នៅថ្ងៃទី២ ខែមិថុនា ​ឆ្នាំ ២០២៦ នេះ កម្ពុជាផ្ញើលិខិតផ្លូវការទៅកាន់ប្រទេសថៃ និងអគ្គលេខាធិការ UN ដើម្បីចាប់ផ្ដើមដំណើរការយន្តការផ្សះផ្សាដោយបង្ខំ ក្រោមច្បាប់សមុទ្ររបស់UN។ សម្ដេចធិបតីថ្លែងក្នុងសារពិសេស។ កម្ពុជាបង្ហាញជំហររឹងមាំ លើសន្តិសុខសមុទ្រ និងការគោរពច្បាប់អន្តរជាតិ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម សុខ ស៊ីផាន់ណា ទេសរដ្ឋមន្ត្រី និងជា បេសកជនពិសេស របស់សម្ដេចអធិបតីនាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួម និងថ្លែងបទអន្តរាគមន៍ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្រោមប្រធានបទ " ការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ ពាក់ព័ន្ធនឹងសន្តិសុខសមុទ្រ ក្នុងរនោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី សុខ ស៊ីផាន់ណា បានសង្កត់ធ្ងន់លើសារៈសំខាន់នៃផ្លូវទឹក ដែលមានសុវត្ថិភាព និងសន្តិសុខ ដែលជាសរសៃឈាមដ៏សំខាន់ សម្រាប់សន្តិភាព សុវត្ថិភាព អន្តរជាតិស្ថេរភាពសេដ្ឋកិច្ចសកល និងការអភិវឌ្ឍប្រកបដោយចេរភាព ដើម្បីឆ្លើយតបទៅនឹងការគម្រាមគំហែងដែលកំពុងកើតឡើងចំពោះសន្តិសុខសមុទ្រ ឯកឧត្តមទេសរដ្ឋមន្ត្រី សុខ ស៊ីផាន់ណា បានបង្ហាញនូវអតិភាពសំខាន់ៗចំនួនបី រួមមាន៖ទី១៖ដោះស្រាយវិវាតដោយសន្តិវិធីរាល់វិវាទសមុទ្រ​ត្រូវតែដោះស្រាយតាមរយៈការសន្ទនានិងការទូត​កម្ពុជាប្រកាន់ខ្ជាប់នូវគោលការណ៍សេរីភាពនៃការធ្វើនាវាចរ​និងការឆ្លងកាត់ដោយស្របច្បាប់​ដែលត្រូវតែគោរពឲ្យបានពេញលេញស្របតាមច្បាប់អន្តរជាតិទៀតជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ 1982 UNCLOS។ ទី2 បង្កើនជំនួយបច្ចេកទេសនិងការកសាងសមត្ថភាព​ឯកឧត្តមទេសរដ្ឋមន្ត្រី​បានអំពាវនាវឲ្យមានការពន្លឿន ឲ្យមានការគាំទ្របន្ថែម​ដល់បណ្ដារដ្ឋជាប់សមុទ្រដែលកំពុងអភិវឌ្ឍលើផ្នែកអនុវត្តច្បាប់សមុទ្រ​សន្តិសុខកំពង់ផែ​និងនាវាចរ ការយល់ដឹងអំពីដែនសមុទ្រ​និងការចែករំលែកព័ត៌មានឲ្យបានទាន់ពេលវេលាដើម្បីទប់ស្កាត់បញ្ហាប្រឈមនានាឲ្យមានប្រសិទ្ធភាពទី3 វិធីសាស្រ្តរួមបញ្ចូលគ្នានិងការបង្ការ ក្រុមប្រឹក្សាសន្តិសុខ គួរតែអនុវត្តវិធីសាស្រ្ត ដែលបង្កើតភាពធន់ក្នុងរយៈពេលវែង ដោយផ្អែកលើបរិយាប័ននិងសន្តិភាពជាមួយច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ឯកឧត្តម ទេសរដ្ឋមន្ត្រី សុខស៊ីផាន ណា ក៏បានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការការពារច្បាប់អន្តរជាតិនិងជម្រុញការសន្ទនាដោយសន្តិវិទ្យុ ពង្រឹងសន្តិសុខសមុទ្រជាពិសេសការប្រយ័ត្ត ប្រឆាំង និងបទល្មើសឆ្លងដែន កម្ពុជានៅតែបន្តស្វាគមន៍នាវាបរទេសមកកាន់មូលដ្ឋានទ័ពជើងទឹករាម ដែលបានធ្វើទំនើបកម្មរបស់ខ្លួនសម្រាប់ការធ្វើសមយុទ្ធរួមគ្នា ការផ្ដល់ជំនួយមនុស្សធម៌និងកិច្ចសហប្រតិបត្តិការ ក្នុងគោលបំណងប្រយុទ្ធប្រឆាំងនិងនិងបទល្មើសផ្សេងៗ ឯកឧត្តម សុខ ស៊ីផាន់ណា បានបញ្ជាក់ពីថាការផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀង UNCLOS (UNCLOS)និងBBNJ នាពេលកន្លងមក គឺជាសក្ខីភាព បង្ហាញពីការប្តេជ្ញាចិត្ត មិនងាករា របស់កម្ពុជា ចំពោះសណ្ដាប់ធ្នាប់សមុទ្រដែលផ្អែកលើច្បាប់ និង ការគ្រប់គ្រងធានធានសមុទ្រដោយការទទួលខុសត្រូវ៕

