ដោយសារមានការច្រឡំបល់ថា ការចាប់់មន្រ្តីថ្នាក់ធំ ឋានៈផ្កាយ ២ ជាប់ពាក់ព័ន្ធគ្រឿងញៀន ថាជា មន្រ្តីថ្នាក់ខ្ពស់ តាមពិត គឺជា មន្រ្តីថ្នាក់ មន្ទីរប្រឆាំងគ្រឿងញៀន ចំណុះ នាយករដ្ឋាន និង ចំណុះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដូច្នេះ ចូរកុំអស់សង្ឃឹម...ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញឿននៅកម្ពុជា
មូលហេតុនៃ បរាជ័យ ក្នុង យុទ្ធនាការបង្រ្កាបគ្រឿងញៀន ទូទាំង សកលលោក
មន្ទីរគ្រឿងញៀន--អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន
Phorn Sophal · សុទ្ធតែជាក្រុមសមត្ថកិច្ចឋានះធំៗ ទីបំផុត ! ធ្វើសកម្មភាព ចាប់ឃាត់ខ្លួនមនុស្សនៅពេលយប់ យកមកបង្ខាំងជំរិតទារប្រាក់ ចោទថារក្សាទុកសារធាតុញៀន ឬ គ្រឿងញៀន ! ភ្នំពេញ ៖ ផ្អែកតាមលទ្ធផលនៃការស៊ើបអង្កេតខាងលើ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេច បើកការស៊ើបសួរតាមរយៈដីកាសន្និដ្ឋានបញ្ចូនរឿងឲ្យស៊ើបសួរលេខ ៤៨២៩ អ.យ. ឆ ចុះថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយស្នើសុំចៅក្រមស៊ើបសួរដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យលើជនត្រូវចោទ៥នាក់ និងទៅលើជនត្រូវចោទ២នាក់ទៀតគេចខ្លួន ព្រមទាំងបក្ខពួក ដូចសម្លកំពឹស ពីបទ៖ ចាប់ និងបង្ខាំងដោយខុសច្បាប់មានស្ថានទម្ងន់ទោស (ជំវិតយកប្រាក់) ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ បទល្មើសមានបញ្ញត្តិឲ្យផ្តន្ទាទោសតាមមាត្រា ២៥៤ កថាខណ្ឌទី១ ចំណុច៣ នៃក្រមព្រហ្មទណ្ឌ ។ ពេលនេះបុណ្យស័ក្តិក៏អស់ បទល្មើសក៏មាន ទឹកលុយបានមកដោយគំនិតទុច្ចរិត ក៏ជាប់ឈ្មោះជាជន (មិនថ្លៃថ្នូរ ឬក្រុមសង្គមងងឹត) ។
ចេញផ្សាយ ថ្ងៃទី 10 ខែ វិច្ឆិកា ឆ្នាំ 2023 សមត្ថកិច្ចចាប់ខ្លួនឧត្ដមសេនីទោមួយរូប និងបក្ខពួក៤នាក់ទៀត បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន ភ្នំពេញ៖ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សមត្ថកិច្ចជាន់ខ្ពស់បានថ្លែងប្រាប់បណ្តាញព័ត៌មាន ក្នុងស្រុកឲ្យដឹងថា មានមន្ត្រីនគបាលថ្នាក់ឧត្តមសេនីយ៍ទោមួយរូប ត្រូវបានឃាត់ខ្លួន ជាមួយបក្ខពួក៤នាក់ផ្សេងទៀត ពាក់ព័ន្ធករណីគ្រឿងញៀន។ មន្រ្តីថ្នាក់ផ្កាយ២រូបនោះ ឈ្មោះ វ៉ាន់ កុសល មានឋានៈជាអនុប្រធានមន្ទីរគ្រឿងញៀន។ ជនសង្ស័យទាំងនោះ ត្រូវបានសមត្ថកិច្ចនាំខ្លួនទៅកាន់តុលាការ ដើម្បីប្រគល់ជូនខាងតំណាងអាយ្យការ បើកការស៊ើបសួរទៅតាមផ្លូវច្បាប់ ពាក់ព័ន្ធក្នុងរឿងគ្រឿងញៀន ដែលខ្លួនគ្រប់គ្រង និងបញ្ហាផ្សេងៗទៀត ដែលមិនទាន់ត្រូវបានគេទម្លាយការពិតឲ្យដឹងនៅឡើយ៕
ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ បឋម៖សមត្ថកិច្ចចាប់ខ្លួនអនុប្រធាន មន្ទីរគ្រឿងញៀន ម្នាក់និងមន្ត្រី៥នាក់ផ្សេងទៀតបញ្ជូនទៅតុលាការពាក់ព័ន្ធគ្រឿងញៀន ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសាលាដំបូងរាជធានីភ្នំពេញ គេបានឃើញរថយន្ត ២គ្រឿង និងម៉ូតូជូនដំណើរ ៣ទៅ៤ គ្រឿង ជាកម្លាំងនាយកដ្ឋានប្រឆាំងចារកម្ម នៃក្រសួងមហាផ្ទៃ បានចាប់បញ្ជូនអនុប្រធានមន្ទីរប្រឆាំងគ្រឿងញៀនម្នាក់ និងមន្ត្រី៥ ក្រោមឱវាទទៅតុលាការពាក់ពន្ធគ្រឿងញៀន។ បើតាមអ្នកនាំពាក្យខាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានប្រាប់អ្នកសារព័ត៌មានជាបឋមថា សំណុំរឿងនេះបានដល់ស្ថាប័នអយ្យការហើយ ប៉ុន្តែតាំងពីព្រឹករហូតមកដល់រសៀលថ្ងៃនេះ នៅមិនទាន់បានចាត់ទៅព្រះរាជអាជ្ញារងណា ឲ្យបើកការស៊ើបសួរនៅឡើយទេ។ នាយកដ្ឋានប្រឆាំងចារកម្ម បានឃាត់ខ្លួនជាបន្តបន្ទាប់មានមន្ត្រី និងអនុប្រធានការិយាល័យទី៨ នៃមន្ទីរប្រឆាំងគ្រឿងញៀន ៤ នាក់ ពាក់ពន្ធករណី ទទួលសំណូកពីជនជាតិចិន ករណីជួញដូរគ្រឿងញៀន រួចដោះលែងឲ្យមានសេរីភាពវិញ ។ បន្ទាប់ពីឃាត់ខ្លួនមន្ត្រីនគរបាល និងអនុប្រធានការិយាល័យមក សមត្ថកិច្ចនគរបាលនាយកដ្ឋានប្រឆាំងចារកម្មបានឈានទៅឃាត់ខ្លួនលោកឧត្តមសេនីយ៍ទោ វ៉ាន់ កុសល អនុប្រធានមន្ទីរប្រឆាំងគ្រឿងញៀនទទួល(ក៨)ម្នាក់ទៀត ។ ក្រោយពីឃាត់ខ្លួនមន្ត្រីនគរបាលមន្ទីប្រឆាំងគ្រឿងញៀន៥ នាក់ ទើបសំណុំរឿងត្រូវបានទៅសាលាដំបូងរាជធានីភ្នំពេញ៕
Phorn Sophal ជនសង្ស័យ ឈ្មោះ វ៉ាន់ កុសល មានឋានៈជាអនុប្រធានមន្ទីរគ្រឿងញៀន ពាក់ព័ន្ធបទល្មើសគ្រឿងញៀន ! និងបក្ខពួក ៤នាក់ ត្រូវបញ្ជូនមកតុលាការស្អែកទៀត ! (បទល្មើសនេះគ្មានការ បន្ធូរបន្ថយឡើយ អ្នកបំផ្លាញធនធានមនុស្ស សង្គមជាតិ អ្នកអនុវត្តច្បាប់ អង្គុយលើច្បាប់) ។ មជ្ឈដ្ឋានទូទៅរបស់ប្រជាពលរដ្ឋ គាំទ្រចំណាត់ការ របស់សមត្ថកិច្ច ដល់ម៉ោងបង្ក្រាប អារ សាច់ស្អុយបែបនេះ ,👍) ក្រុមនេះខាងនាំខ្លួនសង្ស័យ ប្រើប្រាស់ ចែកចាយ ជួញដូរគ្រឿងញៀនមកតុលាការ ឥឡូវវេនខ្លួនឯងចូលអ៊ូម្តង ?
