នៅថ្ងៃទី២ ខែមិថុនា ​ឆ្នាំ ២០២៦ នេះ កម្ពុជាផ្ញើលិខិតផ្លូវការទៅកាន់ប្រទេសថៃ និងអគ្គលេខាធិការ UN ដើម្បីចាប់ផ្ដើមដំណើរការយន្តការផ្សះផ្សាដោយបង្ខំ ក្រោមច្បាប់សមុទ្ររបស់UN។ សម្ដេចធិបតីថ្លែងក្នុងសារពិសេស។ កម្ពុជាបង្ហាញជំហររឹងមាំ លើសន្តិសុខសមុទ្រ និងការគោរពច្បាប់អន្តរជាតិ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម សុខ ស៊ីផាន់ណា ទេសរដ្ឋមន្ត្រី និងជា បេសកជនពិសេស របស់សម្ដេចអធិបតីនាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួម និងថ្លែងបទអន្តរាគមន៍ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្រោមប្រធានបទ " ការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ ពាក់ព័ន្ធនឹងសន្តិសុខសមុទ្រ ក្នុងរនោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី សុខ ស៊ីផាន់ណា បានសង្កត់ធ្ងន់លើសារៈសំខាន់នៃផ្លូវទឹក ដែលមានសុវត្ថិភាព និងសន្តិសុខ ដែលជាសរសៃឈាមដ៏សំខាន់ សម្រាប់សន្តិភាព សុវត្ថិភាព អន្តរជាតិស្ថេរភាពសេដ្ឋកិច្ចសកល និងការអភិវឌ្ឍប្រកបដោយចេរភាព ដើម្បីឆ្លើយតបទៅនឹងការគម្រាមគំហែងដែលកំពុងកើតឡើងចំពោះសន្តិសុខសមុទ្រ ឯកឧត្តមទេសរដ្ឋមន្ត្រី សុខ ស៊ីផាន់ណា បានបង្ហាញនូវអតិភាពសំខាន់ៗចំនួនបី រួមមាន៖ទី១៖ដោះស្រាយវិវាតដោយសន្តិវិធីរាល់វិវាទសមុទ្រ​ត្រូវតែដោះស្រាយតាមរយៈការសន្ទនានិងការទូត​កម្ពុជាប្រកាន់ខ្ជាប់នូវគោលការណ៍សេរីភាពនៃការធ្វើនាវាចរ​និងការឆ្លងកាត់ដោយស្របច្បាប់​ដែលត្រូវតែគោរពឲ្យបានពេញលេញស្របតាមច្បាប់អន្តរជាតិទៀតជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ 1982 UNCLOS។ ទី2 បង្កើនជំនួយបច្ចេកទេសនិងការកសាងសមត្ថភាព​ឯកឧត្តមទេសរដ្ឋមន្ត្រី​បានអំពាវនាវឲ្យមានការពន្លឿន ឲ្យមានការគាំទ្របន្ថែម​ដល់បណ្ដារដ្ឋជាប់សមុទ្រដែលកំពុងអភិវឌ្ឍលើផ្នែកអនុវត្តច្បាប់សមុទ្រ​សន្តិសុខកំពង់ផែ​និងនាវាចរ ការយល់ដឹងអំពីដែនសមុទ្រ​និងការចែករំលែកព័ត៌មានឲ្យបានទាន់ពេលវេលាដើម្បីទប់ស្កាត់បញ្ហាប្រឈមនានាឲ្យមានប្រសិទ្ធភាពទី3 វិធីសាស្រ្តរួមបញ្ចូលគ្នានិងការបង្ការ ក្រុមប្រឹក្សាសន្តិសុខ គួរតែអនុវត្តវិធីសាស្រ្ត ដែលបង្កើតភាពធន់ក្នុងរយៈពេលវែង ដោយផ្អែកលើបរិយាប័ននិងសន្តិភាពជាមួយច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ឯកឧត្តម ទេសរដ្ឋមន្ត្រី សុខស៊ីផាន ណា ក៏បានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការការពារច្បាប់អន្តរជាតិនិងជម្រុញការសន្ទនាដោយសន្តិវិទ្យុ ពង្រឹងសន្តិសុខសមុទ្រជាពិសេសការប្រយ័ត្ត ប្រឆាំង និងបទល្មើសឆ្លងដែន កម្ពុជានៅតែបន្តស្វាគមន៍នាវាបរទេសមកកាន់មូលដ្ឋានទ័ពជើងទឹករាម ដែលបានធ្វើទំនើបកម្មរបស់ខ្លួនសម្រាប់ការធ្វើសមយុទ្ធរួមគ្នា ការផ្ដល់ជំនួយមនុស្សធម៌និងកិច្ចសហប្រតិបត្តិការ ក្នុងគោលបំណងប្រយុទ្ធប្រឆាំងនិងនិងបទល្មើសផ្សេងៗ ឯកឧត្តម សុខ ស៊ីផាន់ណា បានបញ្ជាក់ពីថាការផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀង UNCLOS (UNCLOS)និងBBNJ នាពេលកន្លងមក គឺជាសក្ខីភាព បង្ហាញពីការប្តេជ្ញាចិត្ត មិនងាករា របស់កម្ពុជា ចំពោះសណ្ដាប់ធ្នាប់សមុទ្រដែលផ្អែកលើច្បាប់ និង ការគ្រប់គ្រងធានធានសមុទ្រដោយការទទួលខុសត្រូវ៕

