រូបភាព រូបថត ផែនទី ក្នុង ឯកសារនេះ មានជាប់់ទាក់ទងជាមួយ មហាសាគរវិទ្យា Oceanograohy ដែលនិយាយអំពី ជំរៅទឹកសមុទ្រ សម្ពាធ ជាពិសេស ជីវិតនៅក្រោមបាតសមុទ្រ រឿង ដ្រូនក្រោមទឹក Under Water Drone និង រឿង ដែល នាវាមុជទឹក ធុនតូច ចុះជម្រៅ ៤០០០ មែត្រ បាន បាត់សញ្ញាទាក់ទងគ្នា.....
- Chan Born អាឋ៍កំបាំងនៃការលិចនាវា Titanic នូវតែជា អាឋ៍កំបាំងដដែល ក្រោយពេល អាមេរិកប្រកាសថា អ្នកទាំង ៥ នាក់ជា មហាសេដ្ឋី ជាអ្នកស្រាវជ្រាវ ស្លាប់ទៅហើយ។ The Secret of How the Titanic Sank អ្វីជាអាឋ៍កំបាំង? កប៉ាល់លិចឆ្នាំ ១៩១២ ឯ សង្រ្គាមលោកទី ១ ផ្ទុះឆ្នាំ ១៩១៤។ កប៉ាល់នោះជារបស់ អគ្លេស ដែល អគ្លេសពីមុន ជាមេកើយ ជាបងធំរបស់ អាមេរិក ក្រោយមក អាមេរិក ប្រកាសឯករាជ្យ កាណាដា ប្រកាសឯករាជ្យដែរ នេះ មានន័យថា អគ្លេស ចុះខ្សោយ។ នៅក្នុងសង្រ្កាមលើកទី ១ គេឃើញ អគ្លេស ចងសម្ព័ន្ធជាមួយ អាមេរិក ជាសត្រូវ ម៉េចបានជាចងសម្ព័ន្ធ? មនុស្ស ៥ នាក់ជិះនាវាមុជទឹកតូច ទៅស្រាវជ្រាវនោះ មាន ជនជាតិ បារាំង ម៉េចបាននាំគ្នាផ្សាយថា ជនជាតិផ្សេងទៅវិញ?។ ខ្សែភាពយន្តរឿង Titanic ឆ្នាំ ១៩៩៧ បង្ហាញថា កប៉ាល់ ផ្អៀង ក្រឡាប់ ម៉េចបានជា នៅ រក្សាជំហរ ឈ ដដែល ពេលលិចដល់បានដី ? ម៉េចបានជា មានគេ សន្និដ្ឋានថា មានភ្លើងឆេះ មុនពេលលិច?
- ប្រវវត្តិកប៉ាល់ ទីតានិក៖ ស្លាបនាឆ្នាំ ១៩០៨ និង លិចឆ្នាំ ១៩១២ លុះដល់ ឆ្នាំ ១៩៨៥ ទើបគេ ចុះទៅ ក្រោមបាតសមុទ្រ ស្រង់ ដែកថែបខ្លះ មកវិភាគ ស្រាវជ្រាវ រកមូលហេតុនៃការលិច និងឆ្នាំ ១៩៩៧ ទើបគេផលិតចេញជា ខ្សែភាពយន្តរឿង ក្រមុំ កំលោះ ស្រលាញ់គ្នា ខាងតួរ ប្រុស គូរូប តួរស្រី ស្រាតខោអាវអស់ ស្អាតណាស់.. ដោយសារ មូលហេតុនៃការលិច ខ្លះថា ភ្នំទឹកកក រសាត់បុក ខ្លះថាមេឃrapheងងឹត មើលមិនឃើញ ខ្លះថា កាពីទែនរវល់ មានស្រីញី...ខ្លះថា គេបាញ់ ខ្លះថា ពួកអាល្លឺម៉ង់ ណាហ្សីសបំផ្ទុះ ខ្លះថា អាច អាមេរិកធ្វើ ? ចឹងបានជា អ្នក សាគរវិទ្យា Oceanographer ចង់ដឹងណាស់ ដើម្បី ថតរូប លក់ ( កុំភ្លេចថា ពួកគេ សុទ្ធតែជា សេដ្ឋី និង មហាសេដ្ឋី អ្នកស្រាវជ្រាវ)
- Ebook Cambodia លោក James Cameron ដែលជាអ្នកនិពន្ធរឿង Titanic (1997 film) ធ្លាប់បានជិះនាវាមុជទឹកចុះទៅមើលបំណែកកប៉ាល់ទីតានិចចំនួន 33 ដងរួចមកហើយ ។
- Vann Btv ក្រុមហ៊ុន OceanGate បានចេញសេចក្តីថ្លែងការណ៍ថាអ្នកជិះក្នុងនាវាមុជទឹក ទាំង៥នាក់ បានបាត់បង់ជីវិតហើយ។
- Khmernote កងទ័ពជើងទឹកអាមេរិកបានរកឃើញសញ្ញានៃការផ្ទុះភ្លាមៗ ក្រោយប្រព័ន្ធទំនាក់ទំនងរបស់នាវាមុជទឹក Titan បានដាច់
- Sony Sin ការពិត សេដ្ឋី៤នាក់ដែលចាយលុយមិនអស់ ទិញសំបុត្រតម្លៃ25ម៉ឺន$/ម្នាក់ ដើម្បីទស្សនាខ្មោចនាវាTitanicដែលលិចបាត់ក្នុងមហាសមុទ្រអាត្លង់ទិចជាង១០០ឆ្នាំ មានជម្រៅប្រមាណ4000m គឺពួកគាត់ចង់ឲ្យប្រវត្តិសាស្ត្រកត់ត្រាឈ្មោះពួកគាត់ទុកប៉ុណ្ណោះ..!
