វ៉ាន់ សារាយ Vann Saray
នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជា មិនចង់ឱ្យបញ្ហាព្រំដែនជាមួយប្រទេសជិតខាងបន្សល់រាប់រយឆ្នាំមកនោះ ឱ្យបន្តនៅស្រពិចស្រពិល និងបង្កើតជាបញ្ហាបន្តទៀតនោះឡើយ។ អាស្រ័យហេតុនេះហើយ ទើបរាជរដ្ឋាភិបាលប្រកាន់យកជំហរប្តឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ។
សូមប្រជាពលរដ្ឋស្តាប់ការពន្យល់របស់សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា។ បើថៃ និងអ្នកជិតខាងកម្ពុជា ប្រកាន់គំនិតសន្តិភាពដូចកម្ពុជា គឺជារឿងល្អណាស់សម្រាប់មនស្សជាតិ។
Niem Chheng
យល់ពីភាគីម្ខាងទៀត ដើម្បីដឹងពីជំហររបស់គេ
បទបញ្ជារបស់កងទ័ពភូមិន្ទថៃ (លេខ ៨០៦/២៥៦៨)
ប្រធានបទ៖ ការគ្រប់គ្រងគ្រប់ប្រភេទនៃច្រកព្រំដែននៅតាមបណ្តោយព្រំដែនថៃ-កម្ពុជា
តាមការជូនដំណឹង ក្នុងរយៈពេលថ្មីៗនេះ មានសកម្មភាពមិនធម្មតានៅតាមបណ្តោយព្រំដែនថៃ-កម្ពុជា។ ពលរដ្ឋកម្ពុជា និងបុគ្គលិកប្រដាប់អាវុធបានរំលោភចូលទឹកដីថៃជាបន្តបន្ទាប់ និងបានធ្វើសកម្មភាពដែលមានចេតនាបង្កើតឱ្យមានការយល់ច្រឡំថា តំបន់ដែលពួកគេចូលទៅជាកម្មសិទ្ធិរបស់កម្ពុជា។ សកម្មភាពទាំងនេះរួមមាន ការច្រៀងភ្លេងជាតិកម្ពុជា និងការចូលទឹកដីថៃដែលជាអធិបតេយ្យភាពជាក់លាក់ដោយប្រដាប់អាវុធ។ កងទ័ពភូមិន្ទថៃបានណែនាំបុគ្គលិករបស់ខ្លួនឱ្យឆ្លើយតបដោយសន្តិវិធី ដោយចូលរួមក្នុងការសន្ទនា ពន្យល់ស្ថានភាព និងជំរុញបុគ្គលទាំងនោះឱ្យចាកចេញតាមគោលការណ៍សន្តិភាព ដោយបង្ហាញការអត់ធ្មត់ចំពោះការបង្កហេតុ។ ទោះជាយ៉ាងណា ពលរដ្ឋកម្ពុជា និងបុគ្គលិកប្រដាប់អាវុធនៅតែបន្តការរំលោភ និងអាកប្បកិរិយាបង្កហេតុជាសាធារណៈ និងឥតឈប់ឈរ ដែលបានបង្កើនភាពតានតឹងនៅតាមព្រំដែន និងធ្វើឱ្យខូចដល់ទំនាក់ទំនងមិត្តភាពជាយូរអង្វែងរវាងប្រជាជននៃប្រទេសទាំងពីរ។
ស្ថានភាពនេះទាមទារវិធានការណ៍កាន់តែតឹងរ៉ឹងពីកងទ័ពភូមិន្ទថៃ ជាពិសេសនៅតំបន់ចុងបូក ស្រុកណាំយួន ខេត្តឧបលរាជធានី។ សកម្មភាពទាំងនេះបង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិ ផលប្រយោជន៍ជាតិសំខាន់ៗ និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រថៃ ដែលជាបញ្ហាមិនអាចចរចាបាន។
