នៅថ្ងៃទី២ ខែមិថុនា ​ឆ្នាំ ២០២៦ នេះ កម្ពុជាផ្ញើលិខិតផ្លូវការទៅកាន់ប្រទេសថៃ និងអគ្គលេខាធិការ UN ដើម្បីចាប់ផ្ដើមដំណើរការយន្តការផ្សះផ្សាដោយបង្ខំ ក្រោមច្បាប់សមុទ្ររបស់UN។ សម្ដេចធិបតីថ្លែងក្នុងសារពិសេស។ កម្ពុជាបង្ហាញជំហររឹងមាំ លើសន្តិសុខសមុទ្រ និងការគោរពច្បាប់អន្តរជាតិ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម សុខ ស៊ីផាន់ណា ទេសរដ្ឋមន្ត្រី និងជា បេសកជនពិសេស របស់សម្ដេចអធិបតីនាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួម និងថ្លែងបទអន្តរាគមន៍ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្រោមប្រធានបទ " ការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ ពាក់ព័ន្ធនឹងសន្តិសុខសមុទ្រ ក្នុងរនោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី សុខ ស៊ីផាន់ណា បានសង្កត់ធ្ងន់លើសារៈសំខាន់នៃផ្លូវទឹក ដែលមានសុវត្ថិភាព និងសន្តិសុខ ដែលជាសរសៃឈាមដ៏សំខាន់ សម្រាប់សន្តិភាព សុវត្ថិភាព អន្តរជាតិស្ថេរភាពសេដ្ឋកិច្ចសកល និងការអភិវឌ្ឍប្រកបដោយចេរភាព ដើម្បីឆ្លើយតបទៅនឹងការគម្រាមគំហែងដែលកំពុងកើតឡើងចំពោះសន្តិសុខសមុទ្រ ឯកឧត្តមទេសរដ្ឋមន្ត្រី សុខ ស៊ីផាន់ណា បានបង្ហាញនូវអតិភាពសំខាន់ៗចំនួនបី រួមមាន៖ទី១៖ដោះស្រាយវិវាតដោយសន្តិវិធីរាល់វិវាទសមុទ្រ​ត្រូវតែដោះស្រាយតាមរយៈការសន្ទនានិងការទូត​កម្ពុជាប្រកាន់ខ្ជាប់នូវគោលការណ៍សេរីភាពនៃការធ្វើនាវាចរ​និងការឆ្លងកាត់ដោយស្របច្បាប់​ដែលត្រូវតែគោរពឲ្យបានពេញលេញស្របតាមច្បាប់អន្តរជាតិទៀតជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ 1982 UNCLOS។ ទី2 បង្កើនជំនួយបច្ចេកទេសនិងការកសាងសមត្ថភាព​ឯកឧត្តមទេសរដ្ឋមន្ត្រី​បានអំពាវនាវឲ្យមានការពន្លឿន ឲ្យមានការគាំទ្របន្ថែម​ដល់បណ្ដារដ្ឋជាប់សមុទ្រដែលកំពុងអភិវឌ្ឍលើផ្នែកអនុវត្តច្បាប់សមុទ្រ​សន្តិសុខកំពង់ផែ​និងនាវាចរ ការយល់ដឹងអំពីដែនសមុទ្រ​និងការចែករំលែកព័ត៌មានឲ្យបានទាន់ពេលវេលាដើម្បីទប់ស្កាត់បញ្ហាប្រឈមនានាឲ្យមានប្រសិទ្ធភាពទី3 វិធីសាស្រ្តរួមបញ្ចូលគ្នានិងការបង្ការ ក្រុមប្រឹក្សាសន្តិសុខ គួរតែអនុវត្តវិធីសាស្រ្ត ដែលបង្កើតភាពធន់ក្នុងរយៈពេលវែង ដោយផ្អែកលើបរិយាប័ននិងសន្តិភាពជាមួយច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ឯកឧត្តម ទេសរដ្ឋមន្ត្រី សុខស៊ីផាន ណា ក៏បានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការការពារច្បាប់អន្តរជាតិនិងជម្រុញការសន្ទនាដោយសន្តិវិទ្យុ ពង្រឹងសន្តិសុខសមុទ្រជាពិសេសការប្រយ័ត្ត ប្រឆាំង និងបទល្មើសឆ្លងដែន កម្ពុជានៅតែបន្តស្វាគមន៍នាវាបរទេសមកកាន់មូលដ្ឋានទ័ពជើងទឹករាម ដែលបានធ្វើទំនើបកម្មរបស់ខ្លួនសម្រាប់ការធ្វើសមយុទ្ធរួមគ្នា ការផ្ដល់ជំនួយមនុស្សធម៌និងកិច្ចសហប្រតិបត្តិការ ក្នុងគោលបំណងប្រយុទ្ធប្រឆាំងនិងនិងបទល្មើសផ្សេងៗ ឯកឧត្តម សុខ ស៊ីផាន់ណា បានបញ្ជាក់ពីថាការផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀង UNCLOS (UNCLOS)និងBBNJ នាពេលកន្លងមក គឺជាសក្ខីភាព បង្ហាញពីការប្តេជ្ញាចិត្ត មិនងាករា របស់កម្ពុជា ចំពោះសណ្ដាប់ធ្នាប់សមុទ្រដែលផ្អែកលើច្បាប់ និង ការគ្រប់គ្រងធានធានសមុទ្រដោយការទទួលខុសត្រូវ៕

