នៅថ្ងៃទី២ ខែមិថុនា ​ឆ្នាំ ២០២៦ នេះ កម្ពុជាផ្ញើលិខិតផ្លូវការទៅកាន់ប្រទេសថៃ និងអគ្គលេខាធិការ UN ដើម្បីចាប់ផ្ដើមដំណើរការយន្តការផ្សះផ្សាដោយបង្ខំ ក្រោមច្បាប់សមុទ្ររបស់UN។ សម្ដេចធិបតីថ្លែងក្នុងសារពិសេស។ កម្ពុជាបង្ហាញជំហររឹងមាំ លើសន្តិសុខសមុទ្រ និងការគោរពច្បាប់អន្តរជាតិ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម សុខ ស៊ីផាន់ណា ទេសរដ្ឋមន្ត្រី និងជា បេសកជនពិសេស របស់សម្ដេចអធិបតីនាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួម និងថ្លែងបទអន្តរាគមន៍ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្រោមប្រធានបទ " ការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ ពាក់ព័ន្ធនឹងសន្តិសុខសមុទ្រ ក្នុងរនោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី សុខ ស៊ីផាន់ណា បានសង្កត់ធ្ងន់លើសារៈសំខាន់នៃផ្លូវទឹក ដែលមានសុវត្ថិភាព និងសន្តិសុខ ដែលជាសរសៃឈាមដ៏សំខាន់ សម្រាប់សន្តិភាព សុវត្ថិភាព អន្តរជាតិស្ថេរភាពសេដ្ឋកិច្ចសកល និងការអភិវឌ្ឍប្រកបដោយចេរភាព ដើម្បីឆ្លើយតបទៅនឹងការគម្រាមគំហែងដែលកំពុងកើតឡើងចំពោះសន្តិសុខសមុទ្រ ឯកឧត្តមទេសរដ្ឋមន្ត្រី សុខ ស៊ីផាន់ណា បានបង្ហាញនូវអតិភាពសំខាន់ៗចំនួនបី រួមមាន៖ទី១៖ដោះស្រាយវិវាតដោយសន្តិវិធីរាល់វិវាទសមុទ្រ​ត្រូវតែដោះស្រាយតាមរយៈការសន្ទនានិងការទូត​កម្ពុជាប្រកាន់ខ្ជាប់នូវគោលការណ៍សេរីភាពនៃការធ្វើនាវាចរ​និងការឆ្លងកាត់ដោយស្របច្បាប់​ដែលត្រូវតែគោរពឲ្យបានពេញលេញស្របតាមច្បាប់អន្តរជាតិទៀតជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ 1982 UNCLOS។ ទី2 បង្កើនជំនួយបច្ចេកទេសនិងការកសាងសមត្ថភាព​ឯកឧត្តមទេសរដ្ឋមន្ត្រី​បានអំពាវនាវឲ្យមានការពន្លឿន ឲ្យមានការគាំទ្របន្ថែម​ដល់បណ្ដារដ្ឋជាប់សមុទ្រដែលកំពុងអភិវឌ្ឍលើផ្នែកអនុវត្តច្បាប់សមុទ្រ​សន្តិសុខកំពង់ផែ​និងនាវាចរ ការយល់ដឹងអំពីដែនសមុទ្រ​និងការចែករំលែកព័ត៌មានឲ្យបានទាន់ពេលវេលាដើម្បីទប់ស្កាត់បញ្ហាប្រឈមនានាឲ្យមានប្រសិទ្ធភាពទី3 វិធីសាស្រ្តរួមបញ្ចូលគ្នានិងការបង្ការ ក្រុមប្រឹក្សាសន្តិសុខ គួរតែអនុវត្តវិធីសាស្រ្ត ដែលបង្កើតភាពធន់ក្នុងរយៈពេលវែង ដោយផ្អែកលើបរិយាប័ននិងសន្តិភាពជាមួយច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ឯកឧត្តម ទេសរដ្ឋមន្ត្រី សុខស៊ីផាន ណា ក៏បានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការការពារច្បាប់អន្តរជាតិនិងជម្រុញការសន្ទនាដោយសន្តិវិទ្យុ ពង្រឹងសន្តិសុខសមុទ្រជាពិសេសការប្រយ័ត្ត ប្រឆាំង និងបទល្មើសឆ្លងដែន កម្ពុជានៅតែបន្តស្វាគមន៍នាវាបរទេសមកកាន់មូលដ្ឋានទ័ពជើងទឹករាម ដែលបានធ្វើទំនើបកម្មរបស់ខ្លួនសម្រាប់ការធ្វើសមយុទ្ធរួមគ្នា ការផ្ដល់ជំនួយមនុស្សធម៌និងកិច្ចសហប្រតិបត្តិការ ក្នុងគោលបំណងប្រយុទ្ធប្រឆាំងនិងនិងបទល្មើសផ្សេងៗ ឯកឧត្តម សុខ ស៊ីផាន់ណា បានបញ្ជាក់ពីថាការផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀង UNCLOS (UNCLOS)និងBBNJ នាពេលកន្លងមក គឺជាសក្ខីភាព បង្ហាញពីការប្តេជ្ញាចិត្ត មិនងាករា របស់កម្ពុជា ចំពោះសណ្ដាប់ធ្នាប់សមុទ្រដែលផ្អែកលើច្បាប់ និង ការគ្រប់គ្រងធានធានសមុទ្រដោយការទទួលខុសត្រូវ៕