ទោះបីជារដ្ឋាភិបាលថៃ និងកងទ័ពភូមិន្ទថៃបានខិតខំប្រឹងប្រែងគ្រប់បែបយ៉ាងដើម្បីបន្ធូរភាពតានតឹងតាមយន្តការដែលបានព្រមព្រៀងជាមួយកម្ពុជាក៏ដោយ ក៏កិច្ចខិតខំទាំងនោះមិនត្រូវបានឆ្លើយតបឡើយ។ លើសពីនេះ កម្ពុជាបានពង្រឹងវត្តមានយោធា និងឧបករណ៍របស់ខ្លួននៅតាមព្រំដែន និងបានសាងសង់បន្ទាយ ដែលបង្ហាញយ៉ាងច្បាស់ពីការខ្វះកិច្ចសហប្រតិបត្តិការជាមួយចេតនាសន្តិភាពរបស់ថៃ។ សកម្មភាពទាំងនេះរំលោភលើសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ ដែលបានចុះហត្ថលេខានៅថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ១៩៧៦ ដែលជាមូលដ្ឋាននៃការរួមរស់ដោយសន្តិភាពក្នុងចំណោមសមាជិកអាស៊ាន។
ការបង្កហេតុទាំងនេះ និងការប្រមូលផ្តុំកម្លាំងយោធា បង្ហាញពីចេតនាច្បាស់លាស់ក្នុងការប្រើប្រាស់កម្លាំង។ នេះមិនអាចទទួលយកបានទេ និងបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់អធិបតេយ្យភាព សន្តិសុខជាតិ និងបូរណភាពទឹកដីរបស់ថៃ ព្រមទាំងជីវិតប្រចាំថ្ងៃដ៏សុខសាន្តរបស់ប្រជាជនថៃ និងកម្ពុជា ដែលបានរស់នៅដោយសន្តិភាពជាយូរមកហើយនៅតាមព្រំដែន។
បន្តការប្តេជ្ញាចិត្តរបស់ថៃ
ទោះជាយ៉ាងណា ប្រទេសថៃនៅតែប្តេជ្ញាចិត្តចំពោះការរួមរស់ដោយសន្តិភាព និងស្វែងរកការកាត់បន្ថយភាពតានតឹងតាមរយៈការចរចាដោយហេតុផល ខណៈពេលដែលធានាថាប្រជាជននៃប្រទេសទាំងពីរមិនរងទុក្ខវេទនាដោយមិនសមហេតុផលពីភាពតានតឹងបច្ចុប្បន្ន។
ដោយផ្អែកលើហេតុផលខាងលើ ក្រុមប្រឹក្សាសន្តិសុខជាតិ នៅក្នុងកិច្ចប្រជុំរបស់ខ្លួននៅថ្ងៃទី ៦ ខែមិថុនា ឆ្នាំ២០២៥ បានចាត់តាំងកងទ័ពភូមិន្ទថៃឱ្យគ្រប់គ្រងការបើក និងបិទច្រកព្រំដែនគ្រប់ប្រភេទនៅតាមបណ្តោយព្រំដែនថៃ-កម្ពុជា តាមស្ថានភាពដែលសមស្រប ដើម្បីរក្សាសន្តិសុខជាតិ។ ទីភ្នាក់ងារពាក់ព័ន្ធទាំងអស់ត្រូវអនុវត្តតាមបញ្ជាដែលចេញដោយកងទ័ពភូមិន្ទថៃយ៉ាងម៉ឺងម៉ាត់។
ដោយហេតុនេះ កងទ័ពភូមិន្ទថៃបានកំណត់វិធានការណ៍ដូចខាងក្រោម៖
ទី១តំបន់ទ័ព តាមរយៈមេបញ្ជាការកងកម្លាំងបុរព័ទ្ធ និងតំបន់ទ័ព