Wednesday, December 13, 2023

ម៉ូតូ រថយន្ត អគ្កីសនី

ម៉ូតូ  រថយន្ត អគ្កីសនី Military Electric Motorcycle

Boramy Oppa តើចំណេញ/ខាតសូមពិចារណាឡើងវិញបើអោយបរទេសមកដណ្តើមទីផ្សារមុខរបរ ការងាររបស់ប្រជាជនក្នុងស្រុកអញ្ចឹង។ បើនៅថៃគេមិនអនុញ្ញាតទេព្រោះប៉ះពាល់ដល់ចំណូលប្រជាជនគេ។

Chan Born វៀតណាមគ្រោងផែនការនាំយក រថយន្តអគ្គីសនី ២,៥០០ គ្រឿងមក រត់តាក់ស៊ី នៅភ្នំពេញ ខ្មែរយើងចប់ហើយមែនអី? ខ្ញុំដំបូងគិតថា គួរបារម្ភដែរ តែមើលឯកសារឡើងវិញ យល់ថា មិនអីទេ គ្មានអ្វីបះពាល់ ជាមួយ មូតូកង់់បី ឥណ្ឌា អ៊ីតាលី និង របស់ ខ្មែរយើងទេ ដោយសារ (១) ក្រុមហ៊ុននេះជា ក្រុមហ៊ុនវៀតណាម ដូច្នេះ វៀតណាមត្រូវតែ ខាតបង់ ៣ ខែ ទៅ ៦ ខែ នេះជាច្បាប់ជំនួញ។ ទី ២ ផែនការមេរបស់ វៀតណាម អាមេរិក អឺរ៉ុប គឺដើម្បិ ផ្តួល ចិន ព្រោះ ចិន រកស៊ីផលិតរថយន្ត ប្រើសាំង ហ្គាស់បំពុលបរិស្ថាន ចំណែក អាមេរិកអឺរ៉ុប គេលក់បច្ចេកវិជ្ជា ថាមពលស្អាតឲ្យ វៀតណាម ដើម្បីវៀតណាម ប្រយុទ្ធជាមួយ​ ចិនលើទីផ្សារ ដូច្នេះ វៀតណាម ក៍អត់ខាតដែរ ព្រោះ គោលបំណង នាំចួល ឡាន ២,៥០០ គ្រឿង មកលក់នៅស្រុកខ្មែរ ដោយតម្លៃ ថោកៗ ព្រោះតម្លៃដើម ៥០, ០០០ ដុល្លា។ នេះជាល្បិចរកស៊ី ដូចគេលក់ដី គឺលក់ឲ្យបុគ្គលិកថោកៗ ដើម្បីបុគ្គលិកយកដីលក់បន្ត ក្រុមហ៊ុនចាំតែចំណេញស្រួលៗ។ វៀតណាម បើនាំចូលឡាន ត្រូវបង់ពន្ធ បើបើកមករត់តាស៊ី រូច លក់ ស្រួលៗៗៗៗ ៕

