Wednesday, July 12, 2023

គ្រាប់បែក ចង្គោម Cluster Bomb

ចេញផ្សាយលើកទី ១ ថ្ងៃទី ១៨ មិថុនា ២០១២ Thailand Cluster bomb សង្រ្គាម ព្រំដែន កម្ពុជា ថៃ'.គ្រាដែលកងទ័ពថៃ ប្រើកាំភ្លើងធំធុន ១៥៥ មម ផលិត ដោយក្រុមហ៊ុន​បារាំង អាហ្រ្វិកខាងត្បូង បាញ់គ្រាប់ ១៥៥ មម ជាប្រភេទគ្រាប់បែកចង្រ្កោម ចូលតំបន់ ប្រាសាទ ព្រះវិហារ និង តំបន់ក្បែរខាង។ ការបាញ់ មានចម្ងាយ ៣០ គម កំពស់គ្រាប់ផ្ទុះ លើអាកាស ២០០ មែត្រ បង្កើតជា អំបែងគ្រាប់គ្រាប់បែក ចង្រ្កោមប្រឆាំង មនុស្ស ឬ ប្រឆាំង ថ្មើរជើង Anti Infantry force. 



ការចេញផ្សាយលើទី ២ នេះ គឺជាការកែសម្រួល ដោយសារ មានការវិវត្តន៍ វិស្វកម្មយោធាក្នង​សង្រ្គាម អ៊ុយក្រែន រុស្សី ដែល ជះឥទ្ធិពល ដលបច្ចេកវិជ្ជាយោធា ឬ វិស្វកម្មយោធាទូទាំងសកលលោក ដុចជា ពេលនេះ កងទ័ព អ៊ុយក្រែន កំពុង បញ្ជាទិញ ឬ ស្នើរសុំជំនួយ គ្រាប់បែកចង្រ្កោមធុន MK-20 ពី សហរដ្ឋអាមេរិក ដើម្បី មក វាយបក លើកងទ័ពរុស្សី ដែលកំពុង ប្រើដ្រូន វាយប្រហារ កងរថក្រោះ អ៊ុយក្រែន។ គ្រាប់បែកចង្រ្កោមធុន MK-20 មានទំងន់ ២៣០ គក ដែលទាមទារ ការដឹកជញ្ជូនតាម យន្តហោះប្រតិកម្ម ចុះហេតុអ្វី អ៊ុយក្រែន បញ្ជាទិញ គ្រាប់បែកធុននេះ?ហេតុអ្វី សហរដ្ឋអាមេរិក បដិសេធក្នុងការបញ្ជូនឲ្យ អ៊ុយក្រែន?

ទាក់ទងបញ្ហាមានការប្រឆាំង រឿងដែល ទ័ពអាមេរិក បញ្ជូនគ្រាប់បែកចង្កោមឲ្យ អ៊ុយក្រែន ថាជារឿងខុសច្បាប់ផង ជារឿងដែលនាំឲ្យ អ៊ុយក្រែនជួបវិបត្តិក្នុងការដោះគ្រាប់មីនផងនោះ យើងសួមលើកយកការវិភាគ មួយជាសច្ចៈភាព ដែនថា អាមេរិក អ៊ុយក្រែន រុស្សី មិនមែនជា ហត្ថលេខីនៃ សន្ធិសញ្ញា Cluster Bomb ឡើយ។ ខាង អ៊ុយក្រែន គេបានលើកឡើងរឿងដែលថា រុស្សី ប្រើប្រាស់ គ្រាប់បែកចង្កោម ធុន Smerch 30 or BM-27 ហេតុអ្វី អន្តរជាតិមិន ហាមឃាត់? ចំណែក អ៊ុយក្រែន ប្រើប្រាស់ គ្រាប់បែក បង្កោមធុន MIMARS  របស់ អាមេរិកដែរ ហេតុអ្វី អន្តរជាតិ មិនស្រែក ហាមឃាត់? បើយោងតា Kyiv Post គេផ្សាយថា គ្រាប់បែក គ្រាប់បែកចង្កោម HIMARS តម្លៃ ៨០,០០០ ដុល្លា/គ្រាប់ ដែលតម្លៃធម្មតា គឺ ១១០,០០០ ដុល្លា/គ្រាប់ គឺជាតម្លៃខ្ពស ខណៈគ្រាប់បែកចង្កោមធម្មតា ធុន ១៥៥ មម តម្លៃ ត្រឹមតែ ៥០០ ដុល្លា ទៅ ៣០០០ ដុល្លា/គ្រាប់។ នេះជា មូលហេតុ ដែល អ៊ុយក្រែន បញ្ជាទិញ គ្រាប់បែក ចង្កោម ៕

យោងតាមអ្នកជំនាញផ្នែកយោធា និង ភស្តុតាងនានា តាម ប្រភពចារកម្មចំហរ គឺ អ៊ុយក្រែន មានបំណង ប្រើប្រាស់ កែច្នៃ គ្រាប់បែកចង្រ្កោម Cluster Bomb មកជា គ្រាប់់បែក អចង្រ្កោមវិញ Individual គឺ ដោះបំបែក មកធ្វើជា គ្រាប់បែក នីមួយៗ ដោយ គ្រាប់បែកធំ មាន ២៤៧ គ្រាប់បែកតូចៗ ដែល ក្នុង ១ គ្រាប់ មានទំងន់ ០.៦ គក  (600 g) ដែល សមស្រប សម្រាប់បំពាក់ ជាមួយ ដ្រូនតូច ៗក្នុងការ វាយប្រហារ​ទំលាក់ លើរថក្រោះរុស្សី ដោយកន្លង ការវាយប្រហារ មិនសូវ មានប្រសិទ្ធិភាព ព្រោះប្រើគ្រាប់បែកធុន 40 mm ដែល មានទងន់ ៣៧០ គ្រាម ( 370 g) ។

អ៊ុយក្រែន៖ កងទ័ពអាមេរិក យល់ព្រម លក់គ្រាប់បែកចង្កោមឲ្យកងទ័ពអ៊ុយក្រែន។ គ្រាប់បែកចង្កោម The Cluster Bomb ត្រូវបាន UN ឬ យូនីហ្សែវ UNICEF ហាមឃាត់ ព្រោះមានគ្រាប់បែកតូចៗ ស្អាតចម្រុះពណ៍ ដែលនាំឲ្យក្មេងមានគ្រោះថ្នាក់ ចុះហេតុអី អាមេរិក មិនគោរពច្បាប់សង្រ្គាម ? តាមអ្នកជំនាញផ្នែកយោធាអាមេរិក វិភាគដឹងការពិតថា អ៊ុយក្រែន មានបំណង ទិញ យកមក ដោះយកគ្រាបបែក ២៤៧ គ្រាប់/ គ្រាប់បែកធំ ដើម្បី បំពាក់ជាមួយ ដ្រូន វាយប្រហារ រថក្រោះ រថពាសដែករុស្សី ដែលមានតម្លៃថោក គឺ ១ គ្រាប់បែក/ រថក្រោះ !! ៕
គ្រាប់បែក ចង្គោម

No comments:

Post a Comment