Thursday, September 19, 2024

សង្រ្គាមសាយប៊ើ Cyber Warfare

Fresh News (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ គណៈកម្មាធិការសន្តិសុខឌីជីថល។ អនុក្រឹត្យនេះ កំណត់អំពីការរៀបចំនិងការប្រព្រឹត្តទៅ របស់ គណៈកម្មាធិការសន្តិសុខឌីជីថល ដែល សរសេរជាអក្សរកាត់ថា គ.ស.ខ. ក្នុងគោលបំណងធានាប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពនៃការបំពេញមុខងារ ដឹកនាំ សម្របសម្រួល និងជំរុញការគ្រប់គ្រងសន្តិសុខឌីជីថល ដើម្បីការពារអត្ថប្រយោជន៍របស់គ្រប់តួអង្គសង្គមទប់ទល់ នឹងការវាយប្រហារគ្រប់រូបភាព ឆ្លើយតបគ្រប់ផ្នែកទាំងបច្ចេកទេស និងកម្លាំងពាក់ព័ន្ធនឹងការធានានិងការពារសន្តិសុខឌីជីថល៕

១៨ កញ្ញា ឆ្នាំ ២០២៤ លីបង់/លីបាណន់ Lebanon កំពុងមានការជ្រួលច្របល់់ខ្លាំង ដោយសារមាន ករណី Cyber Attack គឺ ឧបករណ៍ ហ្វូនលីង Pagers ( ដូចក្នុងរូបនេះ) បានផ្ទុះក្នុងពេលតែមួយ ទូទាំងប្រទេស បណ្តាលឲ្យមនុស្ស ១២ ស្លាប់ និងជិត ៣០០០ នាក់រងរបួស។ ប្រទេស​អារ៉ាប់មួយនេះ ( លីបង់) សម្រេចចិត្តឲ្យ មន្រ្តីរដ្ឋាភិបាល កងទ័ព នគរបាល ប្រើប្រាស់់ Pagers នេះ ដើម្បីបញ្ជូនសារឲ្យគ្នាទៅទៅវិញទៅមក រក្សាការសម្ងាត់ ព្រោះបើប្រើ ទូរស័ព្ទ ឬ Internet អាចត្រូវខាង អ៊ីស្រាអែលលួច យកការសម្ងាត់ ( ធ្វើចារកម្ម) ។ ចៃដន្យណាស់ ដែលមានការផ្ទុះពេញផ្ទៃប្រទេសបែបនេះ ដែលខាង អារ៉ាប់ ហៅថា Cyber Attack គឺការវាយប្រហារតាមប្រព័ន្ធ អេឡិចត្រូវនិក។ ការចោទប្រកាន់ គេធ្វើលើក្រុមហ៊ុន ២ គឺ ខាង តៃវ៉ាន់ Taiwan និងខាង ហុងគ្រី Hungarian បានត្រូវ អ៊ីស្រាអែល បន្លំបញ្ជូនគ្រឿងផ្ទុះក្នុង Pagers ទាំងនោះ ។ ជាធម្មតា គេប្រើឧបករណ៍តាម ភោជ្ជនីដ្ឋាន មន្ទីរពេទ្យ ក្រសួង មន្ទីរ...ព្រោះតម្លៃថោក តែ ៤០ ដុល្លា មិនត្រូវការ Internet.

មនុស្សស្លាប់នៅ លីបង់ កើនដល់ ៣២ នាក់ រយៈពេល ៣៨ ម៉ោងនេះ។ នេះជា បញ្ហា AI ឬ ចារកម្មបច្ចេកវិជ្ជា Artificial Intelligence ដែល AI វាគ្រប់គ្រងលើមនុស្ស ហើយ មនុស្សក្លាយជា ទាសករនៃ AI ទៅវិញ។ ការបណ្តុះបណ្តាល IT ជារឿងល្អ នៅកម្ពុជា តែ ការដើរបង្រៀន AI នៅកម្ពុជា មិនជារឿងល្អទេ !!!