- Sony Sin បើតាមក្រុមអ្នកស្រាវជ្រាវDiscoveryវិភាគ ពីសេដ្ឋី៤នាក់ និងអ្នកបើកម្នាក់ប្រហែលស្លាប់តាំងពីប្រមាណ៤ថ្ងៃមុនម្ល៉េះ ព្រោះពួកគាត់ដឹងខ្លួនមុនហើយថាចុះទៅដល់ក្រោមបាតសមុទ្រជម្រៅប៉ុននេះ គឺពួកគាត់មិនរស់ទេ(សម្ពាធទឹកនឹងធ្វើឲ្យកូននាវានេះផ្ទុះ) ហើយអ្វីដែលពួកគាត់ចង់បាននូវ គឺចង់ឲ្យប្រវត្តិសាស្ត្រកត់ត្រាទុករឿងនេះ និងឈ្មោះពួកគាត់ ព្រោះលុយពួកគាត់ចាយលែងអស់ហើយ ពួកគាត់ចង់បានភាពអស្ចារ្យសម្រាប់ជីវិតចុងក្រោយរបស់ពួកគាត់!
- Kampuchea Thmey Media តាមការពិត អ្នកដំណើរត្រូវចុះហត្ថលេខាលើលិខិតស្ម័គ្រស្លាប់សិន មុនជិះយានច្រមុជទឹក Titan Max C. Sothea Ocean Gate បានប្រកាសជាផ្លូវការណ៍ហើយនៅមុននេះបន្តិចថា គេបានរកឃើញសំណល់កំទេចកំទី នៃយាន្ត The TITAN នៅក្បែរសាកសពកប៉ាល់ TITANIC ប្រហែលជាង៥០០ម ។ យាន្តនោះបានផ្ទុះនៅក្រោមសមុទ្រ ហើយពួកគេទាំង៥នាក់ក៏ត្រូវគេជឿថាបានបាត់បង់ជីវិតទៅហើយដូចគ្នា៕ The US Coast Guard says that a debris field located in the North Atlantic suggests that a submersible missing since Sunday, with five passengers on board, suffered a "catastrophic implosioCambo Space / ខេមបូអវកាសBREAKING៖ ប្រតិបត្តិការរុករកត្រូវបញ្ចប់ ក្រោយការរកឃើញបំណែកនាវាមុជទឹក Titan ក្បែរខ្មោចកប៉ាល់ Titanic ខណៈមនុស្សទាំង ៥នាក់ «បាត់បង់ជីវិត»(អាមេរិក)៖ ការរុករកត្រូវបានបញ្ចប់ជាស្ថាពរហើយ ចំពោះនាវាមុជទឹកខ្នាតតូច Titan របស់ក្រុម OceanGate ដែលបានបាត់ដំណឹងអស់រយៈពេល ៤ថ្ងៃ ទៅក្នុងមហាសមុទ្រអាត្លង់ទិក ត្រង់ទីតាំងដែលកប៉ាល់ Titanic បានលិចក្នុងជម្រៅទឹក ៣.៨គីឡូម៉ែត្រកាលពីឆ្នាំ១៩១២ នោះ។
- បណ្តុំបំណែកដែលត្រូវបានរកឃើញកាលពីថ្ងៃព្រហស្បតិ៍ គឺជានាវាមុជទឹកខ្នាតតូច Titan ខណៈមនុស្សទាំង ៥នាក់ នៅក្នុងនោះត្រូវបានកងកម្លាំងឆ្មាំសមុទ្រសហរដ្ឋអាមេរិក អះអាងកាលពីពេលទាបភ្លឺឈានចូលថ្ងៃសុក្រ ទី២៣ ខែមិថុនា ឆ្នាំ២០២៣ នេះ (ម៉ោងនៅកម្ពុជា) ថា «បានបាត់បង់ជីវិតទាំងអស់»។ កងកម្លាំងឆ្មាំសមុទ្រអាមេរិកបានសម្តែងការសោកស្តាយ និងចូលរួមរំលែកទុក្ខផងដែរចំពោះក្រុមគ្រួសារនៃសពទាំង ៥នាក់ នៅក្នុងហេតុការណ៍នោះដែរ។ មួយវិញទៀត បើទោះបីជាជនរងគ្រោះទាំងអស់ បានចុះកិច្ចព្រមព្រៀង ទទួលយកលក្ខខណ្ឌសុវត្ថិភាពរបស់ក្រុមហ៊ុន OceanGate មែន ក៏ក្រុមហ៊ុននេះទំនងជាមិនអាចគេចផុតបណ្តឹងតាមផ្លូវច្បាប់នោះដែរ។
- ព័ត៌មានបន្ថែម៖ ការបាត់ដំណឹងនៃនាវាមុជទឹកខ្នាតតូចឈ្មោះ Titan របស់ក្រុមហ៊ុន OceanGate Expeditions ដែលបានធ្វើទេសចរទៅកាន់ទីតាំងខ្មោចកប៉ាល់ Titanic ដែលបានលិចតាំងតែពីឆ្នាំ ១៩១២ នោះ បានកើតមានឡើង នៅរយៈពេល ១ម៉ោង និង ៤៥នាទី ក្រោយការចាប់ផ្តើមចេញដំណើរកម្សាន្ត សម្រាប់រយៈពេល ៨ថ្ងៃរបស់ពួកគេ កាលពីវេលាម៉ោង ៤៖០០នាទីរសៀល ថ្ងៃអាទិត្យសប្តាហ៍មុននេះ។ មនុស្សទាំង ៥នាក់ នៅក្នុងនាវាមុជទឹកខ្នាតតូច ដែលបានរងគ្រោះអកុសលនោះមានដូចជា លោក Stockton Rush ជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន OceanGate Expeditions ផ្ទាល់, លោក Hamish Harding ជាមហាសេដ្ឋីអង់គ្លេស, មហាសេដ្ឋីប៉ាគីស្ថានលោក Shahzada Dawood និងកូនប្រុសរបស់លោកឈ្មោះ Sulaiman Dawood ដែលមានអាយុ ១៩ឆ្នាំ ព្រមទាំងលោក