- (Reuters)តៃវ៉ាន់ ព្រឹកនេះនៅកម្ពុជាកំពុងមានចរន្ត ឌឺ ផា រិះគន់ថា ចិនអន់បានតែមាត់ គ្មានហ៊ានបាញ់ បាញ់តែទឹកលេង...ពួកគេមិនបានខ្វល់ជាមួយ ការបើកប្រតិបត្តិការយប់មិញរបស់កងទ័ពចិនឡើយ គេថា នោះ គឺជា សមយុទ្ធ....ភាសាទាហាន ជាភាសាពិបាកយល់ ដូចឆ្នាំមុន វៀតណាម កេមកបោះតង់លើដីខ្មែរ ថា ការពារកូវីដ កុំភ័យអី.....។ ឥលូវនេះ នៅ តៃវ៉ាន់ ដូចគ្នាចឹង កាំជ្រួចចិន រថក្រោះ រថពាសដែក នាវាដឹកយន្តហោះ...ចេញព្រោងព្រាត គេថា កុំភ័យនេះជា សមយុទ្ធ ទេ។Men Kimseng លោកស្រី Nancy Pelosi ប្រធានរដ្ឋសភាសហរដ្ឋអាមេរិកបានថ្លែងក្នុងសេចក្តីថ្លែងការណ៍ពេលទៅដល់កោះតៃវ៉ាន់ថា៖ «ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូសភារបស់យើងទៅកាន់កោះតៃវ៉ាន់ ផ្តល់កិត្តិយសដល់ការប្តេជ្ញាចិត្តឥតងាករេរបស់អាមេរិកក្នុងការគាំទ្រលទ្ធិប្រជាធិបតេយ្យដ៏រស់រវើករបស់តៃវ៉ាន់។ ដំណើរទស្សនកិច្ចរបស់យើងគឺជាដំណើរមួយក្នុងចំណោមទស្សនកិច្ចនានារបស់គណៈប្រតិភូសភាទៅកាន់កោះតៃវ៉ាន់ ហើយវាមិនផ្ទុយនឹងគោលនយោបាយរបស់សហរដ្ឋអាមេរិកដែលមានរយៈពេលយូរមកហើយនោះទេ»។
- Thmey Thmey ឈានជើងជាន់ទឹកដីតៃវ៉ាន់ភ្លាម ប្រធានសភាអាម៉េរិក អះអាងថាទស្សនកិច្ចខ្លួន ជាការគាំទ្រប្រជាធិបតេយ្យ
- DAP News ចិន ប្រកាសធ្វើសមយុទ្ធយោធា ទ្រង់ទ្រាយធំ បាញ់គ្រាប់ពិតជាបន្ដបន្ទាប់ នៅជុំវិញកោះតៃវ៉ាន់
- Sopheap Hin ពេលនេះ ចិនបញ្ចេញកំហឹង ដោយដាក់បម្រាមនាំចូលទំនិញពីតៃវ៉ាន់ 100 មុខ និងសមយុទ្ធបាញ់គ្រាប់ពិតចូលទឹកនិងលំហអាកាស ជាង 100គម ពីតៃវ៉ាន់ ។
- Huy Vannak ចិន ឆ្លាតដែលខ្ពើមស៊ីនុយសង្គ្រាម «ក្រុមយាយ៨២» ដែលទប់ស្កាត់បានមហន្តរាយពិភពលោក ហើយម្ល៉េះព្រឹកនេះសេដ្ឋកិច្ចដាំក្បាលចុះភ្លាម✍🏻
- Chan Born តៃវ៉ាន់ រយៈពេល ១ ខែ នេះ ផ្សារហ៊ុនប្រទេស តៃវ៉ាន់ ដាំក្បាលចុះ តែព្រឹត្តិការណ៍កាលពីម្សិល ដែល មន្រ្តីជាន់ខ្ពស់អាមេរិកចូលទស្សនៈកិច្ចនៅ តៃវ៉ាន់ ធ្វើឲ្យផ្សារហ៊ុន ពុិភពលោកទាំងមួល ដាំក្បាលចុះដូចៗគ្នា..។រួមទាំង Wall Street's ដែរ
