ក្រសួងការពារជាតិ Cambodian National Defense Ministry : ថៃមានផែនការ.​វា.យ.លុក​មកលើ​ប្រទេស​កម្ពុជា​នៅយប់នេះ (03-08-2025) ដោយបានប្រាប់ឱ្យ​ពលរដ្ឋ​ខ្លួនតាមព្រំដែនជម្លៀសចេញឱ្យអស់...អ្នកនាំពាក្យក្រសួងការពារជាតិ៖ យោធា​ថៃ​ រៀបចំផែនការវាយលុកនៅតាមបណ្តោយព្រំដែន​កម្ពុជា​ ចាប់ពីតំបន់ប្រាសាទតាមាន់​ ដល់ប្រាសាទតាក្របី​ ប្រាសាទព្រះវិហារ​ រហូតដល់តំបន់អានសេះ....

Monday, June 16, 2025

ព្រំដែន កម្ពុជា៖ ថៃ--ថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០២៥

The Ranking·Khao Phra Wihan National Park is a protected natural area in Sisaket Province, Thailand, 

The park’s territory lines Thailand-Cambodia border, over high cliff and lush forest of Dongrak Range. Khao Phra Wihan National Park acquires 130 square kilometres area of Amphoe Kantharalak of Si Sa Ket, Amphoe Nam Khun and Amphoe Nam Yuen of Ubon Ratchathani. The country’s 83rd National Park was established on March 20, 1998.

Khao Phra Wihan National Park, the park’s territory lines Thailand-Cambodia border, over high cliff and lush forest of Dongrak Range. Khao Phra Wihan National Park acquires area of Amphoe Kantharalak of Si Sa Ket, Amphoe Nam Khun Huai Thap Than Khmer Ruins and Amphoe Nam Yuen of Ubon Ratchathani. The park features dry evergreen forest, mixed dipterocarp forest, and deciduous dipterocarp forest. It is home to numerous wildlife which roams between two countries such as wild hog, deer, barking deer, rabbit, squirrel, gibbon, civet. Other Places of Interest in Khao Phra WihanNational Park: - Pha Mo I-Daeng, one of the best bird’s eye view point of Northeast, the red-colour rock cliff is situated right on Thailand-Cambodia border. It offers panoramic view of vast Cambodian forest and Preah Vihear Sanctuary. -Bas relief situated south of Pha Mo I-Daeng, the bas relief carved on the red- sandstone cliff depicts three gods in Khmer style. Khmer craftsmen probably practiced here first before the real carving at Preah Vihear Sanctuary. - Double Stupas, two sandstone stupas, or ‘Phra That’ for local people, in cube shape and round top are situated west or Pha Mo I-Daeng. The stupas houses things that mirror prosperity of such period. -Don Tuan Khmer Ruins, built during the 15th-16th Buddhist Era, the Khmer Ruins in Ban Phum Sron is located 300 metres from Thailand-Cambodia border. A legend says a lady, Nang Nom Yai, had stayed here on her way to visit a King. To get there: From Si sa ket use highway 221 via Amphoe Nam Kliang, Si Rattana, and Kantharalak to the park. Admission fees 400 Baht. For information on accommodation and camping ground, call tourist centre Khao Phra Wihan National Park at 0 4581 8021, 0 4581 8035 or National Park, Wildlife and Plant Conservation Department at 0 2562 0760 

Khao Phra Wihan National Park

อุทยานแห่งชาติเขาพระวิหาร

In Lao, "buffalo" is translated as "ຄວາຍ" (khouay). 

Kampuchea Thmey Daily សម្តេច ហ៊ុន សែន អះអាងថា ទោះ១០០ឆ្នាំ ឬ២០០ឆ្នាំទៀតក្តី វិវាទនៅតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី មិនអាចរកការស្រុះស្រួលគ្នាតាមរយៈការចរចាទ្វេភាគីជាថៃនោះទេ។

CHN Channel News ដំណឹងថ្មីពីព្រំដែនកម្ពុជា_ថៃ ៖ នៅព្រឹកថ្ងៃ ទី១៦ ខែមិថុនា នេះ ភាគីកម្ពុជា-ថៃ ឯកភាពបើកដំណើរច្រកព្រំដែនអន្តរជាតិស្ទឹងបត់-

បានណងអៀង ដើម្បីកាត់បន្ថយការកកស្ទះនៅច្រកអន្តរជាតិប៉ោយប៉ែត ដោយពេលនេះមានពលករខ្មែរសម្រុកចេញមកច្រើន ហើយមន្រ្តីព្រំដែនកំពុងជួយសម្រួលឆ្លងដែន ។

Town Newsច្រកទ្វារអន្តរជាតិប៉ោយប៉ែត នាព្រឹកថ្ងៃទី១៦ ខែមិថុនា ២០២៥

ជនជាតិថៃ ដែលស្នាក់នៅ និងធ្វើការនៅប៉ោយបែត តម្រង់ជួរឆ្លងចូលទៅដីថៃវិញ ។

បើតាមមន្ត្រីច្រកទ្វារប៉ោយប៉ែតបានឱ្យដឹងថា មួយថ្ងៃៗមានជនជាតិថៃចន្លោះ៤ ទៅ ៥ពាន់នាក់ ចេញ ចូលតាមច្រកមួយនេះ៕

សម្តេចតេជោ៖ នៅថ្ងៃនេះ បើប្រទេសថៃមិនបើកច្រកទ្វារព្រំដែនឱ្យដូចដើមទេ ចាប់ពីថ្ងៃស្អែកទៅ កម្ពុជានឹងបិទច្រកទ្វារទូទាំងប្រទេសតែម្តង!

រមណីយដ្ឋាន សង្រ្គាម The War Resortបើយោងតាមចារកម្មខ្មែរ នៅថៃ បានជូនដំណឹងថា ថៃត្រៀមឈ្លាន នៅម៉ោង ២ថ្ងៃនេះ ឬលួចវាយឆ្មក់នៅយប់នេះ សូមប្រុងប្រយ័ត្ន!


ស៊ន សុភក្រ្ត-Sorn Sopheak

ឆ្លើយតបនឹងអ្នកវិភាគជ្រុលនិយមថៃមួយក្តាប់តូច​, ឧត្ដមសេនីយ៍​ឯក​ ណុប រ័ត្ននិមល បញ្ជាក់ថា «ពងមាន់​កម្ពុជា​ ជាពងមាន់ដែក​ថែប អាចជល់បំបែកដុំថ្ម​ថៃ​ ឱ្យបាក់បែក​ខ្ទេចខ្ទី​បានដោយស្រួល»

(ភ្នំពេញ)៖ ឆ្លើយតបនឹពាក្យស្លោកដែលក្រុមអ្នកវិភាគជ្រុលនិយមថៃ​ និងក្រុមអ្នកវិភាគអន្តរជាតិខ្លះ​ បានលើកឡើងថា បើផ្ទុះសង្រ្គាមឡើង​រវាងប្រទេសទាំង២​ កម្ពុជាប្រៀបដូច «យកពងមាន់​ ទៅជល់នឹងថ្ម» ដូចក្នុងអំឡុងព្រឹត្តិការណ៍ឆ្នាំ២០០៨-២០១១ កន្លងមក។

ឆ្លើយតបជាមួយការវិភាគតាមការស្រម៉ៃនេះ ត្រូវបានលោកឧត្ដមសេនីយ៍​ឯក​ ណុប រ័ត្ននិមល មេបញ្ជាការរង បញ្ជាការដ្ឋានអង្ករក្ស បានបញ្ជាក់ត្រឡប់ទៅវិញថា ពងមាន់​កម្ពុជា ​ជាពងមាន់ដែក​ថែប ដែលអាចជល់បំបែកដុំថ្ម​ថៃ​ ឱ្យបាក់បែក​ខ្ទេចខ្ទី​បានដោយស្រួល។ យុទ្ធសាស្ត្រ​សង្គ្រាម​មិនពឹងផ្អែកតែលើកម្លាំងយោធា​ និងសម្ភារសឹកតែម្ខាងនោះទេ​ គឺត្រូវចេះរៀបចំក្បួន​កលយុទ្ធ​ និងមានយុទ្ធសាស្រ្តច្បាស់លាស់គ្រប់ជ្រុងជ្រាយទើបមានជ័យជម្នះ។ 

