ព្រំដែនកម្ពុជា​ ថៃ៖​ ថ្ងៃទី ២៦ ខែ សីហា ឆ្នាំ២០២៦ អានុទីននាយករដ្ឋមន្រ្តីថៃ ផ្លូវការ និងនាយករដ្ឋមន្រ្តីសៀមស្រម៉ោល បានរួមគ្នា កែប្រែខ្សែព្រំដែនសិប្បនិម្មិត ទៅជាខ្សែព្រំដែនអចិន្រ្តៃយ៍ ដែលពត៍មានបង្ករឲ្យប្រជាជនកម្ពុជាមានការឈឺចាប់ជាមួយ រដ្ឋាភិបាលកម្ពុជាខ្លួនឯង នេះជាបំណងរបស់់ សៀម របស់ ថៃ។ ដូច្នេះ អ្នកឃោសនា ត្រូវតែផ្សព្វផ្សាយពត៍មាន វាយបក ប្រតិកម្មរហ័ស តបទៅវិញថា កម្ពុជាប្រកាន់យកជានិច្ច " គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម Franco-Siam Treaty 1904-1907 កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែន (fait accompli to Fact On the Ground)។ នៅ តុលាការ នៅ អង្គការសហប្រជាជាតិគេ កាត់សេចក្តីសំអាងលើ ផែនទីអន្តរជាតិ មិនយក Fait Accompli ឡើយ។

Thursday, June 16, 2022

CM-32 "Clouded Leopard

 CM-32 "Clouded Leopard ជាប្រភេទ រថពាសដែក ផលិតនៅប្រទេស តៃវ៉ាន់  ដែលមានតម្លៃជាង ២ លានដុល្លា/គ្រឿង ព្រោះតែ ទំនើបកម្មផ្នែកសព្វាវុធ ជាប្រភេទ សម្ពារសឹក  Hybrid ដែលមាន កាំភ្លើងធំធុន ៣០ មម សម្រាប់បាញ់គោលដៅ រថក្រោះ រថពាសដែក និងសំណង់រឹងមាំ ដោយបាញ់ចំគោលដៅ នេះបើយោងតាមឯកសារដែល យើងរកឃើញ គឺជា បច្ចេកវិជ្ជាទំនើបចុងក្រោយ ដោយក្បាលគ្រាប់បំពាក់ ប្រព័ន្ធបញ្ជាគោលដៅ ដែលជាធម្មតា ក្បាលគ្រាប់ជា ដុំដែក ១ ដុំ តែនេះជា ដុំដែកផង ជាដុំអំបែងគ្រាប់រាប់ពាន់បំបែក ជះសាច លើគៅលដៅ ។ អាវុធប្រឆាំងថ្មើរជើង មាន ៦,៧២ មម អាវុធប្រឆាំង យន្តហោះ ឧទ្ធម្ភាចក្រធុន ១២,៧ មម អាវុធការពារខ្លួនជាគ្រាប់បែកផ្សែងសម្រាប់បាញ់ផ្សេង ច្រើនកាណុង ករណី មានសត្រូវយាយី ផ្សែងអ័ព្ទនឹងត្រូវបាញ់ ដើម្បី ដកថយ គេច ក្នុងល្បៀន ៨០ ទៅ ១០០ គម /ម៉ោង ៕

The CM-32 "Clouded Leopard" (Chinese: 雲豹裝甲車; pinyin: yúnbào zhuāngjiǎchē; lit. 'Cloud Leopard Armored Vehicle'), officially Taiwan Infantry Fighting Vehicle (TIFV), is an eight-wheeled armoured vehicle currently being produced for the Republic of China Army. It is based on the 6x6 CM-31 designed by the relatively unknown Timoney Technology Limited of Ireland and is further developed by the Ordnance Readiness Development Center.

No comments:

Post a Comment