នៅថ្ងៃទី២ ខែមិថុនា ​ឆ្នាំ ២០២៦ នេះ កម្ពុជាផ្ញើលិខិតផ្លូវការទៅកាន់ប្រទេសថៃ និងអគ្គលេខាធិការ UN ដើម្បីចាប់ផ្ដើមដំណើរការយន្តការផ្សះផ្សាដោយបង្ខំ ក្រោមច្បាប់សមុទ្ររបស់UN។ សម្ដេចធិបតីថ្លែងក្នុងសារពិសេស។ កម្ពុជាបង្ហាញជំហររឹងមាំ លើសន្តិសុខសមុទ្រ និងការគោរពច្បាប់អន្តរជាតិ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម សុខ ស៊ីផាន់ណា ទេសរដ្ឋមន្ត្រី និងជា បេសកជនពិសេស របស់សម្ដេចអធិបតីនាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួម និងថ្លែងបទអន្តរាគមន៍ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្រោមប្រធានបទ " ការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ ពាក់ព័ន្ធនឹងសន្តិសុខសមុទ្រ ក្នុងរនោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី សុខ ស៊ីផាន់ណា បានសង្កត់ធ្ងន់លើសារៈសំខាន់នៃផ្លូវទឹក ដែលមានសុវត្ថិភាព និងសន្តិសុខ ដែលជាសរសៃឈាមដ៏សំខាន់ សម្រាប់សន្តិភាព សុវត្ថិភាព អន្តរជាតិស្ថេរភាពសេដ្ឋកិច្ចសកល និងការអភិវឌ្ឍប្រកបដោយចេរភាព ដើម្បីឆ្លើយតបទៅនឹងការគម្រាមគំហែងដែលកំពុងកើតឡើងចំពោះសន្តិសុខសមុទ្រ ឯកឧត្តមទេសរដ្ឋមន្ត្រី សុខ ស៊ីផាន់ណា បានបង្ហាញនូវអតិភាពសំខាន់ៗចំនួនបី រួមមាន៖ទី១៖ដោះស្រាយវិវាតដោយសន្តិវិធីរាល់វិវាទសមុទ្រ​ត្រូវតែដោះស្រាយតាមរយៈការសន្ទនានិងការទូត​កម្ពុជាប្រកាន់ខ្ជាប់នូវគោលការណ៍សេរីភាពនៃការធ្វើនាវាចរ​និងការឆ្លងកាត់ដោយស្របច្បាប់​ដែលត្រូវតែគោរពឲ្យបានពេញលេញស្របតាមច្បាប់អន្តរជាតិទៀតជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ 1982 UNCLOS។ ទី2 បង្កើនជំនួយបច្ចេកទេសនិងការកសាងសមត្ថភាព​ឯកឧត្តមទេសរដ្ឋមន្ត្រី​បានអំពាវនាវឲ្យមានការពន្លឿន ឲ្យមានការគាំទ្របន្ថែម​ដល់បណ្ដារដ្ឋជាប់សមុទ្រដែលកំពុងអភិវឌ្ឍលើផ្នែកអនុវត្តច្បាប់សមុទ្រ​សន្តិសុខកំពង់ផែ​និងនាវាចរ ការយល់ដឹងអំពីដែនសមុទ្រ​និងការចែករំលែកព័ត៌មានឲ្យបានទាន់ពេលវេលាដើម្បីទប់ស្កាត់បញ្ហាប្រឈមនានាឲ្យមានប្រសិទ្ធភាពទី3 វិធីសាស្រ្តរួមបញ្ចូលគ្នានិងការបង្ការ ក្រុមប្រឹក្សាសន្តិសុខ គួរតែអនុវត្តវិធីសាស្រ្ត ដែលបង្កើតភាពធន់ក្នុងរយៈពេលវែង ដោយផ្អែកលើបរិយាប័ននិងសន្តិភាពជាមួយច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ឯកឧត្តម ទេសរដ្ឋមន្ត្រី សុខស៊ីផាន ណា ក៏បានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការការពារច្បាប់អន្តរជាតិនិងជម្រុញការសន្ទនាដោយសន្តិវិទ្យុ ពង្រឹងសន្តិសុខសមុទ្រជាពិសេសការប្រយ័ត្ត ប្រឆាំង និងបទល្មើសឆ្លងដែន កម្ពុជានៅតែបន្តស្វាគមន៍នាវាបរទេសមកកាន់មូលដ្ឋានទ័ពជើងទឹករាម ដែលបានធ្វើទំនើបកម្មរបស់ខ្លួនសម្រាប់ការធ្វើសមយុទ្ធរួមគ្នា ការផ្ដល់ជំនួយមនុស្សធម៌និងកិច្ចសហប្រតិបត្តិការ ក្នុងគោលបំណងប្រយុទ្ធប្រឆាំងនិងនិងបទល្មើសផ្សេងៗ ឯកឧត្តម សុខ ស៊ីផាន់ណា បានបញ្ជាក់ពីថាការផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀង UNCLOS (UNCLOS)និងBBNJ នាពេលកន្លងមក គឺជាសក្ខីភាព បង្ហាញពីការប្តេជ្ញាចិត្ត មិនងាករា របស់កម្ពុជា ចំពោះសណ្ដាប់ធ្នាប់សមុទ្រដែលផ្អែកលើច្បាប់ និង ការគ្រប់គ្រងធានធានសមុទ្រដោយការទទួលខុសត្រូវ៕