វែកមុខបានឃើញបណ្តើរៗហើយរឿងបទល្មើសគ្រឿងញៀន ! ឧត្ដមសេនីយ៍ទោមួយរូប និងបក្ខពួក៤នាក់ទៀត ត្រូវបានឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន ភ្នំពេញ ៖ ដល់ម៉ោងកាត់សាច់ស្អុយហើយ ! បទល្មើសគ្រឿងញៀន មិនធម្មតា ជនសង្ស័យសុទ្ធតែមេសមត្ថកិច្ច ! ជាក់ស្តែង នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សមត្ថកិច្ចជាន់ខ្ពស់បានថ្លែងប្រាប់បណ្តាញព័ត៌មាន ឲ្យដឹងថា ៖ មាននាយនគបាលថ្នាក់ឧត្តមសេនីយ៍ទោមួយរូប ត្រូវបានឃាត់ខ្លួន ជាមួយបក្ខពួក៤នាក់ផ្សេងទៀត ពាក់ព័ន្ធករណីគ្រឿងញៀនក្នុងនោះរួមមាន មន្រ្តីថ្នាក់ផ្កាយ២មួយរូប ឈ្មោះ វ៉ាន់ កុសល មានឋានៈជាអនុប្រធានមន្ទីរគ្រឿងញៀន។ ត្រូវបានគេនាំខ្លួនទៅកាន់តុលាការ ដើម្បីប្រគល់ជូនខាងតំណាងអាយ្យការ បើកការសើបសួរទៅតាមផ្លូវច្បាប់ ពាក់ព័ន្ធក្នុងរឿងបញ្ហាគ្រឿងញៀន ដែលខ្លួនគ្រប់គ្រង និងបញ្ហាផ្សេងៗទៀត ដែលមិនទាន់ត្រូវបានគេទម្លាយការពិតឲ្យដឹងនៅឡើយទេ។ «បើខ្លួនមានតួនាទីបង្រ្កាបគ្រឿងញៀន បែជាប្រព្រឹត្តបទល្មើសគ្រឿងញៀន តើអស់ទេបទល្មើសនេះ ? ចឹងសមត្ថកិច្ចឃាត់ខ្លួន ចំៗគោលដៅហើយ សូមអបអរសាទរ» ៕
JUL 24, 2021 ប៉ូលិសបង្ក្រាបក្រុមឧក្រិដ្ឋគ្រឿងញៀន និងរឹបអូសគ្រឿងញៀនជាង ១៥៦ គីឡូក្រាម
ដោយៈមុនីរ័ត្ន/ភ្នំពេញ : សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបទីតាំងកែច្នៃ រក្សាទុកគ្រឿងញៀន ចាប់ខ្លួនឧក្រិដ្ឋជន ចំនួន០៥នាក់ ក្នុងនោះជនជាតិ ខ្មែរ ១នាក់ និងវៀតណាម ០៤នាក់ ព្រមទាំងរឹបអូសគ្រឿងញៀនជាង ១៥៦ គីឡូក្រាម រួមទាំងាំងវត្ថតាងមួយចំនួនទៀត។
ការបង្ក្រាបនេះ នៅក្នុងបុរីប៉េងហួតបឹងស្នោរ សង្កាត់និរោធនិ៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
មន្ត្រីជាន់ខ្ពស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រាប់រស្មីកម្ពុជាថា នៅក្នុងប្រតិបត្តិការបង្ក្រាបក្រុមឧក្រិដ្ឋជនកាលពីថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០២១ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់ មានដូចជា :
១-ឈ្មោះ ហម សាវុធ ភេទប្រុស អាយុ ៥២ឆ្នាំ ជនជាតិ ខ្មែរ។
២-ឈ្មោះ ឡេ វ៉ាន់ឌឿត(LE VAN DUOT) ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិវៀតណាម
៣-ឈ្មោះ ង្វៀន ថាន់គឿង (NGUYEN THANH CUONG ) ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិ វៀតណាម
៤-ឈ្មោះ ឡេ កឹមហ្វុក (LE CAM PHUNG ) ភេទស្រី អាយុ ២៥ឆ្នាំ ជនជាតិ តណាម
៥-ឈ្មោះ ហ្វ័ង ង៉ុកហាន (HOANG NGOC HAN ) ភេទស្រី អាយុ ២៥ឆ្នាំ ជនជាតិ វៀត ណាម។
ប្រភពបន្តថា វត្ថុតាងចាប់យករួមមាន :
១-អ៊ិចស្តាស៊ី(MDMA)ទម្ងន់សុទ្ធ ១០១គ.ក្រ ៩៨២,០៤ក្រាម។
២-កាទីណូន (CATHINONE) ទម្ងន់សុទ្ធ ៣៩គ.ក្រ ៨៥៤ក្រាម។
៣-មេតំហ្វេតាមីន(ICE)ទម្ងន់សុទ្ធ ១៤គ.ក្រ ៤៥០,៧៦ក្រាម។
៤-កេតាមីន(KETANINE)ទម្ងន់សុទ្ធ ១១២,៨១ក្រាម ។ សរុបសារធាតុញៀន ទម្ងន់ ១៥៦គ.ក្រ ៣៩៩,៦១ក្រាម។
៥-សារធាតុគិមីផ្សំ (រាវ) អាសេតូន ទម្ងន់សុទ្ធ ៦ គ.ក្រ ៦៦៨,២៥ក្រាម
សម្ភារៈ មធ្យោបាយ និងឧបករណ៍កែច្នៃសារធាតុញៀន:
១-ទូរស័ព្ទ ០៤គ្រឿង
២-ម៉ាស៊ីនសម្រាប់សម្ងួតសារធាតុញៀនចំនួន ០២គ្រឿង។
៣-ម៉ាស៊ីនសម្រាប់ក្រឡុកសារធាតុញៀន ចំនួន០៦គ្រឿង។
៤-ពុម្ពសម្រាប់វាយគ្រាប់សារធាតុញៀនមួយចំនួនធំ។
៥-ម៉ាស៊ីនសម្រាប់វេចខ្ចប់សារធាតុញៀន០១គ្រឿង។
៦-ម៉ាស៊ីនរាប់គ្រាប់សារធាតុញៀន ០១គ្រឿង
៧-ម៉ាស៊ីនសម្រាប់អ៊ុតថង់ផ្លាស្ទិកចំនួន០៣គ្រឿង។
៨-ម៉ាស៊ីនសម្រាប់កិន និងក្រឡុកសារធាតុញៀនចំនួន០២គ្រឿង។
៩-ថង់សម្រាប់វេចខ្ចប់សារធាតុញៀនមួយចំនួនធំ។
១០-ជញ្ជីងសម្រាប់ថ្លឹងសារធាតុញៀនចំនួន០៣គ្រឿង។
១១-ម៉ាស៊ីនសម្រាប់វាយគ្រាបសារធាតុញៀន០១គ្រឿង។
១២-ម៉ាស៊ីនម៉ាក HARISON ចំនួន ០១គ្រឿង។
១៣-រានសម្រាប់បញ្ឍរ សម្ងួតសារធាតុញៀនចំនួន០១ឈុត។
១៤-ចានដែកសម្រាប់ដាក់ម្សៅសារធាតុញៀនចំនួន ០៩ ចាន
១៥-កញ្ច្រែងសម្រាប់រែងសារធាតុញៀនចំនួន០១។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើ បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់តាមនីតិវិធី ច្បាប់។
ការបង្ក្រាបនេះ អនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន
អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ។
សមត្ថកិច្ចនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក៨) ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ វ៉ាន់ កុសល និង លោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា នាយករងមន្ទីរ មានការចូលរួមពីកម្លាំងជំនាញស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្រមទាំងមានការ សម្របសម្រួលដោយ លោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះស៊ើបអង្កេត ស្រាវជ្រាវ ឈានទៅបង្ក្រាបក្រុមឧក្រិដ្ឋជន កែច្នៃ រក្សាទុក ដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅចំណុចផ្ទះលេខ ៨០ផ្លូវM៣ បូរីប៉េងហូត(បឹងស្នោ)សង្កាត់និរោធនិ៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ៕