Paul-Henri Nargeolet ជាអ្នកជំនាញមុជទឹកជនជាតិបារាំង។ សម្រាប់ដំណើរទេសចរណ៍បាតសមុទ្រនេះមានរយៈពេល ៨ថ្ងៃ ដោយសំបុត្រមួយសន្លឹកតម្លៃខ្ទង់ ២៥០,០០០ដុល្លារអាមេរិកឯណោះ (បូករួមទាំងការចុះទៅទស្សនា ខ្មោចកប៉ាល់ទីតានិក) ដែលរៀបចំដោយក្រុមហ៊ុន OceanGate Expeditions។ សម្រាប់មូលហេតុនៃការជាប់គាំង និងរងគ្រោះនោះ នៅមិនទាន់មានការបញ្ជាក់ឡើយ៕ ស្លាប់អស់ហើយ! នាវាមុជទឹក Titan ត្រូវខ្ទេចខ្ទីដោយសារសម្ពាធ បណ្ដាលឱ្យមនុស្សប្រាំនាក់បាត់បង់ជីវិត កងកម្លាំងល្បាតសមុទ្រអាម៉េរិក បានឱ្យដឹងថា បណ្ដាបំណែកដែល ពួកគេប្រមូលបានបង្ហាញថា នាវាមុជទឹក Titan ត្រូវរងសម្ពាធខ្លាំងរហូតដល់បែកខ្ទេច ធ្វើឱ្យមនុស្សប្រាំនាក់ក្នុងនាវានេះបាត់បង់ជីវិត។ ក្នុងសន្និសីទសារព័ត៌មាននៅទីក្រុង Boston រដ្ឋ Massachusetts កាលពីវេលាទៀបភ្លឺថ្ងៃទី 23 មិថុនា (ម៉ោងនៅកម្ពុជា) ឧត្ដមនាវី John Mauger របស់កងកម្លាំងល្បាតឆ្នេរអាម៉េរិក និយាយថា ឧបករណ៍ផ្លាស់ទីស្វ័យប្រវត្តក្រោមសមុទ្ររបស់កាណាដា បានរកឃើញបំណែកពីនាវាមុជទឹក Titan ដែលស្ថិតនៅចម្ងាយប្រហែល 488 ម៉ែត្រ ពីសាកសពកប៉ាល់ Titanic ក្នុងជម្រៅ 4,000 ម៉ែត្រ នៅមហាសមុទ្រអាត្លង់ទិកខាងជើង។ យោងតាមក្រុមជំនាញ បំណែកសំខាន់ចំនួនប្រាំរបស់នាវាមុជទឹកប្រវែង 6.7 ម៉ែត្រ ត្រូវបានរកឃើញនៅក្នុងចំណោមបំណែកមួយក្រុមដែលនៅសល់បន្ទាប់ពីនាវាបានបែកបាក់។ «បំណែកទាំងនេះបង្ហាញថា មានហេតុការណ៍រងសម្ពាធដ៏ខ្លាំងក្លាកើតឡើងនៅក្នុងកាប៊ីនប្រឆាំងសម្ពាធ» លោក Mauger ឱ្យដឹងដូច្នេះ។
Chan Born រឿង បាត់សញ្ញាកូននាវាមុជទឹកទេសចរណ៍ទៅលេង តំបន់ កប៉ាល់ ទីតានិចលិចកាលឆ្នាំ ១៩១២ នោះ គឺ ក្រុមសង្រ្គាះ កំពុងតែ តាមរុករក ដោយគេមានសង្ឈឹម ព្រោះ មានសញ្ញា ប្រកាសអាសន្ន ចេញមកពី ក្រោមផ្ទៃទឹក។ នាវាមុជទឹកនេះ មាន អ្នកជិះសរុប ៥ នាក់ សុទ្ធតែជា មហាសេដ្ឋី សូម្បីម្ចាស់នាវា ក៍ជាមហាសេដ្ឋីដែរ និងជាអ្នកបើកបរផ្ទាល់ Pilot. មូលហេតុដែលគេដឹងាបាត់សញ្ញា ដោយសារ មាន វនាវា១ គ្រឿង សំចតនៅលើផ្ទៃទឹក ឯ នាវាមុជទឹកនោះ ចុះទៅ ក្រោម បាន ៤៥ នាទី ក៍ដាច់ការទាក់ទងគ្នា ។ ល្បឿន នៃការបើកចុះក្រោម គឺ ៥៥ មែត្រ/នាទី ដូច្នេះ គុណ ៤៥ នាទី នោះនាវាអាចចុះដល់ជម្រៅ ២,៥០០ មែត្រ នៃជម្រៅ ៤,០០០ មែត្រ។
Chan Born រឿងបាត់ នាវាមុជទឹកធុនតូច ហ្នឹង គេសង្ស័យរឿង បច្ចេកទេសច្រើន ចំណែកខ្ញុំ សង្ស័យរឿង ចាប់ជំរិតជាង ដោយសារ ៖ បារាំង សព្វថ្ងៃនេះ មានជំលោះជាមួយ អាមេរិក ឯ មនុស្ស ៥ នាក់ជិះក្នុងនោះ មាន ២ នាក់ពុកកូន ជា ជនជាតិ បារាំង។ មួយទៀត មនុស្សទាំងអស់ សុទ្ធតែជា មហាសេដ្ឋី និង អ្នកប្រាជ្ញ អ្នកស្រាវជ្រាវ ដែលដូចគ្នាជាមួយ រឿង បាត់យន្តហោះ MH 370 ម៉ាឡេស៊ី ដែលដឹកសុទ្ធតែអ្នកប្រាជ្ញ មហាសេដ្ឋីធំៗ ៕
RFI ខេមរភាសា / RFI Khme ប្រតិបត្តិការតាមរកនាវាមុជទឹក Titan ដឹកទេសចរ ទៅមើលបំណែកនាវា Titanic នៅតែបន្តធ្វើ ហើយនៅព្រឹកថ្ងៃពុធ ២១មិថុនានេះ កងឆ្មាំសមុទ្រអាមេរិកបានឲ្យដឹងថា យន្តហោះល្បាតដែនសមុទ្រធុន P-3 របស់កាណាដា ដែលចូលរួមក្នុងប្រតិបត្តិការតាមរកនាវាមុជទឹកនេះបានចាប់បានសំឡេងគួរឲ្យសង្ស័យ។
Cambo Space / ខេមបូអវកាស UPDATE៖ គិតត្រឹមពេលនេះ អុកស៊ីហ្សែននៅសល់មិនដល់ «២០ម៉ោង» ទៀតឡើយ សម្រាប់មនុស្សទាំង «៥នាក់» ដែលនៅក្នុងនាវាមុជទឹកខ្នាតតូច Titan!
(បរទេស)៖ គិតត្រឹមម៉ោង ១១៖០០នាទីយប់ថ្ងៃពុធ ទី២១ ខែមិថុនា ឆ្នាំ២០២៣ នេះ បរិមាណឧស្ម័នអុកស៊ីហ្សែនសម្រាប់ឲ្យមនុស្សទាំង ៥នាក់ដកដង្ហើម នៅក្នុងនាវាមុជទឹកខ្នាតតូច Titan ដែលកំពុងបាត់ដំណឹងនោះ អាចទ្រទ្រង់បានមិនដល់ ២០ម៉ោងទៀតឡើយ ខណៈយន្តហោះស៊ើបអង្កេតរបស់កាណាដា កាលពីប៉ុន្មានម៉ោងមុននេះ បានអះអាងពីការចាប់បាន «សំឡេងរញ៉េរញ៉ៃ» ចេញពីក្នុងសមុទ្រ ត្រង់ទីតាំងដែលពួកគេកំពុងរុករក ស្ថិតនៅជុំវិញតំបន់ដែលនាវា Titanic បានលិច កាលពីឆ្នាំ ១៩១២ នោះ។
សំឡេងខាងលើនេះ ត្រូវបានចាប់បាននៅថ្ងៃអង្គារ ទី២០ ខែមិថុនា (ម៉ោងនៅភាគខាងកើតសហរដ្ឋអាមេរិក ដែលត្រូវនឹងថ្ងៃពុធនេះពេលវេលានៅអាស៊ី) នៅរយៈពេលរៀងរាល់ ៣០នាទីម្តង និងចុងក្រោយបំផុត គឺនៅរយៈពេល ៤ម៉ោងបន្ទាប់ពីសំឡេងចុងក្រោយ។ ក្រុមអ្នកជំនាញរបស់ឆ្មាំសមុទ្រអាមេរិក បានធ្វើការវិភាគសំឡេងទាំងនេះ ប៉ុន្តែមិនអាចបញ្ជាក់ថា មានប្រភពមកពីណានោះទេ។
នាវាមុជទឹកខ្នាតតូចឈ្មោះ Titan របស់ក្រុមហ៊ុន OceanGate Expeditions ដែលបានធ្វើទេសចរទៅកាន់ទីតាំងខ្មោចកប៉ាល់ Titanic ដែលបានលិចតាំងតែពីឆ្នាំ ១៩១២ នោះ នៅតែបន្តបាត់ដំណឹងនៅឡើយ ហើយបញ្ហានេះបានកើតមានឡើង នៅរយៈពេល ១ម៉ោង និង ៤៥នាទី ក្រោយការចាប់ផ្តើមចេញដំណើរកម្សាន្ត សម្រាប់រយៈពេល ៨ថ្ងៃរបស់ពួកគេ កាលពីវេលាម៉ោង ៤៖០០នាទីរសៀល ថ្ងៃអាទិត្យសប្តាហ៍មុននេះ។
មនុស្សទាំង ៥នាក់ នៅក្នុងនាវាមុជទឹកខ្នាតតូច ដែលកំពុងបាត់ដំណឹងនោះមានដូចជា លោក Stockton Rush ជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន OceanGate Expeditions ផ្ទាល់, លោក Hamish Harding ជាមហាសេដ្ឋីអង់គ្លេស, មហាសេដ្ឋីប៉ាគីស្ថានលោក Shahzada Dawood និងកូនប្រុសរបស់លោកឈ្មោះ Sulaiman Dawood ដែលមានអាយុ ១៩ឆ្នាំ ព្រមទាំងលោក Paul-Henri Nargeolet ជាអ្នកជំនាញមុជទឹកជនជាតិបារាំង។
សម្រាប់ទីតាំងរបស់ខ្មោចកប៉ាល់ Titanic វិញ គឺស្ថិតនៅបាតសមុទ្រអាត្លង់ទិកជម្រៅ ៣.៩គីឡូម៉ែត្រ ស្ថិតនៅភាគអាគ្នេយ៍នៃតំបន់ Newfoundland របស់ប្រទេសកាណាដា (មើលផែនទីដើម្បីយល់ដឹងទីតាំងជាក់លាក់)។ ក្រុមអ្នករុករករបស់កាណាដា បានអះអាងថា ទីតាំងដែលពួកគេកំពុងរុករកនាវា Titan នោះ មានខ្យល់បក់បោកខ្លាំងគួរសម ដែលបង្កមានរលកសមុទ្រកម្ពស់ប្រមាណ ២ម៉ែត្រ ដែលបង្កជាបញ្ហាខ្លះដល់ប្រតិបត្តិការរុករក។
សម្រាប់ដំណើរទេសចរណ៍បាតសមុទ្រនេះមានរយៈពេល ៨ថ្ងៃ ដោយសំបុត្រមួយសន្លឹកតម្លៃខ្ទង់ ២៥០,០០០ដុល្លារអាមេរិកឯណោះ (បូករួមទាំងការចុះទៅទស្សនា ខ្មោចកប៉ាល់ទីតានិក) ដែលរៀបចំដោយក្រុមហ៊ុន OceanGate Expeditions។ សម្រាប់មូលហេតុនៃការជាប់គាំង ឬបាត់ដំណឹងនោះ មិនទាន់មានការបញ្ជាក់ឡើយ ប៉ុន្តែនាវាមុជទឹក Titan នោះធ្លាប់មានបទពិសោធន៍ចុះទៅកាន់ទីតាំងខាងលើនេះ ប៉ុន្មានលើករួចមកហើយ។
ជុំវិញបញ្ហាខាងលើនេះ លោក Alistair Greig វិស្វករផ្នែកនាវាមុជទឹក មកពីសាកលវិទ្យាល័យទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស បានពន្យល់ថា «ប្រភេទនាវាមុជទឹកខ្នាតតូច (submersible) ដូចជា Titan នេះ តែងមានភ្ជាប់នូវឧបករណ៍បង្កើនទម្ងន់ (drop weight) ដើម្បីឲ្យវាអាចទម្លាក់ខ្លួនប្រកបដោយទម្ងន់ ចូលទៅក្នុងទឹកជ្រៅៗបាន ហើយឧបករណ៍នេះក៏អាចពន្លែងទម្ងន់នោះចេញវិញដែរ ដែលអាចឲ្យនាវានោះអណ្តែតមកលើផ្ទៃទឹកវិញ ដោយស្វ័យប្រវត្តិ ក្នុងករណីមានអាសន្នណាមួយ»។
លោក Greig បានបន្ថែមទៀតថា «ប្រសិនបើស្ថិតក្នុងសេនារីយ៉ូខាងលើនេះ ពួកគេទាំង ៥នាក់ អាចមានសុវត្ថិភាពនៅក្នុងនាវានោះ ឬក៏បានអណ្តែតទៅទើលើទីតាំងណាមួយរួចទៅហើយ ដោយរង់ចាំតែក្រុមអ្នកសង្គ្រោះរកឃើញប៉ុណ្ណោះ។ ប៉ុន្តែសម្រាប់សេនារីយ៉ូមួយទៀតវិញ នោះគឺការលេចធ្លាយបន្ទប់រក្សាសម្ពាធ (pressure hull) ហើយប្រសិនបើកើតឡើងបែបនេះមែន នោះមិនមែនជារឿងល្អឡើយ...»៕
ប្រែសម្រួល៖ Cambo Space
ប្រភព៖ CNN/CNA/Independent
(រូបភាពទាំងស្រុងពីបរទេស)
Fí Austín - ហ្វី អ័ស្ទីន UPDATE៖ គិតត្រឹមពេលនេះ អុកស៊ីហ្សែននៅសល់មិនដល់ «២០ម៉ោង» ទៀតឡើយ សម្រាប់មនុស្សទាំង «៥នាក់» ដែលនៅក្នុងនាវាមុជទឹកខ្នាតតូច Titan!