Saturday, June 29, 2013

Oplot-M main battle tank design

ជារថក្រោះដែលកែសម្រួលចេញពី T-84 ផលិតនៅប្រទេស អ៊ុយក្រែន។ វាមានបណ្តោយ ៩.៧ម (បូករួមទាំងកាណុងកាំភ្លើង) ទទឹងប្រវែង ៣.៤ម កម្ពស់ ២.៨ម និងមានទម្ងន់ ៥១តោន។


ប្រព័ន្ធសង្កេតការណ៌ និងប្រព័ន្ធបាញ់
ខាងមុខអ្នកបើរ មានអេក្រង់ ៣ សម្រាប់មើលទៅខាងមុខ និងអាច ដូរអេក្រង់ក្នុង ករណីបើកពេលយប់។
ប្រព័ន្ធគ្រប់គ្រងបាញ់រួមមាន សញ្ញាសម្រាប់យុទ្ធជនបាញ់ពេលថ្ងៃ សញ្ញាសម្រាប់មេបញ្ជាការ សញ្ញាធាតុអាកាស សញ្ញាប្រឆាំងយន្តហោះ និង សញ្ញាគ្រប់គ្រងប្រព័ន្ធអាវុធបាញ់យន្តហោះ។ រថក្រោះនូវមានបំពាក់ប្រព័ន្ធ វិភាគទិន្ធន័យអំពី ល្បឿន មុំ ចំងាយ កម្ពស់ (LIO-V ballistic computer) ប្រព័ន្ធតម្រង់អាវុធ និងបណ្តាប្រព័ន្ធមួយចំនួនទៀត។
1.    រថក្រោះនេះបំពាក់កាំភ្លើងធំ ១២៥មម
2.    កាំភ្លើងយន្ត KT-7.62 (PKT)
3.    កាំភ្លើង AKS
4.    កាំភ្លើងKT-12.7 ប្រឆាំងយន្តហោះ
5.    កាំភ្លើងប្រឆាំងរថក្រោះតម្រង់ដោយឡាស៊ែ បាញ់ក្នុងចំងាយ ៥គម

ប្រព័ន្ធការពារខ្លួន
រថក្រោះនេះអាចទប់ទល់ជាមួយ TNT ទម្ងន់10 គកដែលផ្ទុះក្រោមរថក្រោះ និងធានាចំពោះ TNT ទម្ងន់ 4 គម ដែលផ្ទុះក្រោមកៅអីអ្នកបើកបរ។ រថក្រោះមានសម្ថភាពទប់ជាមួយ គ្រាប់ផ្ទុះ គ្រាប់ទំលុះ និងគ្រាប់បុក។ រថក្រោះក៌មានបំពាក់ប្រព័ន្ធផ្លាស្ទីកសម្រាប់បំផ្លាត កាំជ្រួចប្រឆាំងរថក្រោះលីស្មា។ វាមានបន្ថែមរ៉ាដាសម្រាប់ចាប់សញ្ញាកាំជ្រួចដែលបាញ់ចូល និង អាវុធប្រឆាំងយន្តហោះ ដែលមានប្រព័ន្ធនាំផ្លូវ។ វាមានតំលៃជាង ៤លាន ដុល្លាក្នុង ១គ្រឿង។ សៀមទិញ ៤៩គ្រឿងតំលៃជាង ២០០លានដុល្លាក្នុងឆ្នាំ ២០១១ ពេលនេះបានមកដល់ប្រទេសសៀម៕

រថក្រោះអាចបើកក្នុងល្បឿន 70Km/h ក្នុងចំងាយ ៥០០គម បើគេបន្ថែមធុងប្រេង និងអាច បើកបរក្នុងទឹកក្នុងជម្រៅ ៥ម៉ែត្រ។

No comments:

Post a Comment