នៅថ្ងៃទី២ ខែមិថុនា ​ឆ្នាំ ២០២៦ នេះ កម្ពុជាផ្ញើលិខិតផ្លូវការទៅកាន់ប្រទេសថៃ និងអគ្គលេខាធិការ UN ដើម្បីចាប់ផ្ដើមដំណើរការយន្តការផ្សះផ្សាដោយបង្ខំ ក្រោមច្បាប់សមុទ្ររបស់UN។ សម្ដេចធិបតីថ្លែងក្នុងសារពិសេស។ កម្ពុជាបង្ហាញជំហររឹងមាំ លើសន្តិសុខសមុទ្រ និងការគោរពច្បាប់អន្តរជាតិ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម សុខ ស៊ីផាន់ណា ទេសរដ្ឋមន្ត្រី និងជា បេសកជនពិសេស របស់សម្ដេចអធិបតីនាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួម និងថ្លែងបទអន្តរាគមន៍ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្រោមប្រធានបទ " ការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ ពាក់ព័ន្ធនឹងសន្តិសុខសមុទ្រ ក្នុងរនោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី សុខ ស៊ីផាន់ណា បានសង្កត់ធ្ងន់លើសារៈសំខាន់នៃផ្លូវទឹក ដែលមានសុវត្ថិភាព និងសន្តិសុខ ដែលជាសរសៃឈាមដ៏សំខាន់ សម្រាប់សន្តិភាព សុវត្ថិភាព អន្តរជាតិស្ថេរភាពសេដ្ឋកិច្ចសកល និងការអភិវឌ្ឍប្រកបដោយចេរភាព ដើម្បីឆ្លើយតបទៅនឹងការគម្រាមគំហែងដែលកំពុងកើតឡើងចំពោះសន្តិសុខសមុទ្រ ឯកឧត្តមទេសរដ្ឋមន្ត្រី សុខ ស៊ីផាន់ណា បានបង្ហាញនូវអតិភាពសំខាន់ៗចំនួនបី រួមមាន៖ទី១៖ដោះស្រាយវិវាតដោយសន្តិវិធីរាល់វិវាទសមុទ្រ​ត្រូវតែដោះស្រាយតាមរយៈការសន្ទនានិងការទូត​កម្ពុជាប្រកាន់ខ្ជាប់នូវគោលការណ៍សេរីភាពនៃការធ្វើនាវាចរ​និងការឆ្លងកាត់ដោយស្របច្បាប់​ដែលត្រូវតែគោរពឲ្យបានពេញលេញស្របតាមច្បាប់អន្តរជាតិទៀតជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ 1982 UNCLOS។ ទី2 បង្កើនជំនួយបច្ចេកទេសនិងការកសាងសមត្ថភាព​ឯកឧត្តមទេសរដ្ឋមន្ត្រី​បានអំពាវនាវឲ្យមានការពន្លឿន ឲ្យមានការគាំទ្របន្ថែម​ដល់បណ្ដារដ្ឋជាប់សមុទ្រដែលកំពុងអភិវឌ្ឍលើផ្នែកអនុវត្តច្បាប់សមុទ្រ​សន្តិសុខកំពង់ផែ​និងនាវាចរ ការយល់ដឹងអំពីដែនសមុទ្រ​និងការចែករំលែកព័ត៌មានឲ្យបានទាន់ពេលវេលាដើម្បីទប់ស្កាត់បញ្ហាប្រឈមនានាឲ្យមានប្រសិទ្ធភាពទី3 វិធីសាស្រ្តរួមបញ្ចូលគ្នានិងការបង្ការ ក្រុមប្រឹក្សាសន្តិសុខ គួរតែអនុវត្តវិធីសាស្រ្ត ដែលបង្កើតភាពធន់ក្នុងរយៈពេលវែង ដោយផ្អែកលើបរិយាប័ននិងសន្តិភាពជាមួយច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ឯកឧត្តម ទេសរដ្ឋមន្ត្រី សុខស៊ីផាន ណា ក៏បានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការការពារច្បាប់អន្តរជាតិនិងជម្រុញការសន្ទនាដោយសន្តិវិទ្យុ ពង្រឹងសន្តិសុខសមុទ្រជាពិសេសការប្រយ័ត្ត ប្រឆាំង និងបទល្មើសឆ្លងដែន កម្ពុជានៅតែបន្តស្វាគមន៍នាវាបរទេសមកកាន់មូលដ្ឋានទ័ពជើងទឹករាម ដែលបានធ្វើទំនើបកម្មរបស់ខ្លួនសម្រាប់ការធ្វើសមយុទ្ធរួមគ្នា ការផ្ដល់ជំនួយមនុស្សធម៌និងកិច្ចសហប្រតិបត្តិការ ក្នុងគោលបំណងប្រយុទ្ធប្រឆាំងនិងនិងបទល្មើសផ្សេងៗ ឯកឧត្តម សុខ ស៊ីផាន់ណា បានបញ្ជាក់ពីថាការផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀង UNCLOS (UNCLOS)និងBBNJ នាពេលកន្លងមក គឺជាសក្ខីភាព បង្ហាញពីការប្តេជ្ញាចិត្ត មិនងាករា របស់កម្ពុជា ចំពោះសណ្ដាប់ធ្នាប់សមុទ្រដែលផ្អែកលើច្បាប់ និង ការគ្រប់គ្រងធានធានសមុទ្រដោយការទទួលខុសត្រូវ៕

