ព្រំដែនកម្ពុជា​ ថៃ៖​ ថ្ងៃទី ២៦ ខែ សីហា ឆ្នាំ២០២៦ អានុទីននាយករដ្ឋមន្រ្តីថៃ ផ្លូវការ និងនាយករដ្ឋមន្រ្តីសៀមស្រម៉ោល បានរួមគ្នា កែប្រែខ្សែព្រំដែនសិប្បនិម្មិត ទៅជាខ្សែព្រំដែនអចិន្រ្តៃយ៍ ដែលពត៍មានបង្ករឲ្យប្រជាជនកម្ពុជាមានការឈឺចាប់ជាមួយ រដ្ឋាភិបាលកម្ពុជាខ្លួនឯង នេះជាបំណងរបស់់ សៀម របស់ ថៃ។ ដូច្នេះ អ្នកឃោសនា ត្រូវតែផ្សព្វផ្សាយពត៍មាន វាយបក ប្រតិកម្មរហ័ស តបទៅវិញថា កម្ពុជាប្រកាន់យកជានិច្ច " គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម Franco-Siam Treaty 1904-1907 កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែន (fait accompli to Fact On the Ground)។ នៅ តុលាការ នៅ អង្គការសហប្រជាជាតិគេ កាត់សេចក្តីសំអាងលើ ផែនទីអន្តរជាតិ មិនយក Fait Accompli ឡើយ។

Thursday, May 21, 2020

Counter Covid 19 as of May, 22

បន្ទាប់ពីគ្មានករណីឆ្លងថ្មី ចូលដល់ថ្ងៃទី ៤០ ថ្ងៃជាប់ៗ គ្នា ថ្ងៃទី ២១/៥/២០២០ កម្ពុជារកឃើញករណីឆ្លងជំងឺកូវីដ១៩ ថ្មី ១ ករណី មកពី ហ្វីលីពីន។
ប្រភព ក្នុងរយៈពេលជាង១ខែមកនេះ កម្ពុជា មិនមានករណីវិជ្ជមានថ្មីណាមួយនោះទេ ហើយអ្នកព្យាបាលជាសះស្បើយមានចំនួន១២២នាក់ដែលស្មើនឹង១០០% ប៉ុន្តែស្រាប់តែថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ នេះ កម្ពុជា រកឃើញវិជ្ជមានថ្មីម្តងទៀត ដែលជាជនជាតិខ្មែរ ទើបត្រឡប់មកពីប្រទេសហ្វីលីពីន។ បច្ចុប្បន្នអ្នកវិជ្ជមានកូវីដ-១៩ ថ្មីម្នាក់នេះត្រូវបានដាក់អោយសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ចំណែកឯអ្នកដំណើរផ្សេងទៀត ក៏ត្រូវបានដាក់អោយធ្វើចត្តាឡីស័កនៅក្នុងសណ្ឋាគារមួយនៅរាជធានីភ្នំពេញ។


គួរបញ្ជាក់ផងដែរ មកទល់នឹងពេលនេះរដ្ឋាភិបាលកម្ពុជា បានបើកអោយសារមន្ទីរនានា ទទួលភ្ញៀវទេសចរណ៍ចូលទស្សនាឡើងវិញ និងបើកជើងហោះហើរពីប្រទេសមួយចំនួនដែលធ្លាប់បានផ្អាកកាលពីពេលកន្លងទៅផងដែរ។ ទោះជាយ៉ាងណាក្តីក្រសួងសុខាភិបាល បានអំពាវនាវអោយប្រជាពលរដ្ឋមានការយកចិត្តទុកដាក់ខ្ពស់ចំពោះវិធានការការពារ ការឆ្លងរីករាលដាលនៃជំងឺ កូវីដ-១៩ នេះខណៈដែលចំនួនអ្នកឆ្លងសរុបទូទាំងពិភពលោកកើនដល់ទៅជាង៥លាននាក់៕

1 comment: