ព្រំដែនកម្ពុជា​ ថៃ៖​ ថ្ងៃទី ២៦ ខែ សីហា ឆ្នាំ២០២៦ អានុទីននាយករដ្ឋមន្រ្តីថៃ ផ្លូវការ និងនាយករដ្ឋមន្រ្តីសៀមស្រម៉ោល បានរួមគ្នា កែប្រែខ្សែព្រំដែនសិប្បនិម្មិត ទៅជាខ្សែព្រំដែនអចិន្រ្តៃយ៍ ដែលពត៍មានបង្ករឲ្យប្រជាជនកម្ពុជាមានការឈឺចាប់ជាមួយ រដ្ឋាភិបាលកម្ពុជាខ្លួនឯង នេះជាបំណងរបស់់ សៀម របស់ ថៃ។ ដូច្នេះ អ្នកឃោសនា ត្រូវតែផ្សព្វផ្សាយពត៍មាន វាយបក ប្រតិកម្មរហ័ស តបទៅវិញថា កម្ពុជាប្រកាន់យកជានិច្ច " គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម Franco-Siam Treaty 1904-1907 កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែន (fait accompli to Fact On the Ground)។ នៅ តុលាការ នៅ អង្គការសហប្រជាជាតិគេ កាត់សេចក្តីសំអាងលើ ផែនទីអន្តរជាតិ មិនយក Fait Accompli ឡើយ។

Sunday, August 20, 2023

កាំជ្រួច QW-3 MANPADS / Qianwei-3 / Vanguard-3

កាំជ្រួច  QW-3 MANPADS / Qianwei-3 / Vanguard-3 ផលិតដោយសហគ្រាសផលិតអាវុធ ចិន ជាប្រភេទអាវុធលឺស្មា ប្រឆាំង គោលដៅ រយៈកំពស់ទាប ដូចជា ឧទ្ធម្ភាចក្រ ដ្រូន ជាដើម. កាំជ្រួចនេះ មានចំណុចពិសេស ប្លែកក្នុង ប្រវត្តិអាវុធ គឺ ប្រើ ឡាហ្សែ នាំផ្លូវ ដែល បញ្ជូនរូបភាព វីដេអូ ចូលក្នុង TV នៃកាំជ្រួច ខណៈដែល ប្រព័ន្ធអាវុធ ផ្សេងៗ ប្រើ IR or UV ដែល បញ្ជូន ជាសញ្ញាគោលដៅ ។  វាមានលក្ខណ​​​​​​​​បច្ចេកទេស ដូចខាងក្រោយ៖

  1. ដាក់តាំងបង្ហាញដំបូងក្នុងពិពណ៍យោធា ឆ្នាំ ២០០៣ the 4th Zhuhai Aerospace Expo in 2003
  2. មានលក្ខណៈ ស្រដៀងជាមួយ កាំជ្រួចធុន  QW-4
  3. ប្រព័ន្ធនាំផ្លូវ និង ប្រព័ន្ធបំផ្ទុះ ខុសពី បណ្តាអាវុធមុនៗ
  4. ជាអាវុធដែលមានបច្ចេកវិជ្ជាខ្ពស់ ស្រដៀង អាវុធ អាមេរិករួមគម្រោងជាមួយ អាល្លឺម៉ង់ (RAM
  5. ជាប្រភេទអាវុធលីស្មា ឬ ស្ថិតក្នុងប្រភេទអាវុធការពារអាកាសធុនស្រាល
  6. ប្រើប្រព័ន្ធនាំផ្លូវ ពាកកណ្តាល ឡាហ្សែ  semi-active laser guidance
  7. ទម្ងន់សរុប ២៣ គក
  8. ប្រវែង ២,១០០ មម 
  9. ល្បឿនចាប់ពី ៦៥០ ម - ៧៥០ ម/ វិនាទី
  10. ចម្ងាយបាញ ឆ្ងាយ ៨,០០០ មែត្រ ( ០៨ គម )
  11. ចម្ងាយបាញ់់ជិត ចាប់ពី ៨០០ មែត្រ 
  12. កម្ពស់បាញើ ៤ មែត្រ ដល់ ៥,០០០ មែត្រ

កាំជ្រួច QW-3 MANPADS / Qianwei-3 / Vanguard-3 ស្រដៀង កាំជ្រួច Starstreak  អង់គ្លេស

No comments:

Post a Comment