ព្រំដែនកម្ពុជា​ ថៃ៖​ ថ្ងៃទី ២៦ ខែ សីហា ឆ្នាំ២០២៦ អានុទីននាយករដ្ឋមន្រ្តីថៃ ផ្លូវការ និងនាយករដ្ឋមន្រ្តីសៀមស្រម៉ោល បានរួមគ្នា កែប្រែខ្សែព្រំដែនសិប្បនិម្មិត ទៅជាខ្សែព្រំដែនអចិន្រ្តៃយ៍ ដែលពត៍មានបង្ករឲ្យប្រជាជនកម្ពុជាមានការឈឺចាប់ជាមួយ រដ្ឋាភិបាលកម្ពុជាខ្លួនឯង នេះជាបំណងរបស់់ សៀម របស់ ថៃ។ ដូច្នេះ អ្នកឃោសនា ត្រូវតែផ្សព្វផ្សាយពត៍មាន វាយបក ប្រតិកម្មរហ័ស តបទៅវិញថា កម្ពុជាប្រកាន់យកជានិច្ច " គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម Franco-Siam Treaty 1904-1907 កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែន (fait accompli to Fact On the Ground)។ នៅ តុលាការ នៅ អង្គការសហប្រជាជាតិគេ កាត់សេចក្តីសំអាងលើ ផែនទីអន្តរជាតិ មិនយក Fait Accompli ឡើយ។

Sunday, November 12, 2017

ប្រព័ន្ធមីស៊ីល Buk

អ៊ុយក្រែន-រុស្ស៊ី៖ យោងទៅតាមប្រភពព័ត៌មាន ពីគេហទំព័រ ដេលីម៉េល របស់អង់គ្លេស បានឲ្យដឹងថា យន្តហោះដឹកអ្នកដំណើរ មួយគ្រឿង របស់អាកាសចរណ៍ម៉ាឡេស៊ី ផ្ទុកមនុស្សសរុប ២៩៥នាក់ ត្រូវបានរាយការណ៍ឲ្យដឹងថា ទើបតែត្រូវបានបាញ់ធ្លាក់ ថ្មីៗនេះ។
  •   យន្តហោះ Boeing777 មានជើងហោះហើរ MH17 ដឹកអ្នកដំណើរ ២៨០នាក់ រួមទាំង អាកាសយានិក និង បុគ្គលិក ១៥នាក់ទៀត បានចេញដំណើរ នាវេលាថ្ងៃត្រង់ ដោយធ្វើដំណើរ ទីក្រុង អាន់ស្តឺដាម ប្រទេសហូឡង់  ឆ្ពោះទៅកាន់កូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី តែបែរជាជួបនូវគ្រោះ អកុសល ពេលមកដល់ តំបន់ព្រំដែន រវាង ប្រទេសអ៊ុយក្រែន-រុស្ស៊ី ទៅវិញ។
  •   ប្រភពបរទេស បានរាយការណ៍ ឲ្យដឹងទៀតថា យន្តហោះម៉ាឡេស៊ីនេះ បានបាត់ខ្លួន នៅជិតតំបន់ Donetsk ដែលជាទីតាំង កំពុងមាន ការប្រយុទ្ធគ្នា អស់ប៉ុន្មានសប្តាហ៍មកហើយ  រវាងក្រុមឧទ្ទាមប្រឆាំងអ៊ុយក្រែន ជាមួយនឹង រដ្ឋាភិបាលកាន់អំណាច សព្វថ្ងៃ របស់ប្រទេស អ៊ុយក្រែន។  ប្រភពដដែល បានបន្តឲ្យដឹងបន្ថែមទៀតថា យន្តហោះ MH17 ដែលបានធ្លាក់នេះ ត្រូវបានគេជឿជាក់ថា បានហោះចូលមក ក្នុងប្រព័ន្ធរ៉ាដា របស់ម៉ីស៊ីល ការពារអាកាស ដោយបានធ្វើការហោះហើរ នៅរយៈកម្ពស់ ១០គីឡូម៉ែត្រ និង នៅចម្ងាយ ៣២គីឡូម៉ែត្រទៀត ប៉ុណ្ណោះ ពីដែនអាកាស របស់ប្រទេសរុស្ស៊ី៕ ព័ត៌មានលម្អិតបន្តទៀត នឹងមានចុះផ្សាយនៅថ្ងៃស្អែក    
  • បន្ថែម  ប្រភពព័ត៌មានអន្តជាតិតធំៗជាច្រើន បានបញ្ជាក់ថា យន្ដហោះអ្នកដំណើរ Boeing 7777 ដែលកំពុងហោះក្នុងកម្ពស់ខ្ពស់ ១០ គីឡូម៉ែត្រពីដី បានត្រូវបាញ់ធ្លាក់ដោយ គ្រាប់មីស៊ីល បាញ់ចេញពី ប្រព័ន្ធមីស៊ីល Buk  ។  
  •  ប្រព័ន្ធមីស៊ីល Buk   អ្នកយកព័ត៌មាន Reuters ម្នាក់ដែលបានទៅដល់កន្លែងកើតហេតុ បានប្រាប់ថា បំណែក យន្ដហោះ និង សាកសពជនរងគ្រោះ មិនតិចជាង ១០០ នាក់ រាយពពាយ ក្នុងផ្ទៃក្រឡា ៩ គីឡួម៉ែត្រជុំវិញ កន្លែងដែលយន្ដហោះធ្លាក់នេះ។  យន្ដហោះធ្លាក់នៅក្បែរក្រុង Kremenchuk នៃប្រទេស អ៊ុយគ្រែន ដែលកំពុងមានជម្លោះជាមួយ ក្រុមបំបែកខ្លួនដែលមានដើមកំណើតរុស្សី។ មួយថ្ងៃមុនកើតហេតុនេះ យន្តហោះចម្បាំងរុស្សី បានបាញ់ទម្លាក់យន្ដហោះចម្បាំង អ៊ុយគ្រែន ក្នុងដែនអាកាស អ៊ុយគ្រែន ។
  •   រដ្ឋាភិបាល អ៊ុយគ្រែន និង ក្រុមបំបែកខ្លួន បានចង្អុលដាក់គ្នា ចោទគ្នាទៅវិញទៅមកថា ជាអ្នកបាញ់ទម្លាក់យន្ដហោះអ្នកដំណើរនេះ។  ជើងហោះហើរនេះចេញពី ទីក្រុង Amsterdam នៃប្រទេស ហូឡង់ សំដៅទៅ ក្រុង Kuala Lumpur ប្រទេសម៉ាឡេស៊ី ដែលត្រូវឆ្លងកាត់ប្រទេស អ៊ុយគ្រែន និង រុស្សី ។     ថ្មីៗនេះដែរ ជើងហោះហើរ MH 370 នៃ ក្រុមហ៊ុនអាកាសចរម៉ាឡេស៊ី បានបាត់ស្រមោលពីរ៉ាដា ជាមួយអ្នកដំណើរ និង បុគ្គលិកហោះហើរចំនួន ២៣៩ នាក់ នៅថ្ងៃទី ៨ ខែ មីនា។ 

No comments:

Post a Comment