ព្រំដែនកម្ពុជា​ ថៃ៖​ ថ្ងៃទី ២៦ ខែ សីហា ឆ្នាំ២០២៦ អានុទីននាយករដ្ឋមន្រ្តីថៃ ផ្លូវការ និងនាយករដ្ឋមន្រ្តីសៀមស្រម៉ោល បានរួមគ្នា កែប្រែខ្សែព្រំដែនសិប្បនិម្មិត ទៅជាខ្សែព្រំដែនអចិន្រ្តៃយ៍ ដែលពត៍មានបង្ករឲ្យប្រជាជនកម្ពុជាមានការឈឺចាប់ជាមួយ រដ្ឋាភិបាលកម្ពុជាខ្លួនឯង នេះជាបំណងរបស់់ សៀម របស់ ថៃ។ ដូច្នេះ អ្នកឃោសនា ត្រូវតែផ្សព្វផ្សាយពត៍មាន វាយបក ប្រតិកម្មរហ័ស តបទៅវិញថា កម្ពុជាប្រកាន់យកជានិច្ច " គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម Franco-Siam Treaty 1904-1907 កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែន (fait accompli to Fact On the Ground)។ នៅ តុលាការ នៅ អង្គការសហប្រជាជាតិគេ កាត់សេចក្តីសំអាងលើ ផែនទីអន្តរជាតិ មិនយក Fait Accompli ឡើយ។

Wednesday, April 20, 2022

លទ្ធិ Neo-Nazism

 លទ្ធិ Neo-Nazism សំដៅលើ ជំលោះ រុស្សី អ៊ុយក្រែនឆ្នាំ ២០២២ នេះ ដែល រុស្សី ចោទប្រកាន់ អ៊ុយក្រែនថាជាពួក ណាហ្សី ហ៊ីត្លែ ។ គេបានបង្ហាញអំពីការរឹបអួស សៀវភៅ ឯកសារ ហ្សីត្លៃ នៅតាមបន្ទាយទាហាន របស់ កងទ័ព អ៊ុយក្រែន ចំណែក ពួក អ៊ុយក្រែន ក៍ចោទពួក រុស្សីថាជា ពួក Nazis ផងដែរ។ រថក្រោះ រថពាសដែក សម្ភារៈសឹកនានារបស់ រុស្សី សុទ្ធតែមាន មានកូដថា " Z " or ZZ ដែលមានន័យថា Zelenskyy ឬ សំដៅថា Zelenskyy + naZis  (ZZ). ចុះអ្វីជា Neo ? ណេ អូ មានន័យថា កំណើតថ្មី ដោយសារ៖

  1. សង្រ្គាមលោកទី ១ WWI ជាកំណើតនៃ របប ណាហ្សី Nazis
  2. សង្រ្គាមល់ោកទី ២ WWII គេហៅថា Neo-Nazis ព្រោះ សង្រ្គាមទី ១ អាល្លឺម៉ង់ចាញ់សង្រ្គាម
  3. លុះសង្រ្គាមត្រជាក់ Cold War ក៍គេហៅថា Neo-Nazis ដដែល 
  4. មកដល់ ឆ្នាំ ២០២០-២០២២ នេះ នៅ អ៊ុយក្រែន នៅតែមានទស្សនៈវិស័យគឺ Neo-Nazis  ដែលរុស្សី ចោទប្រកាន់ អ៊ុយក្រែន ពីបទ ប្រល័យពូជសាសន៍រុស្សី។
យើងតាមកាលប្បប្រវត្តិខាងលើ គេវិភាគឃើញថា ជំលោះ រុស្សី អ៊ុយក្រែន ក៍រាលដាលមកពី Communism vs Socialism ដែរ គឺគេសំដៅថា ពួកអឺរ៉ុប អ៊ុយក្រែន អាល្លឺម៉ង់ ជាពួក Socialism ព្រោះនៅ ក្បែរសូវៀត ឬ រុស្សី ដែលជាពួក Communism .ក្នុងន័យនេះដែល អាមេរិកជាពួក Capitalism ចូលមក អន្តរាគមន៍ ទាញសណ្តាប់ធ្នាប់ពិភពលោកថ្មីជា ០២ គឺ សេរី និង កំម្មុយនីស្ត ជាជាង ចែកជា ៣ ឬ ជាច្រើនប្លុក ៕

No comments:

Post a Comment