អាមេរិកព្រមានអំពីសង្រ្គាមធំនៅតំបន់ មជ្ឃឹមបូព៍ា ក្រោយពីការវាយប្រហារ ៣ ប្រទេស គឺ​ ស៊ីរី លីបង់ បេរូដ ដោយសារការ បង្វែរ អាយកូម និង Pagers ទៅជា គ្រាប់បែក។ នេះជា សង្រ្គាយ សាយប៊ើ Cyber Warfare ដោយប្រើ រលកវិទ្យុ Radio frequency ចូលទៅក្នុង ឈីប Chip ដែលគេលួចបំពាក់ជាមួយ អាយកូម និង Pagers ទាំងនោះ ពេលដែលគេ បញ្ជាទៅ វានឹងផ្ទុះ សម្លាប់មនុស្សភ្លាមៗ ដែលការស្លាប់កើនដល់ ៣២ នាក់ របួសជាង ៣០០០ នាក់។ ឈីប Chip គឺជា ឧបករណ៍ម្យ៉ាង ដែលគេភ្ជាប់ជាមួយ ផ្កាយរណប ប្រៀបដូច SIMCARD របស់ទូរស័ព្ទ ពេលណា ដោតស៊ីបកាតចូល វាភ្ជាប់ប្រព័ន្ធភ្លាម ! ដូច្នេះ ប្រជាជន មូស្លីម នាំគ្នាស្លន់ស្លោរ ដក ថ្ម ចេញពី Pagers ទាំងនោះ​កុំឲ្យ អ៊ីស្រាអែល បញ្ជាឲ្យផ្ទុះថែមទៀត។ តាមហាងលក់ Pagers និង អាយកូម សុទ្ធតែ ដោះថ្មចេញ អស់។ ថ្ម អាយកូម ថ្មពិល ថ្មកំព្យុ៍រ សុទ្ធតែអាចផ្ទុះបាន ពេលណាឆ្លងកំដៅ តែគេមិនអាចបញ្ជាផ្ទុះទេ ព្រោះគ្មាន Chip.. អំពូលភ្លើងពីដើម គេប្រើកូនជ្រូក សព្វថ្ងៃ គេប្រើ Chip ដែលកំណត់ម៉ោងប្រើប្រាស់់ ឬ ម៉ោងរលត់ ឬ រោរិសំលេង បានសព្វយ៉ាង ដោយការប្រើ Ai ឬ Chip.
RFA មន្ត្រី​គណបក្ស​ប្រឆាំង និង​អ្នកឃ្លាំមើល​សង្គម​បារម្ភ​ថា អង្គភាព​វាយ​ប្រហារ​លើ​ប្រព័ន្ធ​អ៊ីនធឹណេត​របស់​រដ្ឋាភិបាល​នឹង​ក្លាយ​ជា​ឧបករណ៍​រឹតត្បិត​លើ​សេរីភាព​បញ្ចេញមតិ​របស់​ពលរដ្ឋ ជាពិសេស​សកម្មជន​សង្គម និង​នយោបាយ។ ក្ដី​បារម្ភ​កើត​ឡើង​បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​សម្រេច​បង្កើត​គណៈកម្មាធិការ​សន្តិសុខ​មួយ​ដោយ​អះអាង​ថា​ដើម្បី​ទប់ទល់​នឹង​ការ​វាយ​ប្រហារ​អ៊ីនធឹណេត មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ភៀសខ្លួន​នៅ​ប្រទេស នូវែលហ្សែលឡង់ (New Zealand) លោក ម៉ន ផល្លា សង្កេតឃើញ​ថា រដ្ឋាភិបាល​ក្រោម​ការដឹកនាំ​របស់​លោក ហ៊ុន សែន រហូត​ដល់​លោក ហ៊ុន ម៉ាណែត ពុំ​មាន​ឆន្ទៈ​ដោះ​ស្រាយ​បញ្ហា​ជីវភាព​ពលរដ្ឋ និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ពិត​ប្រាកដ​នោះ​ទេ។ លោក​យល់​ថា បញ្ហា​ទាំង​នេះ​ហើយ ទើប​ពួកគេ​ព្យាយាម​បង្កើត​ក្រុម​ដើរ​វាយ​ប្រហារ​តាម​បណ្ដាញ​សង្គម ក្នុង​គោលបំណង​បំបិទ​សិទ្ធិ​សេរីភាព​ដើម្បី​បំបិទមាត់​អ្នក​ដែល​ប្រើប្រាស់​បណ្ដាញ​សង្គម​បញ្ចេញមតិ​រិះគន់​ភាព​អសកម្ម​​របស់​រដ្ឋាភិបាល។ លោក ម៉ន ផល្លា៖ «ការ​បង្កើត​គណៈកម្មាធិការ​នេះ​ឡើង​ជា​ ចេតនា​មួយ​ដើម្បី​បំបិទ​មាត់​អ្នក​ប្រជាធិបតេយ្យ​ទី១ និង​ទី​ពីរ​អ្នក​ដែល​ហ៊ាន​តវ៉ា និយាយ​ការ​ពិត​ត្រូវតែ​ទទួល​បាន​ការ​ព្រមាន ទទួល​បាន​ការ​ចាប់​ដាក់​ពន្ធនាគារ ជាពិសេស តាមរយៈ​បណ្ដាញ​នេះ គឺ​ជា​ក្រុម​មួយ​ធ្វើ​សកម្មភាព​អូសទាញ ឬ​បំផុស​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​លែង​គិត​គូ​អំពី​​បញ្ហា​សង្គម​សំខាន់ៗ ជាពិសេស​រឿង​ទឹកដី ដូច្នេះ​ហើយ​ខ្ញុំ​យល់​ថា វា​គ្មាន​ប្រយោជន៍​អ្វី​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទេ គឺ​មាន​ប្រយោជន៍​សម្រាប់​តែ​ក្រុម​របស់​លោក ហ៊ុន ម៉ាណែត តែ​ប៉ុណ្ណោះ​បាទ»។

សង្រ្គាមសាយប៊ើ Cyber Warfare 

First Publish Mar 1, 2020 ទឹកកក អណ្តែតលើផ្ទៃទឹក ១៥% ចំណែក ផ្ទៃលិចទឹកមាន ៨៥% ដូច្នេះ ពត៍មានដែល យើងបាន និង កំពុង អាន សព្វថ្ងៃ ជាពត៍មាន មិនពិត មិនច្បាស់ការណ៍ ដោយសារមនុស្សរាប់លាននាក់ គេឃើញដូចៗគ្នា តាមបណ្តាញសារពត៍មាន គឺមានតែ ស្ថាបន ស្រាវជ្រាវ ឬ ចារកិច្ច ដែលអាចដឹងថា ពត៍មានកប់ក្នុងទឹក មានសភាពបែបណា?-- ក្នុងផ្នែក យោធា ដូចគ្នាដែរ គឺ ៣៥% ជាពត៍មានដែលគេមើលឃើញនឹងភ្នែក អាចវាស់បាន ដូចជា គ្រាប់ អាវុធ រថក្រោះ ខោអាវ យន្តហោះ នាវា ទាំងនោះគឺជា Physical Force  ឬ ផ្នែក យុទ្ធវិធី  ៣០% ចំណែក ពត៍មាន ផ្នែក យុទ្ធសាស្រ្ត ៣៥%  និង ផ្នែកគោលនយោបាយ ៣៥% ទៀត គេមិនបានដឹងឡើយ ដែលនាំឲ្យ ការវិភាគវាយតម្លៃ ថាភាគី យោធាខាងណា ឈ្នះក្នុងសង្រ្គាម?

សង្រ្គាមសាយប៊ើ Cyber Warfare មានភារៈកិច្ច ស្វែងរក ពត៍មានអាថ៍កំបាំង ៧០% ទាំងនេះ

People's Liberation Army Strategic Support Force 中国人民解放军战略支援部队
សង្រ្គាមសាយប៊ើ Cyber Warfare  ជាសមរភូមិថ្មីបំផុតសម្រាប់ពិភពលោក នេះបើរាប់តាមស្ថានភាពដី ពីទាបទៅខ្ពស់គឺ៖
  1. កងទ័ព សាយប៊ើ Cyber Force 
  2. កងទ័ពអវកាស Space Force
  3. កងទ័ពអាកាស Air Force
  4. កងទ័ពជើងគោក  Ground Force¿Army
  5. កងទ័ពជើងទឹក Navy Force


ការបកប្រែមកជាភាសាខ្មែរ ហាក់ដូចជាពុិបាកស្តាប់ "កងទ័ពគាំទ្រយុទ្ធសាស្រ្តរំដោះប្រជាជន" បើតាមអត្តន័យនឹងការទទួលខុសត្រូវលើអង្គភាពទ័ពនេះ យើងហៅថា កងទ័ពអន្តរាគមន៍ចម្ងាយឆ្ងាយ !  People's Liberation Army Strategic Support Force 中国人民解放军战略支援部队 កងទ័ពនេះ ធ្វើកិច្ចការលើ ០៣ ចំណុចធំៗ គឺ (១) សង្រ្គាមអវកាស Space Warfare (២) ផ្នែកសង្រ្គាមតាមអាំងទែកណែត សាយប៊ើ  the cyberspace, (៣) ផ្នែកសង្រ្គាមអេឡិចត្រូនិច electronic warfare។ ដោយសារផ្នែកយោធាគឺជាកិច្ចការសម្ងាត់របស់រដ្ឋនីមួយៗ ដូច្នេះ យើងមិនមានពត័មានច្រើនទេ អ្វីដែលយើងអាចប្រមូលបាន គឺពត័មានតាម online
  1. ទ័ពសាយបើ Cyber Force  网络力量- 網絡戰 ពីមុនគេ ហៅថា សង្រ្គាមពត័មាន មានន័យថា ពីមុនគេប្រើចារកម្ម ឬ សេនានុព័ន្ធយោធា ចុះទៅប្រមូលពត័មាន ពេលនេះ គេប្រមូលពត៍មានយោធា បច្ចេកវិជ្ជា ឬ សេដ្ឋកិច្ចប្រទេសណាមួយតាមរយ​​​ online 
  2. សង្រ្គាមអវកាស Space Warfare
  3. សង្រ្គាមអេឡិចត្រូនិច Electronic Warfare 
ខាងក្រោមនេះជារូបភាពនៃប្រភេទសង្រ្គាមទាំង ០៣ ផ្នែក ក្នុងជួរទ័ព "កងទ័ពគាំទ្រយុទ្ធសាស្រ្តរំដោះប្រជាជន" 
​សាយប៊ើ

No comments:

Post a Comment