លោកឧត្ដមសេនីយ៍​ឯក​ ណុប រ័ត្ននិមល បានគូសបញ្ជាក់ថា កម្ពុជាក្រោមការដឹកនាំបញ្ជាដ៏វៃឆ្លាត​ អង់អាចក្លាហាន និងមោះមុតរបស់សម្តេចតេជោ ហ៊ុន សែន​ បានធ្វើឱ្យក្រុមអ្នកវិភាគជ្រុលនិយមថៃ​ និងអន្តរជាតិ ភ្លឺភ្នែក​ និងស្គាល់ពីពងមាន់ដែកថែបកម្ពុជាកាន់តែច្បាស់​ និងលែងហ៊ានប្រៀបធៀបដូចមុនទៀត ​(ពងមាន់​ ទន់​ -​ ថ្ម រឹង​ យុទ្ធសាស្ត្រ​តេជោ៖ ប្រើទន់បង្ក្រាបរឹង​)។ 

លោកឧត្ដមសេនីយ៍​ឯក​ ណុប រ័ត្ននិមល បានរម្លឹកថា នៅពេលប្រទេសកម្ពុជា​ ត្រូវបានប្រទេសថៃ​ បញ្ជូនកងទ័ពចូលឈ្លានពានប្រាសាទព្រះវិហារ​ ក្នុងអំឡុងព្រឹត្តិការណ៍​នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ ដែលអង្គការ UNESCO​ សម្រេចដាក់បញ្ចូលប្រាសាទព្រះវិហាររបស់កម្ពុជា ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក​​ គឺថៃ​ នៅតែមាន​មហិច្ឆតា​ឈ្លានពានទឹកដី​កម្ពុជា​ ក្នុងតំបន់ ៤.៦គីឡូម៉ែត្រការ៉េ​ ​ក្បែរប្រាសាទព្រះវិហារ​ រួមទាំងទិសទី៣ ខេត្តឧត្តរមានជ័យ​ ប្រាសាទតាមាន់ធំ​ ប្រាសាទតាមាន់តូច​ ប្រសាទតាក្របី ឆ្នាំ២០០៨​ រហូត​ដល់ឆ្នាំ២០១១​ ក្នុងនោះ​ក្រោមការវិភាគរបស់ពួកជនជាតិថៃ​ និងអន្តរជាតិ​ផ្សេងៗ ផ្អែកទៅលើសេដ្ឋកិច្ច​ កម្លាំងទ័ព​ ចំនួនប្រជាពលរដ្ឋ​ ទំនើបកម្មយោធា​ សព្វាវុធ​ទំនើបៗ​របស់ថៃ​ ប្រៀបធៀបជាមួយកម្ពុជា​ បានវិភាគមើលឃើញញថា​ ប្រសិនបើកងទ័ពកម្ពុជា​ មានការប៉ះទង្គិចប្រយុទ្ធជាមួយកងទ័ពថៃ​ នោះកងទ័ពកម្ពុជា​ មិនអាចយកឈ្នះលើកងទ័ពថៃ​ បាននោះឡើយ​។ 

លោកឧត្ដមសេនីយ៍​ឯក​ ណុប រ័ត្ននិមល បានលើកឡើងថា ប៉ុន្តែផ្ទុយទៅវិញ​ ផ្អែកទៅលើបទពិសោធន៍ចាស់ទុំ​ ទាំងផ្នែកនយោបាយ​ការទូត និងបទពិសោធន៍ក្នុងការដឹកនាំបញ្ជាប្រយុទ្ធយ៉ាងច្រើនលើសមរភូមិ ប្រកបដោយ ភាពច្បាស់លាស់​ និងប៉ិនប្រសប់របស់សម្តេចតេជោ​ ហ៊ុន​ សែន​ អតីត​នាយករដ្ឋមន្ត្រី​ នៃកម្ពុជា​​ រួមជាមួយការគោរពបទបញ្ជារបស់មេបញ្ជាការ​នាយ-ពលទាហានគ្រប់ជាន់ថ្នាក់ មានសាមគ្គីភាព​ ភក្តីភាព​ដ៏អង់អាចក្លាហាន​ ក្លាយជាកម្លាំងសរុបមួយយ៉ាងរឹងមាំរបស់កងទ័ពកម្ពុជា​ នៅលើសមរភូមិប្រយុទ្ធ​ ក្នុងតួនាទីភារកិច្ច​ ការពារជាតិ​ ការពារ​បូរណភាពទឹកដី​ និងការគោរពបទបញ្ជា​ វិន័យ​ថ្លៃថ្នូរ​របស់កងយោធពលខេមរភូមិន្ទ​ រហូតទទួលបានប្រៀបឈ្នះ​លើសមរភូមិ​ប្រយុទ្ធ ធ្វើឱ្យភាគីរដ្ឋាភិបាលថៃ​ស្នើសុំ​ចរចា។ 

ពេលនោះហើយ​ គឺបានបញ្ជាក់យ៉ាងច្បាស់ឱ្យឃើញញថា​ ពួក​បច្ចាមិត្ត​ និងអ្នកវិភាគទាំងនោះ បានវាយតម្លៃខុស​ មកលើ​កងទ័ពកម្ពុជា​ ក្រោមការដឹកនាំបញ្ជាដោយសម្តេចតេជោ ហ៊ុន សែន (ប្រែក្លាយពងមាន់ធម្មតា​ ជាពងមាន់ដែកថែបដ៏រឹងមាំ​ បានវាយបំបែកដុំថ្ម​ឱ្យបែក​ប្រេះស្រាំ​ខ្ទិចខ្ទី)។ 

មេបញ្ជាការរងបញ្ជាការដ្ឋានអង្ករក្ស បានបន្តថា នៅពេលបច្ចុប្បន្ននេះ​ កងទ័ពថៃ​បានចូលឈ្លានពានទឹកដីកម្ពុជា​ទាំងបំពានម្តងទៀត។ កម្ពុជា​ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងបទពិសោធន៍ជាច្រើនក្នុងវិស័យយោធា របស់សម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី ​នៃកម្ពុជា ​នឹងធ្វើឱ្យកងទ័ពថៃ​ ជាន់ដានប្រវត្តិសាស្ត្រ​បរាជ័យច្រំដែល​ ដូចអំឡុងកាលឆ្នាំ២០០៨​ ដល់ឆ្នាំ២០១១​ យ៉ាងអាម៉ាស់ម្តងទៀត៕

Chan Born

កុំជឿថាទ័ពសៀមវ៉ៃថ្ងៃនេះ ម៉ោងនេះ?...ការផ្សាយពត៍មានបែបនេះ គឺដើម្បី ទ័ពយើងអត់ដេក បើអត់ដេក ៣ ថ្ងៃ នោះកម្លាំងនឹងចុះខ្សោយ។ ទ័ពអាមេរិក ក៍អីចឹងដែរ មុនពេលវាយប្រហារប្រទេសណាមួយ តែងតែផ្សព្វផ្សាយពត៍មានសម្ងាត់ ដើម្បីឲ្យបែកធ្លាយ ធ្វើទ័ពម្ខាងទៀត អត់ដេក។ ចំណុចទី២ អាមេរិកតែងតែប្រាប់ថា យន្តហោះ បេ ៥២ B52 នឹងទៅទំលាក់គ្រាប់បែក បែបនេះធ្វើឲ្យ រាដា បើករង់ចាំ ដូច្នេះខាតលុយកាក់ផង ត្រូវបានអាមេរិកដឹងថា រ៉ាដាបើកទិសណា? ម៉ោងណា? ។ នៅកម្ពុជាពេលនេះ សំបូរណាស់ ពត៍មានកុហក ភូតភរ ទាំងសងខាង សុទ្ធតែកាំភ្លើងទំនើបៗ យន្តហោះ កាំជ្រួច..តាមពិត គឺជារូប AI ជាចារកម្មសិប្បនិម្មិត។

