមាគ៌ាសន្តិភាព។
ប៉ុន្តែវានឹងមិនអនុញ្ញាតឱ្យនរណាម្នាក់ "ផ្លាស់ប្តូរគំនិតរបស់ខ្លួន" ឬ "ប្រកួតប្រជែងបន្ទាត់ច្បាស់លាស់" ដោយប្រើកម្លាំងទេ។
មុន​នឹង​និយាយ​ពី ICJ ឬ​តុលាការ​ពិភពលោក
យើងគួរតែសួរខ្លួនយើងជាមុនសិនថា តើយើងធ្លាប់បានរក្សាកិច្ចព្រមព្រៀងដែលមានស្រាប់ដែរឬទេ?
នេះ​មិន​មែន​ជា​ការ​កើន​ឡើង​នៃ​ជម្លោះ​ទេ។
ប៉ុន្តែនេះគឺជា "ការរំលឹក" ដើម្បីបញ្ជាក់អំពីវា។
សន្តិភាពមិនអាចសម្រេចបានបើគ្មានពាក្យថាគោរព។

Thmey Thmey
 ចំពោះការប្តឹងទៅតុលាការឡាអេ សម្តេច ហ៊ុន សែន អះអាងថា កម្ពុជាបន្ត​ប្រើប្រាស់ខ្នាតផែន​ទីដើម ដោយភ្ជាប់ជាមួយសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤, ឆ្នាំ១៩០៧
នាពេលបន្ត​ដំណើរការសមាជរដ្ឋសភា-ព្រឹទ្ធសភា នៅរសៀលថ្ងៃទី២ ខែមិថុនា នេះ សម្តេច ហ៊ុន សែន ទទួលព័ត៌មានពីការរៀបចំលេណដ្ឋាន​របស់ភាគីថៃ ប៉ុន្តែសម្រាប់សម្តេច វាមិនចោទជាបញ្ហានោះឡើយ បើមិនប៉ះពាល់អធិបតេយ្យភាពរបស់កម្ពុជា។
ទាក់ទងនឹងការប្រើ​ប្រាស់ផែនទី សម្តេច​ថា គេមិនអាចគូសផែនទីតាមចិត្ត​ចង់នោះឡើយ ដោយ​កម្ពុជាមិនមែនជាក្មេងបៀមដៃសម្រាប់អ្នកប្រមាថ និងបោកបញ្ឆោតឈ្លានពានតាមអំពើចិត្តទេ។ 
កម្ពុជាប្រើប្រាស់ផែនទីដែលព្រះបរមរតនកោដ្ឋ បានប្រើ និងបានឈ្នះក្តីលើសំណុំរឿងប្រាសាទព្រះវិហារ។

Tat Mahaty
2m  · 
កុំប្រើពាក្យថា មេទ័ពអី ព្រោះគាត់មិនមែនជាអ្នកធំជាងគេទេ ខ្មែរយើងខ្លះថា ម្នាក់នេះជាឧត្តមសេនីយ៍ឯក មិនមែនទេ គាត់គឺជាឧត្តមសេនីយ៍ទោ មេបញ្ជាការភូមិភាគ ២ បន្ទាយ សុរ:ណារី ខេត្តនគររាជសីមា ប្រទេសថៃ
ឈ្មោះ ប៊ុនសុិន ផាតក្លាង
พลโท บุญสิน พาดกลาง