១៨ វិច្ឆិកា ២០១១ អតីតមន្ត្រីជាន់ខ្ពស់ប្រឆាំងគ្រឿងញៀនឆ្លើយសារភាពអំពីការប្រឌិតរបាយការណ៍ពាក់ព័ន្ធជាមួយគ្រឿងញៀន ។
ក្នុងការឈានចូលដល់ថ្ងៃទី២ នៃការជំនុំជម្រះជាប្រវត្តិសាស្ត្រ នៅក្នុងតុលាការខេត្តបន្ទាយមានជ័យ លោក មឹក ដារ៉ា អតីតអគ្គលេខាធិការអាជ្ញាធរជាតិប្រឆាំងគ្រឿងញៀន និងលោក ជា ឡេង អនុប្រធានមន្ទីរប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ បានប្រឈមនឹងការចោទប្រកាន់ចំនួន ៣៨ករណី សម្រាប់អំពើពុករលួយ និងអំពើជួញដូរគ្រឿងញៀន នៅក្នុងឆ្នាំ២០០៧ និងឆ្នាំ២០១១ ដែលនឹងអាច ជាប់ពន្ធនាគារអស់មួយជីវិត។ លោក វ៉ាន់ កុសល មន្ត្រីប្រឆាំងគ្រឿងញៀន និងជាសាក្សី បានថ្លែងប្រាប់សវនាការថាលោក មឹក ដារ៉ា បានធ្វើការកែប្រែរបាយការណ៍ស្តីពីការចាប់គ្រឿងញៀនខុសពីការពិត បន្ទាប់ពីលោកបានរាយការណ៍អំពីកំណត់ហេតុជាក់ស្តែងពីជនល្មើសជួញដូរគ្រឿង ញៀនជូនលោក មឹក ដារ៉ា។ លោក វ៉ាន់ កុសល បានបញ្ជាក់ថាលោក មឹក ដារ៉ា បានប្រឌិតរបាយការណ៍ស្តីពីការចាប់គ្រឿងញៀនដោយកែពីការយកគ្រឿងញៀនប្រមាណមួយគីឡូក្រាម ចេញពីមន្ទីរប្រឆាំងគ្រឿងញៀន ទៅជាការយកគ្រឿងញៀននេះ ចេញពីបន្ទប់ទឹក នៃស្ថានីយចាក់ប្រេងសាំងនៅក្បែរនោះវិញ។ អតីតឧត្តមសេនីយឯក លោក មឹក ដារ៉ា បានទទួលស្គាល់អំពីការប្រឌិតរបាយការណ៍បែបនេះមែន ដោយបញ្ជាក់ប្រាប់តុលាការថាលោកធ្វើបែបនេះ ដើម្បីការពារសេចក្តីថ្លៃថ្នូរ និងកិត្តិយស នៃមន្ទីរប្រឆាំងគ្រឿងញៀនរបស់លោក។ លោក កា សាវុធ មេធាវីការពារក្តីរបស់ជនត្រូវចោទ មឹក ដារ៉ា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «គាត់កែប្រែតែមួយចំណុចទេ ដោយសារគាត់ខ្លាចខូចឈ្មោះអង្គភាព។ ហេតុអ្វីបានជាគាត់សារភាព គាត់និយាយថា វាជាបទល្មើសដែលត្រូវជាប់គុក នៅតែជាប់គុកដដែល គ្រាន់តែខុសទីតាំង»។ លោក ស៊ុំ ចាន់គារ មន្ត្រីសម្របសម្រួល នៃសមាគមសិទ្ធិមនុស្ស អាដហុក ប្រចាំខេត្តបន្ទាយមានជ័យ បានថ្លែងថាលោក មឹក ដារ៉ា បានបង្ហាញនូវសេចក្តីក្លាហ៊ានក្នុងការឆ្លើយសារភាពអំពីទោសកំហុសរបស់លោក ពាក់ព័ន្ធនឹងការប្រឌិតរបាយការណ៍ពាក់ព័ន្ធជាមួយគ្រឿងញៀន នៅចំពោះមុខតុលាការ ដោយមានសាក្សីបញ្ជាក់ភស្តុតាងច្បាស់លាស់។ «ទាក់ទងអំពីសវនាការនេះ យើងឃើញថាលោក មឹក ដារ៉ា បាននិយាយសារភាពថា គាត់បានកែនូវសំណុំរឿង ប៉ុន្តែក្នុងគោលបំណងរបស់គាត់គឺមិនឱ្យពាក់ព័ន្ធ ទៅលើកន្លែងអង្គភាពរបស់គាត់។ បើសិនជាទុកឱ្យមានបញ្ហានៅកន្លែងរបស់គាត់អញ្ចឹង វាធ្វើឱ្យខូចឈ្មោះនូវអង្គភាពរបស់គាត់។ អញ្ចឹង គាត់កែសំណុំរឿង ដើម្បីឱ្យអង្គភាពរបស់គាត់បានល្អ»។ ទណ្ឌិត ឌៀប សុផាត អតីតមន្ត្រីប្រឆាំងគ្រឿងញៀន និងជាសាក្សី បានថ្លែងប្រាប់សវនាការថា លោកបានទទួលបញ្ជាពីលោក ជា ឡេង អតីតអនុប្រធានមន្ទីរប្រឆាំងគ្រឿងញៀនឱ្យយកគ្រឿងញៀនហេរ៉ូអ៊ីនប្រមាណ១គីឡូក្រាម ទៅឱ្យបណ្តាញអ្នកលក់គ្រឿងញៀននៅក្នុងឆ្នាំ២០០៧។ ជនត្រូវចោទ ជា ឡេង បានបដិសេធថាលោកមិនបានប្រគល់គ្រឿងញៀនហេរ៉ូអ៊ីន ទៅឱ្យលោក ឌៀប សុផាត ដូចការចោទប្រកាន់នេះទេ។ មេធាវីរបស់លោក ជា ឡេង បានថ្លែងថាលោកមិនអាចទទួលយកចម្លើយរបស់សាក្សីនេះបានទេ។ ជនត្រូវចោទ មឹក ដារ៉ា និង ជា ឡេង ត្រូវបានចាប់ខ្លួននៅក្នុងខែមករា។ ការជំនុំជម្រះនេះមានសាក្សីច្រើនជាង១០០នាក់ រួមមាននគរបាល និងទណ្ឌិត ហើយគ្រោងនឹងចំណាយពេល ៧៥ថ្ងៃ៕
07 January 2020 ភ្នំពេញៈ អតីតមន្ត្រីនគរបាលនៃមន្ទីរប្រឆាំងគ្រឿងញៀនម្នាក់ត្រូវបានចាប់បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីម្សិលមិញ ពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀន និងជាប់បណ្ដឹងពីបទប្លន់យកប្រាក់ជាង ៣ ពាន់ដុល្លារសហរដ្ឋអាមេរិក។ លោក ជាវ វិបុល អនុប្រធាននៃនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃបានប្រាប់ឲ្យដឹងកាលពីម្សិលមិញថា អតីតមន្ត្រីប្រឆាំងគ្រឿងញៀនម្នាក់នោះឈ្មោះ ភិន រតនៈ អាយុ ៣៧ ឆ្នាំត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី ៦ មករា ឆ្នាំ ២០២០ ក្រោយពីអង្គភាពសាមីចាប់ខ្លួនបាន ១ ថ្ងៃ។ លោក វិបុល ថ្លែងប្រាប់ថា៖ «ពាក់ព័ន្ធបទល្មើសខាងមន្ទីរប្រឆាំងគ្រឿងញៀនឃាត់គាត់ហើយគេប្រគល់ឲ្យខ្ញុំឥឡូវសមត្ថកិច្ចខ្ញុំបញ្ជូនគាត់បន្តទៅតុលាការហើយ»។ លោក វ៉ាន់ កុសល នាយករងនៃមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃបានប្រាប់ឲ្យដឹងកាលពីថ្ងៃទី ៦ មករា ថាជនសង្ស័យនោះជាមន្ត្រីបម្រើការនៅក្នុងអង្គភាពគ្រឿងញៀនពិតមែន ប៉ុន្តែដោយសារជនម្នាក់នេះបានប្រព្រឹត្តខុសវិន័យរបស់អង្គភាព និងមានកំហុសឆ្គងច្រើនលើកច្រើនសាផងនោះក៏ត្រូវអង្គភាពសម្រេចបណ្តេញចេញពីការងារ ដូច្នេះជនរូបនេះមិនមែនជាមន្ត្រីរបស់មន្ទីរប្រឆាំងគ្រឿងញៀនទៀតឡើយ។ លោក កុសល បានអះអាងថាឈ្មោះ ភិន រតនៈ ជាប់ពាក់ព័ន្ធនឹងបទល្មើសប្រើប្រាស់គ្រឿងញៀន