ទី២ តាមរយៈមេបញ្ជាការកងកម្លាំងសុរនារី ត្រូវបានអនុញ្ញាតឱ្យកំណត់វិធានការណ៍ចាំបាច់ និងសមស្រប លក្ខណៈវិនិច្ឆ័យ នីតិវិធី លក្ខខណ្ឌ ឬរយៈពេលសម្រាប់ការឆ្លងកាត់ព្រំដែននៅច្រកគ្រប់ប្រភេទក្នុងតំបន់ទទួលខុសត្រូវរៀងៗខ្លួន។
ក្នុងការអនុវត្តនេះ ពួកគេត្រូវពិចារណាលើតម្រូវការនៃពាណិជ្ជកម្ម និងជីវិតប្រចាំថ្ងៃរបស់ប្រជាជនក្នុងតំបន់នៃប្រទេសទាំងពីរ។ ទោះជាយ៉ាងណា នៅកន្លែងដែលចាំបាច់ដើម្បីការពារអធិបតេយ្យភាពថៃ បូរណភាពទឹកដី និងសុវត្ថិភាពនៃជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជនថៃ ពួកគេអាចបញ្ជាឱ្យបិទ ឬបើកច្រកព្រំដែនណាមួយ ឬទាំងអស់ក្រោមលក្ខខណ្ឌ ឬរយៈពេលណាមួយដែលចាត់ទុកថាសមស្រប។
មានប្រសិទ្ធភាពចាប់ពី៖ ថ្ងៃទី ៧ ខែមិថុនា ឆ្នាំ២០២៥
Insophal Khmer Author
កូនខ្មែរត្រូវដឹងពីមហិច្ឆិតារបស់សៀមមកលើទឹកដីកម្ពុជា ! ជាតិសាសន៍នេះប្រៀបដូចជាសត្វកណ្តៀរ !
តើផែនទីឯកតោភាគីរបស់សៀម គូសដើម្បីឈ្លានពានទឹកដីខ្មែរកើតឡើងនៅពេលណា?
១.ផែនទីនេះ ត្រូវបានគូសនិងបោះពុម្ពឱ្យប្រើប្រាស់ ដោយរដ្ឋមន្ត្រីការពារជាតិសៀម គឺលោកផ្លែកភិបុលសង្គ្រាម(Plaek Phibunsongkhram) នៅឆ្នាំ១៩៣៦ បន្ទាប់ត្រូវបានតែងតាំងជារដ្ឋមន្ត្រីការពារជាតិនៅឆ្នាំ១៩៣៤។ Plaek Phibunsongkhram នេះហើយជាអ្នកបង្កើតខ្មែរឥស្សរៈ រួមដៃជាមួយវៀតមិញបំផ្លាញខ្មែរជាបន្តបន្ទាប់ ។
២. ក្រោយពេលរដ្ឋប្រហារយោធាឆ្នាំ១៩៤៧ Plaek Phibunsongkhram បានដាក់បញ្ចូលផែនទីនេះទៅក្នុងកម្មវិធីសិក្សា និងផ្សព្វផ្សាយយ៉ាងទូលំទូលាយ ដើម្បីបណ្តុះផ្នត់គំនិតជាតិនិយមសៀម ឱ្យមានមហិច្ឆិតាឈ្លានពានយកទឹកដីកម្ពុជា ទៅតាមផែនទីដែលបានគូសយកខេត្តខ្មែរភាគខាងលិច មានខេត្តបាត់ដំបង, សៀមរាប និងព្រះវិហារដាក់ឱ្យស្ថិតនៅក្នុងទឹកដីសៀម ដូច្នេះយុវជនសៀមជំនាន់ក្រោយៗចិញ្ចឹមចិត្តទាមទារយកទឹកដីរបស់ខ្មែរជានិច្ច មិនថាមួយទសវត្សរ៍ ឬមួយសតវត្សរ៍ឡើយ ឱ្យតែខ្មែរទន់ខ្សោយសាសន៍នឹងឈ្លានពានយកជានិច្ច។
៣.ពួកកងទ័ពសៀម មិនខ្វល់ពីផែនទីបារាំង-សៀម ដែលទទួលស្គាល់ជាអន្តរជាតិនោះឡើយ ! ពួកគេតាំងខ្លួនជាប្រជាជនស៊ីវីល័យ តែផ្ទុយទៅវិញ មានចរិតដូចជាពួកចោរព្រៃគ្មានច្បាប់ទម្លាប់អន្តរជាតិនៅក្នុងចិត្តរបស់ពួកគេឡើយ !