- VOA Khmer កម្រងរូបភាព៖ ប្រធានរដ្ឋសភាអាមេរិកធ្វើដំណើរទៅតៃវ៉ាន់ ដោយប្រឆាំងនឹងការព្រមានរបស់ចិនប្រធានរដ្ឋសភាសហរដ្ឋអាមេរិកលោកស្រី Nancy Pelosi បានធ្វើដំណើរទៅដល់អាកាសយានដ្ឋាន Songshan របស់ក្រុងតៃប៉ិ កោះតៃវ៉ាន់ នៅយប់ថ្ងៃអង្គារទី២ ខែសីហា ឆ្នាំ២០២២ ដែលធ្វើឱ្យលោកស្រីក្លាយជាមន្ត្រីអាមេរិកជាន់ខ្ពស់បំផុតក្នុងរយៈពេល២៥ឆ្នាំ ដែលបានធ្វើដំណើរទៅកាន់កោះដែលគ្រប់គ្រងខ្លួនឯងមួយនេះ។ ដំណើរទស្សនកិច្ចនេះនាំឱ្យមានភាពតានតឹងកាន់តែខ្លាំងរវាងសហរដ្ឋអាមេរិក និងប្រទេសចិន ដែលតែងចាត់ទុកតៃវ៉ាន់ថាជាដែនដីរបស់ខ្លួន៕
- VOA Khmer 📷 កម្រងរូបភាព៖ ប្រធានរដ្ឋសភាអាមេរិកធ្វើដំណើរទៅតៃវ៉ាន់ ដោយប្រឆាំងនឹងការព្រមានរបស់ចិនប្រធានរដ្ឋសភាសហរដ្ឋអាមេរិកលោកស្រី Nancy Pelosi បានធ្វើដំណើរទៅដល់អាកាសយានដ្ឋាន Songshan របស់ក្រុងតៃប៉ិ កោះតៃវ៉ាន់ នៅយប់ថ្ងៃអង្គារទី២ ខែសីហា ឆ្នាំ២០២២ ដែលធ្វើឱ្យលោកស្រីក្លាយជាមន្ត្រីអាមេរិកជាន់ខ្ពស់បំផុតក្នុងរយៈពេល២៥ឆ្នាំ ដែលបានធ្វើដំណើរទៅកាន់កោះដែលគ្រប់គ្រងខ្លួនឯងមួយនេះ។ ដំណើរទស្សនកិច្ចនេះនាំឱ្យមានភាពតានតឹងកាន់តែខ្លាំងរវាងសហរដ្ឋអាមេរិក និងប្រទេសចិន ដែលតែងចាត់ទុកតៃវ៉ាន់ថាជាដែនដីរបស់ខ្លួន
- Chan Born ប្រវត្តិវិបត្តិកោះតៃវ៉ាន់៖ ក្លាយជាវិបត្តិ ដោយសារ ម៉ៅ សេទុង ចិត្តស្លូតពេក កាលណោះ ប្រពន្ធ ម៉ៅសេទុង និង ប្រពន្ធ ជៀង កៃជៀក ជាបងប្អនគ្នា ពេលម៉ៅសេទុង រៀបចំទ័ព ដើម្បីវ៉ៃយក តៃវ៉ាន់វិញ ប្រពន្ធតែងតែយំ អង្វរ ចាំគាត់ស្លាប់សិន សឹមបឹងសម្លាប់ប្អូនថ្លៃ...ដូច្នេះ បានជា តៃវ៉ាន់ មានជីវិតដល់សព្វថ្ងៃ ៕
- Chan Born ហេតុអ្វីអាមេរិកកាំងគាំទ្រ រដ្ឋាភិបាលតៃវ៉ាន់? ពីដើមមិញ អាមេរិក ជាសម្ព័ន្ធមិត្តជាមួយ ចិន ដើម្បីប្រឆាំងជប៉ុន ព្រោះជប៉ុនកំពុងឈ្លានពានសហរដ្ឋអាមេរិកផង និង កំពុងវាយប្រហារចិនផង ហើយ ម៉ៅសេទុង និង ជៀង កៃជៀក ជាមនុស្សដែល ដឹកនាំចលនាតស៊ូ ជាមិត្តភ័ក្រ Men Kimsengជម្លោះនៅអ៊ុយក្រែនមិនដល់កម្រិតរុស្ស៊ីត្រូវប្រើប្រាស់អាវុធនុយក្លេអ៊ែរទេ ប៉ុន្តែទីក្រុងមូស្គូអាចសម្រេចចិត្តប្រើប្រាស់អាវុធនុយក្លេអ៊ែររបស់ខ្លួនជាការឆ្លើយតបទៅនឹង «ការឈ្លានពានដោយផ្ទាល់» ពីបណ្តាប្រទេសណាតូ។ នេះបើតាមការថ្លែងរបស់អ្នកការទូតរុស្ស៊ី លោកAlexander Trofimov ជាអ្នកការទូតជាន់ខ្ពស់នៃនាយកដ្ឋានមិនរីកសាយភាយ និងគ្រប់គ្រងអាវុធនៃក្រសួងការបរទេសរុស្ស៊ី នៅសន្និសីទអង្គការសហប្រជាជាតិ។ លោកបានបន្ថែមថា ទីក្រុងមូស្គូនឹងប្រើអាវុធនុយក្លេអ៊ែរ តែដើម្បីឆ្លើយតបទៅនឹងអាវុធប្រល័យលោក ឬការវាយប្រហារដោយអាវុធធម្មតាដែលគំរាមកំហែងដល់ការរស់រាននៃប្រទេសរុស្ស៊ីប៉ុណ្ណោះ។ (Reuters)ជាសាច់ញាត់គ្នា...