Tuesday, June 20, 2023

ដ្រូនចិន CAIG Wing Loong II

គ្រប់ប្រភេទដ្រូនចម្បាំង ទោះជា ដ្រូនអត្តឃាដ ឬ ដ្រូនត្រឡប់វិញក្តី ត្រូវតែ បំពាក់ រាដារុករកគោលដៅ ជាចំបាច់ ដែលខុសពី យន្តហោះ ឧទ្ធម្ភាចក្រ គឺ ត្រូវមាន កងស៊ើបការណ៍រកគោលដៅ រួចហើយ បាញ់ផ្សែងពណ៍លឿង ឬ ក្រហម ដើម្បី កំណត់គោលដៅ មុនពេល យន្តហោះ មកទំលាក់គ្រាប់បែក  ឬ បាញ់។

ដ្រូនចិន  CAIG Wing Loong II  ផលិតនៅប្រទេសចិន  ត្រូវបាន ដាក់បង្ហាញក្នុងពិពណ៍ទ័ពអាកាសចិនឆ្នាំ ២០១៥ វាត្រូវបាន កែលំអរចេញពី Version ទី ១។​ ដ្រូនចិន  CAIG Wing Loong II  មានលក្ខណៈបច្ចេកទេសដូចតទៅ៖

  • ទម្ងន់  480 Kg
  • ទម្ងន់់សរុបទាំង តួរ ទាំង អាវុធ 4200 kg
  • ល្បឿន 370 km/h ឬ 103 m/ second
  • រយៈពេលហោះយឺត 32 h ហោះលឿន 20 h
  • កំពស់ហោះ 9,900 m
  • ចម្ងាយទំនាក់ទំនង បញ្ជា 1,000 គម ពី ផ្កាយរណប
  • ចម្ងាយទំនាក់ទំនង បញ្ជា 150 គម ពី ស្ថានីយ៍ទីបញ្ជាលើដី
  • 👉 មនុស្សនៅកន្លែងទាបធម្មតា អាចមើលឃើញក្នងចម្ងាយ ៥ គម
  • 👉 មនុស្សឈនៅលើកំពូលភ្នំខ្ពស មេឃស្រឡអាចមើលឃើញភ្លើងទានចម្ងាយ ៤៨ គម
  • 👉 ល្បឿនសម្លេង (Speed of Sound) ១,២២៥ គម/ម៉ --៣៤០ម/វិនាទី
  • 👉 ចម្ងាយហោះ Range  ១,៩០០ គម 
  • 👉 សម្លេងយន្តហោះ សម្លេងដ្រូន ១៤០ ដេស៊ីបែល
  • 👉 សម្លេងមនុស្សនិយាយគ្នាធម្មតា ៨០ ដេស៊ីបែល អាចស្តាប់ ឮ សូរសម្លេងចម្ងាយ ១០ មែត្រ
  • 👉 សម្លេងមនុស្សខ្សិបខ្សៀវគ្នា មានកំលាំង ៤០ ដេស៊ីបែល 
  • 👉 ល្បឿនសម្លេងរត់ ៣៥០ម X ២០ វិនាទី = ចម្ងាយ ៧ គម
  • 👉 ១ ដេស៊ីបែលចម្ងាយ ១-១០ មែត្រ ដូច្នេ ១៤០ ដេស៊ីបែល = ១,៤០០ មែត្រ ដែលត្រចៀក មិនអាចស្តាប់ឬសម្លេងដ្រូន ដើម្បីសុវត្ថិភាព ដ្រូនហោះ តិចបំផុតកម្ពស់ ៧ គម។
ប្រព័ន្ធអាវុធបំពាក់រួមមាន
  1. FT-10 bomb  គ្រាប់បែកប្រព័ន្ធនាំផ្លូវ 25 kg air-to-surface missile
  2. FT-9 bomb គ្រាប់បែកប្រព័ន្ធនាំផ្លូវ small 50 kg bomb
  3. FT-7 bomb- FT-7: small 130 kg bomb with planar wing
  4. GB- 7  bomb គ្រាប់បែក ឡាស៊ែ
  5. GB-4 bomb គ្រាប់បែក ឡាស៊ែ
  6. កាំជ្រួច  BRM1 ប្រឆាំង រថក្រោះ រថពាសដែក
  7. កាំជ្រួច  AKD-10 កាំជ្រួច ប្រឆាំង រថក្រោះ រថពាសដែក នាវា
  8. កាំជ្រួច  BA-7 កាំជ្រួច ប្រឆាំង រថក្រោះ
ឯកសារយោង
https://en.wikipedia.org/wiki/CAIG_Wing_Loong_II
https://military-wiki.com/wing-loong-ii-chinas-uav-export-ambitions/



ដ្រូនធុន  MQ-9 Reaper ជាដ្រូនដ៍ទំនើបរបសសហរដ្ឋអាមេរិក ជាប្រភេទដ្រូនបញ្ជាពីចម្ងាយ គេហៅវាថាជា បិសាចជញ្ជក់ឈាម "ខ"។

ដ្រូនចិន CAIG Wing Loong II

ដ្រូនចិន CAIG Wing Loong II ( គំរូ ប្រភេទ កាមេរ៉ាលើដ្រូន​រុស្សី)


 
ដ្រូនចិន CAIG Wing Loong II គំរូប្រព័ន្ធបញ្ជាដ្រូន អាមេរិក


ដ្រូនចិន CAIG Wing Loong II
ដ្រូនចិន CAIG Wing Loong II

No comments:

Post a Comment