(បរទេស)៖ គិតត្រឹមម៉ោង ១១៖០០នាទីយប់ថ្ងៃពុធ ទី២១ ខែមិថុនា ឆ្នាំ២០២៣ នេះ បរិមាណឧស្ម័នអុកស៊ីហ្សែនសម្រាប់ឲ្យមនុស្សទាំង ៥នាក់ដកដង្ហើម នៅក្នុងនាវាមុជទឹកខ្នាតតូច Titan ដែលកំពុងបាត់ដំណឹងនោះ អាចទ្រទ្រង់បានមិនដល់ ២០ម៉ោងទៀតឡើយ ខណៈយន្តហោះស៊ើបអង្កេតរបស់កាណាដា កាលពីប៉ុន្មានម៉ោងមុននេះ បានអះអាងពីការចាប់បាន «សំឡេងរញ៉េរញ៉ៃ» ចេញពីក្នុងសមុទ្រ ត្រង់ទីតាំងដែលពួកគេកំពុងរុករក ស្ថិតនៅជុំវិញតំបន់ដែលនាវា Titanic បានលិច កាលពីឆ្នាំ ១៩១២ នោះ។
សំឡេងខាងលើនេះ ត្រូវបានចាប់បាននៅថ្ងៃអង្គារ ទី២០ ខែមិថុនា (ម៉ោងនៅភាគខាងកើតសហរដ្ឋអាមេរិក ដែលត្រូវនឹងថ្ងៃពុធនេះពេលវេលានៅអាស៊ី) នៅរយៈពេលរៀងរាល់ ៣០នាទីម្តង និងចុងក្រោយបំផុត គឺនៅរយៈពេល ៤ម៉ោងបន្ទាប់ពីសំឡេងចុងក្រោយ។ ក្រុមអ្នកជំនាញរបស់ឆ្មាំសមុទ្រអាមេរិក បានធ្វើការវិភាគសំឡេងទាំងនេះ ប៉ុន្តែមិនអាចបញ្ជាក់ថា មានប្រភពមកពីណានោះទេ។
នាវាមុជទឹកខ្នាតតូចឈ្មោះ Titan របស់ក្រុមហ៊ុន OceanGate Expeditions ដែលបានធ្វើទេសចរទៅកាន់ទីតាំងខ្មោចកប៉ាល់ Titanic ដែលបានលិចតាំងតែពីឆ្នាំ ១៩១២ នោះ នៅតែបន្តបាត់ដំណឹងនៅឡើយ ហើយបញ្ហានេះបានកើតមានឡើង នៅរយៈពេល ១ម៉ោង និង ៤៥នាទី ក្រោយការចាប់ផ្តើមចេញដំណើរកម្សាន្ត សម្រាប់រយៈពេល ៨ថ្ងៃរបស់ពួកគេ កាលពីវេលាម៉ោង ៤៖០០នាទីរសៀល ថ្ងៃអាទិត្យសប្តាហ៍មុននេះ។
មនុស្សទាំង ៥នាក់ នៅក្នុងនាវាមុជទឹកខ្នាតតូច ដែលកំពុងបាត់ដំណឹងនោះមានដូចជា លោក Stockton Rush ជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន OceanGate Expeditions ផ្ទាល់, លោក Hamish Harding ជាមហាសេដ្ឋីអង់គ្លេស, មហាសេដ្ឋីប៉ាគីស្ថានលោក Shahzada Dawood និងកូនប្រុសរបស់លោកឈ្មោះ Sulaiman Dawood ដែលមានអាយុ ១៩ឆ្នាំ ព្រមទាំងលោក Paul-Henri Nargeolet ជាអ្នកជំនាញមុជទឹកជនជាតិបារាំង។
សម្រាប់ទីតាំងរបស់ខ្មោចកប៉ាល់ Titanic វិញ គឺស្ថិតនៅបាតសមុទ្រអាត្លង់ទិកជម្រៅ ៣.៩គីឡូម៉ែត្រ ស្ថិតនៅភាគអាគ្នេយ៍នៃតំបន់ Newfoundland របស់ប្រទេសកាណាដា (មើលផែនទីដើម្បីយល់ដឹងទីតាំងជាក់លាក់)។ ក្រុមអ្នករុករករបស់កាណាដា បានអះអាងថា ទីតាំងដែលពួកគេកំពុងរុករកនាវា Titan នោះ មានខ្យល់បក់បោកខ្លាំងគួរសម ដែលបង្កមានរលកសមុទ្រកម្ពស់ប្រមាណ ២ម៉ែត្រ ដែលបង្កជាបញ្ហាខ្លះដល់ប្រតិបត្តិការរុករក។
សម្រាប់ដំណើរទេសចរណ៍បាតសមុទ្រនេះមានរយៈពេល ៨ថ្ងៃ ដោយសំបុត្រមួយសន្លឹកតម្លៃខ្ទង់ ២៥០,០០០ដុល្លារអាមេរិកឯណោះ (បូករួមទាំងការចុះទៅទស្សនា ខ្មោចកប៉ាល់ទីតានិក) ដែលរៀបចំដោយក្រុមហ៊ុន OceanGate Expeditions។ សម្រាប់មូលហេតុនៃការជាប់គាំង ឬបាត់ដំណឹងនោះ មិនទាន់មានការបញ្ជាក់ឡើយ ប៉ុន្តែនាវាមុជទឹក Titan នោះធ្លាប់មានបទពិសោធន៍ចុះទៅកាន់ទីតាំងខាងលើនេះ ប៉ុន្មានលើករួចមកហើយ។