៤.ពួកគេពូកែធ្វើឆ្កួត ធ្វើជា រុញដាក់គ្នារវាងកងទ័ព និងរដ្ឋាភិបាល តែអំណាចខ្លាំងនៅលើក្រុមអាមាត្រ ! ធ្វើឱ្យកម្ពុជា ពិបាកធ្វើការចរចា ! ភាគីថៃ មិនចង់ធ្វើការចរចាជាមួយកម្ពុជានោះទេ ព្រោះគេដឹងយ៉ាងច្បាស់ថា បើចរចាត្រូវប្រគល់ទឹកដីមកឱ្យកម្ពុជាវិញ ហេតុនេះគេរកលេស ប្រើល្បិចកលគ្រប់យ៉ាងដើម្បីគេចវេសពីការចរចា ហើយទោះបីចរចាក៏ពុំបានលទ្ធផលអ្វីដែរ។
៥.កូនខ្មែរត្រូវចងចាំថា មិនថាអតីតកាល ថ្ងៃនេះ និងថ្ងៃអនាគត ១ទសវត្សរ៍ ១សតវត្សរ៍ សៀមនៅតែចិញ្ចឹមចិត្តឈ្លានពានយកទឹកដីកម្ពុជាបន្តិចម្តងៗតាមដែលពួកគេអាចធ្វើទៅបាន ! ពួកគេអនុវត្តនូវយុទ្ធសាស្ត្រទាមទារឈ្នះបានដី ! ចាញ់រួចខ្លួន !
៦.ដើម្បីការពារទឹកដីរបស់ខ្លួន កូនខ្មែរគ្រប់រូប ត្រូវពង្រឹងសមត្ថភាពរបស់ខ្លួន កសាងសេដ្ឋកិច្ចឱ្យរឹងមាំដូចសិង្ហបុរី ពង្រឹងកងកម្លាំងយោធា ឱ្យមានជំនាញបច្ចេកទេស និងបច្ចេកវិទ្យា វិទ្យាសាស្ត្រ តាមឱ្យទាន់សម័យបច្ចេកវិទ្យា និងត្រៀមខ្លួនធ្វើសង្គ្រាមជានិច្ច កុំសន្តិភាពនិយមឱ្យសោះ !
បំណងល្អពីរាជធានីភ្នំពេញ ៧ មិថុនា ២០២៥ !
Press OCM - អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស
ថៃបានប្រកាសជាឯកតោភាគី ពីការបិទច្រករបៀងមួយចំនួន ជាបណ្តោះអាសន្នជាមួយកម្ពុជា...