Kim Sok· 

មេទ័ពថៃគឺជាអ្នកឈ្លានពាន ហើយមេបញ្ជាការកំពូលនៅកម្ពុជា ជាមេទ័ពពាក់ស័ក្ដិវៀតណាម ។ នេះជាការពិត ។ ថៃបង្កើនកំដៅ ដើម្បីទាញប្រយោជន៍ពីកម្ពុជា លើតំបន់សមុទ្រ ។ ប៉ុន្តែ គ្រួសារហ៊ុន ខំប្រឹងបង្កើនកំដៅ ដើម្បីបង្វែរចំណាប់អារម្មណ៍ពលរដ្ឋខ្មែរ ឲ្យផ្ដោតតែលើជម្លោះព្រំដែនកម្ពុជា-ថៃ ដែលជាឱកាសក្រុមគ្រួសារត្រកូលហ៊ុន ពង្រីកឧក្រិដ្ឋឆ្លងដែននៅកម្ពុជា ប្រមូលលុយកខ្វក់ចិញ្ចឹមគណបក្សប្រជាជនកម្ពុជា និង ដាក់ជំនួសទំនិញថៃ ដោយផលិតផលខូចគុណភាព របស់វៀតណាម ក្នុងទីផ្សារកម្ពុជា ។ សូមប្រជាពលរដ្ឋខ្មែរពិចារណា ! កាលណាប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិហើយ ពុំមានមូលហេតុបង្កើនកំដៅព្រំដែន និង ជម្លោះនយោបាយជាតិនិយមទៀតទេ ។ សមរភូមិក្ដៅ គឺនៅឡាអេ ពុំមែនប្រើស្នៀតជាតិនិយមជ្រុល ធ្វើបាបពលរដ្ឋ អាជីវករ និង កម្មករ/ពលករ នៃប្រទេសទាំងពីរទេ ៕

ច្រកព្រំដែនកម្ពុជា-ថៃនីមួយៗ ត្រូវបានមន្រ្តីជំនាញក្រសួងការងារ ចុះទៅដល់ និងកំពុងប្រចាំការ ដើម្បីរង់ចាំទទួលស្វាគមន៍បងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរ ដែលត្រឡប់ពីប្រទេសថៃ ចូលមកមាតុភូមិកម្ពុជាវិញ

នាយករដ្ឋមន្ត្រី​លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) បានថ្លែងថា លោកស្រីនឹងមិនអត់ឱនចំពោះការគំរាមកំហែង ឬព័ត៌មានមិនពិតនៅក្នុងជម្លោះព្រំដែនជាមួយកម្ពុជាឡើយ បន្ទាប់ពីប្រធានព្រឹទ្ធសភា​កម្ពុជា សម្តេច​ ហ៊ុន សែន បានដាក់ឱសានវាទ ២៤ ម៉ោង ឲ្យប្រទេសថៃបើកច្រកព្រំដែនឡើងវិញទាំងស្រុង។ ការកត់សម្គាល់របស់លោកស្រីបានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំមួយដើម្បីពិភាក្សាអំពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មការព្រំដែនរួមថៃ-កម្ពុជា (JBC) នាពេលថ្មីៗនេះ។

Khmer Knowledge នៅបាងកកមានខ្មែររស់នៅជាង​ ២លាននាក់​ ខ្មែរលេីអាចនិយាយខ្មែរបាន​ តេីលោកគួរឆ្លេីយបែបណា?​ គេមិនមែនប្រេីកម្លាំងទេ​ តែថៃយកដោយខុសច្បាប់បារាំងបង្ខំឱ្យប្រគល់មកខ្មែរវិញ!

Hot News ประเทศไทย. ทรงห่วงใย พระราชทานสิ่งของเป็นกำลังใจ แก่เจ้าหน้าที่ที่ปฏิบัติหน้าที่ชายแดน กองทัพภาคที่ 2 ‎

Koh Santepheap Daily ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ត្រៀមកម្លាំងធ្វើអន្តរាគមន៍ជាបន្ទាន់ ដើម្បីធានាសន្តិសុខតាមបណ្ដោយខ្សែបន្ទាត់ព្រំដែន

ពោធិ៍សាត់៖ នៅព្រឹកថ្ងៃចន្ទទី១៦ ខែមិថុនា ឆ្នាំ២០២៥ ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានធ្វើពិធីគោរពទង់ជាតិ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហៀង ស៊ីថា ស្នងការរង តំណាងដ៏ខ្ពង់ខ្ពស់លោក ឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ និងគណៈស្នងការ ដែលមានកម្លាំងនគរបាលចូលរួមគោរពទង់ជាតិសរុប ៣៧២នាក់ ។ ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានរៀបចំកម្លាំងកងអន្តរាគមន៍ចំនួន២កង ដើម្បីត្រៀមទ្រោលសភាពការណ៍សន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណៈ តាមបណ្ដោយខ្សែបន្ទាត់ព្រំដែន។

លោកឧត្តមសេនីយ៍ត្រី ហៀង ស៊ីថា បានមានប្រសាសន៍ថា ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានបែងចែកកម្លាំងទៅតាមតំបន់សមស្របនឹងស្ថានភាពនីមួយៗ ដើម្បីឆ្លើយតបបានយ៉ាងរហ័ស ប្រសិនបើមានករណីកើតឡើង។ ការត្រៀមកម្លាំងនេះ មានគោលបំណងសំខាន់ក្នុងការធានាសភាពការណ៍សន្តិសុខជាប់ជាប្រចាំ និងការពារការរំលោភច្បាប់អន្តរជាតិក្នុងតំបន់ព្រំដែន៕

Prachaya Nongnuch

ทร. แจงปมคลิป

พบ ‘ทหารกัมพูชา’ 

ที่ฐานชำราก จ.ตราด 

เป็นคลิป ‘พลเรือน’

ที่นำยางรถยนต์ 

ไปมอบให้ ‘ทหารไทย

ทำที่กำบัง ย้ำอยู่ในเขตแดนไทย

ห่างพื้นที่ ‘อ้างสิทธิ์’ 200 เมตร

พล.ร.ต.ปารัช รัตนไชยพันธ์ รองโฆษกกองทัพเรือ ชี้แจงกรณีมีการเผยแพร่คลิปพบทหารกัมพูชา เข้ามาบริเวณ ฐานชำราก จ.ตราด ซึ่งเป็นพื้นที่ของไทย ว่า คลิปดังกล่าวถูกบันทึกโดยพลเรือน ที่ได้นำยางรถยนต์ไปมอบให้กับหน่วยทหารในพื้นที่ เพื่อทำเป็นที่กำบังสำหรับทหารที่ประจำอยู่ชายแดน

ซึ่งทางเดินที่ปรากฏในคลิปเป็นดินแดนประเทศไทย ห่างจากพื้นที่ต่างฝ่ายต่างอ้างสิทธิ์ บริเวณชายแดนกว่า 200 เมตร

TEA Seiha/ទៀ សីហា

យោធាថៃចោទថា៖ «កម្ពុជាបង្វែរកាណុងកាំភ្លើងទៅភូមិដ្ឋាន និងបន្ទាយរបស់យោធាថៃ»

នេះជាយុទ្ធវិធីការពារជាតិរបស់កម្ពុជា ពេលយើងបំពាក់សព្វាវុធគឺដើម្បីការពារបូរណភាពទឹកដី ច្បាស់ណាស់គោលដៅគឺទម្រង់ទៅខ្មាំងសត្រូវ មិនដែលមានក្បួនទ័ពណាដែលបង្វែរកាណុង មកផ្ទះខ្លួនឯងនោះទេ 🤔

ឬមួយកងទ័ពថៃរៀនយុទ្ធវិធី ខុសពីកម្ពុជា???  