ជុំវិញបញ្ហាខាងលើនេះ លោក Alistair Greig វិស្វករផ្នែកនាវាមុជទឹក មកពីសាកលវិទ្យាល័យទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស បានពន្យល់ថា «ប្រភេទនាវាមុជទឹកខ្នាតតូច (submersible) ដូចជា Titan នេះ តែងមានភ្ជាប់នូវឧបករណ៍បង្កើនទម្ងន់ (drop weight) ដើម្បីឲ្យវាអាចទម្លាក់ខ្លួនប្រកបដោយទម្ងន់ ចូលទៅក្នុងទឹកជ្រៅៗបាន ហើយឧបករណ៍នេះក៏អាចពន្លែងទម្ងន់នោះចេញវិញដែរ ដែលអាចឲ្យនាវានោះអណ្តែតមកលើផ្ទៃទឹកវិញ ដោយស្វ័យប្រវត្តិ ក្នុងករណីមានអាសន្នណាមួយ»។
លោក Greig បានបន្ថែមទៀតថា «ប្រសិនបើស្ថិតក្នុងសេនារីយ៉ូខាងលើនេះ ពួកគេទាំង ៥នាក់ អាចមានសុវត្ថិភាពនៅក្នុងនាវានោះ ឬក៏បានអណ្តែតទៅទើលើទីតាំងណាមួយរួចទៅហើយ ដោយរង់ចាំតែក្រុមអ្នកសង្គ្រោះរកឃើញប៉ុណ្ណោះ។ ប៉ុន្តែសម្រាប់សេនារីយ៉ូមួយទៀតវិញ នោះគឺការលេចធ្លាយបន្ទប់រក្សាសម្ពាធ (pressure hull) ហើយប្រសិនបើកើតឡើងបែបនេះមែន នោះមិនមែនជារឿងល្អឡើយ...»៕
CGB News Daily ក្រុមសង្គ្រោះ អស់សង្ឃឹម ក្នុងការជួយជីវិតមនុស្ស៥នាក់ ដែលស្រាវជ្រាវខ្មោចកប៉ាល់ Titanic ក្រោមបាតសមុទ្ទអាត្លង់ទិក
(វ៉ាស៊ីនតោន)៖ ដំណើរស្វែងរកនាវាមុជទឹក Titan ដែលបានបាត់ទំនាក់ទំនងច្រើនថ្ងៃមកនេះ មិនមានក្តីសង្ឃឹមថានឹងអាចជួយជីវិតមនុស្ស៥នាក់ ដែលស្ថិតក្នុងនាវានោះបានឡើយ។ កូននាវាមុជទឹក Titan បានធ្វើដំណើរទៅកាន់នាវាTitanic នៅក្រោមបាតមហាសមុទ្ទអត្លង់ទិក ក្រោយការលិច រយៈពេល១១១ឆ្នាំមកនេះ។ តើមានអ្វីកើតឡើងចំពោះកូននាវាមុជទឹកដែលចុះទៅស្រាវជ្រាវ ខ្មោចនាវាTitanic នោះ?
ពេលវេលាដែលនាវាមុជទឹក Titan បាត់ខ្លួនក្នុងពេលធ្វើដំណើរទៅកាន់នាវាលិចទឹកTitanic ស្ថិតក្នុងបាតមហាសមុទ្ទអត្លង់ទិក បានហួសរយៈពេល ៩៦ម៉ោងហើយ ដែលក្តីសង្ឃឹមស្ទើរតែគ្មានសេសសល់ឡើយ ប៉ុន្តែបេសកកម្មជួយសង្គ្រោះស្វែងរកនាវាមុជទឹកដ៏តូចនោះ នៅតែបន្តរុករកថែមទៀត។
ក្រុមសង្គ្រោះសហការដោយសហរដ្ឋអាមេរិកនិងប្រទេសកាណាដា កំពុងតែស្វែងរកនាវាមុជទឹកដ៏ជ្រៅមួយឈ្មោះ TITAN ផ្ទុកមនុស្សចំនួន៥នាក់ ដែល បានបាត់ក្នុងពេលធ្វើដំណើរចុះក្រោមបាតសមុទ្រសម្តៅទៅទីតាំងលិចនាវាដឹកអ្នកដំណើរកម្សាន្តឈ្មោះ Titanic កាលពី១១១ ឆ្នាំមុន។
ក្នុងចំណោមអ្នកស្ថិតក្នុងនាវាមុជទឹកនោះ មានមហាសេដ្ឋីអង់គ្លេស លោក Hamish Harding ដែលគេស្គាល់ថាជាអ្នកចូលចិត្តធ្វើដំណើរផ្សងព្រេង រុករកការស្រាវជ្រាវរួមទាំងការធ្វើដំណើរទៅក្នុងលំហអវកាសផងដែរ។ ក្រុមឆ្មាំសមុទ្ររបស់សហរដ្ឋអាមេរិក កំពុងដឹកនាំក្រុមការងារដើម្បីស្វែងរក នាវាតូច Titan ដែលបាត់ដំណឹងនៅក្នុងមហាសមុទ្រអាត្លង់ទិកខាងជើងនោះ។ ទីតាំងដែលនៅដាច់ឆ្ងាយនោះ ជាកន្លែងដែលកប៉ាល់ទេសចរណ៍ Titanic បានបុកចំផ្ទាំងទឹកកក ហើយបានលិចកាលពីឆ្នាំ១៩១២។
នាវា Titanic នាពេលនោះ បានផ្ទុកអ្នកដំណើរ និងក្រុមនាវិកចំនួនសរុប ២២០០ នាក់ ប៉ុន្តែមានមនុស្សប្រមាណ ៧០០នាក់ប៉ុណ្ណោះ ដែលបានរួចពី សេចក្ដីស្លាប់។ រឿងរ៉ាវនៃការលិចនាវានេះ បានស្ថិតក្នុងការបន្តស្រាវជ្រាវរបស់មនុស្សមួយចំនួននៅឡើយ ក្រោយការរកឃើញកប៉ាល់លិច Titanic ក្នុងឆ្នាំ១៩៨៥នៅក្រោមបាតសមុទ្ទ។ ដំណើរស្រាវជ្រាវត្រូវគេរាយការណ៍បានចាប់ផ្តើមតាំងពីពេលនោះមក។ នាវាមុជទឹកស្រាវជ្រាវ Titan ដែលបាន បាត់នោះបានធ្វើដំណើរចូលទៅកាន់បាតសមុទ្រនា វេលាព្រឹកថ្ងៃអាទិត្យទី១៨ ខែមិថុនា ប៉ុន្តែបានបាត់ទំនាក់ទំនង ក្រោយការធ្វើដំណើរអស់រយៈ ពេល១ម៉ោងនិង៤៥នាទី ដែលធ្វើដំណើរបានចម្ងាយជាងពាក់កណ្តាលផ្លូវទៅហើយទៅកាន់ នាវាលិចTitanic។