Monday, December 11, 2023

កាំជ្រួច DF-17

កាំជ្រួច DF-17 东风 ដុងហ្វឹង ដែលមានន័យជា ខេមរភាសាថា ព្យុះទិសខាងកើត (East Wind-17) គឺជាប្រភេទកាំជ្រួច Supersonic ដោយសារកាំជ្រួចនេះ មានល្បឿនប្រមាណ ៣,៥  គម/ វិនាទី ដែលជាភាសាបច្ចេកទេស គេហៅថា Mach 5 ប៉ុន្តែឯកសារខ្លះសរសេរថាកាំជ្រួចនេះ មានល្បឿន Mach 10 គឺលឿនជាងសម្លេង ១០ ដង បើដូច្នេះ វាទៅជាប្រភេទកាំជ្រួច Hight Hypersonic វិញ ព្រោះមានល្បឿនដល់ទៅ ជាង ៥ គម/ វិនាទី។ កាំជ្រួច DF-17  ជាកាំជ្រួច បំបាំងកាយ ដោយសារវាហោះក្នុងរយៈកម្ពស់ ៥០ ទៅ ៦០ គម ពីលើផ្ទៃដីដែល រាដាការពារអាកាសធម្មតា ដូចជា Patriot 3 របស់ អាមេរិក តៃវ៉ាន់ គ្មានលទ្ធភាពចាប់សញ្ញាបានឡើយ ។ បើទោះបីជាពេលកាំជ្រួចសំយ៉ងក្បាលចុះទាប ក៍រ៉ាដា ចាប់សញ្ញាមិនបានដែរ ត្បិតថា ល្បឿនរាដា គឺជាល្បឿនសម្លេង ដែលមានល្បឿនត្រឹមតែ ៣០០ មែត្រ/វិនាទី ធៀបល្បឿនកាំជ្រួច ៥,០០០ មែត្រ/វិនាទី។ ករណីមួយទៀត រាដា ធ្វើសកម្មភាព របៀបជា សង្វាក់បេះដូង គឺ​ដើរ ៥ វិនាទី និង សំរាក ៥ វិនាទី ដែលក្នុងន័យនេះ ៥ វិនាទីដែល រាដាសំរាក គឺកាំជ្រួច ហោះចូលមកបានចម្ងាយ ២៥ គម !!!

គោលបំណង នៃ ការផលិតកាំជ្រួច DF-17 东风 ដុងហ្វឹង ដែលជាកាំជ្រួច បាលីស្ទីក Balistic គឺដើម្បី ទប់ទល់ ប្រឆាំង ប្រព័ន្ធការពារអាកាសរបស់ តៃវ៉ាន់ និង សហរដ្ឋអាមេរិក ដូច្នេះ បានជាមានឈ្មោះថា ព្យុះទិសខាងកើត ។ តៃវ៉ាន់ បំពាក់ រាដា ទំនើបផលិតដោយកងទ័ពអាមេរិក ដែលមានចម្ងាយ ២០០០ គម ដូច្នេះ ដើម្បី កំទេច រាដានេះបាន គឺមានតែ កងទ័ពចិន ផលិតអាវុធកាំជ្រួច ដែលមានចម្ងាយ លើស ២០០០ គម ។

ច្បាប់ការពារជាតិ ត្រូវបាន គេកំណត់រយៈចម្ងាយអាវុធ ត្រឹមតែ ៣០០ គម តែជាក់ស្តែង ប្រទេស វៀតណាម បានបំពាក់អាវុធ បាលីស្ទិកដែលមានចម្ងាយបាញ់ដល់ទៅ ៥០០ គម ចំណែក កងទ័ព ថៃ ដែលនៅជាប់ប្រទេស កម្ពុជា បានបំពាក់អាវុធ មានចម្ងាយបាញ់ ២៨០ គម ?  ដែលនេះជា ហានិភ័យ Risk សម្រាប់កម្ពុជាក្នុងករណីមានជម្លោះព្រំដែន ជាលើកទី ២ ។

លក្ខណៈពិសេសនៃ កាំជ្រួច DF-17 东风 ដុងហ្វឹង មានដូចខាងក្រោម៖

  1. ទម្ងន់សរុបនៃកាំជ្រួច ៥,០០០ គីឡូក្រាម (​៥ តោន)
  2. ប្រវែងកាំជ្រួច ១១ មែត្រ
  3. កាំជ្រួច DF-17 ចែកជា ២ ផ្នែក គឺផ្នែកម៉ាស៊ីនយន្តហោះដឹកក្បាលគ្រាប់ និង ផ្នែក ក្បាលគ្រាប់
  4. ជើងទម្រ Launch platform ប្រើប្រាស់ រថយន្ត កង់ ៥ ជួរ ដែលមានទម្ងន់សរុប ១៥ តោន

កាំជ្រួច DF-17

កាំជ្រួច DF-17

No comments:

Post a Comment