ជម្រើសសន្តិវិធី គឺការចរចារវាងរដ្ឋាភិបាលទាំងពីរ ទាំងផ្នែកនយោបាយ ផ្នែកសេដ្ឋកិច្ច និងផ្នែកផ្សេងៗ ចំពោះផ្នែកយោធា គឺជម្រើសចុងក្រោយ។

យើងត្រៀមរួចជាស្រេចក្នុងការការពារទឹកដីកម្ពុជា ដោយគ្មានមហិច្ឆតាឈ្លានពានទៅប្រទេសជិតខាងឡើយ៕

ស៊ន សុភក្រ្ត-Sorn Sopheak9m  ·  នាយករដ្ឋមន្រ្តីថៃ និងរដ្ឋាភិបាលថៃ គ្មានអំណាចបញ្ជាទាហានឲ្យធ្វើតាមនោះឡើយ ខុសពីកម្ពុជាដែលមានតួអង្គតែមួយ ពីលើមកក្រោម។ 

នៅក្នុងជួរកងកម្លាំងប្រដាប់អាវុធរបស់ថៃ មេទ័ពជើងគោក ជាមនុស្សមានឥទ្ធិពលបំផុត។

តាមព័ត៌មានមួយចំនួននៅប្រទេសថៃ បានឲ្យដឹងថា មេភូមិភាគ២ ដែលជាមនុស្សចូលចិត្តសង្គ្រាម និងចង់ឈ្លានពានទឹកដីកម្ពុជា មានមហិច្ឆតាចង់ឡើងជាមេទ័ពជើងគោក។

តែនៅក្នុងជួរកម្លាំងប្រដាប់អាវុធរបស់ថៃ ថ្នាក់ដឹកនាំជាច្រើន មិនចូលចិត្តបុគ្គលរូបនេះឡើយ ពីព្រោះជាមនុស្សពូកែបង្ករឿង។

ឯកឧត្តមនាយឧត្តមសេនីយ៍ អ៉ី ឈាន រហ័សនាមមេទ័ពខ្លា គេឲ្យឈ្មោះគាត់មួយទៀតថា មេទ័ពគួនអ៊ី ជាស្តេចត្រាញ់ក្នុងខេត្តប៉ៃលិន ជំនាញខាងប្រយុទ្ធ ធ្លាប់ដឹកនាំទ័ពចូលសមរភូមិវ៉ៃថៃឲ្យដកថយចេញពីព្រំដែន! ដោយក្តីគោរព!

ស៊ន សុភក្រ្ត-Sorn Sopheak2m  · ស្រ្តីជនជាតិថៃម្នាក់ ត្រូវបានក្រុមមន្រ្តីសមត្ថកិច្ចនៅច្រកទ្វារប៉ោយប៉ែត និងក្រុមគ្រូពេទ្យយើង បានជួយសង្គ្រោះភ្លាមៗ ក្រោយខ្យល់គ ព្រោះតែឈររង់ចាំយូរ ត្រូវឆ្លងចូលទឹកដីរបស់ខ្លួនវិញ។ 

កម្ពុជាមិនចង់ឲ្យប្រជាជនថៃ ជួបបញ្ហាលំបាកនោះឡើយ តែមកពីទាហានថៃ ដែលបានបង្កបញ្ហាមុនដាក់កម្ពុជា។

កម្ពុជាគ្រាន់តែឆ្លើយតប និងប្រើសិទ្ធិការពារខ្លួនប៉ុណ្ណោះ មិនឲ្យទាហានថៃ និងក្រុមជ្រុលនិយមថៃមួយក្តាប់តូចប្រមាថទៀតឡើយ។ 

ថ្ងៃនេះខ្ញុំចង់វិភាគសង្ខេបខ្លីៗអំពី​ យោធាកម្ពុជា​ និង​ យោធាថៃ

ប្រសិនបេីប្រទេសទាំងពីរមានសង្រ្គាមក្ដៅជាមួយគ្នា​ តេីកម្ពុជាអាចទប់ទល់ជាមួយ​ថៃ​បានដែរឬទេ?

ដូចដែលបងប្អូនទាំងអស់គ្នា​បានដឹងស្រាប់ហេីយ​ ថាប្រទេសថៃគឺមានយោធាធំជាង​ សេដ្ឋកិច្ចធំជាង​ និងប្រជាជនច្រេីនជាងកម្ពុជាឆ្ងាយ​ណាស់​ ប៉ុន្តែវាមិនមានន័យថា​ ថៃនឹងងាយស្រួលយកឈ្នះលេីកម្ពុជានោះទេ​

ប្រទេសថៃភាគច្រេីនគឺផ្ដោតទៅលេីខាងទ័ពអាកាស​ និង​ កងទ័ពជេីងទឹក​ច្រេីន

ថៃមានយន្ដហោះចម្បាំង F-16 ចង់ 50​ គ្រឿង​ដែលបានទិញពីសហរដ្ឋអាមេរិក​ និងមាន​យន្ដហោះចម្បាំង Gripen ចំនួន 12​ គ្រឿងដែលបានទិញពីប្រទេសស៊ុយអែត​ ចំណែកឯកម្ពុជាគឺមិនសូវមានទេ​

បងប្អូនដឹងស្រាប់ហេីយថា​ យន្ដហោះចម្បាំងគឺអាចបំផ្លាញកងទ័ព​ បំផ្លាញ​ទីក្រុង​ បំផ្លាញចំគោលដៅកន្លែងណាក៏បានដែរប្រសិនបេីកន្លែងនោះគ្មានប្រព័ន្ធការពារដែនអាកាស

​ប៉ុន្តែសំណាងណាស់កម្ពុជាដូចជាបានដឹងមុន​ ទេីបកម្ពុជាបានទិញប្រព័ន្ធការពារដែនអាកាសចល័តជំនាន់ថ្មីជាច្រេីនពីប្រទេសចិន​ ដែលហៅថា​ QW-3 

តេីកម្ពុជាទិញចំនួនប៉ុន្មាន​គ្រឿង​? រឿងនេះគ្មានអ្នកណាដឹងទេ​ វាគឺជារឿងសម្ងាត់​ ប៉ុន្តែខ្ញុំសង្ស័យថា​ ប្រហែលជាចូលខ្ទង់ពាន់គ្រឿង

បងប្អូនអាវុធនេះគឺសំខាន់ខ្លាំងណាស់​វាអាចបំផ្លាញយន្ដហោះចម្បាំងរបស់ថៃបាន​ ដោយសារតែយន្ដហោះចម្បាំង​​របស់ថៃគឺមិនមែនជាប្រភេទបំបាំងកាយទេ

តាមពិតទៅប្រទេសថៃក៏បានស្នេីសុំទិញយន្ដហោះចម្បាំងបំបាំងកាយពីសហរដ្ឋអាមេរិកដែរ​ ប៉ុន្តែសហរដ្ឋអាមេរិកបដិសេដ​មិនលក់ឱ្យ​ទេ​ដោយសារតែថៃមិនមានលទ្ធិប្រជាធិបតេយ្យពេញលេញ

អ្វីដែលថៃមានច្រេីនជាងកម្ពុជាឆ្ងាយ​ខាងផ្លូវគោក​ នោះវាគឺជាឡានដឹកទាហានរថពាសដែក​ 

ថៃមានរហូតទៅដល់​ 16000​ គ្រឿងដែលថៃបានទិញភាគច្រេីនពីសហរដ្ឋអាមេរិក​ ចំណែកឯកម្ពុជាគឺមានប្រហែលជា 4000​ គ្រឿងទៅ 5000​ គ្រឿងតែប៉ុណ្ណោះ​ នេះគឺបានខុសគ្នាចង់ 12000​ គ្រឿង

ចំនុចនេះគឺសំខាន់ណាស់​ បេីកម្ពុជាចង់យកឈ្នះថៃត្រង់ចំនុចហ្នឹងបាន​ នោះកម្ពុុជាគឺត្រូវតែមាន​ គ្រាប់រ៉ុក្កែតប្រឆាំងរថក្រោះឱ្យច្រេីនគ្រឿងដេីម្បីទុកបាញ់កម្ទេច​ ដូចជា M72 LAW

ថ្មីៗនេះកម្ពុជាក៏បានទិញគ្រាប់រ៉ុក្កែតប្រឆាំងរថក្រោះជំនាន់ថ្មីពីប្រទេសចិនច្រេីនគ្រឿងដែរ​ ទិញចំនួនប៉ុន្មានឱ្យប្រាកដនោះគឺមិនដឹងទេ

អ្វីដែលសំខាន់គឺថាទាហានកម្ពុុជា​ ត្រូវតែចេះប្រេីប្រាស់គ្រឿងអាវុធទាំងអស់នោះឱ្យបានស្ទាត់ជំនាញ​ បេីមិនដូច្នេះទេគឺមិនងាយឈ្នះឡេីយ

អ្វីដែលកម្ពុជាមានច្រេីនជាងថៃឆ្ងាយគឺ​ រថយន្ដបាញ់រ៉ុក្កែត

កម្ពុជាមានប្រហែល 500​ គ្រឿង​ ចំណែកឯថៃមានប្រហែលជា 20 គ្រឿងទៅ 30​ គ្រឿងតែប៉ុណ្ណោះ

ដូច្នេះសង្រ្គាមនេះ​ ទោះបីជាកម្ពុជាតូចជាងថៃក៏ពិតមែន​ ប៉ុន្តែវាក៏នៅមានផ្លូវដែលឱ្យកម្ពុជាអាចយកឈ្នះថៃបានដែរ​ 