Monday, September 18, 2023

ទេវតាសន្តិភាព ២០២៣ military medical exercise

 កម្ពុជា ចិន គ្រោងធ្វើសមយុទ្ធសុខាភិបាលរួមគ្នា  military medical exercise អ្នកនាំពាក្យអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់ថា កងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិននឹងធ្វើសមយុទ្ធសុខាភិបាលរួមគ្នានៅពាក់កណ្ដាលខែកញ្ញា ឆ្នាំ២០២៣នេះ។ The exercise include joint on-site rescue amid pandemic, live drills and equipment display among others.

Hout Songhak សមយុទ្ធសុខាភិបាលយោធារួមគ្នា ទេវតាសន្តិភាព-ឆ្នាំ២០២៣ រវាងកងទ័ពកម្ពុជា-ចិន នឹងប្រព្រឹត្តទៅពីថ្ងៃទី១៤-២៦ ខែកញ្ញា
- សមយុទ្ធសុខាភិបាលយោធារួមគ្នា «ទេវតាសន្តិភាព-ឆ្នាំ២០២៣» រវាងកងយោធពលខេមភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន នឹងប្រព្រឹត្តទៅពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ ក្រោមប្រធានបទ «ប្រតិបត្តិការសង្គ្រោះសុខាភិបាល មនុស្សធម៌អន្តរជាតិរួមគ្នា នៅតំបន់គ្រោះមហន្តរាយ ខ្យល់ព្យុះ និងទឹកជំនន់ធ្ងន់ធ្ងរ» និងមានខ្លឹមសារសមយុទ្ធសំខាន់ៗដូចជា ការបញ្ជាកម្លាំងសុខាភិបាលរួមគ្នា ការដឹកជញ្ជូនកម្លាំងទ័ព ការពង្រាយកម្លាំងប្រតិបត្តិការ ការជួយសង្គ្រោះនៅទីតាំងរងគ្រោះ ការផ្ទេរបញ្ជូនអ្នករងគ្រោះព្យាបាលបន្ត ការបញ្ជូនអ្នករងគ្រោះតាមផ្លូវអាកាស ការការពារបង្ការជំងឺឆ្លង។

សមយុទ្ធសុខាភិបាលយោធារួមគ្នា «ទេវតាសន្តិភាព-ឆ្នាំ២០២៣» រវាងកងយោធពលខេមភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន នឹងធ្វើនៅទីតាំងសមយុទ្ធ៤កន្លែង មានដូចជា៖
១. បញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោក(អតីតកងពលតូច 911)
២. មន្ទីរពេទ្យព្រះកេតុមាលា
៣. ព្រលានយន្តហោះយោធា
៤. មន្ទីរពេទ្យយោធភូមិភាគទី៤ ខេត្តសៀមរាប
(រូបថតឯកសារ៖ សមយុទ្ធនាគមាស ឆ្នាំ២០២៣ កន្លងមក)

​លោក​ ថោង សូលី​ម៉ូ អ្នកនាំពាក្យ អគ្គបញ្ជាការដ្ឋាន​បានបញ្ជាក់​ក្នុង​សេចក្តីប្រកាស​នោះ​ថា​៖«​គោលដៅ​សំខាន់​នៃ​ការធ្វើ​សមយុទ្ធ​នេះ​ដើម្បី​អបអរសាទរ​ខួប​លើក​ទី៦៥ ​ឆ្នាំ ថ្ងៃ​បង្កើត​ចំណង​ការទូត​រវាង​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ជាមួយ​កម្ពុជា​ក៏ដូចជា​ដើម្បី​លើកកម្ពស់​សមត្ថភាព ផ្លាស់​ប្តូរ​បទពិសោធន៍​ក្នុង​កិច្ច​សហ​ប្រតិបត្តិការ​ផ្នែក​សុខាភិបាល ប្រតិបត្តិ​ការសង្គ្រោះ​គ្រោះ​មហន្ត​​រាយ និង​ជំងឺឆ្លង​ផ្សេងៗ​ឱ្យ​ប្រកប​ដោយ​ប្រសិទ្ធភាព​»​។

​សមយុទ្ធ​បានកំណត់​យក​ប្រធានបទ​«​ប្រតិបត្តិ​ការសង្គ្រោះ​សុខា​​ភិ​បាល​មនុស្សធម៌​អន្តរជាតិ​រួមគ្នា​នៅ​តំបន់​គ្រោះមហន្តរាយ​ខ្យល់ព្យុះ និង​ទឹកជំនន់​ធ្ងន់ធ្ងរ​» ដែល​នឹង​ប្រារព្ធ​នៅ​បញ្ជាការដ្ឋាន​ទ័ព​ពិសេស​កងទ័ពជើងគោក និង​មានការ​ពិនិត្យ​ជំងឺ​ជូន​ប្រជា​ពលរដ្ឋ នៅ​មន្ទីរពេទ្យ​ព្រះ​កេតុ​មាលា និង​នៅ​មន្ទីរពេទ្យ​យោធ​​ភូមិភាគ​ទី៤ ខេត្តសៀមរាប​។​

