ព្រំដែនកម្ពុជា​ ថៃ៖​ ថ្ងៃទី ២៦ ខែ សីហា ឆ្នាំ២០២៦ អានុទីននាយករដ្ឋមន្រ្តីថៃ ផ្លូវការ និងនាយករដ្ឋមន្រ្តីសៀមស្រម៉ោល បានរួមគ្នា កែប្រែខ្សែព្រំដែនសិប្បនិម្មិត ទៅជាខ្សែព្រំដែនអចិន្រ្តៃយ៍ ដែលពត៍មានបង្ករឲ្យប្រជាជនកម្ពុជាមានការឈឺចាប់ជាមួយ រដ្ឋាភិបាលកម្ពុជាខ្លួនឯង នេះជាបំណងរបស់់ សៀម របស់ ថៃ។ ដូច្នេះ អ្នកឃោសនា ត្រូវតែផ្សព្វផ្សាយពត៍មាន វាយបក ប្រតិកម្មរហ័ស តបទៅវិញថា កម្ពុជាប្រកាន់យកជានិច្ច " គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម Franco-Siam Treaty 1904-1907 កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែន (fait accompli to Fact On the Ground)។ នៅ តុលាការ នៅ អង្គការសហប្រជាជាតិគេ កាត់សេចក្តីសំអាងលើ ផែនទីអន្តរជាតិ មិនយក Fait Accompli ឡើយ។

Thursday, February 27, 2020

កាំជ្រួចការពារអាកាសធុន 9K38 Igla

កាំជ្រួចការពារអាកាសធុន 9K38 Igla ផលិតនៅសហភាពសូវៀត ដែលតាមទាហាន ណាតូ ហៅថា SA-18 ជាសេរីកាំជ្រួចដែលមានតាំងពី សេរី SA-1 ដល់ SA-24 Grinch ដូច្នេះនេះជាសេរីកាំជ្រួចលីស្មាដែលទំនើប។ កងទ៏ពភូមិន្ទខ្មែរហៅថា កាំជ្រួច អា ៧២ មានន័យថា កាំជ្រួច ដី អាកាស ៧២ មម (SA-72mm) ។ កាំជ្រួចការពារអាកាសធុន 9K38 Igla មានទម្ងន់សរុប ១៨ គីឡូក្រាម ប្រវែង ១,៥៧៤ ម ទំហំកាណុង ៧២ មម ទម្ងន់គ្រាប់កាំជ្រួច ១,១៧ គក គិតទាំងទម្ងន់រំសេវ ៣៩០ ក្រាម និងមានចំណុចពិសេស មួយចំនួនដូចខាងក្រោម
  • កាំជ្រួចការពារអាកាសធុន 9K38 Igla ប្រើប្រព័ន្ធកាំរស្មីក្រហម ចាប់គោលដៅ ១៥ គម
  • កាំជ្រួចការពារអាកាសធុន 9K38 Igla បាញ់គោលដៅក្នុងចម្ងាយ ៥,២០០ ម
  • កាំជ្រួចការពារអាកាសធុន 9K38 Igla បាញ់គោលដៅក្នុងកម្ពស់ ២,៥០០ ម
  • កាំជ្រួចការពារអាកាសធុន 9K38 Igla មានល្បឿន ៥៧០ម/វិនាទី
  • កាំជ្រួចការពារអាកាសធុន 9K38 Igla មានប្រតិបត្តិករ ០២ នាក់ អ្នកបាញ់ និង អ្នកបញ្ជាដែលមានភារកិច្ចប្រើកែវយីតវាស់ចម្ងាយ និងរាយការណ៍ឲ្យ អ្នកបាញ់ ចម្ងាយ ៩ ០០០ មែត្រ, ៨ ០០០ មែត្រ, ៧ ០០០ មែត្រ,​៦ ០០០មែត្រ,,,បាញ់ !!
  • ការពង្រាយប្រព័ន្ធកាំជ្រួច៖ ជាធម្មតាមាន (១) រា៉ដារុករកគោលដៅ ឬ រាដាស៊ើបការណ៍ ពង្រាយនៅព្រំដែន ដែលអាចឈ្លបយកការណ៍សភាពការណ៍ផ្ទៃអាកាសខ្មាំងក្នុងជម្រៅ ៤០០ គម ចូលទៅផ្ទៃក្នុងប្រទេសខ្មាំង ចាំរាយការណ៍ឲ្យមករាដាយាម (២) ពង្រាយរាដាយាម នៅខាងក្នុងប្រទេសចម្ងាយប្រមាណ ១០០ គមពីព្រំដែន ចាំរាយការណ៍ ឬបោះដៃមក រាដាទីបញ្ជា (៣) រាដាទីបញ្ជាពង្រាយតាមមូលដ្ឋានសម្ងាត់ ចាំបោះដៃឲ្យទៅ រាដាកាំភ្លើង (៤)​រាដាកងកាំភ្លើងធំ ឬរាដាកងកាំជ្រួច ពង្រាយនៅចម្ងាយប្រមាណ ១០០០ មែត្រពី កងកាំភ្លើងនិង កាំជ្រួច រាដានេះមានភារកិច្ច បោះដៃទៅ រាដាតូចចល័ត គឺរាដាទី ៥ រួច រាយការណ៍តាម អាយកូម ទូរសព្ទ ទៅ អ្នកកាន់កាំភ្លើង។
រូបភាពទាក់ទងកាំជ្រួចការពារអាកាសធុន 9K38 Igla មានដូចខាងក្រោមនេះ

No comments:

Post a Comment