ប៉ុន្តែបងប្អូនដឹងស្រាប់ហេីយ​ថា​ ប្រសិនបេីមានសង្រ្គាមបែបហ្នឹងពិតមែន​ គឺទាំងសងខាងនឹងខាតបង់អស់ជាច្រេីន​ មនុស្សនឹងស្លាប់អស់ជាច្រេីន

ខ្ញុំគិតថាគ្មានមេដឹកនាំណាចង់បានបែបនេះទេ​

អ្វីដែលខ្ញុំព្រួយបារម្ភគឺខ្លាចថា​ ប្រទេសទាំងពីរចាញ់បោកពួកបក្សអាវលឿង​ ដែលចង់ឱ្យប្រទេសទាំងពីរមានសង្រ្គាមជាមួយគ្នា​ ដេីម្បីឱ្យថៃឈ្លៀតឱកាសនេះមកវ៉ៃយក​ខេត្ដសៀមរាប​ និង​ ខេត្ដបាត់ដំបង

បងប្អូនដឹងស្រាប់ហេីយថាសម័យនេះ​ វាគឺជាសម័យព្រៃ​ អ្នកណាខ្លាំងជាងគឺជាអ្នកឈ្នះ​ហេីយត្រូវ​ ចំណែកឯអ្នកដែលចាញ់គឺនឹងបាត់បង់ទឹកដីបន្ថែម​

បងប្អូនគ្រាន់តែមេីលគំរូពី​ប្រទេសអាមេនី​ទៅ​ គឺបានបាត់ទឹកដីបន្ថែមក្នុងពេលថ្មីៗនេះឯង​ ទៅឱ្យប្រទេសអាស៊ែបៃហ្សង់​ 

ហេីយសូម្បីតែសម្ព័ន្ធមិត្ដដ៏ធំៗរបស់ខ្លួនឯងក៏គ្មានចេញមុខមកជួយដែរ

ចុងក្រោយបានត្រឹមតែកាត់ទឹកដីទៅឱ្យគេ​ ហេីយគេងបន់ស្រន់ថាកុំឱ្យតែគេមកយកទឹកដីបន្ថែមទៀតទៅ

ខ្ញុំគិតថា​ យេីងគួរតែមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ទៅលេីល្បិចកលរបស់ពួកពាក់អាវលឿង​ ក្រុមពួកនេះគឺមានតិចទេ​ មានមិនដល់ 20% ផង

ប្រជាជនថៃ 80% គឺជាក្រុមអាវទឹកក្រូច​ និងអាវក្រហម​ ពួកគេមិនចង់មានសង្រ្គាមជាមួយកម្ពុជាទេ​ 

សូមអរគុណ

Kham Phouri

អ្នកសារព័ត៌មាន​ថៃ​ Thapanee Eadsrichai បានរិះគន់គណៈប្រតិភូថៃ​ នៃ​កិច្ច​ប្រជុំ JBC នៅរាជធានីភ្នំពេញ​ ដោយបាននិយាយថា​  ថៃ​ចាញ់​ប្រៀបភាគី​កម្ពុជា​តាម​រយៈផ្នែកសារព័ត៌មាន! 

ខ្ញុំសូមបកប្រែក្រៅផ្លូវការនូវអត្ថបទទាំងស្រុង🙏

កែសម្រួលបន្ថែម៖​ @asavin 

លទ្ធផល​នៃ​កិច្ច​ប្រជុំ JBC ថៃ​ចាញ់ប្រៀបផ្នែកខាងសារព័ត៌មាន​ភាគី​កម្ពុជាបាត់ទៅហើយ!!

ក្នុងនាមជាអ្នកកាសែតថៃ ដែលបានទៅយកព័ត៌មានក្នុងកិច្ចប្រជុំ JBC រវាងថៃ និងកម្ពុជា នៅក្រុងភ្នំពេញ ដែលមានភ្នាក់ងារសារព័ត៌មានថៃចំនួន៤ប៉ុណ្ណោះ៖ Yam-Thapanee ដែលបានយកព័ត៌មានទាំង 3D News និង The Reporters,  Kao Phongsathat Sukphong មកពី ThaiPBS World, Santiwithi Phrombut មកពី Thairath TV និងអ្នកកាសែតខ្មែរជាច្រើនរូបទៀត។

មុននឹងធ្វើដំណើរ ខ្ញុំសូមអរគុណដល់ក្រសួងការបរទេស ដែលបានអនុញ្ញាតិឱ្យអ្នកសារព័ត៌មានថៃ ដែលនឹងមករាយការណ៍ព័ត៌មាន បានចុះឈ្មោះយក Pass ដើម្បីយកព័ត៌មានពីការប្រជុំបាន។ ចំពោះ​ព័ត៌មាន​លម្អិត​អំពី​ទីកន្លែង​ប្រជុំ ពេលវេលា និង​ផ្សេងៗទៀត​​មុន​កិច្ចប្រជុំ ខាងកម្ពុជាបាន​រក្សា​វា​ជា​ការសម្ងាត់​។ យើងដឹងត្រឹមតែថាប្រជុំនៅសណ្ឋាគារណា ហើយម៉ោងប៉ុន្មានតែប៉ុណ្ណោះ ក្រៅពីនេះត្រូវរកព័ត៌មានបន្ថែមដោយខ្លួនឯង។

ចាត់ទុកថាសំណាង ដែលយើងមានមិត្តអ្នកសារព័ត៌មានកម្ពុជា និងប្រភពព័ត៌មានចាស់ៗ ដែលបានចុះផ្សាយពីបញ្ហាជម្លោះផ្សេងៗតាំងពីឆ្នាំ ២០០៨ កាលពី ១៦-១៧ ឆ្នាំមុន នៅមានអ្នកដែលអាចសួរនាំបានខ្លះ ទាន់ទងនឹងលោក ផៃ ស៊ីផាន អតីតអ្នកនាំពាក្យរដ្ឋាភិបាលសម័យសម្តេច ហ៊ុន សែន និងបច្ចុប្បន្នជារដ្ឋមន្ត្រីប្រតិភូនៃគណៈរដ្ឋមន្ត្រីក្នុងសម័យសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។

នៅថ្ងៃទី 13 ខែមិថុនា នៅពេលដែលទៅដល់ Yam បានសុំឱ្យមិត្តភក្តិម្នាក់ជួយណាត់លោក ផៃ ស៊ីផាន និងលោកសាស្រ្តាចារ្យ រស់ ចន្ត្រាបុ្រត អ្នកប្រវត្តិសាស្រ្ត មកសម្ភាសន៍ ព្រោះចង់ដឹងពីជំហររបស់កម្ពុជាក្នុងការនាំយកតំបន់ទាំង 4 ទៅតុលាការយុត្តិធម៌អន្តរជាតិ ដែលជាព័ត៌មានមុនកិច្ចប្រជុំ JBC ។ 

ចំណែក​ភាគី​ថៃ​វិញ​បាន​ប្រាប់​យើង​ថា គណៈ​ដែលអញ្ជើញ​មកនឹង​មិន​ផ្តល់​បទសម្ភាសន៍​អ្វីឱ្យ​ទេ ហើយ​នឹងឱ្យ​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ធ្វើ​ការថ្លែងការណ៍​នៅ​ទីក្រុង​បាងកកតែម្ដង។ អ្នកសារព័ត៌មានថៃបានជួយចរចាឱ្យផ្ដល់បទសម្ភាសន៍ខ្លះដល់ពូកយើង  ដើម្បីឱ្យយើងរាយការណ៍ព័ត៌មានដែលមានប្រយោជន៍ជូនដល់ប្រទេសថៃ ព្រោះយើងនៅទីនេះដើម្បីរាយការណ៍ព័ត៌មាន ប្រសិន​បើ​ភាគី​កម្ពុជា​ផ្តល់​បទសម្ភាសន៍ ឬ​ធ្វើ​សេចក្តី​ថ្លែង​ការណ៍ យើងក៏​ត្រូវ​រាយការណ៍​ព័ត៌មានទៅ​តាម​នោះដែរ​។ 