https://pressocm.gov.kh/archives/111238
នេះបើតាម លិខិតជូនដំណឹង នាព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥នេះ រវស់ ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តស្រះកែវ បន្ទាប់ពីបានទទួលព័ត៌មានពីយោធាថៃ ដែលប្រចាំការនៅតំបន់ព្រំដែន ខេត្តស្រះកែវ។
បើតាមលិខិតដដែល បានឲ្យដឹងថា ចាប់ពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥ តទៅ ច្រកតំបន់ និងច្រករបៀង រវាងព្រំដែនថៃ និងកម្ពុជា ត្រូវបានបិទជាបណ្ដោះអាសន្ន (ឯកតោភាគី) ដើម្បីរង់ចាំការចរចារ ពាក់ព័ន្ធករណីជម្លោះវិវាទព្រំដែនគោករវាងថៃ-កម្ពុជា បន្ទាប់ពីភាគីកម្ពុ ជាបានបដិសេធ មិនព្រមចរចារ ៤ចំណុច គឺតំបន់ប្រាសាទតាមាន់តូច តាមាន់ធំ តាក្របី និងតំបន់មុំបី នៅ ក្នុងកិច្ចប្រជុំពេញអង្គគណៈកម្មាធិការចម្រុះព្រំដែន(JBC) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ ២០២៥ ខាងមុខនេះ ដោយទាមទារឱ្យភាគីថៃដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)៕
CHHUN military
កងទ័ពជួរមុខគួរតែអនុវត្តន៍ ជាពិសេសប្អូនៗជំនាន់ក្រោយ
1 ហាមមានពន្លឺ(ជក់បារីឬធ្វើអោយមានផ្សែងនៅពេលយប់)
2 ហាមលេងទូរសព្ទ(ពន្លឺ+សំលេង)
3 ហាមលឺមាត់ឡូឡា
ងាយស្រួលខ្មាំងនៅមុខវាយប្រហារ
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្នបានផុស ២៨ វិនាទី មុន នៅ ថ្ងៃសៅរ៍ ៧ មិថុនា ២០២៥ដោយ Dy Bunnara
ចាប់តាំងពីយប់ថ្ងៃទី ៦ រហូតដល់ព្រឹកថ្ងៃទី ៧ ខែមិថុនាឆ្នាំ ២០២៥ វេលាម៉ោង ៦ ០០ នាទីព្រឹក កម្លាំងទ័ពឈុតខ្មៅថៃបានដាក់ពង្រាយបន្លាលួស ទៅលើភូមិសាស្ត្រដែលជាច្រករបៀង ក្នុងស្រុកសំពៅលូន និងស្រុកភ្នំព្រឹក។ ដោយឡែកច្រកអន្តរជាតិភ្នំដីក្នុងស្រុកសំពៅលូន និងច្រកអន្តរជាតិដូង ក្នុងស្រុកកំរៀង រួមជាមួយច្រកតំបន់អូរអន្លក់ និងច្រកតំបន់ ៤០០ ស្ថិតក្នុងស្រុកសំឡូត គឺនៅធ្វើចរាចរណ៍ជាធម្មតាដោយពុំមានការបិទច្រកទាំងនោះឡើយ។
ប្រយុទ្ធ ·
នាព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ផ្កាយមាស៤ ញឹក ប៊ុនឆៃ បានអញ្ជើញទៅអុជធូបបួងសួងសុំសេចក្តីសុខនៅប៉ូយតាឌី លើកំពូលភ្នំប្រាសាទព្រះវិហារ និងបានជួបសំណេះសំណាលជាមួយមេបញ្ជាការ មេបញ្ជាការរង ផ្តាំសួរសុខទុក្ខដល់បងប្អូនកងទ័ពជួរមុខ និងប្រាប់ពីយុទ្ធសាស្រ្តទប់ទល់ជាមួយខ្មាំងសត្រូវឈ្លានពាន ។
