ព្រំដែនកម្ពុជា​ ថៃ៖​ ថ្ងៃទី ២៦ ខែ សីហា ឆ្នាំ២០២៦ អានុទីននាយករដ្ឋមន្រ្តីថៃ ផ្លូវការ និងនាយករដ្ឋមន្រ្តីសៀមស្រម៉ោល បានរួមគ្នា កែប្រែខ្សែព្រំដែនសិប្បនិម្មិត ទៅជាខ្សែព្រំដែនអចិន្រ្តៃយ៍ ដែលពត៍មានបង្ករឲ្យប្រជាជនកម្ពុជាមានការឈឺចាប់ជាមួយ រដ្ឋាភិបាលកម្ពុជាខ្លួនឯង នេះជាបំណងរបស់់ សៀម របស់ ថៃ។ ដូច្នេះ អ្នកឃោសនា ត្រូវតែផ្សព្វផ្សាយពត៍មាន វាយបក ប្រតិកម្មរហ័ស តបទៅវិញថា កម្ពុជាប្រកាន់យកជានិច្ច " គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម Franco-Siam Treaty 1904-1907 កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែន (fait accompli to Fact On the Ground)។ នៅ តុលាការ នៅ អង្គការសហប្រជាជាតិគេ កាត់សេចក្តីសំអាងលើ ផែនទីអន្តរជាតិ មិនយក Fait Accompli ឡើយ។

Tuesday, May 2, 2023

ភូមិសាស្រ្ត នយោបាយ ប្រេស៊ីល

 Thmey Thmey  កម្ពុជា បើកស្ថានទូតនៅប្រេស៊ីល កម្ពុជា សម្រេចជាផ្លូវការហើយ បើកស្ថានទូតនៅទីក្រុងប្រាស៊ីលីយ៉ា ប្រទេសប្រេស៊ីល។ នេះបើតាមអនុក្រឹត្យរបស់ប្រមុខរដ្ឋភិបាលកម្ពុជា ដែលចេញកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣។ ជាតិ​​​ន​យោ​បាយ​ជាតិ​កម្ពុជា បើកស្ថានទូតនៅប្រេស៊ីល 28, Apr 2023 ,  4:23 pm      កម្ពុជា សម្រេចជាផ្លូវការហើយ បើកស្ថានទូតនៅទីក្រុងប្រាស៊ីលីយ៉ា ប្រទេសប្រេស៊ីល។ នេះបើតាមអនុក្រឹត្យរបស់ប្រមុខរដ្ឋភិបាលកម្ពុជា ដែលចេញកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣។យោងតាមអនុក្រឹត្យ ស្ថានទូតកម្ពុជាប្រចាំប្រេស៊ីល ត្រូវដឹកនាំដោយឯកអគ្គរាជទូត១រូប ហើយសមាសភាពមន្រ្តីការទូតផ្សេងទៀត បូករួមទាំងមន្រ្តីបច្ចេកទេស និងបុគ្គលិកសេវា នឹងត្រូវកំណត់តាមតម្រូវការជាក់ស្តែង។ អនុក្រឹត បានឲ្យដឹងទៀតថា រដ្ឋាភិបាលកម្ពុជា សម្រេចបើកស្ថានទូតនៅប្រេស៊ីលនេះ ដោយផ្នែកតាមសំណើរបស់រដ្ឋមន្រ្តីការបរទេស។

Khmer press កម្ពុជា បង្កើតស្ថានឯកអគ្គរាជទូតប្រចាំប្រទេសប្រេស៊ីល ដែលមាននិវេសនដ្ឋាន នៅទីក្រុងប្រាស៊ីលីយ៉ា Brasília រាជរដ្ឋាភិបាលកម្ពុជា សម្រេចបើកស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំ សាធារណរដ្ឋសហព័ន្ធប្រេស៊ីល (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីពេលថ្មីៗនេះ បានចេញអនុក្រឹត្យមួយ សម្រេចបង្កើត ស្ថានឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋសហព័ន្ធ ប្រេស៊ីល ដែលមាននិវេសនដ្ឋាន នៅទីក្រុងប្រាស៊ីលីយ៉ា។ ការបង្កើតស្ថានទូតនេះ ធ្វើឡើងដោយយោងតាមសំណើរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។ស្ថានឯកអគ្គរាជទូតនេះ ត្រូវដឹកនាំដោយប្រធានបេសកកម្មទូត ០១នាក់ ដែលមានឋានៈជា ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព។ សមាសភាពមន្ត្រីការទូតផ្សេងទៀត មន្ត្រីបច្ចេកទេស និងបុគ្គលិកសេវា នឹងត្រូវកំណត់តាម តម្រូវការនៃការងារជាក់ស្តែង។ ប្រព័ន្ធហិរញ្ញវត្ថុសម្រាប់មន្ត្រីការទូត មន្ត្រីបច្ចេកទេស និងបុគ្គលិកសេវា នៃស្ថានឯកអគ្គរាជទូត នេះ ត្រូវស្ថិតក្នុងប្រភេទ «ក»៕

រួបភាព ផែនទី ឯកសារ ភូមិសាស្រ្ត នយោបាយ ប្រេស៊ីល

No comments:

Post a Comment