តែចុងក្រោយ ក្រសួងការបរទេសថៃ បានបញ្ជាក់ជាថ្មីថា នឹងមិនមានកិច្ចសម្ភាសន៍ពីគណៈប្រតិភូ JBC របស់ថៃនោះទេ។ ប៉ុន្តែក្នុងនាមជាអ្នកសារព័ត៌មាន យើងក៏ត្រូវតែបំពេញកាតព្វកិច្ចរបស់យើងឱ្យអស់លទ្ធភាព។ នៅ​យប់​ថ្ងៃ​ទី​១៣ ខែ​មិថុនា Yam បាន​រង់ចាំ​ជួប​ឯកអគ្គរដ្ឋទូត Prasart ប្រធានគណៈកម្មការ JBC របស់ថៃ នៅឯ​សណ្ឋាគារ ដែលទម្រាំតែមកដល់ម៉ោង៩យប់បាត់ហើយ តែដោយជឿថាធ្លាប់ស្គាល់គ្នាពីមុនមក តាំងពីលោកជាឯកអគ្គរដ្ឋទូតប្រចាំនៅភ្នំពេញពីឆ្នាំ ២០០៨ ដល់ឆ្នាំ ២០១១។ ប៉ុន្តែលោកឯកអគ្គរដ្ឋទូតនៅតែមិននិយាយអំពីកិច្ចប្រជុំនេះនោះទេ ដោយសារតែមានគោលនយោបាយមករួចជាស្រេច។ យើងក៏ព្យាយាមយល់ពីរឿងហ្នឹង ហើយតាមពិតទៅ ២ថ្ងៃមកនេះយើងពិតជាមិនទទួលបានព័ត៌មានអ្វីសោះឡើយ។ 

លុះ​ដល់​ថ្ងៃ​ប្រជុំ​ជាក់ស្តែង​នៅ​ថ្ងៃ​ទី​១៤ មិថុនា អ្នក​កាសែត​ថៃ​បាន​ទៅ​រង់ចាំកិច្ចប្រជុំពេញអង្គ​ជាមួយ​អ្នក​កាសែត​កម្ពុជា។ កិច្ចប្រជុំ​ត្រូវ​បាន​កំណត់​នៅ​វេលា​ម៉ោង​១០​ព្រឹក តែទម្រាំគណៈកម្មការ​មក​ដល់​បន្ទប់​ធំ​​ម៉ោង ១១:៤០ ព្រឹកហើយ ព្រោះ​មាន​ការ​ប្រជុំចង្អៀតកើតឡើង។ បន្ទាប់មកក៏សម្រាកអាហារថ្ងៃត្រង់រយៈពេល 2 ម៉ោង ហើយបន្ទាប់មកកិច្ចប្រជុំបានបន្តនៅម៉ោង 2:40 រសៀល ដែលមិនយូរប៉ុន្មាន នៅ​ម៉ោង​៣​និង​៣០​នាទី​រសៀល ភាគី​ថៃ​ដឹកនាំ​ដោយ​ឯកអគ្គរដ្ឋទូត Prasart បាន​ចាកចេញ​ពី​បន្ទប់​ប្រជុំ។ យើងសួរទៅក៏គ្មានអ្នកឆ្លើយតបសូម្បីតែមួយម៉ាត់ អ្នក​កាសែតក៏​គិត​ថា​ការ​ប្រជុំ​ចប់បាត់ទៅ​ហើយ។

ប៉ុន្តែ​ក្នុង​បន្ទប់​ប្រជុំ យើង​ឃើញ​លោក ឡាំ ជា នៅ​តែពិភាក្សា​ជាមួយ​មន្ត្រី​កម្ពុជានៅឡើយ។ មួយសន្ទុះក្រោយមក មន្ត្រីខ្មែរបានចេញមកនិយាយជាមួយអ្នកកាសែតថៃថាការប្រជុំមិនទាន់ចប់នៅឡើយទេ គ្រាន់តែផ្អាកការប្រជុំសិន តែភាគីថៃទៅធ្វើសន្និសីទកាសែត ដែលមិនត្រង់គ្នា ។ ក្រោយមក លោក ឡាំ ជា បានចេញ​មក​ផ្តល់​បទសម្ភាសន៍ថាការណ៍ដែលភាគីថៃធ្វើសន្និសីទកាសែតនោះគឺចេញពីភាគីថៃតែម្ខាងទេ។

អ្នក​កាសែត​ថៃ​បាន​ព្យាយាម​សម្រប​សម្រួល ហើយ​និយាយ​ថា កម្ពុជា​អាច​នឹង​ប្រើ​បញ្ហា​នេះ​ដើម្បីបានប្រៀបលើ​ការ​ទំនាក់ទំនង។ ដូច្នេះហើយសូមផ្តល់ព័ត៌មានមកពួកយើងខ្លះផង។

ហើយតមកកិច្ចប្រជុំថ្ងៃនេះ តាំងពីព្រឹកមក នាយករដ្ឋមន្ត្រីកម្ពុជា បានចេញប្រកាសថាបានបញ្ជូនលិខិតជាផ្លូវការទៅតុលាការយុត្តិធម៌អន្តរជាតិ មុនកិច្ចប្រជុំ JBC ថ្ងៃទី២ ចាប់ផ្តើម ហើយនៅមិនទាន់យល់ស្របគ្នាក្នុងការកត់ត្រា Agreement Minutes ដែលរឿងតំបន់ទាំង៤ ក៏ក្លាយជាប្រធានបទដែលត្រូវពិភាក្សាគ្នា រហូតដល់ចំណាយពេលជិត 6 ក្នុងការពិភាក្សា និងចុះហត្ថលេខាលើសេចក្តីប្រកាសនៅម៉ោង 2 រសៀលហើយ !!

ការចុះហត្ថលេខា ចាប់ដៃគ្នាថតរូប ត្រូវរូវគ្នាក៏ពិតមែន ប៉ុន្តែមិនមានសេចក្តីថ្លែងការណ៍រួមនោះទេ មិនបានបង្ហាញព័ត៌មានណាមួយនោះទេ មុនទាំង២ភាគីបានរំសាយ។ អ្នក​សារព័ត៌មាន​បាន​ចោមរោមសុំ​សម្ភាសន៍​លោក ឡាំ ជា តែលោក​បានតបយ៉ាងខ្លី​​ថា ​​បរិយាកាសប្រជុំ​ល្អ ឱ្យ​រង់ចាំ​សន្និសីទ​កាសែតថ្លែងការណ៍ ចំណែកឯលោកឯកអគ្គរដ្ឋទូត Prasart មិនបានឆ្លើយអ្វីទាំងអស់។

ក្រោយពីហ្នឹងមិនដល់១០នាទី នៅម៉ោង ២៖៤៥នាទី កម្ពុជាបានចេញសេចក្ដីថ្លែងការណ៍ពីលទ្ធផលនៃកិច្ចប្រជុំ ដោយចែងថា៖ ភាគីកម្ពុជាបានបញ្ជូនលិខិតផ្លូវការទៅតុលាការអន្តរជាតិអំពីតំបន់ទាំង៤ ដែលមានវិវាទ​ តែភាគីថៃមិនយល់ស្រប ហើយមិនយករឿងតំបន់ទាំង៤ ពិភាក្សានៅក្នុងកិច្ចប្រជុំ JBC ទៀតនោះទេ ហើយថែមទាំងប្រកាន់ខ្ជាប់នូវការប្រើប្រាស់ផែនទី 1:200000 មិនទទួលស្គាល់ផែនទីដែលថៃធ្វើឡើងដោយខ្លួនឯង។

ចំណែកឯភាគីថៃឯណោះវិញ ក្រសួង​ការ​បរទេស​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ខ្លី​មួយ​ដោយ​លើក​ឡើង​ថា បរិយាកាស​នៃ​កិច្ច​ប្រជុំ​​ល្អ  ភាគី​ទាំង​ពីរ​នឹង​បន្ត​ប្រើប្រាស់​យន្តការ JBC ដើម្បី​ពិភាក្សា​អំពី​ការ​បោះ​បង្គោល​ព្រំដែនតទៀត ទើប​ចេញសេចក្ដីប្រកាសជា​ឯកសារ​នៅ​ពេល​ក្រោយទៀត ដោយសេចក្តីថ្លែងការណ៍ចុងក្រោយបង្អស់ត្រូវបានចេញផ្សាយនៅម៉ោង 10:30 យប់ សម្តែងការខកចិត្តដែលកម្ពុជាខ្វះភាពស្មោះត្រង់ក្នុងការនាំយកតំបន់ទាំង៤​ មកពិភាក្សាតាមយន្តការទ្វេភាគី។