និងពាក់ព័ន្ធសំណុំរឿងករណីគំរាមប្លន់ប្រជាពលរដ្ឋម្នាក់។ ប៉ុន្តែបទល្មើសនេះលោកមិនអាចទៅជ្រៀតជ្រែកសមត្ថកិច្ចព្រហ្មទណ្ឌបានទេ ហើយបើតាមចម្លើយរបស់ជនម្នាក់នេះគឺថាគេធ្លាប់ប្រើប្រាស់គ្រឿងញៀន ពិតប្រាកដមែន។ ជនម្នាក់នេះត្រូវបានអង្គភាពបណ្តេញចេញជិត ១ ឆ្នាំមកហើយ។ លោក កុសល ថ្លែងថា៖ «មូលហេតុដែលអង្គភាពបញ្ឈប់គាត់ដោយសារគាត់ប្រព្រឹត្តខុសវិន័យច្រើនមិនគោរពតាមការចាត់តាំងពីអង្គភាព។ អ៊ីចឹងថ្នាក់លើបញ្ឈប់គាត់។ រឿងជក់គ្រឿងញៀនអីនោះ ខ្ញុំបានឲ្យមន្ត្រីខ្ញុំសួរគាត់ ហើយធ្វើតេស្តទៅឃើញមានផ្ទុកសារធាតុញៀនពិតមែន តែបទល្មើសផ្សេងខ្ញុំក្ដាប់មិនបានទេ»។ បើយោងតាមពាក្យបណ្តឹងគឺជនរងគ្រោះឈ្មោះ អ៊ុំ រិទ្ធី អាយុ ៣៦ ឆ្នាំបានដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាល រដ្ឋបាលសង្កាត់សំរោងក្រោមនៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០១៩។ ពាក្យបណ្ដឹងនោះបានឲ្យដឹងថាកាលពីថ្ងៃទី ១៧ ធ្នូ ឆ្នាំ ២០១៩ គាត់កំពុងតែដេកលើគ្រែ មុខផ្ទះ ក្នុងភូមិព្រៃពពេល សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ជនឈ្មោះ ភិន រតនៈ ចុះពីលើឡាន ១ គ្រឿងដៃកាន់អាវុធខ្លី បាញ់គំរាមឡើងលើ ១ គ្រាប់រួចកូនចៅរបស់ឈ្មោះ ភិន រតនៈ មកលូកយកលុយក្នុងហោប៉ៅរបស់គាត់អស់ ៣២០០ ដុល្លារ និងលុយខ្មែរចំនួន ២៨០០០០ រៀលរួមទាំងទូរស័ព្ទដៃម៉ាកសាំសុង ១ គ្រឿងដែលមានលេខស៊ីម ០៩៦ ៥៥៥ ៧៤ ៩៩ ហើយបានជិះរថយន្តទៅបាត់៕
25/11/2019 Sopha លទ្ធផលបង្ក្រាបគ្រឿងញៀនចំនួនពីរគោលដៅ របស់មន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រោមការបញ្ជាដឹកនាំដោយផ្ទាល់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ ភ្នំពេញ រាជធានីភ្នំពេញ ៖ អនុវត្តតាមបញ្ជា ឯកឧត្ដម នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក្រោមការបញ្ជាដឹកនាំដោយផ្ទាល់ របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំងគ្រឿងញៀន និង ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កម្លាំងជំនាញ(ក៨) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ វ៉ាន់ កុសល នាយករងមន្ទីរ សហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌចំការមន ដឹកនាំសម្របសម្រួលដោយលោក ហ៉ឹង ប៊ុនថន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីាភ្នំពេញ កាលថ្ងៃពុធ ២រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ ២០១៩និង ថ្ងៃសុក្រ ៤រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ ២០១៩ កម្លាំងជំនាញបានស្រាវជ្រាវ និងបើកកិច្ចប្រតិបត្តិការបង្រ្កាបក្រុមបណ្តាញជួញដូរដោយខុសច្បាប់ នូវសារធាតុញៀនយ៉ាងសកម្ម នៅ២គោលដៅផ្សេងគ្នាជាបន្តបន្ទាប់ ។ គោលដៅទី១៖ នៅចំណុចគល់ស្ពានស្ទឹងមានជ័យ ផ្លូវលេខ២៧១ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។ គោលដៅទី២៖ នៅចំណុចខាងមុខស្ថានីយ៍ទូរទស្សន៍ CTN លើផ្លូវជាតិលេខ៥ ស្ថិតក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។ ជាលទ្ធផល ៖ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ (ស្រី៣នាក់) និងរឹបអូសយកគ្រឿងញៀនមេតំហ្វេតាមីន(ICE) ទាំងពីរគោលដៅសរុបទម្ងន់ ២៥៧,៦៧ក្រាម ។ ចំណែកជនសង្ស័យ និងវត្ថុតាងសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន អគ្គស្នងការដ្ឋាននគរបាលជាតិបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
Anti-Drug Department ២០២៣· មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បំភ្លឺជុំវិញការផ្សព្វផ្សាយព័ត៌មានមិនពិតរបស់ហ្វេសប៊ុកឈ្មោះ Lavy ក្នុងចេតនាបង្កអសន្តិសុខសង្គម និងបង្ខូចកិត្តិយសសមត្ថកិច្ច! សេចក្តីបំភ្លឺរបស់ក្រុមប្រតិកម្មរហ័សរបស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ មានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖ ជុំវិញការផ្សព្វផ្សាយព័ត៌មានមិនពិត លើហ្វេសប៊ុកអនាមិកឈ្មោះ Lavy កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលបានបង្ហោះវីដេអូកាត់ត ដាក់ចំណងជើងថា «វគ្គទី០១ វ័នករហើយសមត្ថកិច្ច បន្ទប់ក៥ ចុច ចុច ធ្វើប៉ះចំខ្សែអ្នកព័ត៌មាន ប្រមូលភស្តុតាង បានសូមស្តាប់សម្លេងគ្រួសាររងគ្រោះកាលពីកន្លងទៅ........