ព្រះខ័ន - Preah Khan· 
អ្នកជំនាញទំនាក់ទំនងអន្តរជាតិថៃ៖ ឆ្លៀតឱកាសពីភាពទន់ខ្សោយផ្នែកសន្តិសុខរបស់ថៃ កម្ពុជាដាក់ចេញនូវយុទ្ធសាស្ត្រព្រំដែន
—-
អ្នកជំនាញខាងទំនាក់ទំនងអន្តរជាតិម្នាក់របស់ថៃ បានលើកឡើងថា កម្ពុជា បានឆ្លៀតឱកាសពីភាពទន់ខ្សោយផ្នែកសន្តិសុខរបស់ថៃ ហើយបានដាក់ចេញនូវយុទ្ធសាស្ត្រព្រំដែនចំនួន ៣ ដំណាក់កាល ដែលធ្វើឲ្យស្ថាប័នការពារជាតិរបស់ថៃ ស្ថិតក្រោមសម្ពាធកាន់តែខ្លាំង។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ នៅថ្ងៃទី២ ខែមិថុនានេះ។ 
ក្នុងបទសម្ភាសន៍មួយជាមួយកាសែតបាងកកប៉ុស្តិ៍ លោកសាស្ត្រាចារ្យរង Panitan Wattanayagorn បាននិយាយថា យន្តការសន្តិសុខជាតិរបស់ថៃដែលដំណើរការយឺតយ៉ាវ និងបែកខ្ញែក និងក្រុមប្រឹក្សាសន្តិសុខជាតិដ៏ទន់ខ្សោយ បានបង្ហាញពីភាពរញ៉េរញ៉ៃផ្ទៃក្នុង។ រូបភាពបែបនេះហើយ ដែលលោកបានបន្ថែមថា បានអនុញ្ញាតឲ្យកម្ពុជាទាញយកប្រយោជន៍ទាំងផ្នែកនយោបាយ និងយោធា។
លោកបានថ្លែងបន្តថា រដ្ឋាភិបាលកម្ពុជា មានយុទ្ធសាស្ត្រសំខាន់ៗ​ ចំនួន​ ៣៖
យុទ្ធសាស្ត្រទី១ ពាក់ព័ន្ធនឹងកាយវិការជានិមិត្តរូបរបស់ថ្នាក់ដឹកនាំ។ ប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានគាំទ្រសកម្មភាពរបស់កម្ពុជា ថាជាការចាំបាច់សម្រាប់ការការពារអធិបតេយ្យ ខណៈដែលឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត ដែលជាប្អូនប្រុសរបស់នាយករដ្ឋមន្ត្រី ដឹកនាំទស្សនកិច្ចកម្រិតខ្ពស់មួយ ទៅកាន់តំបន់ជម្លោះ ដើម្បីពង្រឹងជួរកងទ័ព។
យុទ្ធសាស្ត្រទី២ ពាក់ព័ន្ធនឹងការកេណ្ឌកម្លាំងយោធា។ ប្រទេសកម្ពុជា បានដាក់ពង្រាយកាំភ្លើងធំ រថក្រោះ និងប្រព័ន្ធមីស៊ីលធុនធ្ងន់(ប្រព័ន្ធមីស៊ីល KS-1A និង KS-1C របស់ចិន និងប្រព័ន្ធបាញ់រ៉ុក្កែតរបស់រុស្ស៊ី)តាមបណ្តោយព្រំដែនថៃ ហើយបានអះអាងថានឹងមិនដកថយឡើយ ដោយយោងលើអនុស្សរណៈនៃការយោគយល់ MoU43 និងបានទាញយកប្រយោជន៍ពីមនោសញ្ចេតនាជាតិនិយម ដើម្បីទទួលបានការគាំទ្របន្ថែមពីក្នុងស្រុក ខណៈពេលដែលមានភាពតានតឹងផ្នែកនយោបាយផ្ទៃក្នុង។
យុទ្ធសាស្ត្រទី៣ ផ្តោតលើការផ្សះផ្សាការទូត។ ខណៈពេលដែលលោកសម្តែងការសោកស្តាយចំពោះជនរងគ្រោះ លោក Panitan Wattanayagorn បានព្រមានថា ការចរចារវាងកងទ័ពកម្ពុជា និងថៃអាចនឹងមានភាពយឺតយ៉ាវ ក្នុងការចេញជារូបរាងឡើង។
សាស្ត្រាចារ្យរង លោក Panitan បានរិះគន់យន្តការសន្តិសុខជាតិរបស់ថៃដែលលោកយល់ថាមានដំណើរការយឺតយ៉ាវ និងបែកខ្ញែក ខណៈការឆ្លើយតបរបស់កម្ពុជាក្រោមឥទ្ធិពលសម្ដេចតេជោ ហ៊ុន សែន មានភាពលឿនរហ័ស និងប្រមូលផ្ដុំ។ 
ហេតុដូច្នេះ លោក Panitan បានស្នើឱ្យមានការបង្កើតគណៈកម្មាធិការព្រំដែនជាន់ខ្ពស់មួយ ដែលមានសមាជិកជាអ្នកធ្វើសេចក្តីសម្រេចសំខាន់ៗ។ គណៈកម្មាធិការបែបនេះ អាចកោះប្រជុំបន្ទាន់ និងធ្វើការសម្រេចចិត្តបានឆាប់រហ័ស ដើម្បីដោះស្រាយបញ្ហាបានភ្លាមៗ។ លោកបានអំពាវនាវឱ្យមានការសម្របសម្រួលជាបន្ទាន់ក្នុងចំណោមភ្នាក់ងារសន្តិសុខថៃ សម្រាប់កិច្ចប្រជុំបន្ទាន់ ដោយតម្លាភាព ដើម្បីត្រួសត្រាយផ្លូវសម្រាប់ការចរចាប្រកបដោយអត្ថន័យ។ 
លោកក៏បានព្រមានទៅរាជរដ្ឋាភិបាលថៃ ប្រឆាំងនឹងប្រើប្រាស់យន្តការអាស៊ានផងដែរ ដោយសំអាងថាមានរដ្ឋសមាជិកមួយចំនួនហាក់ដូចជាចូលចិត្តកម្ពុជា។
សាស្រ្តាចារ្យរងរូបនេះ ថ្លែងថា «បើថៃវាយ ថៃចាញ់ តែបើថៃនៅស្ងៀម កម្ពុជាទទួលផល។ មាគ៌ាឆ្ពោះទៅមុខតែមួយគត់ គឺការដាក់ចេញចេញយុទ្ធសាស្រ្តផ្នែកសន្តិសុខប្រកបដោយភាពរួបរួម និងបរិសកម្ម។»៕

No comments:

Post a Comment