គ្រាន់តែរឿង​ផ្តល់​ព័ត៌មាន ថៃ​បាន​ចាញ់​កម្ពុជាបាត់ទៅ​ហើយស្ដី​ពី​កិច្ច​ប្រជុំ JBC។ ហើយអ្វី​ដែល​ខ្ញុំ​បាននិយាយ​​នេះ គឺ​ខ្ញុំ​គ្រាន់​តែ​សង្ឃឹម​ថា​ភាគី​ថៃ​នឹង​កែប្រែ​ឡើងវិញ​ព្រោះ​ជម្លោះ​កម្ពុជា-ថៃ​ជិត​ឈាន​ដល់​តុលាការ​យុត្តិធម៌​អន្តរជាតិ​  និង​អង្គការ​សហ​ប្រជាជាតិហើយ ខណៈ​ដែល​តំបន់​ព្រំដែនក៏​មាន​ភាព​ផុយ​ស្រួយ ​និង​កំពុងតែកើត​ជា​សង្គ្រាម​សេដ្ឋកិច្ច។

អ្នក​កាសែត​ថៃក៏​ស្រលាញ់ជាតិរបស់​ខ្លួន ​ចង់​រាយការណ៍​ព័ត៌មាន​ដែល​មាន​ប្រយោជន៍​ដល់​ប្រទេសជាតិដូចគ្នា។ 

ដោយក្ដីគោរព។

មេទ័ព​ ល្មោភសង្រ្គាម​ Boonsin Padklang មេបញ្ជាការតំបន់កងទ័ពភូមិភាគ២​ របស់ប្រទេសថៃបាននិយាយកាលពីថ្ងៃចន្ទថាលោកនឹងស្នើឱ្យកាត់បន្ថយវត្តមានយោធានៅតាមព្រំដែនកម្ពុជា-ថៃ ដើម្បីបន្ធូរបន្ថយភាពតានតឹងរវាងប្រទេសទាំងពីរ។

ស៊ន សុភក្រ្ត-Sorn Sopheak មេយោធាភូមិភាគ២ ថៃ ស្នើឲ្យកាត់បន្ថយកម្លាំងកងទ័ពនៅតាមព្រំដែនកម្ពុជា-ថៃ។ 

សំណើរបស់មេភូមិភាគ២រូបនេះ នឹងលើកឡើងនៅក្នុងកិច្ចប្រជុំ RBC នៃប្រទេសទាំង២ នៅថ្ងៃ២៧-២៨ ខែមិថុនា ឆ្នាំ២០២៥។ 

មេដឹកនាំកំពូលកម្ពុជា បានបញ្ជាក់ហើយថា កម្ពុជាមិនមានសង្គ្រាមជាមួយប្រទេសជិតខាងឡើយ គឺត្រូវការសន្តិភាព ប៉ុន្តែបើមានការឈ្លានពានដីកម្ពុជាមុន នោះកងទ័ពកម្ពុជានឹងប្រើសិទ្ធិកាេពារខ្លួន។

CHN Channel Newsកាសែតថៃផ្សាយព្រោងព្រាតថា ៖ កម្ពុជា-ថៃ បានឯកភាពគ្នាប្រើប្រាស់ផែនទីខ្នាត ១/២០០,០០០ ដើម្បីបោះ

បង្គោលព្រំដែន ស្របតាមសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ & ១៩០៧


ដំណឹងពីក្រុងបាងកក ៖ភោជនីយដ្ឋាន និងសេវាកម្មមួយចំនួន ជា ពិសេសផ្នែកសំណង់នៅក្រុងបាងកក កំពុងមានបញ្ហាដោយសារតែកង្វះពលកម្មព្រោះតែបុគ្កលិក កម្មករខ្មែរចំនួនធំបានវិលត្រឡប់

មកខ្មែរវិញដោយបារម្ភថៃធ្វើបាប។

กรมประชาสัมพันธ์

นางสาวแพทองธาร ชินวัตร นายกรัฐมนตรี  แถลงภายหลังประชุมฝ่ายความมั่นคงและหน่วยงานที่เกี่ยวข้องติดตามผลการประชุมคณะกรรมาธิการเขตแดนร่วมไทย - กัมพูชาครั้งที่ 6 เพื่อหามาตรการแก้ไขปัญหาชายแดนไทย-กัมพูชา ย้ำชัด ที่ผ่านมาให้เกียรติกองทัพเสมอ เพราะอยู่หน้างานและรู้เรื่องกำลังพลทุกอย่าง ระบุ ทุกครั้งที่มีการพูดคุยหลังไมค์ก็ต้องคุยกับกองทัพทุกครั้งว่าจะดำเนินการอย่างไร ที่จะเกิดประโยชน์สูงสุดกับประเทศเสมอ 

ที่มา : nbt connext

#กรมประชาสัมพันธ์  #JBC #ไทย #กัมพูชา #ไทยกัมพูชา #กองทัพ

Prime Minister Ms. Pathongthar Chinawat announced that after the meeting of the security department and concerned agencies following the 6th Thai-Cambodia Border Commission Meeting to find measures to resolve the Thai-Cambodia border problem. It was clear that in the past, she always respected the army because she was on the job front and knows all about the military forces. She stated that every time there is a conversation behind the mic, she has to talk to the army every time how to do it, which will always be the best benefit of the country.

LAS Sotheara ព្រែកកាំពីក្រចេះ

BREAKING NEWS៖ #សន្និសីទសារព័ត៌មាន នាយករដ្ឋមន្ត្រីថៃ អ្នកស្រី ផែ ថង ថាន បានប្រកាសបន្ទាប់ពីកិច្ចប្រជុំនៅឯគេហដ្ឋានរបស់លោកស្រីក្នុងទីក្រុង Phitsanulok ថាប្រទេសថៃមិនទទួលយកតុលាការយុត្តិធម៌អន្តរជាតិទេ ហើយនឹងបង្កើតក្រុមដើម្បីការពារអធិបតេយ្យភាពរបស់ប្រទេសថៃ។ អ្នកស្រី​ក៏​បាន​លើក​ឡើង​អំពី​ប្រទេស​កម្ពុជា​ដែរ​ថា កន្លង​មក​ព្យាយាម​ចរចា​ជាមួយ​កម្ពុជា ព្រោះ​មិន​ចង់​បង្កើត​ជម្លោះ។ នាង​បាន​ទទួល​ស្គាល់​ថា​មាន​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​តិច​តួច​ពី​មុន​ព្រោះ​នាង​គោរព​ការ​ចរចា​រវាង​ប្រទេស​ទាំង​ពីរ។ មិនត្រូវមានការប៉ះទង្គិចគ្នា និងមិនបាត់បង់អធិបតេយ្យភាព។ 

แพทองธาร ชินวัตร นายกรัฐมนตรี แถลงหลังประชุมหารือที่บ้านพิษณุโลก ยืนยัน ไทยไม่ยอมรับศาลโลก และจะมีการตั้งทีมทำงาน เพื่อปกป้องอธิปไตยของไทย โดยกล่าวถึงกัมพูชาด้วยว่า ที่ผ่านมาพยายามพูดคุยเจรจากับกัมพูชา เพราะไม่ต้องการสร้างความขัดแย้ง ยอมรับก่อนหน้านี้สื่อสารน้อย เพราะเคารพการเจรจาทั้ง 2 ประเทศ ต้องไม่มีการปะทะกัน และไม่เสียอธิปไตย.

Sunrise Forwardស្ដេចថៃចេញមុខហើយ ប្រទានជំនួយរបស់ប្រើប្រាស់ ប្រទានពរ និងកម្លាំងចិត្តដល់ទាហានភូមិភាគទី២ថៃ ដែលកំពុងប្រឈមមុខនិងកងទ័ពកម្ពុជា

The Nation Thailand

 When people think of the Thai–Cambodian border dispute, they often view it as a deeply complex political or historical matter. But at the root of this century-long conflict lies something deceptively technical: the difference between two map scales—1:50,000 and 1:200,000—used by the two countries to define their shared boundary.

During the Sixth Thai–Cambodian Joint Boundary Commission (JBC) meeting held in Phnom Penh on June 15, 2025, Lam Chea, the Cambodian Minister in charge of Border Affairs, declared unequivocally that Cambodia would only recognise the 1:200,000-scale map, citing its basis in the Franco–Siamese Treaties of 1904 and 1907. He firmly rejected Thailand’s 1:50,000-scale maps, which were unilaterally produced.