ជាទីបញ្ចប់ឯកឧត្តមនាយឧត្តមសេនីយ៍ ញឹក ប៊ុនឆៃ ក៏បានឧបត្ថម្ភជាព្រះចំនួន៦០ ព្រះអង្គ ធ្វើពីប្រទៀលបែកផ្សែង(បញ្ចៀសគ្រាប់) សៀវភៅសំណាងក្នុង១០០០គ្រោះថ្នាក់ ចំនួន៣០ក្បាល និងថវិកាមួយចំនួនផងដែរ។
ENN News
ប្រមុខក្រសួងមហាផ្ទៃ បញ្ជូនថ្នាក់ដឹកនាំនគរបាលមួយក្រុម ចេញទៅប្រចាំការគាំទ្រ ឯកឧត្តម ខេង សុមេធ ដែលកំពុងដឹកនាំនគរបាលការពារព្រំដែនជាមួយកងទ័ព
ប្រតិបត្តិតាមគោលការណ៍ឯកភាពដ៏ខ្ពង់ខ្ពស់ ពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិបានចេញលិខិតបង្គាប់ការ ចាត់តាំងក្រុមការងារប្រចាំការ ដើម្បីគាំទ្រដល់កម្លាំងនគរបាលការពារព្រំដែន ដែលកំពុងឈរជើងប្រចាំទិសភូមិភាគ៣ ភូមិភាគ៤ និងភូមិភាគ៥ តាមខ្សែបន្ទាត់ព្រំដែនភាគខាងលិចប្រទេស។
យោងតាមលិខិតបង្គាប់ការចុះថ្ងៃទី៥ ខែមិថុនា ឆ្នាំ ២០២៥ ក្រុមការងារប្រចាំការនេះ មានឧត្តមសេនីយ៍ឯក ឡោ សុខឡេង អគ្គស្នងការរងនគរបាលជាតិ ជាប្រធាន និងឧត្តមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច ជាអនុប្រធាន ព្រមទាំងសមាជិកថ្នាក់ឧត្តមសេនីយ៍៤រូបទៀត។ អគ្គស្នងការបានចង្អុលភារកិច្ចឱ្យក្រុមការងារនេះឧបត្ថម្ភគាំទ្រដល់កងកម្លាំងនគរបាលការពារព្រំដែន ដែលកំពុងឈរជើងប្រចាំទិសភូមិភាគទាំង៣ ដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិទទួលដឹកនាំ ការងាររបស់នាយកដ្ឋានកណ្តាលនគរបាលព្រំដែន។
បើតាមលិខិតបង្គាប់ការដដែល ក្រុមការងារនេះ ត្រូវសហការជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ ដើម្បីសិក្សាអំពីតម្រូវការចាំបាច់នានា មានដូចជា មធ្យោបាយ ឧបករណ៍ សម្ភារៈបច្ចេកទេស អាវុធ គ្រាប់ ការកសាង និង/ឬស្តារ ជួសជុលលេណដ្ឋាន នៅសមរភូមិជួរមុខ ព្រមទាំងផ្តើមស្នើសុំគោលការណ៍ដោះស្រាយ ផ្គត់ផ្គង់ និងបំពាក់ឱ្យបានទាន់ពេលវេលា និងទំនាក់ទំនងជាមួយក្រសួង ស្ថាប័ន អង្គភាព វិស័យឯកជន និងសប្បុរសជននានា ដើម្បីកៀរគរមធ្យោបាយ ឧបករណ៍ សម្ភារៈ ថវិកា ស្បៀងអាហារ គ្រឿងឧបភោគបរិភោគ និងថ្នាំសង្កូវ សម្រាប់ផ្តល់ជូន កងកម្លាំងនគរបាលការពារព្រំដែន។
លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងនាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥នេះថា ទន្ទឹមនឹងការឯកភាពផ្ដល់គោលការណ៍ឱ្យអគ្គស្នងការនគរបាលជាតិ បញ្ជូនថ្នាក់ដឹកនាំនគរបាលជាន់ខ្ពស់ ចេញទៅគាំទ្រដល់កម្លាំងនគរបាលការពារព្រំដែន ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី ក៏បានផ្ដល់នូវជំនួយគាំទ្រចាំបាច់ជាច្រើនទៀតដល់នគរបាលការពារព្រំដែន ដែលបាននិងកំពុងឈរជើងជាមួយកងយោធពលខេមរភូមិន្ទតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា ថៃ រួចរាល់ហើយ ខណៈជំនួយចាំបាច់មួយចំនួនទៀតក៏នឹងត្រូវផ្ដល់ជាបន្តបន្ទាប់ដែរ។