Thursday, July 10, 2025

ព្រំដែន កម្ពុជា៖ ថៃ--ថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ២០២៥

 បញ្ហាក្នុងប្រទេសថៃ៖ ប្រទេសថៃមានប្រជាជនប្រមាណ ៧១ លាននាក់ ផ្សំដោយរដ្ឋប្រមាណ ៧០ រដ្ឋផ្សេងៗគ្នា មានស្តេចផ្សេងៗគ្នា ដូច្នេះ ប្រជាជនក្មេងៗ yong generation មិនដឹងថាខ្លួនឯងជាជនជាតិអី? នេះជាបញ្ហាធំបំផុតក្នុងប្រទេស ដែលបង្ករឲ្យមាន រដ្ឋប្រហារជាង ១០០ ដងតាំងពីឆ្នាំ ១៩៣២ មក និងបង្ករសង្រ្គាមជាបន្តបន្ទាប់ជាមួយ បារាំង ដូចជាសង្រ្គាមឆ្នាំ ១៩៤០ សង្រ្គាមឆ្នាំ ១៩៨៦ ជាមួយកងទ័ពរដ្ឋកម្ពុជា សង្រ្គាមឆ្នាំ ២០០៨ ដល់ ២០១១ រវាងកងទ័ពកម្ពុជានិងកងទ័ពថៃ..។ តែពីម្សិលមិញ ស្តេចសៀម បានបង្ហាញរូបថត ស្តេចរបស់ពួកគេ គឺជា ស្តេចសៀម កងទ័ពជាកងទ័ពសៀម ពាក់សញ្ញាសៀម SIAM ដើម្បីញែកឲ្យដាច់ថា តាក់ស៊ីន ជាស្តេចចិន មិនមែនជាស្តេចថៃ មិនមែនជាស្តេច សៀម។ ប្រជាជនថៃមួយចំនួន បែរជាចង់លើកតម្លើង តាក់ស៊ីន ឡើងសោយរាជ្យសម្បត្តិ !!