០១»។ ក្រុមប្រតិកម្មរហ័សរបស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ មានកិត្តិយសសូមជម្រាប ជូនសាធារណជនមេត្តាជ្រាបថា វីដេអូដែល ហ្វេសប៊ុកឈ្មោះ Lavy បង្ហោះនេះគឺជាវិដេអូចាស់ ដែលធ្លាប់ផ្សព្វផ្សាយដោយហ្វេសប៊ុកឈ្មោះ TMN កាលពីដើមខែសីហា ឆ្នាំ២០២៣កន្លងទៅ ហើយទើបត្រូវបានហ្វេសប៊ុកអនាមិកឈ្មោះ Lavy នេះ យកមកបង្ហោះជាថ្មី ដើម្បីទាក់ទាញចំណាប់អារម្មណ៍ ក្នុងចេតនាបង្កអសន្តិសុខសង្គម និងបង្ខូចកិត្តិយសរបស់សមត្ថកិច្ចប៉ុណ្ណោះ។ ក្រុមប្រតិកម្មរហ័សរបស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សូមច្រានចោលទាំងស្រុង នូវការបង្ហោះព័ត៌មានប្រឌិត បែបមួលបង្កាច់ និងថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះសកម្មភាពផ្សព្វផ្សាយព័ត៌មានមិនពិតនេះ ដែលនាំឱ្យមានការយល់ច្រឡំមកលើសមត្ថកិច្ចអនុត្តន៍ច្បាប់ ក្នុងចេតនាបង្កឱ្យមានអសន្តិសុខក្នុងសង្គមជាតិ។ ដើម្បីបំបាត់នូវការយល់ច្រឡំនេះ ក្រុមប្រតិកម្មរហ័សរបស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ លើកយកនូវសេចក្តីបំភ្លឺ ដែលធ្លាប់បំភ្លឺទៅកាន់ហ្វេសប៊ុកឈ្មោះ TMN កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣កន្លងទៅដូចខាងក្រោម៖ ១-នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ ដោយទទួលបានព័ត៌មាន និងសំណូមពរពីប្រជាពលរដ្ឋ ស្ដីពីការលក់ចែកចាយគ្រឿងញៀន យ៉ាងអនាធិបតេយ្យនៅម្ដុំសាលារៀនប្ញស្សីកែវ ក្រុមជំនាញ (ក៥) របស់មន្ទីរបានចុះទៅស្រាវជ្រាវបង្ក្រាប ពេលចុះទៅពួកជនល្មើសរត់ប្រសេចប្រសាច ឃាត់បានតែយុវជន០២រូប នាំយកមកមន្ទីរដើម្បីសាកសួរ ។ ក្រោយពេលសាកសួរឃើញថា យុវជនទាំង ០២រូបពិតជាបានប្រើប្រាស់គ្រឿងញៀន ជាពិសេសប្រើប្រាស់បារីអេឡិកត្រូនិក។ សមត្ថកិច្ចបានឃាត់ពន្យល់អប់រំ ស្ដីពីគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន ការប្រើប្រាស់ បារីអេឡិកត្រូនិក ដែលពួកគាត់យល់ច្រឡំថាមិនខុសច្បាប់។ បន្តមកមន្ទីរបានអញ្ជើញអាណាព្យាបាលមកធានាយកទៅអប់រំ និងយកទៅបន្សាបព្យាបាល តាមសហគមន៍វិញតាមនីតិវិធី។ ២- ចំពោះរូបភាព និងសម្លេងកាត់តបញ្ចូលក្នុងការផ្សាយនេះ មិនពាក់ព័ន្ធដល់កិច្ចប្រតិបត្តិការរបស់មន្ទីរទេ ដែលជាចេតនាទុច្ចរិតរបស់ម្ចាស់ហ្វេសប៊ុកឈ្មោះ TMN ក្នុងបំណងបំភ័ន្តមតិមហាជន បង្ខូចកិត្តិយសរបស់សមត្ថកិច្ច និងការពារជនល្មើសតែប៉ុណ្ណោះ។ ៣៖ ម្ចាស់ហ្វេសប៊ុកឈ្មោះ TMN គប្បីពិចារណា តាមសីលធម៌ វិជ្ជាជីវៈ និងត្រូវកែតម្រូវឡើងវិញ នូវការផ្សាយរបស់ខ្លួន។ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន រីករាយ រង់ចាំជួបម្ចាស់ហ្វេសប៊ុក និងថ្លែងអំណរគុណដល់សាធារណជនពីគ្រប់មជ្ឈដ្ឋាន ដែលតែងតែបានចូលរូម កែលំអ និងសហការ ក្នុងការបង្ការ បង្ក្រាបបទល្មើសគ្រឿងញៀន ដែលសមស្របនឹងទិសស្លោក «៣កុំ ១រាយការណ៍»៕
Anti-Drug Department ២០២៣· ដោយអនុវត្តតាមបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន និងអនុវត្តតាមបញ្ជាដឹកនាំផ្ទាល់របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ១៧:១៥នាទី កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក៤) ក្រោមការដឹកនាំនិងសម្របសម្រួលពីលោក វង្ស សាវ៉ាត ព្រះរាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សហការជាមួយកម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះស្រាវជ្រាវស៊ើបអង្កេត រហូតឈានទៅបង្ក្រាបករណីជួញដូរ និងរក្សាទុក គ្រឿងញៀនដោយខុសច្បាប់គ្នា នៅចំណុច បណ្តោយផ្លូវលេខK5 សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ -លទ្ធផល៖ ឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ។ ១- ឈ្មោះ យ៉ាង សាវជុន (YANG SAO CHUN) ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិចិនតៃវ៉ាន់ ថ្ងៃខែឆ្នាំកំណើត១៩៨៧។ ២- ឈ្មោះ ជ័ង ប៉ជៀន (CHUANG PO CHIEN)ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិចិនតៃវ៉ាន់ ថ្ងៃខែឆ្នាំកំណើត១៩៩៣។ ៣- ឈ្មោះ អ៊ូ ជីនតឺ (WU CHUN TE) ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិចិនតៃវ៉ាន់ ថ្ងៃខែឆ្នាំកំណើត១៩៩៤។ -សរុបរួម៖ ១-កេតាមីន (KETAMINE) ទម្ងន់ ២១៤៤ក្រាម (២គីឡូ១៤៤ក្រាម) បច្ចុប្បន្នសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន រៀបចំកសាងសំណុំរឿងបញ្ជូនជនល្មើសនិងជនសង្ស័យ ព្រមទាំង វត្ថុតាងទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ៕
សមត្ថកិច្ចឆ្មក់ចូលបង្ក្រាបក្លឹបកម្សាន្ត ២ទីតាំងក្នុងរាជធានីភ្នំពេញ ដែលប្រើប្រាស់សារធាតុញៀនបញ្ចូលក្នុងប៉េងប៉ោង ឃាត់មនុស្សចំនួន ២៤៧នាក់ (ភ្នំពេញ)៖ កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៅយប់ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឆ្មក់ចូលបង្ក្រាបទីតាំងក្លឹបកំសាន្ត ដែលបានប្រើប្រាស់សារធាតុញៀន បញ្ចូលក្នុងប៉េងប៉ោង (Happy balloon ប៉េងប៉ោងបញ្ចូលឧស្ម័នណាយទ្រីសអុកសៃ Nitrous oxide) ២កន្លែង ដោយឃាត់មនុស្សចំនួន ២៥០នាក់ (ស្រី៨៥នាក់) ដកហូតបំពង់ផ្ទុកសារធាតុ Nitrous oxide ចំនួន១៣បំពង់ និងប៉េងប៉ោង ព្រមទាំងឧបករណ៍មួយចំនួនធំ។ ប្រតិបត្តិការចុះបង្ក្រាបនេះ ដោយអនុវត្តន៍តាមបទបញ្ជារបស់នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ការដឹកនាំបញ្ជារបស់នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការទទួលផែនប្រឆាំងគ្រឿងញៀន