The core difference: 1:50,000 vs 1:200,000 maps

To understand why this difference is so contentious, one must first understand what map scales mean.

Thailand uses 1:50,000-scale maps, meaning 1 centimetre on the map represents 500 metres on the ground. This scale provides highly detailed topographical information, including hills, streams, and minor roads, making it ideal for precise boundary demarcation.

Cambodia, on the other hand, insists on using the 1:200,000-scale map, where 1 centimetre equals 2 kilometres in reality. This French-produced map is four times less detailed than Thailand’s but covers a much broader area. It is better suited for large-scale regional planning rather than fine-grained boundary work.

ទស្សនះវិជ្ជាខ្មែរ

មេទ័ពថៃបញ្ជាឱ្យដកទ័ពកាត់បន្ថយទ័ពនៅតាមព្រំដែនដែលប្រឈមមុខនឹងកម្ពុជាបញ្ហានេះបានបង្កប់អត្ថន័យពីរ

១ ធ្វើឲ្យយើងខ្វះការប្រុងប្រយ័ត្ន

២ ថៃដឹងថាខ្មែរប្រើយុទ្ធសាស្ត្រគ្នាតិចវៃគ្នាច្រើន

PNN News

បញ្ចៀសចរាចរណ៍យានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្ន ក្នុងពិធីព្យុះហយាត្រាសាមគ្គីភាព (Solidarity March)ដើម្បីបង្ហាញពីស្មារតីសាមគ្គីភាពរបស់មហាជន ដែលគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែន

សេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ស្តីពីការបញ្ចៀសចរាចរណ៍យានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្ន ក្នុងពិធីព្យុហយាត្រាសាមគ្គីភាព (Solidarity March) ដោយធ្វើការជួបជុំ នៅមុខទីធ្លាសាលមហាស្រពកោះពេជ្រ រួចក្បួនព្យុហយាត្រាចេញដំណើរឆ្ពោះទៅវិមានឯករាជ្យ ស្ថិតក្នុងភូមិសាស្ត្រខណ្ឌដូនពេញ ខណ្ឌចំការមន និងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដែលនឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ ដើម្បីបង្ហាញពីស្មារតីសាមគ្គីភាពរបស់មហាជន និងយុវជនកម្ពុជា ក្នុងក្របខ័ណ្ឌ ខឿនការពារជាតិប្រជាជន ក្នុងការគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមយន្តការការទូត និងច្បាប់អន្តរជាតិ ដើម្បីបុព្វហេតុបូរណភាព ទឹកដី អធិបតេយ្យជាតិ នៃព្រះរាជាណាចក្រកម្ពុជា៕

Bron Sambor

នៅផ្ទះលេខ២ មានករណីបំផ្ទុះគ្រាប់បែកទៀតហើយ បណ្តាលអោយទាហាន​ថៃម្នាក់​របួសធ្ងន់ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ នេះ ទាហានដែលរងគ្រោះថ្នាក់ ជាមន្ត្រីយោធា កងអនុសេនាធំទី២ បញ្ជាការសឹករង កងទ័ពជើងទឹក ភូមិន្ទថៃ នៅចំណុចឃុំ Ban E-Yoh ស្រុក Ba Cho ខេត្ត Narathiwat។

CHN Channel News ដំណឹងបន្ទាន់៖ ក្រុមយោធាជ្រុលនិយមថៃ🇹🇭 កំពុងរៀបចំខ្មែរមួយក្រុមបង្កើតចលនា

តស៊ូប្រដាប់អាវុធប្រឆាំងរដ្ឋាភិបាលកម្ពុជា! 🇰🇭សូមពលរដ្ឋខ្មែរកុំចាញ់បោកថៃដើម្បីកាប់សម្លាប់ជាតិសាសន៍ខ្មែរឯង គឺថៃមាន បំណងកម្ទេចខ្មែរតែប៉ុណ្ណោះ !! សូមកុំឲ្យប្រវត្តិសាស្រ្តសារដានធ្វើឲ្យវិនាសជាតិខ្មែរ🙏

Niv Chamroeun II ពលករ​ខ្មែរ​នៅ​ខេត្ត​ស៊ីសាកេត​សម្រុក​ត្រឡប់​មក​ផ្ទះ​វិញ ដឹក​ទូរ​ទឹកកក​តាម​ប៉ុស្តិ៍ Sangam ដោយ​អះអាង​ថា​មិន​ចង់​ត្រឡប់​ទៅ​វិញ ប៉ុន្តែ​ឪពុក​ម្តាយ​បារម្ភ។ ប្រសិនបើស្ថានការណ៍ស្ងប់ស្ងាត់ យើងនឹងត្រលប់មកម្តងទៀត។ ទោះ​បី​ជា​ខ្ញុំ​ដឹង​ថា​ខ្ញុំ​នឹង​មិន​មាន​ការ​ងារ​ធ្វើ​នៅ​ពេល​ដែល​ខ្ញុំ​ត្រឡប់​ទៅ​ផ្ទះ​វិញ មនុស្ស​ជា​ច្រើន​បាន​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​អស់​រយៈ​ពេល​ជាង​១០​ឆ្នាំ ហើយ​ទទួល​បាន​ប្រាក់​ចំណូល​៤៥០​បាត​ក្នុង​មួយ​ថ្ងៃ។

Pich Bunsay

អ្នកនាំពាក្យសម្តេចតេជោ ព្រមានអ្នកនាំពាក្យក្រសួងការបរទេសថៃ «ឱ្យចេះប្រយ័ត្នសម្តី»

(ភ្នំពេញ)៖ លោក ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ បានចេញមកព្រមានទាំងយប់ ឱ្យ លោក Nikorndej Balankura អ្នកនាំពាក្យក្រសួងការទេសថៃ ចេះប្រយ័ត្នប្រយែង ក្នុងការនិយាយស្តី ជាពិសេសការប្រើពាក្យ «អ្នកជិតខាងល្អ» ខណៈដែលប្រទេសលោក បិទព្រំដែនដោយឯកតោភាគី។

ការព្រមានរបស់អ្នកនាំពាក្យសម្តេចតេជោ បានធ្វើបន្ទាប់ពី លោក Nikorndej Balankura អ្នកនាំពាក្យក្រសួងការទេសថៃ បានប្រតិកម្មទៅនឹង ការព្រមានជំរុញឱ្យបិទមិនឱ្យមានការនាំចូលបន្លែ ផ្លែឈើ ពីថៃចូលមកមកម្ពុជា តាមច្រកទាំងអស់ បើថៃមិនបើកច្រកជាប្រក្រតីឡើងវិញ។ អ្នកនាំពាក្យក្រសួងការទេសថៃ បានលើកឡើងថា «អ្នកជិតខាងល្អ មិនគួរធ្វេីអីចឹង»។

ឆ្លើយតបចំពោះការលើកឡើងរបស់ភាគីថៃ, លោក ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ បានលើកឡើងដូច្នេះថា «ពិតជាមិនចេះខ្មាស់មែន! នៅពេលសម្តេចតេជោ ព្រមានបិទការនាំចូលបន្លែ ផ្លែឈេី លោក Nikorndej Balankura អ្នកនាំពាក្យក្រសួងការទេសថៃ ចេះនិយាយថា អ្នកជិតខាងល្អ មិនគួរធ្វេីអុីចឹង ចុះត្រង់ប្រទេសលោកឯងបិទព្រំដែនដោយឯកតោភាគី តេីនេះជាចរិតអ្នកជិតខាងល្អមែនទេ? ចេះបេីកមាត់ទៅរួច? បិទព្រំដែនខ្លួនឯង ហេីយចង់ឲ្យគេចរចា ខ្លាចអន់  ហេីយចង់លេងការទូតខ្សែរលេីគេទៀត»។ 

លោក ជា ធីរិទ្ធ បានបញ្ជាក់ជំហររបស់សម្តេចតេជោ ប្រធានបក្សកាន់អំណាច ជាថ្មីថា «បិទខ្លួនឯង ត្រូវបេីកខ្លួនឯង។ ថ្ងៃមុនព្រមានផ្តាច់ភ្លេីង ខុសម្តងហេីយ នៅមិនចេះប្រយ័ត្នសម្តី!»៕

No comments:

Post a Comment