KhmerPostUSA

ប្រាសាទតាមាន់ ៖ ទិដ្ឋភាពនាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ នេះ កងទ័ពកម្ពុជា  និងកងទ័ពថៃ ដែលប្រចាំការនៅលើប្រាសាទតាមាន់ធំ មានការទំនាក់ទំនងគ្នាល្អ ដើម្បីព្រំដែនសន្តិភាព ភាតរភាពរវាងប្រទេសទាំងពីរ ។

ថ្ងៃនេះផងដែរ មានបងប្អូនប្រជាពលរដ្ឋ អញ្ជើញមកទស្សនាប្រាសាទតាមាន់ ដែលជាមោរតកពីដូនតាខ្មែរយើងស្ថិតនៅតាមាន់សែនជ័យ  ឃុំគោកមន  ស្រុកបន្ទាយអំពិល  ខេត្តឧត្តរមានជ័យ  និងបានសាកសួរសុខទុក្ខដល់កងកម្លាំងដែលឈរជើងការពារបូរណៈភាពដែនដីនៅទីនោះផងដែរ។

វ៉ាន់ សារាយ Vann Saray 

ថៃគេផ្សាយថា នៅយប់ថ្ងៃទី១០ ខែកក្កដា យោធារបស់គេចាប់បានខ្មែរពីក្រុមស្មើ១៥នាក់ មានក្មេងអាយុប្រមាណ២ឆ្នាំផង លួចឆ្លងដែនទៅថៃ រកការងារធ្វើ។

ព័ត៌មានថៃផ្សាយ ពលករគេចាប់ខ្លួននៅអារញ្ញនេះ មានពីរក្រុម។ ក្នុងនោះមួយក្រុមមានគ្នា៩នាក់ និងមួយក្រុមទៀតមានគ្នា៦នាក់។

ពួកគេបានផ្សាយថា ក្រុមដែលមានគ្នា៩នាក់ បានចូលមកកម្ពុជាពេលមានបញ្ហាព្រំដែន ព្រោះខ្លាចមកប្រទេសវិញមិនបាន។ តែពេលមកដល់ប្រទេសរកការងារធ្វើមិនបានទើបត្រឡប់ទៅថៃវិញ។

ដោយឡែកមនុស្សមួយក្រុមទៀត មានគ្នា៦នាក់ ជាអ្នកធ្លាប់រកស៊ីលក់ដូរនៅផ្សាររ៉ុងក្លឿ។ គេលួចឆ្លងដែនក្នុងបំណងទៅមើលទំនិញខ្លាចខូច។

តើការពិតយ៉ាងណាទៅ? អាជ្ញាធរយើងផ្សព្វផ្សាយការងារច្រើន ហេតុអ្វីពលរដ្ឋយើងមិនស្វែងរកការងារក្នុងស្រុក ហើយប្រថុយប្រថានឆ្លងដែនទៅថៃទៀត។

មេភូមិ មេឃុំ ក្រុមប្រឹក្សាឃុំ គួរធ្វើប្រតិបត្តិករស្រង់ស្ថិតិពលរដ្ឋត្រឡប់ពីថៃឱ្យច្បាស់ ហើយធ្វើការជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីជំរុញគាត់ទទួលបានការងារក្នុងស្រុក។ ពលករឥតជំនាញទៅថៃ ប្រាក់ឈ្នួលមិនច្រើនជាងកម្មករនៅខ្មែរទេ ហេតុអ្វីពួកគាត់មិនរកការងារនៅខ្មែរ ហើយជម្នះទៅថៃ?

វ៉ាន់ សារាយ Vann Saray

លោក ថាក់ស៊ីន និយាយថា ថៃ មិនទៅតុលការយុត្តិធម៌អន្តរជាតិ ICJ ទេ ឱ្យកម្ពុជាទៅតែឯងទៅ។ ទោះមិនទៅ ក៏តុលាការគេចាត់ការដែរ ផ្អែកលើការប្តឹងរបស់កម្ពុជាពីរលើកកន្លងទៅ។