បើតាមលោក ទូច សុឃៈ ជំនួយដែលប្រមុខក្រសួងមហាផ្ទៃ បានបញ្ជូនទៅកាន់តំបន់ព្រំដែននោះ រួមមានសម្ភារៈបំពាក់បម្រើឱ្យការប្រយុទ្ធរបស់នគរបាលការពារព្រំដែន ស្បៀងអាហារនិងឱសថ អាវភ្លៀង មធ្យោបាយទំនាក់ទំនង ព្រមទាំងថវិកាមួយចំនួនទៀត។ អ្នកនាំពាក្យដដែលក៏បង្ហើបអំពីការត្រៀមដាក់ចេញគំនិតផ្ដួចផ្ដើមថ្មីៗបន្ថែមទៀតរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ដើម្បីគាំទ្របេសកកម្មនគរបាលការពារព្រំដែន ដែលបាននិងកំពុងឈរជើងប្រកៀកស្មាជាមួយកម្លាំងកងយោធពលខេមរភូមិន្ទ អនុវត្តបទបញ្ជាដ៏ម៉ឺងម៉ាត់និងប្រតិភាណរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា៕
สนธิสัญญาสยาม-ฝรั่งเศส MOU 2543 และ MOU 2544 อารมณ์ อคติ ข้อเท็จจริงกับประเด็นกฎหมาย
ថៃ កម្ពុជា៖ ឃើញសារពត៍មានថៃសរសេរថា ខាងកម្ពុជារំលោភលើ MOU 43 និង MOU 44 រឿងថាទ័ពខ្មែរកាត់ខ្សែលួសដែលទ័ពថៃលួចពង្រាយ។ ជាផ្លូវច្បាប់ កិច្ចការព្រំដែន ជាកិច្ចការរបស់ គណកម្មាធិការព្រំដែនរវាងថៃ កម្ពុជា មិនមែនជាកិច្ច កងរក្សាព្រះអង្គ ឬ កងទ័ពជើងគោក ឬ កងនគរបាលឡើយ។ នេះជាខ្លឹមសាររួម MOU 43 and MOU 44 dated back to year 2000 and 2001 respectively !
សន្តិសុខ៖ កងទ័ពសៀម មានបំណង លុបចោល MOU 43 និង MOU 44 រវាងកងទ័ព ថៃ និង កម្ពុជាកាលឆ្នាំ ២៥៤៣ ព.ស ត្រូវនឹងឆ្នាំទី ២០០០ នៃ គ.ស។ ជំលោះផ្ទៃក្នុងរវាង ថៃ និង សៀម ឆ្នាំ ២០០០ វាឈានដល់សង្រ្គាមព្រំដែន ឆ្នាំ ២០០៨។ អ្នកនយោបាយប្រឆាំង ទាំង ៤ ក្រុមនៅកម្ពុជា យល់ឃើញខុសៗគ្នាអំពី ជំលោះ កម្ពុជា ថៃ ដោយសារ (ក្រុមទី១ ជាក្រុម សមរង្សី ភ័យខ្លាចសង្រ្គាមកម្ពុជាថៃ ព្រោះថៃនឹងបញ្ជូលពលករខ្មែរ ២ លាននាក់ចូលមកក្នុងប្រទេសវិញ។ ក្រុមទី ២ គឺក្រុមរបស់ កឹម សុខា ដែលចង់បានសង្រ្គាម កម្ពុជាថៃផ្ទុះឡើង ដើម្បី កឹមសុខារួចទោសឡើងជានាយករដ្ឋមន្រ្តី។ ក្រុមឈាមថ្មី គឺក្រុម រ៉ុងឈុន ទាមទារឪ្យប្តឹងរឿង កោះគុតទៅ តុលាការអន្តរជាតិ ជៀសវាងការធ្វើសង្រ្គាម ដើម្បីបង្ហាញមហាជនថា ពួកគេសុទ្ធតែបណ្ឌិត !!!!!...បណ្ឌិតកែមឡី បណ្ឌិតសេង សារី បណ្ឌិត កឹម សុះ....បណ្ឌិតសាស្រ្រាចារ្យ ស៊ន តារា









































No comments:
Post a Comment