២៦ ធ្នូ ២០២៥៖ ថ្លែងប្រាប់អ្នកសារព័ត៌មាននាល្ងាចថ្ងៃទី២៦ ខែធ្នូនេះ នាយករដ្ឋមន្រ្តីចាំផ្ទះថៃលោក អានុទីន ឆានវីរៈគុល បានថ្លែងថា ថៃនឹងឯកភាពឈប់បាញ់ ៧២ម៉ោង ក្នុងកិច្ចប្រជុំGBCស្អែកនេះ ហើយប្រសិនបើរក្សាការមិនផ្ទុះអាវុធបាន នោះបទឈប់បាញ់នឹងត្រូវចាត់ទុកថាប្រសិទ្ធភាព។ បន្ទាប់ពីរក្សាការឈប់បាញ់ ៧២ ម៉ោងបាន លោក អានុទីន បានចង្អុលបង្ហាញទៀតថា ថៃនឹងព្រមវិលទៅអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ វិញ។ ក្រុមប្រឹក្សាសន្តិសុខជាតិ (NSC) បានសម្រេចបញ្ជូនរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ណាត់ថាក់ផុង ណាក់ផានិច ជាតំណាងឲឱ្យចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមជាមួយកម្ពុជានៅថ្ងៃស្អែក។ កិច្ចព្រមព្រៀងសំខាន់ពីរគឺ៖ បទឈប់បាញ់រយៈពេល ៧២ ម៉ោង រួមជាមួយនឹងការដោះលែងទាហានដែលបានចាប់ខ្លួនផងដែរ។ រយៈពេល ៧២ ម៉ោង គិតពីថ្ងៃទី ២៧ ធ្នូ ម៉ោង ១២ ០០ នាទី .ដល់ ២៩ ធ្នូ ម៉ោង ១២ ថ្ងៃត្រង់ដដែល...

Monday, May 16, 2022

Unmanned airships blimps

ការផលិតចេញជា Unmanned airships blimps ដ្រូនពោងហោះ នេះ កើតឡើងចេញពី កប៉ាល់ហោះឆ្នាំ ១៩០០ ដែល កាលណោះ គឺជាកប៉ាល់ ហោះ Air Ship ឬ បាឡុង ទ្រឹស្តីនៃការបង្កើតនេះ គឺផ្សំចូលគ្នារវាងគំនិត២ ដែល ទីមួយ គឺជា​បា៉ល់ឡុងហោះដោយខ្យល់ ដែលប្រៀបដូចជា ហាងទំនិញ ឬ នាវាមួយដ៍ធំ ផ្ទុកបានច្រើន ចំណាយតិច ព្រោះវា ប្រើខ្យល់ ដើម្បីពោង ឬ បាឡុងនោះ អណ្តែតឡើង។ គំនិតទី ០២ គឺការ ប្រើដ្រូន សម្រាប់បញ្ជានាំផ្លូវ ដូចជា កូនគាណូតតូចមួយ អូសសាឡាងខ្សាច់ដូច្នោះដែរ ។

Unmanned airships blimps ដ្រូនពោងហោះ សម្រាប់ប្រើជាយានស៊ើបការណ៍ ចារកម្ម​ ប្រចាំការ ក្នុងវិស័យយោធា ដោយសារវាអាចហោះចម្ងាយ ៣០០០ គម និង​កម្ពស់ ៦ គម ផុតពី ផ្ទាំងពពក ។ ផ្ទាំងពពកប្រៀបដូចជា កន្ទេលមួយក្រាល មិនឲ្យសត្រូវនៅផ្ទៃដី អាចមើលឃើញបានឡើយ។ នៅលើវាលខ្សាច់ ក៍អាច បោះជំរំទ័ពមានសុវត្ថិភាពផងដែរ ដោយសារ មាន ដ្រូននេះ នៅ យាមប្រចាំការ មើលបានឆ្ងាយ ខុសពី ធម្មតាដែល ទាហាន បោះទីតាំងនៅ ក្នុងព្រៃ ដើម្បី យកដើមឈើធំៗ ខ្ពស់ៗធ្វើជា ទីតាំងស៊ើបការណ៍ ៕


No comments:

Post a Comment