លោក ថាក់ស៊ីន លើកឡើងដែរថា សម្តេចតេជោ ខឹងព្រោះថៃ ចាត់វិធានការលើល្បែងនៅកម្ពុជា។

ខ្ញុំចាប់អារម្មណ៍ឃ្លានេះ លោក ថាក់ស៊ីន លើកឡើងដូចពូ សម រង្ស៊ី ណាស់។

លើកបែបនេះមិនត្រូវ បញ្ហាព្រំដែនកម្ពុជា-ថៃ ផ្តើមពីទាហានថៃ បាញ់សម្លាប់ទាហានខ្មែរថ្ងៃទី២៨ ខែឧសភា ហើយថៃ បិទព្រំដែនឯកតោភាគីថ្ងៃ៧ ខែមិថុនា។ ថៃ ចាប់ផ្តើមប្រតិបត្តិការលើល្បែងអនឡាញ ក្រោយព្រឹត្តិការណ៍ទាំងនេះ។ កុំចង់បង្វែរដើមហេតុនៃរឿង។

DAP News

ព្រះសង្ឃជាន់ខ្ពស់២អង្គ នៅក្នុងប្រទេសថៃ ត្រូវបានចាប់ផ្សឹកបន្ទាប់ពី រកឃើញវីដេអូសិច និងរូបភាពជាង ៨ម៉ឺន បង្ហាញពីការរួមភេទ រវាងស្ត្រីម្នាក់ និងបព្វជិតថ្នាក់ខ្ពស់ នៅក្នុងវត្តល្បីៗ ក្នុងទីក្រុងបាងកក និងខេត្តផ្សេងទៀត

COMMISSION DE DÉLIMITATION DE LA FRONTIÈRE

ENTRE L'INDO-CHINE ET LE SIAM

Siphan Phay

«ខ្សែព្រំដែនដែលមានស្រាប់ ស្ថេភាព ស្ថាពរ» 

ដែលកូនខ្មែរត្រូវតែយល់ដឹង និងចង់ចាំជានិច្ច។ ផែនទីទាំង ១១ សន្លឹក ក្នុងនោះ មាន 6 សន្លឹកគ្របដណ្តប់លើព្រំដែនកម្ពុជា ថៃ ហើយ គ្រប់សន្លឹកត្រូវបាន Integrated ជាសៀវភៅផែនទី ក្នុងឆ្នាំ ១៩២៨ 

11.653608,102.915602

14.356,103.259 ប្រាសាទតាមន ធំ

14.349,103.267 ប្រាសាទតាមន ធំ

14.354,103.262 ប្រាសាទតាមន តូច

6054-III: Ban Khae Don ផែនទីមុំ ៣

Pheng Vannak News· 

កន្សែង​យ័ន្ត​ ឬ​ រូបព្រះ​ ឬ​ បាតជើង​ឪពុក​ម្ដាយ​ ឬ​ កូនក្រក​ មិនអាច​ជួយ​មនុស្ស​អាក្រក់​ទេ​  មេភូមិ​ភាគ​២ថៃ​យក​រូបថត​រាជវង្ស​និង​ កន្សែង​យ័ន្ត​ទៅ​បំពាក់​អោយ​ទាហាន​ជួរមុខ​ថៃ​ គ្រាន់តែ​ជាការលេីកទឹកចិត្ត​ធម្មតា​តែ​ប៉ុណ្ណោះ​ ប៉ុន្តែ​កន្សែង​យ័ន្ត​ ឬ​ រូបព្រះ​ មិន​អាច​ជួយ​ទាហានឈ្លានពាន​ជួរមុខ​ថៃទាំងនេះ​អោយ​គេចផុត​ពី​គ្រាប់​កាំភ្លើង​បានទេ​ ។  

ជាបទពិសោធន៍កន្លងមក​ ឧក្រិដ្ឋជន​ចាប់​មនុស្ស​ជំរឹត​ទារប្រាក់​ដ៏ល្បីល្បាញ​គឺ​ រ៉ាស្មាច់​ មានទាំង​កន្សែង​យ័ន្ត​ មានទាំង​កូនក្រក​ មានទាំង​បាតជើង​ឪពុក​ម្ដាយ​ ប៉ុន្តែ​នៅតែ​មានអាច​ទប់ទល់​ជាមួយ​នឹង​គ្រាប់​កាំភ្លើង​បាន​ ។  សួរថា​ ហេតុ​អ្វី​ ?  ព្រោះតែ​ រ៉ាស្មាច់​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ច្រើន​ណាស់​ ជនរងគ្រោះ​ជាច្រើន​រងគ្រោះ​ដោយសារ​វា​ ។  