​ជាមួយគ្នានេះ អ្នកនាំពាក្យ​ដដែល​បាន​អំពាវនាវ​ដល់​ប្រជា​ពលរដ្ឋ​ឱ្យទៅ​ចុះឈ្មោះ​ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ​តទៅ​នៅ​មន្ទីរពេទ្យ​ព្រះ​កេតុមាលា និង​មន្ទីរ​ពេទ្យ​យោធភូមិភាគ​ទី​៤​ នៅ​ខេត្ត​សៀមរាប​ ដែល​ការពិនិត្យ​ព្យា​បាល​ជំងឺ​នេះ​នឹងធ្វើ​នៅ​ថ្ងៃទី ​២២-២៣ ខែកញ្ញា ឆ្នាំ​ ២០២៣​។​

​សូមបញ្ជាក់ថា សមយុទ្ធ​នេះ នឹងមាន​ការចូលរួម​ពី​កងទ័ព​កម្ពុជា​ ៥៩៥ នាក់ និង​កងទ័ព​រំដោះប្រជាជន​ចិន​ ១២៦ ​នាក់​។​

​ទាក់ទិន​នឹង​សមយុទ្ធ​នេះ លោក គិ​ន ភា ប្រធាន​វិទ្យា​ស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​បាន​ថ្លែងថា សមយុទ្ធ​សុខាភិបាល​រួមគ្នា​ដែលមាន​ឈ្មោះថា​ «​ទេវតា​សន្តិភាព ឆ្នាំ​ ២០២៣» មាន​សារៈសំខាន់​សម្រាប់​ទំនាក់​ទំនង​នៃ​ប្រទេស​ទាំង​ ២​ ឈានដល់​កម្រិត​ខ្ពស់បំផុត​ដែល​មិន​ធ្លាប់មាន​នៅក្នុង​ប្រវត្តិសាស្ត្រ​ដោយបាន​ដំឡើង​កម្រិត​ទំនាក់​ទំនងជា​យុទ្ធសាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ និង​មិត្តភាព​ដែកថែប​ព្រមទាំង​ជា​សហគមន៍​ដែលមាន​ជោគវាសនា​រួម​តែមួយ​រហូតដល់​មាន​កិច្ចសហប្រតិបត្តិការ​ត្បូង​ពេជ្រ​ថែមទៀត​។​

​លោក​គិ​ន ភា បាន​បញ្ជាក់ថា​៖ «​ខ្ញុំ​គិតថា សមយុទ្ធ​នេះ​ជា​ផ្នែក​មួយ​នៃ​ការធ្វើឱ្យមាន​ភាព​គ្រប់​ជ្រុង​កាន់តែខ្លាំង​ឡើង​នៅក្នុង​ក្របខ័ណ្ឌ ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ ២ ​កម្ពុជា​-​ចិន​។ ឈ្មោះ​សមយុទ្ធ​នេះ​ទៀតសោត គឺ​ទេវតា​សន្តិភាព ឆ្នាំ ​២០២៣​ គឺ​ល្អ​មែនទែន​។ ដូច​យើង​ដឹង​ហើយ ពិភពលោក​កំពុង​ប្រឈម​នឹង​ភាពមិនប្រាកដប្រជា​ជាមួយ​សង្គ្រាម​ក៏ដូចជា​បញ្ហា​សន្តិសុខ​ប្រពៃណី និង​មិនមែន​ប្រពៃណី​។ ដូច្នេះ សន្តិភាព គឺ​ពិត​ជាមាន​សារៈសំខាន់​ខ្លាំង​សម្រាប់​ប្រទេស​ទាំង​ ២ និង​តំបន់ ក៏ដូចជា​ពិភពលោក​ទាំងមូល​ដែរ​»​។​

​សូម​រំឭក​ដែរ​ថា កងទ័ព​ប្រ​​ទេស​ទាំង​ ២ កម្ពុជា​-​ចិន ធ្លាប់​បានធ្វើ​សមយុទ្ធ​រួមគ្នា​ចំនួន​ ៥ ​លើក​រួចមកហើយ​ដែល​ទំហំ​នៃ​សមយុទ្ធ​ទាំងនោះ​កាន់​តែមាន​លក្ខណៈ​ទំនើប​ទៅៗ និង​ធំ​ឡើងៗ​ជា​លំដាប់​ពាក់ព័ន្ធ​ទៅនឹង​សកម្មភាព​ប្រឆាំង​ភេរវកម្ម ការងារ​សង្គ្រោះ​គ្រោះមហន្តរាយ ការងារ​មនុស្សធម៌​ដើម្បី​សន្តិសុខ​នៅក្នុង​តំបន់​៕
កម្ពុជា ចិន military medical exercise

No comments:

Post a Comment