ក្រុមជំនាញធ្លាប់បាននិយាយថា អ្នកធ្វើដំណើរក្នុងនាវាមុជទឹកស្រាវជ្រាវ Titan នឹងមិនអាចចេញពីនាវានោះបានទេ បើគ្មានក្រុមនាវិកជួយមកពី ខាងក្រៅ។ សេចក្តីរាយការណ៍បង្ហាញថាខ្យល់អុកស៊ីហ្សែនដែលអាចទ្រទ្រង់ជីវិតអ្នកទេសចរណ៍ក្រោម បាតសមុទ្ទនោះ មានរយៈពេល៩៦ម៉ោង ដែលស្មើនឹងរយៈពេល៤ថ្ងៃតែប៉ុណ្ណោះ។ គិតត្រឹមថ្ងៃព្រហស្បតិ៍ទី២២មិថុនាឆ្នាំ២០២៣ ខ្យល់អុកស៊ីហ្សែនដើម្បីជួយរក្សាជីវិតក្នុងនាវាមុជទឹកនោះ បានហួសពេលកំណត់ហើយ។
ក្រុមស្រាវជ្រាវនេះ ជាប្រតិបត្តិការរបស់ក្រុមហ៊ុន Ocean Gate Expedition ចាប់តាំងពីឆ្នាំ ២០២១ ដើម្បីកត់ត្រាពីការពុកផុយរបស់នាវាTitanic និងប្រព័ន្ធអេកូឡូស៊ីនៅក្រោមទឹក ដែល បានលេចរូបរាងឡើងនៅជុំវិញនាវានោះ។ នាវាមុជទឹកតូចTitan ដែលបានបាត់នោះមានប្រវែង៦ម៉ែត្រកន្លះ ដែលអាចផ្ទុកមនុស្សបាន ៥នាក់ ហើយអាចលិបខ្លួនវាក្នុងទឹកបានជម្រៅ៤ពាន់ម៉ែត្រ។ ដើម្បីធ្វើទស្សនកិច្ចកប៉ាល់ក្រោម បាតសមុទ្ទនោះ, អ្នកដំណើរ ត្រូវចំណាយប្រាក់ ២៥ម៉ឺនដុល្លារសម្រាប់មនុស្សម្នាក់ ដោយចាប់ផ្ដើមចេញដំណើរពីប្រទេសកាណាដា ហើយត្រូវជិះនាវាចម្ងាយ៦៤០ គីឡូម៉ែត្រ ទៅ កាន់មហាសមុទ្រអាត្លង់ទិកដើម្បីបានទៅកាន់កន្លែងដែលនាវាTitanic លិច។
បន្ទាប់មកគេ នឹងធ្វើដំណើរតាមនាវាមុជទឹក Titan លិបចូលក្នុងទឹកជម្រៅ៣ពាន់៨០០ម៉ែត្រជាមួយនឹងការប្រើពេល ២ម៉ោងថែមទៀតទើបដំណើរ នោះ ទៅដល់នាវាTitanic ដែលលិចក្រោមបាតសមុទ្ទរយៈ ពេល១១១ឆ្នាំមកនោះ។ នាពេលនេះ ក្តីសង្ឃឹមនឹងអាចជួយស្រោចស្រង់ជីវិតមនុស្ស ទាំង៥នាក់ បានស្ថិតក្នុងសភាពអស់សង្ឈឹមទៅហើយដោយសារតែការបាត់នាវា Titan នោះមានរយៈពេលហួសពី៩៦ម៉ោង ដែលហួសការកំណត់ របស់ខ្យល់អុកស៊ីហ្សែនក្នុងនាវានោះទៅហើយ។ អ្នកស្វែងរកនិងជាមិត្តភក្តិជិតស្និទ្ធរបស់មហាសេដ្ឋី Hamish Harding បានថ្លែងបង្ហាញក្តីអស់ សង្ឃឹម។
លោកស្រី Jannicke Mikkelsen ដែលជាមនុស្សជិតស្និទ្ធនឹងលោកមហាសេដ្ឋីកំពុងបាត់ខ្លួននោះ បានថ្លែងថា «ក្នុងនាមជាអ្នកស្រាវជ្រាវរុករកយើង គ្មានសុទិដ្ឋិនិយមនិងក្តីសង្ឃឹមឡើយ។ ពេលនេះមានតែបួងសួងរកអព្ហូតហេតុឬអភិនិហាដើម្បីជួយឱ្យពួកគេបានរស់រានមានជីវិតតែ ប៉ុណ្ណោះ»។
លោក Hamish Harding មុនធ្វើដំណើរស្រាវជ្រាវនេះ លោកបានសរសេរ Post ក្នុងបណ្តាញ សង្គម Facebook ថាលោកនឹងធ្វើដំណើរតាម នាវាមុជទឹកស្រាវជ្រាវដើម្បីចុះទៅកាន់នាវាលិច ទឹក Titanic។ អ្នកស្រាវជ្រាវដែលធ្លាប់ធ្វើដំណើររួមជាមួយលោកម្នាក់ទៀត បានថ្លែងបង្ហាញក្តី អស់សង្ឃឹមដូចគ្នា។