និងការដឹកនាំផ្ទាល់របស់ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។ ការបង្ក្រាបក្លឹបកម្សាន្តទាំង២ទីតាំងនេះ ដោយមានការសហការពីកម្លាំងនគរបាលរាជធានីភ្នំពេញ និងមានការសម្របសម្រួល ពីព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ។ * ទីតាំងទី១៖ នៅក្លឹបឈ្មោះណាំប៊ឺរណាញ(Number 9) ស្ថិតនៅផ្លូវលេខ៣០៨ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ឃាត់ខ្លួនមនុស្ស ១០៥នាក់ ស្រី៤១នាក់ ក្នុងនោះ ម្ចាស់ក្លឹប អ្នកគ្រប់គ្រង សន្តិសុខ ៣នាក់ និងភ្ញៀវ ១០៤នាក់ មានជនបរទេស ២៣នាក់ ស្រី៥នាក់ (ចិនតៃវ៉ាន់ ៩នាក់(ស្រី១), កូរ៉េ ៩នាក់, វៀតណាម ២នាក់(ស្រី), ហ្វីលីពីន ១នាក់(ស្រី), អាមេរិក ១នាក់(ស្រី), អង់គ្លេស ១នាក់)។ ចាប់យកបាន ដបឧស្ម័នធំៗ (ផ្ទុកឧស្ម័នណាយទ្រៅសអុកសៃ) ចំនួន ១២ដប និងប៉េងប៉ោងមួយចំនួនទៀតផង។ * ទីតាំងទី២៖ ៖ នៅក្លឹបឈ្មោះ DRIP 13 ស្ថិតនៅផ្លូវលេខ១៣ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ឃាត់មនុស្ស ១៤២នាក់ ស្រី៤៧នាក់ ក្នុងនោះ មេការ-បុគ្គលិក ៣២នាក់ និងភ្ញៀវ ១០៩នាក់ មានជនបរទេស ៩នាក់(វៀតណាម ៧នាក់(ស្រី២), កូរ៉េ១នាក់, អាហ្វ្រិក១នាក់) បានចាប់យកបំពង់ឧស្ម័ន ១បំពង់ និងប៉េងប៉ោងមិនទាន់ផ្លុំមួយចំនួនធំ (ប៉េងប៉ោងដែលបញ្ចូលឧស្ម័នហើយ ពួកវាចាក់ទម្លុះចោលអស់)។ បច្ចុប្បន្នមនុស្សចំនួន ២៤៧នាក់ កំពុងឃាត់ខ្លួននៅមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីសាកសួរ ធ្វើតេស្តរកសារធាតុញៀន ស្រាវជ្រាវបង្ក្រាបបន្ត និងកសាងសំណុំរឿង ប្រមូលភស្តុតាងបញ្ជូនទៅតុលាការ ចាត់ការតាមច្បាប់។ ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ទទួលផែនគ្រឿងញៀន បានអំពាវនាវដល់សារធារណជន ពិសេសយុវជន យុវនារី សូមមេត្តា កុំប្រើប្រាស់ កុំសាកល្បងប្រើប្រាស់ ប៉េងប៉ោងសប្បាយ (Happy balloon) ឱ្យសោះ ព្រោះប៉េងប៉ោងដែលផ្ទុកឧស្ម័នសប្បាយ Nitrous Oxide បង្កឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរ ដល់សរសៃប្រសាទ សរសៃឈាម ធ្វើឱ្យបាត់ស្មារតីចងចាំ គាំងបេះដូង រហូតបាត់បង់ជីវិត។ សូមសារធារណជន ពិសេសយុវជនចូលរួមសហការជាមួយសមត្ថកិច្ច ដើម្បីរក្សាសុខមាលភាព សុខភាព និងអនាគតកូនចៅយើងទាំងអស់គ្នា ដោយរាយការណ៍ពីរាល់ទីតាំងដែលមានស្តុកទុក លក់ចែកចាយសារធាតុ Nitrous Oxide (Happy balloon )។ នាយឧត្តមសេនីយ៍បន្តថា ក្នុងពេលឆាប់ៗនេះ ឧស្ម័នប្រភេទនេះនឹងត្រូវដាក់បញ្ចូលក្នុងច្បាប់ហាមឃាត់ ខណៈនៅបណ្ដាប្រទេសផ្សេងៗ ដូចជាប្រទេសអូស្ត្រាលី បើចែកចាយប្រើប្រាស់ឧស្ម័ននេះ នឹងត្រូវផ្ដន្ទាទោស២ឆ្នាំ-៥ឆ្នាំ។ ចំណែកឯនៅប្រទេសហូឡង់ កំពុងដាក់បញ្ចូលក្នុងច្បាប់ ឯនៅប្រទេសអង់គ្លេស ត្រូវបានហាមឃាត់៕
ទីភ្នាក់ងារអនុវត្តច្បាប់ប្រឆាំងគ្រឿងញៀនអាមេរិក(DEA) ២០២៣ ប្រចាំនៅភ្នំពេញ ចេញលិខិតថ្លែងអំណរគុណដល់មន្ត្រីអនុវត្តច្បាប់ប្រឆាំងគ្រឿងញៀនកម្ពុជា។ ទីភ្នាក់ងារអនុវត្តច្បាប់ប្រឆាំងគ្រឿងញៀនអាមេរិក(DEA) ប្រចាំនៅភ្នំពេញ បានចេញលិខិតថ្លែងអំណរគុណដល់មន្ត្រីអនុវត្តច្បាប់ប្រឆាំងគ្រឿងញៀនកម្ពុជា ជាពិសេស ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់ ឯកឧត្តម នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន និងក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដែលកន្លងមក សមត្ថកិច្ចមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបើកកិច្ចប្រតិបត្តិការបង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំដូចជាៈ បង្ក្រាបតាមច្រកប្រៃសណីយ៍, អាកាសយានដ្ឋានអន្តរជាតិ និងថ្មីៗនេះបង្ក្រាបក្រុមឧក្រិដ្ឋជន មេក្លោងមានអង្គការចាត់តាំង ដែលរៀបចំការដឹកជញ្ជូនគ្រឿងញៀនប្រភេទកេតាមីន ឆ្លងដែនតាមលំហរសមុទ្រទៅប្រទេសទី៣ សរុបគ្រឿងញៀនបង្ក្រាបបានប្រមាណ៨០០គីឡូក្រាម គិតជាទឹកប្រាក់ប្រមាណជាង៥០លានដុល្លារអាមេរិក ។ គួរបញ្ជាក់ថា ទីភ្នាក់ងារអនុវត្តច្បាប់ប្រឆាំងគ្រឿងញៀនអាមេរិក(DEA) ប្រចាំនៅភ្នំពេញ បានចេញលិខិតថ្លែងអំណរគុណចំនួន ០៣លើករួចមកហើយ ដែលបង្ហាញពីកិច្ចសហប្រតិបត្តិការល្អ រវាងស្ថាប័នទាំងពីរ(DEA) និងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន រួមគ្នាទប់ស្កាត់បទល្មើសគ្រឿងញៀន ដែលបង្ហាញពីស្នាដៃប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀនដ៏ធំធេង និងស្តែងចេញនូវឆន្ទៈ មោះមុតរបស់មន្ត្រីអនុវត្តច្បាប់ប្រយុទ្ធប្រឆាំងគ្រឿងញៀនកម្ពុជា ក្នុងការទប់ស្កាត់ការចរាចរគ្រឿងញៀនក្នុងពិភពលោក។ ទន្ទឹមនឹងនេះដែរ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សូមថ្លែងអំណរគុណដល់៖ • ទីភ្នាក់ងារអនុវត្តច្បាប់ប្រឆាំងគ្រឿងញៀនអាមេរិក(DEA) ក៏ដូចជាស្ថាប័នពាក់ព័ន្ធជាតិ និងអន្តរជាតិដ៏ទៃទៀត ដែលបានរួមគ្នាទប់ស្កាត់បទល្មើសគ្រឿងញៀន សំដៅរក្សាសុខមាលភាព និងសន្តិសុខដល់សង្គមជាតិទាំងមូល។ • សាធារណៈជនដែលបានចូលរួមកែលំអរដល់កងកម្លាំង និងសហការផ្ដល់ព័ត៌មាន រួមគ្នាប្រឆាំងបទល្មើសគ្រឿងញៀន ដែលនេះជាស្មារតីដ៏ប្រពៃ ក្នុងការអនុវត្តន៍ទិសស្លោក «៣កុំ ១រាយការណ៍»៕
