ព្រំដែនកម្ពុជា​ ថៃ៖​ ថ្ងៃទី ២៦ ខែ សីហា ឆ្នាំ២០២៦ អានុទីននាយករដ្ឋមន្រ្តីថៃ ផ្លូវការ និងនាយករដ្ឋមន្រ្តីសៀមស្រម៉ោល បានរួមគ្នា កែប្រែខ្សែព្រំដែនសិប្បនិម្មិត ទៅជាខ្សែព្រំដែនអចិន្រ្តៃយ៍ ដែលពត៍មានបង្ករឲ្យប្រជាជនកម្ពុជាមានការឈឺចាប់ជាមួយ រដ្ឋាភិបាលកម្ពុជាខ្លួនឯង នេះជាបំណងរបស់់ សៀម របស់ ថៃ។ ដូច្នេះ អ្នកឃោសនា ត្រូវតែផ្សព្វផ្សាយពត៍មាន វាយបក ប្រតិកម្មរហ័ស តបទៅវិញថា កម្ពុជាប្រកាន់យកជានិច្ច " គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម Franco-Siam Treaty 1904-1907 កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែន (fait accompli to Fact On the Ground)។ នៅ តុលាការ នៅ អង្គការសហប្រជាជាតិគេ កាត់សេចក្តីសំអាងលើ ផែនទីអន្តរជាតិ មិនយក Fait Accompli ឡើយ។

Tuesday, December 30, 2014

Ministry of Economic and Finance: Salary


ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធ មុនីរ័ត្ន បានចេញសារាចរណែនាំមួយដល់ក្រសួង ស្ថាប័ន មន្ទីរជំនាញ អាជ្ញាធរ គ្រឹះស្ថានសាធារណៈ រដ្ឋបាលថ្នាក់ក្រោមជាតិ និងអង្គភាពពាក់ព័ន្ធទាំងអស់ ឲ្យកែប្រែការបើកប្រាក់ឧបត្ថម្ភ ប្រាក់បុព្វលាភ ប្រាក់បំណាច់សម្រាប់មន្ត្រីរាជការ ជាដើម ដោយបង្វែរចូលគណនីធនាគារផ្ទាល់ របស់មន្ត្រីរាជការទាំងនោះ ។

យោងតាមសារាចរណែនាំ ដែលមជ្ឈមណ្ឌលដើមអម្ពិល ទទួលបាននៅថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០១៤ បានឲ្យដឹថា «ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សូមណែនាំ ដល់ក្រសួង ស្ថាប័ន មន្ទីរជំនាញ អាជ្ញាធរ និងអង្គភាពពាក់ព័ន្ធទាំងអស់ អនុវត្តការទូទាត់ចំពោះទឹកប្រាក់គ្រប់ប្រភេទ ដែលត្រូវបើក ឬទូទាត់ជូនមន្ត្រីរាជការ ដែលមានដូចជា បុព្វលាភ លាភការ ប្រាក់បំណាច់ ប្រាក់បេសកកម្ម ប្រាក់សង្គមកិច្ច ប្រាក់ឧបត្ថម្ភ ប្រាក់ម៉ោងបន្ថែម ជាដើម ដោយធ្វើការ បង្វែរ ត្រង់ចូល គណនីប្រាក់បៀរវត្ស របស់មន្ត្រីរាជការផ្ទាល់តែម្តង»។

បើតាមសារាចរ ការសម្រេចកែប្រែបែបនេះ ដើម្បីអនុតាមកម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់រាជរដ្ឋាភិបាល និងផ្អែកលើបទពិសោធន៍ដ៏ល្អ និងមានប្រសិទ្ធភាពខ្ពស់ ក្នុងការបើកប្រាក់ជូនមន្ត្រីរាជការ តាមប្រព័ន្ធធនាគារ នៅទូទាំងប្រទេស ក្នុងរយៈកាលកន្លងមក ថាមានការងារស្រួលក្នុងការគ្រប់គ្រង។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដាក់កំហិតដល់ក្រសួង ស្ថាប័ន មន្ទីរជំនាញ អាជ្ញាធរ និងអង្គភាពពាក់ព័ន្ធទាំងអស់ អនុវត្តមានសារាច រឲ្យមានប្រសិទ្ធភាពខ្ពស់ ចាប់ពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ២០១៤ តទៅ។

សូមជម្រាបថា ការសម្រេចកែប្រែ ការបើកប្រាក់ជូនមន្ត្រីរាជការនេះ ត្រូវបានគេមើលឃើញថា ដើម្បីជៀសវាងអំពើពុករលួយ ដែលអាចកើតមាន នៅក្នុងការបើកប្រាក់គ្រប់ប្រភេទទាំងនោះ ៕

No comments:

Post a Comment