លោក Mike Reiss បានថ្លែងថា «ខ្ញុំគិតថាពួកគេប្រហែលជាជាប់នៅក្រោមបាតសមុទ្ទហើយ។ ប្រហែលជាមានការលិចជ្រាបនាវាដែលធ្វើឱ្យទឹក បានចូល»។ លោកបានថ្លែងថាលោកគ្មានសុទិដ្ឋិនិយមថាពួកគេនឹងវិលត្រឡប់មកវិញដោយមានជីវិតឡើយ។ លោកថាបើសិនជាដំណើរ នេះជាដំណើរ ចុងក្រោយរបស់ពួកគេ, គឺពួកគេបានធ្វើអ្វីតាមបំនងនិងក្តីស្រឡាញ់ជាចុងក្រោយ បំផុតហើយ។ បេសកកម្មស្វែងរកនាវាកំពុងបាត់នេះ ត្រូវគេរាយការណ៍ថាមានការលំបាកជាខ្លាំងដោយសារពួកគេមិនអាចធ្វើទំនាក់ទំនងជាមួយនឹងនាវា Titan នោះបាន។ ម្យ៉ាងទៀតការអាចមើលឃើញ ក្រោមផ្ទៃទឹកត្រូវបានបាត់ភ្លាមៗនៅផ្ទៃខាងក្រោមទឹក ពីព្រោះភ្លើងមិនអាចបញ្ចាំងទម្លុះឃើញ ទៅទីឆ្ងាយបានឡើយ និងតំបន់ដែលនាវា Titan បានបាត់នោះ មានស្ថានភាពមិនសូវល្អថែមទៀត។ មេបញ្ជាការឆ្មាំសមុទ្ទអាមេរិកលោក John Mauger បានថ្លែងបញ្ជាក់យ៉ាងនេះ។
មេបញ្ជាការឆ្មាំសមុទ្ទអាមេរិកនោះ បាននិយាយថា «ទីតាំងដែលយើងបានស្រាវជ្រាវនោះមាន ទំហំប្រហែលនឹងរដ្ឋ Connecticut»។ លោកបាន ថ្លែងថា «ពេលដែលយើងបន្តការរុករកស្រាវជ្រាវ, យើងបានពង្រីកសមត្ថភាពដើម្បីការអាចស្រាវជ្រាវបាននៅក្រោមបាតសមុទ្ទផងដែរ។ ដូច្នេះហើយ យើងមានកប៉ាល់ពាណិជ្ជកម្មមួយដែលស្ថិតនៅកន្លែងកើតហេតុនោះ ដែលមានយានរបស់វាដំណើរការពីចម្ងាយដែលនឹងជួយយើងនូវលទ្ធភាពក្នុង ការស្វែងរកនៅខាងក្រោម ផ្ទៃទឹក»។ លោក Hamish Harding ធ្លាប់បានទទួលពាន់រង្វាន់ Guinness World Records ចំនួន៣ដងរួចមកហើយ រួមទាំងការចំណាយពេលវេលាវែងបំផុតក្នុងជម្រៅទឹកសមុទ្ទដ៏ធំតាមរយៈកប៉ាល់មួយដែលមាននាវិករួមដំណើរ។ ក្នុងខែមីនាឆ្នាំ២០២១, លោក Hamish Harding និងអ្នកស្រាវជ្រាវម្នាក់ទៀតឈ្មោះ Victor Vescovo បានមុជជ្រមុជទឹកទៅកាន់ទីទាបបំផុតនៃតំបន់ Mariana Trench។ ក្នុង ខែមិថុនា ខែឆ្នាំ២០២២, លោក Harmish Harding បានធ្វើដំណើរចូលក្នុងលំហអវកាសតាមរយៈយាន New Shepard នៃក្រុមហ៊ុនBlue Origin ។
បេសកកម្មជួយរកមនុស្សនេះ ក៏មានការចូលរួមពីយន្តហោះយោធា, កងកម្លាំងនាវាមុជទឹក និងឧបករណ៍ពោងប្រើថាមពលព្រះអាទិត្យដែលមាន សមត្ថភាពអាចរកឃើញនិងដឹងកន្លែងនាវា ស្ថិតនៅក្រោមទឹក។ សេចក្តីរាយការណ៍ចុងក្រោយបានឱ្យដឹងថាកម្លាំងអាកាស P-3 កាណាដា បានប្រទះ ឃើញសញ្ញាសម្លេងក្រោមទឹកក្នុងតំបន់ដែលកំពុងស្រាវជ្រាវ និងរុករកនោះ។ ក្រុមធ្វើប្រតិបត្តិការបានចុះទៅកាន់តំបន់ដែលរកឃើញសញ្ញាសំឡេង ក្រោមទឹកនោះដើម្បីចង់ដឹងថា តើវាជាសញ្ញានៃសម្លេងអ្វី។ ក្រុមប្រតិបត្តិការស្វែងរកបានផ្តល់សញ្ញាអវិជ្ជមានប៉ុន្តែពួកគេនៅតែ បន្តរុករកថែមទៀត។ ក្រុមជំនាញខ្លះបាននិយាយថាសម្លេងនៃសញ្ញានោះបានបង្ហាញការពាក់ជាមួយនឹងមនុស្ស ប៉ុន្តែការស្រាវជ្រាវបានបន្តទៅមុខថែមទៀត ដើម្បីស្វែង រកការពិតបើទោះបី ជាមានក្តីអស់សង្ឃឹមថាអ្នកបាត់ខ្លួនទាំងនោះបាត់បង់ជីវិតយ៉ាងណាក៏ដោយ៕
Frederick Ung នេះជាកូននាវា Titan ដែលផ្ទុកមនុស្សចំនួនប្រាំនាក់ សុទ្ធសឹងជាមហាសេដ្ឋី ដែលបានចុះទៅមេីលបំនែករបស់ កប៉ាល់ Titanic។ ដែលពេលបានបាត់ការទាក់ទងអស់រយះពេល បីថ្ងៃហេីយ ក្នុងសមុទ្រអាត្លង់ទិច ដេីម្បីអាចចុះទៅមេីលកប៉ាល់ ទីតានិកបាន អ្នកជិះទាំងនោះត្រូវបង់ក្នុងម្នាក់ 25 មុឺន ដុល្លា
Submarine-Titanic Ship
No comments:
Post a Comment