Hout Songhak អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ មិនមានគោលការណ៍អនុញ្ញាតឱ្យក្រុមហ៊ុន Vingroup របស់វៀតណាមបើកក្រុមហ៊ុនតាក់ស៊ីប្រើអគ្គិសនីនៅកម្ពុជាទេ
(ភ្នំពេញ)៖បន្ទាប់ពីមានការចេញផ្សាយព័ត៌មានមួយធ្វើឲ្យមានការចាប់អារម្មណ៍ពីមហាជនតាមបណ្តាញ សង្គម ពាក់ព័ន្ធការចង់វិនិយោគរបស់ក្រុមហ៊ុន Vingroup របស់វៀតណាម នាំយករថយន្តតាក់ស៊ីអគ្គិសនី មកបម្រើការនៅកម្ពុជា ដោយនៅរាត្រីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣នេះ បណ្តាញព័ត៌មានសុំការបំភ្លឺពី អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បានបញ្ជាក់ប្រាប់ថា ក្រុមហ៊ុន Vingroup បានលើកសំណើរទៅកាន់សម្តេចនាយករដ្ឋមន្ត្រី ដើម្បីនាំយករថយន្តតាក់ស៊ី ប៉ុន្តែសម្តេចធិបតីមិនបានអនុញ្ញាតជាគោលការណ៍ណាមួយទេ។

ម៉ូតូ អគ្កីសនី Military Electric Motorcycle ស្ថានភាពសង្រ្គាមកាន់តែវិវត្តន៍ ប្រកបដោយការប្រកួតប្រជែង​ដូចជា ពេលនេះ កងទ័ពអ៊ុយក្រែន ត្រូវការ មូតូដែលមានល្បឿន ៩០ ទៅ ១០០ គម/ម៉ោង ពួកគេត្រូវការធ្វើដំណើរ ១០ នាទី ទៅដល់ទីតាំងត្រូវបាញ់ គឺប្រមាណ ជា ១៥ កម ពេលក្រុម បាញ់ស៊ីប បាញ់រួចភ្លាម ត្រូវចាកចេញមកវិញភ្លាម គឺ ១៥ គម ថយមកវិញ ដើម្បី .មានសុវត្ថិភាព ពីការសងសឹកដោយ កាំភ្លើងធំរបស់ រុស្សី ដែលមានប្រើប្រព័ន្ធប្រឆាំង Anti Sniper ។ កងទ័ពបណ្តាប្រទេសនានាបានកំពុង បំពាក់ មូតូអគ្កីសនី សម្រាប់បេសកម្មពិសេស ដូចជា ទ័ពរុស្សី ទ័ពចិន ទ័ពអូស្រ្តាលី...
មូតូ អគ្គីមានតម្លៃប្រមាណ ៤,៣០០ -៤,៦០០  ដុល្លា ផលិតនៅ អ៊ុយក្រែន។

Chan Born ប្រទេសកម្ពុជា គ្រោងផលិត រថយន្តអគ្គីសនី ដូចប្រទេសជិតខាងកម្ពុជាដែរ។ តម្លៃរថយន្តអគ្គីសនី ជាទូទៅ មានតម្លៃ គុណ ២ ដង នៃ រថយន្តប្រើ សាំង។ តម្លៃ រថយន្តអគ្គីសនី នៅ វៀតណាម តម្លៃ ៥០,០០០ ដុល្លា បើនៅ អគ្លេស អឺរ៉ុប​អាច ៧០,០០០ ដុល្លា។ តម្លៃរថយន្តយន្ត ជាទូទៅ ចុះច្រើនដល់ ៥០% ក្រោយពី តម្លៃ អាគុយ Batteries ចុះ ដល់ ក្រោម ១០០ ដុល្លា/ គ្រាប់។ រយន្តហោះថោកជាងគេ ប្រើអាកុយ ២៥ គ្រាប់ និង ខ្លាំងជាងគេ ប្រើអាគុយដល់ទៅ ៩០ គ្រាប់។ តំលៃ  អាគុយ ដូរ ប្រមាណ ១០០ ដុល្លា/គ្រាប់...។  ខ្ញុំសំណូមពរ ឲ្យ  អ្នកប្រាជ្ញខ្មែរ ផលិតឲ្យ ថោកជាង វៀតណា ថោងជាង ថៃ !!!!!!


The electric bike costs around 127 000 UAH ( USD 4,300). Now donated for a new batch are being collected by Vadym Ignatov, vice-chair of the commission of PR and Communications of the Ukrainian Electric Vehicle Market Participants.