ថ្ងៃមួយ គេមានកម្មវិធី រាំច្រៀង ផឹកស៊ី តែសម្រាប់សមាជិក គ្រឹស្តិសាសនា ហើយ ក្រមុំ និស្សិតទើមមកពីរៀនអាមេរិក គាត់មាន កាតគ្រឹស្ត ចឹងគាត់នាំ ជៀង កៃជៀក ចូលទៅ ផឹកស៊ី រាំច្រៀង កសាងកម្លាំងសម្ងាត់ ប្រមូលលុយពី មូលនិធីគ្រឹស្ត កាតូលិក ពី អាមេរិក គេហៅថា ចិនកាតូលិក គេយកលំនាំ តាម អគ្លេសដែលមាន ចិន កាតូលិក ដែលបែកចេញជា សាំងហ្គាពូ ហើយចិនគ្រឹស្តិសាសនា ក៍ក្លាយជាចិនតៃវ៉ាន់់នេះឯង។ ដូច្នេះ បានជាអាមេរិក មានភស្តុតាងរឹងមាំថា តៃវ៉ាន់ ជារបស់អាមេរិកកាំង ! នេះជាផេនី សាសនានៅអាស៊ាន ដើម្បីកម្ពុជា រួចផុតពី ការឈ្លានពានរបស់ ឥស្លាម និង គ្រឹស្ត ព្រោះ កម្ពុជា កាន់ពុទ្ធសាសនា...
- ចៅហ្វាយខេត្តខឺសុង ថ្លែងថាទាហានអ៊ុយក្រែនវាយយកបានមកវិញភូមិចំនួន៥៣ ពីការគ្រប់គ្រងរបស់រុស្ស៊ីនៅខេត្តខឺសុង។ (Reuters)
- VOA Khmer គណៈប្រតិភូសភាសហរដ្ឋអាមេរិកដែលដឹកនាំដោយប្រធានរដ្ឋសភាលោកស្រី Nancy Pelosi បានជួបជាមួយនឹងប្រធានាធិបតីតៃវ៉ាន់លោកស្រី Tsai Ing-wen និងសមាជិកសភាជាន់ខ្ពស់តៃវ៉ាន់ផ្សេងទៀតនៅថ្ងៃពុធនេះ ក្នុងដំណើរទស្សនកិច្ចមួយដែលធ្វើឡើងដើម្បីបង្ហាញពីការគាំទ្ររបស់អាមេរិកចំពោះលទ្ធិប្រជាធិបតេយ្យរបសកោះតៃវ៉ាន់។
- Fresh News ក្រសួងការបរទេសចិនកោះហៅ ឯកអគ្គរដ្ឋទូតអាមេរិកនៅចិន ដើម្បីលើកការតវ៉ានិងប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះការដែលលោកស្រី Pelosi ទៅទស្សនកិច្ចនៅតៃវ៉ាន់
- DAP News អ្នកនាំពាក្យការិយាល័យ កិច្ចការតៃវ៉ាន់ នៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនីស្តចិន ថ្លែងសារអំពីការផ្តន្ទាទោស តាមផ្លូវច្បាប់ ចំពោះបុគ្គល ចចេសរឹងរូសចង់ឱ្យតៃវ៉ាន់ឯករាជ្យ
- Fresh News ចិន ព្រមានកុំឱ្យយន្ដហោះស៊ីវិលទាំងអស់ ហោះក្បែរតៃវ៉ាន់ ខណៈកំពុងធ្វើសមយុទ្ធយោធBTV Cambodia បញ្ជាការបានចាប់ផ្តើមធ្វើសមយុទ្ធហ្វឹកហ្វឺនចម្រុះនៅជុំវិញកោះតៃវ៉ាន់ទីបញ្ជាការសម្របសម្រួលភាគខាងកើតនៃកងទ័ពរំដោះប្រជាជនចិន (PLA) បានចាប់ផ្តើមប្រតិបត្តិការយោធាចម្រុះជាបន្តបន្ទាប់នៅជុំវិញកោះតៃវ៉ាន់ ដែលចាប់ផ្តើមកាលពីយប់ថ្ងៃអង្គារ។ ប្រតិបត្តិការសឹកគឺជាការរារាំងយ៉ាងខ្លាំងក្លា ប្រឆាំងការកើនឡើងកាន់តែខ្លាំងនាពេលថ្មីៗនេះនៃសកម្មភាពអវិជ្ជមាន របស់សហរដ្ឋអាមេរិកលើបញ្ហាកោះតៃវ៉ាន់ និងជាការព្រមានធ្ងន់ធ្ងរប្រឆាំងសកម្មភាពផ្តាច់ខ្លួន ដែលស្វែងរកឯករាជ្យភាពរបស់កោះតៃវ៉ាន់។ ទីបញ្ជាការបានចាប់ផ្តើមធ្វើសមយុទ្ធហ្វឹកហ្វឺនចម្រុះ នៅក្នុងតំបន់ដែនសមុទ្រភាគខាងជើង ភាគនិរតី និងភាគអាគ្នេយ៍របស់កោះរួមមានទាំងសមយុទ្ធលើលំហរអាកាស ដោយមានការធ្វើសមយុទ្ធបាញ់គ្រាប់ពិតរយៈចម្ងាយឆ្ងាយនៅច្រកសមុទ្រកោះតៃវ៉ាន់ និងការសាកល្បងមីស៊ីលនៅក្នុងដែនទឹកឆ្នេរសមុទ្រភាគខាងកើតកោះតៃវ៉ាន់។
- San Prum បងធំអាគាំង ចូលអន្ទាក់ចិនហើយ..។ល។ ចិនប្រើល្បិចឲ្យអាគាំងច្រឡោត លោតចូលតៃវ៉ាន់ ជាលេសឲ្យចិនអាចពង្រាយទ័ព ព័ទ្ធកោះតៃវ៉ាន់ ក្នុងហេតុផលការពារបូរណៈភាព ទឹកដីចិនតែ១។
- កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ Royal Cambodian Army បញ្ជាការកងការពារព្រំដែនលេខ ៦០១ បានបន្តចាត់តាំងកម្លាំងដើរល្បាតត្រួតពិនិត្យភូមិសាស្ត្រ និងត្រួតពិនិត្យបង្គោលសីមា តាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-វៀតណាមនៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ លោកវរសេនីយ៍ឯក លន់ លុច មេបញ្ជាការកងការពារព្រំដែនលេខ ៦០១ បានបន្តចាត់តាំងកម្លាំងកងអនុសេនាធំល្បាតទី១ ដឹកនាំដោយលោកវរសេនីយ៍ត្រី វេង ហ៊ាចចាន់រ៉ា មេបញ្ជាការកងអនុសេនាធំល្បាតទី១ ដើរល្បាតត្រួតពិនិត្យភូមិសាស្ត្រ និងត្រួតពិនិត្យបង្គោលសីមា តាមខ្សែបន្ទាត់ព្រំដែន ចាប់ពីបង្គោលបំពេញបន្ថែមលេខ ២៤៥លើ១(១) នៅស្របតាមដងទន្លេបាសាក់ រហូតដល់បង្គោលត្រីលេខ ២៤៦លើ៣ ស្ថិតក្នុងភូមិសាស្រ្ត ឃុំព្រែកជ្រៃ ស្រុកកោះធំ ខេត្តកណ្ដាល ដើម្បីតាមដានរាល់សភាពការណ៍ និងទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់ ឬបទល្មើសផ្សេងៗ ។
- BTV Cambodia រុស្ស៊ីអះអាងថា ទាហានស៊ីឈ្នួលជាង 200នាក់បានស្លាប់នៅទីក្រុង Mykolaiv រុស្ស៊ីនិយាយថា យោធាបានវាយប្រហារលើកងពលបរទេសរបស់អ៊ុយក្រែននៅជិតទីក្រុង Mykolaiv បណ្តាលឲ្យទាហានស៊ីឈ្នួល 250នាក់ស្លាប់។ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយកាលពីថ្ងៃអង្គារថា យោធារុស្សីបានវាយប្រហារចំណុចដាក់ពង្រាយបណ្តោះអាសន្ន