រាជធានីភ្នំពេញ៖ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ គណៈកម្មការអេដស៍និងគ្រឿងញៀនបានបើកកិច្ចប្រជុំពិនិត្យ វាយតម្លៃពីប្រសិទ្ធភាពនៃការអនុវត្តប្រកាសលេខ០៨៦ លេខ១៩៤ និងសេចក្ដីណែនាំលេខ០០៨ ក្រោមជំនួយគាំទ្ររបស់អង្គការILO ដែលមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័ន អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន មន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវ:រាជធានី ខេត្ត ទាំង២៥ តំណាងអង្គការនិយោជក សហជីព និងអង្គការដៃគូពាក់ព័ន្ធមួយចំនួនទៀត។ លោក ទុន សុភ័ណ តំណាងអង្គការILO បានប្រសាសន៍ថា ការអនុវត្តនូវប្រកាសលេខ០៨៦ លេខ១៩៤ និងសេចក្ដីណែនាំលេខ០០៨ គឺជាការងារសំខាន់ណាស់ដើម្បីសុខភាព សុវត្ថិភាពកម្លាំងពលកម្ម។ ក្នុងនាមតំណាង ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវ: នាឱកាសនោះ ឯកឧត្តមវេជ្ជ. ហ៊ុយ ហានសុង រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ និងគ្រឿងញៀនក្រសួងការងារបានមានប្រសាសន៍ កោតសសើរ ថ្លែងអំណរគុណ ដល់គ្រប់ភាគីទាំងអស់នៃគណៈកម្មការអេដស៍និងគ្រឿងញៀន ដែលបានរួមគ្នាអនុវត្តនូវប្រកាសលេខ០៨៦ លេខ១៩៤ និងសេចក្ដីណែនាំលេខ០០៨ សំដៅប្រយុទ្ធប្រឆាំងគ្រឿងញៀន អេដស៍ ដើម្បីសុវត្ថិភាពការងារ នៅកន្លែងធ្វើការ។
June 27, 2019 អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សហការជាមួយគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀន ខេត្តកំពង់ធំប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានសហការជាមួយគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀន ខេត្តកំពង់ធំប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ “ សុខភាព ដើម្បី យុត្តិធម៌ យុត្តិធម៌ដើម្បីសុខភាព” នៅថ្ងៃ ទី២៧ ខែមិថុនា ឆ្នាំ ២០១៩ នាវិទ្យាល័យកំពង់ធំ ក្រោមអធិបតីភាពលោកជំទាវ ឧត្តមសេនីយ៍ឯក ជ័យ បុប្ផា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងជាប្រធានគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រុមប្រឹក្សាខេត្ត មន្ទីរ និងមន្រ្តីគ្រប់លំដាប់ថ្នាក់នៅក្នុងខេត្តជាច្រើនផងដែរ។ លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការខេត្តកំពង់ធំ និងអនុប្រធានអចិន្រ្តៃយ៍ គណ:កម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត បានមានប្រសាសន៍ស្វាគមន៍ និងបង្ហាញពីការប្តេជ្ញាចិត្ត ខិតខំរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនបង្ការ ទប់ស្កាត់ បញ្ហាគ្រឿងញៀន និងព្យាបាលអ្នកញៀនគ្រឿងញៀន។ លោកជំទាវ ឧត្តមសេនីយ៍ឯក ជ័យ បុប្ផា អគ្គលេខាធិការរង នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនមានប្រសាសន៍កោតសរសើរដោយស្មោះចំពោះគណៈកម្មាធិការ ត្រួតពិនិត្យ គ្រឿងញៀន ខេត្តកំពង់ធំ ថ្នាក់ដឹកនាំអាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ ដៃគូអង្គការមិនមែនរដ្ឋាភិបាល ជាតិ អន្តរជាតិ ក៏ដូចជាវិស័យឯកជន ដែលបានចូលរួម និងគាំទ្រយ៉ាងសកម្មដល់ ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនតាមតួនាទី និងភារកិច្ចពាក់ព័ន្ធរៀងៗខ្លួន ប្រកបដោយសម្បជញ្ញៈ និងស្មារតីទទួលខុសត្រូវខ្ពស់ ពិសេសក្នុងគ្រប់ដំណាក់កាល នៃយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់របស់រាជរដ្ឋាភិបាល។ ឯកឧត្តម សុខ លូ អភិបាល និងជាប្រធានគណកម្មាធិកាត្រួតពិនិត្យគ្រឿងញៀនខេត្តបាន កោតសរសើរដោយស្មោះចំពោះថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការនៅតាមអង្គភាពពាក់ព័ន្ធ អង្គការជាដៃគូជាតិ អន្តរជាតិ សប្បុរសជនសិល្បករ សិល្បការនី ពិធីករ ពិធីការនី អាជីវករ និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានចូលរួម និងគាំទ្រដល់ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបានអំពាវនាវដល់អ្នកពាក់ព័ន្ធទាំងអស់សូមបន្តវិធានការបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រឿងញៀនឱ្យកាន់ តែមានប្រសិទ្ធភាព ហើយមន្រ្តីសមត្ថកិច្ចគ្រប់ប្រភេទ និងគ្រប់លំដាប់ថ្នាក់ត្រូវ តែចៀសវាងឱ្យបានជាដាច់ខាតនូវ កុំ៤ គឺ កុំពាក់ព័ន្ធ កុំនៅពីក្រោយធ្វើជាបង្អែក កុំបន្ធូរបន្ថយ និងកុំអន្តរាគមន៍ ក្នុងករណីបទល្មើសគ្រឿងញៀន៕ គឹមអាន
អគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន NACD ប្រតិភូអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អញ្ជើញដាក់កម្រងផ្កានៅវិមានឯករាជ្យ និងថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ។ រាជធានីភ្នំពេញ ៖ ថ្ងៃពុធ ១០រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអញ្ជើញដឹកនាំប្រតិភូចូលរួមដាក់កម្រងផ្កា នៅវិមានឯករាជ្យ និងអញ្ជើញថ្វាយកម្រងផ្កា គោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យបូរណភាពទឹកដី និងឯកភាពជាតិខ្មែរ "ព្រះបរមរតនកោដ្ឋ" នៅមណ្ឌប ឬប្រាសាទតូច តម្កល់ព្រះបរមរូបលើសួនច្បារខាងកើតវិមានឯករាជ្យផងដែរ។
អគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន NACD រាជធានីភ្នំពេញ៖ថ្ងៃពុធ ១០រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនប្រជុំពិនិត្យលើសេចក្តីព្រាងផែនការជាតិ៥ឆ្នាំស្តីពីការត្រួតពិនិត្យគ្រឿងញៀនឆ្នាំ ២០២៤-២០២៨ ក្រោមការដឹកនាំកិច្ចប្រជុំ ឯកឧត្តម ឧត្តមសេនីយ៍ឯក ថោង សុគន្ធា អគ្គលេខាធិការរងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។ សូមបញ្ជាក់ថា ក្នុងសេចក្តីព្រាងផែនការជាតិ៥ឆ្នាំស្តីពីការត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០២៤-២០២៨ មានចែកចេញជា៧ជំពូកនិង២ឧបសម្ព័ន្ធ ដែលក្នុងនោះរួមមាន៖ ជំពូកទី១៖ស្ថានភាពទូទៅ ជំពូកទី២៖ សមិទ្ធផល ចំណុចខ្លាំង ចំណុចខ្សោយ និងចំណុចប្រឈមក្នុងការអនុវត្តន៍ផែនការជាតិស្តីពីការត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០១៩-២០២៣ ជំពូកទី៣ ៖ ផែនការយុទ្ធសាស្ត្រជំពូកទី៤ ៖ សកម្មភាពការងារសម្រាប់អនុវត្តន៍វិធានការយុទ្ធសាស្ត ជំពូកទី៥ ៖តម្រូវការធនធាន និងហិរញ្ញវត្ថុ ជំពូកទី៦៖ ការត្រួតពិនិត្យ និងវាយតម្លៃផែនការជាតិស្តីពីការត្រួតពិនិត្យគ្រឿងញៀនជំពូកទី៧៖ ការសន្និដ្ឋាន និងវាយតម្លៃ ឧបសម្ព័ន្ធ២មាន៖ ឧបសម្ព័ន្ធទី១: តារាងកម្មវិធីសកម្មភាពសម្រាប់អនុវត្តន៍វិធានការយុទ្ធសាស្ត ឧបសម្ព័ន្ធទី២: តម្រូវការថវិកាសម្រាប់ផែនការជាតិ៥ឆ្នាំ ស្តីពីការត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០២៤-២០២៨
រាជធានីភ្នំពេញ៖ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡាយ គឹមលី អគ្គលេខាធិការរងនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនមានប្រសាសន៍បែបនេះ ក្នុងជំនួបជាមួយលោក ស៊ូផាផាត ហ៊ីបឱសថ ទីប្រឹក្សាទទួលបន្ទុកគ្រឿងញៀន អមស្ថានទូតថៃប្រចាំនៅកម្ពុជា នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ។ ថ្លែងក្នុងនាម ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធអគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡាយ គឹមលី អគ្គលេខាធិការរង បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះតំណាងក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀនថៃ (ONCB) ដោយវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបតិ្តការយ៉ាងជិតស្និទ្ធរវាងកម្ពុជា ថៃ ពិសេសក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀនថៃ ដែលតែងតែផ្តល់នូវការគាំទ្រដល់សកម្មភាពការងារប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា។ ក្នុងឱកាសនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡាយ គឹមលី បានបញ្ជាក់បន្ថែមថា បញ្ហាគ្រឿងញៀន គឺជាបញ្ហាប្រឈមរួមរបស់ប្រទេសយើងទាំងពីរ ក៏ដូចជានៅក្នុងតំបន់ និងសកលលោក ដែលទាមទារឲ្យមានកិច្ចសហការគ្នាយ៉ាងជិតស្និទ្ធរវាងប្រទេសនិងប្រទេស ជាពិសេសមន្រ្តីអនុវត្តច្បាប់និងមន្រ្តីអនុវត្តច្បាប់ ក្នុងការពង្រឹងការត្រួតពិនិត្យ ទប់ស្កាត់ការចរាចរ ដឹកជញ្ជូន ជួញដូរ និងប្រើប្រាស់គ្រឿងញៀន និងសារធាតុគីមីផ្សំខុសច្បាប់នៅតំបន់ព្រំដែន និងឆ្លងកាត់ព្រំដែន ដើម្បីធ្វើយ៉ាងណាកាត់បន្ថយ និងឈានទៅលប់បំបាត់ឲ្យបានរាល់បទល្មើសពាក់ព័ន្ធនឹងគ្រឿងញៀន ក្នុងនោះការទប់ស្កាត់ការលួចបង្វែរសារធាតុគីមីផ្សំពីសកម្មភាពស្របច្បាប់ទៅផលិតគ្រឿងញៀន ក៏ជាភារកិច្ចចំពោះមុខមួយដែលប្រទេសយើងទាំងអស់គ្នាត្រូវយកចិត្តទុកដាក់ខ្ពស់។ Join Telegram ជាមួយគ្នានេះ លោក ស៊ូផាផាត ហ៊ីបឱសថ ទីប្រឹក្សាទទួលបន្ទុកគ្រឿងញៀន តំណាងក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀនថៃ (ONCB) បានលើកឡើងថា ប្រទេសថៃនិងកម្ពុជា មានចំណងមិត្តភាពល្អនិងមានកិច្ចសហប្រតិបិត្តការលើគ្រប់វិស័យ ក្នុងនោះការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាបញ្ហាសំខាន់ដែលប្រទេសទាំងពីរបាននិងកំពុងមានកិច្ចសហការល្អ និងគាំទ្រគ្នាទៅវិញទៅមកគ្រប់សកម្មភាពសំដៅរួមគ្នាបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀននៅក្នុងប្រទេស និងតំបន់។ ជាងនេះទៀត លោកបានបញ្ជាក់បន្ថែមថា ប្រទេសយើងទាំងពីរនៅតែបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបតិ្តការល្អជាមួយគ្នាលើកគ្រប់វិស័យ ក្នុងនោះបញ្ហាគ្រឿងញៀន គឺជាគោលដៅអាទិភាពរបស់រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ។
មន្ទីរគ្រឿងញៀន--អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន
No comments:
Post a Comment