រស្មី ផលិត​ដោយ​ក្រុមហ៊ុន​ឈ្មោះថា ELEEK នៅ​ទីក្រុង​ធឺ​ណូ​ភីល (Ternopil) ម៉ូតូ Atom Military មាន​ល្បឿន​អតិបរមា ៩០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង អាច​ធ្វើដំណើរ​បាន​ដល់​ទៅ ១៥០​គីឡូម៉ែត្រ​​ពេល​សាក​ភ្លើង​ពេញ ៥ ម៉ោង ហើយ​អាច​ផ្ទុក​ទម្ងន់​បាន ១៥០ គីឡូក្រាម​។ ម៉ូតូ​នេះ​មាន​ប្រព័ន្ធ​បូម ហ្វ្រាំង និង​កង់​ខ្ពស់ “​ដែល​អនុញ្ញាត​ឱ្យ​ពួកវា​ប្រើប្រាស់​ធន់​បាន​យូរ​នៅលើ​ផ្លូវ​រដិបរដុប​”​។​ ​ពួក​វា​ថែមទាំង​ភ្ជាប់​មក​ជាមួយ​រន្ធ USB ជាស្រេច​សម្រាប់​ឧបករណ៍​សាក​ថ្ម និង​ព្រី​ភ្លើង ២២០​វ៉ុល ដូច្នេះ​មិន​ចាំបាច់​ស្ពាយ Powerbank ធ្ងន់​បន្ថែម​នោះ​ទេ​៕

Re-IDEA គ្រាន់តែក្រុមហ៊ុនតាក់សុីគេមករកសុី​ យកមកសុទ្ធតែឡានអគ្គីសនី​ ខ្លាចគេប្រគួតប្រជែង​ 😤​ សូម្បីក្រុមហ៊ុនហៅតាក់សុី​ កង់បី​ ដឹកជញ្ជួន​អាហារនៅស្រុកខ្មែរ​រាល់ថ្ងៃ​នេះ​ ភាគច្រេីនបរទេសតេី​ ធ្វេីដូចមិនដឹង​  ឬ​ អេីៗតាមគេ?  អ្នកបេីកបរសុទ្ធតែជាពលរដ្ឋខ្មែរ​ មានការងារធ្វេី ដែលមានបរទេស មកបេីក កង់បី​  ឬ​ តាក់សុីមកពីណា​។ ផ្តេីមពីសុីក្លូ​ រម៉កកង់បី​ ម៉ូតូឌុប​ កង់បីឥណ្ឌា​ ដែលតម្លៃដឹក ជញ្ជួនកាន់តែថោកជាងមុន​ ។ កាលពីមុនតម្លៃអាករខ្មែរ​ គ្រាន់តែជិះម៉ូតូក្នុងក្រុងកាល១០ឆ្នាំមុន​ តម្លៃខ្ពស់កប់ពពក​ កោរតែខ្មែរ​នឹងហេីយពាក្យខ្មែរស្រឡាញ់ខ្មែរ ព្រោះតែក្រុមហ៊ុនបរទេសនឹងហេីយ​ដែល​ តម្លៃកំណត់ត្រឹមត្រូវ​ ថោកជាងមុន​ និង​ ងាយស្រួលជាងមុន​ ។ គេមក​ ក៏អាចឱ្យក្រុមហ៊ុនដទៃ​ ឬ​ ក្នុងស្រុកកែប្រែ​ អភិវឌ្ឍន៍​ និង​ ក៏អាចយកឡានអគ្គីសនីមកប្រគួតប្រជែងដែរ​ ។ ក្រុមហ៊ុន​ក្នុងស្រុកកេីតថ្មី​ និង​ កេីនឡេីង​ ក៏ដោយសារការប្រគួតប្រជែងពីក្រៅ​ បេីគ្មានសម្ពាធទេ​ តម្លៃខ្ពស់កាប់ខ្មែរគ្នាឯង​ ។​ បរទេសបំផ្លាញខ្មែរ​ ​មិនគួរឱ្យខ្លាចដូច​ ខ្មែរបំផ្លាញខ្មែរគ្នាឯងនោះទេ។ 

ព្រោះការស្អប់​ បាត់បង់ការគិតអស់​ គិតតែរឿងអាក្រក់​ ងាប់តែខ្មែរគ្នាឯង​ ។គេមកវិនិយោគ​ ក៏រឿងនយោបាយ​ដែរ​ ។  សួរខ្លួនឯងថា​ រាល់ថ្ងៃស្អប់នរណាមែន​ បេីមានអារម្មណ៍បែបនេះ។  គេដេីរចូលដល់ទីផ្សារអាមេរិក​ ប្រហែលជាអាមេរិកភ្លេីហេីយមេីលទៅ​ បានជាឱ្យគេវិនិយោគ។

ថយន្ត អគ្កីសនី Military Electric Motorcycle

No comments:

Post a Comment