កងពលបរទេសរបស់អ៊ុយក្រែននៅជិតទីក្រុង Mykolaiv បណ្តាលឲ្យទាហានស៊ីឈ្នួលរហូតដល់ 250នាក់ស្លាប់។ ប្រធានអ្នកនាំពាក្យក្រសួងការពារជាតិលោក Igor Konashenkov បាននិយាយថា រថពាសដែកជាង20គ្រឿងត្រូវបានបំផ្លាញក្នុងអំឡុងពេលវាយប្រហារ។ លោក Konashenkov បាននិយាយថា ប៉ុស្តិ៍ទីបញ្ជាការសរុបចំនួនប្រាំ រួមមានទាំងយុទ្ធោបករណ៍របស់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន នៅក្នុងស្រុកចំនួន 142ស្រុកត្រូវបានវាយប្រហារក្នុងរយៈពេល 24ម៉ោងកន្លងទៅនេះ។
- Hout Songhakតៃវ៉ាន់ អះអាងថា យោធាខ្លួនកំពុងប្រុងជើងការកម្រិតខ្ពស់ តែប្រាប់ពលរដ្ឋកុំឲ្យស្លន់ស្លោ(តៃប៉ិ)៖ រដ្ឋបាលតៃវ៉ាន់ នៅថ្ងៃពុធនេះបានអះអាងថា យោធារបស់ខ្លួនបានប្រុងជើងការកម្រិតខ្ពស់ ហើយអាជ្ញាធរនឹងរៀបចំផែនការនានា ដើម្បីធានា សុវត្ថិភាព និងស្ថិរភាពជុំវិញកោះនេះ ក្រោយពីចិនបានប្រកាសអំពីការរៀបចំសមយុទ្ធយោធាជាបន្តបន្ទាប់ ដើម្បីឆ្លើយតបនឹងដំណើរទស្សនកិច្ចរបស់ ប្រធានសភាសហរដ្ឋអាមេរិក លោកស្រី ណាន់ស៉ី ផេឡូស៉ី។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៣ ខែសីហា ឆ្នាំ២០២២។គណៈរដ្ឋមន្រ្តីតៃវ៉ាន់ ក៏បានលើកឡើងផងដែរថាប្រជាពលរដ្ឋគួរតែមានអារម្មណ៍ជឿជាក់ឡើងវិញ ហើយរដ្ឋបាលតៃវ៉ាន់នឹងតាមដានយ៉ាងយកចិត្ត ទុកដាក់ ចំពោះបញ្ហានិធិស្ថិរភាពនៃទីផ្សារភាគហ៊ុន ហើយដោះស្រាយឲ្យបានទាន់ពេលវេលា។គួរបញ្ជាក់ថា ជុំវិញដំណើរទេស្សនកិច្ចរបស់លោកស្រី ផេឡូស៊ី នៅកោះតៃវ៉ាន់ ក្រសួងការបរទេសចិនបានប្រកាសថា ចិននឹងចាត់វិធានការចាំបាច់ ទាំងអស់ដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួន ។
- Khmer press រដ្ឋាភិបាល សម្រេចឱ្យភ្ញៀវបរទេស ដែលរស់នៅកម្ពុជា ចាប់ពី២ឆ្នាំឡើងទៅ អាចចូលទស្សនារមណីយដ្ឋានអង្គរ ដោយមិនគិតថ្លៃ
- Chan Born តៃវ៉ាន់ខាងយោធាតៃវ៉ាន់ ព្រមទទួលស្គាល់ការពិតហើយ-- ពេលចិនប្រកាសបើកប្រតិបត្តិសឹកយប់មិញនេះ ខ្ញុំបានវិភាគលើផែនទី យ៉ាងល្អិតល្អន់ មុនពេលផ្សាយជាភាសាខ្មែរឲ្យ ខ្មែរបានដឹង តែមិនសូវមានអ្នកចាប់អារម្មណ៍ គេដឹងថា ចិនបានតែមាត់ បានព្រុះ មិនចេះខាំ !! ក្រសួងការពារជាតិតៃវ៉ាន់បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃពុធនេះថា សមយុទ្ធយោធាដែលបានគ្រោងទុករបស់ចិននៅជុំវិញកោះតៃវ៉ាន់ បានរំលោភលើដែនទឹករបស់តៃវ៉ាន់ និងតំបន់ជាប់គ្នារបស់ខ្លួន ហើយគឺស្មើនឹង "ការបិទផ្លូវសមុទ្រ និងផ្លូវអាកាស"