ត្រលប់​មកមេីល​ទាហាន​ថៃវិញ​ ម្ង៉ៃ​ៗប្រព្រឹត្តតែ​អំពើ​បាប​ ចង់​បានដីខ្មែរ​ បាញ់​សម្លាប់ទាហានខ្មែរ​ តេី​រូបព្រះ​ និង​ កន្សែង​យ័ន្ត​ឯណា​ជួយ​មនុស្ស​អាក្រក់​ដូច​ពួក​ទាហាន​ថៃ​ ?

News4Khmer

ប្រជាពលរដ្ឋថៃ មានការភ្ញាក់ផ្អើលជាខ្លាំង ម្នាក់ៗនាំគ្នាស្លុតចិត្តគ្រប់ៗគ្នា ក្រោយពីបានឃើញនូវសារ SMS លោតមកប្រាប់ពលរដ្ឋថៃថា៖ ប្រាសាទតាមាន់ធំ គឺជារបស់ខ្មែរ !!!

លី វណ្ណ ឌី

នាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិ បានអញ្ជើញចុះសួរសុខទុក្ខនិងនាំ យកអំណោយសប្បុរសធម៍ ជូនកងទ័ពជួរមុខ នៅតំបន់ប្រវត្តិ យោធាតេជោ ភ្នំតាមីន 

ខេត្តកោះកុង @ ពិធីជួបសំណេះសំណាល ជាមួយកងទ័ពជួរមុខ នា ព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ នាយឧត្តមសេនីយ៍ យន្ត មីន បានរំលឹកនូវព្រឹត្តិការណ៍ ដែលទាហានថៃលប បាញ់សម្លាប់ទាហានខ្មែរ នៅតំបន់មុំបី។ 

ក្នុងន័យនេះ នាយ ឧត្តមសេនីយ៍ យន្ត មីន បានថ្លែងថាទោះបីបច្ចុប្បន្ន ព្រំដែន កម្ពុជា-ថៃ ក្នុងខេត្តកោះកុង មានសភាពស្ងប់ស្ងាត់ធម្មតា យ៉ាងណាក្តី តែមិនត្រូវភ្លេចរាល់ការប៉ុនប៉ងឈ្លានពានទឹកដី កម្ពុជា ពីសំណាក់ប្រទេសជិតខាង (ថៃ) ឡើយ ។

សូមរំលឹកថា បច្ចុប្បន្នតំបន់ប្រវត្តិយោធាតេជោ ភ្នំតាមីន ក៏ នៅតែមានសក្តានុពល ក្នុងការទប់ស្កាត់ នៅរាល់ ការឈ្លានពានបូរណភាពទឹកដី ពីសំណាកប្រទេសជិតខាង របស់យើង (ថៃ) ដោយភូមិសាស្ត្រភ្នំនេះមានកម្ពស់ខ្ពស់ អាច អោយយើងមើលឃើញនៅលំនៅដ្ឋាន ទីតាំងកងទ័ព ផ្លូវ គមនាគមន៍ នឹងនាវាចម្បាំងផ្សេងៗ របស់ប្រទេសជិតខាង (ថៃ) ហើយស្ថិតនៅពីលើសាលាស្រុក ខ្លងយ៉ៃ ប្រមាណ២.៥០០ម៉ែត្រ ប៉ុណ្ណោះ ។

សូមបញ្ជាក់ផងដែរថា ថ្ងៃនេះគឺជាថ្ងៃ រំលឹកខួប២១ឆ្នាំ នៃការវិលវិញ តំបន់ប្រវត្តិយោធាតេជោ ភ្នំតា មីន