- Hout Songhak អាជ្ញាធរក្រុងប៉ោយប៉ែត ជូនដំណឹងឲ្យពលរដ្ឋរស់នៅមាត់អូរព្រំដែន បង្កើនការប្រុងប្រយ័ត្នចំពោះគ្រោះទឹកជំនន់ ហូរមកពីប្រទេសថៃ(បន្ទាយមានជ័យ)៖ ទឹកភ្លៀងបាននិងកំពុងហូរមកពីភូមិសាស្ត្រប្រទេសថៃ ធ្លាក់មកតាមអូរព្រំដែនកម្ពុជា-ថៃ ឆ្លងកាត់តាមបន្ទាត់ព្រំដែន នៅក្នុងភូមិសាស្ត្រ ឃុំទួលពង្រ ស្រុកម៉ាឡៃ និងអូរខៃដន ភូមិសុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ វាអាចបង្កឲ្យផ្ទះប្រជាពលរដ្ឋលិចលង់បានដូចឆ្នាំ២០២១ទៀតនៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២នេះ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា លោកបានដឹកនាំក្រុមការងារមួយក្រុម ចុះពិនិត្យមើលស្ថានភាពក្នុងភូមិសាស្ត្រ ឃុំទួលពង្រ ស្រុកម៉ាឡៃ និងអូរខៃដន ភូមិសុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ប្រជាពលរដ្ឋក្នុងភូមិសស្ត្រនេះដែលត្រៀមកំពុងរងគ្រោះដោយទឹកជំនន់ទឹកភ្លៀង និងទឹកហូរមកពីស្រុកថៃជាច្រើនគ្រួសារ និងត្រៀមជញ្លៀសទៅនៅទីទួលសុវត្ថិភាពផងដែរ
- Fresh News តៃវ៉ាន់រិះគន់ថា សមយុទ្ធយោធារបស់ចិន បំពានច្បាប់អន្តរជាតិ ហើយស្មើការបិទខ្ទប់ដែនអាកាស និងដែនសមុទ្
- BTV Cambodiaលោកស្រី Pelosi ចាកចេញពីកោះតៃវ៉ាន់ ខណៈភាពតានតឹងឡើងកម្ដៅខ្ពស់ជុំវិញដំណើរទស្សនកិច្ច ទីភ្នាក់ងារសារព័ត៌មាន Ruptly ផ្សាយផ្ទាល់ពីទីក្រុងតៃប៉ិ ខណៈប្រធានរដ្ឋសភាសហរដ្ឋអាមេរិក លោកស្រីNancy Pelosi ធ្វើដំណើរចាកចេញពីកោះតៃវ៉ាន់ ក្នុងផ្លូវធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងត្បូង និងប្រទេសជប៉ុន។ លោកស្រី Pelosi បានមកដល់កោះតៃវ៉ាន់កាលពីយប់ថ្ងៃអង្គារ និងបានថ្លែងនៅសភាកោះតៃវ៉ាន់កាលពីព្រឹកថ្ងៃពុធនេះ មុនជួបជាមួយប្រធានាធិបតីកោះតៃវ៉ាន់លោកស្រី Tsai Ingwen។
- Eye Lico shared a video from the playlist លាបពណ៌ ចោទប្រកាន់ (Smear Campaigns).ខ្ញុំបានចូលរួមហើយ បងស្រីគាត់ជាមនុស្សល្អបង្រៀន កូនខ្មែរឲ្យចេះសន្សំលុយ ចេះវិនិយោគ បែបយូរអង្វែង ចេះវិភាគហានិភ័យ ហើយយើងអ្នកគ្រប់គ្រងខ្លួនឯង គាត់គ្មានទៅប៉ះពាល់លុយយើងផង Account មានរៀងខ្លួន ហើយអ្នកប្រញាប់លុយគឹមិនអាចវិនិយោគរយៈពេលវែងបានទេ លោកគ្រូសីហា មុនប្រត្តិកម្មមិនបានស្រាវជ្រាវគ្រប់ជ្រុងជ្រោយសោះ។
- Men Kimseng យន្តហោះរបស់លោកស្រីNancy Pelosi បានចាកចេញពីកោះតៃវ៉ាន់ហើយនៅម៉ោង៦ល្ងាចថ្ងៃពុធ ម៉ោងនៅតៃវ៉ាន់។ (WP)
- Hout Songhak តៃប៉ិ)៖ នារសៀលថ្ងៃពុធនេះ ប្រធានសភាតំណាងរាស្រ្តអាមេរិក លោកស្រី ណាន់ស៉ី ផេឡូស៉ី បានឡើងយន្តហោះចាកចេញពីកោះតៃវ៉ាន់វិញហើយ ដើម្បីឆ្ពោះទៅកាន់គោលដៅពីរទៀត មុនបិទបញ្ចប់ដំណើរបំពេញទស្សនកិច្ចរបស់លោកស្រី នៅក្នុងតំបន់អាស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៣ ខែសីហា ឆ្នាំ២០២២។ ដោយពុំខ្វល់ពីការព្រមានរបស់ទីក្រុងប៉េកាំង ដែលចាត់ទុកតៃវ៉ាន់ជាផ្នែកនៃប្រទេសចិន លោកស្រី ផេឡូស៉ី បានមកដល់ទីក្រុងតៃប៉ិ កាលពីយប់ថ្ងៃអង្គារម្សិលមិញ។ សម្រាប់ក្នុងថ្ងៃពុធនេះ លោកស្រី ផេឡូស៉ី បានថ្លែងសារនៅក្នុងសភាតៃវ៉ាន់ ហើយបានជួបជាមួយមេដឹកនាំតៃវ៉ាន់ លោកស្រី សៃ អ៉ីងវិន (Tsai Ing-wen) ដើម្បីបង្ហាញពីការបន្តគាំទ្រយ៉ាងមុតមាំរបស់សហរដ្ឋអាមេរិក ចំពោះដែនកោះនេះគួរបញ្ជាក់ថា ក្រោយចាកចេញពីតៃវ៉ាន់ លោកស្រីប្រធានសភាអាមេរិក ត្រូវគេរំពឹងថា នឹងឆ្ពោះទៅកាន់កូរ៉េខាងត្បូង និងជប៉ុន ដើម្បីបន្តដំណើរទស្សនកិច្ចរបស់លោកស្រី នៅក្នុងតំបន់អាស៉ី ដែលបានចាប់ផ្តើមដំបូង កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ នៅសិង្ហបុរី និងម៉ាឡេស៉ី
- Men Kimseng- យន្តហោះដែលលោកស្រី Nancy Pelosi ជិះទៅដែនកោះតៃវ៉ាន់គឺយន្តហោះSPAR19។ វាជាយន្តហោះរបស់កងទ័ពអាកាសសហរដ្ឋអាមេរិក។ - យន្តហោះនេះជាប់ប្រវត្តិសាស្ត្រថាមានអ្នកតាមដានដំណើរហោះហើរច្រើនជាងគេបំផុតលើពិភពលោកក្នុងដំណើរពីម៉ាឡេស៊ីទៅកោះតៃវ៉ាន់ ដោយមានពលរដ្ឋចំនួន ៧០៨ ០០០នាក់នៅជុំវិញពិភពលោកតាមដានជាប់រហូត (Live)។ ជាសរុបក្នុងដំណើរ៧ម៉ោងនេះមានពលរដ្ឋ២,៩២ លាននាក់បានតាមដាន។ - ដោយសារតែប្រតិភូសភាអាមេរិកមិនប្រកាសឲ្យដឹងជាមុន ដូច្នេះនៅល្ងាចថ្ងៃអង្គារ គឺជើងយន្តហោះ១០ដែលហោះទៅដែនកោះតៃវ៉ាន់គឺមានអ្នកតាមដានច្រើនជាងគេបំផុតនៅលើពិភពលោក។ (WP)
Wednesday, August 3, 2022
ទស្សនកិច្ច Peloci Nancy នៅ តៃវ៉ាន់
Subscribe to:
Post Comments (Atom)
No comments:
Post a Comment