កោះកុង៖ ១០ កក្កដា ២០០៤-១០ កក្កដា ២០២៥ គឺជា ថ្ងៃខួប២១ឆ្នាំ នៃការវិលវិញ តំបន់ប្រវត្តិយោធាតេជោ ភ្នំតា មីន ផងដែរ  ។

វ៉ាន់ សារាយ Vann Saray

ពិតជាអាសូរថៃណាស់! ដល់កម្រិតស្ថាប័នផ្សព្វផ្សាយទៅហើយ ហេតុអ្វីមានទស្សនៈរាក់បែបនេះ? គេផ្សាយឌឺដងថា ខ្មែរឈប់ប្រើរបស់ថៃ តែបែរជាយកផលិតផលថៃចែកកងទ័ព។

កម្ពុជា មិនធ្លាប់ប្រកាសមិនប្រើផលិតផលនោះទេ ចាប់តាំងពីមានបញ្ហាមក។ ថ្នាក់ដឹកនាំកម្ពុជា តែងអំពាវនាវដល់ពលរដ្ឋកុំឱ្យជ្រុលនិយម។

ពួកគេគិតថា កម្ពុជាអត់ទំនិញថៃ កម្ពុជាអត់អីហូបមែន? ជ្រូកមានទាគោក្របីត្រីមានទាំងធម្មជាតិ និងចិញ្ចឹមហូបមិនអស់នោះទេ។ 

បងប្អូនកុំឆ្កួតតាមថៃ ទំនិញដែលទិញមកហើយមិនទាន់អស់ពិឃ្លាំងលក់បន្ត ហើយបើមិនចង់លក់យកចែកកងទ័ពហូបទៅ កុំបោះចោលស្តាយ។ បោះចោលមិនបានធ្វើឱ្យថៃឈឺចិត្តរហូតស្លាប់នោះទេ។ 

តែចាប់ពីពេលនេះទៅ បើទោះបីបញ្ហាត្រូវបានដោះស្រាយ ហើយត្រឡប់រកស៊ីជាមួយគ្នាវិញក៏ដោយ បងប្អូនត្រូវមានស្មារតីស្នេហាអ្វីដែលខ្មែរផលិត។ ហូបរបស់ខ្មែរនៅស្រុកខ្មែរ ហូបរបស់គេលុយហូរទៅគេ។

ដូច្នេះយើងត្រូវមានស្មារតីហូប ប្រើរបស់ខ្មែរយើងជាចម្បង។ បើចង់ហូបរបស់ថៃ ត្រូវនឹកដល់ពេលគេដៀលឌឺដងយើង។

Phan Phana

បន្ទាន់ ! ប៉ូលីសថៃ កំពុងតាមប្រម៉ាញ់ អ្នកឧកញ៉ា កុក អាន ហើយកំពុងសម្របសម្រួលស្នើសុំប៉ូលីស INTERPOL ឲ្យចេញនិវេសន៍ក្រហម ដើម្បីតាមចាប់ខ្លួនលោក កុក អាន និង ឧកញ៉ាខ្មែរមួយចំនួនទៀតដែលអាជ្ញាធរថៃថាជាកាបូបលុយហ៊ុនសែនពាក់ព័ន្ធនិងទង្វើឆបោក Scammers Online

Kimry Mot

កាលខ្មែរស្លាប់២នាក់ ថៃបិទព្រំដែនមិនឲ្យយកសពចេញ បិទសិទ្ធិសេរីភាពពលរដ្ឋខ្មែរមិនឲ្យឆ្លងចូលប្រទេសខ្មែរវិញ អត់ឃើញឯងនិយាយមួយមាត់សោះ។ គិតទៅពួកអាក្បត់ជាតិដូចឯងបានតែរិះគន់ខ្មែរមែន ថៃជួញដូរមនុស្ស លក់គ្រឿងញៀនរាប់តោនក្នុងមួយថ្ងៃៗ ឯងមិននិយាយផង អាក្បត់ជាតិ៧សណ្តាន.

No comments:

Post a Comment